Category: ព័ត៌មានសង្ខេបប្រចាំថ្ងៃ

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៦ តុលា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៦ តុលា ២០២៣

    ១. សេដ្ឋកិច្ចរវាងកម្ពុជា-ជប៉ុនមានចំនួន ១,៦ពាន់លានយេន នៅឆ្នាំ ១៩៨១ ហើយរហូតមកដល់ត្រឹមឆ្នាំ២០២២ កើនឡើងដល់ជាង២០០ដង – AMS Economy ២. កម្ពុជាស្វាគមន៍ក្រុមភ្ញៀវទេសចរកូរ៉េ ៤០០នាក់ជាលើកដំបូង បន្ទាប់ពីខកខានដោយសារវិបត្តិជំងឺកូវីដ១៩ – FN ៣. ការស្រាវជ្រាវ៖ ដីសណ្ដរទន្លេមេគង្គវៀតណាមអាចនឹងអស់ខ្សាច់នៅឆ្នាំ ២០៣៥ ដែលអាចប៉ះពាល់ដល់ការដាំដុះ – The Straits Times ៤. កូរ៉េខាងជើងរិះគន់បារាំង ជុំវិញការបញ្ជូនយន្តហោះល្បាតមកក្បែរឧបទ្វីបកូរ៉េ – Reuters ៥. ជប៉ុនចាប់ផ្តើមបញ្ចេញទឹកពីរោងចក្រ Fukushima ជាលើកទីពីរជាមួយបរិមាណទឹក ៧ ៨០០តោន នៅថ្ងៃទី៥ តុលានេះ – Yonhap #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៥ តុលា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៥ តុលា ២០២៣

    ១. កម្ពុជាចម្រាញ់រ៉ែមាសបានជាង ៨ ៣៤៤គីឡូក្រាម និងផលិតដុំមាស ចំនួន ៩២២ដុំ ដោយទទួលបានចំណូលពីសួយសារជាង ១៣លានដុល្លារ – AMS Economy ២. កម្ពុជានឹងសង់ “សារមន្ទីរតេជោសន្តិភាព” នៅចុងឆ្នាំនេះទុកជាមរតក សម្រាប់ក្មេងជំនាន់ក្រោយ – កម្ពុជាថ្មី ៣. ១១ខែដំបូង ចាប់តាំងពីការបើកឱ្យប្រើប្រាស់ជាផ្លូវការ រថយន្តជាង ៤,២លានគ្រឿងបានធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ – ខ្មែរថាមស៍ ៤. ជប៉ុននឹងទិញមីស៊ីល ៤០០ គ្រាប់ពីអាមេរិក ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកសន្តិសុខនៅតំបន់អាស៊ី – Anadolu ៥. ជប៉ុនចាប់ផ្តើមបញ្ចេញទឹកពីរោងចក្រ Fukushima ជាលើកទីពីរជាមួយបរិមាណទឹក ៧ ៨០០តោន នៅថ្ងៃទី៥ តុលានេះ – Yonhap #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៤ តុលា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៤ តុលា ២០២៣

    ១. ក្រសួងកសិកម្ម នឹងពង្រីកស្តង់ដារគុណភាពផលិតផលជលផលកែច្នៃមាន បន្លែ ផ្លែឈើ និងស្រូវ អង្ករ ជាដើម ដើម្បីបង្កើនស្តង់ដារគុណភាពផលិតផល – AMS Economy ២. ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យផលិតករ ឬអ្នកនាំចេញ អនុវត្តតាមវិធានដើមកំណើតទំនិញរបស់ចក្រភពអង់គ្លេស ដើម្បីទទួលបានការអនុគ្រោះពន្ធ DCTS – AMS Central ៣. កម្ពុជា គ្រោងដាក់ឱ្យហោះហើរត្រង់រវាងកម្ពុជា និងឥណ្ឌានៅចុងខែតុលា ឆ្នាំ២០២៣ នេះ – FN ៤. វៀតណាម ចំណាយលុយជាង ៤៥លានដុល្លារ សម្រាប់អូសខ្សែភ្លើង ដើម្បីនាំអគ្គិសនីពីឡាវ – Laotian Times ៥. រដ្ឋាភិបាលថៃ នឹងប្រែក្លាយប្រទេសថៃទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ នៅ ឆ្នាំ ២០២៧ – បាងកកប៉ុស្ដិ៍ #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣ តុលា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣ តុលា ២០២៣

    ១. ធនាគារពិភពលោកបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងកើនដល់ ៥,៥% នៅឆ្នាំ ២០២៣ ដោយសារកំណើននៃវិស័យសេវាកម្ម និងផលិតកម្មកសិកម្ម – AMS Economy ២. ក្រសួងពាណិជ្ជកម្ម៖ អង់គ្លេសសម្រេចផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធថ្មី DCTS ជំនួស GSP ដល់ប្រទេសកំពុងអភិវឌ្ឍ និងប្រទេសអភិវឌ្ឍតិចតួច ក្នុងនោះមានកម្ពុជា – កម្ពុជាថ្មី ៣. អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់ថ្មីនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តម្លៃ ១៩លានដុល្លារ ក្រោមជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន ត្រូវបានបញ្ចប់ការសាងសង់ ១០០% – CPN ៤. ម៉ាឡេស៊ីត្រៀមបង្កើតទឹកភ្លៀងសិប្បនិម្មិត និងត្រៀមបិទសាលារៀន ខណៈខ្យល់ពុលកាន់តែយ៉ាប់យ៉ឺន – CNA ៥. ជប៉ុនចាប់ផ្តើមសាកល្បងរថយន្តក្រុងបើកបរដោយខ្លួនឯង ក្នុងទីក្រុងតូក្យូ – Xinhua #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២ តុលា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២ តុលា ២០២៣

    ១. ៩ខែ ឆ្នាំ២០២៣ រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ទទួលបានភ្ញៀវជាង ១០ម៉ឺននាក់ – AMS Economy ២. ៩ខែ ឆ្នាំ២០២៣ កម្ពុជារកចំណូលបានជិត ២៥លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ – FN ៣. ធនាគារជាតិនៃកម្ពុជា បាននិងកំពុងត្រៀមបញ្ចេញលុយចំនួន ៤០លានដុល្លារបន្ថែមទៀតមកក្នុងទីផ្សារ ដើម្បីរក្សាតម្លៃប្រាក់រៀល – SBM News ៤. ឥណ្ឌូណេស៉ីបានបើកដំណើរការជាផ្លូវការ ផ្លូវរថភ្លើងល្បឿនលឿនដំបូងបង្អស់ប្រចាំតំបន់អាស៉ីអាគ្នេយ៍ ដែលជាគម្រោងតម្លៃពាន់លានដុល្លារ ក្រោមការជួយគាំទ្រពីចិន – AFP ៥. អង់គ្លេសបោះទុនវិនិយោគ ៤,៨ពាន់លានដុល្លារ លើគម្រោងនាវាមុជទឹកនុយក្លេអ៊ែរ AUKUS – Al Jazeera #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៩ កញ្ញា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៩ កញ្ញា ២០២៣

    ១. ត្រីមាសទី២ ឆ្នាំ២០២៣ កម្ពុជាបានទាក់ទាញគម្រោងសំណង់នៅទូទាំងប្រទេសបានចំនួន ៨២៦គម្រោង ក្នុងទំហំ ១,៤ពាន់លានដុល្លារ កើនឡើង ១៣០,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន – AMS Economy ២. ត្រីបបែលយក្សទឹកសាប ទម្ងន់៣០០គីឡូក្រាម ត្រូវ បានទទួលជាអន្តរជាតិថា ជាត្រីបបែលយក្សទឹកសាបដ៏ធំ បំផុតនៅលើពិភពលោក (Guinness World Records) – រស្មីកម្ពុជា ៣. កម្ពុជាស្ថិតក្នុងចំណោម ១០ប្រទេស ដែលមានការវិនិយោគបរទេសដោយក្រុមហ៊ុនថាមពលធំៗរបស់ចិនសរុប ១,៩៥ពាន់លានដុល្លារ – ខ្មែរថាមស៍ ៤. ជប៉ុននឹងចាប់ផ្តើមបញ្ចេញទឹកសំណល់ ដំណាក់កាលទីពីរ ចេញពីរោងចក្រនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា នៅសប្តាហ៍ក្រោយនេះ – The Straits Times ៥. អាមេរិកផ្ដល់ប្រាក់រង្វាន់៥លានដុល្លារ ដើម្បីប្ដូរយកព័ត៌មាននៃការសម្លាប់បេក្ខជនប្រធានាធិបតីរបស់អេក្វាឌ័រ – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៧ កញ្ញា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៧ កញ្ញា ២០២៣

    ១. ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងត្បូងឃ្មុំ កំពុងទទួលរងនូវជំនន់ទឹកភ្លៀង ដែលបណ្តាលឱ្យជន់លិចផ្ទះ និងប៉ះពាល់ដល់ ២៣ ក្រុង/ស្រុក និង ៧៧ ឃុំ/សង្កាត់ – AMS Central ២. ៨ខែ ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៣,៥លាននាក់ កើនជាង ២៥០% ឯភ្ញៀវទេសចរជាតិជាង ១២,៣៨លាននាក់ កើន ៦២,៥% ធៀបនឹងឆ្នាំ២០២២ – FN ៣. តម្លៃជ័រកៅស៊ូរបស់កម្ពុជា នៅលើទីផ្សារអន្តរជាតិបន្តធ្លាក់ចុះ ១៥% ដោយសារតម្រូវការទាបជាងការផ្គត់ផ្គង់ – ថ្មីៗ ៤. ប្រាក់ចំណេញពីវិស័យឧស្សាហកម្មចិនបានកើនឡើងវិញក្នុងល្បឿនលឿនបំផុតដោយកើន ១៧,២% បើប្រៀបធៀបនឹងឆ្នាំ២០២២ – Bloomberg ៥. រុស្ស៉ី ថារថក្រោះអាមេរិក Abrams សម្រាប់អ៊ុយក្រែន នឹងមិនអាចកែប្រែស្ថានការណ៍នៅសមរភូមិបានឡើយ – AFP #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៦ កញ្ញា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៦ កញ្ញា ២០២៣

    ១. ក្រសួងអប់រំ គ្រោងនឹងដាក់ឱ្យដំណើរការសាលាជំនាន់ថ្មី ៨ បន្ថែមទៀត នាពេលឆាប់ៗនេះ – AMS Central ២. កម្ពុជាជំរុញនាំចេញផលិតផលកសិកម្មទៅរុស្ស៊ី និងនាំជីកសិកម្មចូលមកវិញ – កម្ពុជាថ្មី ៣. ៨ខែ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅជាង ៦០ម៉ឺនតោន ទៅវៀតណាម ក្នុងទំហំជាង ៨២០លានដុល្លារ ថយចុះជិត ១៦% – AMS Economy ៤. ឥណ្ឌូណេស៊ីនឹងចេញច្បាប់ហាមឃាត់មិនឲ្យលក់ទំនិញនៅក្នុងបណ្តាញសង្គម ដើម្បីលុបបំបាត់ការគំរាមកំហែងដល់ទីផ្សារក្រៅបណ្តាញ – CNA ៥. ម៉ាឡេស៊ីបង្កើនការនាំចេញដូងប្រេងទៅចិន ខណៈសហភាពអឺរ៉ុបអំពាវនាវឱ្យហាមឃាត់ផលិតផល ដែលកើតចេញពីការកាប់បំផ្លាញព្រៃឈើ – AFP #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៥ កញ្ញា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៥ កញ្ញា ២០២៣

    ១. សភាពាណិជ្ជកម្មកម្ពុជា កំពុងបន្តសិក្សាពីនីតិវិធីក្នុងការនាំចេញផលិតផលកសិកម្មកែច្នៃរួចទៅអាមេរិក – AMS Economy ២. ៨ខែឆ្នាំនេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជាង ២៣លានដុល្លារ ថយចុះ ៩% – FN ៣. គិតត្រឹមថ្ងៃទី២២ កញ្ញា កម្ពុជាចម្រាញ់រ៉ែមាសបានជាង ៨ ២៨៨គីឡូក្រាម និងទទួលបានចំណូលពីសួយសារ ជាង ១៣លានដុល្លារអាមេរិក – FN ៤. តៃវ៉ាន់ រំពឹងថា អាចនឹងដាក់ឱ្យប្រើប្រាស់នាវាមុជទឹកថ្មី ២ គ្រឿង នៅឆ្នាំ ២០២៧ – The Straits Times ៥. បារាំងនឹងដកឯកអគ្គរដ្ឋទូត រួមទាំងកងទ័ពរបស់ខ្លួន ចេញពីប្រទេសនីហ្សេ បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោកប្រធានាធិបតីជាប់ឆ្នោត – AFP #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២២ កញ្ញា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២២ កញ្ញា ២០២៣

    ១. ឆមាសទី១ ឆ្នាំ២០២៣ រំហូរវិនិយោគផ្ទាល់ពីបរទេសកើនជាង ៤១,៦% ខណៈរំហូរវិនិយោគក្នុងវិស័យកម្មន្តសាលមិនមែនកាត់ដេរ កើនហូតដល់ ១៧២% – AMS Economy ២. កងទ័ពកម្ពុជា និងកងទ័ពមកពីទ្វីបចំនួន៤ បិទបញ្ចប់លំហាត់ហ្វឹកហ្វឺនពហុជាតិ សកម្មភាពមីនមនុស្សធម៌ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង – FN ៣. មគ្គុទ្ទេសក៍កម្ពុជាស្នើឱ្យរដ្ឋពិចារណាលើកលែងតម្លៃ VISA មួយរយៈ ដើម្បីទទួលទេសចរក្រោយកូវីដ – ថ្មីៗ ៤. ឥណ្ឌាផ្អាកផ្ដល់ទិដ្ឋាការសម្រាប់ពលរដ្ឋកាណាដា ក្រោមហេតុផលការពារសន្តិសុខជាតិ – The Straits Times ៥. រុស្ស៊ីបានធ្វើការផ្អាកជាបណ្តោះអាសន្ននូវការនាំចេញប្រេងសាំង និងប្រេងម៉ាស៊ូតទៅកាន់បណ្ដាប្រទេសទាំងអស់ ដើម្បីឆ្លើយតបនឹងការខ្វះខាតក្នុងស្រុក – Reuters #ams1minute