Category: ព័ត៌មានសង្ខេបប្រចាំថ្ងៃ

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៥ មករា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៥ មករា ២០២៤

    ១. អេមីរ៉ាតអារ៉ាប់រួមបញ្ជាទិញអង្ករពីកម្ពុជាចំនួន ៦ ម៉ឺនតោន ស្មើនឹង ៥៤ លានដុល្លារ – AMS Economy ២. សៀវភៅ “សម្លៀកបំពាក់ បុរាណតាមចម្លាក់អប្សរានៅប្រាសាទអង្គរវត្ត” នឹងបកប្រែជាភាសា ខ្មែរ – ចិន – កម្ពុជាថ្មី ៣. រដ្ឋបាលជលផល ផ្អាកការធ្វើនេសាទត្រីកាម៉ុង ឬប្លាធូ ក្នុងដែននេសាទសមុទ្រកម្ពុជា – ស៊ីស៊ីថាមស៍ ៤. ម៉ាល់ឌីវ ប្រាប់ឥណ្ឌាឱ្យដកកងទ័ពចេញពីទឹកដីរបស់ខ្លួន ត្រឹមថ្ងៃទី១៥ មីនា – Reuters ៥. ប្រតិភូអាមេរិកជួបមេដឹកនាំផុតអាណត្តិ និងមេដឹកនាំជាប់ឆ្នោតតៃវ៉ាន់ ក្រោយការបោះឆ្នោតរើសមេដឹកនាំថ្មី – NHK #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១២ មករា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១២ មករា ២០២៤

    ១. កម្ពុជាសម្រេចផ្អាកការនាំចូលគ្រឿងក្នុងបំណែកសាច់បង្កកបណ្តោះអាសន្នរយៈពេល៦ខែ – AMS Economy ២. ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មកម្ពុជា-ឥណ្ឌូណេស៊ី កើនជាង ១៥១% គិតជាទឹកប្រាក់ជាង ១ពាន់លានដុល្លារ – ថ្មីៗ ៣. គុយបាគ្រោងបញ្ជូនវេជ្ជបណ្ឌិតជំនាញជំងឺមហារីក-ទឹកនោមផ្អែម មកជួយបណ្ដុះបណ្ដាលគ្រូពេទ្យនៅកម្ពុជា – ស៊ីស៊ីថាមស៍ ៤. ចិនវ៉ាជប៉ុនក្លាយជាប្រទេសកំពូលលើការផ្គត់ផ្គង់រថយន្តទៅកាន់ទីផ្សារពិភពលោក គិតត្រឹមឆ្នាំ២០២៣ – AFP ៥. អតីតនាយករដ្ឋមន្រ្តីថៃលោក Thaksin ដែលត្រូវជាប់ពន្ធនាគារ ទទួលបានការអនុញ្ញាតឱ្យបន្តស្នាក់នៅមន្ទីរពេទ្យ – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១១ មករា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១១ មករា ២០២៤

    ១. ឆ្នាំ២០២៣ កម្ពុជារកបានពីវិស័យជលផលជាង ៨២៨លានរៀល កើនជាង ២២៣% ធៀបនឹងឆ្នាំ២០២២ – AMS Economy ២. កម្ពុជាទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតជាប្រទេសផ្ដល់សេរីភាពទូលំទូលាយ សម្រាប់ស្ត្រីក្នុងការចាប់ផ្ដើមធ្វើអាជីវកម្ម និងធុរកិច្ច – ថ្មីៗ ៣. កម្ពុជានាំចេញម្រេចកំពតដែលបានចុះបញ្ជី ជាសូចនាករភូមិសាស្ត្រជាង ១០៣តោន ទៅសហភាពអឺរ៉ុប – ខ្មែរថាមស៍ ៤. ឥណ្ឌូណេស៊ីកំពុងពិនិត្យគម្រោងសាងសង់ជញ្ជាំងទប់ទឹកសមុទ្រតម្លៃជាង ១០,៥ពាន់លានដុល្លារ ដើម្បីទប់ស្កាត់ក្រុងហ្សាកាតាពីការជន់លិចខ្លាំង – AFP ៥. ចិនអំពាវនាវឱ្យអាមេរិកឈប់លូកលាន់ជ្រៀតជ្រែកកិច្ចការបោះឆ្នោតរបស់កោះតៃវ៉ាន់ និងថ្កោលទោសការធ្វើទស្សនកិច្ចទៅវិញទៅមករវាងអាមេរិក និងដែនកោះនេះ – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១០ មករា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១០ មករា ២០២៤

    ១. ចិនបង្ហាញឆន្ទៈក្នុងការវិនិយោគទឹកប្រាក់ ១ពាន់លានដុល្លារ លើបច្ចេកវិទ្យាវិស្វកម្មកៅស៊ូ និងសម្បកកង់រថយន្តនៅកម្ពុជា – AMS Economy ២. ស្ពានអាកាសព្រះមុនីវង្សក្បាលថ្នល់ តម្លៃជាង ៣៦លានដុល្លារ គ្រោងនឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១ ក្នុងរយៈពេល ៩៤ថ្ងៃ – AMS Central ៣. ក្រុមហ៊ុនវិនិយោគនៅកម្ពុជា និងបរទេស គ្រោងបោះទុនវិនិយោគ ១ ៨០០លានដុល្លារ លើគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ នៅខេត្តព្រះសីហនុ – FN ៤. តៃវ៉ាន់ មិនចាត់ទុកថាការបាញ់បង្ហោះផ្កាយរណបរបស់ចិន ជ្រៀតជ្រែកការបោះឆ្នោតរបស់ខ្លួនទេ – Reuters ៥. អាមេរិក និងអង់គ្លេស បន្តបាញ់ទម្លាក់មីស៉ីល និងយន្តហោះដ្រូនរបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម – Al Jazeera #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៩ មករា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៩ មករា ២០២៤

    ១. គិតចាប់ពីឆ្នាំ២០១៨ ដល់ដំណាច់ឆ្នាំ២០២៣ ទុនវិនិយោគដែលកម្ពុជាបានអនុម័តឱ្យវិនិយោគមានទំហំទឹកប្រាក់ជិត ៤០ពាន់លានដុល្លារ – AMS Economy ២. គិតត្រឹមខែមករា អ្នកចុះឈ្មោះចូលរៀន TVET កើនឡើង ដល់ជាង ២ម៉ឺននាក់ – AMS Central ៣. អត្តពលិក ១ ០៧៦នាក់ មកពីជាង៤០ប្រទេស ចូលរួមរត់ព្រឹត្តិការណ៍ Angkor Ultra Trail – ថ្មីៗ ៤. ក្រុមហ៊ុនវៀតណាម Vinfast បង្កើតរោងចក្រផលិតរថយន្តអគ្គិសនីដំបូងនៅឥណ្ឌា ក្នុងទំហំ ២ពាន់លានដុល្លារ – AFP ៥. ឥណ្ឌូណេស៉ីផ្អាកប្រតិបត្តិការយន្តហោះ Boeing 737 MAX 9 ៣គ្រឿង ក្រោយកើតឧប្បត្តិហេតុប៉ើងរបើកផ្ទាំងទ្វារយន្តហោះប្រភេទនេះនៅអាមេរិក – Jakarta Post #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៨ មករា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៨ មករា ២០២៤

    ១. ឆ្នាំ២០២៣ ចលនាភូមិមួយផលិតផលមួយសម្រេចបាន និងទទួលជាផ្លូវការចំនួន ៦០២ ក្រុមផលិត ស្ថិតក្នុងវិស័យផ្សេងៗគ្នា – AMS Economy ២. ឆ្នាំ២០២៣ កម្ពុជានាំចេញកសិផលជិត ៨,៥លានតោនទទួលបានចំណូល ៤,៥ពាន់លានដុល្លារ – FN ៣. អត្រាអតិផរណានៅកម្ពុជា រំពឹងនឹងត្រឡប់ទៅធម្មតាវិញសម្រាប់ឆ្នាំ២០២៤ ដោយសារការរំពឹងទុកនៃប្រក្រតីភាពនៃថ្លៃប្រេង – AMS Central ៤. WHO លុបចោលគម្រោងបេសកកម្មនាំយកគ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រទៅតំបន់ភាគខាងជើងហ្គាហ្សា ដោយលើកពីបញ្ហាសុវត្ថិភាព – Sputnik ៥. រដ្ឋមន្ត្រីការបរទេសអាមេរិក ធ្វើទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត និងអ៉ីស្រាអែល ដើម្បីបញ្ចៀសសង្រ្គាមមជ្ឈិមបូព៌ា – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៥ មករា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៥ មករា ២០២៤

    ១. កម្ពុជាទទួលបានចំណូលជាង ១ ៧០០លានដុល្លារពីការនាំចេញអង្ករជាង ៦៥ ម៉ឺនតោន និងស្រូវជាង ៤ លានតោន នៅឆ្នាំ ២០២៣ – FN ២. ដំណោះស្រាយបញ្ហាតម្លៃជ្រូករស់ធ្លាក់ចុះ សម្រេចបានលទ្ធផលបណ្ដោះអាសន្ន ក្រោយអគ្គនាយកដ្ឋានសុខភាពសត្វ ប្រជុំជាមួយសមាគមអ្នកចិញ្ចឹមសត្វ និងតំណាងក្រុមហ៊ុន – កម្ពុជាថ្មី ៣. ឆ្នាំ ២០២៣ កម្ពុជាទាក់ទាញការវិនិយោគទ្រព្យសកម្មថេរចំនួន ៤,៩២ ប៊ីលានដុល្លារ កើន ២២% – ខ្មែរថាមស៍ ៤. កូរ៉េខាងជើងបាញ់ផ្លោងកាំភ្លើងធំ ២០០ គ្រាប់ ទៅក្នុងដែនទឹកនៃឆ្នេរសមុទ្រភាគខាងលិច – Fox News ៥. ពូទីនប្រកាសផ្តល់សញ្ជាតិរុស្សី ដល់ជនបរទេសណាដែលហ៊ានចូលច្បាំងជាមួយអ៊ុយក្រែន – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៤ មករា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៤ មករា ២០២៣

    ១. ឆ្នាំ ២០២៣ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិបានប្រមាណ ៦៥៦ ០០០ តោន ក្នុងទំហំ ៨៣៧ លានដុល្លារ – AMS Economy ២. ឆ្នាំ ២០២៣ CDC អនុម័តគម្រោងវិនិយោគបាន ២៦៨ ជាមួយទុនសរុបជិត ៤,៩ ពាន់លានដុល្លារ – ស៊ីស៊ីថាមស៍ ៣. ១១ ខែ ឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មកម្ពុជា-បារាំង សម្រេចបានជិត ៤៨០ លានដុល្លារ ធ្លាក់ចុះ ៤,២% – កម្ពុជាថ្មី ៤. ឥណ្ឌូណេស៊ីពន្យារពេលទិញយន្តហោះចម្បាំង Mirage ២០០០-៥ ចំនួន ១២ គ្រឿង ដោយសារថវិកាជាតិមានកំណត់ – Bloomberg ៥. ទុនបម្រុងរបស់រុស្ស៊ីដែលមានតម្លៃជិត ៣០០ ពាន់លានដុល្លារ ត្រូវបានបង្កកដោយប្រទេសលោកខាងលិច ចាប់តាំងពីខែមីនា ឆ្នាំ ២០២២ –…

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៤ មករា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៤ មករា ២០២៣

    ១. គិតត្រឹមខែធ្នូ ឆ្នាំ២០២៣ ធនាគារ SME Bank បានផ្តល់កម្ចីចំនួន ២៧ លានដុល្លារអាមេរិកដល់ ៣៤១ ស្ថាប័នក្នុងវិស័យទេសចរណ៍ – AMS Economy ២. ១១ ខែ ឆ្នាំ ២០២៣ កម្ពុជារកចំណូលបានជាង ៧៨៩ លានដុល្លារពីការនាំចេញកៅស៊ូ និងវត្ថុធ្វើពីជ័រកៅស៊ូ កើនជាង ៧៤% – ស៊ីស៊ីថាមស៍ ៣. យានជំនិះប្រមាណ ៨៣ ៩០០ គ្រឿងបានធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំសកល – ខ្មែរថាមស៍ ៤. ថៃបានអនុម័តការកាត់បន្ថយពន្ធលើភេសជ្ជៈមានជាតិអាល់កុល និងកន្លែងកម្សាន្ត ដើម្បីជំរុញកំណើនទេសចរ – CNA ៥. បំណុលរដ្ឋាភិបាលអាមេរិកបានកើនដល់ជាង ៣៤ ទ្រីលានដុលា្លរ ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២ មករា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២ មករា ២០២៣

    ១. ខែធ្នូ ឆ្នាំ២០២៣ CDC អនុម័តគម្រោងបង្កើតរោងចក្រចំនួន ១៥ ក្នុងទំហំ ២៤៧ លានដុល្លារ និងបង្កើតការងារបានជាង ១៦ ០០០ កន្លែង – AMS Economy ២. ក្រសួងការងារ៖ ពលករខ្មែរនៅកូរ៉េខាងត្បូង អាចចាប់ផ្ដើមទៅទទួលសេវាធ្វើលិខិតឆ្លងដែនធម្មតាបាននៅតាមស្ថានទូត រយៈពេល ៤ ខែ ចាប់ពីខែមករា ឆ្នាំ ២០២៤ – FN ៣. ឆ្នាំ ២០២៣ ការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ និងកំពង់ផែចុងឃ្នៀស ទទួលបានចំណូលជាង ៣៧ លានដុល្លារ កើនជាង ២២២% – កម្ពុជាថ្មី ៤. ចក្រភពអង់គ្លេសព្រមានចាត់វិធានការផ្ទាល់ ជុំវិញការវាយប្រហារនៅតំបន់សមុទ្រក្រហម – AFP ៥. យោធាអ៉ីស្រាអែល ព្រមានថាសង្រ្គាមក្នុងតំបន់ហ្កាហ្សា នឹងបន្តពេញមួយឆ្នាំ ២០២៤ – Al Jazeera #ams1minute