-
២៤ មិថុនា ២០២២

១. គម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដី និងនៅលើអាកាសក្នុងរាជធានីភ្នំពេញ ត្រូវបានបង្ហាញ ក្រោយបញ្ចប់ការសិក្សាជាបឋម – AMS Economy ២. កម្ពុជានាំទំនិញចូលពីវៀតណាម មានទំហំជាង ១,៧១ពាន់លានដុល្លារ កើន ៣៤% ខណៈនាំចេញមានត្រឹមជាង ១ពាន់លានដុល្លារ កើន ៣,៤% – ថ្មីៗ ៣. ការសាងសង់កំពង់ផែដងទង់ គ្រោងនឹងបញ្ចប់ និងសម្ពោធជាផ្លូវការនៅចុងឆ្នាំ២០២២ ដែលបម្រើដល់វិស័យទេសចរណ៍ និងការដឹកជញ្ជូនកសិកម្ម – ខ្មែរថាមស៍ ៤. អាមេរិកនឹងផ្តល់ជំនួយសន្តិសុខបន្ថែម ៤៥០លានដុល្លារដល់អ៊ុយក្រែន – CNN ៥. កោះតៃវ៉ាន់ ប្រកាសផ្ដល់ជំនួយ ១លានដុល្លារដល់អាហ្វហ្កានីស្ថាន ដែលរងគ្រោះដោយសាររញ្ជួយដីដ៏ប្រល័យ – Reuters
-
២៣ មិថុនា ២០២២

១. វិស័យសំណង់ត្រូវបានព្យាករណ៍ថា នឹងបន្តងើបឡើងវិញក្នុងអត្រា ៧.២% ក្នុងឆ្នាំ២០២៣ – AMS Economy ២. ការសាងសង់ផ្លូវជាតិលេខ១០តភ្ជាប់តំបន់សំឡូត វាលវែង និងកោះកុងសម្រេចបានជាង ៦០% – រស្មីកម្ពុជា ៣. ក្រសួងពាណិជ្ជកម្ម៖ កម្ពុជានឹងមិនប្រឈមការខ្វះប្រេងឥន្ធនៈប្រើប្រាស់នោះទេ ខណៈមានស្តុកប្រេងផ្គត់ផ្គង់ក្នុងប្រទេសយ៉ាងតិច២០ថ្ងៃ – FN ៤. លោក Biden អំពាវនាវឱ្យសភាផ្អាកពន្ធឧស្ម័នសហព័ន្ធរយៈពេល ៩០ថ្ងៃ – Xinhua ៥. ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិព្រមានថា រុស្ស៊ីអាចនឹងកាត់ផ្តាច់ឧស្ម័នទៅអឺរ៉ុបទាំងស្រុង – Aljazeera
-
២២ មិថុនា ២០២២

១. ពាណិជ្ជកម្មសេរី៖ កម្ពុជានាំទំនិញទៅចិន ធ្លាក់ចុះជិត ៧% ខណៈការនាំចូលទំនិញពីចិនកើន ៣១% – AMS Economy ២. កម្ពុជានឹងពង្រឹងការប្រមូលពន្ធលើវិស័យផលិតស្រាបៀរ និងថ្នាំជក់នៅឆ្នាំ២០២៣ – ថ្មីៗ ៣. កម្ពុជារំពឹងថាអតិផរណានឹងធ្លាក់ចុះពី ៥% មកត្រឹម ២,៥% នៅឆ្នាំ២០២៣ ដោយសារការវិលត្រឡប់ទៅរកប្រក្រតីភាពវិញនៃថ្លៃប្រេង ទំនិញ និងសកម្មភាពសេដ្ឋកិច្ច – កម្ពុជាថ្មី ៤. សិង្ហបុរីរកឃើញករណីដំបូងនៃជំងឺអុតស្វាក្នុងប្រទេសរបស់ខ្លួនដែលជាករណីនាំចូល – CNN ៥. អាហ្វហ្គានីស្ថាន៖ ចំនួនអ្នកស្លាប់កើនដល់ ១ ០០០នាក់ និងរបួសជាង ១ ៥០០នាក់ ក្នុងគ្រោះរញ្ជួយដីដ៏អាក្រក់មួយ – BBC
-
២០ មិថុនា ២០២២

១. កម្ពុជារំពឹងទទួលបានទុនវិនិយោគផ្ទាល់ពីបរទេសចំនួន ៣,៥ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២២នេះ – AMS Economy ២. ដើមកោងកាងចំនួន ៥ ០០០ដើមត្រូវបានដាំតាមបណ្តោយឆ្នេរសមុទ្រខេត្តកែប – ថ្មីៗ ៣. កម្ពុជាចង់កែប្រែទិវារត់ពាក់កណ្តាលម៉ារ៉ាតុង ទៅជាម៉ារ៉ាតុងដើម្បីផ្សព្វផ្សាយពីភ្នំពេញទៅពិភពលោក – ភ្នំពេញបុស្តិ៍ ៤. រុស្ស៊ីក្លាយជាអ្នកផ្គត់ផ្គង់ប្រេងធំបំផុតរបស់ចិន – BBC ៥. ចិនថាធ្វើតេស្ដប្រព័ន្ធស្ទាក់ចាប់មីស៊ីលផ្លោងដោយជោគជ័យ – Reuters
-
១៧ មិថុនា ២០២២

១. កម្ពុជារំពឹងវិស័យកសិកម្មនឹងសម្រេចបានកំណើនក្នុងរង្វង់ ១,១% ក្នុងឆ្នាំ២០២៣ ដោយ សារកំណើនរឹងមាំនៃអនុវិស័យចិញ្ចឹមសត្វ និងដំណាំ ខណៈនេ សាទនឹងបន្តងើបឡើងវិញសន្សឹមៗ – AMS Economy ២. ខែមិថុនា ឆ្នាំ២០២២ កំពង់ស្ពឺទាក់ទាញគម្រោងជិត ៧០លានដុល្លារបន្ថែម ក្នុងនោះមានរោងចក្រផលិតសំបកកំប៉ុង រោងចក្រដំឡើងរថយន្ត រោងចក្រផលិតគ្រឿងសង្ហារឹម – រស្មីកម្ពុជា ៣. កម្ពុជាទទួលស្វាគមន៍ការវិលត្រឡប់មកវិញ នូវសម្បត្តិវប្បធម៌ខ្មែរ ២៧រូប ដែលបានលួចនាំចេញដោយខុសច្បាប់ ទៅអាមេរិក – FN ៤. ចិនបានដាក់ដំណើរការនាវាផ្ទុកយន្តហោះចម្បាំងទី៣របស់ខ្លួន មានឈ្មោះថា Fujian – Xinhua
-
១៦ មិថុនា ២០២២

១. អតិផរណានៅកម្ពុជានឹងឡើងដល់ ៥% ក្នុងឆ្នាំនេះ ដោយសារការកើនខ្ពស់ថ្លៃប្រេងអន្តរជាតិ និងថ្លៃទំនិញ ខណៈឆ្នាំក្រោយថមមកវិញក្នុងរង្វង់២.៥% – FN ២. កម្ពុជាសំណាយថវិកាប្រមាណ ៤៥លានដុល្លារ សម្រាប់ការនាំចូល សូត្រពីបរទេសប្រមាណ ៤០០តោនក្នុងមួយឆ្នាំៗ – កម្ពុជាថ្មី ៣. រដ្ឋមន្ត្រីកសិកម្ម៖ សួនសត្វដំបូងគេក្នុងខេត្តសៀមរាប នឹងបើកជាផ្លូវការនៅខែតុលាខាងមុខ – កោះសន្តិភាព ៤. រុស្ស៉ី សរសើរចិន ហើយថាលោកខាងលិច យកកាំភ្លើងបាញ់ចំក្បាលខ្លួនឯង ដោយសារអ៊ុយក្រែន – CNA ៥. Biden៖ អាមេរិកនឹងបញ្ជូនជំនួយយោធាចំនួន ១ប៊ីលានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន – Reuters
-
១៥ មិថុនា ២០២២

១. ៥ខែដើមឆ្នាំ២០២២ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងអន្តរជាតិមានទឹកប្រាក់ជាង ២២ពាន់លានដុល្លារ កើនឡើង ២០% – AMS Central ២. គម្រោងសាងសង់ចំណតកំពង់ផែកុងតឺន័រថ្មីទាំង ៣ដំណាក់កាលនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងជំរុញវិស័យដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជា – AMS Economy ៣. ៥ខៃដើមឆ្នាំ២០២២ កម្ពុជាប្រមូលចំណូលពន្ធបានចំនួន ១៧២៦លានដុល្លារ កើនឡើងជិត ២៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន – ខ្មែរថាមស៍ ៤. លោក Zelenskyy ថាអ៊ុយក្រែនកំពុងរងការខាតបង់ធ្ងន់ធ្ងរ និងស្នើសុំអាវុធប្រឆាំងមីស៊ីលបន្ថែម – The Guardian ៥. ប្រមុខNATO៖ NATO ត្រូវតែពង្រឹងការត្រៀមខ្លួនកាន់តែខ្ពស់ និងសមត្ថភាពអាវុធរបស់ខ្លួននៅតាមព្រំដែនអឺរ៉ុបខាងកើត ចំពោះមុខការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន – Reuters
-
១៤ មិថុនា ២០២២

១. ៥ខែដើមឆ្នាំ២០២២ មានទេសចរអន្តរជាតិចូលមកកម្ពុជាជាង ៣៤ម៉ឺននាក់ កើន ២៧៥% – រស្មីកម្ពុជា ២. អាកាសយាន្តដ្ឋានអន្តរជាតិតេជោ សម្រេចការសាងសង់បាន៣៣% ខណៈការបញ្ចប់ការសាងសង់អាចពន្យារទៅឆ្នាំ២០២៤ – FN ៣. ៥ខែដើមឆ្នាំ២០២២ កម្ពុជាបាននាំចេញទំនិញមានតម្លៃជាង ៩ពាន់លានដុល្លារ កើនឡើងជាង ៣៤% – ខ្មែរថាមស៍ ៤. លោក Zelenskyy សន្យាវាយរំដោះទឹកដីអ៊ុយក្រែន ដែលរុស្ស៉ីកំពុងកាន់កាប់ យកមកវិញទាំងអស់ – Aljazeera ៥. ក្រឹមឡាំងសន្យាផ្ដល់ការគាំទ្រ ក្រោយមេដឹកនាំផ្ដាច់ខ្លួនក្នុងតំបន់ដុនបាស់ អំពាវនាវឱ្យរុស្ស៉ីបញ្ជូនកងទ័ពបន្ថែម – Reuters
-
១០ មិថុនា ២០២២

១. ជាង៣០ឆ្នាំនេះកម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធរំដោះផ្ទៃដីមានមីនជាង២ពាន់គីឡូម៉ែត្រក្រឡា និងផ្តល់ដីមានសុវត្ថិភាពជូនពលរដ្ឋជាង៧លាននាក់ – FN ២. ស្ករត្នោត កំពង់ស្ពឺ ផលិត មិន ទាន់ តម្រូវការ ខណៈ ការ ផ្គត់ផ្គង់ បាន តែ ១០០តោន ឯ តម្រូវការ សរុប ចំនួន ១៥០តោន – កម្ពុជាថ្មី ៣. អាជ្ញាធរខេត្តពោធិ៍សាត់ កម្ពុជា – ខេត្តត្រាត ថៃ កំពុងជំរុញការរៀបចំច្រកព្រំដែន នៃខេត្តទាំងពីរ ឱ្យក្លាយជាច្រកព្រំដែនអន្តរជាតិ ឆាប់ៗខាងមុខ – រស្មីកម្ពុជា ៤. អ្នកនាំពាក្យចិន៖ អាមេរិកគួរកែតំរូវអំពើខុសឆ្គងរបស់ខ្លួនជាបន្ទាន់ ពាក់ព័ន្ធនឹងការលក់អាវុធឱ្យកោះតៃវ៉ាន់ – Xinhua ៥. ហ្វាំងឡង់ មានផែនការសាងសង់ជញ្ជាំងនៅតំបន់ព្រំដែន ជាប់ជាមួយរុស្ស៉ី – Reuters
-
៩ មិថុនា ២០២២

១. មន្ត្រី៖ ផ្លែមៀនស្រស់របស់កម្ពុជា អាចនឹងនាំចេញទៅចិនជាផ្លូវការ នៅខែកញ្ញា ឆ្នាំនេះ – FN ២. ត្រីមាសទី១ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជាមានទំហំជិត ៣លានដុល្លារ កើន ៨% ខណៈកម្ពុជានាំចេញទំនិញទៅថៃមានតម្លៃ ៤៥៨លានដុល្លារ កើន ១៣,៥% – ខ្មែរថាមស៍ ៣. រដ្ឋាភិបាលត្រៀមកាត់ដីជិត ១៤ ០០០ហិកតា ជូនពលរដ្ឋជិត ៧ពាន់គ្រួសារ នៅជុំវិញបឹងទន្លេសាប – ភ្នំពេញបុស្តិ៍ ៤. អាមេរិកយល់ព្រមលក់គ្រឿងបន្លាស់នាវាចម្បាំងក្នុងទំហំទឹកប្រាក់ ១២០លានដុល្លារដល់តៃវ៉ាន់ – Reuters ៥. ប្រមុខ UN ព្រមានថាផលប៉ះពាល់នៃសង្រ្គាមអ៊ុយក្រែនចំពោះពិភពលោក កាន់តែអាក្រក់ឡើង – AFP