Category: ព័ត៌មានសង្ខេបប្រចាំថ្ងៃ

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៨ សីហា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៨ សីហា ២០២៣

    ១. ក្រសួងកសិកម្មចុះបញ្ជីការពារពូជចន្ទីចំនួន ៤ប្រភេទ រួមមានពូជចន្ទី M-23, ពូជ M-10 ពូជ IM-4 និងពូជ H-09 ដែលអ្នកជំនាញចាត់ទុកជាពូជចន្ទីដ៏មានតម្លៃរបស់កម្ពុជា – AMS Central ២. ផលិតផលជលផលរបស់កម្ពុជា ៤មុខបន្ថែម រួមមាន បង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យង អាចនាំចេញដោយផ្ទាល់ទៅចិន ក្រោយគយចិនអនុញ្ញាត – AMS Central ៣. ៧ខែ ឆ្នាំ២០២៣ កម្ពុជារកចំណូលបានជាង ២ ៦០០លានដុល្លារ ពីការនាំចេញកសិផល – FN ៤. ថៃជំរុញការប្រើប្រាស់ប្រាក់យ័ន និងរូបិយប័ណ្ណអាស៊ីផ្សេងទៀតក្នុងពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីទប់ស្កាត់ការប្រែប្រួលតម្លៃប្រាក់បាតធៀបនឹងប្រាក់ដុល្លារ – Bangkok Post ៥. តំបន់ជាច្រើនរបស់ជប៉ុន កំពុងត្រៀមខ្លួនសម្រាប់ព្យុះទីហ្វុង Khanun ដែលនឹងបក់បោកទៅក្បែរតំបន់ភាគនិរតី – AFP #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៧ សីហា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៧ សីហា ២០២៣

    ១. ៧ខែ ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជាង ១២លាននាក់ នៃផែនការ ១៦លាននាក់ សម្រាប់ឆ្នាំ២០២៣នេះ – AMS Central ២. ឆមាសទី១ ឆ្នាំ២០២៣ ការនាំចេញដូងប្រេងសម្រេចបាន ២២ ០០០តោន ធ្លាក់ចុះបន្តិច ដោយសារទិន្នផលមិនសូវល្អ – AMS Central ៣. ឆមាសទី១ ឆ្នាំ២០២៣ កម្ពុជារកប្រាក់បានជាង ៤១៥លានដុល្លារពីការនាំចេញទំនិញទៅសិង្ហបុរី កើនជាង៥ដង ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ – ភ្នំពេញបុស្តិ៍ ៤. រុស្ស៊ីអាចត្រលប់ទៅផលិតកម្មឧស្ម័នវិញ ហើយការនាំចេញនឹងមានកំណើននៅឆ្នាំ២០២៥ ដោយសារតែប្រាក់ចំណូលនៃវិស័យឧស្ម័នរុស្ស៊ីអាចធ្លាក់ចុះជាងពីរដងមកត្រឹម ៧១ពាន់លានដុល្លារ – TASS ៥. ការនាំចេញអង្ករថៃ ទទួលផលពីបំរាមនាំចេញរបស់ឥណ្ឌា ខណៈវៀតណាមអះអាងថា អង្កររបស់ខ្លួនឡើងថ្លៃខ្ពស់ជាថ្មី – CNA #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៤ សីហា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៤ សីហា ២០២៣

    ១. សមាគមធនធានកសិ-ឧស្សាហកម្មកូរ៉េ មានបំណងបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា – AMS Central ២. ៧ខែ ឆ្នាំ២០២៣ កម្ពុជារកចំណូលបានជាង ២០លានដុល្លារ កើនជាង ៥០០% ពីភ្ញៀវទេសចរអន្តរជាតិជាង ៤៣ម៉ឺននាក់ ដែលទិញសំបុត្រចូលទស្សនាក្នុងតំបន់អង្គរ – ខ្មែរថាមស៍ ៣. កម្ពុជាជាប់លេខ៨លើពិភពលោកសម្រាប់ការនាំចេញស្រូវអង្ករ ដោយមួយឆ្នាំ អាចផលិតស្រូវបានជាង១២លានតោន – កម្ពុជាថ្មី ៤. គុយបាដាក់កម្រិតប្រតិបត្តិការសាច់ប្រាក់ និងហាមការដកប្រាក់ពីទូ ATM ដើម្បីទប់ស្កាត់អតិផរណា – India Today ៥. ឥណ្ឌូណេស៊ីនឹងរៀបចំដីកសិកម្មចំនួន ៥០ម៉ឺនហិកតាសម្រាប់ផលិតស្រូវក្នុងការប្រមើលមើលពីគ្រោះរាំងស្ងួតដ៏យូរដែលបង្កឡើងដោយបាតុភូតអាកាសធាតុ El Niño – CNA #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣ សីហា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣ សីហា ២០២៣

    ១. កម្ពុជាទទួលបានជំនួយជាង ២លានដុល្លារពីអាល្លឺម៉ង់ សម្រាប់គម្រោងបោសសម្អាតមីន នៅខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ – FN ២. ក្រុមប្រតិបត្តិការបោសសម្អាតមីន បានសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ១ម៉ឺន២ពាន់គ្រាប់ ដែលមានទម្ងន់ជាង ២០០តោនស្ថិតនៅក្នុងភូមិសាស្ត្រស្រុកពាមជរ ខេត្តព្រៃវែង – កម្ពុជាថ្មី ៣. ដំណាំស្រូវ ជាង ១ម៉ឺនហិកតា រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅប៉ុន្មានថ្ងៃកន្លងមកនេះ – កម្ពុជាថ្មី ៤. វៀតណាមនឹងផ្ដល់វ៉ាក់សាំងការពារជំងឺប៉េស្តជ្រូកអាហ្វ្រិក ២លានដូសទៅហ្វីលីពីន – VN Express ៥. ចិនដាក់ការកំណត់លើរយៈពេលត្រឹម២ម៉ោងក្នុងមួយថ្ងៃ ឱ្យប្រើប្រាស់អ៊ីនធឺណិតរបស់កុមារ ក្រោយការព្រួយបារម្ភលើជំងឺម្ញូបភ្នែក – Straits Times #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២ សីហា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២ សីហា ២០២៣

    ១. ជំនន់ទឹកភ្លៀងបានកើតឡើងក្នុងខេត្តចំនួន ៩ របស់កម្ពុជា ដែលបានប៉ះពាល់ទៅលើប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ ស្រូវ និងដំណាំរួមផ្សំផ្សេងៗ – AMS Central ២. គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ១ម៉ឺន២ពាន់គ្រាប់ ដែលមានទម្ងន់ជាង ២០០ តោនស្ថិតនៅក្នុងភូមិសាស្ត្រស្រុកពាមជរ ខេត្តព្រៃវែងត្រូវបានក្រុមប្រតិបត្តិការសម្អាត – កម្ពុជាថ្មី ៣. ការទូទាត់ជាប្រាក់រៀលតាម KHQR គិតត្រឹមខែមេសា ឆ្នាំ២០២៣ ចំនួនប្រតិបត្តិការជាប្រាក់រៀល មានជិត ១៧ម៉ឺនប្រតិបត្តិការ ដែលស្មើនឹងទំហំទឹកប្រាក់ ៩៧ប៊ីលានរៀល – ថ្មីៗ ៤. ថៃ និងវៀតណាម នាំគ្នាសម្រុកប្រមូលទិញស្រូវពីប្រជាកសិករសម្រាប់នាំចេញទៅកាន់ទីផ្សារពិភពលោក – Bangkok Post ៥. ប៉ូឡូញប្រញាប់ប្រញាល់ពង្រឹងទ័ពទៅព្រំដែន ក្រោយចោទប្រកាន់បេឡារូសថារំលោភលើដែនអាកាសរបស់ខ្លួន – CNA

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១ សីហា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១ សីហា ២០២៣

    ១. ៧ខែ ឆ្នាំ២០២៣ គ្រោះមហន្តរាយដែលបង្កឡើងដោយគ្រោះធម្មជាតិ បានធ្វើឱ្យមនុស្សស្លាប់ និងរបួស ជិត ១៥០០០នាក់ និងមានការខូចខាតផ្ទះ និងអគាររដ្ឋបាលជាច្រើនខ្នង – AMS Central ២. ៦ខែ ឆ្នាំ២០២៣ កម្ពុជារកចំណូលបានជាង ៧០០លានដុល្លារ ពីវិស័យនាំចេញស្បែកជើង ថយចុះជាង ១៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ – ស៊ីស៊ីថាមស៍ ៣. កម្ពុជាដាក់ចេញមូលបត្របំណុលរដ្ឋ ចំនួន២៧លានដុល្លារ ក្នុងឆមាសទី១ ដែលស្មើនឹង ១៣,៥% នៃគោលដៅសរុបចំនួន២០០លាន – ខ្មែរថាមស៍ ៤. ចិនរឹតបន្តឹងការនាំចេញដ្រូន ចំពេលកំពុងមានភាពតានតឹងផ្នែកបច្ចេកវិទ្យាជាមួយអាមេរិក – Aljazeera ៥. ឥណ្ឌូនេស៊ីបានទិញដ្រូនថ្មី១២គ្រឿងពីក្រុមហ៊ុនអ៊ែររ៉ូស្ពេស (Aerospace) របស់តួកគីក្នុងតំលៃ៣០០លានដុល្លារ – Reuters

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣១ កក្កដា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣១ កក្កដា ២០២៣

    ១. កម្ពុជានឹងចូលរួមមហាសន្និបាត UN ប្រចាំឆ្នាំ២០២៣ នៅទីក្រុងញូយ៉ក ក្នុងខែកញ្ញាខាងមុខជាមួយសមាសភាពប្រតិភូនៃគណៈរដ្ឋាភិបាលថ្មី – AMS Central ២. អាជ្ញាធរខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងខេត្តជាប់មាត់សមុទ្រ បានត្រៀមកម្លាំងដើម្បីជួយពលរដ្ឋពីជំនន់ទឹកភ្លៀង និងនៅតែបន្តតាមដានពីស្ថានភាពនៃជំនន់ទឹកភ្លៀង – AMS Central ៣. ឆមាសទី១ ឆ្នាំ២០២៣ ការនាំចូលសម្ភារៈនិងបរិក្ខាសំណង់មានទំហំ ៩១១លានដុល្លារ កើនឡើង ០,៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ -ស៊ីស៊ីថាមស៍ ៤. អតីតប្រធានាធិបតីរុស្ស៉ី៖ យើងអាចនឹងប្រើអាវុធនុយក្លេអ៊ែរ បើប្រតិបត្តិការវាយបករបស់អ៊ុយក្រែនទទួលបានជោគជ័យ – The Guardian ៥. EU ត្រៀមខ្លួនពង្រឹងកិច្ចសហប្រតិបត្តិការជាមួយហ្វីលីពីន លើសន្តិសុខដែនសមុទ្រ – France24

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៨ កក្កដា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៨ កក្កដា ២០២៣

    ១. ក្រសួងកសិកម្ម៖ និន្នាការតម្លៃម្ទេសរយៈពេល៥ឆ្នាំចុងក្រោយ ហក់ឡើងដល់ ២ម៉ឺនរៀលក្នុងមួយគីឡូក្រាម – AMS Central ២. ឆមាសទី១ ឆ្នាំ២០២៣ កម្ពុជាទទួលបានចំណូលពីវិស័យល្បែងពាណិជ្ជកម្មបានប្រមាណ ១២លានដុល្លារ កើនឡើងជិត១៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ – FN ៣. ផ្ទៃដីដាំដុះចន្ទី ៤ម៉ឺនហិកតា ចូលមកជំនួសផ្ទៃដី ១០ម៉ឺនហិកតា ដែលកសិករកាប់ចោលពីរឆ្នាំមុន – RFI ៤. លោក Macron ព្រមានប្រឆាំងនឹងចក្រពត្តិនិយមថ្មីក្នុងតំបន់ប៉ាស៉ីហ្វិក – The Guardian ៥. ជប៉ុន ថាកូរ៉េខាងជើង កំពុងបង្កការគំរាមកំហែងធ្ងន់ធ្ងរ ដល់សន្តិសុខជាតិរបស់ខ្លួន ជាងពេលណាៗទាំងអស់ – AFP

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៧ កក្កដា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៧ កក្កដា ២០២៣

    ១. ការសាកល្បងនូវយន្តហោះចុះចតលើផ្ទៃទឹក នឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ ២០២៣ ដោយយន្តហោះនេះ អាចផ្ទុកមនុស្សបានប្រមាណ ៨នាក់ – AMS Central ២. ឆមាសទី១ ឆ្នាំ២០២៣ ការនាំចេញរបស់កម្ពុជាទៅកាន់សិង្ហបុរីមានទំហំ ៤១៥លានដុល្លារ កើនឡើងប្រមាណ ៥៦៥% – ខ្មែរថាមស៍ ៣. នៅត្រីមាសទីបួននៃឆ្នាំនេះ ឡាវនឹងសាកល្បងការទូទាត់កូដ QR ជាមួយវៀតណាម ថៃ និងកម្ពុជា – ថ្មីៗ ៤. រដ្ឋមន្រ្តីការបរទេសអាមេរិក៖ ទ្វារបានបើកចំហសម្រាប់ នូវែលសេឡង់ ដើម្បីចូលរួមជាមួយគម្រោងអភិវឌ្ឍ និងផែនការលទ្ធកម្មអាវុធ នៃបក្សសម្ព័ន្ធត្រីភាគី AUKUS – Reuters ៥. ណាតូនឹងពង្រឹងសន្តិសុខនៅតំបន់សមុទ្រខ្មៅ ក្រោយរុស្ស៊ីប្រកាសថាផ្នែកខ្លះមិនមានសុវត្ថិភាពសម្រាប់ការដឹកជញ្ជូន – CTV

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៦ កក្កដា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៦ កក្កដា ២០២៣

    ១. ក្រសួងកសិកម្ម និងសមាគមស្វាយចន្ទីកម្ពុជា ប្រាប់ឱ្យកសិករ ប្រុងប្រយ័ត្នចំពោះ បាតុភូត El Nino ដោយនឹងធ្វើឱ្យក្នុងដីគ្មានសំណើម និងអាចបំផ្លាញដំណាំ – AMS Central ២. ខេត្តកំពតប្រកាសបើកទ្វារទឹកចេញពីទំនប់វារីអគ្គិសនីកំចាយ ដោយសារភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ដែលបង្ករឱ្យកម្ពស់ទឹកកើនឡើងខ្ពស់ – ស៊ីស៊ីថាមស៍ ៣. ឆមាសទី១ ឆ្នាំ២០២៣ កម្ពុជាទទួលបានចំណូលជិត ១៨៨លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ – FN ៤. ត្រីបាឡែនប្រភេទ Pilot រាប់សិបក្បាលងាប់ បន្ទាប់ពីជាប់គាំងនៅលើឆ្នេរមួយកន្លែង នៅភាគខាងលិចអូស្ត្រាលី – CNA ៥. វៀតណាមផលិតបាន វ៉ាក់សាំងការពារជំងឺប៉េស្ដជ្រូកអាហ្វ្រិក ២ប្រភេទ និងត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់ទូទាំងប្រទេស – VN Express