-
២៥ មេសា ២០២២

១. កម្ពុជាជាប្រទេសសុវត្ថិភាពបំផុត ក្នុងការទទួលស្វាគមន៍ភ្លៀវទេសចរអន្តរជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍ – AMS Central ២. គម្រោងអភិវឌ្ឍន៍ចំណតផែរណបពហុបំណង TS១១ របស់កំពង់ផែស្វយ័តភ្នំពេញ សម្រេចបានប្រមាណ ៨៥% – រស្មីកម្ពុជា ៣. ក្រសួងបរិស្ថាន គាំទ្រឱ្យមានការវិនិយោគទេសចរណ៍ធម្មជាតិខ្នាតតូច នៅតំបន់ការពារធម្មជាតិ – ថ្មីៗ ៤. ជប៉ុនបញ្ជូនបេសកជន ទៅកាន់កោះ Solomon ពាក់ព័ន្ធកិច្ចព្រមព្រៀងសន្តិសុខជាមួយចិន – AP ៥. ទីក្រុងមូស្គូ ព្រមានអាមេរិកជាថ្មីម្តងទៀត ប្រឆាំងនឹងការបន្តផ្តល់សព្វាវុធឥតឈប់ឈរឱ្យទៅអ៊ុយក្រែន – Reuters
-
២២ មេសា ២០២២

១. នៅត្រីមាសដំបូងឆ្នាំនេះ កម្ពុជារកចំណូលបានជាង ៣ពាន់លានដុល្លារពីការនាំចេញក្នុងវិស័យកាត់ដេរ – AMS ២. កម្ពុជារកចំណូលបានជាង ៨១ម៉ឺនដុល្លារពីការលក់សំបុត្រជូនភ្ញៀវចូលទស្សនារមណីយដ្ឋានអង្គរក្នុងរយៈពេល ៣ខែដំបូងឆ្នាំ២០២២ – AMS ៣. ប្រាក់ជាង២៧០លានដុល្លារ បានជួយដល់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការដើរកម្សាន្តរបស់ទេសចរនាថ្ងៃចូលឆ្នាំខ្មែរឆ្នាំ២០២២ – ថ្មីៗ ៤. ក្រុមប្រទេស G20 ព្រមព្រៀងគ្នាសម្របសម្រួលគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ ដើម្បីធានាស្ថិរភាពសេដ្ឋកិច្ចពិភពលោក – CNA ៥. លោក Zelenskyy អំពាវនាវឱ្យពិភពលោកបញ្ជូនអាវុធធុនធ្ងន់បន្ថែម ហើយឱ្យបណ្ដាប្រទេសលោកខាងលិចដាក់ទណ្ឌកម្មបន្ថែមលើមូស្គូ – Reuters
-
២១ មេសា ២០២២

១. កម្ពុជាត្រូវការទឹកប្រាក់ ១៧.៥៥ពាន់លានដុល្លារ សម្រាប់វិនិយោគសាធារណៈលើវិស័យឧស្សាហកម្ម រយៈពេល៣ឆ្នាំខាងមុខ – AMS Economy ២. កម្ពុជានាំចេញត្បូង និងលោហធាតុមានតម្លៃ ៩១លានដុល្លារ កើនឡើងជាង១៣០០% នៅត្រីមាសទី១ – FN ៣. ៣ខែ ដើមឆ្នាំ២០២២ កម្ពុជាបានចំណូលពីពន្ធដារ ជាង១២០០លានដុល្លារ កើនជាង ២២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ – ថ្មីៗ ៤. ហ្វាំងឡង់ ខិតចូលកាន់តែកៀក ក្នុងការក្លាយជាសមាជិករបស់អង្គការ NATO បន្ទាប់ពីទទួលបានការគាំទ្រពីសភា – Reuters ៥. រុស្ស៉ី៖ ប្រតិបត្តិការយោធាពិសេសរបស់មូស្គូនឹងបិទបញ្ចប់ ពេលការគំរាមកំហែងពាក់ព័ន្ធនឹងការអូសទាញអ៊ុយក្រែនឱ្យចូលជាសមាជិកអង្គការ NATO ត្រូវបានលុបបំបាត់ – TASS
-
២០ មេសា ២០២២

១. ២ខែ ដើមឆ្នាំ២០២២ CDC អនុម័តគម្រោង វិនិយោគ ក្រៅ តំបន់ សេដ្ឋកិច្ច ពិសេស ចំនួន ៣៥ កើនឡើង ១៤គម្រោង ក្នុងទំហំជាង ២ពាន់ លាន ដុល្លារ – ភ្នំពេញបុស្តិ៍ ២. ៣ខែចុងក្រោយ ឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីស្រស់បានត្រឹមតែ ២៧ម៉ឺនតោន ធ្លាក់ចុះជិត ៤០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ – ថ្មីៗ ៣. ៣ខែ ដើមឆ្នាំ២០២២ កម្ពុជា-អាមេរិក សម្រេចបានទំហំពាណិជ្ជកម្ម ២,២ពាន់លានដុល្លារ – ថ្មីៗ ៤. ទូរទស្សន៍តៃវ៉ាន់ សុំទោសក្រោយច្រឡំរាយការណ៍ថា ចិនវាយប្រហារក្រុងតៃប៉ិ – Reuters ៥. អ្នកជាប់ឃុំរ៉ូហ៊ីងយ៉ាជាង ៥០០នាក់ បានព្យាយាមរត់គេចចេញពីមណ្ឌលឃុំឃាំង ជនអន្តោប្រវេសន៍ម៉ាឡេស៊ីមួយនៅក្នុងរដ្ឋប៉េណាំង – VOA
-
១៩ មេសា ២០២២

១. កម្ពុជាកំណត់យកវិស័យយានយន្ត និង អេឡិចត្រូនិកជាវិស័យអាទិភាព ដើម្បីចូលរួមស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩ – AMS Economy ២. គម្រោងការពារជំនន់ ទឹកស្ទឹងព្រែកត្នោត អនុវត្តបាន ៥១% នៃគម្រោងទាំងមូលហើយ – រស្មីកម្ពុជា ៣. ពាណិជ្ជកម្ម កម្ពុជា – ចិន មានតម្លៃ ជាង ២,៨ពាន់ លានដុល្លារ ហក់ឡើង ប្រមាណ ជាង ៣៦% បើធៀបទៅនឹង ត្រីមាស ទី ១ ឆ្នាំ ២០២១ – ភ្នំពេញបុស្តិ៍ ៤. ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskyy៖ រុស្ស៊ីចាប់ផ្ដើមសកម្មភាពយោធាទ្រង់ទ្រាយធំ ដើម្បីដណ្ដើមការកាន់កាប់ភាគខាងកើតអ៊ុយក្រែន – The Guardian ៥. តម្លៃប្រេងបានកើនឡើង ក្រោយលីប៊ីត្រូវបានបង្ខំឱ្យបញ្ឈប់ការនាំចេញប្រេងមួយចំនួន ហើយរោងចក្រនៅទីក្រុងសៀងហៃត្រៀមបើកឡើងវិញ បន្ទាប់ពីការបិទទប់ស្កាត់កូវីដ១៩ – Reuters
-
១៨ មេសា ២០២២

១. ទោះបី តម្លៃ គ្រាប់ស្វាយ ចន្ទី ធ្លាក់ចុះ សមាគម គ្រាប់ស្វាយ ចន្ទី បាន ជួយ សមាជិក របស់ ខ្លួន ក្នុង កា រលក់ ផលិតផល ឱ្យបាន ខ្ពស់ – ខ្មែរថាមស៍ ២. ពាណិជ្ជកម្មអន្តរជាតិកម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២២ មានតម្លៃជាង ១៣ពាន់លានដុល្លារ កើនជាង ៩% ខណៈការនាំចេញស្ទុះហក់ឡើងជាង ២៥% – ភ្នំពេញបុស្តិ៍ ៣. កម្ពុជាទទួលចំណូលជាង ៩៩លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ នៅត្រីមាសទី១ ឆ្នាំ២០២២ – FN ៤. ប៉ាគីស្ថានព្រមានអាហ្វហ្គានីស្ថាន ឱ្យបញ្ឈប់ការផ្តល់ជម្រកដល់ពួកសកម្មប្រយុទ្ធតាលីបង់ប៉ាគីស្ថាន ដែលធ្វើការវាយប្រហារប្រឆាំងនឹងយោធារបស់ក្រុងអុីស្លាមម៉ាបាដ – Yahoo News ៥. ជាង៧សប្ដាហ៍ កងកម្លាំងឈ្លានពានរុស្ស៊ី បានឡោមព័ទ្ធ និងកំពុងខិតជិតចំណុចកណ្ដាលនៃក្រុង…
-
១៣ មេសា ២០២២

១. ២ខែ ដើមឆ្នាំ២០២២ ការនាំចេញទំនិញពីកម្ពុជាទៅអាមេរិកមានតម្លៃជាង ១,៤លានដុល្លារ កើនឡើងជាង ៤០% – AMS Economy ២. កម្ពុជា និងសមាជិកអាស៊ាន គ្រោងពង្រីកប្រព័ន្ធទូទាត់ឆ្លងដែនឱ្យកាន់តែមានតម្លៃទាប និងសុវត្ថិភាពខ្ពស់ – ថ្មីៗ ៣. ខេត្តកែប នឹងមានផែនការមេសម្រាប់ចង្អុលបង្ហាញ និងអភិវឌ្ឍវិស័យទេសចរណ៍ ក្នុងពេលឆាប់ៗនេះ ដើម្បីស្រូបទាញអ្នកវិនិយោគ និងភ្ញៀវទេសចរ ជាតិ- អន្តរជាតិ – ភ្នំពេញបុស្តិ៍ ៤. ផែនការទិញនាវាមុជទឹកចិនរបស់រដ្ឋាភិបាលថៃ បាន និងកំពុងជាប់គាំង បន្ទាប់ពីអាល្លឺម៉ង់បដិសេធផ្គត់ផ្គង់គ្រឿងម៉ាស៊ីន ដែលនាវាមុជទឹកនេះត្រូវប្រើ – Nikkei Asia ៥. រុស្ស៉ីអះអាងថា ទាហានម៉ារីនអ៊ុយក្រែន ១,០២៦នាក់ ក្នុងទីក្រុង Mariupol ទម្លាក់អាវុធសុំចុះចាញ់ – Reuters
-
១២ មេសា ២០២២

១. ២ខែ ដើមឆ្នាំ២០២២ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃសម្រេចបានទឹកប្រាក់ ១.៣៦ពាន់លានដុល្លារ កើន ៥% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ – AMS Economy ២. កម្ពុជា និងសមាជិកអាស៊ាន គ្រោងពង្រីកប្រព័ន្ធទូទាត់ឆ្លងដែនឱ្យកាន់តែមានតម្លៃទាប និងសុវត្ថិភាពខ្ពស់ – ថ្មីៗ ៣. សាល របាំ ស្ថិតនៅ បរិវេណ ប្រាសាទ តា ព្រហ្ម គ្រោង បើក ឱ្យ ទេសចរ ចូល ទស្សនា ឡើងវិញ ក្រោយ ពី ជួសជុល អស់ ១ ១ ឆ្នាំ – ខ្មែរថាមស៍ ៤. ស្រីលង្កាផ្អាកឈប់បង់បំណុល ៥១ពាន់លានដុល្លាររបស់ខ្លួន ខណៈប្រទេសនេះជួបវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន – BBC ៥. រដ្ឋមន្ត្រីការពារជាតិអាមេរិក ព្រមានឥណ្ឌា ជុំវិញការគំរាមកំហែងសន្តិសុខពី សំណាក់ចិន និងរុស្ស៉ី –…
-
៨ មេសា ២០២២

១. ៦ខែចុងក្រោយ កម្ពុជាទទួលបានគម្រោងវិនិយោគអភិវឌ្ឍបុរីថ្មីចំនួន ៣៩គម្រោង – AMS Economy ២. ក្រសួងសាធារណការ កំណត់ពេល ៣ខែ ឱ្យក្រុមហ៊ុនចិន បញ្ចប់ការសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-បាវិត – រស្មីកម្ពុជា ៣. សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា៖ ទីផ្សារផ្គត់ផ្គង់ជ្រូកនឹងកើនដល់ ១ម៉ឺនក្បាល នារដូវកាលចូលឆ្នាំខ្មែរ – RFI ៤. វិមានក្រឹមឡាំង៖ រុស្ស៊ីសង្ឃឹមថា ប្រតិបត្តិការយោធានៅអ៊ុយក្រែន នឹងបញ្ចប់ឆាប់ៗ – TASS ៥. យន្តហោះក្រុមហ៊ុនដឹកជញ្ជួនទំនិញ DHL ដាច់ជាពីរកំណាត់ កំលុងការចុះចតបន្ទាន់ នៅព្រលានយន្តហោះរបស់ Costa Rica – CNA
-
៧ មេសា ២០២២

១. ២ខែ ដំបូងឆ្នាំ២០២២ កម្ពុជា បាន នាំចូល ទំនិញ ពី ថៃ ក្នុងទំហំជាង ១ , ៣ ពាន់ លាន ដុល្លារ កើន ឡើង ជាង ៣ % – ខ្មែរថាមស៍ ២. ថៃ ចិន វៀតណាម និងបរទេស ជាង៣ពាន់នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជាក្នុងឆ្នាំ២០២១ – ថ្មីៗ ៣. ៣ខែ ដើមឆ្នាំ២០២២ កម្ពុជាបាននាំចេញដំឡូងមីក្រៀម និងស្រស់ជាង ១.៥លានតោនទៅថៃ និងវៀតណាម – FN ៤. រុស្ស៊ីគំរាមថា ប្រទេសដែលបោះឆ្នោតព្យួររុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN នឹងជួបបញ្ហា – Reuters ៥. ចិនអំពាវនាវឱ្យស៊ើបអង្កេតពេញលេញក្នុងករណីសម្លាប់រង្គាលនៅក្រុង Bucha – CGTN