Category: ព័ត៌មានសង្ខេបប្រចាំថ្ងៃ

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៣ សីហា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៣ សីហា ២០២៣

    ១. កម្ពុជា និងចិន សហការគ្នារៀបចំ “កម្មវិធីបោះជំរុំរដូវក្តៅយុវជនឆ្នើមអាស៊ាន-ចិន ឆ្នាំ២០២៣” ដើម្បីកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំមួយសម្រាប់យុវជនអាស៊ាន – AMS Central ២. ខេត្តសៀមរាបនឹងសាងសង់ផ្លូវរថភ្លើងធុនស្រាល ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មកក្រុងសៀមរាប – FN ៣. អត្តពលិកកីឡាកម្ពុជាជាង១០០នាក់ លេី ១០ប្រភេទកីឡាចេញទៅហ្វឹកហាត់ និងត្រៀមចូលរួមការប្រកួតកីឡាអាសុីលេីកទី១៩ នៅខេត្តហានចូវ ប្រទេសចិន – ថ្មីៗ ៤. ចិនប្រឆាំងដាច់ខាតចំពោះការដឹកជញ្ជូនសម្ភារៈសំណង់ទៅកាន់នាវាចម្បាំងចាស់របស់ហ្វីលីពីនក្នុងតំបន់វិវាទ – Reuters ៥. ក្រសួងការពារជាតិអ៉ីរ៉ង់ បាន បញ្ចេញ ដ្រូន ថ្មី Mohajer-10 ដែល ខ្លួន និយាយ ថា មាន សមត្ថភាព វាយ ប្រហារ គោលដៅ ក្នុង អ៉ីស្រាអែល – Al Jazeera #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២២ សីហា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២២ សីហា ២០២៣

    ១. បច្ចុប្បន្ន កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ២៤ និងមានគម្រោងវិនិយោគសរុបចំនួន ៥៦១គម្រោង – AMS Economy ២. ក្រុមហ៊ុនលទ្ធកម្មស្បៀងអាហាររដ្ឋរបស់ឥណ្ឌូនេស៊ី BULOG កំពុងរិះរក ការនាំចូលអង្ករពីកម្ពុជា និងមីយ៉ាន់ម៉ា ដើម្បីបង្កើនស្តុករបស់រដ្ឋាភិបាល – ខ្មែរថាមស៍ ៣. កសិករចិញ្ចឹមជ្រូកនៅក្នុងប្រទេសកម្ពុជាប្រមាណ ៧០% ផ្ដើមបោះបង់អាជីពមួយនេះ ដោយសារតម្លៃសាច់ជ្រូកធ្លាក់ចុះ – កម្ពុជាថ្មី ៤. ជប៉ុននឹងចាប់ផ្តើមបញ្ចេញកាកសំណល់ទឹក វិទ្យុសកម្មជាង១លានតោន ដែលឆ្លងកាត់ការបន្សុទ្ធរួចពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា នៅថ្ងៃទី២៤ សីហា – CNA ៥. ក្រុមហ៊ុនអចលនទ្រព្យចិន China Evergrande Group ដែលកំពុងជួបវិបត្តិ បានដាក់ពាក្យសុំការការពារពីម្ចាស់បំណុលនៅក្នុងតុលាការក្ស័យធនរបស់អាមេរិក – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៨ សីហា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៨ សីហា ២០២៣

    ១. ៧ខែ ឆ្នាំ២០២៣ ការនាំចេញកសិផលរបស់កម្ពុជាសម្រេចបានទឹកប្រាក់ប្រមាណជាង ២ ៦០០លានដុល្លារ -AMS Economy ២. កម្ពុជាទទួលបានទុនវិនិយោគចំនួន ៨,១ពាន់លានដុល្លារពីតំបន់សេដ្ឋកិច្ចពិសេស – ថ្មីៗ ៣. កម្ពុជាប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធទូទាត់តាម QR Code ឆ្លងដែននៅក្នុងប្រទេសឡាវ – FN ៤. មីយ៉ាន់ម៉ារំពឹងថា ការនាំចេញអង្កររបស់ខ្លួននឹងកើនឡើងនៅក្នុងប៉ុន្មានខែខាងមុខ ដោយសារការទប់ស្កាត់ការលក់ចេញរបស់ឥណ្ឌា – Bloomberg ៥. លោកហ្សេលេនស្គី៖ អ៊ុយក្រែន ទើបនឹងទទួលបានប្រព័ន្ធការពារដែនអាកាស IRIS-T ២គ្រឿងពីអាល្លឺម៉ង់ – AFP #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ សីហា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ សីហា ២០២៣

    ១. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងបង្កើតរោងចក្រចំនួន ៩ ក្នុងទុនសរុបចំនួន ៧៧,៤លានដុល្លារក្នុងខែកក្កដា ឆ្នាំ២០២៣ – AMS Economy ២. ៧ខែ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញសម្លៀកបំពាក់ក្រណាត់តម្បាញ និងមិនមែនតម្បាញ មានតម្លៃ ៤,៥ប៊ីលានដុល្លារ ធ្លាក់ចុះជាង ២០%ធៀបនឹងឆ្នាំ២០២២ – ខ្មែរថាមស៍ ៣. ឥណ្ឌូណេស៊ីបញ្ជាទិញអង្ករពីកម្ពុជាជាង ១២ម៉ឺនតោន ដើម្បីរក្សាសុវត្ថិភាពស្បៀង និងការប្រើប្រាស់ក្នុងប្រទេស – FN ៤. ឥណ្ឌូណេស៊ី ប្តឹងសហភាពអឺរ៉ុប ទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក ករណីជម្លោះជីវឥន្ធនៈ – Reuters ៥. នៅមជ្ឃមណ្ឌល Patriot នៃរដ្ឋធានី មូស្គូ រុស្ស៊ីដាក់បង្ហាញសព្វាវុធ ដូចជារថពាសដែក British Husky និងរថក្រោះ AMX-10 RC រឹបអូសបានពីប្រទេសលោកលិចដែលផ្ដល់ដល់ក្រុងកៀវ ដើម្បីប្រយុទ្ធក្នុងសង្គ្រាម – FT #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៦ សីហា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៦ សីហា ២០២៣

    ១. ប.ស.ស នៅតែបន្តអនុវត្តនូវកម្មវិធីឧបត្ថម្ភនានាដល់កម្មករ និងស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ ទោះបីជាមានការប្តូរនាយករដ្ឋមន្រ្តីថ្មី – AMS Central ២. ៧ខែ ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៣លាននាក់ កើនឡើង ៣០៨% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ – FN ៣. ៧ខែ ឆ្នាំ២០២៣ កម្ពុជានាំចេញផលិតផលសំលៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ក្នុងទំហំ ៦,២៧ពាន់លានដុល្លារ -ខ្មែរថាមស៍ ៤. ស្រីលង្កា បានដកបម្រាមនាំចូលរថយន្តដឹកទំនិញ និងរថយន្តធុនធ្ងន់ផ្សេងទៀត ជាលើកដំបូង – Reuters ៥. UN ព្រមានថាស្ថានភាពនៅស៊ូដង់ “គ្រប់គ្រងលែងបាន” ខណៈមនុស្សជាង ១លាននាក់ភៀសខ្លួនចេញពីប្រទេសដោយសារសង្រ្គាម – AFP #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៥ សីហា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៥ សីហា ២០២៣

    ១. រោងចក្រ និងសហគ្រាសចំនួន ២៥កន្លែង គ្រោងនឹងបង្កើតឡើងនៅក្នុងខេត្តកំពង់ស្ពឺ នាចុងឆ្នាំ២០២៣ – AMS Central ២. ៧ខែ ឆ្នាំ២០២៣ ការនាំចេញទំនិញរបស់កម្ពុជាទៅសិង្ហបុរី មានទំហំជាង ៤៤៨លានដុល្លារ កើនជាង ៥៥៤% – កម្ពុជាថ្មី ៣. ខេត្តកែប ជាខេត្តទី៦ បន្ទាប់ពីខេត្តស្វាយរៀង ខេត្តព្រៃវែង កណ្ដាល កំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ដែលទទួលបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល – រស្មីកម្ពុជា ៤. គណបក្ស Move Forward របស់ថៃប្រកាសមិនគាំទ្របេក្ខជននាយករដ្ឋមន្រ្តីរបស់គណបក្ស Pheu Thai ឡើយ – Nikkei Asia ៥. អាមេរិក បានប្រកាសបញ្ជូនជំនួយសន្តិសុខថ្មីតម្លៃ ២០០លានដុល្លារ ឱ្យអ៊ុយក្រែន សោុមានទាំងខែលការពារដែនអាកាស គ្រាប់កាំភ្លើងធំ និងឧបករណ៍បោសសម្អាតមីនបន្ថែម – CNA #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៤ សីហា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៤ សីហា ២០២៣

    ១. ក្រុមហ៊ុនកសិកម្មចិន Danong ប្រកាសបោះទុនជាង ១២ពាន់លានដុល្លារវិនិយោគក្នុងខេត្តចំនួន៤ រួមមាន បាត់ដំបង ពោធិ៍សាត់ សៀមរាប និងកំពង់ធំ – AMS Central ២. ៧ខែ ឆ្នាំ២០២៣ កំណើនពាណិជ្ជកម្មរវាងកម្ពុជា-ចិន មានទំហំជាង ៧ពាន់លានដុល្លារ កើន ១,៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ – កម្ពុជាថ្មី ៣. ផ្អែកលើការវាយតម្លៃពាក់កណ្ដាលឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជារំពឹងថា នឹងមានកំណើន ៥,៦% ឆ្នាំនេះ – AMS Central ៤. សមាជិកព្រឹទ្ធសភាថៃ នៅតែមានការខ្វែងគំនិតគ្នាថាតើត្រូវគាំទ្រ លោក Srettha Thavisin ដែលជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃនៅក្នុងការបោះឆ្នោតតែងតាំងនាយករដ្ឋមន្ត្រីបន្ទាប់ក្នុងសភាឬយ៉ាងណា – Bangkok Post ៥. អាមេរិក និងជប៉ុន គ្រោងរួមគ្នាអភិវឌ្ឍប្រព័ន្ធបាញ់ស្ទាក់មីស៉ីលល្បឿនលឿនជាងសំឡេង – Nippon #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១១ សីហា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១១ សីហា ២០២៣

    ១. ចិន កូរ៉េ និងឥណ្ឌា កំពុងសិក្សាបង្កើតរោងចក្រផលិតបន្ទះឈីបនៅកម្ពុជា – កម្ពុជាថ្មី ២. ឥណ្ឌូណេស៊ីមានបំណងទិញអង្ករពីកម្ពុជា ខណៈប្រតិភូនឹងមកពិភាក្សាលើករណីនេះ ក្នុងពេលឆាប់ៗខាងមុខ – កម្ពុជាថ្មី ៣. ៧ខែ ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានជាង ២៧ពាន់លានដុល្លារ ធ្លាក់ចុះជាង ១៥% – FN ៤. ភ្លៀងខ្លាំងនៅតែបន្តធ្លាក់ក្នុងប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើង ដោយសារតែឥទ្ធិពលនៃព្យុះ Khanun – AFP ៥. រុស្ស៊ីប្រកាសបិទដែនអាកាសយានដ្ឋានអន្តរជាតិ Vnukovo របស់ទីក្រុងម៉ូស្គូ ក្រោយលេចវត្តមានយន្តហោះដ្រូនរបស់សត្រូវ – TASS

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១០ សីហា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១០ សីហា ២០២៣

    ១. ក្រុមហ៊ុនយក្សចិន Danong ត្រូវការដីជាង ១ ៥០០ហិកតា ដើម្បីបង្កើតធនាគារកសិកម្ម និងមជ្ឈមណ្ឌលសេវាកម្មចម្រុះនៅខេត្តព្រះសីហនុ – AMS Economy ២. ស្ថានទូតចិនប្រចាំនៅកម្ពុជា៖ អ្នកស្នើសុំទិដ្ឋាការទៅចិនមិនបាច់ទៅស្កេនម្រាមដៃនៅស្ថានទូតទៀតទេ – ស៊ីស៊ីថាមស៍ ៣. ម្ចាស់កសិដ្ឋាន ៤០០ នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី គ្រោងចិញ្ចឹមខ្យងលក្ខណៈទ្រង់ទ្រាយធំ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញទៅចិន – កម្ពុជាថ្មី ៤. របបយោធានីហ្សេបង្កើតរដ្ឋាភិបាលថ្មី ពីរសប្តាហ៍ក្រោយបណ្តេញប្រធានាធិបតី Mohamed Bazoum ចេញពីតំណែង – The National ៥. ឥណ្ឌា ជប៉ុន អាមេរិក អូស្រ្តាលី ត្រៀមធ្វើសមយុទ្ធយោធាជើងទឹក Malabar នៅអូស្រ្តាលីជាលើកដំបូង – AFP

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៩ សីហា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៩ សីហា ២០២៣

    ១. ៧ខែ ឆ្នាំ២០២៣ ការនាំចេញស្រូវរបស់កម្ពុជាកើនជាង ២៨% ហើយការនាំចេញអង្ករ កើនជិត ៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន – AMS Central ២. ពោតប្រហែល១០៨ហិកតា នៅស្រុកចំនួន៣ ក្នុងស្រុកក្រូចឆ្មារ ត្បូងឃ្មុំ និងអូររាំងឪ ខេត្តត្បូងឃ្មុំ រងការខូចខាតដោយសារជំនន់ទន្លេមេគង្គ – ថ្មីៗ ៣. កម្ពុជាកំពុងចរចាបើកផ្លូវសម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន – FN ៤. គយចិន៖ ៧ខែ ឆ្នាំ២០២៣ ពាណិជ្ជកម្ម រុស្ស៊ី-ចិន កើនជាង ៣៦% ក្នុងទំហំជាង ១៣៤ពាន់លានដុល្លារ – Sputnik ៥. អាល្លឺម៉ង់ ត្រៀមបន្តការដាក់ពង្រាយប្រព័ន្ធមីស៉ីល Patriot នៅប៉ូឡូញ រហូតដល់ចុងឆ្នាំ២០២៣ – AFP #ams1minute