-
១២ ឧសភា ២០២២

១. កម្ពុជាជាប្រទេសដែលមានដែនជម្រកសត្វព្រៃស្រែពក ធំជាងគេ និងចុងក្រោយគេបង្អស់ក្នុងតំបន់ និង ពិភពលោក – AMS Economy ២. អនុស្ថានីយអគ្គិសនី នៅកោះកុង ក្រចេះ កំពង់ចាម តម្លៃជិត៩០លានដុល្លារ ត្រូវបានដាក់ឱ្យប្រើជាផ្លូវការ – ថ្មីៗ ៣. ការពង្រឹងរូបិយវត្ថុជាតិ ជាដំណោះស្រាយសម្រាប់អតិផរណាដែលរំពឹងថាកើនឡើង ៤% ខណៈវាអាចប៉ះពាល់កំណើនចំណូលជាតិកម្ពុជា – RFI ៤. ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ កូរ៉េខាងជើងរកឃើញករណីឆ្លងជំងឺកូវីដ១៩លើកដំបូង – BBC ៥. អាមេរិក ជំរុញឱ្យរុស្ស៊ី និងចិនបញ្ឈប់ការប្រើសិទ្ធិវេតូលើ ទណ្ឌកម្មកូរ៉េខាងជើង – VOI
-
១១ ឧសភា ២០២២

១. អ្នកធ្វេីដំណេីរឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិទាំង៣ (ភ្នំពេញ សៀមរាប និងព្រះសីហនុ) កើន ១៣% នៅក្នុងខែមេសា ឆ្នាំ២០២២ – AMS Economy ២. ក្រុមហ៊ុនអភិវឌ្ឍន៍ផ្សារទំនើបដ៏ល្បីរបស់អាមេរិក Walmart ចង់មកពង្រីកប្រតិបត្តិការនៅកម្ពុជា – AMS Economy ៣. បរិមាណត្រីធម្មជាតិ លើទីផ្សារ នៅភ្នំពេញ ថយចុះ បន្ទាប់ពីមានការទប់ស្កាត់ បទល្មើសនេសាទ នៅបឹងទន្លេសាប មានប្រសិទ្ធភាពជាងមុន – រស្មីកម្ពុជា ៤. ចិន ព្រមាននាវាចម្បាំងអាម៉េរិក ដែលបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ – Reuters ៥. ក្នុងជំនួបតាមទូរស័ព្ទ លោក Xi ប្រាប់លោក Macron ថា អឺរ៉ុប គួរតែគ្រប់គ្រងសន្តិសុខខ្លួនឯងឱ្យបានពេញលេញ – SCMP
-
១០ ឧសភា ២០២២

១. កសិករជាច្រើននៅក្នុងស្រុកសូត្រនិគម ខេត្តសៀមរាបបាននាំគ្នាបង្កើនសកម្មភាពកែប្រែដីតូចៗរបស់ខ្លួនដែលនៅទំនេរឱ្យទៅជាប្រភពចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ – AMS Economy ២. កំពង់ផែស្វយ័តភ្នំពេញសម្រេចបានលទ្ធផលអាជីវកម្មលើសផែនការឆ្នាំ២០២១ ចំនួន ១៣% និងកើនឡើង ២០% ធៀបនឹងឆ្នាំ២០២០ និងទទួលបានប្រាក់ចំណេញជិត ១៣លានដុល្លារ – AMS Economy ៣. ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នឹងកៀរគរក្រុមហ៊ុនថាមពលអាមេរិកបន្ថែមទៀតមកបណ្តាក់ទុននៅកម្ពុជា ខណៈដែលកម្ពុជាកំពុងមានការអភិវឌ្ឍយ៉ាងរហ័សក្នុងវិស័យថាមពល រួមទាំងប្រេង និងឧស្ម័ន – ខ្មែរថាមស៍ ៤. លោក Macron ស្នើបង្កើតប្លុកនយោបាយថ្មី ដើម្បីឱ្យប្រទេសមិនមែនសមាជិក EU ចូលរួម – ABC ៥. ចិន ហៅការព្រួយបារម្ភរបស់ G7 លើការជ្រើសរើសមេដឹកនាំហុងកុង គឺជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង – Reuters
-
៩ ឧសភា ២០២២

១. ព្រំដែនថ្មដា ខេត្តពោធិ៍សាត់ កំពុងមានសន្ទុះវិនិយោគអភិវឌ្ឍជាច្រើនសម្រាប់វិស័យទេសចរណ៍ – FN ២. កាេដាក់ពង្រាយ ធុងសំរាម ២ ៣០០ធុង នៅគ្រប់ ច្រក ផ្លូវ តូច -ធំក្នុងខណ្ឌ ៧មករា បានកាត់បន្ថយការ ចោល ពាសវាលពាសកាល – កម្ពុជាថ្មី ៣. គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានជួយសង្គ្រោះត្រីបបែលយក្សដ៏ធំមួយ នៅខេត្តស្ទឹងត្រែង – ថ្មីៗ ៤. រុស្ស៉ីកំពុងអភិវឌ្ឍ “មីស៉ីលល្បឿនលឿនជាងសំឡេង” ជំនាន់ថ្មី ដែលអាចបាញ់ចេញពីទីណាក៏បាន – Mirror ៥. ការវាយប្រហារដោយខ្មាន់កាំភ្លើង និងគ្រាប់បែកដៃផ្ទុះឡើងលើមណ្ឌលបោះឆ្នោត ខណៈប្រជាជនហ្វីលីពីនរាប់លាននាក់ កំពុងចូលរួមការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី – AFP
-
៦ ឧសភា ២០២២

១. ៤ខែ ដើមឆ្នាំ២០២២ កម្ពុជាទទួលបានចំណូល ៥១៦លានដុល្លារ ពីការនាំចេញអង្ករជាង ២២មុឺនតោន និងស្រូវជាង ១លានតោន – FN ២. រដ្ឋមន្ត្រីក្រសួងសាធារណការ ស្នើឱ្យទីភ្នាក់ងារអភិវឌ្ឍន៍បារាំងពិនិត្យលទ្ធភាពឡើងវិញលើការសិក្សាប្រព័ន្ធឡានដឹកជញ្ជូនប្រើផ្លូវដែកនៅភ្នំពេញ ដើម្បីបន្ថយការកកស្ទះ – RFI ៣. CDC អនុម័តឱ្យក្រុមហ៊ុនចំនួន៦ បង្កើតរោងចក្រនៅកម្ពុជា ជាមួយទុនសរុបជាង១៥២លានដុល្លារ បង្កើតការងារជាង ៣០០០កន្លែង – រស្មីកម្ពុជា ៤. ក្រសួងការពារជាតិអាមេរិកថា មិនបានផ្តល់ព័ត៌មានសម្ងាត់ឱ្យអ៊ុយក្រែនសម្លាប់ឧត្តមសេនីយ៍រុស្ស៊ីទេ – NDTV ៥. រុស្ស៉ីថាចង់រក្សាភាពជាអ្នកជិតខាងល្អ ជាមួយតំបន់អាស៉ីកណ្តាល និងមិនចាត់ទុកតំបន់នេះ ជាសង្វៀនប្រកួតប្រជែងភូមិសាស្រ្តនយោបាយឡើយ – TASS
-
៥ ឧសភា ២០២២

១. មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញថ្មីតម្លៃ ២០០លានដុល្លារ នឹងបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ – AMS Economy ២. សហភាពអឺរ៉ុបផ្ដល់នាវាល្បាត៧គ្រឿងដល់កម្ពុជា ដើម្បីទប់ស្កាត់បទល្មើសនេសាទក្នុងដែ នសមុទ្រ – ថ្មីៗ ៣. អាជ្ញាធរកម្ពុជា-ថៃ សម្របសម្រួលគ្នា បើកច្រកព្រំដែន អូរស្មាច់-ឆងចម ជាថ្មី ក្រោយពីបិទជាងពីរឆ្នាំ – រស្មីកម្ពុជា ៤. រុស្ស៊ី ប្រកាសអនុវត្តបទឈប់បាញ់ និងបើកច្រកមនុស្សធម៌នៅរោងចក្រដែក Azovstal ក្នុងក្រុង Mariupol រយៈពេល ៣ថ្ងៃ – TASS ៥. តៃវ៉ាន់ថា ខ្លួនគ្មានលទ្ធភាពទិញឧទ្ធម្ភាគចក្រទំនើបប្រឆាំងនាវាមុជទឹកថ្មីរបស់អាមេរិកទេ ដោយសារតែពួកវាមានតម្លៃខ្ពស់ពេក – Reuters
-
៤ ឧសភា ២០២២

១. ២ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាជាង ៦៥៣លានដុល្លារ សម្រាប់កម្មវិធីផ្ទេរសាច់ប្រាក់ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយវិបត្តិកូវីដ១៩ – AMS Economy ២. កូរ៉េគ្រោងនាំចូលស្វាយពីកម្ពុជាយ៉ាងហោចណាស់ ១ម៉ឺនតោនក្នុងមួយឆ្នាំ ដើម្បីបំពេញតម្រូវការទីផ្សារកូរ៉េ – ថ្មីៗ ៣. ៤ខែដើមឆ្នាំ២០២២ កម្ពុជាបានអនុម័តគម្រោងវិនិយោគលើទ្រព្យសកម្មថេរចំនួន ៥២ ដែលមានតម្លៃជិត ២,៥ពាន់លានដុល្លារ – ខ្មែរថាមស៍ ៤. ទីក្រុងប៉េកាំងបានបិទស្ថានីយរថភ្លើងក្រោមដីនិងរថយន្តក្រុងរាប់សិបកន្លែង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ – CNA ៥. យោធារុស្សុីបានវាយប្រហារលើមូលដ្ឋានទ័ពអាកាសមួយកន្លែងក្បែរទីក្រុង Odesa របស់អ៊ុយក្រែន ដោយកម្ទេចយន្ដហោះដ្រូន មីស៊ីល និងគ្រាប់រំសេវដែលអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបផ្ដល់ឱ្យទីក្រុងកៀវ – Reuters
-
៣ ឧសភា ២០២២

១. ៤ខែដើមឆ្នាំ២០២២ កម្ពុជាទទួលបានចំណូលពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរជាង ១.៣លានដុល្លារ – AMS Central ២. ខេត្តកែបគ្រោងនឹងសាងសង់កំពង់ផែស្តង់ដារចំនួន២ សម្រាប់វិស័យជលផល និងទេសចរណ៍ ក្រោមគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) – ខ្មែរថាមស៍ ៣. CDC៖ ទុនវិនិយោគពីបរទេសសរុបក្នុងឆ្នាំ២០២១ មានត្រឹមជាង៤ពាន់លានដុល្លារ ថយចុះចំនួន៤៧% កាលពីឆ្នាំ២០២០ – RFI ៤. អង់គ្លេស ប្រកាសផ្ដល់ជំនួយយោធាបន្ថែម ៣៧៥លានដុល្លារ ដល់អ៊ុយក្រែន – Reuters ៥. Moldova ច្រានចោលសេចក្ដីរាយការណ៍ថារុស្ស៉ី កំពុងត្រៀមលក្ខណៈ ឈ្លានពានប្រទេសរបស់ខ្លួន – TASS
-
២ ឧសភា ២០២២

១. ត្រីមាសទី១ ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសជិត ១៦ម៉ឺននាក់ កើន១២៥ % ធៀប នឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ – ភ្នំពេញបុស្តិ៍ ២. កម្ពុជា និងថៃ បានបើកច្រកទ្វារអន្តរជាតិប៉ោយប៉ែត-អារញ្ញប្រាថេតឡើងវិញ បន្ទាប់ពីបានបិទពីរឆ្នាំ ដោយសារកូវីដ១៩ – ខ្មែរថាមស៍ ៣. ក្រោយមានវត្តមានសហគមន៍សម្រស់កោះហាន ជីវភាពរបស់ប្រជាជនជុំវិញតំបន់ចំនួន ៣៥គ្រួសារ ល្អប្រសើរឡើង តាមរយៈការផ្តល់សេវាកម្មទេសចរណ៍ និងការផ្គត់ផ្គង់ចំណីអាហារ – AMS Economy ៤. ជនស៊ីវិលអ៊ុយក្រែនជាង១០០នាក់ ត្រូវជម្លៀសពីរោងចក្រក្នុងក្រុង Mariupol ដែលរុស្ស៊ីត្រួតត្រា – DW ៥. នូវែលសេឡង់បើកព្រំដែនឡើងវិញ ដើម្បីស្វាគមន៍អ្នកដំណើរមកពីជាង ៦០ប្រទេស – BBC
-
២៨ មេសា ២០២២

១. ស្ពាន អាកាស ថ្មើរជើង សន្ធរម៉ុក គ្រោង សម្ពោធ ដាក់ ឱ្យប្រើប្រាស់ នៅ ពេល ដ៏ ខ្លី ខាង មុខ នេះ – កម្ពុជាថ្មី ២. កម្ពុជា មាន ពលករ ចំណាក ស្រុក ជាង ១,៣ លាន នាក់ ទៅ ធ្វើ ការ នៅ ក្រៅ ប្រទេស ដោយ បានផ្ទេរប្រាក់ ជាង ៣ ពាន់ លាន ដុល្លារ ក្នុង ឆ្នាំ ២០២១ – ខ្មែរថាមស៍ ៣. ត្រីមាសទី១ ឆ្នាំ២០២២ កុងតឺន័រឆ្លងកាត់មានចំនួន ១៩៨ ១៨២ TEUs កើនជាង ១៦,%…