Category: ព័ត៌មានសង្ខេបប្រចាំថ្ងៃ

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៦ មិថុនា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៦ មិថុនា ២០២៣

    ១. រយៈពេល៥ខែ ឆ្នាំ២០២៣ កម្ពុជា ប្រ មូលផ លនេសាទទឹកសាប ទឹកប្រៃ និងវារីវប្បកម្ម បានចំនួនជាង ៣១ ម៉ឺនតោន – AMS Economy ២. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទើបអនុម័តគម្រោងវិនិយោគថ្មីចំនួន ៩ថែមទៀត សរុបទុនវិនិយោគជិត៥៥លានដុល្លារ ជាមួយនឹងឱកាសការងារថ្មីរាប់ពាន់កន្លែង – FN ៣. ប្រាក់រៀលត្រូវបានពលរដ្ឋខ្មែរតាមព្រំដែនថៃប្រើប្រាស់យ៉ាងច្រើន បើធៀបនឹងកាលពី ១០ឆ្នាំមុន – ថ្មីៗ ៤. UN៖ ទ្វីបអាហ្វ្រិកអាចរងផលប៉ះពាល់ធ្ងន់ធ្ងរ ប្រសិនបើកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅមិនត្រូវបានបន្តឡើងវិញ – AFP ៥. ពលរដ្ឋកូរ៉េខាងជើងរាប់ម៉ឺននាក់ជួបជុំតវ៉ាថ្កោលទោសអាមេរិក និងព្រមានពីសង្គ្រាមនុយក្លេអ៊ែរ – KCNA #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៣ មិថុនា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៣ មិថុនា ២០២៣

    ១. ផ្លូវជាតិលេខ៤៨ តម្លៃជិត៨០លានដុល្លារ នឹងពន្យារពេលសាងសង់មួយរយៈ ខណៈបច្ចុប្បន្នសង់បាន ៣១% – AMS Central ២. កំពង់ផែដងទង់ដែលអាចផ្ទុកនាវាឱ្យចូលចតបានដល់ទម្ងន់២០០០តោនស្ថិតនៅទឹកដីខេត្តកោះកុងត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ – កម្ពុជាថ្មី ៣. ៦ខែឆ្នាំ២០២៣ កម្ពុជាទទួលគម្រោងចំនួន២ វិនិយោគលើវិស័យទេសចរណ៍ ក្នុងទំហំទឹកប្រាក់សរុប ៣៧,៧លានដុល្លារ – ថ្មីៗ ៤. UN ដាក់កងកម្លាំងយោធារុស្ស៉ីចូលបញ្ជីខ្មៅ សម្រាប់ការធ្វើឱ្យកុមាររាប់រយនាក់ស្លាប់និងពិការ ក្នុងសង្រ្គាមនៅអ៊ុយក្រែន – Reuters ៥. នាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរអាមេរិក Ronald Reagan នឹងចូលចត កំពង់ផែក្រុងដាណាំង ប្រទេសវៀតណាមចំពេលភាពតានតឹងជាមួយចិនប៉េកាំងនៅសមុទ្រចិនខាងត្បូងនៅតែខ្ពស់ – Al Jazeera #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២២ មិថុនា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២២ មិថុនា ២០២៣

    ១. អាជ្ញាធរមីនបានប្រកាសក្រុងពោធិ៍សាត់ ស្រុកបាកាន ស្រុកក្រគរ និងស្រុកកណ្តៀង នៃខេត្តពោធិ៍សាត់ ជាក្រុង-ស្រុកអស់មីន – AMS Central ២. ពូជស្វាយចន្ទី M23 មានការពេញនិយមក្នុងការដាំដុះច្រើន ដោយសារមានទំហំគ្រាប់ធំ រសជាតិឆ្ងាញ់ ផ្តល់ទិន្នផលខ្ពស់ជាមធ្យម ដោយក្នុង១ហិកតា អាចផ្ដល់ទិន្នផលបានជិត២តោន – កម្ពុជាថ្មី ៣. ការចិញ្ចឹមមាន់ និងកង្កែប គឺជាជម្រើសបង្កើតចំណូលថ្មីសម្រាប់ប្រជាជនក្នុងសហគមន៍ខេត្តពោធិ៍សាត់ ដែលគាំទ្រដោយគម្រោងអភិរក្សធនធានធម្មជាតិ REDD+ សំកុស – ខ្មែរថាមស៍ ៤. ចិនបន្តវិធានការបន្ធូរបន្ថយពន្ធ ៧២ពាន់លានដុល្លារ ដើម្បីជំរុញតម្រូវការរថយន្តបៃតងក្នុងរយៈពេល ៤ឆ្នាំខាងមុខ – Reuters ៥. ឥណ្ឌូណេស៉ីសម្រេចចិត្ត ផ្លាស់ប្តូរទីតាំងធ្វើសមយុទ្ធយោធារួមរបស់អាស៊ាន ចេញពីតំបន់សមុទ្រចិនខាងត្បូង – AFP #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២១ មិថុនា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២១ មិថុនា ២០២៣

    ១. ក្រុមហ៊ុន SPC Global ដែលជាកសិអាជីវកម្មរបស់អូស្ត្រាលី ចាប់អារម្មណ៍ការវិនិយោគកសិកម្ម និងសក្តានុពលពាណិជ្ជកម្មនៅកម្ពុជា លើផលិតផលស្វាយ សាវម៉ាវ មៀន និងស្រកានាគ – ខ្មែរថាមស៍ ២. ៥ខែ ឆ្នាំ២០២៣ កម្ពុជាទទួលបានចំណូលជាង ១៤៧លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ – FN ៣. កម្ពុជាគ្រោងនាំចេញប្រហុកទៅកាន់ទីផ្សារអឺរ៉ុបក្នុងពេលឆាប់ៗនេះ ខណៈការនាំចេញនឹងត្រូវកែច្នៃក្រោមលក្ខខណ្ឌចំនួន៣ ដូចជា ក្លិន រសជាតិ និងរូបរាង – FN ៤. អាមេរិកគ្រោងនឹងដាក់ទណ្ឌកម្មថ្មីក្នុងសប្តាហ៍នេះ លើបណ្ដាធនាគាររដ្ឋរបស់មីយ៉ាន់ម៉ាដើម្បីកាត់ផ្តាច់ហិរញ្ញវត្ថុដល់របបយោធា – Reuters ៥. ប៉ាគីស្ថាន និងចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរតម្លៃ ៤,៨ប៊ីលានដុល្លារ – CNA #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២០ មិថុនា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២០ មិថុនា ២០២៣

    ១. ក្រសួងអភិវឌ្ឍន៍ជនបទ៖ ខេត្តកំពង់ឆ្នាំងជាខេត្តទី៥ ត្រូវបានប្រកាសជាខេត្តបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល – AMS Central ២. ធនាគារជាតិនៃកម្ពុជា ត្រៀមភ្ជាប់សេវាទូទាត់ប្រាក់រៀលតាមប្រព័ន្ធបាគងជាមួយឡាវ និងវៀតណាម – RFI ៣. រដ្ឋាភិបាលប្រើថវិកាសម្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ២១,៦៨លានដុល្លារ ដើម្បីស្ដារកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ២៣ – ថ្មីៗ ៤. ប្រមុខអង្គការណាតូ៖ សមាជិកណាតូគួរតែកាត់បន្ថយការពឹងផ្អែករបស់ពួកគេលើការនាំចូលពីចិន ហើយចៀសវាងការនាំចេញផ្នែកបច្ចេកវិទ្យាទំនើបទៅចិន – TASS ៥. សមាជិករដ្ឋសភាជាប់ឆ្នោតថ្មីទាំង ៥០០រូប ត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោតថៃ ទទួលស្គាល់ជាផ្លូវការ – CNA #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៩ មិថុនា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៩ មិថុនា ២០២៣

    ១. ក្រសួងកសិកម្មគ្រោងនឹងផ្តល់ភាពជាម្ចាស់ដល់សហគមន៍នេសាទ ក្នុងការគ្រប់គ្រងដែននេសាទរបស់ខ្លួន – AMS Central ២. ៥ខែ ឆ្នាំ២០២៣ កម្ពុជាប្រមូលពន្ធបានប្រមាណជិត២ពាន់លានដុល្លារ ស្មើនឹងជាង ៥១% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ – ស៊ីស៊ីថាមស៍ ៣. រោងចក្រផលិតស្បែកជើងមានសមត្ថភាពផលិតបាន៣លានគូក្នុងមួយឆ្នាំ បានបើកដំណើរការនៅខេត្តកំពង់ស្ពឺ – កម្ពុជាថ្មី ៤. ឥណ្ឌូនេស៊ី និងក្រុមហ៊ុន SpaceX បាញ់បង្ហោះផ្កាយរណបដើម្បីជំរុញការតភ្ជាប់អ៉ីនធឺណិតនៅក្នុងគម្រោងតម្លៃ ៥៤០លានដុល្លារ – CBS News ៥. រុស្ស៉ី បានបដិសេធសំណើរបស់ UN ក្នុងការជួយដល់អ្នកស្រុកដែលរងផលប៉ះពាល់ដោយទឹកជំនន់ពីការបាក់ទំនប់ទឹក Kakhovka ខណៈចំនួនអ្នកស្លាប់កើនឡើង – #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៦ មិថុនា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៦ មិថុនា ២០២៣

    ១. រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើភាគីចិន ជួយជំរុញការហោះហើរត្រង់ពីទីក្រុងនានារបស់ចិន មកកាន់កម្ពុជា ខណៈកម្ពុជានឹងមានអាកាសយានដ្ឋានអន្តរជាតិធំៗ ដែលអាចទទួលការចុះចតយន្តហោះដឹកអ្នកដំណើរគ្រប់ប្រភេទ – AMS Central ២. ទិន្នផលស្រូវត្រយងបានកើនឡើង ៥៨% នៅពេលដែលកសិករក្នុងគម្រោងសាកល្បងចំនួន២ខេត្ត បានអនុវត្តបច្ចេកទេសជីកំប៉ុសដំណាំគម្របដី និងបច្ចេកទេសបំបែកដី – ភ្នំពេញប៉ុស្តិ៍ ៣. កសិដ្ឋានចេកដែលវិនិយោគដោយចិននៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម គ្រោងនឹងពង្រីកការដាំដុះរបស់ខ្លួន ដើម្បីឆ្លើយតបនឹងការកើនឡើងនៃតម្រូវការទីផ្សារក្រៅប្រទេស – ខ្មែរថាមស៍ ៤. បច្ចុប្បន្ន រ៉ូបូតល្បាតរបស់កងកម្លាំងប៉ូលិសសិង្ហបុរី (SPF) ចំនួនពីរគ្រឿងត្រូវបានដាក់ពង្រាយនៅព្រលានយន្តហោះ Changi ចាប់តាំងពីខែមេសា ដើម្បីបំពេញតម្រូវបន្ថែមមន្ត្រីប៉ូលីសជួរមុខ – The Straits Times ៥. យោធាអាមេរិកអាចអភិវឌ្ឍន៍ និងធ្វើប្រតិបត្តិការចេញពីបណ្តាមូលដ្ឋាននៅក្នុង Papua New Guinea – CNA #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៥ មិថុនា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៥ មិថុនា ២០២៣

    ១. ជប៉ុន កំពុងជំរុញការដាំដុះត្រសក់ផ្អែមសៀមរាបឡើងវិញ ក្រោយបាត់មុខដំណាំនេះជាច្រើនឆ្នាំ – AMS Central ២. រោងចក្រផលិតកម្មទឹកស្អាតជំហានទី១ តម្លៃ ១៥៦ លានដុល្លារ នឹងសម្ពោធជាផ្លូវការនៅថ្ងៃទី១៩ មិថុនា ២០២៣ – កម្ពុជាថ្មី ៣. ៥ខែឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ២,១៦លាននាក់ កើនឡើង ៥៣០% – ស៊ីស៊ីថាមស៍ ៤. ប្រទេសប៉ាឡូ ស្នើឱ្យអាមេរិកបង្កើនការល្បាតនៅក្នុងដែនទឹករបស់ខ្លួន ក្រោយប្រទះឃើញនាវាចិនបំពានដែនទឹករបស់គេ – AFP ៥. ជម្លៀសមនុស្សជាង១០ម៉ឺននាក់ ខណៈព្យុះស៊ីក្លូនគំរាមឥណ្ឌា និងប៉ាគីស្ថាន – The Guardian #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៤ មិថុនា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៤ មិថុនា ២០២៣

    ១. សត្វត្មាតចំនួន ១៣១ក្បាលត្រូវបានកត់ត្រានៅក្នុងតំបន់អភិរក្សចំនួន ៣ នៅកម្ពុជា ដែលមានចំនួនប្រហាក់ប្រហែលនឹងលទ្ធផលជំរឿនរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ – AMS Central ២. វៀតណាមបង្ហាញបំណងវិនិយោគលើវិស័យកសិកម្ម និងទេសចរណ៍ក្នុងខេត្តបាត់ដំបង – AMS Economy ៣. ខេត្តស្វាយរៀងទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រចំនួន៣បន្ថែមក្នុងទុនសរុប១៦លានដុល្លារ – ស៊ីស៊ីថាមស៍ ៤. នៅឆ្នាំ២០២៤ខាងមុខ អង្គការណាតូនឹងបង្កើតការិយាល័យទំនាក់ទំនងមួយនៅតូក្យូ សម្រាប់កិច្ចសហប្រតិបត្តិការជាមួយអូស្ត្រាលី ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូង – CNA ៥. ប្រមុខអង្គការ NATO សង្ឃឹមថា ប្រតិបត្តិការវាយបករបស់អ៊ុយក្រែន នឹងអាចបង្ខំឱ្យរុស្ស៉ីយល់ព្រមចូលតុចរចាឡើងវិញ – AFP #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៣ មិថុនា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៣ មិថុនា ២០២៣

    ១. ធនាគារ ARDB អនុញ្ញាតឱ្យកសិករខេត្តក្រចេះយកគ្រាប់ស្វាយចន្ទីស្ងួតធ្វើជាទ្រព្យធានាបំណុលបាន – ស៊ីស៊ីថាមស៍ ២. កម្ពុជាចម្រាញ់រ៉ែមាសបាន ៦ ៧២៧គីឡូក្រាម និងទទួលចំណូលបានពីសួយសារជាង ១០លានដុល្លារ គិតត្រឹមដើមខែមិថុនានេះ – FN ៣. អង្គការ Fauna & Flora បានប្រកាសរកឃើញពងក្រពើភ្នំចំនួន ២១គ្រាប់ នៅតំបន់ដីសើមត្រពាំងពាង ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ខេត្តកោះកុង – ថ្មីៗ ៤. សហរដ្ឋអាមេរិកនឹងចូលជាសមាជិកអង្គការអប់រំ និងវិទ្យាសាស្រ្តរបស់អង្គការសហប្រជាជាតិឡើងវិញ បន្ទាប់ពីអវត្តមានរយៈពេលប្រាំឆ្នាំ – AP ៥. ចំនួនអ្នកស្លាប់បន្ទាប់ពីការវាយប្រហារដោយកាំភ្លើងនៅទីស្នាក់ការប៉ូលិសចំនួនពីរទីតាំង ស្ថិតនៅភូមិភាគកណ្ដាលវៀតណាមបានកើនដល់ ៩នាក់ ក្នុងនោះមានមន្ត្រីប៉ូលិស ៤នាក់ – Reuters #ams1minute