-
របាយការណ៍នៅថ្ងៃទី២៤ ឧសភា

១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ១៧នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១៣៦ ២៦២នាក់ អ្នកជាសះស្បើយ ១៣៣ ២០១នាក់ អ្នកស្លាប់ ៣ ០៥៦នាក់ ចេញផ្សាយ ថ្ងៃទី២៥ ឧសភា ២០២២
-
២៤ ឧសភា ២០២២

១. ៤ខែ ដើមឆ្នាំ២០២២ កម្ពុជាទទួលបាន ជាង៣០០លានដុល្លារពីការនាំចេញកង់ទៅកាន់ទីផ្សារអន្តរជាតិ – AMS Economy ២. អង្គការស្បៀងអាហារពិភពលោក ជំរុញកម្ពុជា បញ្ចូលមីក្រូសារជាតិក្នុងអង្ករ ដើម្បីកាត់បន្ថយបញ្ហាកង្វះអាហារូបត្ថម្ភ – ថ្មីៗ ៣. ៥ខែ ឆ្នាំ២០២២ កម្ពុជានាំចេញផលនេសាទស្រស់សរុបជិត ១ ២០០តោន ថយចុះជាង ១១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ – ភ្នំពេញបុស្តិ៍ ៤. មន្រ្តីទូតរុស្ស៊ីម្នាក់ប្រចាំ UN នៅស្វ៊ីស លាលែងពីតំណែងដើម្បីប្រឆាំងការឈ្លានពានអ៊ុយក្រែន – AP ៥. រុស្ស៊ី អាចនឹងបង្កើតមូលដ្ឋានយោធាក្នុងតំបន់ Kherson របស់អ៊ុយក្រែន – Reuters
-
២៣ ឧសភា ២០២២

១. ការនាំចេញ – ចូល ទំនិញ កម្ពុជា – ម៉ាឡេស៊ី មាន ទឹកប្រាក់ ជាង ២០៥ លានដុល្លារ – ភ្នំពេញបុស្តិ៍ ២. កម្ពុជានឹងពង្រឹងសមត្ថភាពអត្តពលិកបន្ថែមទៀត សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ខាងមុខ ខណៈឆ្នាំនេះ កម្ពុជាបន្តគ្រងតំណែងលេខ៨ដដែល – RFI ៣. អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមជួសជុលផ្នែកខូចខាតនៃប្រាសាទអង្គរវត្តដោយជំនួសថ្មដែលកាត់ចេញពីភ្នំគូលែន – ខ្មែរថាមស៍ ៤. រុស្ស៉ីថា ត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តកិច្ចចរចាសន្តិភាព ជាមួយអ៊ុយក្រែន – TASS ៥. មនុស្សជាង១០០លាននាក់ ផ្លាស់ទីលំនៅដោយបង្ខំនៅទូទាំងពិភពលោក ដោយសារតែអំពើហិង្សា ជម្លោះ ការធ្វើទុក្ខបុកម្នេញ និងការរំលោភសិទ្ធិមនុស្ស – Reuters
-
២០ ឧសភា ២០២២

១. ៤ខែដើមឆ្នាំ២០២២ ការនាំចេញគ្រាប់ស្វាយចន្ទីពីកម្ពុជាទៅវៀតណាម មានជាង៥០ម៉ឺនតោន ទទួលបានទឹកប្រាក់ជាង ៧៦៧លានដុល្លារ ធ្លាក់ចុះជាង៤៣% – AMS Economy ២. កម្ពុជា រំពឹង ទទួលបាន ភ្ញៀវទេសចរ អន្តរជាតិ ចន្លោះ ពី ៨០ម៉ឺន -១ លាន នាក់ក្នុង ឆ្នាំ ២០២២នេះ – ភ្នំពេញបុស្តិ៍ ៣. គម្រោងវិនិយោគថ្មីៗចំនួន២ទៀត សរុបទុនវិនិយោគជាង៦លានដុល្លារ ត្រូវបានអនុម័តឱ្យដំណើរការ – FN ៤. ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) ឯកភាពគ្នាផ្ដល់ជំនួយទឹកប្រាក់ ១៨.៤ពាន់លានដុល្លារ ដើម្បីជួយអ៊ុយក្រែនក្នុងការទូទាត់វិក្ក័យបត្រផ្សេងៗ – Reuters ៥. ករណីជំងឺអុតស្វា កំពុងស្ថិតក្រោមការស៉ើបអង្កេតនៅតំបន់អឺរ៉ុប ព្រមទាំងអាមេរិក កាណាដា និងអូស្រ្តាលី – BBC
-
១៩ ឧសភា ២០២២

១. ៤ខែ ដើមឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិមានទំហំជាង ១៧.៦ពាន់លានដុល្លារ កើន៣២.១% – AMS Economy ២. ៤ខែ ដើមឆ្នាំ២០២២ កម្ពុជាបាននាំចូលដែក និងដែកថែបក្នុងទំហំទឹកប្រាក់ជិត ១២០លានដុល្លារ កើន ១៩% – ថ្មីៗ ៣. សួនរុក្ខជាតិអង្គរ ទំហំ១៥ហិកតា នៅក្នុងរមណីយដ្ឋានអង្គរ ដាក់សម្ពោធជាផ្លូវការ ដោយរំពឹងថាអាចទាក់ទាញទេសចរច្រើន – ខ្មែរថាមស៍ ៤. កូរ៉េខាងជើងបង្កើនការផលិតឱសថនិងសម្ភារវេជ្ជសាស្ត្រដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ – CNA ៥. ធនាគារកណ្តាលស្រីលង្កាព្រមានថា អតិផរណាអាចនឹងឡើងដល់ ៤០% ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ – Bloomberg
-
១៨ ឧសភា ២០២២

១. ត្រឹមឆ្នាំ២០២២នេះ ការពង្រីកបណ្តាញផ្គត់ផ្គង់អគ្គិសនីទូទាំងប្រទេសសម្រេចបាន ៩៨% នៃចំនួនភូមិសរុបនៅកម្ពុជា – រស្មីកម្ពុជា ២. រដ្ឋាភិបាលទម្លាក់កម្ចីសហហិរញ្ញប្បទាន ១៥០លានដុល្លារ ទ្រទ្រង់វិស័យទេសចរណ៍ – ថ្មីៗ ៣. កម្ពុជាជាប់ចំណាត់លេខ១ក្នុងតំបន់អាស៊ាន និងលេខ៥នៅលើពិភពលោកចំពោះការនាំចេញកង់ទៅទីផ្សារអន្តរជាតិ – RFI ៤. ហ្វាំងឡង់ និងស៊ុយអែត ដាក់ពាក្យចូលសម្ព័ន្ធយោធាណាតូជាផ្លូវការហើយ – Reuters ៥. កងកម្លាំងតស៊ូមីយ៉ាន់ម៉ា អំពាវនាវឱ្យលោកខាងលិចផ្តល់ជំនួយជាសព្វាវុធ សម្រាប់ការប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលយោធា – Reuters
-
១៧ ឧសភា ២០២២

១. មុខរបរផលិតសំបកណែមដែលជាអត្តសញ្ញាណអ្នកភូមិមួយក្នុងខេត្តបាត់ដំបង បានរារាំងអ្នកស្រុកមិនឱ្យធ្វើចំណាកស្រុក – AMS Economy ២. ១០ឆ្នាំ នៃដំណើរការផ្សារមូលបត្រកម្ពុជា មានត្រឹម១៦ក្រុមហ៊ុនប៉ុណ្ណោះ ដែលបានបញ្ជី – ថ្មីៗ ៣. សមាគមស្វាយចន្ទីកម្ពុជាថា កម្ពុជាអាចទទួលបានទិន្នផលស្វាយចន្ទីត្រឹមតែជាង៦០ម៉ឺនប៉ុណ្ណោះក្នុងឆ្នាំនេះ – RFI ៤. ប្រធានាធិបតីតួកគី ជំទាស់នឹងសំណើសមាជិកភាពអង្គការណាតូរបស់ស៊ុយអែត និងហ្វាំងឡង់ – Reuters ៥. កសិករឥណ្ឌូណេស៊ី ធ្វើបាតុកម្មប្រឆាំងការបិទនាំចេញប្រេងដូងដែលនាំឱ្យចំណូលធ្លាក់ចុះ – SCMP
-
១៦ ឧសភា ២០២២

១. លោក នេត្រ ភក្ត្រា ៖ ឆ្នាំ២០២១ អន្ទាក់ ជាង ៦ម៉ឺន ត្រូវ បាន រក ឃើញ ក្នុង ដែន អភិរក្ស ធម្មជាតិ – កម្ពុជាថ្មី ២. ពិព័រណ៍ម្ហូបអាហារ និងផលិតផលខ្មែរ នៅខេត្តព្រះសីហនុ ជួយផ្សព្វផ្សាយពី សក្តានុពលទេសចរណ៍តំបន់ឆ្នេរ – រស្មីកម្ពុជា ៣. ៤ខែ ដើមឆ្នាំ២០២២ កម្ពុជាបាននាំចេញទំនិញទៅទីផ្សារអន្តរជាតិក្នុងទឹកប្រាក់ជាង ៧,៦ពាន់លានដុល្លារ កើនជាង ៣២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ – ភ្នំពេញបុស្តិ៍ ៤. ឥណ្ឌា បិទការនាំចេញស្រូវសាលី ខណៈតម្លៃស្បៀងអាហារសកលកំពុងកើនឡើង – Forbes India ៥. សភាអាមេរិកអាចនឹងផ្ដល់សច្ចាប័នលើពាក្យសុំចូលជាសមាជិក NATO របស់ប្រទេសហ្វាំងឡង់ នៅមុនខែសីហាខាងមុខនេះ – Reuters
-
របាយការណ៍នៅថ្ងៃទី១៤ ឧសភា

១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ៨នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៨ករណី ឃាត់ខ្លួនជនសង្ស័យ ១១នាក់។ ៣. គ្រឿងញៀន ១៦ករណី ឃាត់ខ្លួនជនសង្ស័យ ២៧នាក់។ ៤. កូវីដ គ្មានករណីថ្មី អ្នកជាសះស្បើយ ២នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១៣៦ ២៦២នាក់ អ្នកជាសះស្បើយ ១៣៣ ១៩៤នាក់ អ្នកស្លាប់ ៣ ០៥៦នាក់ ចេញផ្សាយ ថ្ងៃទី១៥ ឧសភា ២០២២
-
១៣ ឧសភា ២០២២

១. នៅឆ្នាំ២០២១ សមាគមស្ករត្នោតកំពង់ស្ពឺ បាននាំចេញស្ករត្នោតប្រមាណ ១៥៧តោន ហើយរំពឹងថាឆ្នាំ២០២២នេះ នឹងកើនឡើងដល់ ១៧០តោន – AMS Central ២. អ្នកជំនាញ៖ ទំហំជួញដូរផ្សារហ៊ុនកម្ពុជានឹងកើនដល់មួយលានដុល្លារក្នុងមួយថ្ងៃ – រស្មីកម្ពុជា ៣. ៤ខែ ដើមឆ្នាំ២០២២ កម្ពុជាបាននាំចេញកៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូមានទំហំសរុបជិត ១៥០លានដុល្លារ កើនជាង១៦% – ភ្នំពេញបុស្តិ៍ ៤. ជនភៀសខ្លួនអ៊ុយក្រែនដែលរត់ចេញពីប្រទេស កើនលើស៦លាននាក់, នេះបើតាមរបាយការណ៍ UN – AlJazeera ៥. វិមានក្រឹមឡាំង ចាត់ទុកថាសមាជិកភាព NATO របស់ហ្វាំងឡង់ ជាការគំរាមកំហែងដល់សន្តិសុខរុស្ស៉ី – Reuters