Category: ព័ត៌មានសង្ខេបប្រចាំថ្ងៃ

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១ មីនា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១ មីនា ២០២៣

    ១. CDC សម្រេចអនុម័តគម្រោងបង្កើតរោងចក្រចំនួន ១៧គម្រោង គិតជាទឹកប្រាក់សរុបមានចំនួនជិត ១០០លានដុល្លារ ដែលបានបង្កើតការងារជាង ២ម៉ឺនកន្លែង – AMS Economy ២. ផ្លូវក្រវាត់ក្រុងខ្សែទី៣ដែលមានតម្លៃ ២៧៣លានដុល្លារ នឹងបញ្ចប់ការសាងសង់ ក្នុងពាក់កណ្ដាលឆ្នាំនេះ – AMS Central ៣. ក្នុងរយៈពេល ៤ខែ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ រកចំណូលបានជិត ១១លានដុល្លារ – ថ្មីៗ ៤. ចម្បាំងរបស់កងទ័ពអាកាសចិនចំនួន ១៩គ្រឿង បានហោះចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ខ្លួន នារយៈពេល ២៤ម៉ោងចុងក្រោយនេះ – NDTV ៥. ទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ទទួលស្គាល់ថាអ៉ីរ៉ង់បានចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ជិតដល់កម្រិតដែលអាចផលិតគ្រាប់បែកនុយក្លេអ៊ែរ នៅឯរោងចក្រចម្រាញ់អ៊ុយរ៉ាញ៉ូម Fordow – AFP

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៨ កុម្ភៈ ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៨ កុម្ភៈ ២០២៣

    ១. កម្ពុជា-ចិន គ្រោងតភ្ជាប់ទំនាក់ទំនងរវាងកំពង់ផែតំបន់សេដ្ឋកិច្ចពហុបំណងខេត្តព្រះសីហនុ និងកំពង់ផែពាណិជ្ជកម្មសេរីខេត្តហៃណាន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ – AMS Economy ២. ឆ្នាំ២០២៣ កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៤លាននាក់ និងទេសចរជាតិប្រមាណ ១៥លាននាក់ – ស៊ីស៊ីថាមស៍ ៣. ក្រុមហ៊ុនធំៗរបស់អាមេរិក មកស្វែងយល់ពីសក្តានុពល និងកាលានុវត្តភាពពាណិជ្ជកម្ម-វិនិយោគ នៅកម្ពុជា – រស្មីកម្ពុជា ៤. ធនាគារពិភពលោក ប៉ាន់ប្រមាណថា តួកគីខាតបង់សេដ្ឋកិច្ចប្រហែល ៣៤ពាន់លានដុល្លារ ដោយសារគ្រោះរញ្ជួយដីកាលពីថ្ងៃទី៦ កុម្ភៈ – The Economic Times ៥. ថៃ និងអាមេរិកបានចាប់ផ្តើមដឹកនាំការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំឈ្មោះថា “ពស់វែកមាស” ដែលមានកងទ័ព និងមន្រ្តីយោធាសរុបច្រើនជាង ៧ ០០០នាក់មកពី៣០ប្រទេសនាំគ្នាចូលរួម – AFP

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៧ កុម្ភៈ ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៧ កុម្ភៈ ២០២៣

    ១. រាជរដ្ឋាភិបាល នឹងបញ្ចេញថវិការដ្ឋជាង ២៣០លានដុល្លារ សម្រេចសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៃខេត្តចំនួន៣ – AMS Central ២. សហព័ន្ធស្រូវអង្ករកម្ពុជារំពឹងថា ទីផ្សារអារ៉ាប់រួម និងអាហ្វ្រិក ពង្រីកការនាំចេញអង្ករកម្ពុជា ១០ ម៉ឺនតោនបន្ថែមទៀត – ភ្នំពេញបុស្តិ៍ ៣. កាលពីឆ្នាំ២០២២ មានរោងចក្រ សហគ្រាសជាង១,៦ម៉ឺន បានចុះបញ្ជីជាសហគ្រាស គ្រឹះស្ថាន សេដ្ឋកិច្ចក្នុងប្រព័ន្ធ ដោយក្នុងនោះមានកម្មករជាង១,៥លាននាក់ – ថ្មីៗ ៤. ចិនថាអាមេរិកបង្កគ្រោះថ្នាក់ចំពោះសន្តិភាព តាមរយៈការបញ្ជូនយន្តហោះយោធា ឱ្យហោះកាត់ពីលើច្រកសមុទ្រតៃវ៉ាន់ – AFP ៥. មេដឹកនាំកំពូលលោក គីម ជុងអ៊ុន បានបើកកិច្ចប្រជុំជាមួយក្រុមមន្ត្រីបក្សកាន់អំណាច ដើម្បីពិភាក្សាពីការកែលម្អសេដ្ឋកិច្ច និងវិស័យកសិកម្ម ខណៈការភ័យខ្លាចនៃការខ្វះខាតស្បៀងអាហារ និងវិបត្តិមនុស្សធម៌កាន់តែកើនឡើង – KCNA

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៤ កុម្ភៈ ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៤ កុម្ភៈ ២០២៣

    ១. ក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា ដាក់ទិសដៅ ស្វែងរក ប្រាក់ចំណេញជូនក្រុមហ៊ុនឱ្យកាន់តែខ្ពស់តាមរយៈការប្រមូលទិញស្រូវ ដំឡូងមី និងស្វាយចន្ទី – AMS Central ២. ក្នុងរយៈពេល ៥ឆ្នាំ ខេ ត្តប៉ៃ លិននាំ ចេញ កសិ ផ លទៅ កាន់ទី ផ្សា រ ក្រៅប្រទេ ស បាន ជាង ២ លា នតោ ន – ភ្នំពេញបុស្តិ៍ ៣. កម្ពុជា ជាប្រទេសដំបូងគេនៅលើពិភពលោកដែលមាន “វិទ្យាស្ថានអប់រំភាសាចិន+វិជ្ជាជីវៈ” – ស៊ីស៊ីថាមស៍ ៤. នាយករដ្ឋមន្ត្រីឥណ្ឌា អំពាវនាវឱ្យមានកំណែទម្រង់ធនាគារពិភពលោក នៅឯកិច្ចប្រជុំហិរញ្ញវត្ថុ G20 – The Times of India ៥. អូស្ត្រាលី កំពុងបញ្ជូនយន្តហោះដ្រូនបន្ថែមទៀតទៅកាន់អ៊ុយក្រែន ខណៈអូស្ត្រាលីក៏បានដាក់ទណ្ឌកម្មហិរញ្ញវត្ថុប្រឆាំងនឹងបុគ្គល៩០នាក់ និងអង្គភាពចំនួន៤០របស់រុស្ស៊ី –…

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៣ កុម្ភៈ ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៣ កុម្ភៈ ២០២៣

    ១. ទីលានទុកដាក់សំរាមក្រុងពោធិ៍សាត់ ដែលអាចផ្ទុកសំរាមបាន១៤ម៉ឺនម៉ែត្រត្រីគុណ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ – AMS Central ២. សាច់បង្កកខូចគុណភាពជាង ៨តោន ដែលរកឃើញដោយមន្រ្តីជំនាញនៅចំណុចភូមិសាស្រ្តខណ្ឌមានជ័យ និងខណ្ឌដង្កោ ត្រូវបានកម្ទេចចោលនៅថ្ងៃទី២៣ កុម្ភៈនេះ – ថ្មីៗ ៣. កម្ពុជាគ្រោងរៀបចំការសម្តែង “ក្បាច់គុនល្បុក្កតោនិងក្បាច់គុនសៅលីញ” មុនព្រឹត្តិការណ៍ស៊ីហ្គេម – ស៊ីស៊ីថាមស៍ ៤. បារាំងកំពុងត្រៀមដាក់ចេញការរឹតត្បិតលើការប្រើប្រាស់ទឹក បន្ទាប់ពីជួបប្រទះរដូវរងាស្ងួតហួតហែងបំផុតក្នុងរយៈពេល៦៤ឆ្នាំ – India Today ៥. ក្រុមហ៊ុន Google កំពុងដាក់ចេញនូវការសាកល្បងរារាំងការចូលប្រើប្រាស់ខ្លឹមសារព័ត៌មានរបស់អ្នកប្រើប្រាស់កាណាដា – CNA

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២២ កុម្ភៈ ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២២ កុម្ភៈ ២០២៣

    ១. កម្ពុជាប្រមូលបានសំណាក “កេសរកូល ឬផ្កាអ័រគីដេព្រៃ” ៥ពាន់ ស្មើនឹង២១០ប្រភេទ អាចច្រើនជាងឡាវ ថៃ និង វៀតណាម – ស៊ីស៊ីថាមស៍ ២. សប្ដាហ៍ទី៣ ខែកុម្ភៈ កម្ពុជាទទួលបានទេសចរជាង ៣៦ ម៉ឺននាក់, ភ្ញៀវបរទេសខាងក្នុងប្រទេសជាង ៤ម៉ឺន៦ពាន់នាក់ – រស្មីកម្ពុជា ៣. រោងចក្រ ផលិត ទឹកស្អាត ធំ បំផុត នៅ កម្ពុជា ដែលមានទីតាំងស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានតម្លៃជិត ៤០០លានដុល្លារ នឹងដំណើរការនៅត្រីមាសទី២ – ថ្មីៗ ៤. កូរ៉េខាងជើង ថាការថ្កោលទោសរបស់ប្រមុខ UN មកលើការបាញ់តេស្តមីស៉ីលបាលិស្ទីករបស់ខ្លួន គឺជារឿងអយុត្តិធម៌ – AFP ៥. សហភាពអឺរ៉ុប ខិតកាន់តែជិតដល់ការដាក់ចេញនូវកញ្ចប់ទណ្ឌកម្មទី១០ ប្រឆាំងនឹងរុស្ស៊ី ហើយសង្ឃឹមថានឹងយកឈ្នះលើភាពខ្វែងគំនិតគ្នាលើការហាមឃាត់ការនាំចូលកៅស៊ូ និងពេជ្ររបស់រុស្ស៊ី – Salt Wire

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២១ កុម្ភៈ ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២១ កុម្ភៈ ២០២៣

    ១. រយៈពេល ៥ឆ្នាំ ខេត្តព្រះសីហនុទទួលបានគម្រោងវិនិយោគទូទាំងខេត្តចំនួន ១ ១៨៦គម្រោង, ការបង្កើតឱ្យមានកំពង់ផែសមុទ្រទឹកជ្រៅ, ការអភិវឌ្ឍនៅតាមបណ្ដាកោះនានាទូទាំងខេត្ត និងមានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១១តំបន់ – AMS Economy ២. បំពង់ទឹកស្អាតទំហំ ២ ០០០មីលីម៉ែត្រធំបំផុតនៅកម្ពុជា ត្រូវបានបើកការដ្ឋានខួងដាក់ក្រោមទន្លេសាបហើយ ដើម្បីធានាដល់ការផ្គត់ផ្គង់ទឹកស្អាតរាជធានីភ្នំពេញ – AMS Central ៣. អាកាសយានដ្ឋានអន្ដរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង នឹងបើកការហោះហើរជាផ្លូវការ នៅពាក់កណ្ដាលឆ្នាំ២០២៣នេះ – FN ៤. ខណៈមានការស្នើឱ្យថ្កោលទោសការបាញ់មីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើងថ្មីៗនេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ (UN) បានសង្កត់ធ្ងន់ថា ការស្ងាត់ស្ងៀមរបស់ក្រុមប្រឹក្សាសន្តិសុខ UN លើបញ្ហាកូរ៉េខាងជើងគឺជារឿងគ្រោះថ្នាក់ – Reuters ៥. ប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានប្រកាសព្យួរសន្ធិសញ្ញារឹតត្បិតក្បាលគ្រាប់នុយក្លេអ៊ែរ New Start ដែលជាសន្ធិសញ្ញានៅសល់តែមួយគត់ជាមួយអាមេរិក – The Washington Post

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២០ កុម្ភៈ ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២០ កុម្ភៈ ២០២៣

    ១. ការរៀបចំទីតាំងពិធីបុណ្យទន្លេលើកទី៧ ឆ្នាំ២០២៣ នៅ ខេត្តកំពង់ធំ នឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ នៅក្នុងបរិវេណសួនស្ទឹងសែន – AMS Central ២. កូរ៉េសន្យានឹងបង្កើនកូតាពលករកម្ពុជា ឱ្យបានលើស ១ម៉ឺននាក់ ក្នុងឆ្នាំ២០២៣ និងកាន់តែច្រើននៅឆ្នាំបន្តបន្ទាប់ទៅមុខទៀត – កោះសន្តិភាព ៣. ស្វាយចន្ទីជាប់លេខ៣សម្រាប់ការនាំចេញទៅក្រៅប្រទេសច្រើនជាងគេរបស់កម្ពុជា បន្ទាប់ពីដំណាំស្រូវ និងដំណាំដំឡូងមី – ស៊ីស៊ីថាមស៍ ៤. យន្តហោះចុះចតលើទឹកធុនធំ AG600 ផលិតដោយចិន ត្រូវគេរំពឹងថានឹងហក់ចូលទីផ្សារក្នុងឆ្នាំ២០២៥ – CGTN ៥. មន្ត្រីអ៊ុយក្រែនជំរុញឱ្យសមាជិកសភាទាំង២របស់អាមេរិក ដាក់សម្ពាធលើរដ្ឋបាលរបស់ប្រធានាធិបតី លោក ចូ បៃដិន ឲ្យបញ្ជូនយន្តហោះចម្បាំង F-16 សម្រាប់ទីក្រុងកៀវ – AFP

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ កុម្ភៈ ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ កុម្ភៈ ២០២៣

    ១. គិតមកត្រឹមថ្ងៃចុងសប្ដាហ៍ទី២ នៃខែកុម្ភៈ ឆ្នាំ២០២៣ គម្រោងសាងសង់អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរសម្រេចបាន៧៥% ចាយលុយអស់ ៦២០លានដុល្លារ – AMS Economy ២. មន្ត្រីជំនាញរកឃើញសាច់ជ្រូក និងសរីរាង្គជ្រូកបង្កកនាំចូលពីបរទេសចំនួន ៨៨ក្បាល ស្មើនឹងទម្ងន់ ១ ៧៦០គីឡូក្រាម មានផ្ទុកមេរោគជំងឺឆ្លង ប៉េស្រ្តអាហ្វិក (ASFV) ហើយអាជ្ញាធរក៏យកទៅបំផ្លាញចោលភា្លមតែម្តង – ថ្មីៗ ៣. កម្ពុជាគ្រោងនឹងសាងសង់ផ្លូវរថភ្លើងធុនស្រាលយ៉ាងហោចណាស់ ៣ទីតាំង និងផ្លូវដែកក្រោមដីក្នុងរាជធានីភ្នំពេញ – កោះសន្តិភាព ៤. ប្រមុខ អ.ស.ប អំពាវនាវសុំជំនួយបន្ថែម ខណៈចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅតួកគី និងស៊ីរីកើនឡើងលើស ៤១,០០០នាក់ – DW ៥. នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា នឹងរំលាយសភានៅចុងខែក្រោយ តែលោកមិនព្រមបញ្ចេញកាលបរិច្ឆេទច្បាស់លាស់ទេ – ZAWYA

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៦ កុម្ភៈ ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៦ កុម្ភៈ ២០២៣

    ១. ឆ្នាំ២០២២ ការដឹកជញ្ជូនទំនិញឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុមានការកើនឡើងជិត ២,៥% និងរកចំណូលបាន៨៦លានដុល្លារ ខណៈការដឹកជញ្ជូនទំនិញឆ្លងកាត់កំពង់ផែភ្នំពេញកើនឡើងជាង ១៧% និងរកចំណូលបាន៤០លានដុល្លារ – AMS Economy ២. ទូតចំនួន៤ប្រទេសរួមមាន ស៊ុយអ៊ែត ដាណឺម៉ាក ណ័រវ៉េ ហ្វាំងឡង់ដ៏ ថានឹងជំរុញដល់អ្នកវិនិយោគទុនរបស់ខ្លួនឱ្យមកបណ្តាក់ទុន នៅកម្ពុជាបន្ថែមទៀត – រស្មីកម្ពុជា ៣. ៣០ឆ្នាំ មន្ទីរពេទ្យគន្ធបុប្ផាសង្គ្រោះកុមារបានជាង ២២លានករណី ដោយគ្មានការរើសអើង – ស៊ីស៊ីថាមស៍ ៤. ក្រសួងការបរទេសចិនច្រានចោលការចោទប្រកាន់របស់ជប៉ុន ជុំវិញបាឡុងហោះក្នុងដែនអាកាសរបស់ខ្លួន យ៉ាងហោចណាស់ ៣លើកចាប់តាំងពីឆ្នាំ២០១៩ – The Japan News ៥. អាមេរិក នឹងផ្ដល់រង្វាន់ ១០លានដុល្លារ សម្រាប់ក្បាលរបស់មេដឹកនាំអាល់កៃដាថ្មី ដែលមានឈ្មោះថា Seif al-Adel – The Indian Express