Category: ព័ត៌មានសង្ខេបប្រចាំថ្ងៃ

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ មេសា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ មេសា ២០២៣

    ១. តាមរយៈការសម្របសម្រួលរបស់ក្រុមហ៊ុន ខនភ្លូអិនស៍ (Confluences) គម្រោងកន្ត្រកខ្សែកាបរបស់អូទ្រីស នឹងមានវត្តមានក្នុងខេត្តព្រះសីហនុនាពេលឆាប់ៗនេះ – AMS Economy ២. បុណ្យចូលឆ្នាំថ្មី៣ថ្ងៃ កម្ពុជាទទួលបានទេសចរសរុបជាង១៣លាននាក់ ខណៈរដ្ឋមន្ត្រី ថោង ខុន វាយតម្លៃថាចរន្តភ្ញៀវកើនច្រើនជាងកាលពីមិនទាន់មានកូវីដ១៩ – FN ៣. រោងចក្រចំរាញ់ប្រេងឆាដែលយកវត្ថុធាតុដើមពីកន្ទក់ បើកសាកល្បងនៅកម្ពុជាជាមួយនឹងទុនវិនិយោគ៦លានដុល្លារ – RFI ៤. អាមេរិក កូរ៉េខាងត្បូង និងជប៉ុនរួមគ្នាធ្វើសមយុទ្ធការពារកាំជ្រួចនៅក្នុងដែនទឹកក្បែរឧបទ្វីបកូរ៉េ ដើម្បីទប់ទល់នឹងការគំរាមកាន់តែខ្លាំងឡើងពីកាំជ្រួចដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែររបស់កូរ៉េខាងជើង – Reuters ៥. រដ្ឋមន្រ្តីកសិកម្មអ៊ុយក្រែន៖ ទីក្រុងកៀវ មានបំណងសម្រេចឱ្យបាននូវការបើកដំណើរការដឹកជញ្ជូនស្បៀងអាហារ និងគ្រាប់ធញ្ញជាតិ ឆ្លងកាត់តាមប៉ូឡូញឡើងវិញ – AFP #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៣ មេសា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៣ មេសា ២០២៣

    ១. ស្ពានខ្ពស់ជាងគេនៅកម្ពុជា ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ១០ ភ្ជាប់ខេត្តបាត់ដំបង ពោធិ៍សាត់ និងកោះកុង គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៥ – AMS Central ២. ដំណើរការលើកទំនប់សណ្តស្ទឹង ដើម្បីការពារទឹកជំនន់ស្ទឹងព្រែកត្នោត នៅក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ដែលមានទទឹង៦ម៉ែត្រ បណ្តោយប្រវែង ៦ ៥៤៦ម៉ែត្រ សម្រេចបានប្រមាណជិត ៥០% – FN ៣. តម្លៃដីនៅក្រុងកែបនឹងហក់ឡើងខ្លាំង បន្ទាប់ពីរដ្ឋាភិបាលអនុម័តឱ្យក្រុមហ៊ុនធំមួយសាងសង់ទីក្រុងរណបទំហំជាង ១ ៤០០ហិកតា – ស៊ីស៊ីថាមស៍ ៤. សមយុទ្ធដែនអាកាស និងសមុទ្រថ្មីៗរបស់ចិនជុំវិញកោះតៃវ៉ាន់គឺជា “ការព្រមានដ៏ធ្ងន់ធ្ងរដល់អ្នកនយោបាយដែលគាំទ្រឯករាជ្យភាពតៃវ៉ាន់និងអ្នកដែលគាំទ្របរទេស” – AP ៥. WHO កំពុងតាមដានវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីឈ្មោះថាអាក់ជូរូស (Arcturus) ដែលកំពុងជំរុញកំណើននៃការឆ្លងថ្មីៗនៅក្នុងឥណ្ឌា – Yahoo Finance

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១២ មេសា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១២ មេសា ២០២៣

    ១. អ្នកជំនួញសាទរចំពោះសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែនកម្ពុជា និងវៀតណាម ដែលត្រៀមនឹងអនុម័តនាពេលខាងមុខនេះ – AMS Economy ២. មន្ទីរពេទ្យជាតិតេជោសន្ដិភាព គ្រោងនឹងបញ្ចប់ការសាងសង់រួចជាស្ថាពរ និងដាក់ឱ្យដំណើរការជាផ្លូវការនៅខែមិថុនាឆ្នាំ២០២៣ខាងមុខនេះ ដែលមន្ទីរពេទ្យនេះនឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេនៅប្រទេសកម្ពុជា – AMS Central ៣. ដើមខែមេសា មានពលរដ្ឋខ្មែរវិលត្រលប់ចូលប្រទេសវិញ ប្រមាណជាង២ម៉ឺននាក់ ដែលភាគច្រើនជាពលករដែលបម្រើការងារក្នុងប្រទេសថៃ – ស៊ីស៊ីថាមស៍ ៤. ទីក្រុងវ៉ាស៊ីនតោនព្យាយាមបន្សាបការព្រួយបារម្ភរបស់សម្ព័ន្ធមិត្ត បន្ទាប់ពីមានករណីបែកធ្លាយនូវឯកសារ ដែលមានលក្ខណៈរសើបខ្លាំង តាមបណ្តាញអ៉ីនធឺណិត – AFP ៥. ក្រុមយោធាមីយ៉ាន់ម៉ា រងការថ្កោលទោសយ៉ាងដាច់អហង្ការពីសហគមន៍អន្តរជាតិ ក្រោយបើកការវាយប្រហារតាមអាកាសលើក្រុមប្រឆាំងរដ្ឋាភិបាល ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ៥០នាក់នៅភាគកណ្ដាលប្រទេស – CNA

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១១ មេសា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១១ មេសា ២០២៣

    ១. ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកំពត បានសម្ពោធដាក់ឱ្យប្រើប្រាស់នូវប៉មសម្រាប់ទស្សនាសត្វស្លាបកម្ពស់ ១៦ម៉ែត្រ នៅក្នុងតំបន់ការពារទេសភាពបឹងអន្លង់ព្រីង ស្ថិតក្នុងស្រុកកំពង់ត្រាច ខេត្តកំពត – AMS Central ២. ៦ថ្ងៃនៃបុណ្យទន្លេនៅខេត្តកំពង់ធំ កម្ពុជាទទួលបានភ្ញៀវជាង១លាន២៥ម៉ឺននាក់ ស្របតាមការរំពឹងទុករបស់ក្រសួងទេសចរណ៍ – AMS Economy ៣. កម្មវិធីពិព័រណ៌កេសរកូល (ផ្កាអ័រគីដេ) រយៈពេល ៣ថ្ងៃ បានបញ្ចប់ដោយជោគជ័យដោយមានការគាំទ្រយ៉ាងខ្លាំងពីមហាជនទូទាំងប្រទេសជាង ៦ម៉ឺននាក់ – រស្មីកម្ពុជា ៤. ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ប្រាប់រដ្ឋមន្ត្រីការពារជាតិរុស្ស៉ី ថាលោកចង់បានការធានាថាទីក្រុងមូស្គូនឹងធ្វើអន្តរាគមន៍ការពារប្រទេសរបស់លោក នៅក្នុងករណីរងការវាយប្រហារណាមួយ – Reuters ៥. រដ្ឋាភិបាលក្រុងប៉េកាំងបានព្រមានថា សន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់ និងឯករាជ្យភាពរបស់កោះមួយនេះ នឹងមិនអាចកើតមានឡើងក្នុងពេលតែមួយបាននោះទេ – Euronews

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១០ មេសា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១០ មេសា ២០២៣

    ១. អ្នកជំនាញ៖ គម្រោងស្ពានបេតុងឬស្សីកែវ នឹងជំរុញសក្តានុពលបន្ថែមទៀតលើវិស័យអចលនទ្រព្យ នៅតំបន់ជ្រោយចង្វារ និងឬស្សីកែវ – AMS Economy ២. សហគ្រាសធុនតូច និងមធ្យម រំពឹងថា ថាមពលនឹងមានតម្លៃថោកក្រោយរដ្ឋាភិបាលសម្រេចវិនិយោគថាមពលអគ្គិសនី ដែលមានអនុភាពសរុប ៥២០មេហ្កាវ៉ាត់ – RFI ៣. ផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅលើភ្នំបូកគោ សម្រេចបាន៣០% – ស៊ីស៊ីថាមស៍ ៤. កូនស្រីរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា បានទម្លាក់គូប្រជែងទាំងអស់ សម្រាប់តំណែងនាយករដ្ឋមន្ត្រីថៃ នៅក្នុងការស្ទង់មតិ Ubon Ratchathani – The Nation ៥. ជប៉ុន និងចិនជួបប្រជុំគ្នា ដើម្បីពិភាក្សាពីកង្វល់ដែនសមុទ្រ ខណៈចិនកំពុងធ្វើសមយុទ្ធយោធាដោយប្រើយន្តហោះនិងនាវាចម្បាំង ក្នុងប្រតិបត្តិការ “វាយប្រហារក្លែងក្លាយ” ជុំវិញកោះតៃវ៉ាន់ – CNA

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៧ មេសា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៧ មេសា ២០២៣

    ១. អត្រាប្តូរប្រាក់រៀលត្រូវបានរក្សាឱ្យមានស្ថិរភាពយ៉ាងល្អប្រសើរ ទាំងនៅក្នុងអំឡុងវិបត្តិហិរញ្ញវត្ថុសកល និងវិបត្តិកូវីដ១៩ និងប្រែប្រួលក្នុងរង្វង់តែ ១% ប៉ុណ្ណោះក្នុង១ឆ្នាំ គិតចាប់តាំងពីឆ្នាំ១៩៩៨ – AMS Economy ២. រដ្ឋាភិបាលសម្រេចអនុម័តទាំងស្រុងលើការ វិនិយោគថាមពលអគ្គិសនី នៅកម្ពុជា ដែលមានអានុភាពសរុប ៥២០មេហ្កាវ៉ាត់ ដែលជាប្រភពថាមពលស្អាតសម្រាប់អ្នកប្រើប្រាស់ និងកាត់បន្ថយការប្រើប្រាស់ឥន្ធនៈ ខណៈតម្រូវការថាមពលអគ្គិសនីនៅកម្ពុជា នឹងកើនដល់២៤ពាន់លានគីឡូវ៉ាត់ម៉ោង នៅឆ្នាំ២០២៥ – ថ្មីៗ ៣. ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ “ដូងខ្ទិះបាត់ដំបង” ជាការផ្តល់ឱកាសដល់កសិករពង្រឹងនូវគុណភាពផលិតផល និងបានលើកកម្ពស់កម្រិតជីវភាពឱ្យប្រសើរឡើង – រស្មីកម្ពុជា ៤. ប្រធានាធិបតីចិនលោក Xi Jinping បានយល់ព្រមក្នុងការជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky តាមរយៈទូរសព្ទ – Reuters ៥. អាជ្ញាធរថៃ បានជំរុញឱ្យប្រជាជននៅក្នុងក្រុងឈៀងម៉ៃភាគខាងជើងថៃ នៅក្នុងផ្ទះ និងធ្វើការពីផ្ទះ ខណៈខ្យល់អាកាសពោរពេញដោយផ្សែងអ័ព្ទ ក្នុង កំរិតគ្រោះថ្នាក់ដល់សុខភាព – CNA

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៦ មេសា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៦ មេសា ២០២៣

    ១. កម្ពុជាត្រូវការថវិកាប្រមាណ ១៣៨លានដុល្លារទៀតសម្រាប់សកម្មភាពរំដោះមីនរយៈពេល២ឆ្នាំទៀត ដើម្បីសម្រេចផែនការរដ្ឋាភិបាល “កម្ពុជាគ្មានមីននៅឆ្នាំ២០២៥” – AMS Central ២. មកទល់ពេលនេះ កម្ពុជាបានប្រមូលសំណាកកេសរកូលចំនួន ២១០ប្រភេទ ដែលស្មើនឹងប្រមាណ ៥ ០០០សំណាក ហើយបានបញ្ជូនសំណាកចំនួន ២៣ប្រភេទទៅសារៈមន្ទីរប្រវត្តិសាស្ត្រធម្មជាតិប៉ារីស – AMS Economy ៣. ADB ថាការនាំចេញផលិតផលកាត់ដេរកម្ពុជាបន្តធ្លាក់ចុះ ព្រោះតម្រូវការទីផ្សារមានបរិមាណតិច – RFI ៤. ចិនបញ្ជូននាវាចម្បាំង និងនាវាដឹកយន្តហោះចម្បាំងទៅក្នុងដែនទឹក នៅក្បែរកោះតៃវ៉ាន់ ក្រោយជំនួបរវាងប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen និងប្រធានសភាតំណាងអាមេរិក លោក Kevin McCarthy – BBC ៥. វៀតណាមនឹងស៊ើបអង្កេតប្រតិបត្តិការរបស់ TikTok នៅក្នុងប្រទេស ចាប់ពីខែឧសភា ដើម្បីធានាថាវេទិកាវីដេអូនេះអនុលោមតាមបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងមាតិកា ការបង់ពន្ធ និងគោលនយោបាយពាណិជ្ជកម្ម – CNA

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៥ មេសា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៥ មេសា ២០២៣

    ១. កំពតគ្រោងរៀបចំកម្មវិធីលក់នំបុរាណខ្មែរ ដែលមានតម្លៃធូរថ្លៃត្រឹម ៣០០រៀលប៉ុណ្ណោះ សម្រាប់ថ្ងៃ បុណ្យចូលឆ្នាំខ្មែរខាងមុខ – កោះសន្តិភាព ២. កម្ពុជាគ្រោងបង្កើតសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ នៅតាមព្រំដែនជាមួយវៀតណាម សម្រាប់បំពេញតម្រូវការរបស់ប្រជាជន និងប្រទេសទាំងពីរ – FN ៣. អភិបាលខេត្តរតនគិរី៖ នៅខេត្តរតនគិរី ប្រជាជន ៨២%ប្រកបរបរកសិកម្ម ខណៈសេវាកម្មវិញមាន ៧% – RFI ៤. អ្នកជំនាញសេដ្ឋកិច្ចរបស់អង្គការ IMF៖ ហានិភ័យរបស់វិស័យធនាគារអាចនឹងកើនឡើងនៅប៉ុន្មានខែខាងមុខនេះ ចំពេលមានការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុទូទាំងសកលលោក – CNA ៥. ឥណ្ឌាច្រានចោលការប៉ុនប៉ងរបស់ចិនក្នុងការប្តូរឈ្មោះតំបន់មួយដែលកំពុងមានជម្លោះ ស្ថិតនៅភាគខាងកើតនៃរដ្ឋ Arunachal Pradesh ខណៈប៉េកាំងអះអាងថា វាគឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន – Al Jazeera

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៤ មេសា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៤ មេសា ២០២៣

    ១. គម្រោងលើកកម្រិតគុណភាព និងជួសជុលថែទាំកំណាត់ផ្លូវ៣ខ្សែ ប្រវែងសរុបជាង ៩៨គីឡូម៉េត្រ ក្នុងតម្លៃ ៤០លានដុល្លារ ក្នុងខេត្តក្រចេះត្រូវបានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការ – AMS Central ២. គុនល្បុក្កតោកម្ពុជាដណ្ដើមបានមេដាយ៣៣គ្រឿង ក្នុងការប្រកួតកីឡាគុនល្បុក្កតោជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០២៣ – ស៊ីស៊ីថាមស៍ ៣. ខេត្តរតនគិរី ត្រៀមដីជិត ១ ៤០០ហិកតា ស្ថិតក្នុងស្រុកលំផាត់ សម្រាប់អភិវឌ្ឍជាព្រលានយន្ដហោះថ្មី ខណៈព្រលានចាស់ដែលមានស្រាប់នៅក្រុងបានលុង ត្រូវអភិវឌ្ឍជាទីតាំងសម្រាប់ប្រជាពលរដ្ឋលំហែកាយ – FN ៤. អូស្ត្រាលីប្រកាសហាមឃាត់ចំពោះការប្រើប្រាស់បណ្ដាញសង្គម TikTok លើគ្រប់ឧបករណ៍ដែលគ្រប់គ្រងដោយរដ្ឋាភិបាលសហព័ន្ធ ក្រោមហេតុផលព្រួយបារម្ភអំពីសុវត្ថិភាពឌីជីថល និងការលួចទិន្នន័យ – CNA ៥. នៅថ្ងៃទី៤ មេសានេះ ហ្វាំងឡង់នឹងក្លាយជាសមាជិកពេញលេញទី៣១ នៃអង្គការសម្ព័ន្ធមិត្តយោធាដ៏ធំបំផុតនៅលើពិភពលោក ខណៈស៊ុយអែតក៏នឹងរំពឹងក្លាុយជាសមាជិកអង្គការណាតូនៅប៉ុន្មានខែខាងមុខ – AP

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣ មេសា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣ មេសា ២០២៣

    ១. គណៈប្រតិភូរៀបចំសន្និសីទស្វាយចន្ទីពិភពលោកសរសើរកម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានច្រើន និងមានគុណភាព – AMS Economy ២. រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ប្រកាសពីការវិនិយោគទៅលើការពង្រីកវិសាលភាព នៃការផលិតទឹកស្អាតបន្ថែមចំនួន ៣ទីតាំង ដែលនឹងអាចផលិតទឹកស្អាតបានដល់ ៤២៥ ០០០ម៉ែត្រគូប ក្នុង ១ថ្ងៃ – កោះសន្តិភាព ៣. ៣ខែ ដើមឆ្នាំ២០២៣ កម្ពុជារកចំណូលបានជាង ១១លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងមានភ្ញៀវទេសចរបរទេសប្រមាណ ២៣ម៉ឺននាក់ – FN ៤. កូរ៉េខាងត្បូង អាមេរិក និងជប៉ុន បើកធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹក ចំពោះមុខភាពតានតឹងជាមួយកូរ៉េខាងជើង – AFP ៥. ថ្លៃប្រេងឆៅកើនជាង ៥ដុល្លារ ឬជាង៧% ក្នុង ១បារ៉ែល ខណៈក្រុមប្រទេសនាំចេញប្រេង OPEC+ ថាខ្លួននឹងកាត់បន្ថយផលិតកម្មប្រេងបន្ថែមទៀត ដើម្បីគាំទ្រស្ថិរភាពទីផ្សារប្រេង – Reuters