Category: ព័ត៌មានសង្ខេបប្រចាំថ្ងៃ

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣១ មីនា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣១ មីនា ២០២៣

    ១. ក្រសួងពាណិជ្ជកម្ម៖ ២ខែដើមឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មសរុបទ្វេភាគីកម្ពុជា-អង់គ្លេស គឺមានចំនួនប្រមាណ ១២១លានដុល្លារ – AMS Economy ២. អង្ករនាងអំ ដែលមានប្រភពមកពីខេត្តក្រចេះ កំពុងទទួលបានការចាប់អារម្មណ៍ និងសន្ទុះតម្រូវការកើនឡើងខ្ពស់ – AMS Central ៣. វត្ថុយក្សមួយចំនួន កំពុងមានវត្ដមាននៅទីតាំងភូមិខ្ញុំ នៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ដែលស្ថិតនៅខាងជើងប្រាសាទបាយ័ន រួមមាន៖ ចាប៉ីដងវែងយក្ស, កន្ត្រងប្រហុកយក្ស, មួកស្លឹកត្នោតយក្ស, សំបុកនិងពងមាន់យក្ស, ខ្មុកយក្ស, អង្រុតយក្ស និងបំពង់ទឹកត្នោតយក្ស – ស៊ីស៊ីថាមសន៍ ៤. ទិន្នផលឧស្សាហកម្មនៅកូរ៉េខាងត្បូងធ្លាក់ចុះនៅក្នុងខែកុម្ភៈ ខណៈដែលការលក់រាយស្ទុះងើបឡើងវិញយ៉ាងខ្លាំង ពីការខាតបង់ក្នុងខែមករា ឆ្នាំ២០២៣ – CNA ៥. ចិនបញ្ជូនយន្តហោះយោធាឱ្យចេញល្បាតក្នុងលក្ខណៈពង្រឹងការត្រៀមប្រយុទ្ធ និងហោះឆ្លងបន្ទាត់មេដ្យាននៅច្រកសមុទ្រតៃវ៉ាន់ ខណៈលោកស្រី សៃ កំពុងបំពេញទស្សនកិច្ចនៅបរទេស – AFP #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣០ មីនា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣០ មីនា ២០២៣

    ១. ក្រសួងបរិស្ថាន៖ ឆ្នាំ២០២២ ជំរឿនបានបង្ហាញលទ្ធផលថា ចំនួនសត្វត្មាតទាំង ៣ប្រភេទក្នុងព្រៃធម្មជាតិកម្ពុជាមានសរុប ១៣៤ក្បាល កើនឡើងចំនួន ១៣ក្បាល ធៀបនឹងឆ្នាំ២០២១ – AMS Central ២. រហូតដល់ពេលនេះ អាកាសយានដ្ឋានអន្ដរជាតិតេជោ ដែលស្ថិតនៅខេត្តកណ្ដាល សម្រេចការសាងសាង់បានប្រមាណជាង ៤៤% ហើយ – FN ៣. ឆ្នាំ២០២២ កម្ពុជានាំចេញផលិតផលកសិកម្មមានវិញ្ញាបនបត្រសរុបចំនួនជាង ៨លានតោន ទៅកាន់ ៧៤ប្រទេស កើនឡើង ៧,៨៨% ធៀបនឹងឆ្នាំ២០២១ ក្នុងនោះរួមមានស្រូវ ចំណិតដំឡូងមីក្រៀម ដំឡូងមីស្រស់ អង្ករ គ្រាប់ស្វាយចន្ទី ផ្លែចេកស្រស់ គ្រាប់ពោត និងផ្លែស្វាយស្រស់ – ស៊ីស៊ីថាមន៍ ៤. រដ្ឋាភិបាលអាល្លឺម៉ង់បានយល់ព្រមបញ្ជូនជំនួយយោធាទំហំជាង ១៣ពាន់លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន – AFP ៥. FIFA ប្រកាសដកសិទ្ធិពីឥណ្ឌូណេស៊ី ក្នុងការធ្វើជាម្ចាស់ផ្ទះ U-20 World Cup នៅឆ្នាំនេះ ចំពេលមានភាពចលាចលនយោបាយជុំវិញការចូលរួមរបស់អ៉ីស្រាអែល…

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៩ មីនា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៩ មីនា ២០២៣

    ១. ក្រសួងទេសចរណ៍៖ ភ្ញៀវទេសចរអន្តរជាតិប្រមាណ៤៩%មកទស្សនាកម្ពុជាដោយសារអង្គវវត្ត និង ៦២%ដោយសារកត្តាមនុស្ស – AMS Economy ២. ក្រសួងពាណិជ្ជកម្ម៖ ពាណិជ្ជកម្មសេវាកម្មបានរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប GDP ច្រើនជាង ៤០% នៃសេដ្ឋកិច្ចជាតិរបស់កម្ពុជា – AMS Economy ៣. បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) កំពុងបន្តអភិវឌ្ឍមនុស្សយន្តបញ្ញាសិប្បនិមិ្មតរបស់ខ្លួន សម្រាប់ការធ្វើបដិសណ្ឋារកិច្ចនាំភ្ញៀវនាពេលខាងមុខ – RFI ៤. របាយការណ៍របស់ធនាគារអាមេរិក GoldmanSachs៖ ប្រាជ្ញាសិប្បនិម្មិត ឬ Artificial Intelligence (AI) នឹងអាចជំនួស ការងារពេញម៉ោងរបស់មនុស្សប្រហែល ៣០០លាននាក់ – BBC ៥. អាមេរិកផ្អាកការចែករំលែកព័ត៌មាននុយក្លេអ៊ែររបស់ខ្លួនជាមួយរុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ទីក្រុងម៉ូស្គូដែលផ្អាកការចូលរួមក្នុងសន្ធិសញ្ញានុយក្លេអ៊ែរទ្វេភាគី New START កាលពីខែមុន – Politico

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៨ មីនា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៨ មីនា ២០២៣

    ១. ការដ្ឋានសាងសង់ស្ពានខ្សែកាបកោះពេជ្រ-កោះនរា សម្រេចលទ្ធផលបានជាង ៦២%ហើយ ខណៈគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងឆ្នាំ២០២៣នេះ – AMS Economy ២. ទឹកត្រីកំពត-កែបកាន់តែមានលទ្ធភាពក្នុងការចូលប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ ក្រោយពីក្រសួងជំនាញ បានចុះបញ្ជីសម្គាល់ម៉ាកផលិតផលរួច – រស្មីកម្ពុជា ៣. អ្នកជំនាញសេដ្ឋកិច្ចថា រោងចក្របិទទ្វារជាង៦០% សម្លឹងឃើញអត្ថប្រយោជន៍ពីច្បាប់វិនិយោគថ្មី ទើបសម្រេចបិទទ្វារបែបនេះ – RFI ៤. ជប៉ុនគ្រោងពន្យារពេលដាក់ទណ្ឌកម្មផ្ទាល់ខ្លួនប្រឆាំងនឹងកូរ៉េខាងជើងពីរឆ្នាំបន្ថែមទៀត ខណៈដែលទីក្រុងព្យុងយ៉ាងបាននឹងកំពុងបន្តកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន – NHK ៥. យោធារុស្ស៊ី បានបាញ់សាកល្បងកាំជ្រួចលឿនជាងសំលេងប្រឆាំងនាវា នៅក្នុងសមុទ្រជប៉ុន – CNN

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៧ មីនា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៧ មីនា ២០២៣

    ១. កម្ពុជា-ចិនប្ដេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងលើស ១២ពាន់លានដុល្លារក្នុងឆ្នាំ២០២៣នេះ តាមរយៈគោលនយោបាយរដ្ឋាភិបាលនៃប្រទេសទាំង២ – AMS Economy ២. ក្រសួងកសិកម្ម ប្រកាសច្រានចោលការផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរីដែលថា កសិករនៅខេត្តកណ្តាលអស់សង្ឃឹមក្នុងការដាំដុះ ក្រោយភ្ជួរបន្លែចោល ដោយសារគ្មានទីផ្សារ – កោះសន្តិភាព ៣. អ្នក អភិរក្ស ៖ ការផ្តល់ បណ្ណ ក្រីក្រ ដល់ អ្នកនេសាទ នៅ តំបន់ សត្វ ផ្សោត នឹង ធានានិរន្តរភាពសត្វ ផ្សោត – ភ្នំពេញបុស្តិ៍ ៤. IMF ថាសេដ្ឋកិច្ចចិននឹងរួមចំណែក ១/៣នៃកំណើនសេដ្ឋកិច្ចពិភពលោក ដោយកំណើន ១% នៃផលិតផលក្នុងស្រុកសរុបរបស់ចិននឹងនាំឱ្យមានការកើនឡើង ០,៣% នៃកំណើនក្នុងសេដ្ឋកិច្ចអាស៊ីផ្សេងទៀត – Anadolu Agency ៥. អ្នកនាំពាក្យសេតវិមាន៖ អាមេរិកព្រួយបារម្ភចំពោះភាពតានតឹងនៅអ៉ីស្រាអែល និងជំរុញឱ្យមេដឹកនាំអ៉ីស្រាអែលស្វែងរកការសម្រុះសម្រួលគ្នាឱ្យបានឆាប់ – Reuters

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៤ មីនា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៤ មីនា ២០២៣

    ១. កម្ពុជា ជាប់លេខ ៤ លើពិភពលោកជាប្រទេសមានថ្លៃសេវាទូរស័ព្ទ និងអ៉ីនធឺណិតទាបជាងគេ ខណៈតម្រូវការប្រើប្រាស់គឺខ្ពស់ជាងមុន ២ដង – កម្ពុជាថ្មី ២. ខេត្តព្រៃវែងមានសត្វទា ចំនួន ១,៥លានក្បាល ដែលអាចផលិតពងទាបានជិត ១លានគ្រាប់ក្នុង១ថ្ងៃ សម្រាប់ផ្គត់ផ្គង់ទីផ្សារនៅភ្នំពេញ និងតាមបណ្ដាខេត្ត – ថ្មីៗ ៣. ភាគីចិននឹងបង្កើតក្រុមការងារបច្ចេកទេស ដើម្បីពន្លឿនសកម្មភាពគម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត – SBM News ៤. កូរ៉េខាងជើង សាកល្បងដ្រូនវាយប្រហារនុយក្លេអ៊ែរក្រោមទឹក និងមីស៊ីលទុកបំពាក់នុយក្លេអ៊ែរ – BBC ៥. អាមេរិកប្រកាសបើកការវាយប្រហារផ្លូវអាកាសទៅលើស៊ីរីភ្លាមៗ ក្រោយក្រុមឆ្មាំបដិវត្តន៍អ៉ីស្លាមបានសម្លាប់ទាហានអាមេរិកម្នាក់ និងធ្វើឱ្យរងរបួស ៥នាក់ – Al Jazeera

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៣ មីនា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៣ មីនា ២០២៣

    ១. រដ្ឋមន្ត្រីពាណិជ្ជកម្មសិង្ហបុរី ជំរុញឱ្យកម្ពុជានាំចូលផលិតផលកសិកម្ម កាន់តែច្រើនមកកាន់ទីផ្សារសិង្ហបុរី រួមមាន៖ អង្ករ ម្រេច បន្លែសរីរាង្គ ជាដើម – FN ២. រាជរដ្ឋាភិបាលកម្ពុជា-ថៃ កំពុងរួមគ្នា ជំរុញការដំឡើងច្រកទ្វារព្រំដែនអានសេះ ស្ថិតក្នុងខេត្តព្រះវិហារ ទៅជាច្រកទ្វារព្រំដែនអន្ដរជាតិ – រស្មីកម្ពុជា ៣. កម្ពុជាបានជំរុញភាគីឥណ្ឌូនេស៊ី នាំចូលផលិតផលកសិកម្មពីកម្ពុជា ដូចជា អង្ករ អំឡូងមី គ្រាប់ស្វាយចន្ទី និងស្វាយ ជាដើម – ស៊ីស៊ីថាមស៍ ៤. ធនាគារពិភពលោក៖ អ៊ុយក្រែន នឹងត្រូវការថវិកាប្រមាណ៤១១ពាន់លានដុល្លារក្នុងរយៈពេល១០ឆ្នាំខាងមុខ ដើម្បីកសាងប្រទេស និងស្តារសេដ្ឋកិច្ចឡើងវិញ – Al Jazeera ៥. យោធាចិនថាខ្លួនបានព្រមានឱ្យនាវាចម្បាំង អាមេរិកមួយចាកចេញពីដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូង តែត្រូវយោធាអាមេរិកបដិសេធថាជាការអះអាងមិនពិត – France24

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២២ មីនា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២២ មីនា ២០២៣

    ១. កម្ពុជាទទួលបានពានរង្វាន់ជ័យលាភី “យុទ្ធនាការទីផ្សារទេសចរណ៍អន្តរជាតិឈានមុខគេឆ្នាំ២០២២” ពីកម្មវិធីពានរង្វាន់ទេសចរណ៍ និងបដិសណ្ឋារកិច្ចអាស៊ី – AMS Economy ២. អាកាសយានដ្ឋានតារាសាគរខេត្តកោះកុងតម្លៃ ៣៥០លានដុល្លារ នឹងបើកដំណើរការនៅពាក់កណ្ដាលឆ្នាំនេះ – AMS Economy ៣. វៀតណាមមានឆន្ទៈក្នុងការសិក្សាជាមួយកម្ពុជា ពីលទ្ធភាពនៃការបង្កើតខ្សែរថភ្លើងពីភ្នំពេញ ទៅហូជីមិញ ដោយកាត់តាមក្រុងបាវិត និងច្រកព្រំដែនអន្តរជាតិម៉ុកបាយ (ភ្នំពេញ-បាវិត-ម៉ុកបាយ-ហូជីមិញ) – ថ្មីៗ ៤. អាមេរិកនឹងពន្លឿនការបញ្ជូនរថក្រោះប្រយុទ្ធ M1 Abrams របស់ខ្លួនទៅកាន់កងកម្លាំងអ៊ុយក្រែន – CNN ៥. ស្រីលង្កានឹងទទួលបានចំណែកថវិកាដំបូងប្រហែល ៣៣០លានដុល្លារនៃកញ្ចប់ថវិកាសង្គ្រោះជិត ៣ពាន់លានដុល្លារពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក្នុងពេលពីរថ្ងៃទៀត – CNA

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២១ មីនា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២១ មីនា ២០២៣

    ១. រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យលើកកម្ពស់អាហារូបត្ថម្ភកុមារតាមសាលារៀន ដោយប្រើកសិផលសហគមន៍ – AMS Education ២. ជប៉ុនគ្រោងបង្កើតរោងចក្រផលិតអេតាណុល (Ethanol) នៅកម្ពុជា ដោយប្រើប្រាស់វត្ថុធាតុដើមពីដំឡូងមី ខណៈគម្រោងនេះ នឹងរួមចំណែកកាត់បន្ថយឧស្ម័នកាបូនិច និងលើកកម្ពស់ជីវភាពពលរដ្ឋ – ថ្មីៗ ៣. អាជ្ញាធរមីន ប្រកាសខេត្តតាកែវ ជាខេត្តអស់មីនទី១១ ដែលគាំទ្រពីគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” – FN ៤. អាមេរិក ចិន និងរុស្ស៊ី ចោទគ្នាទៅវិញទៅមកនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) លើបញ្ហាកូរ៉េខាងជើង – WION ៥. រុស្ស៊ីព្រមានបាញ់អាវុធនុយក្លេអ៊ែរល្បឿនលឿនជាងសំឡេងទៅតុលាការ ICC – SCMP

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២០ មីនា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២០ មីនា ២០២៣

    ១. កម្ពុជា ចិន ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី បានឯកភាពគ្នាបង្កើតស្តង់ដារផលិតផលសម្បុកត្រចៀកកាំរួម សម្រាប់ទីផ្សារចិន និងអាស៊ាន ខណៈចិនគាំទ្រការនាំចូលសម្បុកត្រចៀកកាំពីកម្ពុជា – ថ្មីៗ ២. កម្ពុជារំពឹងលក់ឥណទានកាបូនលើកដំបូងនៅតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ ដើម្បីយកមកលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន – FN ៣. គម្រោងការងាររៀបចំច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន សម្រេចបានជាង ៨០% គិតត្រឹមពាក់កណ្តាលខែមីនានេះ – ស៊ីស៊ីថាមស៍ ៤. នាយករដ្ឋមន្ត្រីថៃប្រកាសរំលាយសភា និងអំពាវនាវឱ្យមានការបោះឆ្នោតដោយសន្តិវិធី នៅខែឧសភាខាងមុខ – Reuters ៥. មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បញ្ជាឱ្យត្រៀមនុយក្លេអ៊ែរ ដើម្បីតបតប្រឆាំងនឹងអាមេរិក និងកូរ៉េខាងត្បូង – SCMP