-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១២ មិថុនា ២០២៣

១. ផលិតផលសក្តានុពលរបស់ខេត្តកោះកុង ចំនួន ៤៤មុខ នឹងដាក់បង្ហាញក្នុងពិព័រណ៍ទេសចរណ៍ផ្លែឈើ និងផលិតផល “ភូមិមួយ ផលិតផលមួយ” ជាលើកដំបូងរបស់ខ្លួន – AMS Central ២. កម្ពុជានាំចេញសម្លៀកបំពាក់ និងស្បែកជើង មានតម្លៃជាង ៣,៣ពាន់លានដុល្លារ នៅ៥ខែដើមឆ្នាំនេះ ថយចុះជាង ២៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ – FN ៣. កម្ពុជារកចំណូលបានជាង ៧៣៦លានដុល្លារ ពីការនាំចេញស្រូវនិងអង្ករក្នុងរយៈពេល៥ខែឆ្នាំ២០២៣ – ស៊ីស៊ីថាមស៍ ៤. អង្គការណាតូចាប់ផ្តើមសមយុទ្ធកងទ័ពអាកាសដ៏ធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ដើម្បីជាការបង្ហាញកម្លាំងរបស់ប្លុកក្នុងការទប់ទល់នឹងការគំរាមកំហែង – CNA ៥. លោក គីម ជុងអ៊ុន ប្តេជ្ញាចាប់ដៃសហការជាមួយលោក ពូទីន លើកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើគោលដៅរួមគ្នារវាងប្រទេសទាំង២ – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៩ មិថុនា ២០២៣

១. ការអភិរក្សឃ្មុំព្រៃ ការចិញ្ចឹមឃ្មុំ ការយកទឹកឃ្មុំ និងផលិតផលផ្សេងៗពីឃ្មុំ នឹងក្លាយជាជម្រើសមុខរបរមួយ ជួយដល់ការលើកកម្ពស់ជីវភាពប្រជាសហគមន៍មូលដ្ឋាន – AMS Economy ២. ផ្លូវខេត្តលេខ៣១២ ប្រវែងជាង ២៨គីឡូម៉ែត្រ ស្ថិតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង ចំណាយថវិកាប្រមាណ ២៥លានដុល្លារ ដើម្បីលើកកម្រិតគុណភាពឡើងវិញ – ថ្មីៗ ៣. រថពាសដែក (MPV) ១៤ គ្រឿង និង សម្ភារៈ បរិក្ខារ វេជ្ជសាស្ត្រ ត្រូវបាន ដឹក ចេញពី កំពង់ផែ ក្រុងព្រះសីហនុ ទៅកាន់ ប្រទេស ម៉ាលី ក្នុង បេសកកម្ម UN – ភ្នំពេញបុស្តិ៍ ៤. រដ្ឋាភិបាលស៊ុយអែតប្រកាសអនុញ្ញាតឱ្យ NATO ដាក់ពង្រាយកងកម្លាំងក្នុងប្រទេសខ្លួន ទោះមិនទាន់ក្លាយជាសមាជិកក៏ដោយ – Reuters ៥. WHO ប្រញាប់ប្រញាល់ក្នុងការផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់តំបន់រងទឹកជំនន់ ដោយសារការបាក់ទំនប់ទឹកនៅអ៊ុយក្រែន –…
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៨ មិថុនា ២០២៣

១. ៥ខែ ឆ្នាំ២០២៣ សហគមន៍អេកូទេសចរណ៍ភ្នំទ័ពជាង ដែលស្ថិតនៅភាគនីរតីនៃតំបន់ជួរភ្នំក្រវ៉ាញកម្ពុជា ទាក់ទាញទេសចរបានជាង ៤ពាន់នាក់ – AMS Central ២. រដ្ឋបាលខេត្តព្រះសីហនុកំពុងសាងសង់ផ្លូវបេតុងចំនួន៥១ខ្សែនៅក្នុងស្រុកក្រុងចំនួនបួន រួមមាននៅស្រុកស្ទឹងហាវចំនួន៣ខ្សែ ស្រុកកំពង់សីលាចំនួន៦ខ្សែ ស្រុកព្រៃនប់ចំនួន២៩ខ្សែ និងក្រុងព្រះសីហនុចំនួន១៣ខ្សែ- រស្មីកម្ពុជា ៣. អគារមន្ទីរពេទ្យជាតិតេជោសន្ដិភាព នឹងបញ្ចប់ការសាងសង់ក្នុងខែមិថុនានេះ – កម្ពុជាថ្មី ៤. ទីក្រុងញូវយ៉ក កំពុងប្រឈមការបំពុលបរិយាកាសអាក្រក់បំផុតក្នុងពិភពលោក ដែលបង្កមកពីភ្លើងឆេះព្រៃនៅកាណាដា – The Straits Times ៥. អាល្លឺម៉ង់ត្រៀមធ្វើជាម្ចាស់ផ្ទះនៃសមយុទ្ធផ្លូវអាកាសដ៏ធំបំផុត មិនធ្លាប់មានរបស់អង្គការណាតូ – Euronews #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៧ មិថុនា ២០២៣

១. បារាំង នឹងបន្តជួយកម្ពុជា លើបញ្ហាប្រែប្រួលអាកាសធាតុ និងហិរញ្ញវត្ថុបៃតង ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព – AMS Central ២. រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី២ សម្រេចការសាងសង់បានប្រមាណ៩០ % ដែលនឹងធ្វើឱ្យសមត្ថភាពផ្គត់ផ្គង់ទឹកនៅរាជធានីភ្នំពេញកាន់តែប្រសើរឡើង – FN ៣. អង្ករកម្ពុជាប្រមាណជាង២ពាន់តោន បាននាំចេញទៅទីផ្សារថ្មីក្នុងប្រទេសតំបន់អាស៊ាន – RFI ៤. អ៉ីរ៉ង់ដាក់បង្ហាញគ្រាប់មីស៊ីលផ្លោងល្បឿនលឿនជាងសំឡេងជាលើកដំបូងរបស់ខ្លួន – Reuters ៥. ប្រមុខការទូតអាមេរិកកំពុងពិចារណាលើដំណើរទស្សនកិច្ចទៅកាន់ចិន ចំពេលមានភាពតានតឹង – AFP #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៦ មិថុនា ២០២៣

១. រដ្ឋាភិបាលសម្រេចលើកលែងពន្ធរហូតដល់ដាច់ឆ្នាំ២០២៣ ចំពោះអចលនទ្រព្យដែលស្ថិតនៅក្នុងក្រុងឧដុង្គម៉ែជ័យនៃខេត្ដកំពង់ស្ពឺ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូននៃខេត្ដកណ្ដាល និងក្រុងបូកគោនៃខេត្ដកំពត – AMS Central ២. ស្ពានកោះពេជ្រតភ្ជាប់ទៅកោះនរាសម្រេចបាន ៩០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៣ – កម្ពុជាថ្មី ៣. កម្ពុជា-ថៃ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវការទូទាត់ឆ្លងដែន តាមរយៈ QR Code ដំណាក់កាលទី២ ដែលអនុញ្ញាតឱ្យពលរដ្ឋថៃ ងាយស្រួលធ្វើការទូទាត់នៅកម្ពុជា – FN ៤. ឥណ្ឌូណេស៊ី ចាប់ផ្តើមធ្វើសមយុទ្ធយោធាជើងទឹកពហុភាគី ចំពេលភាពតានតឹងនៅអាស៊ីប៉ាស៊ីហ្វិកកំពុងបន្តអូសបន្លាយ – Reuters ៥. រុស្ស៊ីមិនរំពឹងថានឹងមានការបន្តកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅជាមួយអ៊ុយក្រែន ដែលនឹងផុតកំណត់នៅពាក់កណ្តាលខែកក្កដាទៀតនោះទេ – CNA #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៥ មិថុនា ២០២៣

១. ខេត្តកំពង់ធំ បាត់ដំបង និងព្រៃវែង បាននិងកំពុងជំរុញការអនុវត្តកម្មវិធីជំរុញផលិតកម្មស្រូវ និ ងការនាំចេញអង្ករ (Rice-SDP) ដោយទទួលបានហិរញ្ញប្បទា នបន្ថែមពីធនាគារអភិវឌ្ឍន៍អាស៊ី – AMS Economy ២. គ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាង ២០០គ្រាប់ នៅខេត្តមណ្ឌលគិរី ត្រូវបានអាជ្ញាធរធ្វើការដុតកម្ទេចចោលជាផ្លូវការ – AMS Central ៣. កម្ពុជារកចំណូលបានជាង១៦លានដុល្លារ ពីការលក់បណ្ណចូលទស្សនាអង្គរ នៅរយៈពេល ៥ខែក្នុងឆ្នាំនេះ – FN ៤. ឥណ្ឌា និងអាមេរិកព្រមព្រៀងគ្នាលើផែនការសម្រាប់កិច្ចសហប្រតិបត្តិការ ជុំវិញឧស្សាហកម្មការពារជាតិ – AFP ៥. កងកម្លាំងរុស្ស៉ីប្រចាំតំបន់ប៉ាស៊ីហ្វិក បានចាប់ផ្ដើមធ្វើសមយុទ្ធយោធាជើងទឹក នៅឯតំបន់ដែនទឹកនៃសមុទ្រជប៉ុន និងសមុទ្រ Okhotsk – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២ មិថុនា ២០២៣

១. រដ្ឋបាលខេត្តព្រះសីហនុ ប្តេជ្ញាជំរុញការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនៅទូទាំងខេត្តឱ្យបានចប់នៅឆ្នាំ២០២៣នេះ ខណៈបច្ចុប្បន្ន សម្រេចបាន ៩៧ភូមិរួចមកហើយ – AMS Central ២. ស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំ ដោយរក្សាអត្រាមានការងារធ្វើខ្ពស់ប្រមាណ ៩៩,៣% – ស៊ីស៊ីថាមស៍ ៣. ស្លាបមាន់ខូចគុណភាពនាំចូលពីវៀតណាម ជាង១តោនកន្លះ ត្រូវកម្លាំងនគរបាលខេត្តកណ្ដាល ចាប់បាន និងដុតកម្ទេចចោល – FN ៤. នាយករដ្ឋមន្ត្រីជប៉ុនគ្រោងចំណាយថវិកា ២៥ប៊ីលានដុល្លារ ដោះស្រាយវិបត្តិអត្រាកំណើតធ្លាក់ចុះ – CNA ៥. លោក Blinken និយាយថា សហរដ្ឋអាមេរិកកំពុងស្វែងរក “សន្តិភាពយូរអង្វែង” សម្រាប់អ៊ុយក្រែន – AFP #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១ មិថុនា ២០២៣

១. កំពង់ភ្លុកនឹងក្លាយជាគោលដៅទេសចរណ៍សហគមន៍ធម្មជាតិ មានបរិស្ថានស្អាតជាគំរូដ៏ទាក់ទាញបំផុត – AMS Central ២. ផ្សោតអ៊ីរ៉ាវ៉ាឌីទឹកប្រៃ (ដូហ្វីន) ឬហៅថាផ្សោតក្បាលត្រឡោកជាង ៥០ក្បាល ត្រូវបានរកឃើញក្នុងដែនសមុទ្រខេត្តកែប – ថ្មីៗ ៣. ខេត្តប៉ៃលិន គ្រោងដាំដើមផ្កាក្ងោក ១ ពាន់ដើមបន្ថែម លើកកម្ពស់សោភ័ណភាព ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ – កម្ពុជាថ្មី ៤. ចិននឹងតាមដានឱ្យដិតដល់លើវឌ្ឍនភាពនៃការពិភាក្សារបស់សហភាពអឺរ៉ុប ស្តីពីការដាក់ទណ្ឌកម្មលើកទី១១ ប្រឆាំងនឹងរុស្ស៊ីដែលអាចបណ្តាលឱ្យមានការរឹតបន្តឹងពាណិជ្ជកម្មជាមួយចិន – Reuters ៥. អាមេរិកប្រកាសកញ្ចប់ជំនួយយោធាថ្មីទំហំ ៣០០លានដុល្លារ សម្រាប់អ៊ុយក្រែន និងប្រាប់ទីក្រុងកៀវកុំឱ្យវាយប្រហារចូលទឹកដីរុស្ស៉ី – AFP #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣១ ឧសភា ២០២៣

១. ផលិតផលជលផលធម្មជាតិរបស់កម្ពុជា ចំនួន ១២ប្រភេទ រួមមាន ត្រីប្រា ត្រីពោរ បង្គាខ្លឹង បង្គារប៉ារ៉ា អន្ទង់ស្រែ ខ្យង និងកំពឹសជាដើម ត្រូវបានអគ្គនាយកដ្ឋានគយចិនសម្រេចអនុញ្ញាតឱ្យនាំចូលទីផ្សារចិន – AMS Central ២. គិតត្រឹមខែឧសភា ឆ្នាំ២០២៣ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ សម្រេចការសាងសង់បានជាង៥០% ហើយគ្រោងនឹងដាក់ឱ្យដំណើរការនៅដើមឆ្នាំ២០២៥ – ខ្មែរថាមស៍ ៣. វិស័យកាត់ដេរសម្លៀកបំពាក់ ការផលិតកាបូប ស្បែកជើង វិស័យកសិកម្ម និងការដំឡើងគ្រឿងបង្គុំ ជាវិស័យដែលពេញនិយមសម្រាប់វិនិយោគនៅកម្ពុជា – ស៊ីស៊ីថាមស៍ ៤. បណ្តាប្រទេសលោកខាងលិចកំពុងដាក់សម្ពាធលើតួកគី ឱ្យព្រមទទួលយកស៊ុយអែត ចូលជាសមាជិកអង្គការណាតូ ខណៈរដ្ឋាភិបាលស៊ុយអែត បាននិងកំពុងព្យាយាមបញ្ចុះបញ្ចូលរដ្ឋាភិបាលតួកគី – FT ៥. អ៊ុយក្រែន បានជំរុញឱ្យអាល្លឺម៉ង់ និងចក្រភពអង់គ្លេស បញ្ជូនយន្ដហោះចម្បាំង Eurofighter Typhoon មកឱ្យប្រទេសខ្លួន ដើម្បីទប់ទល់នឹងការវាយប្រហារតាមផ្លូវអាកាសពីសំណាក់រុស្ស៊ី – AFP #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣០ ឧសភា ២០២៣

១. ក្រុងទេសចរណ៍ចំនួន២ បានសម្ពោធដាក់ឱ្យដំណើរការទីលានទុកដាក់សំរាមជាផ្លូវការ ដែលមានសមត្ថភាពប្រតិបត្តិការដល់ទៅ ២០ឆ្នាំ – AMS Central ២. ក្រុមហ៊ុនកម្ពុជា និង សិង្ហបុរី ចាប់ដៃគ្នាបង្កើត “មជ្ឈមណ្ឌលថែទាំ និងជួសជុលយន្តហោះ” លើកដំបូងនៅកម្ពុជា – ស៊ីស៊ីថាមស៍ ៣. ខេត្តកែបនឹងបញ្ចប់ទាំងស្រុងពាក់ព័ន្ធការបន្ទោបង់ពាសវាលពាសកាល គិតត្រឹមពាក់កណ្តាល ខែមិថុនា ឆ្នាំ២០២៣ – FN ៤. ឆ្មាំឆ្នេរសមុទ្ររបស់អាមេរិក ជប៉ុន និងហ្វីលីពីន នឹងធ្វើសមយុទ្ធដែនសមុទ្ររួមគ្នានៅសមុទ្រចិនខាងត្បូងក្នុងសប្តាហ៍នេះ ដែលជាសមយុទ្ធត្រីភាគីលើកដំបូង – Reuters ៥. មនុស្សយ៉ាងហោចណាស់ ៤០នាក់ស្លាប់ ក្នុងការប៉ះទង្គិចគ្នាជាមួយកងទ័ព នៅរដ្ឋ Manipur នៃប្រទេសឥណ្ឌា – Al Jazeera #ams1minute