Category: ព័ត៌មានអន្តរជាតិ

  • ប៉ាណាម៉ាបាតុកម្ម មុនរដ្ឋមន្ត្រីការបរទេសអាមេរិកមក

    ប៉ាណាម៉ាបាតុកម្ម មុនរដ្ឋមន្ត្រីការបរទេសអាមេរិកមក

    បរទេស ៖ ក្រុមនិស្សិតប្រទេស ប៉ាណាម៉ា បានចេញក្រៅតវ៉ា មុនពេលមានការបំពេញទស្សនកិច្ច របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ទៅកាន់ប្រទេសរបស់ខ្លួន ដោយគេដឹងថា ជាទស្សនកិច្ច ចំពេល លោក ត្រាំ ចង់ច្បាមយកព្រែកជីក ប៉ាណាម៉ា មកគ្រប់គ្រងវិញ។ និស្សិតប៉ាណាម៉ា មួយក្រុមតវ៉ា នៅក្នុងរដ្ឋធានី កាលពីព្រហស្បតិ៍ នៅមុនពេល ពីរថ្ងៃនៃដំណើរទស្សនកិច្ច របស់លោក Marco Rubio ទៅកាន់ប្រទេសប៉ាណាម៉ា ដែលនឹងក្លាយជាប្រទេសដំបូង ក្នុងដំណើរទស្សនកិច្ចនៅអាមេរិកកណ្តាល របស់លោក ហើយជាដំណើរទស្សនកិច្ច លើកដំបូង របស់លោក នៅបរទេស ក្នុងនាមជាប្រមុខការទូតថ្មី របស់សហរដ្ឋអាមេរិក។ លោក Rubio ត្រូវបានគេរំពឹងថា នឹងថ្លែងសុន្ទរកថា ជុំវិញ «របៀបវារៈ» របស់ប្រធានាធិបតី Donald Trump ដែលបានប្តេជ្ញាថា នឹងយកការគ្រប់គ្រងព្រែកជីកប៉ាណាម៉ាមកវិញ។ គួរបញ្ជាក់ថា ព្រែកជីកប៉ាណាម៉ា ត្រូវបានសាងសង់ ដោយសហរដ្ឋអាមេរិកភាគច្រើន ជាមួយនិងកម្លាំងពលកម្ម មកពីតំបន់ការីបៀនដើមកំណើតអាហ្រ្វិក…

  • Trump បន្ទោសរដ្ឋបាលលោកបៃឌិន រឿងយន្តហោះបុកគ្នា

    Trump បន្ទោសរដ្ឋបាលលោកបៃឌិន រឿងយន្តហោះបុកគ្នា

    បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានស្តីបន្ទោសដល់រដ្ឋបាល របស់អតីតប្រធានាធិបតី Joe Biden ចំពោះការលើកទឹកចិត្ត ដល់រដ្ឋបាលអាកាសចរណ៍សហព័ន្ធ ក្នុងការជ្រើសរើសបុគ្គលិក ដោយលោកហៅថា ជាមន្ត្រីមានពិការភាពបញ្ញាធ្ងន់ធ្ងរ, បញ្ហាផ្លូវចិត្ត និង បញ្ហារាងកាយផ្សេងទៀត ក្រោមគំនិតផ្តួចផ្តើម «ជួលបុគ្គលិក តាមភាពចម្រុះ និងការដាក់បញ្ចូលគ្នា» នេះបើតាមប្រភពពី Japantoday។ លោក Donald Trump បានបន្ថែមថា កម្មវិធីនេះ អនុញ្ញាតឲ្យមានការជួលអ្នកដែលមានបញ្ហា នៃការស្តាប់ និងមើល ព្រមទាំង ខ្វិន ជំងឺឆ្កួតជ្រូក និងជាមនុស្សតឿ។ ប្រធានាធិបតី បក្សសាធារណរដ្ឋ រូបនេះ បាននិយាយថា «រឿងអាក្រក់ខ្លះ បានកើតឡើង ទាំងមិនគួរកើតឡើង ទៅរួច»។ លោក Trump បាននិយាយទៀតថា «អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស ត្រូវតែមានភាពវៃឆ្លាត ដើម្បីធានាសុវត្ថិភាព ហើយ ពួកគេត្រូវតែមានទេពកោសល្យ ពីធម្មជាតិ»។ យ៉ាងណាមិញ លោក…

  • ចំណាប់ខ្មាំងថៃ ៥នាក់ចូលពេទ្យ ក្រោយហាម៉ាស់ដោះលែង

    ចំណាប់ខ្មាំងថៃ ៥នាក់ចូលពេទ្យ ក្រោយហាម៉ាស់ដោះលែង

    បរទេស ៖ ចំណាប់ខ្មាំងជាជនជាតិថៃ ៥នាក់ ត្រូវបានបញ្ជូន ទៅដល់មន្ទីរពេទ្យ នៅប្រទេសអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ ពោលគឺបន្ទាប់ពីត្រូវបានដោះលែង ចេញពីតំបន់ហ្គាហ្សា ដែលកំពុងមានជម្លោះ រវាងអ៊ីស្រាអែល និង ហាម៉ាស់។ ពួកគេបានទៅដល់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Shamir ស្ថិតក្នុងទីក្រុង Beer Yaakov ដើម្បីសម្រាកព្យាបាល ក្រោយពេលមានសេរីភាព។ ផ្អែកតាមកាសែត The Nation នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានសម្តែងនូវសេចក្តីរីករាយ ចំពោះការដោះលែងចំណាប់ខ្មាំងថៃ ដោយថ្លែងអំណរគុណដល់ដៃគូអន្តរជាតិ និង ណែនាំឲ្យមានការសម្របសម្រួលជាបន្ទាន់ សម្រាប់ការត្រឡប់មកថៃវិញ ប្រកបដោយសុវត្ថិភាព។ អ្នកនាំពាក្យក្រសួងការបរទេសថៃ បានថ្លែងរំពឹងថា ចំណាប់ខ្មាំងថៃទាំងនោះ អាចនឹងត្រលប់មកប្រទេសថៃវិញ ក្នុងរយៈពេល១០ថ្ងៃទៀត។ ប្រភពបានឲ្យដឹងដែរថា ចំណាប់ខ្មាំងថៃ ចំនួន៤៦នាក់បានស្លាប់ ដោយសារជម្លោះអ៊ីស្រាអែល-ក្រុមហាម៉ាស ខណៈដែល ២៨នាក់ផ្សេងទៀត ត្រូវបានដោះលែង។ នៅមានចំណាប់ខ្មាំង ជនជាតិថៃ តែម្នាក់គត់ ដែលនៅតែត្រូវបានឃុំខ្លួន នៅទីនោះ នេះបើតាម The Nation…

  • បំពុលខ្យល់បំផ្លាញក្រុងបាងកក អស់ ៩០លានដុល្លារ

    បំពុលខ្យល់បំផ្លាញក្រុងបាងកក អស់ ៩០លានដុល្លារ

    បរទេស៖ ទីក្រុងបាងកក ប្រទេសថៃ អាចនឹងខាតបង់សេដ្ឋកិច្ច ជិត៩០លានដុល្លារ ព្រោះការបំពុលបរិយាកាស ប៉ុន្មានថ្ងៃមកនេះ ក្នុងនោះ ប្រជាពលរដ្ឋត្រូវចំណាយខ្ពស់ លើថ្លៃព្យាបាល និង ការប៉ះពាល់អាជីវកម្មនានា ជាដើម នេះបើតាមការចុះផ្សាយ របស់កាសែត MSN កាលពីថ្ងៃអង្គារ។ ការវាយតម្លៃ របស់មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn របស់ប្រទេសថៃ ចុះផ្សាយលើទីភ្នាក់ងារព័ត៌មាន Thai PBS World បង្ហាញថា ការខូចខាតផ្នែកសេដ្ឋកិច្ច បណ្តាលមកពីការបំពុលខ្យល់ ដែលលើសពី១០០មីក្រូក្រាម ក្នុងមួយម៉ែត្រគូប ជាមធ្យម ផ្អែកលើសន្ទស្សន៍គុណភាពខ្យល់ AQI នៅក្នុង និងជុំវិញទីក្រុងបាងកក ក្នុងរយៈពេលមួយខែ ត្រូវបានគេប៉ាន់ប្រមាណថា ប្រហែល ៣ពាន់លានបាត ឬ ៨៩.៤ លានដុល្លារអាមេរិក។ មជ្ឈមណ្ឌលនេះបាននិយាយថា PM2.5 ច្រើនពេក នៅក្នុងបរិយាកាស នាំឱ្យមានការចំណាយលើការព្យាបាលវេជ្ជសាស្រ្ត និងការថែទាំសុខភាព ដើម្បីការពារសុខភាព ដូចជា ចាយលើម៉ាស់មុខ និងម៉ាស៊ីនបន្សុទ្ធខ្យល់ ហើយប្រជាជននឹងបន្ថយការចំណាយលើទំនិញ និងសេវាកម្ម ពីអាជីវកម្មនានា…

  • ចិនប្រើមនុស្សយន្តរាំក្នុងកម្មវិធីចូលឆ្នាំ ទាក់ទាញអ្នកមើល២.៨ពាន់លានដង

    ចិនប្រើមនុស្សយន្តរាំក្នុងកម្មវិធីចូលឆ្នាំ ទាក់ទាញអ្នកមើល២.៨ពាន់លានដង

    បរទេស៖ ចិនបានប្រើមនុស្សយន្តរាំ ជាមួយមនុស្សពិត ទាក់ទាញអ្នកមើលទូទាំងពិភពលោក បានចំនួន ២.៨ពាន់លានដង ក្នុងកម្មវិធី Spring Festival Gala ឬ កម្មវិធីពិធីអបអរសារទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន នេះបើតាមការចុះផ្សាយ របស់គេហទំព័រ Scmp កាលពីថ្ងៃពុធ។ មនុស្សយន្ត AI ឈ្មោះថា «Yangge Bot» ចំនួន១៦គ្រឿង ត្រូវបានផលិត ដោយក្រុមហ៊ុន Unitree Robotics បានចូលរួមរាំ សំដែងរបាំដ៏ពេញនិយមឈ្មោះថា Yangge ជាមួយនឹងឆុតសម្លៀកបំពាក់ជាអាវធំប្រពៃណី មានផ្កា បង្វិលកន្សែងដៃ បោះចុះ បោះឡើង នៅកណ្តាលអាកាស ដ៏ល្អឥតខ្ចោះ ជាមួយនឹងតន្ត្រី។ ប្រភពបានបន្តថា មនុស្សយន្តទាំងនោះ បានឆ្លងកាត់ ការហ្វឹកហ្វឺន រយៈពេលបីខែ ហើយបានប្រើប្រាស់ឡាស៊ែរ SLAM ហើយ ចលនាសម្របសម្រួល យ៉ាងល្អឥតខ្ចោះរបស់មនុសុ្សយន្តទាំងនេះ ទទួលបានការសរសើរ យ៉ាងខ្លាំង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនានា។ យោងតាមស្ថិតិបឋម បានឲ្យដឹងថា Spring…

  • អាចម៍ផ្កាយយក្សទំហំជិត ៦០ ម៉ែត្រ អាចនឹងវាយប្រហារភពផែនដីឆ្នាំ ២០៣២

    អាចម៍ផ្កាយយក្សទំហំជិត ៦០ ម៉ែត្រ អាចនឹងវាយប្រហារភពផែនដីឆ្នាំ ២០៣២

    អន្តរជាតិ ៖ អ្នកជំនាញបានព្រមានថា ថ្មអវកាសយក្សមួយកំពុងហោះបោះពួយសំដៅមកវាយប្រហារភពផែនដីក្នុងអំឡុងឆ្នាំ ២០៣២។ អាចម៍ផ្កាយនេះ មានឈ្មោះថា 2024 YR4 ជាអាចម៍ផ្កាយតូចដែលអាចនឹងបង្កការគំរាមកំហែងដល់ភពផែនដី។ វាត្រូវបានគេប៉ាន់ស្មានថា មានប្រវែងជិត ៦០ម៉ែត្រ ឬមានទំហំប៉ុនពាក់កណ្តាលតារាងបាល់ទាត់។ ផ្អែកតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Space.com វត្ថុនៅជិតផែនដី ហៅកាត់ (NEO) នេះ មានឱកាស ១ក្នុងចំណោម៨៣ ក្នុងការហោះបុកភពផែនដីរបស់យើងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០៣២ ខណៈដែលអាចម៍ផ្កាយនេះ បង្ហាញពីហានិភ័យខ្ពស់បំផុតមួយ នៃផលប៉ះពាល់ដែលមិនធ្លាប់មាន។ យោងតាមមជ្ឈមណ្ឌលសិក្សាពីវត្ថុនៅជិតផែនដី NEO (CNEOS) របស់អង្គការ NASA បានឱ្យដឹងថា បច្ចុប្បន្នអាចម៍ផ្កាយនេះ ត្រូវបានព្យាករណ៍ថា កំពុងស្ថិតនៅចម្ងាយប្រហែល ៤៣លានគីឡូម៉ែត្រពីផែនដី។ អាចម៍ផ្កាយ 2024 YR4 ត្រូវបានគេប្រទះឃើញជាលើកដំបូងដោយកែវឆ្លុះវិទ្យាសាស្រ្តក្នុងទីក្រុង Rio Hurtado ប្រទេសឈីលី ក្រោមគម្រោង ATLAS។ ដោយសារតែហានិភ័យរបស់វា អាចម៍ផ្កាយ 2024 YR4 ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីបង្កហានិភ័យដល់ផែនដីរបស់ទីភ្នាក់ងារអវកាសអឺរ៉ុប និងអង្គការ NASA។…

  • ៥ឆ្នាំទៀត ថៃនឹងបើកដំណើរការផ្លូវរថភ្លើងល្បឿនលឿនទៅកាន់ប្រទេសចិន

    ៥ឆ្នាំទៀត ថៃនឹងបើកដំណើរការផ្លូវរថភ្លើងល្បឿនលឿនទៅកាន់ប្រទេសចិន

    បាងកក ៖ រដ្ឋាភិបាលថៃរំពឹងថា ផ្លូវរថភ្លើងល្បឿនលឿនដំបូងបង្អស់របស់ខ្លួន ដែលតភ្ជាប់ប្រទេសថៃទៅកាន់ប្រទេសចិនឆ្លងកាត់ប្រទេសឡាវ នឹងចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ ២០៣០។ ផ្លូវរថភ្លើងល្បឿនលឿននេះមានប្រវែង ៦០៩គីឡូម៉ែត្រ ហើយត្រូវបានប៉ាន់ស្មានថា មានតម្លៃ ៤៣៤ពាន់លានបាត ឬ ១២,៩ពាន់លានដុល្លារ។ បណ្តាញផ្លូវដែកថៃនេះដែរ នឹងត្រូវតភ្ជាប់ទៅខ្សែផ្លូវដែកឡាវ និងចិន តាមរយៈស្ពានឆ្លងកាត់ទន្លេមេគង្គ។ ថៃកំពុងព្យាយាមធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ជាមួយចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន ខណៈដែលប្រទេសមានសេដ្ឋកិច្ចធំទីពីររបស់តំបន់អាស៊ីអាគ្នេយ៍មួយនេះ កំពុងព្យាយាមសម្រេចឱ្យបានកំណើនសេដ្ឋកិច្ច ដើម្បីតាមឱ្យទាន់ប្រទេសជាដៃគូក្នុងតំបន់។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Jirayu Houngsub បាននិយាយថា ផ្លូវរថភ្លើងល្បឿនលឿននេះ គឺជាឱកាសសម្រាប់ប្រទេសថៃ ក្នុងការតភ្ជាប់ទៅកាន់សេដ្ឋកិច្ចពិភពលោក ដោយលោកបន្ថែមថា វាក៏នឹងនាំប្រទេសថៃឱ្យកាន់តែខិតជិតគោលដៅរបស់ខ្លួន ក្នុងការក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនផងដែរ។ ការប្រកាសនេះធ្វើឡើងមួយឆ្នាំ បន្ទាប់ពីប្រទេសចិនបានជំរុញប្រទេសថៃ ឱ្យមានការរីកចម្រើនកាន់តែលឿនជាងមុនទៅលើបណ្តាញផ្លូវដែក។ ជាក់ស្តែង ថៃ និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើការសាងសង់ផ្លូវដែកក្នុងឆ្នាំ ២០១៧ ជាមួយនឹងផែនការចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ ២០២១។ ផែនការនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមពាណិជ្ជកម្មខ្សែក្រវ៉ាត់ និងផ្លូវប្រកបដោយមហិច្ឆិតារបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលរួមមានផែនការសាងសង់ផ្លូវដែកចំនួនបីខ្សែ ដែលផ្តើមចេញពីទីក្រុងគុនមីង ឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ា ថៃ និងវៀតណាម៕ ប្រភព…

  • យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុន American Airlines ដែលផ្ទុកអ្នកដំណើរចំនួន ៦០នាក់

    យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុន American Airlines ដែលផ្ទុកអ្នកដំណើរចំនួន ៦០នាក់

    បានបុកជាមួយឧទ្ធម្ភាគចក្រ Black Hawk របស់កងទ័ពអាមេរិកនៅលើអាកាស នៅក្បែរអាកាសយានដ្ឋាន Ronald Reagan Washington National Airport (DCA) នាថ្ងៃទី៣០ មករានេះ។ មកទល់ពេលនេះ ពុំទាន់មានសេចក្ដីរាយការណ៍អំពីមនុស្សបាត់បង់ជីវិតនៅឡើយ – CNN #ams1minute

  • យន្តហោះដឹកអ្នកដំណើរបុកឧទ្ធម្ភាគចក្រនៅអាមេរិក

    យន្តហោះដឹកអ្នកដំណើរបុកឧទ្ធម្ភាគចក្រនៅអាមេរិក

    បរទេស ៖ ក្រុមមន្ត្រីបាននិយាយថា យន្តហោះក្នុងតំបន់ មកពីរដ្ឋ Kansas បានធ្លាក់ចូល ទៅក្នុងទន្លេ Potomac នៃទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីបានបុកគ្នា កណ្តាលអាកាស ជាមួយនឹងឧទ្ធម្ភាគចក្រយោធា នៅជិតអាកាសយានដ្ឋានជាតិ Reagan ដោយបានជំរុញឱ្យមានការឆ្លើយតបជាបន្ទាន់ និងបញ្ឈប់ជើងហោះហើរ ទាំងអស់។ ហេតុការណ៍នេះបានកើតឡើង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ត្រូវនឹងយប់ថ្ងៃពុធ ម៉ោងនៅអាមេរិក។ លេខាធិការសារព័ត៌មាន សេតវិមាន លោកស្រី Karoline Leavitt បាននិយាយ នៅលើ Fox News ថា លោកប្រធានាធិបតី Donald Trump បានដឹងអំពីស្ថានភាពនេះ ហើយចាត់ទុកថា ជាសោកនាដកម្ម តែ មិនទាន់មានព័ត៌មានភ្លាមៗ អំពីចំនួនមនុស្ស ប៉ុន្មាននាក់ នៅលើយន្តហោះ ឬ អំពីអ្នកស្លាប់និងរបួសនោះទេ។ អាជ្ញាធរអាកាសចរណ៍សហព័ន្ធ ហៅកាត់ FAA បានបញ្ជាឱ្យបញ្ឈប់យន្តហោះទាំងអស់ នៅអាកាសយានដ្ឋាន Reagan ហើយប៉ូលីសក្រុងវ៉ាស៊ីនតោន បាននិយាយនៅលើ X ថា…

  • TikTok នឹងបង្កើតមជ្ឈមណ្ឌលទិន្នន័យនៅថៃ ទុនជាង៣ពាន់លានដុល្លារ

    TikTok នឹងបង្កើតមជ្ឈមណ្ឌលទិន្នន័យនៅថៃ ទុនជាង៣ពាន់លានដុល្លារ

    បរទេស ៖ ក្រុមប្រឹក្សាវិនិយោគ របស់ប្រទេសថៃ ហៅកាត់ BOI បានអនុម័ត ការវិនិយោគដ៏ធំ របស់ក្រុមហ៊ុនបណ្តាញសង្គម TikTok ដែល ជាវេទិកាចែករំលែកវីដេអូដ៏ពេញនិយម ក្នុងទំហំទឹកប្រាក់ជាង ១២៦ពាន់លានបាត ឬ ៣.៧៦ ពាន់លានដុល្លារ ក្នុងការបង្កើតមជ្ឈមណ្ឌលទិន្នន័យ នៅក្នុងប្រទេសថៃ។ កាសែត The Nation បានចេញផ្សាយ កាលពីថ្ងៃពុធថា សម្រាប់ការវិនិយោគនេះ TikTok ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ByteDance នឹងបង្កើតម៉ាស៊ីនមេ និងហេដ្ឋារចនាសម្ព័ន្ធ ដែលពាក់ព័ន្ធ នៅក្នុងមជ្ឈមណ្ឌលទិន្នន័យ មានប្រសិទ្ធភាពខ្ពស់ មានទីតាំង នៅទីក្រុងបាងកក, ខេត្ត Samut Prakan និង ខេត្ត Chachoengsao ។ ការអនុម័តនេះធ្វើឡើង បន្ទាប់ពីមានការកើនឡើង នៃការវិនិយោគឌីជីថល នៅក្នុងប្រទេសថៃ ដោយក្នុងនោះ កាលពីឆ្នាំ២០២៣ បានឃើញពីលំហូរនៃការវិនិយោគដ៏សំខាន់ នៅក្នុងមជ្ឈមណ្ឌលទិន្នន័យ និងសេវាកម្មពពកពីក្រុមហ៊ុនទូទាំងពិភពលោក រួមទាំង ក្រុមហ៊ុនមកពីសហរដ្ឋអាមេរិក ចិន ហុងកុង…