Category: ព័ត៌មានសង្ខេបប្រចាំថ្ងៃ

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១ ឧសភា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១ ឧសភា ២០២៣

    ១. ការប្រើប្រាស់ថាមពលសូឡាសម្រាប់បូមទឹកស្រោចស្រព កំពុងក្លាយជាជម្រើសដ៏ល្អប្រសើរសម្រាប់កសិករ ដោយសារការចំណាយលើការវិនិយោគកាន់តែថយចុះ ហើយប្រសិទ្ធភាពកាន់តែកើនឡើង – AMS Central ២. កម្ពុជនាំចេញកង់ ទៅ ទីផ្សារ ក្រៅប្រទេស សម្រេចបាន ក្នុង ទំហំ ទឹកប្រាក់ ២៧៨ លាន ដុល្លារ នៅក្នុង ត្រីមាស ទី ១ ឆ្នាំ២០២៣នេះ ដែលមាន ការកើនឡើង ជិត២០% បើ ធៀប នឹងរយៈពេល ដូចគ្នា ក្នុង ឆ្នាំ២០២២ – ភ្នំពេញបុស្តិ៍ ៣. ជើងហោះហើរនៅកម្ពុជា មានការកើនឡើងជាង ២៥% នារដូវកាលស៊ីហ្គេម ដោយជាធម្មតាជើងហោះហើររបស់កម្ពុជាមានកំណើនជាមធ្យមប្រមាណ ១០% ប៉ុណ្ណោះក្នុងមួយខែ – ថ្មីៗ ៤. អាជ្ញាធរឥណ្ឌា៖ មនុស្សយ៉ាងហោច ១១នាក់ស្លាប់ និង៤នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយការលេចធ្លាយឧស្ម័ននៅឯរដ្ឋ Punjab ភាគខាងជើងប្រទេស…

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៨ មេសា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៨ មេសា ២០២៣

    ១. ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទទួលបានគម្រោងវិនិយោគលើរោងចក្រឧស្សាហកម្មច្រើន ក្នុងនោះមានរោងចក្រដំឡើងរថយន្តរហូតដល់ទៅ ៣ ក្នុងចំណោមរោងចក្រដំឡើងរថយន្តទាំង ៨ នៅកម្ពុជា – AMS Economy ២. កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់ដំណើរការអនុវត្តន៍សកម្មភាពគម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតី រាជធានីភ្នំពេញ ក្នុងទឹកប្រាក់ប្រមាណ ១៨,២លានដុល្លារ – AMS Central ៣. ក្រពើភ្នំមួយក្បាល ដែលជាសត្វកម្របំផុតក្នុងពិភពលោក ត្រូវបានប្រជាពលរដ្ឋក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង យកមកប្រគល់ជូនមន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថាន – ស៊ីស៊ីថាមស៍ ៤. ឆ្មាំឆ្នេរសមុទ្រហ្វីលីពីន បារម្ភការប្រឈមមុខដាក់គ្នាជាមួយកប៉ាល់ចិន ដែលអាចក្លាយជាសមយុទ្ធដ៏គ្រោះថ្នាក់ នៅក្នុងសមុទ្រចិនខាងត្បូង – Reuters ៥. រដ្ឋអាជ្ញានៅតំបន់ទីក្រុងកំពង់ផែ Kherson ភាគខាងត្បូងអ៊ុយក្រែន បើកការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្រ្គាម ទៅលើករណីទាហានរុស្ស៊ី ដែលបានបាញ់សម្លាប់អ្នកកាសែតអ៊ុយក្រែនម្នាក់ស្លាប់កាលពីល្ងាចថ្ងៃពុធ – NPR

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៧ មេសា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៧ មេសា ២០២៣

    ១. ត្រីមាសទី១ ឆ្នាំ២០២៣ ការនាំចេញផលិតផលដំឡូងមី និងម្សៅមីរបស់កម្ពុជាទៅក្រៅប្រទេស សម្រេចបានក្នុងទំហំទឹកប្រាក់ជាង ២៨៥លានដុល្លារ កើនឡើងជិត៣០% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២ – AMS Economy ២. អំបិលកំពតកែប ទឹកត្រីកំពតកែប និងបង្កងតាកែវ ត្រូវបានក្រសួងពាណិជ្ជកម្មប្រកាសជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញជាផ្លូវការ – ថ្មីៗ ៣. គិតត្រឹមបំណាច់ឆ្នាំ២០២២ សមត្ថកិច្ចកម្ពុជាបានចាប់ខ្លួនជនសង្ស័យជាង ២០នាក់ទាក់ទងនឹងការផលិត និងការជួញដូរផលិតផលក្លែងក្លាយ បញ្ជូនទៅកាន់តុលាការ ខណៈផលិតផលក្លែងក្លាយប្រមាណជាង ៣០តោន ត្រូវបានរឹបអូស និងដុតកម្ទេចចោលជាបន្តបន្ទាប់ – រស្មីកម្ពុជា ៤. អាមេរិកសន្យានឹងចែករំលែកផែនការនុយក្លេអ៊ែរជាមួយកូរ៉េខាងត្បូង ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការគំរាមកំហែងដោយកូរ៉េខាងជើង – Reuters ៥. កប៉ាល់ដឹកប្រជាជនស៊ីវិលចំនួន ១ ៦៨៧នាក់មកពីជាង ៥០ប្រទេសដែលកំពុងភៀសខ្លួនចេញពីសង្គ្រាមនៅប្រទេសស៊ូដង់ បានចូលចតក្នុងកំពង់ផែប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃទី២៦ មេសាកន្លងទៅ – CNA

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៦ មេសា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៦ មេសា ២០២៣

    ១. លោក ថោង ខុន៖ កំណើនទេសចរនឹងវិលត្រលប់មកដូចមុនពេលកូវីដ១៩ នៅដើមឆ្នាំ២០២៦ ខាងមុខនេះ – AMS Central ២. កម្ពុជានាំចេញអង្ករជាង ១៧ម៉ឺនតោន ក្នុងទឹកប្រាក់ចំនួន ១២៦លានដុល្លារ នៅត្រីមាសទី១ ឆ្នាំ២០២៣ កើនប្រមាណជិត ៥% បើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២២ – ស៊ីស៊ីថាមស៍ ៣. កម្ពុជា និងឡាវ បានព្រមព្រៀងគ្នារៀបចំបង្គោលព្រំដែនបន្ថែមចំនួន ៣៨៧បង្គោលទៀត នៅក្នុងតំបន់ចាំបាច់ រួមទាំងនៅតាមខ្សែបន្ទាត់ព្រំដែន និងសហគមន៍ដែលមានប្រជាជនរស់នៅច្រើន – RFI ៤. ការប្រយុទ្ធគ្នានៅស៊ូដង់ផ្ទុះឡើងជាថ្មី ខណៈភាគីជម្លោះមិនបានគោរពតាមបទឈប់បាញ់ – Reuters ៥. ការវាយប្រហារតាមផ្លូវគោកមួយដោយក្រុមតាលីបង់ បានសម្លាប់ជនសកម្មប្រយុទ្ធ ISIS ម្នាក់ ដែលជាមេគំនិត និងធ្លាប់ដឹកនាំការបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីខែសីហា ឆ្នាំ២០២១ នៅអាកាសយានដ្ឋានកាប៊ុល – AFP

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៥ មេសា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៥ មេសា ២០២៣

    ១. ក្នុងរយៈពេល ៥ឆ្នាំ (២០១៨-២០២២) ការចេញចូលនៃទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុមានកំណើនជាមធ្យមជាង ១០% ហើយកំពង់ផែនេះ បាននិងកំពុងបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដូចជា ផែទឹកជ្រៅ និងចំណតកុងទីន័រជាដើម – AMS Economy ២. ផ្ទះរបស់ប្រជាពលរដ្ឋចំនួន ៤០ខ្នង ស្មើនឹងចំនួន ២១គ្រួសារ បាក់ចូលច្រាំងទន្លេបាសាក់ ត្រង់ចំណុចត្រពាំងឈូក ក្នុងស្រុកស្អាង ខេត្តកណ្ដាល ដោយសារការស្រកចុះនៃទឹកទន្លេ – AMS Central ៣. កម្ពុជា និងឡាវ បានព្រមព្រៀងគ្នារៀបចំបង្គោលព្រំដែនបន្ថែមចំនួន ៣៨៧បង្គោលទៀត នៅក្នុងតំបន់ចាំបាច់ រួមទាំងនៅតាមខ្សែបន្ទាត់ព្រំដែន និងសហគមន៍ដែលមានប្រជាជនរស់នៅច្រើន – RFI ៤. ក្រុមហ៊ុនសន្តិសុខអ៉ីនធើណិតរុស្ស៊ី Kaspersky បានឱ្យដឹងថា វៀតណាមជាប្រទេសដែលរងការវាយប្រហារតាមអ៉ីនធើណិតខ្ពស់ជាងគេបំផុតទី៣ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍កាលពីឆ្នាំ២០២២ – VN Express ៥. ក្រុមហ៊ុនផលិតថាមពលបៃតងនៅអឺរ៉ុបថា ឧស្សាហកម្មថាមពលកកើតឡើងវិញដែលមានទីតាំងស្ថិតនៅឈូងសមុទ្ររបស់អឺរ៉ុប មានទំហំតូចនៅឡើយ ផ្គត់ផ្គង់ថាមពលបៃតងមិនទាន់គ្រប់គ្រាន់នៅឡើយ – Reuters

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៤ មេសា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៤ មេសា ២០២៣

    ១. ត្រីមាសទី១ ឆ្នាំ២០២៣នេះ ពាណិជ្ជកម្មកម្ពុជា ជាមួយអាស៊ាន មានទំហំទឹកប្រាក់សរុបជាង ៣ពាន់លានដុល្លារ ដែលអត្រានេះមានការថយចុះ ១៦% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២កន្លងមក – AMS Economy ២. ខេត្តស្ទឹងត្រែងទទួលបាន ចំណូលពីវិស័យកសិកម្មប្រមាណ ៨០០លានដុល្លារបញ្ចូលក្នុងសេដ្ឋកិច្ចខេត្ត ក្នុងរយៈពេល៥ឆ្នាំនេះ និងបានរួមចំណែកក្នុងកំណើន GDP ក្នុងរង្វង់ពី ៦៧% ទៅ ៦៩% ក្នុងមួយឆ្នាំ – FN ៣. រហូតមកដល់បច្ចុប្បន្ននេះ ដំណើរការនៃការសាងសង់វិមានឯករាជ្យ ក្នុងក្រុងបាត់ដំបង សម្រេចបានប្រហែល ៨៥% ហើយ ដោយគ្រោងនឹងបញ្ចប់នៅចុងខែមេសា ឬដើមខែឧសភា – កម្ពុជាថ្មី ៤. អ្នកនាំពាក្យក្រសួងការបរទេសចិនថា ចិនគោរពឋានៈជារដ្ឋអធិបតេយ្យនៃបណ្តាប្រទេសអតីតសហភាពសូវៀតទាំងអស់ ដោយការលើកឡើងបែបនេះ ធ្វើឡើងក្រោយឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសបារាំង បានបង្កឱ្យមានការផ្ទុះកំហឹងនៅអឺរ៉ុប ដោយការចោទជាសំណួរអំពីអធិបតេយ្យភាពរបស់ប្រទេសទាំងនោះ – CNN ៥. អូស្ត្រាលីថា ការទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែប្រើសំរាប់វាយប្រហាររយៈចម្ងាយឆ្ងាយ នឹងស្ថិតក្នុងចំណោមអាទិភាពនៃវិស័យការពារជាតិទាំង៦របស់ប្រទេស – Al Jazeera

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២១ មេសា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២១ មេសា ២០២៣

    ១. របាយការណ៍៖ ក្នុងអំឡុងត្រីមាសទី១នៃឆ្នាំ២០២៣ កម្ពុជាមានអ្នកដំណើរតាមផ្លូវអាកាសចំនួន ១,២៦លាននាក់ កើនឡើង ៥៤៩% ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ ដែលមានត្រឹមចំនួន ១៩៥,០០០នាក់ ប៉ុណ្ណោះ – AMS Economy ២. រដ្ឋមន្ត្រីក្រសួងសាធារណការ៖ ភាគីពាក់ព័ន្ធកំពុងសិក្សាពីលទ្ធភាព ក្នុងការហាមឃាត់នាំចូលរថយន្តមួយទឹកដែលមានអាយុកាលចាស់ហួសកម្រិត និងជំរុញឱ្យប្រើប្រាស់រថយន្តថ្មីដែលប្រើប្រាស់ដោយថាមពលអគ្គិសនី ដើម្បីចូលរួមការពារបរិស្ថាន – AMS Central ៣. ដើម្បីពង្រីកវិសាលភាពនៃការនាំចេញកសិផលផ្លែស្វាយស្រស់ទៅកាន់ទីផ្សារបរទេស ជាពិសេសទីផ្សារអឺរ៉ុប កម្ពុជាបានស្នើឱ្យបារាំងបញ្ជាក់អំពីលក្ខខណ្ឌដែលត្រូវបំពេញសម្រាប់ការនាំចេញផ្លែស្វាយស្រស់ទៅកាន់បារាំង – ស៊ីស៊ីថាមស៍ ៤. UN៖ កិច្ចប្រជុំដែល UN នឹងរៀបចំស្ដីពីអាហ្វហ្គានីស្ថានក្នុងខែឧសភា មិនមែនផ្ដោតលើការទទួលស្គាល់រដ្ឋបាលតាលីបង់ ជា សកល នោះឡើយ – Reuters ៥. រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius ថា ការសម្រេចឱ្យអ៊ុយក្រែនចូលជាសមាជិកណាតូមិនមែនជារឿងលេងសើចនោះទេ – DW #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២០ មេសា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២០ មេសា ២០២៣

    ១. ក្នុងខែមីនា ឆ្នាំ២០២៣ កម្ពុជាបានទទួលចំណូលពន្ធទាំងពន្ធគយ និងពន្ធដារ បានជាង ១ ០០០លានដុល្លារ – AMS Central ២. កម្ពុជាគ្រោងបញ្ចេញ ពូជដង្កូវនាងប្រភេទថ្មី “នាងសូត្រស” ដែលផ្តល់ទិន្នផលសូត្រខ្ពស់ និងធន់អាកាសធាតុ – FN ៣. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងធំៗចំនួន៥ ដែលមានទំហំវិនិយោគសរុប ជាង ១០០លានដុល្លារ ក្នុងនោះមានកសិដ្ឋានចិញ្ចឹមគោពូជ, ដាំដើមកៅស៊ូ, រោងចក្រ ដំឡើងបន្ទះសូឡា, រោងចក្រកាត់ដេរសម្លៀកបំពាក់ និងរោងចក្រដំឡើងសម្ភារអេឡិចត្រូនិក – ថ្មីៗ ៤. ប្រជាជនថៃប្រមាណ ២,៤លាននាក់ បានរកការព្យាបាលនៅមន្ទីរពេទ្យ ស្របពេលដែលប្រទេសនេះរងការបំពុលខ្យល់ចាប់តាំងពីដើមឆ្នាំ២០២៣ – Al Arabiya ៥. រហូតមកដល់ពេលនេះ ការប៉ុនប៉ងបង្កើតបទឈប់បាញ់ថ្មីមួយរវាងកងទ័ពស៊ូដង់ និងកងកម្លាំងប្រដាប់អាវុធនៅក្នុងរដ្ឋធានីខាទុំ នៅមិនទាន់ទទួលបានជោគជ័យទេ ខណៈប្រជាជនរាប់ពាន់នាក់ នាំគ្នាភៀសខ្លួនចេញពីរដ្ឋធានី – AFP #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៩ មេសា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៩ មេសា ២០២៣

    ១. កម្ពុជា មានមហិច្ឆតាបង្កើនការជួញដូរ ផ្សារមូលបត្រ ឱ្យឡើងដល់ ១០០លានដុល្លារ ក្នុង១ថ្ងៃ ខណៈបច្ចុប្បន្ន ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចំនួន១៨ ដែលបានបោះផ្សាយ – កម្ពុជាថ្មី ២. គិតត្រឹមខែមីនា ឆ្នាំ២០២៣នេះ ផ្លែមៀនស្រស់របស់កម្ពុជាប្រមាណជាង ៦ពាន់តោន ត្រូវបាននាំចេញទៅកាន់ប្រទេសចិន – FN ៣. ក្រសួងកសិកម្ម នឹងរៀបចំពិព័រណ៍ផលិតផលកសិកម្ម ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ ដោយនឹងមានផលិតផលកសិកម្មជាច្រើនមុខតាំងបង្ហាញ – AMS Central ៤. កូរ៉េខាងត្បូង នឹងបង្កើនការគាំទ្ររបស់ខ្លួនចំពោះអ៊ុយក្រែនលើសពីការផ្ដល់ជំនួយមនុស្សធម៌ និងសេដ្ឋកិច្ច បើរុស្ស៊ីធ្វើការវាយប្រហារជនស៊ីវិលទ្រង់ទ្រាយធំ – Reuters ៥. UN៖ ប្រជាជនអាហ្វហ្គានីស្ថានជាង ៣៤លាននាក់ កំពុងស្ថិតនៅក្នុងស្ថានភាពក្រីក្រ ចាប់តាំងពីរដ្ឋាភិបាលតាលីបង់ឡើងកាន់កាប់ប្រទេសនេះ – CNA #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៨ មេសា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៨ មេសា ២០២៣

    ១. កម្ពុជាសម្រេចការនាំចេញអង្ករទៅក្រៅប្រទេស ក្នុងទំហំទឹកប្រាក់ ១២៦លានដុល្លារអាមេរិក កើនឡើងប្រមាណ ១៩,៩% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ – AMS Economy ២. ៣ខែដើម ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីទៅវៀតណាមជាង ២៣ម៉ឺនតោន ទទួលបានទឹកប្រាក់ ៣២០លានដុល្លារ ថយចុះ ១២,៩៥% ធៀបនឹងរយៈកាលដូចគ្នាទៅនឹង២០២២ – FN ៣. ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវទៅដល់បណ្ដាខេត្តទាំងអស់ ត្រូវប្រុងប្រយ័ត្នចំពោះការកើនឡើងកម្ដៅ និងបញ្ហាខ្យល់កន្ត្រាក់ – AMS Central ៤. ក្រុមរដ្ឋមន្ត្រីការបរទេស G7 បានថ្កោលទោសការពិភាក្សាពីផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់រុស្ស៉ី នៅលើទឹកដីបេឡារុស – Reuters ៥. ជនសង្ស័យម្នាក់ ដែលបានគប់គ្រាប់បែកផ្សែងទៅកាន់នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida មានប្រវត្តិធ្លាប់ដាក់ពាក្យបណ្ដឹងទាមទារសំណងពីរដ្ឋាភិបាល ដោយអះអាងថារូបគេរងភាពអយុត្តិធម៌ – Yomiuri #ams1minute