Category: ព័ត៌មានសង្ខេបប្រចាំថ្ងៃ

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៥ ឧសភា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៥ ឧសភា ២០២៣

    ១. អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ បានចាប់ផ្តើមធ្វើតេស្តប្រតិបត្តិការហោះហើរ និងចុះចតសាកល្បងក្នុងដំណាក់កាលដំបូងរួចរាល់ – AMS Economy ២. ផលិតផលខ្មែរប្រមាណជា ២០០មុខ មកពីសហគ្រាសចំនួន ៤៥ បាននិងកំពុងដាក់តាំងបង្ហាញខ្លួនជូនភ្ញៀវជាតិ និងអន្តរជាតិ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ – AMS Economy ៣. កម្ពុជាទទួលបានចំណូលពីសហគ្រាស សេដ្ឋកិច្ចក្នុងប្រព័ន្ធជាង ៤ពាន់លានដុល្លារ ក្នុងមួយឆ្នាំ – កម្ពុជាថ្មី ៤. មេដឹកនាំនៃក្រុមប្រទេស G7 គ្រោងនឹងរឹតបន្តឹងទណ្ឌកម្មលើរុស្ស៊ី ដោយការនាំចេញទាំងអស់ត្រូវបានហាមឃាត់ដោយស្វ័យប្រវត្តិ លុះត្រាតែពួកគេស្ថិតនៅក្នុងបញ្ជីទំនិញដែលត្រូវបានអនុម័ត – Reuters ៥. គណបក្សប្រឆាំងថៃ កាវភ្លៃ ប្រកាសជ័យជំនះ ហើយប្រកាសរួមជាមួយបក្ស៥ផ្សេងទៀត ដើម្បីដឹកនាំប្រទេស – The Straits Times

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១២ ឧសភា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១២ ឧសភា ២០២៣

    ១. កម្ពុជានឹងរៀបចំ “ពិព័រណ៍ផ្សារណាត់មិត្តភាពកម្ពុជា-វៀតណាម” ដែលនឹងប្រព្រឹត្តទៅនៅដើមខែមិថុនា ឆ្នាំ២០២៣ នៅខេត្តត្បូងឃ្មុំ ដើម្បីលើកស្ទួយផលិតផលខ្មែរនៅតាមមូលដ្ឋានឱ្យមានការទទួលស្គាល់កាន់តែទូលំទូលាយ – AMS Economy ២. ធនាគារពិភពលោកអនុម័តថវិកា៦០លានដុល្លារដល់កម្ពុជា ដើម្បីគាំទ្រដល់ការគ្រប់គ្រងសំណល់រឹង និងប្លាស្ទិកនៅក្នុងប្រទេស – ខ្មែរថាមស៍ ៣. ៤ខែ ដើមឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយអន្តរជាតិសម្រេចបានជាង ១៥ពាន់លានដុល្លារ ដោយកម្ពុជាបាននាំចេញទំនិញសំខាន់ៗទៅកាន់ទីផ្សារអន្តរជាតិក្នុងតម្លៃជាង ៧,២ពាន់លានដុល្លារ ធ្លាក់ចុះ ៤,៩% និងបាននាំចូលមកវិញក្នុងទំហំប្រមាណ ៧,៩ពាន់លានដុល្លារ ថយចុះ២១,១% – FN ៤. ទួរប៊ីនខ្យល់បានក្លាយជាប្រភពផលិតថាមពលអគ្គិសនីច្រើនជាងថាមពលឧស្ម័នជាលើកដំបូងនៅអង់គ្លេស ខណៈការផលិតថាមពលដោយប្រើប្រាស់ពន្លឺព្រះអាទិត្យបានកើនឡើងឈានដល់កំណត់ត្រាថ្មីមួយ – BBC ៥. ជប៉ុនបង្ហាញពីផែនការប្រមូលមូលនិធិចំនួន ១ ប៊ីលានដុល្លារ ដើម្បីជួយដល់បណ្ដាប្រទេសដែលស្ថិតនៅជុំវិញអ៊ុយក្រែន ក្នុងការចំណាយទៅលើការទទួលជនភៀសខ្លួនពីអ៊ុយក្រែន – CNA

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១១ ឧសភា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១១ ឧសភា ២០២៣

    ១. មជ្ឈមណ្ឌលសូត្រខ្មែរ កំពុងបង្កាត់ពូជដង្កូវនាងថ្មី ឈ្មោះថា Eri Silk នាំចូលមកពីជប៉ុន ជាប្រភេទដង្កូវនាងងាយស្រួលចិញ្ចឹម ស៉ីស្លឹកដំឡូងមី និងល្ហុងខ្វង ដើម្បីផ្តល់ជូនកសិករនៅជនបទចិញ្ចឹមយកសូត្រលក់យកចំណូលបន្ថែម – FN ២. កម្ពុជា-ថៃ ប្ដេជ្ញាបើកច្រកទ្វារអន្តរជាតិថ្មដា-បានថាសេន ដើម្បីបង្កើនការដោះដូរទំនិញ និងទេសចរណ៍រវាងប្រទេសទាំងពីរ ស្របពេលកម្ពុជានិងថៃមើលឃើញនូវសក្ដានុពលរៀងៗខ្លួន – AMS Economy ៣. គម្រោងពង្រីកឆ្នេរថ្មី ប្រវែង២ ៧០០ម៉ែត្រនៅខេត្តកែប បានបញ្ចប់ការចាក់ដីបំពេញ ១០០% ខណៈអាជ្ញាធរកំពុងបន្តការដាំដើមឈើ ចាក់ខ្សាច់បន្ថែមរួមទាំងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតជាបន្តបន្ទាប់ – កម្ពុជាថ្មី ៤. រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកំពុងជំរុញឱ្យ ប្រជាជនដែលប្រឆាំងនឹងការគ្រប់គ្រងរបស់ខ្លួន ចុះចូលជាមួយក្រុមយោធា ឬប្រគល់អាវុធដែលពួកគេមាន ដើម្បីជាថ្នូរនឹងការទទួលបានប្រាក់រង្វាន់ និងការបន្ធូរបន្ថយទោស – AP ៥. ក្រសួងយុត្តិធម៌អាមេរិក អនុញ្ញាតឱ្យមានការផ្ទេរទ្រព្យសម្បត្តិ ដែលបានរឹបអូសពីមហាសេដ្ឋីរុស្ស៉ី ទៅជាជំនួយសម្រាប់អ៊ុយក្រែន – AFP

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១០ ឧសភា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១០ ឧសភា ២០២៣

    ១. កម្ពុជា និងដៃគូរអន្តរជាតិ កំពុងរួមគ្នាជំរុញការអប់រំលើជំនាញបៃតង ដើម្បីជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុសកល – AMS Central ២. សមាគមភស្តុភារកម្ម៖ វិស័យដឹកជញ្ចូនតាមផ្លូវទឹកនៅកម្ពុជាកាន់តែរីកចម្រើន ក្រោយកំពង់ផែខ្នាតអន្តរជាតិក្នុងខេត្តកោះកុងត្រៀមបើកដំណើរការ – RFI ៣. កីឡាអុកចត្រង្គ ត្រូវបានសមាគមកីឡាអាស៊ីអាគ្នេយ៍ បញ្ចូលទៅក្នុងធម្មនុញ្ញ ដោយមានការចាត់បញ្ជូនកីឡាករចូលរួមការប្រកួតនៅគ្រប់ទិសទីទាំងអស់ – ស៊ីស៊ីថាមស៍ ៤. ក្រុមមេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានអំពាវនាវឱ្យបញ្ចប់ជាបន្ទាន់នូវអំពើហិង្សានៅមីយ៉ាន់ម៉ា ដែលជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីបើកផ្លូវដល់ការសន្ទនាស្វែងរកដំណោះស្រាយជាបន្ទាន់ និងការផ្តល់ជំនួយមនុស្ស ធម៌ – Reuters ៥. ជប៉ុន និងកូរ៉េខាងត្បូង នឹងភ្ជាប់ប្រព័ន្ធរ៉ាដាជាមួយគ្នាដើម្បីតាមដានមីស៊ីលរបស់កូរ៉េខាងជើង – The Japan Times

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៩ ឧសភា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៩ ឧសភា ២០២៣

    ១. ត្រីមាសទី១ ឆ្នាំ២០២៣ ទំនិញសំខាន់ៗចំនួន ៤៨មុខ នាំចូលមកកាន់កម្ពុជា មានទំហំទឹកប្រាក់ជាង ២ ៣១២លានដុល្លារ ថយចុះជាង ២៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ – AMS Economy ២. ក្រុមបណ្តុំអាជីវកម្មទុរេនសំឡូត ខេត្តបាត់ដំបង កំពុងប្រឹងប្រែងបង្កើនបច្ចេកទេសក្នុងការដាំដុះរបស់ខ្លួន ក្រោយវិនិយោគិនចិនជាច្រើនចង់ប្រមូលទិញទុរេនសំឡូត សម្រាប់នាំចេញទៅចិននាពេលខាងមុខ – AMS Central ៣. កម្ពុជា-វៀតណាម បានឯកភាពគ្នាសិក្សាពីលទ្ធភាពក្នុងបើកជើងហោះហើរត្រង់រវាងគោលដីទេសចរណ៍កម្ពុជា-វៀតណាម ជាពិសេសភូគុក (Phu Quoc) ទៅកាន់ខេត្តសៀមរាបអង្គរ ព្រមទាំងការតភ្ជាប់កំពង់ផែទេសចរណ៍កំពតទៅកំពង់ផែទេសចរណ៍ហ្វូគុក វៀតណាម – ស៊ីស៊ីថាមស៍ ៤. តៃវ៉ាន់ គ្រោងនឹងប្រើប្រាស់កញ្ចប់ថវិកា ៥០០លានដុល្លារ ដើម្បីពន្លឿនការទិញសព្វាវុធបន្ថែមពីអាមេរិក – CNA ៥. ចិនបណ្ដេញអ្នកការទូតកាណាដា ចេញពីប្រទេស ដើម្បីជាការឆ្លើយតបផ្នែកការទូត ខណៈទំនាក់ទំនងទ្វេភាគីកាន់តែធ្លាក់ចុះ – BBC

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៨ ឧសភា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៨ ឧសភា ២០២៣

    ១. ត្រីមាសទី១ ឆ្នាំ២០២៣ កម្ពុជាបាននាំចូលប្រេងសាំង និងម៉ាស៊ូត ក្នុងទំហំទឹកប្រាក់ជាង ៣១៨លានដុល្លារ ក្នុងនោះការនាំចូលប្រេងសាំងមានទំហំជាង ១៩៧លានដុល្លារ កើនឡើងជាង២១% ខណៈប្រេងម៉ាស៊ូតមានទំហំជាង ២១១លានដុល្លារ ថយចុះជាង៣០% – AMS Economy ២. ក្រុមការងារជំនាញនៃវិទ្យាស្ថានអភិវឌ្ឍន៍ចិន CDI នឹងចុះសិក្សាស្រាវជ្រាវពីការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ និងខេត្តកោះកុង សម្រាប់គម្រោងសាងសង់ស្ថានីយ៍ថាមពលកកើតថ្មី នៅចុងខែឧសភា ឆ្នាំ២០២៣ – AMS Central ៣. អូស្រ្តាលី នឹងជួយបង្កើតសួនកសិឧស្សាហកម្ម ដែលនឹងរួមចំណែកចំនួន ៥,១ពាន់លានដុល្លារដល់សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០៤៥ និងបង្កើតការងារថ្មីរហូតដល់ ១សែនកន្លែង – ថ្មីៗ ៤. រុស្ស៊ីបានបើកការវាយប្រហារតាមអាកាសទ្រង់ ទ្រាយធំលើទីក្រុងនានាទូទាំងប្រទេសអ៊ុយក្រែនដោយប្រើមីស៊ីលនិងយន្តហោះគ្មានមនុស្សបើក(ដ្រូន) រាប់សិបគ្រឿង – Al Jazeera ៥. ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានថ្កោលទោសការវាយប្រហារមួយនៅមីយ៉ាន់ម៉ាលើមន្ត្រីអាស៊ាន ដែលកំពុងដឹកជញ្ជូនជំនួយមនុស្សធម៌ – Reuters

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៥ ឧសភា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៥ ឧសភា ២០២៣

    ១. តាមរយៈចលនាភូមិមួយផលិតផលមួយ ផលិតផលខ្មែរចំនួន ៤៥មុខ នឹងដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នៅពហុកីឡដ្ឋានមរតកតេជោ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៦ ឧសភា ឆ្នាំ២០២៣ – AMS Central ២. ឆ្នាំ២០២២ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិង ជប៉ុនសម្រេចបានជាង ២ ៤៥៤លានដុល្លារ ក្នុងនោះការនាំចេញមានទំហំប្រមាណ ៥១៥លានដុល្លារ ខណៈការនាំចូលពីកម្ពុជាមានប្រមាណ ១ ៩៣៩លានដុល្លារ – កម្ពុជាថ្មី ៣. ៤ខែក្នុងឆ្នាំ២០២៣ ស្ករត្នោតកំពង់ស្ពឺនាំចេញទៅលក់នៅក្រៅប្រទេសកើនឡើង២០% – RFI ៤. អាមេរិកដាក់ចេញនូវគោលការណ៍ណែនាំស្ដីពីសន្តិសុខបន្ថែមទៀតទៅក្នុងសន្ធិសញ្ញាស្ដីពីការការពារជាតិរវាងអាមេរិក និងហ្វីលីពីន និងបានប្ដេជ្ញាថានឹងជួយការពារប្រទេសនេះពីការវាយប្រហាររបស់សត្រូវ – CNA ៥. អាមេរិកប្រកាសជាផ្លូវការ អំពីការផ្តល់កញ្ចប់ជំនួយយោធាថ្មីទៀតទំហំ ៣០០លានដុល្លារសម្រាប់អ៊ុយក្រែន ហើយក្នុងនោះនឹងរួមមាននូវរ៉ុក្កែតរយៈចម្ងាយខ្លី ដែលបាញ់ចេញពីផ្ទៃអាកាស – AFP

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៤ ឧសភា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៤ ឧសភា ២០២៣

    ១. កីឡាគុនល្បុក្កតោ និងកីឡាគុនខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងធម្មនុញ្ញនៃសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ជាផ្លូវការ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាសុីអាគ្នេយ៍ – ស៊ីស៊ីថាមស៍ ២. ខេត្តសៀមរាប នឹងមានទីក្រុង ៣សំខាន់ៗ ដើម្បីឆ្លើយតបទៅនឹងការរីកចំរើនរបស់ខេត្ត និងកំណើនភ្ញៀវទេសចរនៅពេលអនាគត ក្នុងនោះមាន ទីក្រុងថ្មី (ទីក្រុងរុនតាឯក) និងទីក្រុងថ្មីមួយទៀត ស្ថិតនៅជិតអាកាសយានដ្ឋានថ្មី – AMS Economy ៣. ៤ខែ ដើមឆ្នាំ២០២៣ ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមមានចំនួនតែ ១២នាក់ប៉ុណ្ណោះ ថយចុះប្រមាណ ៦៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ដែលមានជនរងគ្រោះដល់ទៅ ៣៤នាក់ – AMS Central ៤. រុស្ស៊ីចោទប្រកាន់អ៊ុយក្រែនថាបានធ្វើការវាយប្រហារដោយប្រើដ្រូន នៅពេលយប់រំលងអាធ្រាត នៅវិមានក្រឹមឡាំង ប៉ុនប៉ងសម្លាប់លោក Putin ប៉ុន្តែត្រូវបានបរាជ័យ – CNA ៥. អគ្គលេខាធិការ UN៖ យើងបរាជ័យក្នុងការបញ្ឈប់សង្រ្គាមកុំឱ្យផ្ទុះឡើងនៅស៊ូដង់ ជាកន្លែងដែលមានការប្រយុទ្ធគ្នាឥតឈប់ឈរ រវាងកងទ័ពស៊ូដង់ និងកងកម្លាំងទាហានប៉ារ៉ា និងធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងបទឈប់បាញ់ – AFP

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣ ឧសភា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣ ឧសភា ២០២៣

    ១. អូស្ត្រាលីកំពុងធ្វើការជាមួយកម្ពុជា ដើម្បីបង្កើតសួនកសិ-ឧស្សាហកម្ម (AIP) ដំបូងគេនៅកម្ពុជាសំដៅបង្កើនការប្រកួតប្រជែងកែច្នៃ និងបន្ថែមតម្លៃដល់ដំណាំសំខាន់ៗដូចជា ស្វាយចន្ទី ដំឡូងមី អង្ករ ស្វាយ ចេក និងបន្លែ សម្រាប់ទីផ្សារទាំងក្នុងស្រុក និងនាំចេញ – AMS Central ២. ម្ចាស់ផ្ទះកម្ពុជា រំពឹងកើនមេដាយ ២០០% ពីស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ ធៀបនឹងលទ្ធផលដែលទទួលបានពីស៊ីហ្គេមឆ្នាំ២០២១ – កម្ពុជាថ្មី ៣. ផែនការក្នុងការនាំសំបុកត្រចៀកកាំរបស់កម្ពុជា ទៅកាន់ប្រទេសចិន កំពុងបង្ហាញសញ្ញាវិជ្ជមាន ខណៈកម្ពុជាកំពុងរង់ចាំចម្លើយពីភាគីចិន – FN ៤. កងកម្លាំងអ៉ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីន បានព្រមព្រៀងគ្នាលើបទឈប់បាញ់មួយ បន្ទាប់ពីអ៉ីស្រាអែលធ្វើការទម្លាក់គ្រាប់បែកលើតំបន់កាហ្សាស្ទ្រីបកាលពីយប់ថ្ងៃទី២ ខឧសភា – Al Jazeera ៥. ក្រុមយោធាអ៊ុយក្រែនបានធ្វើការប្ដេជ្ញាយ៉ាងមុតមាំថា ខ្លួននឹងមិនបោះបង់ទីក្រុង Bakhmut ដែលស្ថិតនៅភាគខាងកើតប្រទេសចោលនោះទេ ព្រមទាំងកំពុងរៀបចំបើកការប្រយុទ្ធតបតជាមួយនឹងកងទ័ពរបស់រុស្ស៊ី – CNA

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២ ឧសភា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២ ឧសភា ២០២៣

    ១. ទំនិញខូចគុណភាព រួមមាន សាច់សត្វស្រស់ បង្កក និងផលិតផលអំពីសត្វ នំចម្រុះ និងគ្រឿងសម្អាង សរុបប្រមាណ ៧ ០០៧ គីឡូក្រាម ត្រូវបានដុតបំផ្លាញចោលនៅខណ្ឌដង្កោ – AMS Central ២. ខេត្តកំពតដែលមានខ្សែបន្ទាត់ព្រំដែនប្រវែងជាង៤០គីឡូម៉ែត្រជាមួយប្រទេសវៀតណាមកំពុងជំរុញបញ្ចប់ការបោះបង្គោលព្រំដែន ដើម្បីបង្កើតបានខណ្ឌសីមាព្រំដែនច្បាស់លាស់ – កម្ពុជាថ្មី ៣. អត្រាអ្នកមានការងារធ្វើនៅកម្ពុជាបច្ចុប្បន្នមានចំនួន ៩៩,៣% – ស៊ីស៊ីថាមស៍ ៤. ជប៉ុន និងកូរ៉េខាងត្បូង បើកកិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុឡើងវិញ ក្រោយខកខានអស់៧ឆ្នាំ ខណៈភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយនៅក្នុងតំបន់ និងការធ្លាក់ចុះនៃសេដ្ឋកិច្ច ជំរុញឱ្យប្រទេសទាំង២ បង្កើនកិច្ចសហប្រតិបត្តិការ និងផ្សះផ្សារទំនាក់ទំនង – CNA ៥. ចាប់ពីថ្ងៃទី១១ ឧសភាខាងមុខនេះ អាមេរិកឈប់តម្រូវឱ្យជនបរទេស ដែលមកដល់តាមជើងហោះហើរអន្តរជាតិ បង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ទៀតហើយ – Forbes