Category: ព័ត៌មានអន្តរជាតិ

  • ផ្ទុះហ្គាសក្នុងផ្សារទំនើបតៃវ៉ាន់ ផ្តាច់ជីវិតមនុស្ស ៥នាក់ និង ២០នាក់របួស

    ផ្ទុះហ្គាសក្នុងផ្សារទំនើបតៃវ៉ាន់ ផ្តាច់ជីវិតមនុស្ស ៥នាក់ និង ២០នាក់របួស

    តៃប៉ិ ៖ អាជ្ញាធរតៃវ៉ាន់បានរាយការណ៍ថា ហេតុការណ៍ផ្ទុះហ្គាសនៅផ្សារទំនើបមួយកន្លែងនៅទីក្រុងTaichung កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ និងប្រហែល ២០នាក់ទៀតរងរបួស។ ទីភ្នាក់ងារពន្លត់អគ្គីភ័យជាតិតៃវ៉ាន់ បានឱ្យដឹងថា ករណីផ្ទុះនេះបានកើតឡើងនៅម៉ោងប្រហែល ១១យប់ នៅជាន់ទី១២ នៃផ្សារទំនើបដ៏ពេញនិយមមួយ ដែលជាទីតាំងអាហារដ្ឋានកំពុងសាងសង់។ ភ្លាមៗ មនុស្សប្រហែល ២៣៥នាក់ត្រូវបានជម្លៀសចេញពីអគារ និងតំបន់។ ប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត ដោយមានអ្នកពន្លត់អគ្គីភ័យជាង ១៣០នាក់ ត្រូវបានដាក់ពង្រាយនៅកន្លែងកើតហេតុ នេះបើយោងតាមការបញ្ជាក់ពីភ្នាក់ងារពន្លត់អគ្គីភ័យជាតិ។ ជាមួយគ្នានេះ ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te បានបង្ហោះសារនៅលើ Facebook ថា ភ្នាក់ងាររដ្ឋាភិបាលជាច្រើនកំពុងដុតដៃដុតជើង ឆ្លើយតបឧបទ្ទវហេតុនេះ រួមទាំងក្រសួងសុខាភិបាលផងដែរ ដើម្បីសម្របសម្រួលធនធានវេជ្ជសាស្រ្តដល់អ្នករបួស។ លោក Lai ក៏បានជំរុញឲ្យអាជ្ញាធរស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់នេះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយអំពាវឲ្យសាធារណជនកុំចូលទៅជិតកន្លែងកើតហេតុ។ តៃវ៉ាន់ក៏ធ្លាប់រងការបំផ្លិចបំផ្លាញ ដោយសារហេតុការណ៍ផ្ទុះហ្គាសពីមុនមកផងដែរ។ តួយ៉ាង នៅក្នុងឆ្នាំ ២០១៤ ហេតុការណ៍ផ្ទុះជាបន្តបន្ទាប់ ដែលបង្កឡើងដោយការលេចធ្លាយឧស្ម័នក្រោមដី បានសម្លាប់មនុស្សជាច្រើននាក់ និងរាប់រយនាក់ទៀតរងរបួសនៅក្នុងទីក្រុង Kaohsiung ភាគខាងត្បូង៕ ប្រភព ៖ AFP…

  • ឥណ្ឌូណេស៊ីប្រកាសអាសន្នបន្ទុះភ្នំភ្លើងក្នុងកម្រិតខ្ពស់បំផុត

    ឥណ្ឌូណេស៊ីប្រកាសអាសន្នបន្ទុះភ្នំភ្លើងក្នុងកម្រិតខ្ពស់បំផុត

    ហ្សាការតា ៖ ប្រទេសឥណ្ឌូណេស៊ីបានបង្កើនស្ថានភាពប្រកាសអាសន្ន នៃភ្នំភ្លើង Lewotobi Laki-Laki នៅលើកោះ Flores ដល់កម្រិតខ្ពស់បំផុត នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បន្ទាប់ពីសកម្មភាពភ្នំភ្លើងនេះមានការកើនឡើងខ្លាំង។ ភ្នំភ្លើងនេះត្រូវបានគេរាយការណ៍ថា កំពុងផ្ទុះពុះកញ្ច្រោល និងបញ្ចេញផ្សែងខ្មួលខ្មាញ់ហោះអណ្តែតពាសពេញផ្ទៃមេឃជាបន្តបន្ទាប់អស់រយៈពេលជាច្រើនថ្ងៃមកហើយ។ ប្រធានទីភ្នាក់ងារភូគព្ភសាស្ត្រនៅក្រសួងថាមពល និងធនធានរ៉ែឥណ្ឌូណេស៊ី លោក Muhammad Wafid បាននិយាយថា សកម្មភាពនៃភ្នំភ្លើងនេះបានកើនឡើងគួរឱ្យកត់សម្គាល់។ ជាការឆ្លើយតប ទីភ្នាក់ងារនេះបានជំរុញឱ្យប្រជាជនរក្សាការប្រុងប្រយ័ត្ន និងជៀសវាងនៅឲ្យឆ្ងាយពីភ្នំភ្លើងក្នុងចម្ងាយប្រហែល ៦គីឡូម៉ែត្រ។ ទីភ្នាក់ងារនេះក៏បានណែនាំផងដែរ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅក្នុងតំបន់មានចម្ងាយ ៧គីឡូម៉ែត្រពីភ្នំភ្លើង ស្ថិតនៅផ្នែកភាគនិរតី និងភាគឦសាន ដោយសារតែការកើនឡើងហានិភ័យផ្ទុះភ្នំភ្លើងភ្លាមៗ និងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស-សត្វ។ ភ្នំភ្លើង Lewotobi Laki-Laki គឺជាភ្នំភ្លើងសកម្មមួយ ក្នុងចំណោមភ្នំភ្លើងសកម្មចំនួន ១២៧ របស់ប្រទេសឥណ្ឌូណេស៊ី៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • បើកឡានបុករះនៅអាល្លឺម៉ង់ បណ្តាលឱ្យមនុស្សជិត ៣០នាក់របួស

    បើកឡានបុករះនៅអាល្លឺម៉ង់ បណ្តាលឱ្យមនុស្សជិត ៣០នាក់របួស

    ប៊ែរឡាំង ៖ ប៉ូលិសអាល្លឺម៉ង់បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ២៨នាក់ រួមទាំងកុមារបានរងរបួសធ្ងន់-ស្រាល បន្ទាប់ពីរថយន្តមួយគ្រឿងបានបើកបុករះហ្វូងមនុស្សនៅទីក្រុងមុយនិច នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ជនបង្កបានបើកឡានបុករះហ្វូងមនុស្ស ខណៈពេលពួកគេកំពុងចូលរួមក្នុងបាតុកម្មមួយ។ វិទ្យុ Bavarian បានដកស្រង់សម្តីសាក្សីចេញផ្សាយថា អ្នកបើកបរមានចេតនាបើកឡានបុករះក្រុមអ្នកតវ៉ា។ អាជ្ញាធរបានកំណត់អត្តសញ្ញាណអ្នកបើកបរ ដោយនិយាយថា ជនបង្កជាជនអន្តោប្រវេសន៍ជនជាតិអាហ្វហ្គានីស្ថាន វ័យ ២៤ឆ្នាំ ត្រូវបានឃាត់ខ្លួននៅកន្លែងកើតហេតុភ្លាមៗ។ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល បាននិយាយថា ជនបង្កត្រូវតែទទួលទោសតឹងរ៉ឹងបំផុតតាមច្បាប់ ហើយបន្ទាប់មកត្រូវបានបណ្តេញចេញពីប្រទេសអាល្លឺម៉ង់។ ឧបទ្ទវហេតុនេះកើតឡើងនៅពេលដែលអាល្លឺម៉ង់កំពុងពង្រឹងសន្តិសុខ មុនពេលសន្និសីទសន្តិសុខទីក្រុងមុយនិច ដែលជាការប្រមូលផ្តុំដ៏ធំនៃអ្នកជំនាញគោលនយោបាយការបរទេស និងមេដឹកនាំពិភពលោក ចាប់ផ្តើមនៅថ្ងៃសុក្រនេះ។ កន្លែងសន្និសីទមានចម្ងាយប្រហែល ១,៦ គីឡូម៉ែត្រពីទីតាំងកើតហេតុ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • រដ្ឋបាលត្រាំប្តឹងក្រុងញូវយ៉ក មិនព្រមបណ្តេញជនអន្តោប្រវេសន៍

    រដ្ឋបាលត្រាំប្តឹងក្រុងញូវយ៉ក មិនព្រមបណ្តេញជនអន្តោប្រវេសន៍

    បរទេស ៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានដាក់ពាក្យបណ្តឹង ប្រឆាំងនឹងទីក្រុងញូវយ៉ក កាលពីថ្ងៃពុធ ដោយចោទប្រកាន់ទីក្រុង ដែលគ្រប់គ្រង ដោយបក្សប្រជាធិបតេយ្យ មួយនេះថា បានរារាំងកិច្ចខិតខំប្រឹងប្រែង របស់សហព័ន្ធ ក្នុងការបង្ក្រាបជនចំណាកស្រុក ដែលគ្មានឯកសារ។ អគ្គមេធាវី អាមេរិក លោកស្រី Pam Bondi បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានថា «យើងបានប្តឹងរដ្ឋ Illinois ហើយនឹងទីក្រុង New York ដែលមិនស្តាប់តាមការណែនាំ…ក្រុង ញូវយ៉ក បានជ្រើសរើស ផ្តល់អាទិភាព ដល់ជនបរទេសខុសច្បាប់ ជាងពលរដ្ឋអាមេរិក»។ លោកស្រី Bondi បាននិយាយថា «ប្រសិនបើអ្នក មិនគោរពតាមច្បាប់សហព័ន្ធ យើងនឹងមានវិធានការ»។ លោកស្រី បានថ្លែងថា «ដោយសារមិនស្របតាមរដ្ឋធម្មនុញ្ញ ហើយនោះ ជាមូលហេតុ ដែលយើងដាក់ពាក្យបណ្ដឹងនេះ»។ លោក Trump បានសន្យា ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០២៤ថា នឹងអនុវត្តការនិរទេសដ៏ធំបំផុត លើជនចំណាកស្រុក ដែលគ្មានឯកសារ។…

  • AI ចិន DeepSeek ផ្ទុះការគាំទ្រខ្លាំងនៅរុស្ស៊ី

    AI ចិន DeepSeek ផ្ទុះការគាំទ្រខ្លាំងនៅរុស្ស៊ី

    មូស្គូ ៖ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) របស់ចិន DeepSeek បានក្លាយជាកម្មវិធីពេញនិយមខ្លាំងក្នុងចំណោមអ្នកប្រើប្រាស់រុស្ស៊ី ព្រោះវាផ្តល់ភាពងាយស្រួលក្នុងការស្វែងរកមាតិកាមានគុណភាពខ្ពស់ បើធៀបនឹង AI ដទៃ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA កាលពីថ្ងៃអង្គារ។ មូលហេតុដែល AI ចិន DeepSeek ផ្ទុះការគាំទ្រខ្លាំងនៅរុស្ស៊ី គឺដោយសារតែវាជាកម្មវិធីបញ្ញាសិប្បនិម្មិតដែលទំនើប មានសមត្ថភាពខ្ពស់ អាចប្រកួតប្រជែងជាមួយនឹងកម្មវិធីបញ្ញាសិប្បនិម្មិតល្បីផ្សេងៗទៀត មានដូចជាកម្មវិធី ChatGPT ជាដើម។ មិនដូច ChatGPT ទេ កម្មវិធី DeepSeek គឺអាចទាញប្រើដោយឥតគិតថ្លៃ ទើបនាំឲ្យចំនួនអ្នកប្រើប្រាស់ស្ទុះឡើង ហើយអាចទាញយកប្រើបានយ៉ាងងាយស្រួលនៅក្នុងប្រទេសរុស្ស៊ី។ ប្រការនេះ ត្រូវបានគេរំពឹងថា DeepSeek អាចនឹងធ្វើឲ្យអ្នកប្រើប្រាស់ ChatGPT ធ្លាក់ចុះខ្លាំង។ សូម្បីប្រតិបត្តិករទូរស័ព្ទចល័តរុស្ស៊ី t2 និង Yota ក៏ទទួលស្គាល់ពីការកើនឡើងអ្នកប្រើប្រាស់ DeepSeek នៅទូទាំងប្រទេស។ តួយ៉ាង អ្នកប្រើប្រាស់ប្រចាំខែរបស់ DeepSeek មានទំហំធំជាង ChatGPT ក្នុងខែមករា ចំនួន ១៥ភាគរយ នេះបើយោងតាមទិន្នន័យពី…

  • បំផ្ទុះគ្រាប់បែកដៃក្នុងបារជួបជុំមើលបាល់នៅបារាំង

    បំផ្ទុះគ្រាប់បែកដៃក្នុងបារជួបជុំមើលបាល់នៅបារាំង

    បរទេស ៖ កាលពីថ្ងៃពុធ គ្រាប់បែកដៃមួយគ្រាប់បានផ្ទុះ នៅក្នុងបារ ដែលតែងប្រមូលផ្តុំដោយ អ្នកមើលបាល់ទាត់ មានទីតាំងស្ថិតក្នុងទីក្រុង Grenoble ភាគអាគ្នេយ៍ នៃប្រទេសបារាំង បណ្តាលឲ្យមនុស្ស១២នាក់ រងរបួស។ មន្ត្រីសង្គ្រោះបន្ទាន់ ដែលបានទៅដល់កន្លែងកើតហេតុ បាននិយាយថា ភ្ញៀវជាច្រើនមានវត្តមាន នៅពេលដែលគ្រាប់បែកដៃ បានផ្ទុះឡើង ភ្លាមៗ នៅម៉ោងជាង ៨យប់។ ក្រុមអ្នកស៊ើបអង្កេត សង្ស័យថា ពាក់ព័ន្ធនឹងក្រុមជួញដូរគ្រឿងញៀន ដោយមានប្រភពចំនួន បានបង្ហាញថា ជនសង្ស័យក៏មានកាន់កាំភ្លើងវែង Kalashnikov ផងដែរ។ អភិបាលក្រុង Grenoble លោក Eric Piolle បានសរសេរ នៅលើ X ថា «ខ្ញុំថ្កោលទោស ក្នុងលក្ខខណ្ឌដ៏ខ្លាំងបំផុត ដែលអាចធ្វើទៅបាន ចំពោះអំពើឧក្រិដ្ឋកម្ម មិនធម្មតា» ។ អភិបាលរងក្រុង លោកស្រី Chloe Pantel បានប្រាប់ AFP ថា បារនេះគឺជាកន្លែង ដែលអ្នកស្រុក និងមនុស្ស…

  • ធនាគារប្រទេសឆែកចង់ប្រមូលទិញកាក់ Bitcoin ៧ ពាន់លានដុល្លារ ស្តុកទុក

    ធនាគារប្រទេសឆែកចង់ប្រមូលទិញកាក់ Bitcoin ៧ ពាន់លានដុល្លារ ស្តុកទុក

    បរទេស៖ ធនាគារកណ្តាល ប្រទេសឆែក គ្រោងនឹងប្រមូលទិញកាក់ Bitcoin ដែលគេស្គាល់ថា ជារូបិយប័ណ្ណគ្រីបតូ ឬ រូបិយប័ណ្ណឌីជីថល ក្នុងតម្លៃជាង៧ពាន់លានដុល្លារ ដើម្បីទុកជាទ្រព្យសម្បត្តិបម្រុង នេះបើតាមទីភ្នាក់ងារព័ត៌មាន រយធឺ ចេញផ្សាយថ្មីៗនេះ។ លោក Ales Michl ទេសាភិបាលធនាគាកណ្តាល របស់ប្រទេសឆែក បានប្រាប់កាសែត Financial Times នៅក្នុងបទសម្ភាសន៍មួយថា ធនាគារកំពុងពិចារណាកាន់កាប់កាក់ Bitcoin ជាទុនបម្រុងរបស់ជាតិ ជាលើកដំបូង ហើយ ប្រសិនបើជាមានការយល់ព្រម ធនាគារនឹងអាចកាន់កាប់ កាក់ Bitcoin តម្លៃ ៥% នៃទុនបម្រុងសរុប១៤៦ពាន់លានដុល្លារ ដែលនេះ មានន័យថា ស្មើនឹង ៧.៣ពាន់លានដុល្លារអាមេរិក។ ទោះបីជាយ៉ាងណាក៏ដោយ លោក Michell បានអះអាងថា គម្រោងនេះ ត្រូវការការវិភាគសិក្សា ជាច្រើនទៀត ខណៈដែលមានការព្រមានអំពីហានិភ័យ នៃការប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ នៅក្នុងហិរញ្ញវត្ថុ សាធារណៈ។ ការពិចារណានេះរបស់ប្រទេសស្ថិតក្នុងប្លុកអឺរ៉ុបមួយនេះ បានធ្វើឡើង ក្រោយពេលដែលកាក់ Bitcoin មានតម្លៃ…

  • គីម ជុងអ៊ុន ចាត់ទុក លោក Trump ថាកំពុងក្អេងក្អាងរឿងវាតទីទឹកដីគេ

    គីម ជុងអ៊ុន ចាត់ទុក លោក Trump ថាកំពុងក្អេងក្អាងរឿងវាតទីទឹកដីគេ

    បរទេស ៖ លោក គីម ជុង អ៊ុន បានចាត់ទុក ការទាមទាររបស់លោក Donald Trump លើតំបន់ហ្គាហ្សា, ព្រែកជីក ប៉ាណាម៉ា និង តំបន់ Greenland គឺជាភាពក្អេងក្អាងរឿងវាតទី ទឹកដីគេ នេះបើតាមប្រព័ន្ធសារព័ត៌មានរដ្ឋ កូរ៉េខាងជើង KCNA កាលពីថ្ងៃពុធ។ ជុំវិញការចង់បានតំបន់ហ្គាហ្សា ត្រូវបាន KCNA បរិហារថា ជាការនិយាយទាំងឆេវឆាវ គ្មានបានសាច់ការ ហើយចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន ពីបទប្លន់ទឹកដី។KCNA ក៏បានរិះគន់ដល់ រដ្ឋបាល Trump ជុំវិញការអំពាវនាវរបស់ខ្លួន ចង់កាន់កាប់ ព្រែកជីក Panama របស់ប្រទេសប៉ាណាម៉ានិង តំបន់ Greenland ព្រមទាំង ការសម្រេចចិត្តរបស់ខ្លួន ក្នុងការផ្លាស់ប្តូរឈ្មោះ «ឈូងសមុទ្រម៉ិកស៊ិក» ទៅ «ឈូងសមុទ្រអាមេរិក» ដោយបានប្រាប់ទៅសហរដ្ឋអាមេរិកថា គួរតែភ្ញាក់ពីសុបិន នៃថ្ងៃអនាធិបតេយ្យ របស់ខ្លួន ហើយបញ្ឈប់ភ្លាមៗ នូវទង្វើនៃការរំលោភ លើសេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាព របស់ប្រទេស…

  • ឆ្នាំមុន ឧស្សាហកម្មគ្រឿងយន្តឆ្លាតវៃចិនកើនទុនវិនិយោគជាង ៨០០ ពាន់លានដុល្លារ

    ឆ្នាំមុន ឧស្សាហកម្មគ្រឿងយន្តឆ្លាតវៃចិនកើនទុនវិនិយោគជាង ៨០០ ពាន់លានដុល្លារ

    ប៉េកាំង ៖ នៅចុងឆ្នាំ ២០២៤ ចំនួនសហគ្រាសនៅក្នុងឧស្សាហកម្មគ្រឿងយន្តឆ្លាតវៃក្នុងប្រទេសចិន បានកើនឡើងដល់ទៅ ៤៥១,៧០០ក្រុមហ៊ុន ក្រោមទុនចុះបញ្ជីសរុបចំនួន ៦.៤៤ពាន់ពាន់លានយ័ន ឬប្រហែល ៨៨០ពាន់លានដុល្លារ។ នេះបើយោងតាមរដ្ឋបាលរដ្ឋទទួលបន្ទុកបទប្បញ្ញត្តិទីផ្សារ។ ចំនួនសហគ្រាសនៅក្នុងឧស្សាហកម្មគ្រឿងយន្តឆ្លាតវៃ បានកើនឡើងប្រមាណ ១៩.៣៩ភាគរយ បើធៀបនឹងចុងឆ្នាំ ២០២៣ ដែលនេះបង្ហាញពីនិន្នាការកើនឡើងជាលំដាប់គួរឱ្យកត់សម្គាល់ នៅក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មនៅក្នុងប្រទេសចិន។ ហើយជិត ៨០ភាគរយនៃសហគ្រាសទាំងនេះ ត្រូវបានប្រមូលផ្តុំនៅក្នុងវិស័យសំខាន់ៗចំនួនបី មានដូចជាការស្រាវជ្រាវវិទ្យាសាស្ត្រ និងសេវាកម្មបច្ចេកទេស ការបញ្ជូនព័ត៌មាន កម្មវិធី និងសេវាបច្ចេកវិទ្យាព័ត៌មាន, ព្រមទាំងការលក់ដុំ និងរាយ។ នេះបើតាមការបញ្ជាក់របស់រដ្ឋបាលចិន។ តំបន់ភាគខាងកើតនៃប្រទេសចិន ជាមួយនឹងគុណសម្បត្តិភូមិសាស្រ្តផ្សេងគ្នា កម្លាំងស្រាវជ្រាវ និងការអភិវឌ្ឍន៍ដ៏រឹងមាំ រួមទាំងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មដែលបង្កើតឡើងយ៉ាងល្អ បានក្លាយជាមជ្ឈមណ្ឌលសហគ្រាសឧស្សាហកម្មគ្រឿងយន្តឆ្លាតវៃប្រហែលពីរភាគបីនៅក្នុងប្រទេសចិន។ រីឯសហគ្រាសឧស្សាហកម្មគ្រឿងយន្តឆ្លាតវៃនៅតំបន់ភាគកណ្តាល និងភាគពាយ័ព្យរបស់ប្រទេសចិន មានចំនួន ១៥.៣៣ភាគរយ និង ១៤.៩៧ភាគរយនៃចំនួនសរុបទូទាំងប្រទេស៕ ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

  • Google ប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិក តាមបញ្ជា Trump

    Google ប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិក តាមបញ្ជា Trump

    បរទេស ៖ ក្រុមហ៊ុន Google កាលពីថ្ងៃច័ន្ទ បានប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិក ទៅជា «ឈូងសមុទ្រអាមេរិក» សម្រាប់អ្នកដែលប្រើវេទិកាផែនទី របស់ខ្លួន នៅក្នុងសហរដ្ឋអាមេរិក ដោយគោរពតាមបទបញ្ជាប្រតិបត្តិ របស់ប្រធានាធិបតី Donald Trump។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានសរសេរ នៅក្នុងការបង្ហោះរបស់ខ្លួនថា អ្នកប្រើប្រាស់ នៅក្រៅសហរដ្ឋអាមេរិក នឹងបន្តឃើញ ទាំងឈ្មោះដើម និង ឈ្មោះថ្មី សម្រាប់ឈូងសមុទ្រម៉ិកស៊ិក។ «អ្នកដែលប្រើប្រាស់ផែនទី នៅសហរដ្ឋអាមេរិកនឹងឃើញ ឈូងសមុទ្រអាមេរិចហើយប្រជាជន នៅម៉ិកស៊ិកនឹងឃើញ ឈ្មោះ ឈូងសមុទ្រម៉ិកស៊ិក ។ អ្នកផ្សេងទៀតនឹងឃើញឈ្មោះទាំងពីរ» នេះជាអ្វីដែល Google បញ្ជាក់។ Google បាននិយាយថា ការផ្លាស់ប្តូរនេះ ស្របនឹងគោលការណ៍របស់ខ្លួន ក្នុងការធ្វើតាមការរចនាភូមិសាស្ត្រផ្លូវការ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈប្រព័ន្ធព័ត៌មានឈ្មោះ ភូមិសាស្ត្រ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត