Category: ព័ត៌មានសង្ខេបប្រចាំថ្ងៃ

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១០ កក្កដា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១០ កក្កដា ២០២៣

    ១. កម្ពុជា និងចិន នឹងអាចទូទាត់ប្រាក់ឆ្លងដែនតាម QR-Code នៅចុងឆ្នាំនេះ ដើម្បីជំរុញការប្រើប្រាស់រូបិយបណ្ណរបស់ប្រទេសទាំងពីរនៅក្រៅប្រទេស – AMS Central ២. ឆមាសទី១ ឆ្នាំ២០២៣ ការនាំចេញគ្រាប់ពោតក្រហមរបស់កម្ពុជាទៅក្រៅប្រទេស សម្រេចបានជាង ១ម៉ឺន ៨ពាន់តោន ថយចុះជាង ៧៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ – AMS Central ៣. កម្ពុជាជាប្រទេសដែលមានសត្វក្ងោកបៃតងច្រើនជាងគេនៅលើពិភពលោក ខណៈ ចិន វៀតណាម ថៃ ឡាវ និងឥណ្ឌូណេស៊ី មានសត្វប្រភេទនេះក្រោម ១ ០០០ក្បាល – កម្ពុជាថ្មី ៤. កូរ៉េខាងជើង ព្រមានបាញ់ទម្លាក់យន្តហោះស៉ើបការណ៍អាមេរិក ដែលបំពានចូលដែនអាកាសរបស់ខ្លួន – DW ៥. អាមេរិកសម្លាប់មេដឹកនាំរដ្ឋអ៉ីស្លាម Usamah al-Muhajir ក្នុងស៊ីរី ដោយយន្តហោះដ្រូន – AP #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៧ កក្កដា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៧ កក្កដា ២០២៣

    ១. កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ដែលបានសាងសង់ឡើងលើផ្ទៃដី ២២,០០០ម៉ែត្រការ៉េ នឹងចូលរួមលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ និងលើកស្ទួយវិស័យទេសចរណ៍តាមបណ្តាកោះ – AMS Central ២. ខេត្តមណ្ឌលគិរីមានដីសម្បទានសេដ្ឋកិច្ច ២៥ទីតាំង វិនិយោគផលិតកម្មកសិកម្មខ្នាតធំ – កម្ពុជាថ្មី ៣. កម្ពុជារំពឹងថានឹងទទួលបានលំហូរវិនិយោគផ្ទាល់ពីបរទេស បន្ដងើបឡើងក្នុងរង្វង់ ១១,៨% នៃផលិតផលក្នុងស្រុកសរុប ក្នុងឆ្នាំ២០២៣នេះ – FN ៤. គយចិនបានហាមឃាត់ការនាំចូលអាហារសមុទ្រពីជប៉ុនប្រហែល ១/៥ ដោយបារម្ភពីសុវត្ថិភាពអាហារទាំងនេះ ក្រោយជប៉ុនមានគម្រោងបញ្ចេញទឹកដែលមានសារធាតុវិទ្យុសកម្មចូលទៅក្នុងសមុទ្រ – SCMP ៥. អាមេរិក មានផែនការបញ្ជូនគ្រាប់បែកចង្កោម ទៅឱ្យអ៊ុយក្រែន ដើម្បីប្រើប្រាស់នៅក្នុងការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងឈ្លានពានរុស្ស៉ី – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៦ កក្កដា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៦ កក្កដា ២០២៣

    ១. កម្ពុជាជាប់ចំណាត់ថ្នាក់ទី១៣ នៅអាស៊ីប៉ាស៊ីហ្វិកជាប្រទេសមានសន្តិភាព និងសុខក្សេមក្សាន្ដកម្រិតកណ្តាល – AMS Central ២. ក្នុងឆមាសទី១ កម្ពុជានាំចេញអង្ករបាន ៣៣ម៉ឺនតោន ក្នុងទំហំ ២២៩លានដុល្លារ ខណៈការនាំចេញស្រូវមានជាង ២,២លានតោន ស្មើនឹងទឹកប្រាក់ ៥៧៨លានដុល្លារ – FN ៣. ធនាគារជាតិនៃកម្ពុជាព្យាករណ៍ថា នៅឆ្នាំ២០២៣នេះអតិផរណារបស់កម្ពុជា ស្ថិតក្នុងរង្វង់ ២% ខណៈឆ្នាំ២០២២កន្លងទៅឡើងដល់ ៥,៤% – កម្ពុជាថ្មី ៤. ថៃរំពឹងថានឹងមាននាយករដ្ឋមន្ត្រីថ្មីក្រោយ សម័យប្រជុំសភាចំនួន ៣លើកនៅខែកក្កដានេះ – Bangkok Post ៥. កាណាដានឹងបញ្ឈប់ការទិញសិទ្ធិផ្សាយពាណិជ្ជកម្មនៅលើបណ្ដាញសង្គម Facebook និង Instagram ចំពេលកំពុងមានជម្លោះចែកភាគលាភ – Al Jazeera #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៥ កក្កដា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៥ កក្កដា ២០២៣

    ១. ៥ខែ ដើមឆ្នាំ២០២៣ កម្ពុជានាំចេញផលិតផលដំឡូងមីទៅកាន់ថៃ និងវៀតណាមសម្រេចបានជិត ១,២លានតោន – AMS Central ២. ៥ខែ ឆ្នាំ២០២៣ កម្ពុជានាំចេញស្វាយស្រស់បានជាង ៨៨ ០០០តោន – AMS Central ៣. ៦ខែ ឆ្នាំ២០២៣ កម្ពុជាមានអ្នកឆ្លងជំងឺគ្រុនឈាមជាង ៤៦០០ករណី ក្នុងនោះស្លាប់១០ករណី កើនជិត២ដង ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ – កម្ពុជាថ្មី ៤. ជប៉ុនកំពុងពិចារណាចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្មដែលបានចម្រោះ ចូលក្នុងសមុទ្រចាប់ពីខែសីហា – CNN ៥. វៀតណាមកំពុងប្រឈមនឹងឧបសគ្គខ្លាំង ក្នុងការសម្រេចបានគោលដៅកំណើនសេដ្ឋកិច្ចពី ៦% ទៅ ៦,៥% នៅឆ្នាំនេះ ដោយសារមូលដ្ឋានកំណើនទាប នៅក្នុងឆមាសទីមួយ – VN Express #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៤ កក្កដា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៤ កក្កដា ២០២៣

    ១. ពូជរុក្ខជាតិចំនួន ៤ប្រភេទ រួមមានស្រល់ បេង គគីរ និងកកោះ សរុបចំនួន ១ ៤៤០ដើម ត្រូវបានអាជ្ញាធរខេត្តមណ្ឌលគិរីដាំដុះលើផ្ទៃដី ៣ហិកតា ក្នុងឱកាសពិធីបុណ្យរុក្ខទិវា – AMS Central ២. ការនាំចេញផ្លែមៀនស្រស់ពីកម្ពុជាទៅចិនសម្រាប់រដូវកាលប្រមូលផលឆ្នាំ២០២៣-២០២៤ រំពឹងថានឹងអាចកើនលើសរដូវកាលមុន ៥ដង ខណៈការប្រមូលផលនឹងចាប់ផ្តើមពីខែកញ្ញា – ភ្នំពេញបុស្តិ៍ ៣. សាលារដ្ឋចំនួន ៣៨ នៅភ្នំពេញ ដែលមានសិស្សានុសិស្សកម្រិតមធ្យមសិក្សាទុតិយភូមិ សរុបជាង៤ម៉ឺននាក់ នឹងអនុវត្តយុទ្ធនាការគាំទ្រការអប់រំឌីជីថល – ស៊ីស៊ីថាមស៍ ៤. ចិននឹងដាក់កម្រិតលើការនាំចេញ សារធាតុផលិតបន្ទះឈីប ខណៈអាមេរិកពិចារណាដាក់ចេញច្បាប់ថ្មី – Reuters ៥. រដ្ឋបាលតាលីបង់បានបញ្ជាឱ្យបិទហាងកែសម្ផស្សទាំងអស់ ក្នុងរយៈពេលមួយខែ ដើម្បីបង្រួមសិទ្ធិចូលទៅកាន់កន្លែងសាធារណរបស់ស្ត្រីក្នុងអាហ្វហ្កានីស្ថាន – AFP #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣ កក្កដា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣ កក្កដា ២០២៣

    ១. រដ្ឋមន្ត្រីការពារជាតិ៖ បច្ចុប្បន្ន សភាពការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាមមានលក្ខណៈស្ងប់ស្ងាត់ល្អ ខណៈកងកម្លាំងខ្លះដែលកំពុងដាក់ពង្រាយអាចនឹងចល័តទៅអង្គភាពដើមវិញ – AMS Central ២. ឆមាសទី១ ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២,៥៧លាននាក់ កើនឡើង ៤០៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ – FN ៣. ស្រាស្វាយ ស្រាចេក ស្រាដំឡូងមី និងស្រាអង្កររបស់កម្ពុជា ឈ្នះមេដាយមាស និងផ្លាកទីនពីបារាំង ក្នុងកម្មវិធី Kura Master Competition 2023 – ស៊ីស៊ីថាមស៍ ៤. ភ្លៀងធ្លាក់ខ្លាំងវាយប្រហារភាគខាងត្បូងប្រទេសជប៉ុន ខណៈរលកកម្តៅវាយប្រហារភាគខាងលិច និងភាគខាងជើង – CNA ៥. មកដល់ពេលនេះ បារាំងឃាត់ខ្លួនមនុស្សជិត ៣ ០០០នាក់ក្នុងកុបកម្មប្រឆាំងបាញ់សម្លាប់យុវជន – AFP #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣០ មិថុនា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣០ មិថុនា ២០២៣

    ១. កម្ពុជាមានសមត្ថភាពផ្គត់ផ្គង់ប្រហុកជាលក្ខណៈពាណិជ្ជកម្ម ចំនួន ៨,៩ពាន់តោនក្នុងមួយឆ្នាំ ដែលចូលរួមផលិតដោយប្រតិបត្តិករសរុបចំនួន ១៨២សហគ្រាសកែច្នៃនៅទូទាំងប្រទេស – កម្ពុជាថ្មី ២. រដ្ឋមន្ត្រីក្រសួងសាធារណការ៖ គម្រោងផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែតបានសិក្សាចប់ហើយ – RFI ៣. កម្ពុជានាំចេញទំនិញទៅថៃកើនឡើង ១០% គិតជាទឹកប្រាក់៤៨០លានដុល្លារ រយៈពេល៥ខែឆ្នាំ២០២៣ -ខ្មែរថាមស៍ ៤. អាជ្ញាធរនៅក្នុងប្រទេសម៉ិកស៉ិក បានឱ្យដឹងថាមនុស្សច្រើនជាង ១០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅដ៏ក្ដៅបំផុតមួយ ក្នុងខែមិថុនានេះ – AFP ៥. អាមេរិកចល័តយន្តហោះទម្លាក់គ្រាប់បែក B-52 ចូលរួមការធ្វើសមយុទ្ធយោធា ជាមួយកូរ៉េខាងត្បូង ចំពេលមានភាពតានតឹងជាមួយកូរ៉េខាងជើង – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៩ មិថុនា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៩ មិថុនា ២០២៣

    ១. “សាលសហសិក្សាតេជោសែន” ចំណាយការសាងសង់ជាង ៦៥ម៉ឺនដុល្លារ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីលើកស្ទួយការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសាធារណការ និងដឹកជញ្ជូន – AMS Central ២. មន្ត្រីបរិស្ថានរកឃើញវត្ដមានសត្វព្រៃ៧ប្រភេទដូចជា ដំរីអាស៊ី ខ្ទីង ខ្លាពពក ខ្លាឃ្មុំធំ ប្រើសស្បូវ ខ្ទីង ឆ្កែព្រៃ ក្ងោក ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ – ស៊ីស៊ីថាមស៍ ៣. រដ្ឋាភិបាលត្រៀមអន្តរាគមន៍កញ្ចប់ពិសេសសម្រាប់អ្នកវិនិយោគអគារទុកចោលក្នុងខេត្តព្រះសីហនុ – RFI ៤. ភាគហ៊ុនរូបិយប័ណ្ណយ័នចិនក្នុងការទូទាត់ពាណិជ្ជកម្មអន្តរជាតិតាមរយៈ SWIFT មានចំនួនសរុប ២,៥៤% នៅក្នុងខែឧសភា ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែមករា ឆ្នាំ២០២២ – Sputnik ៥. តំបន់ Great Lakes របស់អាមេរិក ត្រូវបានរុំព័ទ្ធដោយផ្សែងអ័ព្ទហុយមកពីភ្លើងឆេះព្រៃនៅកាណាដា បណ្តាលអោយជនជាតិអាមេរិករាប់លាននាក់សម្ងំនៅក្នុងផ្ទះ និងក្នុងអគារ – TWC #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៨ មិថុនា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៨ មិថុនា ២០២៣

    ១. ៦ខែ ជនរងគ្រោះដោយសារមីន មានចំនួន ២១នាក់ ថយចុះប្រមាណ ៤៨% ធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ – AMS Central ២. គ្រឿងញៀនជាង ៥តោន ត្រូវបានដុតបំផ្លាញចោល ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន – AMS Central ៣. កម្ពុជាបាននាំចេញអង្ករចំនួន ២,៥ពាន់តោន ទៅទីផ្សារហ្វីលីពីនដែលជាបរិមាណដ៏ច្រើនលើកដំបូងមិនធ្លាប់មាន – ថ្មីៗ ៤. មេដឹកនាំវៀតណាម និងចិនជួបគ្នាដោយ យល់ព្រមលើការរក្សាសន្តិភាពនៅសមុទ្រ ជំរុញទំនាក់ទំនងពាណិជ្ជកម្ម ចំពេលភាពតានតឹងភូមិសាស្រ្តកើនឡើង – VN ៥. សេដ្ឋកិច្ចមីយ៉ាន់ម៉ារងគ្រោះដោយសារបញ្ហាប្តូររូបិយបណ្ណបរទេស និងការរឹតបន្តឹងការនាំចូល – Bloomberg #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៧ មិថុនា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៧ មិថុនា ២០២៣

    ១. កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង បានបំពាក់ប្រព័ន្ធកត់ត្រាស្វ័យប្រវត្តិ ត្រៀមដំណើរការឆាប់ៗនេះ – AMS Central ២. រដ្ឋមន្រ្តីពាណិជ្ជកម្ម៖ កម្ពុជាបង្កើនការនាំចេញអង្ករទៅចិនដល់៥០ម៉ឺនតោន ក្នុងឆ្នាំ២០២៣-២០២៤ – AMS Central ៣. ៦ខែឆ្នាំនេះ បរិមាណស្រូវនាំចេញ ក្រៅផ្លូវការទៅវៀតណាម នៅខេត្តព្រៃវែង មានជាង១លានតោន ស្មើនឹងទឹកប្រាក់ជិត៣០០លានដុល្លារ – FN ៤. យន្តហោះគ្មានមនុស្សបើករបស់អ៉ីស្រាអែល បានធ្លាក់ក្នុងទឹកដីប្រទេសលីបង់ កំលុងបេសកកម្មឈ្លបយកការណ៍ – Al Jazeera ៥. ចិនមានបំណងធ្វើការជាមួយវៀតណាម ដើម្បីពង្រឹងការទាក់ទងថ្នាក់ខ្ពស់ និងកិច្ចសហការគ្នារវាងយោធានៃប្រទេសទាំងពីរ – VN Express #ams1minute