Category: ព័ត៌មានសង្ខេបប្រចាំថ្ងៃ

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៩ ឧសភា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៩ ឧសភា ២០២៣

    ១. ត្រឹមរយៈពេល២ថ្ងៃ ពោលគឺនៅថ្ងៃទី២៧ និង២៨ ឧសភា អាជ្ញាធរកម្ពុជាបានបង្រ្កាបសាច់ និងប្រហិត សរុបជាង១០តោន ដែលនាំចូលខុសច្បាប់ពីថៃ និងវៀតណាម – ថ្មីៗ ២. គម្រោងវិនិយោគវារីវប្បកម្មបែបធម្មជាតិនិងអេកូទេសចរណ៍ជាង ៧ពាន់ហិកតាក្នុងខេត្តកោះកុងទទួលការយល់ព្រមពីក្រសួងបរិស្ថាន – រស្មីកម្ពុជា ៣. ធនាគាររដ្ឋ SME Bank គ្រោងបញ្ចេញឥណទាន ១០០លានដុល្លារ ជួយគាំទ្រដល់អាជីវកម្មកែច្នៃក្នុងវិស័យកសិ-ឧស្សាហកម្ម – FN ៤. ជប៉ុននឹងកម្ទេចមីស៊ីលកូរ៉េខាងជើងដែលបំពានលើទឹកដីរបស់ខ្លួនបន្ទាប់ពីក្រុងព្យុងយ៉ាងប្រាប់ពីផែនការបង្ហោះផ្កាយរណប – CNA ៥. ការប្រយុទ្ធយ៉ាងខ្លាំងក្លាកើតមានឡើងជាថ្មី នៅក្នុងផ្នែកខ្លះនៃរដ្ឋធានីរបស់ស៊ូដង់ ប៉ុន្មានម៉ោងមុនពេលកិច្ចព្រមព្រៀងបទឈប់បាញ់ត្រូវផុតកំណត់ – AFP #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៦ ឧសភា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៦ ឧសភា ២០២៣

    ១. គិតត្រឹមខែឧសភានេះ ច្រកអន្តរជាតិស្ទឹងបត់-បាណងអៀន និងផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥ សម្រេចបានជាង ៨៥% – AMS Economy ២. ក្នុងរយៈពេល ៤ខែដំបូង ឆ្នាំ២០២៣ កម្ពុជានាំចេញទំនិញទៅកាន់អូស្ដ្រាលីក្នុងទំហំទឹកប្រាក់ ១១៨លានដុល្លារ – RFI ៣. របរលក់សារាយសមុទ្រពូជឥណ្ឌូណេស៊ី អាចផ្ដល់ចំណូលពី ២-៣លានរៀលក្នុងមួយខែ ដល់ប្រជាជនកម្ពុជា – ថ្មីៗ ៤. អាមេរិក ចោទថាទាហានស៊ីឈ្នួលរុស្ស៉ី Wagner ជាអ្នកផ្គត់ផ្គង់មីស៊ីលឱ្យទាហានប៉ារ៉ានៅស៊ូដង់ – Anadolu Agency ៥. រុស្ស៉ីផ្ដើមអនុវត្តផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិកលើទឹកដីបេឡារុស – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៥ ឧសភា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៥ ឧសភា ២០២៣

    ១. ម្រេចកំពតរបស់កម្ពុជាកំពុងល្បីល្បាញយ៉ាងខ្លាំងលើទីផ្សារអន្តរជាតិ បើធៀបនឹងម្រេចមកពីប្រទេសដទៃទៀតនៅលើពិភពលោក – AMS Economy ២. ក្រុមហ៊ុនមកពីអាល្លឺម៉ង់ និងចិន គ្រោងបើករោងចក្រ ៦ទីតាំងក្នុងខេត្តកំពង់ស្ពឺ ដោយប្រើប្រាស់ទុនវិនិយោគប្រហែលជាង ៥០លានដុល្លារ ដែលនឹងផ្ដល់ឱកាសការងារក្នុងរង្វង់ពី៦០០០ ទៅ ១ម៉ឺនកន្លែង – ស៊ីស៊ីថាមន៍ ៣. គម្រោងអភិវឌ្ឍន៍ថ្មីចំនួន៣ ក្នុងខេត្តព្រះសីហនុ ដែលចំណាយទុនជាង ៣០លានដុល្លារ នឹងផ្ដោតទៅលើការកែច្នៃម្ហូបអាហារ ឈើដាំ និងផ្សារទំនើប – កម្ពុជាថ្មី ៤. អាមេរិកបានចុះកិច្ចព្រមព្រៀងសន្ដិសុខជាមួយប្រទេស Papua New Guinea ដោយអនុញ្ញាតឱ្យអាមេរិកប្រើប្រាស់ដែនទឹករបស់ប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិកនេះ – The Guardian ៥. កាណាដា និងអារ៉ាប់ប៊ីសាអូឌីត បានស្ដារទំនាក់ទំនងការទូតឡើងវិញ ក្រោយមានជម្លោះអស់រយៈពេល ៥ឆ្នាំ – CNN

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៤ ឧសភា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៤ ឧសភា ២០២៣

    ១. កម្ពុជាស្នើស្វីសជំរុញឱ្យមានការតភ្ជាប់ជើងហោះហើររវាងប្រទេសទាំងពីរ ពេលអាកាសយានដ្ឋានអន្តរជាតិតេជោ ដំណើរការនៅដើមឆ្នាំ២០២៥ – FN ២. អ្នកជំនាញនៅមជ្ឈមណ្ឌលស្រាវជ្រាវ និង ផលិតពូជវារីសត្វមេគង្គលើ គ្រោងសាកល្បង បង្កាត់ពូជត្រីមួយប្រភេទឈ្មោះថា ត្រីខ្យា ជំនួសត្រីធម្មជាតិ ដើម្បីកុំឱ្យវាផុតពូជ – រស្មីកម្ពុជា ៣. លោក ប៉ែន សុវិជាតិ៖ ទីផ្សារអាមេរិក និងអឺរ៉ុប នៅតែជាទីផ្សារដ៏សំខាន់សម្រាប់ផលិតផលសម្លៀកបំពាក់កម្ពុជា – RFI ៤. អង្គការសហប្រជាជាតិ ត្រូវការថវិកាចំនួន ៣៧៥លានដុល្លារ ដើម្បីយកទៅទិញស្បៀងអាហារ ថ្នាំពេទ្យ និងជំនួយសង្គ្រោះផ្សេងទៀត សម្រាប់មនុស្សរាប់លាននាក់ ដែលរងផលប៉ះពាល់ដោយព្យុះស៊ីក្លូននៅមីយ៉ាន់ម៉ា និងបង់ក្លាដែស – CNA ៥. បណ្តាប្រទេសសហភាពអឺរ៉ុប បានផ្តល់គ្រាប់កាំភ្លើងធំចំនួន ២២០ ០០០គ្រាប់ ទៅដល់អ៊ុយក្រែន ក្រោមផែនការបង្កើនការផ្គត់ផ្គង់គ្រាប់រំសេវដល់ទីក្រុងកៀវ – US News

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៣ ឧសភា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៣ ឧសភា ២០២៣

    ១. ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អង្គការយូណេស្កូ និងអាជ្ញាធរខេត្តបាត់ដំបង បានរៀបចំឯកសារក្នុងការគ្រោងដាក់បញ្ចូលទីក្រុងបាត់ដំបងជាសមាជិក “បណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ” – AMS Central ២. ៥ខែ សហគមន៍ពាមក្រសោប ខេត្តកោះកុង នាំចេញគ្រំជំពុះទាប្រមាណ ២ពាន់តោនទៅទីផ្សារថៃ – ថ្មីៗ ៣. ៤ខែ៖ ចំណូលកំពង់ផែស្វយ័តភ្នំពេញថយចុះ ១៤% ស្មើនឹងប្រមាណ ១០លានដុល្លារ – RFI ៤. ក្រសួងកសិកម្មប្រេស៊ីល ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ននៃសុខភាពសត្វរយៈពេល ១៨០ថ្ងៃ (៦ខែ) ដើម្បីឆ្លើយតបទៅនឹងការរកឃើញដំបូងនៃករណីវីរុសបង្កជំងឺផ្តាសាយបក្សី H5N1 នៅក្នុងសត្វព្រៃ – Reuters ៥. អង្គការសុខភាពពិភពលោក (WHO) សម្រេចកាត់វត្តមានតៃវ៉ាន់ចេញពីសន្និបាតប្រចាំឆ្នាំរបស់ខ្លួន ក្រោយមានការជំទាស់ពីចិន – The Guardian

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២២ ឧសភា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២២ ឧសភា ២០២៣

    ១. នាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសដាក់ខេត្តចំនួន៤ ជាប៉ូលសេដ្ឋកិច្ចទី៤ នៃសហប្រតិបត្តិការត្បូងពេជ្រ រួមមានខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន – AMS Central ២. កូនអណ្តើកហ្លួងចំនួន ១២២ក្បាល បានញាស់ចេញពីសម្បុកនៅលើឆ្នេរខ្សាច់សិប្បនិម្មិតក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុងកាលពីសប្តាហ៍កន្លងទៅ – AMS Central ៣. តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុសម្រេចបានទឹកប្រាក់ ២,៥ពាន់លានដុល្លារ ពីការនាំចេញ-ចូលទំនិញ – កម្ពុជាថ្មី ៤. ក្រុមហ៊ុនមេតា (Meta) រងការពិន័យជាប្រាក់ប្រមាណ ១,៣ប៊ីលានដុល្លារ ចំពោះការបំពានច្បាប់ការពារទិន្នន័យរបស់សហភាពអឺរ៉ុបដោយផ្ទេរទិន្នន័យរបស់អ្នកប្រើប្រាស់ហ្វ៊េសប៊ុកនៅអឺរ៉ុបទៅអាមេរិក – ABC News ៥. Biden ប្រកាសពីកញ្ចប់ជំនួយយោធាថ្មីមួយដែលមានតម្លៃជាទឹកប្រាក់ស្មើនឹង ៣៧៥ដុល្លារ ទៅឱ្យអ៊ុយក្រែន – FISM News #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៩ ឧសភា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៩ ឧសភា ២០២៣

    ១. អូស្ត្រាលីបង្ហាញការប្តេជ្ញាថា នឹងបន្តជួយកម្ពុជាឈានទៅសម្រេចបាននូវលទ្ធភាពទទួលបានទឹកស្អាតជាសកលនៅឆ្នាំ២០៣០ – AMS Central ២. គម្រោងជីកផ្លូវទឹកតភ្ជាប់ទន្លេ ទៅសមុទ្រ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យ សិក្សា ស៊ីជម្រៅបន្ត ដោយគ្រោងចំណាយថវិកា ១ ៧០០លានដុល្លារ និងចំណាយពេល ៤ឆ្នាំ – FN ៣. ខែមេសា កម្ពុជាបាននាំទំនិញចេញទៅវៀតណាមក្នុងទំហំប្រមាណ ២៧១លានដុល្លារ កើនឡើងជាង ២៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ – កម្ពុជាថ្មី ៤. ចិនជំរុញឱ្យអូស្ត្រាលីជួយស្វែងរកអ្នកនេសាទទាំង ៣៩នាក់ ដែលបានបាត់ខ្លួនក្នុងមហាសមុទ្រឥណ្ឌា ដោយសារលិចកប៉ាល់នេសាទកាលពីដើមសប្តាហ៍នេះ – AFP ៥. Montana ក្លាយជារដ្ឋដំបូងគេនៅអាមេរិកដែលសម្រេចចិត្តបិទកម្មវិធី TikTok មុនគេ និងមិនអនុញ្ញាតឱ្យប្រជាជនប្រើប្រាស់កម្មវិធីនេះ ក្រោមហេតុផលការពារប្រជាជនពីការស៊ើបការសម្ងាត់របស់ចិន – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ ឧសភា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ ឧសភា ២០២៣

    ១. កម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ចសន្យាភាពជាដៃគូ លើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ខេត្តស្វាយរៀង ដែលមានតម្លៃប្រមាណ១៤០០លានដុល្លារ – AMS Central ២. ៤ខែ ដើមឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលនូវចំណូលពន្ធអាករតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ មានប្រមាណ ១ ៦០០លានដុល្លារ ស្មើនឹង ៤៤,៥% នៃផែនការ – AMS Economy ៣. អគារមន្ទីរពេទ្យថ្មីកម្ពស់៥ជាន់ មានតម្លៃ១៦លានដុល្លារ នៅក្នុងបរិវេណមន្ទីរពេទ្យកុមារជាតិ ដែលជាជំនួយរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ គ្រោងនឹងសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៤ – កម្ពុជាថ្មី ៤. UN៖ យោធាមីយ៉ាន់ម៉ាបាននាំចូលអាវុធសរុបជាទឹកប្រាក់យ៉ាងហោចណាស់ ១ប៊ីលានដុល្លារ ចាប់តាំងពីរដ្ឋប្រហារដណ្ដើមអំណាច ក្នុងខែកុម្ភៈ ឆ្នាំ២០២១ – Al Jazeera ៥. ចិន ពិន័យក្រុមកំប្លែងដ៏ល្បីមួយក្នុងប្រទេស ឱ្យបង់ប្រាក់ ២លានដុល្លារ ជុំវិញការយកយោធាមកលេងសើច – BBC

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ ឧសភា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ ឧសភា ២០២៣

    ១. ស្ថាប័នរដ្ឋ និងអង្គការដៃគូ កំពុងសិក្សាឱកាសប្រែក្លាយសំណល់វាយនភ័ណ្ឌ សម្រាប់វាយនភ័ណ្ឌសម្លៀកបំពាក់ និងស្បែកជើងវិលជុំនៅកម្ពុជា សំដៅកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន – AMS Central ២. មន្ទីរពេទ្យតេជោសែនកោះធំ គ្រោងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅដើមខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ – AMS Central ៣. ការដ្ឋានហេដ្ឋារចនាសម្ព័ន្ធនៅច្រកទ្វារអន្តរជាតិស្ទឹងបត់ ជាប់ព្រំដែនថៃ សម្រេចបានជាង ៨៥% ខណៈកម្ពុជា និងថៃ គ្រោងដាក់ដំណើរការបណ្តោះអាសន្នច្រកអន្តរជាតិនេះឆាប់ៗ – ស៊ីស៊ីថាមស៍ ៤. UN អំពាវនាវសុំថវិកាជិត ២,៦ប៊ីលានដុល្លារ សម្រាប់តម្រូវការជំនួយមនុស្សធម៌នៅស៊ូដង់ដែលកំពុងជួបជម្លោះប្រដាប់អាវុធរ៊ាំរ៉ៃ – Reuters ៥. កូរ៉េខាងត្បូងយល់ព្រមផ្តល់កញ្ចប់ជំនួយហិរញ្ញវត្ថុចំនួន ១៣០លានដុល្លារ មួយថ្ងៃបន្ទាប់ពីភរិយាលោកប្រធានាធិបតី Zelenskyy បានស្នើសុំជំនួយយោធា – AFP

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៦ ឧសភា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៦ ឧសភា ២០២៣

    ១. គម្រោងវិនិយោគថ្មីៗចំនួន៦ មានទុនសរុបជាង១៥១លានដុល្លារ ត្រូវអនុម័តក្នុងខែមេសា ឆ្នាំ២០២៣ – AMS Economy ២. ៤ខែ ដើមឆ្នាំ២០២៣ កម្ពុជាបាននាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើពីក្រណាត់ មានតម្លៃជាង ១,៣ពាន់លានដុល្លារ ធ្លាក់ចុះជាង ២៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ – កម្ពុជាថ្មី ៣. អណ្តើកហ្លួង ដែលជាប្រភេទសត្វកម្រជិតផុតពូជនៅលើពិភពលោក កំពុងមានវត្តមាននៅកម្ពុជា និងរស់នៅតែតាមដងព្រែកស្រែអំបិលខេត្តកោះកុង – ស៊ីស៊ីថាមស៍ ៤. ចក្រភពអង់គ្លេសសន្យាផ្តល់ជំនួយសព្វាវុធបន្ថែមដល់អ៊ុយក្រែន ដែលបានបង្កការខឹងសម្បារពីទីក្រុងមូស្គូ – AP ៥. អនុប្រធានគណបក្សថៃរួបរួមជាតិ៖ នាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់អូចា អាចនឹងដើរចេញពីឆាកនយោបាយ បន្ទាប់ពីគណបក្សរបស់លោកទទួលបរាជ័យក្នុងការបោះឆ្នោតសកល – Reuters