Category: ព័ត៌មានសង្ខេបប្រចាំថ្ងៃ

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៥ កក្កដា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៥ កក្កដា ២០២៣

    ១. ផ្លូវក្រវ៉ាត់ក្រុងទី៣ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅដើមខែសីហា ខណៈវិស័យឯកជន រំពឹងទុកខ្ពស់ចំពោះផ្លូវនេះ – AMS Central ២. រដ្ឋបានចំណាយថវិកាអស់ជាង ១ ១១៩លានដុល្លារ ជួយដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ១៩ – AMS Central ៣. ខេត្តព្រះសីហនុ និងកំពត ទទួលភ្ញៀវទេសចរសរុបបានជិត១០ម៉ឺននាក់ កំឡុងឈប់សម្រាក ៣ថ្ងៃ ដើម្បីទៅចូលរួមបោះឆ្នោតកន្លងមកនេះ – AMS Central ៤. ព្យុះទីហ្វុង Doksuri បានបោកបក់ឆ្ពោះទៅភាគខាងជើងហ្វីលីពីន បង្កឱ្យមានការជម្លៀសសហគមន៍នៅតាមឆ្នេរសមុទ្រចេញទៅរកកន្លែងមានសុវត្ថិភាព – CNA ៥. រុស្ស៊ីព្រមានពីការសងសឹក ក្រោយអ៊ុយក្រែនធ្វើការវាយប្រហារដោយដ្រូនក្បែរទីស្នាក់ការកងទ័ពក្នុងក្រុងមូស្គូ ខណៈអាមេរិកបានប្រកាសថា ខ្លួនមិនបានគាំទ្រការបើកការវាយប្រហារនេះទេ – Reuters

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៤ កក្កដា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៤ កក្កដា ២០២៣

    ១. ក្រុមហ៊ុននាំចេញអង្ករ៖ បច្ចុប្បន្ន តម្រូវការអង្ករស ឬអង្ករធម្មតា មានកំណើន ទើបជំរុញឱ្យស្រូវ IR និង OM ឡើងថ្លៃ – AMS Central ២. ទេស ចរជិត ៤ម៉ឺននាក់ សម្រុកទៅកម្សាន្តនៅខេត្តព្រះសីហនុ នាថ្ងៃបោះឆ្នោត – ថ្មីៗ ៣. រដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ផ្ដើមប្រមូលចំណូលថ្លៃជួលតូបស្តង់នៅផ្សារដើមគ សម្រាប់អាណត្តិ ១០ឆ្នាំបន្តទៀត – កម្ពុជាថ្មី ៤. អូ្រស្តាលីនឹងចំណាយថវិកា ៦,៦ពាន់លានដុល្លារ ដើម្បីទិញយន្តហោះយោធាដឹកជញ្ជូន២០គ្រឿង ពីអាមេរិក -AFP ៥. ចិន និងរុស្ស៉ីបិទបញ្ចប់ការធ្វើសមយុទ្ធយោធារួម នៅសមុទ្រជប៉ុន – VOA #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២០ កក្កដា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២០ កក្កដា ២០២៣

    ១. ពូជស្រូវបង្កាត់ថ្មី ចំប៉ីស៧០ នឹងមានចរន្តទិញលក់នៅទីផ្សារនាពេលឆាប់ៗខាងមុខ ខណៈបច្ចុប្បន្នពូជស្រូវនេះ កំពុងត្រូវបានដាំដុះយ៉ាងយកចិត្តទុកដាក់ – AMS Central ២. សាលាបារាំងចុងបូព៌ា បានប្រគល់ វត្ថុបុរាណចំនួន៣១កេស បដិមាព្រះពុទ្ធចំនួន០១ និងបំណែកសន្លឹកសីមាចំនួន០១ ជូនអាជ្ញាធរជាតិអប្សរា ដើម្បីអភិរក្សបន្ត – ខ្មែរថាមស៍ ៣. តម្លៃស្ករត្នោតកំពង់ស្ពឺនាពេលបច្ចុប្បន្ននេះបានឡើងថ្លៃជាងមុន ខណៈមានទីផ្សារនាំចេញទៅក្រៅប្រទេសមានច្រើន ដោយភាគច្រើននាំចេញទៅទីផ្សារអឺរ៉ុប – ស៊ីស៊ីថាមស៍ ៤. គិតមកទល់ពេលនេះ ស្ថានីយមូលដ្ឋាន 5G របស់ចិនមានសរុបជិត ៣លាន ដោយស្ថានីយថ្មីជាង ៦០ម៉ឺន ត្រូវបានបន្ថែមក្នុងរយៈពេលបីខែចុងក្រោយនេះ ខណៈអាមេរិកបានប្រើប្រាស់ពេល ២ឆ្នាំ ដើម្បីសាងសង់ស្ថានីយចំនួន ១០ម៉ឺន – Bangkok Post ៥. ទឹកទន្លេ Yamuna ឡើងជន់លិចទីក្រុងចំនួនពីររបស់ឥណ្ឌា ដូចជា Vrindavan និងទីក្រុង Mathura ក្រោយភ្លៀងធ្លាក់ខ្លាំងនៅភាគខាងជើង – AFP #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៩ កក្កដា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៩ កក្កដា ២០២៣

    ១. កម្ពុជា ចាប់ផ្តើមសាងសង់មជ្ឈមណ្ឌលទិន្នន័យជាតិតម្លៃ៣០លានដុល្លារ សម្រាប់ផ្ទុកទិន្នន័យរបស់ជាតិនិងក្រុមហ៊ុនឯកជន – AMS Central ២. ឆមាសទី១ ឆ្នាំ២០២៣ កម្ពុជាសម្រេចបានការនាំចេញបន្លែចម្រុះគ្រប់ប្រភេទទៅកាន់ទីផ្សារបរទេស ក្នុងទំហំជាង ១២១តោន កើនជាង ១៥០% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២ – AMS Central ៣. ក្នុងឆ្នាំ២០២៣នេះ អាជ្ញាធរមីនគ្រោងប្រកាសខេត្តចំនួន ៦ ទៀត ជាខេត្តដែលគ្មានមីន គឺខេត្តកំពង់ស្ពឺ ក្រចេះ កំពង់ធំ សៀមរាប មណ្ឌលគិរី និងរតនគិរី – រស្មីកម្ពុជា ៤. កូរ៉េខាងជើងបាញ់មីស៊ីលផ្លោង ២គ្រាប់ ខណៈនាវាមុជទឹកនុយក្លេអ៊ែររបស់អាមេរិកធ្វើដំណើរដល់កូរ៉េខាងត្បូង – Aljazeera ៥. ប្រជាជនអឺរ៉ុបកំពុងប្រឈមមុខនឹងអតិផរណាខ្ពស់ ធ្វើឱ្យតម្លៃថាមពល និងអាហារកើនឡើង ដែលបានជំរុញឱ្យពួកគេធ្លាក់ក្នុងភាពក្រីក្រ – WSJ #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៨ កក្កដា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៨ កក្កដា ២០២៣

    ១. ឆមាសទី១ ឆ្នាំ២០២៣ ការនាំចេញម្រេចគ្រប់ប្រភេទរបស់កម្ពុជាទៅក្រៅប្រទេស សម្រេចបានជាង៤ ៣០០តោន ថយចុះជាង ៣១% បើធៀបនឹងឆមាសទី១ ឆ្នាំ២០២២ – AMS Central ២. ឆមាសទី១ ឆ្នាំ២០២៣ មានកម្មករសំណង់ប្រមាណជាង ៦០០នាក់ បានមកចុះបញ្ជីកាដើម្បីទទួលបានប័ណ្ណ ប.ស.ស កើនឡើងប្រមាណ ២៣% – AMS Central ៣. ឆមាសទី១ ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយបណ្ដាប្រទេសអាសិប សម្រេចបានក្នុងទំហំទឹកប្រាក់ជាង ១ម៉ឺន ៤ពាន់លានដុល្លារ ធ្លាក់ចុះ៩% – ស៊ីស៊ីថាមស៍ ៤. ថៃបានក្លាយជាប្រទេសនាំចេញត្រីខកំប៉ុង និងផលិតផលត្រីកែច្នៃធំជាងគេទី២ របស់ពិភពលោក បន្ទាប់ពីចិន និងជាប្រទេសនាំចេញច្រើនជាងគេបំផុតក្នុងតំបន់អាស៊ាន – The Nation Thailand ៥. ព្យុះទីហ្វុង Talim ដ៏ខ្លាំងមួយ បានវាយប្រហារខេត្ត Guandong របស់ចិន ដោយមនុស្សជិត ២៣ ម៉ឺននាក់ ត្រូវជម្លៀសចេញពីផ្ទះរបស់ពួកគេ –…

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ កក្កដា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ កក្កដា ២០២៣

    ១. កម្ពុជាបន្តរក្សាជំហរជួយគ្រប់ភាគីពាក់ព័ន្ធដើម្បីបញ្ចប់ជម្លោះមីយ៉ាន់ម៉ា ខណៈអាស៊ានកំពុងខិតខំដោះស្រាយវិបត្តិស្មុគស្មាញជាង៣ឆ្នាំនេះ – AMS Central ២. រយៈពេល៦ខែ ឆ្នាំ២០២៣ ខេត្តរតនគិរី ក្រចេះ ស្ទឹងត្រែង ទទួលបានភ្ញៀវទេសចរជាង៩ម៉ឺននាក់ប៉ុណ្ណោះ ខណៈអ្នកដើរលេងទូទាំងប្រទេសមានជាង ១១លាននាក់ – ថ្មីៗ ៣. ៦ខែឆ្នាំ២០២៣ កម្ពុជាទទួលបានជើងហោះហើរជាង ២ម៉ឺនជើង កើនឡើងជាង ១៤៧% ចំណែកការដឹកជញ្ជូនទំនិញ មានត្រឹមជាង ២ម៉ឺន៤ពាន់តោន ថយចុះជាង ១៧% – ថ្មីៗ ៤. មនុស្សយ៉ាងហោចណាស់ ៣៧នាក់បានស្លាប់ និង៧នាក់បានបាត់ខ្លួន ដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបង្កជាទឹកជំនន់ និងការរអិលបាក់ដីនៅកូរ៉េខាងត្បូងក្នុងរយៈពេល៤ថ្ងៃចុងក្រោយនេះ – CNA ៥. សីតុណ្ហភាពនៅភាគពាយ័ព្យចិន បានឡើងរហូតដល់ ៥២,២អង្សាសេ កាលពីចុងសប្តាហ៍ ដែលជាកំណត់ត្រាថ្មីសម្រាប់តំបន់នេះ – AFP #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៤ កក្កដា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៤ កក្កដា ២០២៣

    ១. ឆមាសទី១ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធ-អាករ បានជាង ២ ០៧២លានដុល្លារ ស្មើនឹង ៥៨% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ – AMS Central ២. កម្ពុជាបង្កើនថវិកាវិនិយោគលើវិស័យអប់រំដល់ជាង ៨០០លានដុល្លារ ក្នុងឆ្នាំ២០២៣ ដើម្បីលើកកម្ពស់គុណភាពអប់រំឱ្យកាន់តែប្រសើរឡើង – កម្ពុជាថ្មី ៣. ទំហំពាណិជ្ជកម្មកម្ពុជាជាមួយសមាជិកអាស៊ានសម្រេចបានជាង ៧ពាន់លានដុល្លារ ថយចុះជាង ១៧% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ – ស៊ីស៊ីថាមស៍ ៤. ឆមាសទី១ ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មចិន-រុស្ស៊ី កើនឡើងប្រមាណ ៤០% ក្នុងទំហំទឹកប្រាក់ជាង ១១៤ពាន់លានដុល្លារ – Sputnik ៥. ជប៉ុនរំពឹងថា អឺរ៉ុបនឹងលុបចោលវិធានការទប់ស្កាត់ការនាំចូលស្បៀងអាហារ ពីគ្រោះមហន្តរាយនុយក្លេអ៊ែរហ្វូគូស៊ីម៉ា – Bloomberg #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៣ កក្កដា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៣ កក្កដា ២០២៣

    ១. ឆមាសទី១ ឆ្នាំ២០២៣ កម្ពុជាទទួលបានចំណូលជាង ៣៣១លានដុល្លារ ពីការនាំចេញកង់ ថយចុះជាង ៣០% ធៀបនឹងឆ្នាំ២០២២ – FN ២. ឆមាសទី១ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ទៅកាន់ទីផ្សារក្រៅប្រទេសជាង ៩ម៉ឺនតោន ថយចុះជិត ២១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ – ស៊ីស៊ីថាមស៍ ៣. ស្ករត្នោតកំពង់ស្ពឺប្រភេទម្សៅ ប្រមាណ៧០តោន ត្រូវបាននាំចេញទៅទីផ្សារអន្តរជាតិ និងស្ករប្រភេទសាច់ប្រមាណ ៣០តោន ត្រូវបានផ្គត់ផ្គង់លើទីផ្សារក្នុងស្រុក ពីខែធ្នូ ឆ្នាំ២០២២ ដល់ខែឧសភា ឆ្នាំ២០២៣ – ថ្មីៗ ៤. យន្តហោះល្បាតរបស់កងទ័ពជើងទឹកអាមេរិក បានហោះកាត់ច្រកសមុទ្រតៃវ៉ាន់ បន្ទាប់ពីចិនធ្វើសមយុទ្ធយោធារយៈពេលពីរថ្ងៃនៅភាគខាងត្បូងកោះ – CNA ៥. ហុងកុងនឹងហាមឃាត់ការនាំចូលអាហារសមុទ្រពីខេត្តមួយចំនួនរបស់ជប៉ុន បើប្រទេសនេះបញ្ចេញកាកសំណល់ទឹកពីរោងចក្រនុយក្លេអ៊ែរ – CNA #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១២ កក្កដា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១២ កក្កដា ២០២៣

    ១. ឆមាសទី១ ឆ្នាំ២០២៣ ការនាំចេញផ្លែចេកស្រស់របស់កម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេស សម្រេចបានជាង ១៦ម៉ឺនតោន – AMS Economy ២. អាជ្ញាធរជាតិព្រះវិហារ និងអង្គការយូណេស្កូ គ្រោងបង្កើតប្រព័ន្ធគ្រប់គ្រងបណ្ណសារនៅតំបន់បេតិកភណ្ឌពិភពលោក – AMS Central ៣. ឆមាសទី១ ឆ្នាំ២០២៣ ការដោះដូរទំនិញរបស់កម្ពុជា-វៀតណាម សម្រេចបានក្នុងទំហំជាង ៣ ៣០២ លានដុល្លារ កើនឡើង ១,៣% – AMS Economy ៤. កូរ៉េខាងជើង បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះការសម្រេចចិត្តរបស់អាមេរិក ក្នុងការបញ្ជូនគ្រាប់បែកចង្កោមទៅកាន់អ៊ុយក្រែន – Reuters ៥. ចិនជម្លៀសមនុស្ស ៤០,០០០នាក់ពីទឹកជំនន់ ព្រមជាមួយនឹងការរំពឹងទុកពីភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត – AFP #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១១ កក្កដា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១១ កក្កដា ២០២៣

    ១. ឆមាសទី១ ឆ្នាំ២០២៣ ព្រលានយន្តហោះអន្តរជាតិ សៀមរាប- អង្គរ បាន សម្រេច ការងារ ប្រមាណ ៩៨ % – AMS Economy ២. ឆមាសទី១ ឆ្នាំ២០២៣ ការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូរបស់កម្ពុជា ទទួលបានចំណូលជាង ៣២០លានដុល្លារ កើនជាង ៤២% ធៀបនឹងឆ្នាំ ២០២២ – កម្ពុជាថ្មី ៣. ការនាំចេញរបស់កម្ពុជាមានទំនោរកើនឡើងវិញ ខណៈឆមាសទី១ នាំចេញបានជាង ១១ពាន់លានដុល្លារ ហើយការនាំចូលមានជាង ១២ពាន់លានដុល្លា – FN ៤. រុស្ស៊ីកំពុងសម្រុកផលិតមីស៊ីលល្បឿនលឿនជាងសំឡេងជាទ្រង់ទ្រាយធំ – RT ៥. អាល្លឺម៉ង់នឹងបញ្ជូនទ័ពទៅអូស្រ្តាលីជាលើកដំបូង ដែលនេះបានបង្ហាញពីការយកចិត្តទុកដាក់កាន់តែខ្លាំងមកកាន់តំបន់ឥណ្ឌូប៉ាស៉ីហ្វិក ចំពោះការកើនឡើងនៃភាពតានតឹងជាមួយចិន នៅក្នុងតំបន់ – AFP #ams1minute