-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៥ កុម្ភៈ ២០២៣

១. អ្នកជំនាញរំពឹងរកចំណូលបាន ៥ ០០០ដុល្លារក្នុងមួយឆ្នាំ ចេញពីការដាំវ៉ានីឡាសាកល្បង – AMS Economy ២. រដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុនឯកជន ត្រៀមរៀបចំដាក់ស្ថានីយបញ្ចូលថាមពលអគ្គិសនី ២០០កន្លែងនៅកម្ពុជា និងជំរុញឱ្យពលរដ្ឋប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន – ថ្មីៗ ៣. ក្នុងរយៈពេល៣ថ្ងៃប៉ុណ្ណោះ ផ្លែមៀនរបស់កម្ពុជាលក់បានរហូតដល់១៨តោន លើគេហទំព័រ Alibaba – ស៊ីស៊ីថាមស៍ ៤. អាមេរិកផ្តល់កិច្ចសន្យាតម្លៃជាង៥០០លានដុល្លារ ដល់ក្រុមហ៊ុនចំនួនពីរដើម្បីផលិតគ្រាប់កាំភ្លើងធំឱ្យអ៊ុយក្រែន – AFP ៥. ស្បៀងអាហារនៅកូរ៉េខាងជើង ហាក់បានធ្លាក់ទៅក្នុងស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង ស្របពេលដែលមានសេចក្តីរាយការណ៍ព័ត៌មានថា ទីក្រុងព្យុងយ៉ាងបានកាត់បន្ថយរបបអាហារសម្រាប់កងទ័ពរបស់ខ្លួន ជាលើកដំបូងក្នុងរយៈពេលជាង ២ទសវត្សរ៍មកនេះ – Reuters
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៤ កុម្ភៈ ២០២៣

១. ឆ្នាំ២០២២ ការនាំចេញសត្វ និងផលិតផលសត្វ មានទឹកប្រាក់ជាង ២ពាន់លានដុល្លារ ខណៈការផ្គត់ផ្គង់សាច់សម្រាប់តម្រូវការក្នុងស្រុកបាន ៩៥% និងការងារចិញ្ចឹមសត្វសម្រេចកំណើន ៨,៨% – AMS Economy ២. កម្ពុជាស្នើចូលជាសមាជិកប្រព័ន្ធទូទាត់អន្តរធនាគាររបស់ចិន CIPS (Cross-Border Interbank Payment System) ដើម្បីសម្រួលការធ្វើពាណិជ្ជកម្មទ្វេភាគី និងជំរុញការប្រើប្រាស់ប្រាក់យ័នក្នុងប្រទេស ស្របពេលកម្ពុជាទទួលភ្ញៀវទេសចរចិនជាបន្តបន្ទាប់ – ថ្មីៗ ៣. ក្រសួងពាណិជ្ជកម្មកំពុង សិក្សាលទ្ធភាពនាំចេញផលិតផលខ្មែរ ទៅកាន់ទីផ្សារអនឡាញបរទេស តាមរយៈថ្នាលបច្ចេកវិទ្យាក្រុមហ៊ុន Alibaba – FN ៤. រដ្ឋាភិបាលនូវែលសេឡង់ប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នជាលើកទី៣ក្នុងប្រវត្តិសាស្ត ខណៈដែលព្យុះស៊ីក្លូន Gabrielle បង្កឱ្យមានទឹកជំនន់ទ្រង់ទ្រាយធំ ការបាក់ដី ការជម្លៀសមនុស្ស និងការជន់ទឹកសមុទ្រដ៏ធំនៅទូទាំងកោះខាងជើង – BBC ៥. ការនាំចេញឧស្ម័នរុស្ស៊ីធ្លាក់ចុះ២៥% នៅឆ្នាំ២០២២ ព្រោះសង្គ្រាមអ៊ុយក្រែនធ្វើឱ្យប្រេះស្រាំទំនាក់ទំនងរវាងរុស្ស៊ី និងអ្នកទិញនៅអ៉ឺរ៉ុប – The Moscow Times
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៣ កុម្ភៈ ២០២៣

១. ស្ថានីយវារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ ក្នុងស្រុកវាលវែង បាននិងកំពុងដំណើរការសាងសង់ ដែលគ្រោងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅចុងឆ្នាំ២០២៦ – FN ២. កម្ពុជាបានកំណត់យកអំបិល ៣ប្រភេទ រួមមាន អំបិលក្រួស ផ្កាអំបិល និងអំបិលម៉ដ្ឋ ជាផលិតផលសម្គាល់ភូមិសាស្ត្រទំនិញ (GI) “អំបិលកំពត-កែប” ដែលគ្រោងនឹងប្រកាសជាផ្លូវការនៅចុងខែមេសា ឆ្នាំ២០២៣ – ភ្នំពេញបុស្តិ៍ ៣. រដ្ឋបាលរាជធានីភ្នំពេញ គ្រោងស្ថាបនាផ្លូវមួយខ្សែទៀត នៅតាមបណ្តោយផ្លូវរថភ្លើង ចាប់ពីអាកាសយានដ្ឋានភ្នំពេញ មកក្រោយសាលាតិចណូ ក្នុងមូលដ្ឋានខណ្ឌទួលគោក – កោះសន្តិភាព ៤. ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បង្ហាញពីការព្រួយបារម្ភលើបំណុលសាធារណៈនៅក្នុងរដ្ឋមួយចំនួននៅមជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើង – Xinhua ៥. អាមេរិកប្រាប់ពលរដ្ឋខ្លួននៅក្នុងប្រទេសរុស្សីឱ្យចាកចេញជាបន្ទាន់ ខណៈភាពតានតឹងរុស្សី និងសម្ព័ន្ធមិត្តអាមេរិកកំពុងតែកើនឡើងជាខ្លាំង – Reuters
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១០ កុម្ភៈ ២០២៣

១. ក្រុមហ៊ុនចិនបានបញ្ចប់ការសិក្សាគម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដីនៅភ្នំពេញ ហើយបានដាក់បញ្ចូននូវរបាយការណ៍សិក្សាជូនក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យ និងពិភាក្សាបន្ត – ថ្មីៗ ២. គម្រោងសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ សម្រេចបាន ៨០% ហើយ- AMS Central ៣. ខែមករា ២០២៣ កម្ពុជានាំចេញអង្ករបានជិត ៤ម៉ឺនតោន ក្នុងទំហំជិត ២៩លានដុល្លារ ទៅកាន់ទីផ្សារអន្តរជាតិចំនួន ៣៤ គោលដៅ កើនឡើងប្រមាណ ៤៨% នៃការនាំចេញសរុប – ស៊ីស៊ីថាមស៍ ៤. អាមេរិក អង់គ្លេស និងអូស្ត្រាលី ធ្វើសមយុទ្ធដែនអាកាសរួមគ្នា ដើម្បីហាត់សមក្នុងករណីមានជម្លោះជាមួយចិន – Reuters ៥. ចិនថាអាមេរិកកំពុងរំលោភគោលការណ៍សេដ្ឋកិច្ចទីផ្សារ និងច្បាប់ពាណិជ្ជកម្មអន្តរជាតិ ដោយសារតែកំពុងពិចារណាហាមជនជាតិចិនទិញអចលនទ្រព្យនៅអាមេរិក – NDTV
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៩ កុម្ភៈ ២០២៣

១. ខេត្តត្បូងឃ្មុំ ត្រៀមខ្លួនស្វាគមន៍បុណ្យចូលឆ្នាំខ្មែរ នឹងទាក់ទាញភ្ញៀវទេសចរដោយចម្ការផ្កាស្បៃរឿង ១លានដើម – AMS Economy ២. ខេត្តកំពង់ស្ពឺ មានរោងចក្រសហគ្រាស គ្រឹះស្ថាន ៣៨៣កន្លែង មានកម្មករនិយោជិតជាង ១៥ម៉ឺននាក់ – រស្មីកម្ពុជា ៣. សមាគមអ្នកផលិត និងនាំចេញត្រចៀកកាំ រំពឹងថា អាចរកទីផ្សារនាំចេញផលិតផលត្រចៀកកាំបានច្រើន ដោយដាក់ដេញថ្លៃរួចនាចុងខែកុម្ភៈ – RFI ៤. រុស្ស៊ីនឹងចាត់វិធានការឆ្លើយតប បើអង់គ្លេសបញ្ជូនយន្តហោះចម្បាំងទៅឱ្យអ៊ុយក្រែន និងបានព្រមានពីការកើនឡើងជម្លោះបន្ថែមទៀត – EXPRESS ៥. ចិនហៅការចោទប្រកាន់របស់អាមេរិកអំពីបាឡុងចិនដែលគេបាញ់ទម្លាក់ គឺស្មើនឹងសង្គ្រាមព័ត៌មានប្រឆាំងនឹងចិន – Fox News
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៨ កុម្ភៈ ២០២៣

១. ឆ្នាំ២០២២ កម្ពុជាប្រមូលចំណូលប្រមាណ ២ ៦៩០,៥លានដុល្លារ កើនឡើង ១៨,៣% ធៀបនឹងចំណូលក្នុងឆ្នាំ២០២១ – AMS Economy ២. សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញពីផែនការសកម្មភាពដោយកំណត់យកគោលដៅនាំចេញអង្ករចំនួន ៧៥ម៉ឺនតោនក្នុងឆ្នាំ២០២៣ និងឈានដល់១លានតោនក្នុងឆ្នាំ២០២៥ – ស៊ីស៊ីថាមស៍ ៣. កម្ពុជាប្រឹងពង្រីកសហព័ន្ធគុនខ្មែរអន្តរជាតិលើសពី ៧៥ប្រទេស ដើម្បីអូឡាំពិកទទួលស្គាល់ – ថ្មីៗ ៤. ប៉ូលិសនូវែលសេឡង់ បានរកឃើញថ្នាំញៀនកូកាអ៉ីនជាង ៣តោន អណ្តែតនៅតំបន់ដាច់ស្រយាលនៃមហាសមុទ្រប៉ាស៊ីហ្វិក – BBC ៥. វៀតណាមដំឡើងថ្លៃអគ្គិសនីជិត ១៤% ដើម្បីជំរុញការវិនិយោគលើថាមពល ខណៈប្រឈមសម្ពាធអតិផរណា – Reuters
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៧ កុម្ភៈ ២០២៣

១. ទុនបម្រុងអន្តរជាតិរបស់កម្ពុជាបានថយចុះ ប៉ុន្តែអាចធានាលើការនាំចូលទំនិញ និងសេវាបានកម្រិត ៧ខែ – AMS Economy ២. ក្នុងឆ្នាំ២០២២ ធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជាផ្តល់ឥណទានដល់សហគ្រាសធុនតូច និងមធ្យមជាង ៥៣លានដុល្លារ – រស្មីកម្ពុជា ៣. ក្រុមហ៊ុនចំនួន៥ ចាយទុនវិនិយោគសរុបជិត ៣០លានដុល្លារ ដើម្បីបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប នៅខេត្តកំពង់ស្ពឺ ហើយអាចបង្កើតការងារបានរាប់ពាន់កន្លែង – ស៊ីស៊ីថាមស៍ ៤. ហ្វីលីពីនកំពុងពង្រីកវត្តមានរបស់ខ្លួននៅសមុទ្រចិនខាងត្បូង ដោយដាក់ពង្រាយនាវា និងបង្កើនជើងហោះហើរបន្ថែម ដើម្បីការពារដែនសមុទ្រ និងអ្នកនេសាទហ្វីលីពីន – Reuters ៥. អ៊ុយក្រែនដកសៀវភៅភាសារុស្ស៉ី និងសៀវភៅសល់ពីសម័យសូវៀត សរុបជិត ២០លានក្បាល ចេញពីបណ្ណាល័យទូទាំងប្រទេស – AFP
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៦ កុម្ភៈ ២០២៣

១. កម្ពុជាទទួលបានជ័យលាភីរង្វាន់ចំនួន១៧ នៅក្នុងវេទិកាទេសចរណ៍អាស៊ាន២០២៣ នៅប្រទេសឥណ្ឌូណេស៊ី – ថ្មីៗ ២. គម្រោងសាងសង់ស្ថានីយបូមទឹកចេញពីក្រុងនៅគីឡូម៉ែត្រលេខ៩ បំពាក់ដោយម៉ូទ័រធំៗប្រើអគ្គិសនីចំនួន ៥គ្រឿង គ្រោងធ្វើឱ្យរួចរាល់ និងប្រើប្រាស់បាននៅមុនពេលភ្លៀងរដូវវស្សាមកដល់ – រស្មីកម្ពុជា ៣. កម្ពុជា-អេមីរ៉ាតអារ៉ាប់គ្រោងជួបគ្នាលើកទី៣ ស្ដីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ – RFI ៤. ប្រទេសជាច្រើននៅជុំវិញពិភពលោកមានបំណងចេញឆ្ងាយពីប្រាក់ដុល្លារក្នុងការធ្វើពាណិជ្ជកម្មថាមពល – Reuters ៥. គ្រោះរញ្ជួយដីកម្រិត ៧.៩រ៉ិចទ័រ បានវាយប្រហារភាគកណ្តាលនៃប្រទេសតួកគី និងភាគពាយព្យស៊ីរី ដោយបានសម្លាប់មនុស្សរាប់រយនាក់ ខណៈអគារជាច្រើនបានដួលរលំ – Al Jazeera
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣ កុម្ភៈ ២០២៣

១. ក្រសួងពាណិជ្ជកម្ម មានផែនការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជាចំនួន ៥ ទីតាំងនៅចិន ដើម្បីផ្សព្វផ្សាយ និងជំរុញការនាំចេញទំនិញពីកម្ពុជាទៅកាន់ទីផ្សារប្រទេសមហាអំណាចមួយនេះថែមទៀត – ថ្មីៗ ២. ឆ្នាំ២០២២ កន្លងទៅ ភ្ញៀវទេសចរអន្តរជាតិមកទស្សនា ឬសម្រាកកម្សាន្តនៅរាជធានីភ្នំពេញ មានជាង ១លាន៥ម៉ឺននាក់ កើនប្រមាណ៦៣៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ – ភ្នំពេញបុស្តិ៍ ៣. របាំក្ងោកនឹងមានវត្តមានក្នុងក្បួនដង្ហែឈីងហ្គេនៅសិង្ហបុរី នៅថ្ងៃទី៣-៤ កុម្ភៈ ខណៈក្បួនដង្ហែឈីងហ្គេ គឺជាក្បួនព្យុហយាត្រាសិល្បៈសម្តែងដ៏ធំមួយនៅអាស៊ី ដែលត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំដោយសមាគមប្រជាជននៃសិង្ហបុរី – ស៊ីស៊ីថាមស៍ ៤. មន្ត្រីការពារជាតិអាមេរិក៖ បាឡុងចារកម្មរបស់ចិនបានហោះចូលដែនអាកាសរបស់ខ្លួន ហើយត្រូវបានឃើញពេលហោះលើមូលដ្ឋានទ័ពអាកាសនៅទីក្រុងមួយក្នុងរដ្ឋ Montana – Sputnik ៥. យោធាមីយ៉ាន់ម៉ាប្រកាសឱ្យប្រើច្បាប់អាជ្ញាសឹកនៅក្នុងក្រុងជាច្រើនចំនួន ៣៧ ដែលភាគច្រើនស្ថិតក្រោមការប៉ះទង្គិចជាមួយក្រុមប្រឆាំង – NST
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២ កុម្ភៈ ២០២៣

១. រដ្ឋបាលខេត្តក្រចេះ ជំរុញ ការ អភិវឌ្ឍតំបន់រមណីយដ្ឋានទេសចរណ៍ចំនួន ២១កន្លែង និងការអភិរក្សផ្សោតដើម្បីទាក់ទាញទេសចរ – ថ្មីៗ ២. ការ សាង សង់ អគារ មន្ទីរពេ ទ្យ ក្នុង ស្រុក កោះធំ ខេត្ត កណ្ដាល ស ម្រេច បាន ជា ង ៨០ % ដោយ ត្រូវ ចំណាយ ថវិកា ប្រមាណ ១០ លានដុល្លារ – ភ្នំពេញបុស្តិ៍ ៣. កម្ពុជានាំចេញទំនិញតម្លៃជាង ១ពាន់លានដុល្លារ ទៅកាន់ទីផ្សារអាល្លឺម៉ង់ កើនឡើង២៣% ជាទីផ្សារធំជាងគេនៅអឺរ៉ុប – FN ៤. សេតវិមានថាពុំមានចេតនាអាក្រក់ចំពោះកូរ៉េខាងជើងឡើយ ក្រោយធ្វើសមយុទ្ធយន្តហោះយោធាទំនើបៗ ជាមួយកូរ៉េខាងត្បូង – CNBC ៥. ហ្វីលីពីនអនុញ្ញាតឱ្យអាមេរិកប្រើប្រាស់មូលដ្ឋានយោធារបស់ខ្លួន ៤កន្លែងបន្ថែមទៀត –…