-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២១ កញ្ញា ២០២៣

១. ចក្រភពអង់គ្លេស បង្ហាញឆន្ទៈបន្តជួយកម្ពុជាក្នុងសកម្មភាពមីន និងត្រៀមអនុម័តជំនួយថវិកាបន្ថែមសម្រាប់ឆ្នាំ២០២៤ និង២០២៥ – AMS Central ២. ៨ខែ ឆ្នាំ ២០២៣ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានជាង ៦៣ ម៉ឺនតោន ទទួលបានចំណូល ៨២០ លានដុល្លារ ថយចុះ១៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ – ថ្មីៗ ៣. ADB ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា មកត្រឹម ៥,៣% ឆ្នាំ ២០២៣ – កម្ពុជាថ្មី ៤. ឥណ្ឌាប្រាប់ពលរដ្ឋខ្លួនដែលរស់នៅកាណាដាឱ្យប្រុងប្រយ័ត្ន ខណៈទំនាក់ទំនងប្រទេសទាំង២កាន់តែយ៉ាប់យ៉ឺន – Reuters ៥. ប៉ូលិសកូរ៉េខាងត្បូង កំពុងស៊ើបអង្កេតទាហានអាមេរិក ១៧ នាក់ និងមនុស្ស ៥ នាក់ ផ្សេងទៀត ដែលរងការចោទប្រកាន់ថា បានរត់ពន្ធ ឬប្រើប្រាស់កញ្ឆាសំយោគ តាមរយៈអ្នកនាំសំបុត្រយោធា – BBC #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២០ កញ្ញា ២០២៣

១. គម្រោងហាវែស III ប្រកាសផ្តល់ហិរញ្ញប្បទានឥតសំណងរហូតដល់ ២៥ម៉ឺនដុល្លារ ដល់វិនិយោគិន និងអ្នកចែកចាយ ក្នុងវិស័យកសិកម្មនៅកម្ពុជា – AMS Central ២. ផ្លែដូងស្រស់របស់កម្ពុជា នឹងនាំចេញទៅកាន់ទីផ្សារប្រទេសចិន នៅដើមខែធ្នូ ឆ្នាំ២០២៣ ខាងមុខ – AMS Central ៣. កម្ពុជាគ្រោងស្នើដាក់បញ្ចូលក្រមាខ្មែរ ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី – កម្ពុជាថ្មី ៤. អគ្គលេខាធិការអង្គការ NATO៖ អ៊ុយក្រែន ត្រូវការជាបន្ទាន់នូវប្រព័ន្ធការពារដែនអាកាស រួមទាំងគ្រាប់រំសេវ គ្រឿងបន្លាស់ និងការថែទាំសម្រាប់ប្រព័ន្ធការពារ – AFP ៥. បំណុល អាមេរិកបានឡើងដល់កម្រិត ៣៣ទ្រីលានដុល្លារជាលើកដំបូង – CNBC #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៩ កញ្ញា ២០២៣

១. រយៈពេល៥ឆ្នាំ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ បានបណ្តុះបណ្តាលកម្លាំងជំនាញវិជ្ជាជីវៈបានជាង ២៧ម៉ឺននាក់ – AMS Central ២. កម្ពុជាស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់ចិនលើគម្រោងស្រាវជ្រាវរាជវាំងនៅតំបន់អង្គរ គម្រោងអភិរក្ស និងជួសជុលប្រាសាទព្រះវិហារ – AMS Central ៣. ៨ខែ ឆ្នាំ២០២៣ កម្ពុជាបានសម្រេចការនាំចេញផ្លែមៀនស្រស់ទៅចិន ក្នុងបរិមាណជាង ៨ពាន់តោន កើនឡើងជាង ៣៧០០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ -AMS Economy ៤. កូរ៉េខាងត្បូង ត្រៀមវ៉ាក់សាំងកូវីដ១៩ ចំនួន ១៥លានដូស សម្រាប់រដូវរងារ – Strait Times ៥. កាណាដាសង្ស័យថា រដ្ឋាភិបាលឥណ្ឌាអាចនៅពីក្រោយឃាតកម្មលើមេដឹកនាំម្នាក់នៃក្រុមអ្នកកាន់សាសនាស៊ិកកាលពីខែមិថុនា ដែលធ្វើឱ្យទំនាក់ទំនងកាណាដា-ឥណ្ឌាកាន់តែតានតឹង – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៨ កញ្ញា ២០២៣

១. ក្រសួងពាណិជ្ជកម្ម៖ MoU រវាងក្រុមហ៊ុនចិន និងក្រុមហ៊ុនកម្ពុជា នឹងជំរុញការនាំចេញដំឡូងមីស្ងួតទៅចិនដោយផ្ទាល់បន្ថែមទៀត – AMS Central ២. ត្រីឆ្អើរ ត្រីងៀត ទឹកត្រី និងបង្គារក្រៀមរបស់កម្ពុជា នឹងត្រូវនាំយកទៅប្រកួតប្រជែង ជាមួយប្រទេសជិតខាង និងទីផ្សារអឺរ៉ុប – រស្មីកម្ពុជា ៣. កម្ពុជាគ្រោងនាំចេញផលិតផលជលផលកែច្នៃរួច២មុខគឺ ទឹកត្រី និងប្រហុក ទៅកាន់សហភាពអឺរ៉ុបនាឆ្នាំក្រោយ – ភ្នំពេញបុស្តិ៍ ៤. ក្រុងហូជីមិញនឹងប្រមូលថ្លៃប្រើប្រាស់ចិញ្ចើមផ្លូវ ដើម្បីចតឡាន ចតម៉ូតូ និងធ្វើអាជីវកម្មផ្សេងៗចាប់ពីឆ្នាំ២០២៤ – VN Express ៥. អ៊ុយក្រែននឹងប្តឹងប៉ូឡូញ ហុងគ្រី និង ស្លូវ៉ាគី ជុំវិញការហាមនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៥ កញ្ញា ២០២៣

១. កម្ពុជាបាននាំចេញផលិតផលវារីវប្បកម្មដំបូងរបស់ខ្លួនដោយផ្ទាល់ រួមមានអន្ទង់ក្លាសេ និងបង្គា ជាង១០តោន ទៅចិន – AMS Central ២. ៨ខែ ដើមឆ្នាំ២០២៣ ការនាំចេញរបស់កម្ពុជាទៅសិង្ហបុរី មានទំហំជាង ៤៧៦លានដុល្លារ កើនជាង ៥៥០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ – ខ្មែរថាមស៍ ៣. អ្នកចិញ្ចឹមត្រីធ្លាក់ចុះ ៦០% ក្រោយចំណីឡើងថ្លៃ តម្លៃត្រីថោក – កម្ពុជាថ្មី ៤. ប្រធានាធិបតីរុស្ស៉ី លោក ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានផ្ដល់អំណោយកាំភ្លើងវែងឱ្យគ្នា ហើយលោក Putin បានទទួលយកការអញ្ជើញទៅទស្សនកិច្ចនៅកូរ៉េខាងជើង – AFP ៥. បច្ចេកវិទ្យាបំលែងទឹកទន្លេជាម៉ាស៊ីនត្រជាក់កំពុងពង្រីកបណ្តាញកាន់តែច្រើនពាសពេញទីក្រុងប៉ារីស – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៤ កញ្ញា ២០២៣

១. គម្រោងការងាររៀបចំច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន សម្រេចបានជាង ៩០% – FN ២. ៧ខែ ដើមឆ្នាំ២០២៣ កម្ពុជាទទួលបានគម្រោងវិនិយោគលើវិស័យសំណង់ និងស្ថាបត្យកម្មប្រមាណជិត ៣ពាន់លានដុល្លារ – កម្ពុជាថ្មី ៣. ដោយសារបញ្ហាអាកាសធាតុ បង់ក្លាដែស ប៉ាគីស្ថាន កម្ពុជា និងវៀតណាម ប្រឈមនឹងការខាតបង់ទឹកប្រាក់ប្រមាណ ៦៥ពាន់លានដុល្លារ ពីការនាំចេញសម្លៀកបំពាក់ – ខ្មែរថាមស៍ ៤. ក្រុងប៉េកាំងអះអាងពីការរកឃើញភ្នាក់ងារសន្តិសុខជាតិអាមេរិក ដែលនៅពីក្រោយការវាយប្រហារតាមអ៉ីនធឺណិតលើសាកលវិទ្យាល័យចិន – SCMP ៥. ថៃផ្អាកយកទិដ្ឋាការ៥ខែ ដើម្បីអូសទាញទេសចរចិន ខណៈឧស្សាហកម្មទេសចរណ៍ គឺជាអាទិភាពសេដ្ឋកិច្ចកំពូល – Dailymail #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៣ កញ្ញា ២០២៣

១. ជប៉ុនចាប់អារម្មណ៍លើការផលិតទំនិញកែច្នៃវត្ថុធាតុដើមកម្ពុជា ដោយផ្សំនឹងបច្ចេកវិទ្យាទំនើបជប៉ុនក្នុងការផលិតសម្រាប់នាំចេញ – AMS Central ២. ស្ពានបេតុងខ្សែកាបកោះនរា ឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា គ្រោងដាក់ជូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាបណ្ដោះអាសន្ននៅថ្ងៃទី២៧ តុលា ឆ្នាំ២០២៣ – កម្ពុជាថ្មី ៣. ផខែ ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក សម្រេចបានជាង ៦,៦ពាន់លានដុល្លារ ថយចុះ៥,៦% – FN ៤. ឥណ្ឌូនេស៊ីគ្រោងនឹងហាមឃាត់ប្រតិបត្តិការទំនិញនៅលើបណ្ដាញសង្គម ក្រោមបទប្បញ្ញត្តិពាណិជ្ជកម្មថ្មី – Reuters ៥. លោក ពូទីន ថារុស្ស៉ីនឹងជួយកូរ៉េខាងជើងផលិតផ្កាយរណប ក្នុងជំនួបជាមួយលោក គីម ជុងអ៊ុន នៅមូលដ្ឋានបង្ហោះយានអវកាស – AFP #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១២ កញ្ញា ២០២៣

១. ប្រជាពលរដ្ឋអាចចូលរួមពិនិត្យជំងឺដោយឥតគិតថ្លៃបានក្នុងសមយុទ្ធសុខាភិបាលរួមគ្នា កម្ពុជា-ចិន នាពាក់កណ្តាលខែកញ្ញានេះ – AMS Central ២. ៨ខែ ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន សម្រេចបានជាង ៨ពាន់លានដុល្លារ កើនឡើងចំនួន ១,១៥% – FN ៣. បច្ចុប្បន្ននេះ កម្ពុជាសម្រេចបាន ៨០%នៃផែនការផ្គត់ផ្គង់ទឹកស្អាត ហើយនៅឆ្នាំ២០២៥ នឹងមានទឹកស្អាតប្រើប្រាស់គ្រប់ទីកន្លែង – ខ្មែរថាមស៍ ៤. រយៈពេល ៣ឆ្នាំខាងមុខ រុស្ស៊ីគ្រោងនឹងលក់ឧស្ម័នធម្មជាតិទៅឱ្យចិនតាមបំពង់បង្ហូរប្រេងក្នុងតម្លៃពាក់កណ្តាលដែលលក់ទៅឱ្យអឺរ៉ុប – Bloomberg ៥. ចិន កំពុងរៀបចំផែនការធ្វើឱ្យខេត្ត Fujian ក្លាយជាតំបន់អភិវឌ្ឍន៍ឆ្លងច្រកសមុទ្រជាមួយកោះតៃវ៉ាន់ – AFP #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១១ កញ្ញា ២០២៣

១. អាជ្ញាធរខេត្តប៉ៃលិន ប្រកាសទទួលទិញយកកសិផលជាលក្ខណៈគ្រួសារ និងជួយរកទីផ្សារដើម្បីលក់ចេញជូនប្រជាពលរដ្ឋ – AMS Central ២. CDC អនុម័តគម្រោងវិនិយោគថ្មីបន្ថែម ចំនួន១០ទៀត ដែលមានទុនវិនិយោគជាង ១៤០លានដុល្លារ និងបង្កើតការងារជិត ១៤,០០០ កន្លែង ក្នុងនោះមានគម្រោង វិនិយោគលើវិស័យថាមពលអគ្គិសនី និងរោងចក្រដំឡើងសម្ភារៈប្រើប្រាស់ជាដើម – ថ្មីៗ ៣. ៨ខែ ឆ្នាំ២០២៣ ការផ្លាស់ប្តូរទំនិញរវាងកម្ពុជានិងដៃគូអន្តរជាតិ មានទំហំជិត ៣២ពាន់ លានដុល្លារ ធ្លាក់ចុះជាង១៤% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ – ភ្នំពេញបុស្តិ៍ ៤. ម៉ារុកកាន់ទុក្ខរយៈពេល ៣ថ្ងៃ ខណៈគ្រោះរញ្ជួយដីសាហាវបំផុតក្នុងរយៈពេល៦០ឆ្នាំ បានផ្តាច់ជីវិតមនុស្សជាង ២ពាន់នាក់ -BBC ៥. រដ្ឋមន្ត្រីហ្វីលីពីន ស្នើសុំលើកលែងពន្ធ លើការនាំចូលអង្ករ ដើម្បីទប់ថ្លៃអង្ករលក់រាយ – CNN #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៨ កញ្ញា ២០២៣

១. កម្ពុជាស្នើឱ្យរួមគ្នាពង្រឹងយន្តការដែលមានស្រាប់ និងបង្កើតវិធីសាស្រ្តថ្មីៗ ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀនក្នុងតំបន់ – AMS Central ២. ក្រុមហ៊ុន Cambodian Transmission II Co., Ltd (CTL II) បោះទុន៩២,២លានដុល្លារ ដើម្បីវិនិយោគលើគម្រោងអភិវឌ្ឍន៍អនុស្ថានីយ៍ និងខ្សែបញ្ជូនថាមពលអគ្គិសនី ពីខេត្តកំពង់ចាមទៅខេត្តក្រចេះ – ថ្មីៗ ៣. សមាគមវារីវប្បកម្មពង្រាយក្រុមបច្ចេកទេសជួយគាំទ្រអ្នកចិញ្ចឹមត្រីតាមគោលដៅសំខាន់ចំនួន៦ នៅកម្ពុជា រួមមាន ខេត្តកណ្ដាល កំពង់ចាម កំពង់ធំ សៀមរាប បាត់ដំបង និងពោធិ៍សាត់ – កម្ពុជាថ្មី ៤. អ្នកវិទ្យាសាស្ត្រចិន ជោគជ័យក្នុងការចិញ្ចឹមក្រលៀនមនុស្សនៅក្នុងសរីរាង្គសត្វជ្រូក – ST ៥. ទីក្រុងហុងកុង ជន់លិចដោយសារភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មាន ក្នុងពេលជិត ១៤០ឆ្នាំ – CNN #ams1minute