-
អាមេរិកចាយជាង ៣០០លានដុល្លារ អភិវឌ្ឍមីស៊ីលនុយក្លេអ៊ែរបាញ់ចេញពីនាវាមុជទឹក

វ៉ាស៊ីនតោន ៖ ដើម្បីបង្កើនសមត្ថភាពទប់ស្កាត់ជាយុទ្ធសាស្ត្ររបស់ខ្លួន កងទ័ពជើងទឹកអាមេរិក បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Lockheed Martin មានតម្លៃ ៣៨៣លានដុល្លារ ដើម្បីអភិវឌ្ឍប្រព័ន្ធមីស៊ីលផ្លោងនុយក្លេអ៊ែរ Trident II D5 Life Extension 2 (D5LE2)។ មីស៊ីលផ្លោងដែលត្រូវបានធ្វើឱ្យប្រសើរឡើងនេះ អាមេរិកគ្រោងដាក់ពង្រាយនៅលើនាវាមុជទឹកថ្នាក់ Columbia ដ៏ទំនើបបំផុតរបស់់ខ្លួន ដែលវាជាធាតុផ្សំយ៉ាងសំខាន់សម្រាប់យុទ្ធសាស្ត្រនុយក្លេអ៊ែររបស់កងទ័ពជើងទឹកអាមេរិកនាពេលអនាគតដ៏ខ្លីខាងមុខ។ សម្រាប់ក្រុមហ៊ុន Lockheed Martin មីស៊ីល D5LE2 នឹងដើរតួយ៉ាងសំខាន់នៅក្នុងផែនការរបស់កងទ័ពជើងទឹក ដើម្បីរក្សាភាពជឿជាក់នៃប្រព័ន្ធអាវុធយុទ្ធសាស្ត្រ (SWS) របស់ខ្លួនរហូតដល់ឆ្នាំ ២០៨៤។ ការអភិវឌ្ឍន៍មីស៊ីលនេះ ក៏ស្របនឹងគោលបំណងដ៏ទូលំទូលាយ នៃកម្មវិធីប្រព័ន្ធយុទ្ធសាស្ត្ររបស់កងទ័ពជើងទឹកអាមេរិក ដែលបានរំលឹកដល់បេសកកម្មទប់ស្កាត់ជាយុទ្ធសាស្ត្រ ដែលមានមូលដ្ឋាននៅដែនសមុទ្រប្រកបដោយនិរន្តរភាពឆ្នាំ ២០៨៤ (SBSD 2084)។ របាយការណ៍របស់គណៈកម្មាធិការរៀបចំយុទ្ធសាស្ត្រ bipartisan ដែលបានចេញផ្សាយក្នុងឆ្នាំ ២០២២ ក៏បានទទួលស្គាល់ពីភាពចាំបាច់ ក្នុងការគាំទ្រដល់ការអភិវឌ្ឍមីស៊ីល D5LE2 ដើម្បីជំរុញប្រសិទ្ធភាពយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់អាមេរិក នៅក្នុងបរិយាកាសមានការប្រកួតប្រជែង ជាមួយមហាអំណាចនុយក្លេអ៊ែរដទៃទៀតដែលជាគូប្រជែង៕ ប្រភព ៖ Interesting Engeneering ប្រែសម្រួល…
-
ទីភ្នាក់ងារជំនួយអាមេរិក USAID បញ្ចេញថវិកាជិត ៤៤ពាន់លានដុល្លារក្នុងឆ្នាំ២០២៣

ក្នុងនោះថវិកាជាង ១៦ពាន់លានដុល្លារ ត្រូវបានផ្ដល់ទៅឱ្យអ៊ុយក្រែន ដោយថវិកាជំនួយភាគច្រើនជាលក្ខណៈសម្រាប់ការប្រើប្រាស់ក្នុងការស្ដារសេដ្ឋកិច្ច។ បន្ទាប់ពីអ៊ុយក្រែន ជំនួយរបស់ទីភ្នាក់ងារ USAID ភាគច្រើនត្រូវបានបញ្ជូនទៅកាន់តំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិក។ អេត្យូពី ហ្សកដានី អាហ្វហ្គានីស្ថាន និងសូម៉ាលី សុទ្ធតែទទួលបានច្រើនជាង ១ ពាន់លានដុល្លារពី USAID – Statista #ams1minute
-
តួកគីចាប់ខ្លួនពួករដ្ឋអ៉ីស្លាម IS ជាង ១៦០នាក់ នៅទូទាំង ២១ខេត្ត

អង់ការ៉ា ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី លោក Ali Yerlikaya បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា អាជ្ញាធរតួកគីបានចាប់ឃុំខ្លួនជនសង្ស័យនៃក្រុមរដ្ឋអ៊ីស្លាម (IS) ចំនួន ១៦៤នាក់ ក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ លោករដ្ឋមន្ត្រីបានបង្ហោះសារនៅលើបណ្តាញសង្គម X ថា ប្រតិបត្តិការដែលមានឈ្មោះថា “Gurz-44” ត្រូវបានអនុវត្តនៅទូទាំង ២១ខេត្ត រួមទាំងទីក្រុងអ៊ីស្តង់ប៊ុល។ លោករដ្ឋមន្ត្រីបន្តថា អាជ្ញាធរបានកំណត់មុខក្រុមជនសង្ស័យមានជាប់ពាក់ព័ន្ធយ៉ាងសកម្ម នៅក្នុងប្រតិបត្តិការពួកភេរវកររដ្ឋអ៉ីស្លាម IS និងបានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់ក្រុមនេះផងដែរ។ លោក Yerlikaya បន្ថែមថា កងកម្លាំងសន្តិសុខតួកគីបានរឹបអូសអាវុធគ្មានអាជ្ញាប័ណ្ណ រួមទាំងកាំភ្លើងខ្លី កាំភ្លើងវែង និងសម្ភារៈឌីជីថលមួយចំនួនធំ ក្នុងអំឡុងពេលវាយឆ្មក់។ លោក Yerlikaya បានបញ្ជាក់យ៉ាងដូច្នេះថា សាមគ្គីភាពសង្គម និងតម្លៃរួមគ្នារបស់យើង គឺស្ថិតក្នុងចំណោមយន្តការការពារដ៏មានប្រសិទ្ធភាពបំផុត ប្រឆាំងនឹងការរីករាលដាលនៃអំពើភេរវកម្ម។ ហើយយើងប្តេជ្ញាលុបបំបាត់អំពើភេរវកម្មចេញពីប្រទេសរបស់យើង តាមរយៈការតស៊ូរួមគ្នា។ ប្រទេសតួកគីបានចាត់តាំងពួករដ្ឋអ៉ីស្លាម IS ជាអង្គការភេរវករនៅក្នុងឆ្នាំ ២០១៣ ដោយបានស្តីបន្ទោសក្រុមនេះ ចំពោះការវាយប្រហារដ៏សាហាវនៅក្នុងប្រទេសខ្លួន។ ទន្ទឹមគ្នា អាជ្ញាធរតួកគីបានធ្វើប្រតិបត្តិការប្រឆាំងភេរវកម្ម ទាំងក្នុង និងក្រៅប្រទេស ដើម្បីបង្ក្រាបសមាជិក និងសកម្មភាពរបស់ពួករដ្ឋអ៉ីស្លាម IS៕…
-
អាមេរិកផ្តើមផ្ទុះបាតុកម្មប្រឆាំងលោក Trump

បរទេស ៖ មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នា ដើម្បីតវ៉ានឹងប្រធានាធិបតីអាមេរិក Donald Trump និង គោលនយោបាយរបស់លោក នៅមុខសាលាក្រុងញូវយ៉ក ដែលជាផ្នែកមួយ នៃចលនា «៥០រដ្ឋ បាតុកម្ម ៥០លើក» ដែលសំដៅលើការអំពាវនាវ ឱ្យមានការតវ៉ា នៅតាមរដ្ឋនីមួយៗ។ បើតាមកាសែត CNBC បានចេញផ្សាយថា ក្រុមបាតុករបានប្រមូលផ្តុំគ្នា នៅក្នុងទីក្រុងនានា ទូទាំងសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ដើម្បីតវ៉ាចំពោះសកម្មភាពដំបូង របស់រដ្ឋបាល Trump ដោយបានបដិសេធអ្វីៗទាំងអស់ រាប់ចាប់ពីការបង្ក្រាបអន្តោប្រវេសន៍, សិទ្ធិអ្នកប្តូរភេទ និង សំណើផ្ទេរជនជាតិប៉ាឡេស្ទីន ដោយបង្ខំ ពីតំបន់ ហ្គាហ្សា ស្ទ្រីប ជាដើម។ ក្រុមអ្នកតវ៉ា បានគ្រវីបដា បរិហារប្រធានាធិបតី Donald Trump , មហាសេដ្ឋី Elon Musk មេដឹកនាំនៃនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលថ្មី របស់ Trump និងរិះគន់ លើគម្រោងនានា នៅឆ្នាំ២០២៥។ អ្នកតវ៉ាម្នាក់ ឈ្មោះMargaret Wilmeth…
-
NASA បញ្ចេញគ្រឿងយន្តរុករករ៉ែនៅភពព្រះចន្ទ អាចជីកដីបាន ១ម៉ឺនគីឡូក្រាមក្នុងមួយថ្ងៃ

វ៉ាស៊ីនតោន ៖ NASA បានបញ្ចេញគ្រឿងយន្តរុករករ៉ែនៅភពព្រះចន្ទ ហៅកាត់ IPEx ដែលវាមានសមត្ថភាពពិសេស អាចជីកដីបានទម្ងន់ ១០,០០០គីឡូក្រាមក្នុងមួយថ្ងៃ ឬស្មើនឹងទម្ងន់ដំរី ២០ក្បាល ហើយ NASA គ្រោងនឹងដាក់ដំណើរការវានៅលើភពព្រះចន្ទនាពេលអនាគត។ IPEx ជាគ្រឿងយន្តពិសេសមួយ បង្កើតឡើងមានគោលបំណងពីរយ៉ាង មួយគឺដើរតួជាម៉ាស៊ីនឈូសឆាយ និងមួយទៀតដើរតួជាឡានចាក់សំរាម។ ប្រព័ន្ធគ្រឿងយន្តនេះ នឹងគាំទ្រដល់ប្រតិបត្តិការជីកកកាយដីនៅលើភពព្រះចន្ទ ដោយជួយមនុស្សងាយស្រួលទាញយកធនធានសំខាន់ៗនៅលើភពមួយនេះ។ ភារកិច្ចស្នូលរបស់វា គឺការជីកយករ៉ែប្រកបដោយប្រសិទ្ធភាព និងដឹកជញ្ជូនថ្មម្យ៉ាងឈ្មោះថា regolith ដែលគ្របដណ្តប់ភាគច្រើននៅលើផ្ទៃភពព្រះចន្ទ។ ថ្ម regolith នេះ មានសក្តានុពលសម្រាប់កិច្ចការស្រាវជ្រាវ និងទាញយកធនធានសំខាន់ៗ មានដូចជាអ៊ីដ្រូសែន អុកស៊ីហ្សែន និងសូម្បីតែទឹក។ លោក Jason Schuler ប្រធានគម្រោង IPEx និងជាអ្នកស៊ើបអង្កេតសំខាន់នៅមជ្ឈមណ្ឌលអវកាស Kennedy បាននិយាយថា IPEx គឺជាសក្ខីភាពមួយបង្ហាញពីការប្តេជ្ញាចិត្តរបស់ NASA ក្នុងការប្រើបច្ចេកវិទ្យាទំនើបចុងក្រោយ ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួន សម្រាប់ការរុករកនៅលើភពព្រះចន្ទ។ លោក Jason Schuler បានបន្ថែមទៀតថា IPEx ក៏ជាធាតុផ្សំដ៏សំខាន់នៃយុទ្ធសាស្ត្ររបស់…
-
អាមេរិកនឹងដាក់ទោសអ្នកប្រើ Deepseek ឲ្យជាប់ពន្ធនាគារ ២០ ឆ្នាំ និងពិន័យដល់ ១០០ លានដុល្លារ

វ៉ាស៊ីនតោន ៖ សេចក្តីព្រាងច្បាប់ថ្មីដែលទើបណែនាំដោយសមាជិកព្រឹទ្ធសភាអាមេរិក លោក Josh Hawley (R-MO) កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង ដោយសារតែវានឹងដាក់ទោសទណ្ឌធ្ងន់ធ្ងរបំផុតមិនធ្លាប់មានពីមុនមក ចំពោះអ្នកហ៊ានប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) របស់ប្រទេសចិន ជាពិសេសកម្មវិធី DeepSeek ពោលគឺនឹងជាប់ពន្ធធនាគារ ២០ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី ១ដល់១០០ លានដុល្លារ។ សេចក្តីព្រាងច្បាប់ដែលលោក Hawley បានដាក់កាលពីសប្តាហ៍មុន មានគោលបំណងហាមឃាត់ពលរដ្ឋអាមេរិក ពីការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់ប្រទេសចិន ទោះបីក្នុងគោលបំណងអ្វីក៏ដោយ។ ទន្ទឹមគ្នា ក្រុមអ្នកវិភាគបាននិយាយថា ច្បាប់ដែលបានស្នើឡើងនេះ បើសិនត្រូវបានអនុម័ត នោះវានឹងលុបបំបាត់ការប្រើប្រាស់ DeepSeek របស់ចិន ជាគូប្រកួតប្រជែង AI ដែលកំពុងលេចធ្លោនៅក្នុងសហរដ្ឋអាមេរិក។ នៅក្រោមច្បាប់ដែលបានស្នើឡើងដោយលោក Hawley រាល់បច្ចេកវិទ្យា ឬកម្មសិទ្ធិបញ្ញា ដែលបង្កើតឡើងនៅក្នុងប្រទេសចិន នឹងត្រូវបានហាមឃាត់ពីការនាំចូលទៅកាន់សហរដ្ឋអាមេរិក។ នរណាម្នាក់ដែលបានរកឃើញថា បំពានលើការរឹតបន្តឹងនេះ អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ២០ឆ្នាំ និងពិន័យជាប្រាក់ ១លានដុល្លារសម្រាប់បុគ្គល និង ១០០លានដុល្លារសម្រាប់ក្រុមហ៊ុន។ គិតត្រឹមដើមឆ្នាំ ២០២៥នេះ DeepSeek ត្រូវបានរំពឹងថា មានអ្នកប្រើប្រាស់ចន្លោះពី ៥ទៅ៦លាននាក់នៅជុំវិញពិភពលោក…
-
នាយករដ្ឋមន្ត្រីថៃទៅបំពេញទស្សនកិច្ចនៅប្រទេសចិនសប្តាហ៍នេះ

បាងកក ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra នឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំង ប្រទេសចិន ចាប់ពីថ្ងៃទី៥ដល់ទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីចិន លោក Li Qiang ។ ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី Paetongtarn នឹងជួបសម្តែងការគួរសមជាមួយប្រធានាធិបតីចិន លោក Xi Jinping ហើយនឹងមានជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីថៃ លោក Li Qiang ក៏ដូចជាលោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន។ លោកស្រី Paetongtarn ក៏នឹងជួបជាមួយនាយកប្រតិបត្តិធុរកិច្ចថៃ និងចិន ដើម្បីពង្រឹងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍ផ្លូវការនៅទីក្រុងប៉េកាំង លោកស្រី Paetongtarn នឹងចូលរួមពិធីបើកព្រឹត្តិការណ៍ Asian Winter Games 2025 លើកទី៩ នៅទីក្រុងហាប៊ីន។ ដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រីនាយករដ្ឋមន្ត្រីថៃទៅកាន់ប្រទេសចិន គឺជាការចាប់ផ្តើមឱកាសមាសនៃចំណងមិត្តភាពថៃ-ចិន ក្នុងការប្រារព្ធខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ។ វាក៏នឹងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តផ្នែកនយោបាយរបស់ពួកគេ ក្នុងការជំរុញគោលដៅរួមនៃការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាព ខណៈពង្រឹងការយល់ដឹង…
-
Trump ចង់យកតំបន់ហ្គាហ្សាជាកម្មសិទ្ធិ

បរទេស ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានថ្លែង កាលពីថ្ងៃអង្គារថា លោកកំពុងគិតថា ចង់យកតំបន់ហ្គាហ្សា ដែលកំពុងមានជម្លោះ មកធ្វើជាកម្មសិទ្ធិ ហើយបង្កើតការងារជាច្រើន នៅទីនោះ។ លោក Donald Trump បាននិយាយបែបនេះ អំឡុងសន្និសីទកាសែត ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល នៅសេតវិមាន។ ប្រធានាធិបតី Donald Trump បានថ្លែងរំពឹងថា សហរដ្ឋអាមេរិកនឹងកាន់កាប់ «កម្មសិទ្ធិរយៈពេលវែង» លើ Gaza Strip ដោយបន្ថែមថា «ការធ្វើដូច្នេះ នឹងបង្កើតការងាររាប់ពាន់»។ លោក Trump បានបន្តថា «ខ្ញុំឃើញថា ការកាន់កាប់នេះ នឹងនាំមកនូវស្ថេរភាព ដ៏អស្ចារ្យ ដល់ផ្នែក នៃមជ្ឈិមបូព៌ា និងប្រហែល អាចជា តំបន់មជ្ឈិមបូព៌ាទាំងមូល..នេះមិនមែនជាការសម្រេចចិត្ត ដែលធ្វើឡើងដោយធម្មតាទេ មនុស្សគ្រប់គ្នា គឺចូលចិត្តគំនិតរបស់សហរដ្ឋអាមេរិក ដែលចង់ធ្វើជាម្ចាស់ ទឹកដីនោះ»។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានហៅ…
-
Zelensky យករ៉ែកម្រ ដោះដូរជំនួយពីអាមេរិក

បរទេស ៖ មេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelensky អំពាវនាវឱ្យក្រុមហ៊ុនអាមេរិក វិនិយោគលើរ៉ែកម្រ ក្នុងប្រទេសរបស់លោក បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា លោកចង់បានកិច្ចព្រមព្រៀង ជាមួយទីក្រុង Kyiv ដែលពាក់ព័ន្ធនឹងការទទួលបានរ៉ែ ជាថ្នូរនឹងជំនួយ។ លោក Zelensky បាននិយាយថា «ការណ៍នេះ នឹងយុត្តិធម៌ ក្នុងការផ្តល់ឱ្យក្រុមហ៊ុនអាមេរិក ទទួលបានធនធានរ៉ែ ខណៈដែលទីក្រុងវ៉ាស៊ីនតោន បានជួយទីក្រុង Kyiv ទប់ទល់នឹងកងកម្លាំងរុស្ស៊ី»។ លោក Zelensky បាននិយាយថា «ខ្ញុំចង់ឲ្យអាជីវកម្ម របស់សហរដ្ឋអាមេរិក អភិវឌ្ឍន៍វិស័យរ៉ែ នៅទីនេះ….យើងបើកចំហ ចំពោះការពិត ដែលថា អ្វីៗទាំងអស់នេះ អាចត្រូវបានបង្កើតឡើង ដោយដៃគូរបស់យើង ដែលជួយយើង ការពារទឹកដី និង រុញសត្រូវ ត្រឡប់ទៅវិញ តាមរយៈការផ្តល់ជាអាវុធ និងកញ្ចប់ទណ្ឌកម្ម ហើយនេះ ពិតជា រឿងយុត្តិធម៌» ។ ការលើកឡើង របស់លោក…
-
អូស្ត្រាលីបង្កើត AI ជួយព្យាបាលជំងឺសួតរ៉ាំរ៉ៃ

បរទេស ៖ ក្រុមអ្នកស្រាវជ្រាវ មកពីសកលវិទ្យាល័យ នៅប្រទេសអូស្ត្រាលី និងប្រទេសបង់ក្លាដេស បានរួមគ្នា បណ្តុះបណ្តាល AI ឬ បញ្ញាសិប្បនិម្មិត ធ្វើរោគវិនិច្ឆ័យ និងផ្តល់វិធីព្យាបាល ជំងឺសួតរ៉ាំរ៉ៃ នេះបើតាមការចេញផ្សាយ របស់គេហទំព័រ សកលវិទ្យាល័យអូស្ត្រាលី Charles Darwin ហៅកាត់ CDU។ ប្រភពបន្តថា ការសិក្សាថ្មី អាចក្លាយជាជំនួយការល្អបំផុត របស់ក្រុមវេជ្ជបណ្ឌិតជំនាញខាងវិទ្យុសកម្ម ឬ កាំរស្មីអ៊ិច ដើម្បីធ្វើរោគវិនិច្ឆ័យ យ៉ាងត្រឹមត្រូវ និង យ៉ាងឆាប់រហ័ស អំពីជំងឺសួតផ្សេងៗ។ លោកស្រី Niusha Shafiabady សាស្ត្រាចារ្យ ប្រចាំនៅសកលវិទ្យាល័យ Charles Darwin បាននិយាយថា គំរូ AI នេះ កំណត់អត្តសញ្ញាណជំងឺរលាកសួត ជំងឺរបេង សួតខ្មៅ ជំងឺហឺត មហារីក ជំងឺសួតរ៉ាំរ៉ៃ និង ជំងឺស្ទះសួត ជាដើម។ លោកស្រីបន្តថា AI ថ្មីនេះ…