Category: ព័ត៌មានសង្ខេបប្រចាំថ្ងៃ

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៤ កក្កដា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៤ កក្កដា ២០២៤

    ១. ប្រហុកខ្មែររកឃើញទីផ្សារថ្មី នៅអាស៊ី និងអឺរ៉ុប – AMS Economy ២. រថភ្លើងល្បឿនលឿន ៤ទូ បើកសាកល្បងលើផ្លូវដែកភ្នំពេញ-ប៉ោយប៉ែត – ខ្មែរថាមស៍ ៣. ក្រុមបុរាណវិទូបើកកំណាយស្រាវជ្រាវនៅ “ស្ថានីយស្លដែកបុរាណ” ក្នុងតំបន់អតីតរាជធានីអង្គរ – ស៊ីស៊ីថាមស៍ ៤. ជប៉ុនថានឹងធ្វើការជាមួយអាមេរិក ដើម្បីសន្តិភាពច្រកសមុទ្រតៃវ៉ាន់ – Reuters ៥. ការស្ទង់មតិបង្ហាញថាលោកស្រី Harris នាំមុខលោក Trump ក្រោយលោក Biden ដកខ្លួន – AFP #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៣ កក្កដា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៣ កក្កដា ២០២៤

    ១. ពីឆ្នាំ២០២៣ គិតមកដល់ពេលបច្ចុប្បន្ន ក្រសួងដែនដីបានដោះស្រាយវិវាទដីធ្លីសម្រេចជាង ១៣ ០០០ករណី ស្មើនឹងជិត ៩០% នៃជម្លោះ – AMS Economy ២. ក្រុមហ៊ុន Pursat Special Economic Zone គ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយលើផ្ទៃដីទំហំជាង ១៤០ហិកតា ក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ – AMS Economy ៣. ផលិតជលផលកែច្នៃមួយចំនួនរបស់កម្ពុជា ទំនងអាចបង្ហាញខ្លួននៅលើទីផ្សារអឺរ៉ុប នៅឆ្នាំ២០២៥ខាងមុខ ខណៈមានសហគ្រាសកែច្នៃ ១៧កន្លែង កំពុងកសាងប្រព័ន្ធសុវត្ថិភាពម្ហូបអាហារស្របតាមស្តង់ដារ និងអនាម័យ – ថ្មីៗ ៤. ប្រមុខការទូតអាមេរិក នឹងធ្វើដំណើរមកកាន់តំបន់អាស៊ីអាគ្នេយ៍ ដើម្បីបញ្ជាក់ពីការប្ដេជ្ញាចិត្តចំពោះសម្ព័ន្ធមិត្ត – AFP ៥. ស្លូវ៉ាគី ទទួលបានយន្តហោះចម្បាំងអាមេរិក F-16 ពីរគ្រឿងដំបូង ដើម្បីជំរុញវិស័យការពារជាតិ – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២២ កក្កដា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២២ កក្កដា ២០២៤

    ១. បាត់ដំបង នឹងក្លាយជាក្រុងទេសចរណ៍គ្មានផ្សែងបារីទី៤ របស់កម្ពុជា – AMS Economy ២. ឆមាសទី១ ឆ្នាំ២០២៤ ពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេស RCEP ឈានដល់ ១៦,៩ពាន់លានដុល្លារ កើន ១៤%ពី ១៤,៨ពាន់ លានដុល្លារកាលពីឆ្នាំមុន – ខ្មែរថាមស៍ ៣. ឆមាសទី១ ឆ្នាំ២០២៤ ទំហំនៃការនាំចេញកៅស៊ូស្ងួតរបស់កម្ពុជាមានទំហំជាង ២១៣លានដុល្លារ – កម្ពុជាថ្មី ៤. ឥណ្ឌូណេស៊ីគ្រោងលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពី ២០ប្រទេសដើម្បីជំរុញវិស័យទេសចរណ៍ – VN Express ៥. ហ្វីលីពីន រំពឹងចុះកិច្ចព្រមព្រៀងយោធាជាមួយបារាំង កាណាដា និងនូវែលសេឡង់ – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៩ កក្កដា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៩ កក្កដា ២០២៤

    ១. អាជ្ញាធរកំពង់ធំព្រមានពីជំនន់ស្ទឹងសែន ខណៈស្រូវជាង ៨០ហិកតាត្រូវបំផ្លាញ – AMS Economy ២. ធនាគារជាតិនៃកម្ពុជា គ្រោងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ “បាគង” សំរាប់សម្រួលដល់ការទូទាត់ប្រាក់របស់ភ្ញៀវទេសចរអន្ដរជាតិ ពេលមកដល់កម្ពុជា – FN ៣. កម្ពុជា មានអ្នកប្រើប្រាស់បណ្ណ ប.ស.ស កើនឡើងជាង ២លាន ២សែននាក់ នៅទូទាំងប្រទេស – កម្ពុជាថ្មី ៤. អាមេរិក ផ្តល់ជំនួយមនុស្សធម៌ចំនួន ២០៣លានដុល្លារបន្ថែម ដល់ស៊ូដង់ – Reuters ៥. ក្រុមហ៊ុនអាកាសចរណ៍, ធនាគារ និងប្រព័ន្ធផ្សព្វផ្សាយធំៗនៅលើពិភពលោករងផលប៉ះពាល់ដោយសារបញ្ហាសេវាកម្ម Cloud របស់ Microsoft គាំងមិនដំណើរការ – CNBC #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៨ កក្កដា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៨ កក្កដា ២០២៤

    ១. សៀមរាបបំពាក់កាមេរ៉ា AI ចាប់យានយន្តចតខុសច្បាប់ – AMS Economy ២. ហ្វីលីពីន នឹងភ្ជាប់ជើងហោះហើរត្រង់ សេប៊ូ-សៀមរាបឡើងវិញ – ថ្មីៗ ៣. កម្ពុជារកចំណូលបានជាង២០០លានដុល្លារពីការនាំចេញកង់នៅក្នុងឆមាសទី១ – កម្ពុជាថ្មី ៤. រុស្ស៊ី និងអ៊ុយក្រែន ផ្លាស់ប្តូរអ្នកទោសទ្រង់ទ្រាយធំលើកទី៣ មានទាំងនាយទាហាន និងពលទាហាន សរុបទាំងអស់ ១៩០នាក់ – RT ៥. អាល្លឺម៉ង់ គ្រោងកាត់បន្ថយជំនួយយោធាពាក់កណ្តាលសម្រាប់អ៊ុយក្រែន – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ កក្កដា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ កក្កដា ២០២៤

    ១. ឆមាសទី១ ឆ្នាំ២០២៤ កំពង់ស្ពឺ និងស្វាយរៀង ជាខេត្តទទួលបានគម្រោងវិនិយោគច្រើនជាងគេ ដោយកំពង់ស្ពឺទទួលបាន ៤៣គម្រោង និងស្វាយរៀងទទួលបាន ៤០គម្រោង – AMS Economy ២. ឆមាសទី១ ឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង ២១៥លានដុល្លារ ពីការលក់ផលិតផលកៅស៊ូ កើនជាង១៤% – FN ៣. ៥ខែ ឆ្នាំ២០២៤ កម្ពុជា នាំចេញបង្កងប៉ាករស់ ២,៥តោន អន្ទង់ ០.២០តោន និងកំពិសបង្កកជាង ៣៥តោនទៅទីផ្សារចិន – ខ្មែរថាមស៍ ៤. រដ្ឋាភិបាលអាល្លឺម៉ង់ គ្រោងដកគ្រឿងបន្លាស់របស់ក្រុមហ៊ុនចិន Huawei ចេញពីបណ្តាញ 5G របស់ខ្លួន – Xinhua ៥. លោក Donald Trump ថា តៃវ៉ាន់គួរតែបង់លុយឱ្យអាមេរិក សម្រាប់ថ្លៃជួយការពារប្រឆាំងចិន – AFP #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៦ កក្កដា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៦ កក្កដា ២០២៤

    ១. ៥ខែ ដើមឆ្នាំ២០២៤ រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគក្នុងវិស័យសំណង់ ក្នុងទំហំ ១,៨១ពាន់លានដុល្លារ ធ្លាក់ចុះ ២០,២% – កម្ពុជាថ្មី ២. កម្ពុជាគ្រោងពង្រីកការនាំចេញ “ម្សៅប្រហុកខ្មែរ” ទៅកាន់ទីផ្សារអឺរ៉ុប តាមគម្រោង Capfish-Capture – FN ៣. ៥ខែ ដើមឆ្នាំ២០២៤ កម្ពុជាចាយលុយជិត ៥០០លានដុល្លារ នាំចូលយានយន្ដពីក្រៅប្រទេស – FN ៤. EU ដាក់ទណ្ឌកម្មលើជនជាតិអ៉ីស្រាអែល ៥នាក់ និងអង្គភាពចំនួន ៣ ជុំវិញអំពើហិង្សានៅតំបន់ West Bank – Reuters ៥. លោក ហ្សេលេនស្គី ថារុស្ស៉ីគួរតែចូលរួមក្នុងកិច្ចប្រជុំកំពូលស្ដីពីសន្តិភាពអ៊ុយក្រែន លើកទី២ – AFP #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៥ កក្កដា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៥ កក្កដា ២០២៤

    ១. ផ្លូវជាតិលេខ ៧១C ប្រវែងជាង ១១៤គីឡូម៉ែត្រ តភ្ជាប់ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម សាងសង់រួចរាល់ ១០០% – AMS Economy ២. ៥ខែ ឆ្នាំ២០២៤ ទេសចរអន្តរជាតិជាង ២លាន៦សែននាក់ បានមកទស្សនាកម្ពុជា ខណៈទេសចរក្នុងស្រុកមានជាង ១០លាននាក់ – AMS Economy ៣. ក្រសួងកសិកម្ម កំពុងសិក្សាលទ្ធភាពចិញ្ចឹមបង្កងប៉ាក ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំទៅចិន – ថ្មីៗ ៤. មីយ៉ាន់ម៉ា៖ សម្ព័ន្ធប្រដាប់អាវុធជនជាតិភាគតិច យល់ព្រមទទួលយកបទឈប់បាញ់ជាមួយរបបសឹក ក្នុងរដ្ឋ Shan – AFP ៥. ក្រោយការប៉ងធ្វើឃាតមិនបានសម្រេច លោក Trump និងលោក Biden អំពាវនាវឱ្យប្រជាជនអាមេរិករួបរួមគ្នា – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១២ កក្កដា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១២ កក្កដា ២០២៤

    ១. រដ្ឋាភិបាល មានផែនការអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាទីក្រុងធំមួយក្នុងតំបន់អាស៊ាន – AMS Economy ២. ៦ខែនេះ រឿងអត្រានុកូលដ្ឋានជិត ៥ពាន់សំណុំរឿង ដោះស្រាយចប់ ១០០% ខណៈចូលថ្មីជាង ២ម៉ឺនសំណុំរឿង ដោះស្រាយអស់ ៩០% – FN ៣. ស្រូវជាង ១៤០ហិកតារបស់កសិករនៅប៉ៃលិន កំពុងរងផលប៉ះពាល់ពីដង្កូវហ្វូង និងដង្កូវមូរស្លឹក – ថ្មីៗ ៤. លោក Erdogan៖ តួកគីនឹងមិនយល់ព្រម លើការធ្វើកិច្ចសហប្រតិបត្តិការណាមួយរបស់ NATO ជាមួយអ៉ីស្រាអែលនោះទេ – Times of Israel ៥. អ៊ុយក្រែនទទួលបានជំនួយយោធាចំនួន ២២៥លានដុល្លារបន្ថែមទៀតពីអាមេរិក – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១១ កក្កដា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១១ កក្កដា ២០២៤

    ១. ៥ខែ ឆ្នាំ២០២៤ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីជិត ៥៤ម៉ឺនតោន កើនឡើងជាង ៦០% ក្នុងនោះនាំចេញទៅវៀតណាមចំនួន ៦៦ម៉ឺន ៧ពាន់តោន – AMS Economy ២. កម្ពុជាដាក់គោលដៅជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យជាង ៧៧ម៉ឺនគ្រឿងនៅឆ្នាំ២០៣០ – FN ៣. ឆមាសទី១ ឆ្នាំ២០២៤ កម្ពុជានាំចេញផ្លែទុរេនចំនួនជាង ៧ពាន់តោន កើន ១៣ ៩៦២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែ ៥០តោន – ថ្មីៗ ៤. អាមេរិក នឹងចាប់ផ្តើមដាក់ពង្រាយសព្វាវុធបាញ់បានចម្ងាយឆ្ងាយ នៅអាល្លឺម៉ង់ក្នុងឆ្នាំ២០២៦ – Reuters ៥. អាមេរិក ដឹកគ្រាប់បែកទម្ងន់ជាង ២០០គីឡូ ទៅអ៉ីស្រាអែលឡើងវិញ – AFP #ams1minute