-
ថ្ងៃទី១៦ មករា ២០២៣

១. បុណ្យអង្ករលើកដំបូងគ្រោងនឹងរៀបចំនៅខេត្តសៀមរាប នាចុងខែមករានេះ – រស្មីកម្ពុជា ២. លោកអភិបាលក្រុងកែបព្រមាន និងពិន័យតាមច្បាប់ចំពោះអាជីវករផ្សារក្ដាម ដែលថ្លឹងជញ្ជីងមិនគ្រប់គីឡូ និងដើរចាប់ភ្ញៀវ – កោះសន្តិភាព ៣. កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤លាននាក់ និងទេសចរផ្ទៃក្នុងប្រមាណ ១៥លាននាក់សម្រាប់ឆ្នាំ២០២៣ ជសមួយនឹងចំណូល ៤០០០លានដុល្លារ – ថ្មីៗ ៤. ប្រមុខ NATO រំពឹងថាអាវុធធុនធ្ងន់កាន់តែច្រើន អាចនឹងត្រូវបានបញ្ជូនឱ្យអ៊ុយក្រែន – AFP ៥. ជប៉ុន និងឥណ្ឌា បានចាប់ផ្តើមធ្វើសមយុទ្ធយន្តហោះប្រយុទ្ធរួមគ្នាជាលើកដំបូង នៅក្បែរទីក្រុងតូក្យូ – Bloomberg
-
ឯកឧត្តម ហ៊ុន ម៉ាណែត បញ្ជាក់ថា កម្ពុជា ប្រកាន់គោលជំហរច្បាស់លាស់ ក្នុងនាម សមាជិករបស់អង្គការសហប្រជាជាតិ

ព្រះសីហនុ៖ កម្ពុជាក្នុងនាមជាប្រទេសឯករាជ្យ មានអធិបតេយ្យ នៅតែប្រកាន់គោលជំហរច្បាស់លាស់ និង ជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ។ ប្រការនេះ គឺអនុលោមតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេស គឺកងយោធពលខេមរភូមិន្ទមានភារកិច្ចបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាពលរដ្ឋខ្មែរ ព្រមជាមួយនឹងការរក្សានូវកិច្ចសហប្រតិបត្តិការអន្តរជាតិជិតស្និទ្ធជាមួយគ្រប់បណ្តាប្រទេសជាមិត្តដោយឈរលើផលប្រយោជន៍រួម។ គោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺផ្តោតលើការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី សម្រាប់គ្រប់ជំនាន់តទៅមុខ នេះបើតាមឯកឧត្តម ហ៊ុន ម៉ាណែត។ ការបញ្ជាក់ប្រាប់នេះ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារស្នាក់នៅ ០២ខ្នង និងសមិទ្ធផលនានា របស់តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងទីបញ្ជាការផ្នែកសឹករងកោះរ៉ុង ខេត្តព្រះសីហនុ, ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អះអាងថា តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ទាំងចំពោះការអភិវឌ្ឍរីកចម្រើនលើការកសាងសមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធនានា ព្រមទាំងការអនុវត្តបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព នូវរាល់ផែនការ, បទបញ្ជា និងសេចក្តីណែនាំផ្សេងៗរបស់យោធភូមិភាគទី៣ ក៏ដូចជាគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ដោយធានាបាននូវសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងភូមិសាស្ត្រក្រុង-ស្រុកទាំង ០៥ របស់ខេត្តព្រះសីហនុ បានល្អប្រសើរ។…
-
ព្រឹត្តិការណ៍ជាតិ និងអន្តរជាតិចេញផ្សាយថ្ងៃទី៧ កក្កដា ២០២២

១. ប្រជាពលរដ្ឋភូមិព្រះដាក់ ស្រុកបន្ទាយស្រី រីករាយនឹងមុខរបរត្បាញ និងលក់វត្ថុអនុស្សាវរីយ៍ផលិតពីដើមផ្តៅ និងរពាក់ – AMS Economy ២. ត្បូងឃ្មុំ នឹងប្រកាសដាក់ជាខេត្តដំបូងដែលគ្មានមីននៅដំណាច់ឆ្នាំនេះ – កម្ពុជាថ្មី ៣. ៥ខែ ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរមកពីប្រទេសសមាជិកអាស៊ានប្រមាណជាង ២១ម៉ឺននាក់ កើនជាង២៨២% ដែលក្នុងនោះភ្ញៀវមកពីវៀតណាមមានជិត៥០% – ភ្នំពេញបុស្តិ៍ ៤. ប្រធានាធិបតីស្រីលង្កាបានស្នើសុំឱ្យលោក Putin ផ្តល់ការគាំទ្រផ្នែកឥណទាន ដើម្បីនាំចូលឥន្ធនៈ ខណៈដែលប្រទេសនេះប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត – BBC ៥. មន្ត្រីរុស្ស៊ីជាច្រើនបានអបអរសាទរចំពោះការដួលរលំរបស់ លោក Boris Johnson ខណៈពាណិជ្ជករដ៏លេចធ្លោម្នាក់បានហៅមេដឹកនាំអង់គ្លេសរូបនេះថាជា “ត្លុកល្ងង់” ដែលនៅទីបំផុតបានទទួលរង្វាន់ដ៏យុត្តិធម៌ សម្រាប់ការបំពាក់អាវុធអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី – Reuters
-
ព្រឹត្តិការណ៍ជាតិ និងអន្តរជាតិចេញផ្សាយថ្ងៃទី៦ កក្កដា ២០២២

១. តម្លៃលំនៅឋានអភិវឌ្ឍន៍ថ្មីៗរក្សាលំនឹងថេរ ខណៈតម្លៃគ្រឿងសំណង់បានកើនឡើងទៅតាមតម្លៃប្រេងឥន្ធនៈ – AMS Economy ២. សមាជិកសមាគមកសិដ្ឋានស្ត្រីទទួលបានអត្រាការប្រាក់ប្រចាំឆ្នាំរង្វង់៥.៥% ពីធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា – RFI ៣. ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទំនើបដំបូងនៅខេត្តកំពង់ឆ្នាំងគ្រោងសាងសង់នៅខែកញ្ញា – ភ្នំពេញបុស្តិ៍ ៤. សមាជិកណាតូចុះហត្ថលេខាលើពិធីសារចូលជាសមាជិករបស់ស៊ុយអែត និងហ្វាំងឡង់ – Washington Post ៥. រុស្ស៉ីចាប់ផ្ដើមវាយប្រហារលើតំបន់ដូណេត ក្រោយយកបានតំបន់លូហាននៃភាគខាងកើតអ៊ុយក្រែន – Reuters
-
ព្រឹត្តិការណ៍ជាតិ និងអន្តរជាតិចេញផ្សាយថ្ងៃទី៥ កក្កដា ២០២២

១. អ្នកវិនិយោគជប៉ុនចង់អភិវឌ្ឍអគារចាស់ៗនៅរាជធានីភ្នំពេញ ជាអគារលំនៅឋានតម្លៃសមរម្យ – កម្ពុជាថ្មី ២. ៥ខែ ដើមឆ្នាំ២០២២ ពលរដ្ឋខ្មែរចេញទៅកម្សាន្តនៅបរទេសជាង១០ម៉ឺននាក់ ខណៈ ទេសចរអន្តរជាតិមកកម្ពុជាមានជាង ៣៤ម៉ឺននាក់ កើន ២៧៥% – ថ្មីៗ ៣. សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា៖ ការនាំចូលជ្រូកខុសច្បាប់ពីវៀតណាមថយចុះ៦០% ស្របពេលតម្លៃចំណីឡើងថ្លៃ តែតម្លៃលក់ចុះថោក – RFI ៤. អាមេរិកបញ្ជូនយន្តហោះចម្បាំង F-35 ចំនួន៦គ្រឿង មកដល់កូរ៉េខាងត្បូង ដើម្បីចូលរួមការធ្វើសមយុទ្ធយោធា – Xinhua ៥. ប៉ាឡេស្ទីន ទាត់ចោលលទ្ធផលស៉ើបអង្កេតរបស់អាមេរិក ជុំវិញករណីបាញ់សម្លាប់អ្នកកាសែត – WAFA
-
ព្រឹត្តិការណ៍ជាតិ និងអន្តរជាតិចេញផ្សាយថ្ងៃទី៤ កក្កដា ២០២២

១. ឆមាសទី១ កម្ពុជារកចំណូលបានជាង ២,៤ លានដុល្លារពីការលក់សំបុត្រឱ្យភ្ញៀវទេសចរបរទេសទៅកាន់រមណីយដ្ឋានអង្គរ កើនជាង ១ ០០០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ – ភ្នំពេញបុស្តិ៍ ២. ពលរដ្ឋខេត្តសៀមរាបងាកមកដាំដំណាំកាកាវ ដែលផ្តល់ផ្លែគ្រប់រដូវ និងមានទីផ្សារល្អ – ថ្មីៗ ៣. រដ្ឋាភិបាល៖ កម្ពុជាខាតបង់កំណើនGDP ជិត ៣% ក្នុងមួយឆ្នាំ ពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ – RFI ៤. អូស្ត្រាលីនឹងហាមឃាត់ការនាំចូលមាសពីរុស្ស៊ី ហើយផ្ដល់រថពាសដែកឱ្យអ៊ុយក្រែនបន្ថែម – CNBC ៥. អធិការបតីអាល្លឺម៉ង់ថា អ៊ុយក្រែននឹងទទួលបានការជួយធានាសន្តិសុខ ប៉ុន្តែមិនដូចសមាជិករបស់ NATO ផ្ទាល់ឡើយ – Reuters
-
ព្រឹត្តិការណ៍ជាតិ និងអន្តរជាតិចេញផ្សាយថ្ងៃទី១ កក្កដា ២០២២

១. ការផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងសែនមនោរម្យ កំពុងជួបប្រទះបញ្ហាសមត្ថភាពផលិត ក្រោយតម្រូវការប្រើប្រាស់បានកើនឡើងលើសផែនការ -កោះសន្តិភាព ២. ការសិក្សា៖ កម្ពុជាមានភាព ឈានមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល – ខ្មែរថាមស៍ ៣. ធនាគារពិភពលោក ៖ សេដ្ឋកិច្ចកម្ពុជាមានកំណើនឡើងវិញ ប៉ុន្តែត្រូវប្រឈមវិបត្តិប្រេងសាំងឡើងថ្លៃ – ថ្មីៗ ៤. ថៃបានបញ្ជូនយន្តហោះចម្បាំង ក្រោយយន្តហោះចម្បាំងមីយ៉ាន់ម៉ាបំពានដែនអាកាសខ្លួន ពេលកំពុងវាយប្រហារក្រុមជនភាគតិច – Reuters ៥. រុស្ស៊ីបានដកទ័ពចេញពីកោះពស់របស់អ៊ុយក្រែនក្រោយកាន់កាប់ជាង៤ខែ – Bloomberg
-
ព្រឹត្តិការណ៍ជាតិ និងអន្តរជាតិចេញផ្សាយថ្ងៃទី៣០ មិថុនា ២០២២

១. កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ២៨/១២២ ដែលបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅបំពេញបេសកកម្មក្រោមឆត្រ UN ខណៈកម្លាំង នារីជាប់លេខ ១៣ នាចុងឆ្នាំ២០២១ – ភ្នំពេញបុស្តិ៍ ២. សហគមន៍ចំនួន៥ នៅឧទ្យានជាតិភ្នំគូលែន កំពុងបានទទួលផលប្រយោជន៍ពី គម្រោង “និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា” – រស្មីកម្ពុជា ៣. មេសហជីពគ្រោងស្នើដំឡើងប្រាក់ខែកម្មករជាង ២០ដុល្លារ ខណៈអតិផរណាកើនខ្ពស់ – ថ្មីៗ ៤. លោក Putin ព្រមានចាត់វិធានការលើហ្វាំងឡង់ និងស៊ុយអែត បើពួកគេស្វាគមន៍កងទ័ពណាតូ និងហេដ្ឋារចនាសម្ព័ន្ធយោធាមកកាន់ទឹកដីរបស់ពួកគេ – AP ៥. លោក Zelenskyy ទទូចសុំជំនួយយោធាបន្ថែម និងចង់បានថវិកាទ្រទ្រង់ ៥ពាន់លានដុល្លារក្នុង១ខែពី NATO – Xinhua
-
២៩ មិថុនា ២០២២

១. ៤ខែ ដើមឆ្នាំ២០២២ កម្ពុជាទទួលបានជាង៣០០លានដុល្លារពីការនាំចេញកង់ ទៅកាន់ទីផ្សារអន្តរជាតិ – AMS Economy ២. ៥ខែ ដើមឆ្នាំ២០២២ កម្ពុជានាំចូលប្រេងឥន្ធនៈមានទឹកប្រាក់ជាង៩៧០លានដុល្លារ កើនឡើងជិត៦០% – FN ៣. កម្ពុជារំពឹងនឹងអាចកាត់បន្ថយការប្រើប្រាស់ថាមពលឱ្យបានក្នុងកម្រិត ២០% នៅឆ្នាំ២០៣៥ – ភ្នំពេញបុស្តិ៍ ៤. តួកគីបើកភ្លើងខៀវឱ្យស៊ុយអែត និងហ្វាំងឡង់ចូលណាតូ ប៉ុន្តែទំនាស់ផ្ទៃក្នុងនៅតែបន្ត – New York Times ៥. ប្រធានាធិបតីម៉ិកស៉ិក បន្ទោសអាមេរិកថា គ្រប់គ្រងច្រកព្រំដែនមិនបានល្អ ក្រោយករណីជនចំណាកស្រុក ៥១នាក់ស្លាប់ក្នុងរថយន្តដឹកទំនិញ – RT
-
២៨ មិថុនា ២០២២

១. អតិផរណាជាមធ្យមប្រចាំត្រីមាសទី១ ឆ្នាំ២០២២ មានអត្រា ៥.៩% កើនឡើងទ្វេដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានត្រឹម ២.១% – AMS Economy ២. កត្តាអាកាសធាតុ ជំរុញឱ្យផលម្រេចកំពតក្នុងឆ្នាំនេះអាចកើនឡើងប្រមាណ ១០% បើធៀបនឹងឆ្នាំ២០២១ ខណៈការប្រមូលផលសម្រេចបានជាង ៩០% – ភ្នំពេញបុស្តិ៍ ៣. ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ នៅខេត្តព្រះសីហនុ អនុវត្តបានលទ្ធផល ៤៤% នៃគម្រោងទាំងមូល – រស្មីកម្ពុជា ៤. ក្រុមប្រទេស G7 និង UN ថោ្កលទោសការវាយប្រហាររបស់រុស្ស៉ី លើផ្សារទំនើបក្នុងទីក្រុង Kremenchuk របស់អ៊ុយក្រែន – Aljazeera ៥. ស្រីលង្កាផ្អាកការផ្គត់ផ្គង់ប្រេងឥន្ធនៈ រយៈពេល២សប្តាហ៍ លើកលែងតែសម្រាប់សេវាកម្មសំខាន់ៗ – The Guardian