-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១ កុម្ភៈ ២០២៣

១. អតិផរណានៅកម្ពុជាត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះក្នុងអត្រារង្វង់ ២,៥% នៅឆ្នាំនេះ ទាបជាងឆ្នាំ ២០២២ ដែលមានអត្រា៥,៣% – AMS Economy ២. ក្នុងខែ មករា ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តលើគម្រោងវិនិយោគសរុបចំនួន ១០ ដែលមានទុន ១០០លានដុល្លារ និងបង្កើតការងារបានជាង ២១ម៉ឺនកន្លែង ក្នុងនោះ ៨០% ជាប្រភេទរោងចក្រវាយនភណ្ឌ – ភ្នំពេញបុស្តិ៍ ៣. ខេត្តសៀមរាប ត្រូវបានកម្មវិធី TripAdvisor បោះឆ្នោតជាប់ចំណាត់ថ្នាក់លេខ៤ ជាគោលដៅទេសចរណ៍នៅលើពិភពលោក ក្នុងចំណោម ២៥ប្រទេស – ស៊ីស៊ីថាមស៍ ៤. អាមេរិកដាក់ចេញការរឹតបន្តឹងពាណិជ្ជកម្មជាមួយក្រុមហ៊ុនអ៉ីរ៉ង់ចំនួន៧ ដែលផលិតយន្តហោះដ្រូន ឱ្យរុស្ស៊ីប្រើក្នុងសង្គ្រាមជាមួយអ៊ុយក្រែន – AFP ៥. អាមេរិក និងសម្ព័ន្ធមិត្តរួមមាន អូស្រ្តាលី កាណាដា និងអង់គ្លេស បានសម្រេចដាក់ទណ្ឌកម្មលើមីយ៉ាន់ម៉ាបន្ថែមទៀត ស្របពេលប្រទេសមួយនេះចូលដល់ខួប ២ឆ្នាំនៃរដ្ឋប្រហារយោធា – Reuters
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣១ មករា ២០២៣

១. គម្រោងសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ សម្រេចវឌ្ឍនភាពការងារបាន៨០% ដែលក្នុងនោះរួមមាន អគារច្រកទ្វារអន្តរ ជាតិ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ អគារអន្តេវាសិកដ្ឋាន ចំណតផ្ទេរផ្ទុកទំនិញ ឃ្លាំង និងទី លាន កុ ង តឺ ន័ រ – AMS Economy ២. ឆ្នាំ២០២២ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា និងទីផ្សារអន្តរជាតិសម្រេចបានចំនួនជាង ៥២ពាន់លានដុល្លារ កើនជិត ១០% – រស្មីកម្ពុជា ៣. គម្រោង ជីក ព្រែក ត ភ្ជាប់ ទន្លេបាសាក់ ទៅ ខេត្តកំពត នឹង ក្លាយជា គម្រោងប្រវត្តិសាស្ត្រផ្លាស់ប្តូរ មុខមាត់ កម្ពុជា ទាំងមូល ក្នុង វិស័យ នាវាចរណ៍ – កោះសន្តិភាព ៤. បារាំង និងអូស្ត្រាលី គ្រោងរួមគ្នាក្នុងបំណងផលិតគ្រាប់រំសេវសម្រាប់អ៊ុយក្រែន –…
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣០ មករា ២០២៣

១. បច្ចុប្បន្ននេះ ចក្រភពអង់គ្លេសបានក្លាយជាទីផ្សារដ៏សំខាន់របស់កម្ពុជាសម្រាប់ផលិតផលកសិកម្ម និងកម្មន្តសាល ដែលបានជំរុញ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានរហូតដល់ប្រមាណ ១ ០០០លានដុល្លារកាលពីឆ្នាំ២០២២ – AMS Economy ២. ចាប់ពីដើមខែតុលា ឆ្នាំ២០២២ មកទល់ចុងខែមករា ឆ្នាំ២០២៣ មានយានយន្តធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវល្បឿនលឿនប្រមាណជិត ១,៥លានដង – រស្មីកម្ពុជា ៣. មកដល់ពេលនេះ អាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុន Renaissance នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ផលិតបានប្រមាណ ៥ ៣០០គីឡូ ដែលក្នុងនោះផ្តល់ចំណូលជាសួយសារអាករដល់រដ្ឋចំនួនជាង ៨លានដុល្លារ និងពន្ធដារចំនួន ៦,៥លានដុល្លារ – FN ៤. លោក ហ្សេលេនស្គី៖ អ៊ុយក្រែន ត្រូវការអាវុធថ្មី និងការដឹកជញ្ជូនរហ័សជាង មុន ដើម្បីប្រឈមមុខនឹងស្ថានភាពដ៏តានតឹងដែលស្ថិតក្រោមការវាយប្រហារពីសំណាក់រុស្ស៊ី នៅក្នុងតំបន់ដូណេត្សភាគខាងកើត – CNA ៥. ក្រុមហ៊ុនមួយនៅរុស្ស៉ី ប្រកាសនឹងផ្តល់ប្រាក់រង្វាន់ចំនួន៥លានរូប្លិ៍ ស្មើនឹង៧២ ០០០ដុល្លារ ដល់ក្រុមទាហានរុស្ស៉ីដំបូងគេ ដែលអាចកម្ទេច ឬរឹបអូសរថក្រោះរបស់លោកខាងលិច ដែលសន្យាបញ្ជូនឱ្យអ៊ុយក្រែន…
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៧ មករា ២០២៣

១. កម្ពុជាដាក់គោលដៅបង្កើនទំហំនាំចេញក្នុងវិស័យយានយន្តឱ្យបានប្រមាណ ៥០០លានដុល្លារ នៅឆ្នាំ២០២៧ និងបង្កើតការងារថ្មីក្នុងវិស័យនេះឱ្យបាន ១ម៉ឺនកន្លែងបន្ថែមទៀត – FN ២. រដ្ឋមន្រ្តីក្រសួងកសិកម្ម ព្រមានប្រើវិធានការផ្លូវច្បាប់ចំពោះអ្នកអូសអ៊ួនឆក់ ដែលធ្វើឱ្យប៉ះពាល់ផ្សោតនៅកែប – ស៊ីស៊ីថាមស៍ ៣. កោះ ចំនួន ១៧ ក្នុងចំណោម កោះសរុបចំនួន ៣៥ ក្នុង ខេត្ត កោះកុង បានទទួល គម្រោង វិនិយោគ ហើយកោះ ១ទៀត កំពុង ត្រូវ បាន សិក្សា ដើម្បី វិនិយោគ ឱ្យ ទៅជា តំបន់ ទេសចរ ណ៍ និង មានគម្រោងអភិវឌ្ឍព្រលាន យន្តហោះ – ភ្នំពេញបុស្តិ៍ ៤. គុណភាពខ្យល់ក្នុងក្រុងបាងកក បានស្ថិតក្នុងកម្រិតគ្រោះថ្នាក់ ខណៈរដ្ឋបាលក្រុងបាងកកជំរុញឱ្យប្រជាជនស្នាក់នៅផ្ទះ និងកាត់បន្ថយការងារនៅក្រៅផ្ទះ – The Guardian ៥. ជប៉ុនបញ្ចូលបុគ្គល…
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៦ មករា ២០២៣

១. កម្ពុជាគ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ៣ខ្សែ រួមមានផ្លូវរថភ្លើងភ្នំពេញ-ខេត្តព្រះសីហនុ ភ្នំពេញ-ប៉ោយប៉ែត និងភ្នំពេញ-ក្រុងបាវិត ដើម្បីជំរុញវិស័យដឹកជញ្ជូនឱ្យកាន់តែសំបូរបែប – AMS Economy ២. ក្រុមហ៊ុនសម្បទានអាកាសយានដ្ឋានអន្តរជាតិ SCA ព្យាករណ៍ថា ឆ្នាំ២០២៣ ភ្ញៀវ ៤,៦លាននាក់នឹងធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិទាំង៣ របស់កម្ពុជា ខណៈដែលឆ្នាំ២០២២ មានភ្ញៀវ ២,២លាននាក់ – រស្មីកម្ពុជា ៣. វឌ្ឍនភាពថ្មីនៃសហគមន៍៖ ធនាគារ ABA បើកថ្នាក់ចំណេះដឹងហិរញ្ញវត្ថុសម្រាប់ពលរដ្ឋនៅភូមិដាច់ស្រយាលក្នុងខេត្តរតនគិរី – ថ្មីៗ ៤. ក្រុមហ៊ុនបណ្តាញសង្គមយក្ស Meta នឹងបើកគណនីរបស់អតីតប្រធានាធិបតីអាមេរិកលោក Trump ឡើងវិញក្នុងពេលឆាប់ៗនេះនៅលើ Facebook និង Instagram ជាមួយនឹងរបាំងការពារថ្មី – BBC ៥. ក្រសួងការបរទេសអាមេរិក៖ ការលក់បរិក្ខារយោធារបស់សហរដ្ឋអាមេរិកទៅក្រៅប្រទេសបានកើនឡើង៤៩% ក្នុងទំហំទឹកប្រាក់ជាង ២០៥,៦ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២២ – AFP
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៥ មករា ២០២៣

១. កម្ពុជានឹងក្លាយជាជង្រុកនៃការវិនិយោគថ្មីៗក្នុងវិស័យឧស្សាហកម្ម ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTAs) ជាមួយចិន ជាមួយកូរ៉េខាងត្បូង និងក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) រួមជាមួយនឹងច្បាប់វិនិយោគថ្មី – AMS Economy ២. ៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចេញដើរកម្សាន្ដសរុបជាង ១លាន៤ម៉ឺននាក់ ក្នុងនោះមានភ្ញៀវជាតិជាង ១លាន៧ពាន់នាក់ និងភ្ញៀវបរទេសជាង ៤ម៉ឺននាក់ – AMS Economy ៣. កម្ពុជាគ្រោងចំណាយថវិកា ២០០លានដុល្លារ លើការរៀបចំព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ – FN ៤. ប្រមុខ NATO រំពឹងថាបណ្តារដ្ឋជាសមាជិកបក្សនឹងបង្កើនគោលដៅនៃការចំណាយបច្ចុប្បន្នរបស់ពួកគេទៅលើវិស័យការពារជាតិឱ្យកាន់តែខ្ពស់ថែមទៀត – AFP ៥. រុស្ស៉ីព្រមានថា រាល់រថក្រោះរបស់សហរដ្ឋអាមេរិកដែលបញ្ជូនទៅអ៊ុយក្រែន នឹងត្រូវកម្ទេចដោយកងកម្លាំងទីក្រុងមូស្គូ – RT
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៣ មករា ២០២៣

១. កម្ពុជាមានប្រពៃណីជាង ៧០០ឆ្នាំមកហើយ ក្នុងការដាំដុះម្រេច ដែលមានប្រយោជន៍ជាច្រើនក្នុងនាមជាផលិតផលក្នុងស្រុក និងជាផលិតផលដ៏សំខាន់របស់កម្ពុជា – AMS Economy ២. ប្រជាជនកម្ពុជា គាំទ្រជំហររក្សា “គុនខ្មែរ” ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ – ថ្មីៗ ៣. សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី គ្រោងនឹងដាក់តាំងពិព័រណ៌ផលិតផលសូត្រខ្មែរចំនួន១១មុខ នៅពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ – ស៊ីស៊ីថាមស៍ ៤. ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskyy សន្យាដោះស្រាយបញ្ហាអំពើពុករលួយ ខណៈការសម្រេចចិត្តសំខាន់ៗស្តីពីការដកតំណែងមន្រ្តីមួយចំនួនក៏គ្រោងនឹងប្រកាសនៅក្នុងសប្តាហ៍នេះ – AFP ៥. រដ្ឋាភិបាលក្រុងបែរឡាំង នឹងមិនរារាំងផ្លូវឡើយ ប្រសិនបើរដ្ឋាភិបាលប៉ូឡូញចង់បញ្ជូនរថក្រោះ Leopard 2 ទៅអ៊ុយក្រែន – Reuters
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៩ មករា ២០២៣

១. ឆ្នាំ២០២២ កម្ពុជាបាននាំចេញទំនិញមានតម្លៃ ៦,៣៤ពាន់លានដុល្លារទៅកាន់ប្រទេសសមាជិក RCEP កើនឡើង ៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន – AMS Economy ២. ជើងហោះហើរកម្ពុជា-ចិន មានសន្ទុះឡើងវិញ ក្រោយចិនប្រកាសបើកប្រទេសឡើងវិញ ដែលអាចព្យាករណ៍នឹងកើនចន្លោះពី១៥-២០ជើងក្នុងមួយសប្តាហ៍ – រស្មីកម្ពុជា ៣. កម្ពុជាបានបញ្ចេញប្រាក់ជិត ៣៦០លានដុល្លារទៅលើការនាំចូលដែក និងដែកថែបពីក្រៅប្រទេស កើនជាង ២៣% ធៀបនឹងឆ្នាំ២០២១ – ភ្នំពេញបុស្តិ៍ ៤. ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ជំរុញឱ្យលោកខាងលិចផ្គត់ផ្គង់អ៊ុយក្រែននូវសព្វាវុធ ដែលពួកគេត្រូវការជាចាំបាច់ រួមទាំងប្រព័ន្ធអាវុធទំនើប សម្រាប់ប្រើប្រាស់ក្នុងជម្លោះជាមួយរុស្ស៉ី – RT ៥. អនុប្រធានរដ្ឋវៀតណាម Vo Thi Anh Xuan ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីបណ្ដោះអាសន្ន – VN Express
-
ថ្ងៃទី១៨ មករា ២០២៣

១. កសិករម្នាក់នៅខេត្តកែបកែច្នៃកិនចំណីមាន់ដោយខ្លួនឯង អាចផាត់ថ្លៃចំណាយបានជាង ៣០% – AMS Economy ២. កម្ពុជាត្រៀមលក្ខណៈរៀបចំវេទិកាទេសចរណ៍មេគង្គ ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ – រស្មីកម្ពុជា ៣. កម្ពុជាបានលុបចោលពាក្យកីឡា Muay និងប្រើពាក្យ “គុនខ្មែរ” ជា ផ្លូវការ នៅស៊ីហ្គេមឆ្នាំ ២០២៣ ដើម្បី បង្ហាញ ពី កីឡា ជា អត្ត សញ្ញាណ របស់ ខ្លួន ក្នុង នាមជា ម្ចាស់ ផ្ទះ – ភ្នំពេញបុស្តិ៍ ៤. មនុស្ស ១៨នាក់ រួមទាំងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន មន្ត្រីជាន់ខ្ពស់ផ្សេងៗទៀត និងកុមារ ៣នាក់ បាត់បង់ជីវិតក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រនៅជាយក្រុងកៀវ – AFP ៥. អូស្រ្តាលី នឹងទិញឧទ្ធម្ភាគចក្រអាមេរិក Black Hawk ៤០គ្រឿងក្នុងតម្លៃជិត២ពាន់លានដុល្លារ – Al…
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ មករា ២០២៣

១. កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ឬហៅកាត់ថា ASPIRE នឹងជួយកសិករក្នុងការស្វែងរកទីផ្សារ – AMS Economy ២. ក្រសួងកសិកម្ម ប្រកាសបញ្ចេញពូជស្រូវថ្មីឈ្មោះ “ចំប៉ីស៧០” ជាពូជស្រូវស្រាលក្រអូបដែលសម្រេចបានបន្ទាប់ពីធ្វើពិសោធន៍ និងបង្កាត់អស់រយៈពេល៩ឆ្នាំ – រស្មីកម្ពុជា ៣. អាជ្ញាធរមីនកម្ពុជាប្រកាស ក្រុងសៀមរាប និង ស្រុកក្រឡាញ់ ខេត្តសៀមរាប ជាក្រុង-ស្រុកអស់មីន ហើយរំពឹងនឹងបញ្ចប់ការងារបោសសម្អាតមីននៅស្រុកពួក និងស្រុកស្រីស្នំបន្ថែមទៀត នៅឆ្នាំ២០២៣ – ស៊ីស៊ីថាមស៍ ៤. ចំនួនប្រជាជនចិនឆ្នាំ២០២២ បានថយចុះលើកដំបូង បើគិតចាប់តាំងពីឆ្នាំ១៩៦១ មក ទោះបីរដ្ឋាភិបាលបានអនុញ្ញាតឱ្យប្រជាជនមានលទ្ធភាពយកកូនដល់ទៅ ៣ក៏ដោយ – AFP ៥. រុស្ស៊ីរិះគន់បស្ចិមលោកដែលផ្តល់រថក្រោះឱ្យអ៊ុយក្រែន និងប្តេជ្ញាបន្តកម្ទេចរថក្រោះទាំងនេះ – Reuters