Category: ព័ត៌មានសង្ខេបប្រចាំថ្ងៃ

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣ វិច្ឆិកា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣ វិច្ឆិកា ២០២៣

    ១. កម្ពុជានាំចេញ អង្ករទៅកាន់ឥណ្ឌូនេស៊ី ជាលើកដំបូង – ខ្មែរថាមស៍ ២. សាលារាជធានីភ្នំពេញបញ្ជាក់ជាថ្មីពីការសម្រេចលុបការបង់ភាស៊ីសម្រាប់លក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័តគ្រប់ប្រភេទនៅរាជធានីភ្នំពេញ – AMS Economy ៣. កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅជាង ៦០ម៉ឺនតោន ទៅកាន់ប្រទេសវៀតណាម ទទួលបានទឹកប្រាក់ប្រមាណ ៨២០លានដុល្លារ – AMS Economy ៤. ជប៉ុនបញ្ចេញកញ្ចប់ថវិកា ១១៣ពាន់លានដុល្លារដើម្បីជួយសេដ្ឋកិច្ចប្រទេស – Sputnik ៥. ការរឹតបន្តឹងលើការនាំចេញសារធាតុ graphite របស់ចិន កំពុងបង្កការព្រួយបារម្ភដល់ក្រុមហ៊ុនកូរ៉េខាងត្បូង – Business Korea #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២ វិច្ឆិកា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២ វិច្ឆិកា ២០២៣

    ១. ៩ខែឆ្នាំ២០២៣ កម្ពុជានាំចេញទៅប្រទេសសមាជិក RCEP មានទឹកប្រាក់ជាង ៥ ៨០០លានដុល្លារ កើនឡើង២៣% – AMS Central ២. ១០ខែដំបូងឆ្នាំ២០២៣ តំបន់អង្គរទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៦០២ ៥៧០នាក់ កើនឡើង ២៥៦% ធៀបនឹងឆ្នាំ២០២២ – ខ្មែរថាមន៍ ៣. ៩ខែឆ្នាំនេះ ស៉ីម៉ាក់រំដោះផ្ទៃដីចម្ការមីនបាន ២២៣លានម៉ែត្រក្រឡា រកឃើញ និងកម្ទេចចោលគ្រាប់មីនជិត ៧ម៉ឺនគ្រាប់ – FN ៤. យោធាមីយ៉ាន់ម៉ាបាត់បង់ក្រុងយុទ្ធសាស្រ្តនៅជាប់ព្រំប្រទល់ចិន ក្នុងការប្រយុទ្ធគ្នាជាមួយក្រុមប្រដាប់អាវុធ ខណៈចិនអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ – AFP ៥. ជនបរទេស ៣២០នាក់ ទទួលបានឱកាសចាកចេញពីតំបន់ Gaza ទៅកាន់អេហ្ស៉ីប – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១ វិច្ឆិកា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១ វិច្ឆិកា ២០២៣

    ១. ក្រុមបេសកកម្ម IMF សរសើររដ្ឋាភិបាលកម្ពុជាលើការប្រឆាំងការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម ដែលកម្ពុជាអាចរំដោះខ្លួនចេញពីបញ្ជីតាមដានរបស់ FATF – AMS Central ២. អង្ករសែនក្រអូបកម្ពុជា ឈ្នះពានរង្វាន់មាស ពីកម្មវិធីវាយតម្លៃគុណភាព រសជាតិប្រភេទអង្ករសគ្រាប់វែងចិន-អាស៊ាន ប្រចាំឆ្នាំ២០២៣ – FN ៣. ទីក្រុងបាត់ដំបងរបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបណ្តាញទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការយូណេស្គូ – កម្ពុជាថ្មី ៤. ស្រីលង្កាបានអនុម័តដំឡើងពន្ធលើតម្លៃបន្ថែម (VAT) រហូតដល់ ១៨% ដែលនឹងចាប់ផ្តើមពីថ្ងៃទី១ មករា ឆ្នាំ២០២៤ តទៅ – AFP ៥. ចិនបានចាប់ផ្តើមស្ទង់មតិប្រជាជន ១,៤លាននាក់ ស្តីពីការផ្លាស់ប្តូរចំនួនប្រជាជន ខណៈចិនបង្កើនការលើកទឹកចិត្តដល់ប្រជាជនឱ្យមានកូនកាន់តែច្រើន ចំពេលអត្រាកំណើតចិនថយចុះ – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣១ តុលា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣១ តុលា ២០២៣

    ១. CMAC បើកវគ្គហ្វឹកហ្វឺនពីការប្រើប្រាស់ និងការថែទាំគ្រឿងចក្រក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីន ដល់សិក្ខាកាមមកពីប្រទេសកូឡុំប៊ី – AMS Central ២. អាល្លឺម៉ង់ នឹងបន្តជួយគាំទ្រក្រសួងសុខាភិបាលកម្ពុជាលើការកសាងសមត្ថភាព និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាពឱ្យកាន់តែប្រសើរ – AMS Central ៣. វិស័យឧស្សាហកម្មកម្ពុជាត្រូវបានព្យាករណ៍ថា នឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨,៥% ក្នុងឆ្នាំ២០២៤ ពីប្រមាណ ៥,០% ក្នុងឆ្នាំ២០២៣ – កម្ពុជាថ្មី ៤. ថៃ និងឡាវកំណត់ផែនការបង្កើនតម្លៃពាណិជ្ជកម្មទ្វេភាគីដល់ ១១ពាន់លានដុល្លារអាមេរិកក្នុងពេល ២ឆ្នាំខាងមុខ – Bangkok Posts ៥. ចិនប្តេជ្ញាបន្តកិច្ចសន្ទនាផ្នែកយោធា ជាមួយ អាមេរិក ប៉ុន្តែរិះគន់អាមេរិកថា បានជ្រៀតជ្រែករឿងផ្ទៃក្នុង – FT #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣០ តុលា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣០ តុលា ២០២៣

    ១. កម្ពុជាប្តេជ្ញាចិត្តចូលរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីកាត់បន្ថយការប្រើប្រាស់សារធាតុហាយដ្រូភ្លុយអរ៉ូកាបូន – AMS Central ២. ៩ខែឆ្នាំនេះ កម្ពុជានាំចេញទៅកាន់តំបន់ RCEP មានទឹកប្រាក់ជាង ៥ ៨០០លានដុល្លារ កើនឡើង២៣% – FN ៣. កម្ពុជានាំចេញផ្លែមៀនស្រស់ទៅចិនបានជាង ១ម៉ឺនតោន ក្នុងខួប ១ឆ្នាំនៃការនាំចេញផ្លូវការ – ខ្មែរថាមស៍ ៤. ក្រសួងហិរញ្ញវត្ថុឡាវពិចារណាដំឡើងអត្រាលើអាករតម្លៃបន្ថែម (VAT) ពី ៧% ទៅ ១០% ដើម្បីបង្កើនប្រាក់ចំណូលរបស់រដ្ឋាភិបាល និងគាំទ្រសេដ្ឋកិច្ចក្នុងប្រទេស – LT ៥. អាមេរិក និងកូរ៉េខាងត្បូង ចាប់ផ្ដើមសមយុទ្ធកងទ័ពអាកាស ចំពេលកូរ៉េខាងជើងពង្រឹងប្រតិបត្តិការយោធាជាមួយរុស្ស៊ី – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៧ តុលា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៧ តុលា ២០២៣

    ១. ៩ខែ ឆ្នាំ២០២៣ កម្ពុជារកចំណូលបានពីការនាំចេញស្រូវ-អង្ករ ឈានដល់កម្រិតមួយខ្ពស់ក្នុងតម្លៃ ១ ១៩០លានដុល្លារ ដែលជាទំហំមួយដ៏ច្រើនជាប្រវត្តិសាស្ត្រ – AMS Economy ២. ក្រសួងទេសចរណ៍ បានបើកកិច្ចប្រជុំជាមួយស្ថាប័នពាក់ព័ន្ធផ្នែកឯកជន និងសមាគមឧស្សាហកម្មទេសចរណ៍ ដើម្បីប្រមូលធាតុចូល និងកំណត់បញ្ហាប្រឈម – AMS Central ៣. កងទ័ពមួកខៀវចំនួន ៥៣នាក់ ធ្វើមាតុភូមិនិវត្តន៍ដល់កម្ពុជា ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌ ក្រោមឆ័ត្រ UN នៅម៉ាលី – FN ៤. រុស្ស៊ីនឹងបង្កើនទំនាក់ទំនងជិតស្និទ្ធជាមួយកូរ៉េខាងជើងលើគ្រប់វិស័យ ក្រោយរងការថ្កោលទោសរួមគ្នាពីកូរ៉េខាងត្បូង អាមេរិក និងជប៉ុន – AFP ៥. លោក Trump អាចដកអាមេរិកចេញពីអង្គការណាតូ បើជាប់ឆ្នោតឆ្នាំ២០២៤ – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៦ តុលា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៦ តុលា ២០២៣

    ១. កម្ពុជា ស្នើធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន ជួយជំរុញការវិនិយោគលើវិស័យប្រៃសណីយ៍ និងបច្ចេកវិទ្យាឌីជីថល – AMS Central ២. រដ្ឋបាលខេត្តប៉ៃលិន គ្រោងពង្រីកបណ្តាញទឹកស្អាត និងពង្រឹងអនាម័យទូទាំងខេត្តឱ្យបានគ្រប់ជ្រុងជ្រោយ ខណៈបច្ចុប្បន្នមានទឹកស្អាតជាង ៧៣% និងការងារអនាម័យជាង៨៨% – AMS Central ៣. បច្ចុប្បន្ន កម្ពុជាមានផ្ទះត្រចៀកកាំជាង ៥០០០ផ្ទះ។ ផ្ទះទាំងនេះ ផ្តល់ទិន្នផលសំបុកត្រចៀកកាំបានរហូត ១២០តោនក្នុងមួយឆ្នាំៗ – ថ្មីៗ ៤. ប្រធាន IMF ថាសង្រ្គាមអ៉ីស្រាអែល និងហាម៉ាស់នឹងបន្ថែមបន្ទុកសេដ្ឋកិច្ចពិភពលោក – CNBC ៥. កូរ៉េខាងត្បូង ជប៉ុន និងអាមេរិក ថ្កោលទោសការផ្គត់ផ្គង់អាវុធពីកូរ៉េខាងជើងទៅរុស្ស៉ី – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៥ តុលា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៥ តុលា ២០២៣

    ១. រដ្ឋាភិបាលថៃ សម្រេចបញ្ចុះតំលៃទិដ្ឋាការការងារសម្រាប់ពលករកម្ពុជាពីចន្លោះជាង ៥០ដុល្លារ មកនៅជាង ១០ដុល្លារ – AMS Central ២. ក្រសួងសេដ្ឋកិច្ច ដាក់ឱ្យដំណើរការជាផ្លូវការកម្មវិធីពន្លឿនអាជីវកម្មកសិកម្មឌីជីថលរដូវកាលទី២ ដើម្បីគាំទ្រដល់វិស័យកសិកម្ម – AMS Economy ៣. វេទិកាធុរកិច្ចសំបុកត្រចៀកកាំកម្ពុជា នឹងជំរុញការអភិវឌ្ឍវិស័យត្រចៀកកាំកម្ពុជា ក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ- AMS Central ៤. សង្គ្រាមពាក្យសម្តីចិន-ហ្វីលីពីន លើហេតុការណ៍នៅសមុទ្រចិនខាងត្បូង កំពុងបង្កើនហានិភ័យជម្លោះប្រដាប់អាវុធ – AFP ៥. តម្រូវការឥន្ធនៈហ្វូស៊ីលពិភពលោកនឹងឈានដល់កម្រិតកំពូលនៅឆ្នាំ ២០៣០ ដោយសាររថយន្តអគ្គិសនីកាន់តែច្រើនឡើងនៅលើដងផ្លូវ – CNA #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៤ តុលា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៤ តុលា ២០២៣

    ១. បច្ចុប្បន្ន វឌ្ឍនភាពវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ សម្រេចបាន ៨០% ហើយ ខណៈក្រសួងអភិវឌ្ឍន៍ជនបទបានបន្ដជំរុញបង្កើតភូមិគំរូបន្ថែមទៀតលើភូមិគំរូ ដែលមានស្រាប់ចំនួន ៣០ភូមិ – AMS Central ២. រយៈពេល ១ខែ ខេត្តចំនួន ១២នៅទូទាំងប្រទេស ក្នុងនោះមានប្រជាជនជិត ៦ម៉ឺនគ្រួសារ បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង – AMS Central ៣. តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតនឹងលេចរូបរាងឡើងក្នុងស្រុកព្រៃនប់នាពេលឆាប់ៗខាងមុខនេះ – AMS Economy ៤. ទីក្រុងញ៉ូវដេលី ជាប់ជាទីក្រុងមានខ្យល់ពុលធ្ងន់ធ្ងរ ក្រោយកសិករចាប់ផ្ដើមដុតសម្អាតចំការរបស់ពួកគេ – ST ៥. នាយករដ្ឋមន្រ្តីប៉ាឡេស្ទីន ចោទថាលោកខាងលិចផ្តល់សិទ្ធិឱ្យ អ៉ីស្រាអែលសម្លាប់មនុស្សតាមតែអំពើចិត្ត នៅតំបន់ Gaza – AFP #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៣ តុលា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៣ តុលា ២០២៣

    ១. បច្ចុប្បន្ន កសិករ៤០% កំពុងដាំដុះពូជស្រូវសែនក្រអូប០១ ដែលកំពុងមានតម្រូវការច្រើននៅទីផ្សារចិន និងនៅអឺរ៉ុប – AMS Central ២. កម្ពុជាបានទទួលពានរង្វាន់ចំនួនពីរនៅក្នុងក្របខណ្ឌនៃ “ពានរង្វាន់នៃការធ្វើដំណើរពិភពលោក” សម្រាប់ឆ្នាំ២០២៣ – ខ្មែរថាមស៍ ៣. ក្រុមហ៊ុនផលិតកង់រថយន្តដ៏ធំមួយរបស់ប្រទេសចិន Wan li Tires កំពុងពិនិត្យលទ្ធភាពបើករោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា – កម្ពុជាថ្មី ៤. កូរ៉េខាងត្បូងធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នាជាលើកដំបូងជាមួយជប៉ុន និងអាមេរិក – ST ៥. បច្ចុប្បន្ន ពាណិជ្ជកម្មរុស្ស៊ី-ចិន ធ្វើការទូទាត់ជារូបិយប័ណ្ណរបស់ប្រទេសខ្លួនមានរហូតដល់ ៩៥% – AFP #ams1minute