Category: ព័ត៌មានសង្ខេបប្រចាំថ្ងៃ

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ មីនា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ មីនា ២០២៣

    ១. គម្រោងតបណ្តាញខ្សែកាបអុបទិកក្រោមបាតសមុទ្រហុងកុង-ព្រះសីហនុ គ្រោងបញ្ចប់នៅឆ្នាំ២០២៤ – AMS Economy ២. ឆ្នាំ២០២២ ការនាំចេញទៅកាន់ទីផ្សារអាមេរិករបស់កម្ពុជាមានទំហំជិត ៩ពាន់លានដុល្លារ ខណៈទីផ្សារសហភាពអឺរ៉ុបមានប្រមាណ ៤ពាន់លានដុល្លារ – កម្ពុជាថ្មី ៣. WHO: អត្រាស្លាប់ដោយជំងឺរបេងនៅកម្ពុជាធ្លាក់ចុះ៥០% កម្ពុជាពុំស្ថិតនៅក្នុងចំណោមប្រទេស៣០ ដែលមានបន្ទុកជំងឺរបេងធ្ងន់ធ្ងរ ក្នុងពិភពលោកទៀតទេ – FN ៤. ជប៉ុនសម្រេចដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង ដើម្បីឆ្លើយតបទៅនឹងការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) របស់ទីក្រុងព្យុងយ៉ាង – NHK ៥. អ្នកនាំពាក្យមន្ទីរបញ្ចកោណ៖ អាមេរិកមិនសុំឱ្យរុស្ស៉ីសុំទោស ជុំវិញឧប្បត្តិហេតុយន្តហោះដ្រូននៅសមុទ្រខ្មៅ ដែលកើតឡើងក្នុងសប្តាហ៍នេះទេ – TASS

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៦ មីនា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៦ មីនា ២០២៣

    ១. រយៈពេល២០ឆ្នាំ សហគមន៍កសិកម្មនៅទូទាំងប្រទេសកម្ពុជា មានចំនួនកើនឡើងពី ១ ដល់ ១ ២៥១សហគមន៍ – AMS Central ២. ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ប៊ុលហា្គរី សម្រេចបានប្រមាណ ៨,១លានដុល្លារ កើនឡើង ៧៨% ធៀបនឹងឆ្នាំ២០២១ – រស្មីកម្ពុជា ៣. ចិនបានបញ្ជូនទាហានជាង ២០០នាក់ ដើម្បីចូលរួមក្នុងការហ្វឹកហ្វឺនយោធារួមគ្នា “នាគមាស-២០២៣” នៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ មីនា ដល់ថ្ងៃទី៨ មេសា – ស៊ីស៊ីថាមស៍ ៤. កូរ៉េខាងត្បូងគ្រោងសាងសង់មជ្ឈមណ្ឌលផលិតបន្ទះឈីបដ៏ធំជាងគេនៅលើពិភពលោក ក្នុងទឹកប្រាក់វិនិយោគ ២៣០ប៊ីលានដុល្លារពីក្រុមហ៊ុន Samsung – CNN ៥. ក្រុមហ៊ុនផលិតអាវុធឥណ្ឌា-រុស្ស៉ី រំពឹងថានឹងបញ្ចប់កិច្ចព្រមព្រៀងលក់មីស៉ីលល្បឿនលឿនជាងសំឡេងឱ្យទៅឥណ្ឌូណេស៊ី ក្នុងតម្លៃយ៉ាងហោចណាស់ ២០០លានដុល្លារ នៅឆ្នាំ២០២៣នេះ – Reuters

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៥ មីនា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៥ មីនា ២០២៣

    ១. គម្រោងខ្សែក្រវាត់ទី៣ ប៉ែកខាងកើតរាជធានីភ្នំពេញប្រវែងប្រមាណ ៣៤,១៥គីឡូម៉ែត្រ គ្រោង ចំណាយ ជាង ២៤០ លាន ដុល្លា រ – AMS Economy ២. ២ខែ ដើមឆ្នាំ២០២៣នេះ កម្ពុជានាំចេញផ្លែចេកស្រស់ជាង៨ម៉ឺនតោនក្នុងទឹកប្រាក់ប្រមាណ ៥២លានដុល្លារ – ស៊ីស៊ីថាមស៍ ៣. កម្ពុជារកចំណូលបានជិត ៨០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ក្នុងពេល ២ខែ ដើមឆ្នាំ២០២៣នេះ – FN ៤. អាជ្ញាធរថៃ ព្រមានពីហានិភ័យគ្រោះថ្នាក់ខ្ពស់នៃវិទ្យុសកម្មក្នុងធុងដែករាងស៉ីឡាំងមួយ ដែលបានបាត់ចេញពីស្ថានីយថាមពលមួយកន្លែង – AFP ៥. យោធាអាមេរិក ចោទយន្ដហោះចម្បាំងរុស្ស៉ីមួយគ្រឿងថាបានធ្វើឱ្យយន្ដហោះដ្រូនរបស់ខ្លួន ដែលមានតម្លៃជាង ៣០លានដុល្លារ ធ្លាក់នៅឯសមុទ្រខ្មៅ – Al Jazeera

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៤ មីនា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៤ មីនា ២០២៣

    ១. គម្រោងស្ដារសត្វខ្លាធំឡើងវិញនៅកម្ពុជានឹងមកដល់នៅប្រមាណ ៩ខែទៀត – AMS Central ២. អគ្គលេខាធិការអាស៊ាន៖ សហភាពរូបិយវត្ថុ និងរូបិយប័ណ្ណរួមសម្រាប់តំបន់អាស៊ាន មិនមែនជាអាទិភាពក្នុងពេលបច្ចុប្បន្នឡើយ – ថ្មីៗ ៣. ២ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលជាង ៥៣៩លានដុល្លារ ស្មើនឹងជាង១៥% នៃផែនការ – FN ៤. ពាណិជ្ជកម្មក្រៅប្រទេសរបស់រុស្ស៊ី មានទឹកប្រាក់ ៨៥០,៥ប៊ីលានដុល្លារ កើនឡើង ៨,១%ក្នុងឆ្នាំ ២០២២ – Xinhua ៥. ទីក្រុង Kyiv រិះគន់លើការដែលរុស្ស៊ីពន្យារកិច្ចព្រមព្រៀងនាំចេញធញ្ញជាតិអ៊ុយក្រែន៦០ថ្ងៃ – Al Jazeera

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៣ មីនា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៣ មីនា ២០២៣

    ១. ការប្រើ “ប្រាក់រៀល” ក្នុងចរន្តសេដ្ឋកិច្ចកម្ពុជាសព្វថ្ងៃ បានកើនដល់រង្វង់ ១៥% ខណ:ប្រាក់ដុល្លារធ្លាក់នៅត្រឹម ៨៥% – ថ្មីៗ ២. កម្ពុជារកបានចំណូលពីទេសចរណ៍អន្តរជាតិជាង ១,៤ពាន់លានដុល្លារ ដោយចូលរួមចំណែកប្រមាណ ៣,៦% នៃ GDP នៅក្នុងឆ្នាំ២០២២ – ភ្នំពេញបុស្តិ៍ ៣. ដោយសារបញ្ហាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា រោងចក្រផលិតស្បែកជើងមួយរបស់ចិនរើទីតាំងផលិតពីមីយ៉ាន់ម៉ាមកផលិតនៅកម្ពុជាវិញ – ស៊ីស៊ីថាមស៍ ៤. ការនាំចូលអាវុធទៅកាន់តំបន់អឺរ៉ុប បានកើនឡើងទ្វេដងកាលពីឆ្នាំ២០២២ ដោយសារសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ដែលនេះក៏បានធ្វើឱ្យអ៊ុយក្រែនកា្លយជាគោលដៅនៃលំហូរចូលអាវុធធំលំដាប់ទី៣ នៅលើពិភពលោក – AFP ៥. កូរ៉េខាងត្បូង និងអាមេរិក បានចាប់ផ្ដើមការធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំ ជាលើកដំបូងក្នុងរយៈពេលជាង៥ឆ្នាំមកនេះ – CNA

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១០ មីនា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១០ មីនា ២០២៣

    ១. កម្ពុជាគ្រោងដាក់ឱ្យដំណើរការកម្មវិធី AI Chatbot ឈ្មោះ ChatGPT ជាភាសាខ្មែរនៅពេលខាងមុខ ក្នុងគោលដៅបម្រើដល់ប្រយោជន៍ការងារប្រចាំថ្ងៃរបស់ស្ថាប័នរដ្ឋ និងឯកជន – AMS Economy ២. ២ខែដើមឆ្នាំ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិសម្រេចបានជាង ៦,៨ពាន់លានដុល្លារ – FN ៣. សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ តាំងបង្ហាញ “ចម្លាក់ព្រះពាន់” ជាវត្ថុកម្ររបស់សិល្បៈខ្មែរ – ស៊ីស៊ីថាមស៍ ៤. ថៃកំពុងរងការវាយប្រហារពីផ្សែងអ័ព្ទជាខ្លាំង ខណៈមនុស្សជាង ១,៣លាននាក់ត្រូវបានរកឃើញថាមានជំងឺ ដោយសារការបំពុលខ្យល់នេះ – Thai PBS World ៥. រុស្ស៊ីបានប្រើប្រាស់មីស៊ីលបាលីស្ទីកលឿនជាងសម្លេងឈ្មោះ Kinzhal ដែលមានល្បឿនលឿនជាងសម្លេង៩ដង ក្នុងប្រតិបត្តិការវាយសងសឹកលើអ៊ុយក្រែន – BBC

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៩ មីនា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៩ មីនា ២០២៣

    ១. ការដាំដំណាំ ក្នុងខេត្តពោធិ៍សាត់ អាច ផ្គត់ផ្គង់លើទីផ្សារបាន រហូត ១៥ តោន ក្នុង ១ថ្ងៃ ខណៈរដ្ឋបាលខេត្ត នឹង បន្តជំរុញការ ដាំ ដំណាំ ដើម្បីពង្រីកទីផ្សារផ្គត់ផ្គង់ នៅ កម្ពុជា និងឈានទៅ នាំចេញ បន្ថែមទៀត – ភ្នំពេញបុស្តិ៍ ២. ផលិតផលខ្មែរជាង៥០០មុខ ត្រូវបាននាំមកបង្ហាញ ផ្សព្វផ្សាយ និងដាក់លក់ក្នុងឱកាសបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ – FN ៣. ផ្លូវក្រាលកៅស៊ូ និងបេតុង ចំនួនប្រាំខ្សែ ចម្ងាយសរុបប្រវែងជាង ៥០គីឡូម៉ែត្រ ឆ្លងកាត់ស្រុកព្រៃឈរ បាននិងកំពុងស្ថាបនានាពេលបច្ចុប្បន្ន- រស្មីកម្ពុជា ៤. AUKUS៖ អូស្ត្រាលី រំពឹង ទិញ នាវាមុជទឹក ដើរ ដោយ ថាមពល នុយក្លេអ៊ែរ ៥ គ្រឿងពីអាមេរិក – CNA ៥.…

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៨ មីនា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៨ មីនា ២០២៣

    ១. អ្នកនាំពាក្យក្រសួងទេសចរណ៍៖ បុណ្យទន្លេនៅខេត្តកំពង់ធំរំពឹងទាក់ទាញបានភ្ញៀវទេសចរ ១លាននាក់ – RFI ២. កម្ពុជា មានកម្លាំងពលកម្មជាស្រ្ដីប្រមាណ ៨៤% ហើយស្រ្តី ៦១% ជាម្ចាស់អាជីវកម្ម និងអ្នកធ្វើជំនួញ ដែលនេះជាអត្រាខ្ពស់ក្នុងតំបន់ – ថ្មីៗ ៣. អាកាស យានដ្ឋាន អន្តរជាតិ សៀម រាប ចាស់ នឹង ត្រូវ បិទ ដំណើរការ ទាំង ស្រុង តែ ម្តង នៅពេលអាកាស យានដ្ឋានថ្មី បើក ដំណើរ ការ ជា ផ្លូវ ការ នា ខែ តុលា ខាង មុខ នេះ – ភ្នំពេញបុស្តិ៍ ៤. មនុស្សជិត ១,៣លាននាក់ បានដើរតាមដងផ្លូវក្នុងទីក្រុងនានានៃប្រទេសបារាំង កាលពីថ្ងៃអង្គារ ដើម្បីតវ៉ាប្រឆាំងនឹងកំណែទម្រង់សោធននិវត្តន៍ –…

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៧ មីនា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៧ មីនា ២០២៣

    ១. វិស័យឧស្សាហកម្មកម្ពុជា នៅតែរក្សាបានស្ថិរភាពល្អ ហើយរោងចក្រឧស្សាហកម្ម បានបង្កើតការងារជាង១លានកន្លែង – AMS Central ២. បច្ចុប្បន្ននេះ កម្ពុជាមានរថយន្តប្រើប្រាស់ថាមពលអគ្គិសនី ជិត៨០០គ្រឿង ខណៈចំនួនអ្នកប្រើប្រាស់រថយន្តអគ្គិសនីនេះនឹងបន្តកើនឡើងជាលំដាប់ – FN ៣. គម្រោងសាងសង់ស្ពានខ្សែកាប កោះពេជ្រ-កោះនរា រហូតមកដល់ពេលនេះ សម្រេចបានការសាងសង់ ៦២%ហើយ និងគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣នេះ – រស្មីកម្ពុជា ៤. កូរ៉េខាងជើង ចោទអាមេរិកថា មានចេតនាធ្វើឱ្យស្ថានភាពឧបទ្វីបកូរ៉េ និងតំបន់កាន់តែដុនដាប តាមរយៈធ្វើសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូង – France24 ៥. រដ្ឋមន្ត្រីការបរទេសចិន៖ តៃវ៉ាន់គឺជា “បន្ទាត់ក្រហមទី១” របស់ចិន ដែលអាមេរិកមិនត្រូវរំលងជាដាច់ខាត – AFP

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣ មីនា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣ មីនា ២០២៣

    ១. ២ខែក្នុងឆ្នាំ២០២៣ មានទេសចរអន្តរជាតិប្រមាណ ១៥ម៉ឺននាក់ចូលទស្សនារមណីយដ្ឋានអង្គរ ហើយបានផ្តល់ចំណូលជាង ៧លានដុល្លារដល់គ្រឹះស្ថានអង្គរ – ថ្មីៗ ២. រដ្ឋាភិបាលពិចារណាបន្ថយថ្លៃធ្វើលិខិតឆ្លងដែន ឬ Passport – RFI ៣. កម្ពុជា មានស្ថានីយបញ្ចូលថាមពលយានយន្ដអគ្គិសនីចំនួន ១៣កន្លែង និងយានយន្តអគ្គិសនី ៧៣១គ្រឿង – ថ្មីៗ ៤. នាវាមុជទឹករុស្ស៉ីមួយគ្រឿងដែលស្ថិតនៅតំបន់សមុទ្រជប៉ុន បានវាយប្រហារចំគោលដៅលើដីគោកដែលស្ថិតនៅចម្ងាយជាង ១ ០០០គីឡូម៉ែត្រពីគ្នា ដោយប្រើប្រាស់មីស៉ីលគ្រូស Kalibr – AFP ៥. លោក ពូទីន ចោទក្រុមអ្នកជាតិនិយមអ៊ុយក្រែន ថាជាអ្នកវាយប្រហារក្នុងតំបន់ Bryansk របស់រុស្ស៉ី – BBC