Category: ព័ត៌មានសង្ខេបប្រចាំថ្ងៃ

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៥ ធ្នូ ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៥ ធ្នូ ២០២៣

    ១. ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពតតម្លៃ ២០ លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ – AMS Central ២. កម្ពុជា នឹងដាក់ឱ្យអនុវត្តសាកល្បងប្រព័ន្ធ(Cambodia e-Arrival) សម្រាប់អ្នកដំណើរចូលមកកម្ពុជា នៅដើមឆ្នាំ ២០២៤ – AMS Central ៣. កម្ពុជាទទួលបានចំណូលជាង ៤៤៦ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ក្នុងរយៈពេល ១១ ខែ – FN ៤. វៀតណាមជាប់លេខ ២ នៅអាស៊ី សម្រាប់អ្នកធ្វើដំណើរមកពីគ្រប់ទិសទីដើរលេងកម្សាន្តក្នុងថ្ងៃចូលឆ្នាំថ្មី – VN Express ៥. អ៉ីស្រាអែល ប្រាប់មន្ត្រីជាន់ខ្ពស់អាមេរិកថាសង្រ្គាមនៅហ្កាហ្សា នឹងអូសបន្លាយពេលច្រើនខែទៅមុខ – AFP #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៤ ធ្នូ ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៤ ធ្នូ ២០២៣

    ១. ក្រុមអភិរក្សប្រទះឃើញសត្វឆ្កែព្រៃជិតផុតពូជ ២ក្បាល នៅដែនជម្រកសត្វព្រៃស្រែពក ក្នុងខេត្តមណ្ឌលគិរី – AMS Central ២. ក្រសួងសេដ្ឋកិច្ច៖ អត្រាអតិផរណានៅកម្ពុជាស្ថិតក្នុងកម្រិតទាបនៅត្រីមាសទី៣ ឆ្នាំ២០២៣ – AMS Economy ៣. ចិនស្នើកម្ពុជាគាំទ្រគម្រោងផលិតភាពយន្តរឿង និងឯកសារ “កម្ពុជាបងប្អូនល្អ” នៅលើទឹកដីកម្ពុជា – ខ្មែរថាមស៍ ៤. ចិនថ្កោលទោសការគាំទ្ររបស់កាណាដាចំពោះហ្វីលីពីន ជុំវិញឧប្បត្តិហេតុនៅសមុទ្រចិនខាងត្បូង – The Star ៥. អង់គ្លេស ជប៉ុន អ៉ីតាលី ចុះសន្ធិសញ្ញាអន្តរជាតិជាផ្លូវការ ស្តីពីការបង្កើតកម្មវិធីអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ថ្មី – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៣ ធ្នូ ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៣ ធ្នូ ២០២៣

    ១. CDC៖ សហភាពអឺរ៉ុបបានផ្តល់ថវិកា ជាង ១ ៥០០លានដុល្លារ ក្នុងរយៈពេលជាង ៣០ឆ្នាំ ដើម្បីគាំទ្រការអនុវត្តគម្រោង ក្នុងវិស័យសំខាន់ៗនៅកម្ពុជា – AMS Central ២. កម្ពុជាប្រាប់ភាគីវៀតណាមថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងមិនធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងលំហូរទឹកទន្លេមេគង្គនោះទេ – AMS Central ៣. ក្រុមហ៊ុនយានយន្តវៀតណាម Vingroup អាចនឹងបើកសេវាតាក់ស៊ីថាមពលអគ្គិសនីនៅភ្នំពេញ បន្ទាប់មកសៀមរាប និងព្រះសីហនុ – ថ្មីៗ ៤. មនុស្សជិត ៥០លាននាក់ប្រឈមនឹងភាពអត់ឃ្លាននៅអាហ្វ្រិកភាគខាងលិច និងកណ្ដាល – CNA ៥. សេដ្ឋកិច្ចមីយ៉ាន់ម៉ារំពឹងថានឹងកើនឡើងត្រឹមតែ ១%ប៉ុណ្ណោះក្នុងរយៈមួយឆ្នាំគិតត្រឹមខែមីនា ឆ្នាំ២០២៤ – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១២ ធ្នូ ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១២ ធ្នូ ២០២៣

    ១. ១០ខែដំបូង កម្ពុជាចេញលិខិតអនុញ្ញាតសាងសង់នៅទូទាំងប្រទេសជិត ៣ពាន់គម្រោង ដែលមានទំហំសរុបជាង ៥ពាន់លានដុល្លារ – AMS Economy ២. កម្ពុជា-វៀតណាម ឯកភាពគ្នាបើកដំណើរការជើងហោះហើរត្រង់ពីរដ្ឋធានីហាណូយ មកកាន់ខេត្តសៀមរាប – កម្ពុជាថ្មី ៣. ថៃ ចាប់ផ្ដើម អនុវត្ត ការ បញ្ចុះ តម្លៃ ការ ធ្វើ ទិដ្ឋាការ ការងារ ដល់ កម្មករ ខ្មែរ ពី ១៩០០បាត មក នៅ ត្រឹម ៥០០បាត ចាប់ពី ដើមខែ ធ្នូ ២០២៣ – ថ្មីៗ ៤. ផ្លូវដែកចិន-វៀតណាម ដឹកជញ្ជូនទំនិញបាន ១,៦៨លានតោន ធ្វើដំណើរតាមរថភ្លើងជាង ៤ ២៦០ដង -AFP ៥. UN៖ មីយ៉ាន់ម៉ាវ៉ាដាច់អាហ្វហ្គានីស្ថាន ក្លាយជាប្រទេសដាំអាភៀនធំបំផុតលើពិភពលោក – CNA #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១១ ធ្នូ ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១១ ធ្នូ ២០២៣

    ១. គិតត្រឹមថ្ងៃទី១០ ធ្នូ ឆ្នាំ២០២៣ មានយុវជន និងយុវនារីជាង ១ម៉ឺននាក់នៅទូទាំងប្រទេស បានចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស – AMS Central ២. នាវា Westerdam នឹងនាំយកភ្ញៀវទេសចរជិត ៤ ០០០នាក់ មកកម្ពុជា នៅថ្ងៃទី២៨ ធ្នូ – ស៊ីស៊ីថាមស៍ ៣. ១១ខែ ឆ្នាំ២០២៣ ការនាំចេញរបស់កម្ពុជាសម្រេចបានទឹកប្រាក់ជាង ២០ពាន់លានដុល្លារ កើនតិចតួច – FN ៤. បេសកកម្មរក្សាសន្តិភាពរបស់ UN នៅប្រទេសម៉ាលី បានបញ្ចប់ជាផ្លូវការ បន្ទាប់ពីការបំពេញការងារអស់រយៈពេល ១០ ឆ្នាំ – Xinhua ៥. នាវាចម្បាំងបារាំងមួយឈ្មោះថា ឡាងហ្គោដុក (Languedoc) បានបាញ់បំផ្លាញយន្តហោះដ្រូនចំនួន ២ គ្រឿងនៅលើសមុទ្រក្រហម – Al Jazeera #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៨ ធ្នូ ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៨ ធ្នូ ២០២៣

    ១. ជារៀងរាល់ឆ្នាំ កុមារកម្ពុជាជិត ២,៩លាននាក់ ប្រឈមនឹងគ្រោះមហន្តរាយអាកាសធាតុយ៉ាងខ្លាំង – AMS Central ២. កម្ពុជា វៀតណាម និងឡាវ បានប្តេជ្ញារួមគ្នាប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស បទល្មើសគ្រឿងញៀន បទល្មើសឆ្លងដែន បទល្មើសព្រៃឈើ និងឧក្រិដ្ឋកម្មឆ្លងដែន – កម្ពុជាថ្មី ៣. ១១ខែ ឆ្នាំ២០២៣ កម្ពុជានាំចេញផ្លែចេកជាង ២៦ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសចិន – ភ្នំពេញបុស្តិ៍ ៤. កូរ៉េខាងត្បូងចេញផែនការដ៏ទូលំទូលាយមួយដែលតម្រូវឱ្យយុវជនកូរ៉េ ចាប់ពីអាយុ ២០ ទៅ ៣៤ឆ្នាំ ទៅពិនិត្យសុខភាពផ្លូវចិត្តរាល់ ២ឆ្នាំម្តង – Reuters ៥. ប៉ាឡេស្ទីនកំពុងធ្វើការជាមួយក្រុមមន្រ្តីសហរដ្ឋអាមេរិក ដើម្បីរៀបចំផែនការសម្រាប់តំបន់ហ្គាហ្សា ក្រោយសង្រ្គាមបិទបញ្ចប់ – Bloomberg #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៧ ធ្នូ ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៧ ធ្នូ ២០២៣

    ១. អាមេរិកបន្តផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បន្ថែមទៀតចំនួន ៣០២ ៤០០ដូសជូនដល់កម្ពុជា – AMS Central ២. អ្នករាយការណ៍សិទ្ធិមនុស្ស UN ប្រចាំកម្ពុជាទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាលើកំណែទម្រង់យុត្តិធម៌ – AMS Central ៣. បណ្ដេញជនជាតិវៀតណាម ២៥៧នាក់ ពីប្រទេសកម្ពុជា បន្ទាប់ពីរកឃើញពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ – FN ៤. អ៉ីតាលីប្រាប់ចិនថា ខ្លួននឹងដើរចេញពីគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ – Reuters ៥. ចិនទាមទារឱ្យអាមេរិក បញ្ឈប់ការគាំទ្រដល់កងកម្លាំងបំបែកខ្លួនដើម្បីឯករាជ្យតៃវ៉ាន់ – TASS #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៦ ធ្នូ ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៦ ធ្នូ ២០២៣

    ១. ក្រសួងបរិស្ថាន នឹងប្រគល់ធុងសំរាមចំនួន២ សំរាប់សាលារៀននីមួយៗ ក្នុងការចូលរួមយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក – AMS Central ២. រយៈពេល ៣ឆ្នាំ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីមួយនាំចេញគ្រាប់ស្វាយចន្ទីទៅជប៉ុនបានប្រមាណ ៧០តោន – AMS Economy ៣. សិង្ហបុរីបោះទុន ១៤លានដុល្លារបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីធំជាងគេនៅកម្ពុជា ក្នុងភូមិសាស្រ្តស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ – ថ្មីៗ ៤. អង្គការយូណេស្កូបានប្រកាសដាក់បញ្ចូលពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីរបស់ថៃ ទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ – Bangkok Post ៥. យន្តហោះល្បាតមួយគ្រឿងរបស់កងទ័ពជើងទឹកអាមេរិក បានបើកឆ្លងកាត់ពីលើច្រកសមុទ្រតៃវ៉ាន់ – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៥ ធ្នូ ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៥ ធ្នូ ២០២៣

    ១. ក្រុមហ៊ុនចិនមួយ ចង់បង្កើតរោងចក្រផលិត ផលិតផលវេជ្ជសាស្រ្ត និងឧបករណ៍ធ្វើរោគវិនិច្ឆ័យទំនើបនៅកម្ពុជា – AMS Central ២. ១១ខែ ឆ្នាំ២០២៣ កម្ពុជានាំចេញអង្ករបានជិត ៦០ម៉ឺនតោន ក្នុងទំហំ ៤២០លានដុល្លារ ខណៈនាំចេញស្រូវជិត ៤លានតោន ក្នុងទំហំជាង ១ ១០០លានដុល្លារ – FN ៣. ១១ខែឆ្នាំ នេះ កម្ពុជានាំចេញកសិផលជាង ៧លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ទទួលបានថវិកាជាង ៣,៩ពាន់លានដុល្លារ – FN ៤. មេដឹកនាំរបបយោធាមីយ៉ាន់ម៉ាព្រមានចាត់វិធានការលើពលរដ្ឋពាក់ព័ន្ធ បើក្រុមប្រឆាំង មិនព្រមចូលខ្លួនដោះស្រាយតាមដំណោះស្រាយនយោបាយ – Reuters ៥. សេតវិមាន បារម្ភចំពោះអនាគតអ៊ុយក្រែន ដែលកំពុងរង់ចាំជំនួយយោធាពីសហរដ្ឋអាមេរិក – WSJ #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៤ ធ្នូ ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៤ ធ្នូ ២០២៣

    ១. កម្ពុជា-វៀតណាម ដាក់ឱ្យប្រើប្រាស់ជាផ្លូវការការទូទាត់តាម QR Code ឆ្លងដែន ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុក្នុងតំបន់ – AMS Central ២. ក្នុងឆ្នាំ២០២៤ តម្លៃគ្រាប់ស្វាយចន្ទីឆៅគុណភាពល្អនឹងកើន៥% ដោយសារគុណភាពស្វាយចន្ទីកម្ពុជា និងតម្រូវការសកលកើនឡើង – AMS Economy ៣. កម្ពុជាបាននាំយកពូជគោថ្មី ដែលមានការលូតលាស់លឿនពីប្រេស៊ីល មកបង្កាត់នៅក្នុងស្រុក ដើម្បីផ្គត់ផ្គង់ទីផ្សារកម្ពុជា និងសម្រាប់នាំចេញ – ថ្មីៗ ៤. ចិនបាននិងកំពុងស្វាគមន៍អ្នកធ្វើដំណើរដោយគ្មានទិដ្ឋាការជាលើកដំបូង ចាប់តាំងពីការដាក់ចេញគោលនយោបាយគ្មានទិដ្ឋាការសំរាប់បារាំង អាល្លឺម៉ង់ អ៉ីតាលី ហូឡង់ អេស្ប៉ាញ និងម៉ាឡេស៊ី – Bloomberg ៥. តម្លៃមាសបានឡើងថ្លៃពីរខែជាប់ៗគ្នា ខណៈដែលជម្លោះអ៉ីស្រាអែល-ក្រុមហាម៉ាស បានជំរុញឱ្យមានតម្រូវការមាសកើនឡើង – CNBC #ams1minute