-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៧ កញ្ញា ២០២៣

១. អង្គការយូណេស្កូ និងអង្គការថែរក្សាភាសាជនជាតិដើមភាគតិច កំពុងផ្តើមគម្រោងថ្មីមួយដើម្បីផ្តល់សិទ្ធិដល់ជនជាតិដើមភាគតិចក្នុងខេត្តព្រះវិហារ មណ្ឌលគិរី និងរតនគិរី – AMS Central ២. ៧ខែ ដើមឆ្នាំ២០២៣ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ម៉ាឡេស៊ីកើនដល់ ៣៧៧លានដុល្លារ ខណៈម៉ាឡេស៊ីឈរលំដាប់ទី៦ ចំណោមប្រទេសដែលបានបោះទុនវិនិយោគច្រើនជាងគេនៅកម្ពុជា – កម្ពុជាថ្មី ៣. ៧ខែ ដើមឆ្នាំ២០២៣ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កាណាដា សម្រេចបានជាង ៥៣៥លានដុល្លារ ធ្លាក់ចុះជិត២៥% បើធៀបទៅរយៈពេលដូចគ្នាឆ្នាំ២០២២ – ភ្នំពេញបុស្តិ៍ ៤. សិង្ហបុរី នឹងបញ្ជូនរថយន្តសង្គ្រោះបន្ទាន់ចំនួន ២២គ្រឿងទៅអ៊ុយក្រែន ដើម្បីឆ្លើយតបនឹងវិបត្តិមនុស្សធម៌ – CNA ៥. ស្ថានទូតរុស្ស៉ី៖ ការបញ្ជូនគ្រាប់មានផ្ទុកកាកសារធាតុអ៊ុយរ៉ាញ៉ូមឱ្យអ៊ុយក្រែន ជាទង្វើគ្មានមនុស្សធម៌របស់អាមេរិក – AFP #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៦ កញ្ញា ២០២៣

១. ស្ថាបនិកវេទិកាសេដ្ឋកិច្ចពិភពលោកថាស្ថានភាពសេដ្ឋកិច្ចកម្ពុជាមានសក្កានុពល និងរីកលូតលាស់ទៅមុខយ៉ាងប្រសើរ – AMS Central ២. សហព័ន្ធសហគ្រិនចិនក្រៅប្រទេសប្រចាំខេត្តហឺណាន ប្រទេសចិន ចាប់អារម្មណ៍លើវិស័យចិញ្ចឹមសត្វនៅកម្ពុជា – AMS Central ៣. អាជ្ញាធរជាតិអប្សរា អំពាវនាវឱ្យភ្ញៀវទេសចរបញ្ឈប់ការឱ្យចំណីសត្វស្វានៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីជៀសវាងបង្កគ្រោះថ្នាក់ – កម្ពុជាថ្មី ៤. ថៃត្រៀមនឹងបើកឱ្យទេសចរចិន ចូលមកប្រទេសដោយមិនចាំបាច់មានទិដ្ឋាការ ហើយដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី១ តុលា ២០២៣ តទៅ – Thai PBS World ៥. រដ្ឋមន្រ្តីការបរទេសអាមេរិកទៅដល់ទីក្រុងកៀវ និងគ្រោងប្រកាសជំនួយជាង ១ពាន់លានដុល្លារថ្មីទៀត – AFP #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៥ កញ្ញា ២០២៣

១. ក្នុងខែសីហា កម្ពុជាអនុម័ត និងគាំទ្រគម្រោងវិនិយោគថ្មីក្នុងទំហំទឹកប្រាក់ជិត ៥០០លានដុល្លារ – AMS Economy ២. ស្រែគំរូ ស្ថិតនៅមូលដ្ឋានស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានប្រើប្រាស់ពូជស្រូវនាំចូលពីបរទេសត្រឹមតែ ៣០គីឡូក្រាមក្នុង ១ហិកតា ហើយទទួលបានផលជាង ៨តោន ក្នុង ១ហិកតា – ស៊ីស៊ីថាមស៍ ៣. ក្រុមហ៊ុនចិនជាង ៥០ គ្រោងវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងចិញ្ចឹមគោជ្រូក នៅខេត្តកំពង់ស្ពឺ – កម្ពុជាថ្មី ៤. ចិនថា កិច្ចសហប្រតិបត្តិការក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ជាមួយអ៉ីតាលី មានផ្លែផ្កា – AFP ៥. គុយបារកឃើញបណ្តាញជួញដូរពលរដ្ឋគុយបា ដើម្បីយកទៅប្រយុទ្ធឱ្យរុស្ស៊ីនៅអ៊ុយក្រែន – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៤ កញ្ញា ២០២៣

១. កម្ពុជានឹងបង្កើតកិច្ចសហប្រតិបត្តិការគ្នា រវាងសាលារៀននៅម៉ាលី ជាមួយនឹងសាលាជំនាន់ថ្មី ខណៈវិស័យអប់រំឯកជនបង្ហាញការគាំទ្រ – AMS Central ២. ធនាគារជាតិប្រកាសដាក់ដេញថ្លៃប្រាក់ចំនួន ៥០លានដុល្លារ ជាមួយគ្រឹះស្ថានធនាគារមីក្រូហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ទាំងអស់ ដើម្បីរក្សាតុល្យភាពនៃអត្រាប្តូរប្រាក់នៅកម្ពុជា – ថ្មីៗ ៣. ៨ខែ ឆ្នាំ២០២៣ កម្ពុជារកចំណូលបានជាង ២៣លានដុល្លារ ពីការលក់បណ្ណចូលទស្សនាអង្គរ – FN ៤. តៃវ៉ាន់លុបចោលជើងហោះហើរក្នុងស្រុក ហើយជម្លៀសមនុស្សជិត៤០០០នាក់ ខណៈព្យុះទីហ្វុង Haikui បោកបក់ភាគអាគ្នេយ៍នៃកោះ – Reuters ៥. រុស្ស៊ីវាយប្រហារកំពង់ផែនាំចេញស្បៀងធញ្ញជាតិរបស់អ៊ុយក្រែន មុនកិច្ចពិភាក្សារវាងលោកពូទីន និងមេដឹកនាំតួកគី – Al Jazeera #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១ កញ្ញា ២០២៣

១. តាមរយៈលទ្ធផលបឋមនៃម៉ាស៊ីនថតស្វ័យប្រវត្តិលើកទី១ អង្គការអភិរក្សអន្តរជាតិ បានកត់ត្រាសត្វព្រៃចំនួន២១ប្រភេទ ដែលជិតផុតពូជក្នុងតំបន់ជួរភ្នំក្រវាញកណ្តាល – AMS Central ២. ឯកអគ្គរដ្ឋទូតអាមេរិក៖ កម្ពុជាជាប្រទេសតែមួយគត់នៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ជាមួយអាមេរិក ដែលនេះជាគំរូសម្រាប់ប្រទេសឥណ្ឌូប៉ាស៊ីហ្វិកផ្សេងទៀត – កម្ពុជាថ្មី ៣. ក្រសួងកសិកម្ម ចង់ប្រើប្រាស់ដ្រូនឈ្លបយកការណ៍បទល្មើសព្រៃឈើ និងនេសាទ – ថ្មីៗ ៤. ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសជប៉ុនធ្វើទស្សនកិច្ចនៅ Fukushima រំពឹងថានឹងមានការគាំទ្រពីអាមេរិកជុំវិញបញ្ហាអាហារសមុទ្រ – Reuters ៥. ប្រធានាធិបតីអ៊ុយក្រែន ថាប្រទេសរបស់លោកអភិវឌ្ឍបាននូវអាវុធថ្មីមួយ ដែលមានសមត្ថភាពវាយប្រហារលើគោលដៅស្ថិតនៅចម្ងាយ ៧០០គីឡូម៉ែត្រ – AFP #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣១ សីហា ២០២៣

១. ឥណ្ឌាផ្តល់ថវិកាជាង ៤២ម៉ឺនដុល្លារ លើគម្រោងបោសសម្អាតមីនក្នុងស្រុកចំនួន ៤នៃខេត្តកោះកុង – AMS Central ២. ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិនត្រូវបានព្យាករណ៍ថានឹងឈានដល់ ១៥ប៊ីលានដុល្លារនៅឆ្នាំ២០២៥ កើនឡើងពី ១១ប៊ីលានដុល្លារក្នុងឆ្នាំ ២០២២ – ខ្មែរថាមស៍ ៣. សាច់បង្កកខូចគុណភាព លួចនាំចូលខុសច្បាប់ពីវៀតណាមតាមទូកនៃច្រករបៀងព្រែកចាក ខេត្តកំពត ប្រមាណ ៣២៥គីឡូ ត្រូវបានដុតកម្ទេច – ស៊ីស៊ីថាមស៍ ៤. ចិន ព្រមានអំពីព្យុះទីហ្វុងសៅឡា (Saola) ដែលកំពុងបោកបក់ចូលមកជិតឆ្នេរសមុទ្រភាគអាគ្នេយ៍ ដោយគំរាមកំហែងដល់ហុងកុង និងមជ្ឈមណ្ឌលផលិតកម្មសំខាន់ៗនៅខេត្តក្វាងទុង – Reuters ៥. អាមេរិកសម្រេចផ្ដល់កញ្ចប់ជំនួយយោធាដំបូងបំផុតក្នុងទំហំ ៨០លានដុល្លារដល់តៃវ៉ាន់ – CNN #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៩ សីហា ២០២៣

១. គិតត្រឹមថ្ងៃទី២១ សីហា ក្រសួងរៀបចំដែនដីបានចេញបណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋបាន ៦ ៩៤៥ ០៦៩បណ្ណ ស្មើនឹង ៩៩,២% នៃចំនួនក្បាលដីប៉ាន់ស្មានដំបូងចំនួន ៧លានក្បាលដី – AMS Economy ២. កូរ៉េខាងត្បូង នឹងនាំសាច់គោមានគុណភាពខ្ពស់របស់ខ្លួន Hanwoo មកកម្ពុជាលើកដំបូង – ថ្មីៗ ៣. CDC អនុម័តគម្រោងវិនិយោគចំនួន ១៣ ក្នុងទំហំទឹកប្រាក់ ៤៣០លានដុល្លារ ដើម្បីសាងសង់រោងចក្រក្នុងការផលិតផលិតផលផ្សេងៗគ្នា ដោយបង្កើតការងារបាន ១៨ ៣០០ កន្លែង – ខ្មែរថាមស៍ ៤. កូរ៉េខាងជើងបន្ធូរបន្ថយច្បាប់រឹតបន្តឹងកូវីដ ដើម្បីអនុញ្ញាតឱ្យពលរដ្ឋនៅបរទេសវិលត្រឡប់ចូលស្រុក – BBC ៥. រោងចក្រផលិតរថយន្តរបស់ក្រុមហ៊ុន Toyota ចំនួន ១២កន្លែង ក្នុងចំណោម ១៤ រោងចក្រនៅជប៉ុន ត្រូវបង្ខំផ្អាកប្រតិបត្តិការបន្ទាន់ ដោយសារប្រព័ន្ធគ្រឿងចក្រមិនដំណើរការ – Nikkei Asia #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៨ សីហា ២០២៣

១. រដ្ឋាភិបាលថ្មី ដាក់គោលដៅលើកកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧% និងកាត់បន្ថយភាពក្រីក្រក្នុង អត្រាទាបជាង ១០% – AMS Economy ២. កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍គុនខ្មែរអន្តរជាតិនៅខេត្តសៀមរាបចុងឆ្នាំនេះ – ថ្មីៗ ៣. កម្ពុជា និងអាមេរិកនឹងចុះហត្ថលេខាស្តីពីកិច្ចព្រមព្រៀងអំពីការដាក់កំរិត ហាមប្រាមការនាំចូលលើប្រភេទវត្ថុបុរាណរបស់កម្ពុជា – FN ៤. តម្លៃអង្ករនាំចេញរបស់វៀតណាមនៅតែខ្ពស់ជាងគេក្នុងពិភពលោកដោយអង្ករខូចខាតកម្រិត៥% ឡើងដល់ ៦៣៨ដុល្លារក្នុងមួយតោន – VNExpress ៥. ថៃបារម្ភខ្លាំងចំពោះគ្រឿងសមុទ្រ នាំចូលពីជប៉ុន ក្រោយការបញ្ចេញទឹកសំណល់នៅហ្វូគូស៊ីម៉ា – Bangkok post #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៥ សីហា ២០២៣

១. CDC អនុម័តគម្រោងវិនិយោគថ្មីក្នុងរាជធានី-ខេត្តចំនួន៦ មានទុនរហូតជាង ៤២៥លានដុល្លារអាមេរិក – AMS Central ២. ក្រុមហ៊ុនផលិតសំបកកង់រថយន្តរបស់ចិនក្នុងខេត្តព្រះសីហនុ គ្រោងផលិតសំបកកង់រថយន្តធុនតូចចំនួន ៥លាន និងសំបកកង់ឡានធំ ៩០ម៉ឺន ក្នុង ១ឆ្នាំ សម្រាប់នាំចេញទៅអាមេរិក អ៉ឺរ៉ុប និងប្រេស៊ីល – AMS Economy ៣. រដ្ឋាករទឹកក្រុងភ្នំពេញ៖ ចាប់ពីដើមត្រីមាសទី១ ឆ្នាំ២០២៤ នឹងផលិតទឹកស្អាតបានជាង ១លានម៉ែត្រគូប ក្នុងមួយថ្ងៃ ឆ្លើយតបបានតម្រូវការពលរដ្ឋនៅក្នុងក្រុង និងជាយរាជធានីភ្នំពេញ – FN ៤. CDC អាមេរិក៖ មេរោគបំប្លែងថ្មី BA.2.86 អាចចម្លងជំងឺទាំងលើអ្នកធ្លាប់កើតកូវីដ១៩ និងចាក់វ៉ាក់សាំងរួច – CNBC ៥. រដ្ឋ Texas របស់អាមេរិក ព្រមានពីការខ្វះខាតថាមពលអគ្គិសនី ដោយសាររលកកម្ដៅ – AFP #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៤ សីហា ២០២៣

១. ក្រសួងកសិកម្ម គាំទ្រដល់កសិករឱ្យមានការពង្រីកការដាំកាហ្វ រ៉ូប៊ូស្តា និងការប្រើប្រាស់កាហ្វេនេះនៅកម្ពុជា – AMS Central ២. ៧ខែ ឆ្នាំ២០២៣ ទេសចរជនជាតិថៃជាង១លាននាក់ និងវៀតណាមជាង ៨ម៉ឺននាក់ បានមកកម្សាន្តនៅកម្ពុជា ខណៈទេសចរជនជាតិចិនមានជាង ៥ម៉ឺននាក់ – ថ្មីៗ ៣. ក្រុមហ៊ុនឯកជននឹងទទួលទិញស្រូវសរីរាង្គចំនួន១២០០តោន ពីសហគមន៍កសិកម្មនៅខេត្តព្រះវិហារ – SBM ៤. ប៉ូលិសកូរ៉េខាងត្បូងចាប់ខ្លួនបាតុករ ១៦នាក់ ដែលសម្រុកចូលស្ថានទូតជប៉ុន ជុំវិញការបង្អូរទឹកពីរោងចក្រនុយក្លេអ៊ែរចូលសមុទ្រ –Reuters ៥. តៃវ៉ាន់គ្រោងចំណាយថវិកាទិញសព្វាវុធជិត ៣ពាន់លានដុល្លារបន្ថែមនៅឆ្នាំ២០២៤ ក្នុងនោះរួមមានទាំងយន្តហោះចម្បាំង – AFP #ams1minute