Category: ព័ត៌មានអន្តរជាតិ

  • ខ្សែកាបក្រោមបាតសមុទ្រវែងបំផុតនៅអាស៊ីភ្ជាប់សិង្ហបុរីទៅអាមេរិក ដាក់ដំណើរការចុងឆ្នាំនេះ

    ខ្សែកាបក្រោមបាតសមុទ្រវែងបំផុតនៅអាស៊ីភ្ជាប់សិង្ហបុរីទៅអាមេរិក ដាក់ដំណើរការចុងឆ្នាំនេះ

    សិង្ហបុរី ៖ ប្រព័ន្ធខ្សែកាបក្រោមបាតសមុទ្រវែងបំផុតនៅអាស៊ី មានឈ្មោះថា Bifrost ដែលតភ្ជាប់សហរដ្ឋអាមេរិក និងសិង្ហបុរី តាមរយៈប្រទេសឥណ្ឌូនេស៊ី មានតម្លៃ ៧៦០លានដុល្លារ ត្រូវបានរំពឹងថា នឹងចាប់ផ្តើមដំណើរការនៅក្នុងឆមាសទីពីរនៃឆ្នាំ ២០២៥ ហើយតាមរយៈគម្រោងយក្សនេះ សិង្ហបុរីនឹងក្លាយជាមជ្ឈមណ្ឌលឌីជីថលឈានមុខគេរបស់អាស៊ី។ គម្រោងប្រព័ន្ធខ្សែកាបក្រោមបាតសមុទ្រដំបូងបង្អស់ ដែលតភ្ជាប់ដោយផ្ទាល់ពីសិង្ហបុរីទៅកាន់ឆ្នេរសមុទ្រភាគខាងលិចរបស់អាមេរិក បានទទួលអាជ្ញាប័ណ្ណដោយសហរដ្ឋអាមេរិក។ នេះបើយោងតាមក្រុមហ៊ុនសាងសង់ហេដ្ឋារចនាសម្ព័ន្ធ Keppel Ltd. មានមូលដ្ឋាននៅប្រទេសសិង្ហបុរី។ ក្រុមហ៊ុន Keppel បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រព័ន្ធខ្សែកាប Bifrost ដែលជាគម្រោងរួមគ្នារវាង Keppel, ក្រុមហ៊ុន Meta Platforms Inc ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ Edge Cable Holdings USA LLC និងក្រុមហ៊ុន PT Telekomunikasi Indonesia International ត្រូវបានរំពឹងថា នឹងរួចរាល់សម្រាប់ប្រតិបត្តិការពាណិជ្ជកម្មនៅក្នុងឆមាសទី២នៃឆ្នាំ ២០២៥។ ដោយលាតសន្ធឹងក្នុងចម្ងាយជាង ២០,០០០គីឡូម៉ែត្រ ប្រព័ន្ធខ្សែកាបក្រោមបាតសមុទ្រនេះ នឹងតភ្ជាប់សហរដ្ឋអាមេរិក និងសិង្ហបុរី ដោយឆ្លងកាត់ឥណ្ឌូនេស៊ី តាមរយៈសមុទ្រជ្វា និងសមុទ្រ…

  • នារីអូតែសចិនសុខចិត្តឈប់ធ្វើការ ស្រវារបរចិញ្ចឹមជ្រូក ២ ខែរកបាន ២៨,០០០ ដុល្លារ

    នារីអូតែសចិនសុខចិត្តឈប់ធ្វើការ ស្រវារបរចិញ្ចឹមជ្រូក ២ ខែរកបាន ២៨,០០០ ដុល្លារ

    ប៉េកាំង ៖ នារីបម្រើការលើយន្តហោះ ឬនារីអូតេសម្នាក់ជនជាតិចិន បានសម្រេចចិត្តបោះបង់ចោលការងារ ទៅស្រវ៉ាមុខរបរចិញ្ចឹមជ្រូកនៅស្រុកកំណើត ហើយចាយពេលត្រឹម ២ខែប៉ុណ្ណោះ នាងអាចរកចំណូលបានដល់ទៅ ២៨,០០០ដុល្លារ។ នារីអូតេសរូបនេះមានឈ្មោះថា Yang Yanxi អាយុ ២៧ឆ្នាំ កើតក្នុងគ្រួសារជនបទនៃខេត្ត Heilongjiang ភាគឦសានប្រទេសចិន។ ក្រោយបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ នាងបានធ្វើការជាអ្នកបម្រើការលើយន្តហោះអស់រយៈពេល ៥ឆ្នាំ ជាមួយក្រុមហ៊ុនអាកាសចរណ៍សៀងហៃ។ បន្ទាប់ពីលាឈប់ពីការងារអូតេស នាង Yang បានកាន់កាប់កសិដ្ឋានចិញ្ចឹមជ្រូករបស់សាច់ញាតិនៅខែមេសា ឆ្នាំ ២០២៣ ហើយចាប់ផ្តើមចិញ្ចឹមសត្វ។ នាងបានចែករំលែកជីវិតកសិកម្មនៅតាមជនបទ នៅលើវេទិកាវីដេអូខ្លីដ៏ពេញនិយមមួយ ដែលទាក់ទាញអ្នកតាមដានជិត ១.២លាននាក់។ នៅក្នុងវីដេអូនោះ នាងជំនាញរៀបចំអាហារជ្រូក, ផ្តល់ចំណីដល់ជ្រូក និងសម្អាតទ្រុងជ្រូក ហើយថែមទាំងស្លៀកពាក់ស្អាតៗ ដើម្បីទាក់ទងជាមួយជ្រូកដែលកំពុងដេក។ ទោះបីជាមានការលំបាកក្នុងជីវិតជនបទក៏ដោយ ក៏នាងនៅតែប្ដេជ្ញាចិត្តតស៊ូជម្នះឲ្យដល់ទីបំផុតដែរ។ មិនយូរមិនឆាប់ នាង Yang អាចរកចំណូលបានដល់ទៅ ២៨,០០០ដុល្លារ ក្នុងរយៈពេលពីរខែកន្លងមកនេះ តាមរយៈការចិញ្ចឹមជ្រូក, លក់ជ្រូក និងបសុសត្វផ្សេងៗទៀត ព្រមទាំងគ្រប់គ្រងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាង។ ហើយនាងសង្ឃឹមថា នឹងពង្រីកកសិដ្ឋានចិញ្ចឹមនាពេលអនាគត ព្រមទាំងបើកហាងឯកទេស និងបើកដំណើរការសណ្ឋាគារ។…

  • ឥណ្ឌាគ្រោងសង់ព្រលានយន្តហោះ ៥០ កន្លែងបន្ថែមទៀត សម្រាប់អ្នកទេសចរ

    ឥណ្ឌាគ្រោងសង់ព្រលានយន្តហោះ ៥០ កន្លែងបន្ថែមទៀត សម្រាប់អ្នកទេសចរ

    ញូដែលី ៖ រដ្ឋមន្ត្រីអាកាសចរណ៍ឥណ្ឌា លោក Ram Mohan Naidu បានប្រកាសពីផែនការប្រកបដោយមហិច្ឆិតាមួយ នៅក្នុងការសាងសង់ព្រលានយន្តហោះថ្មីបន្ថែមចំនួន ៥០ទីតាំង ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ជាមួយនឹងចក្ខុវិស័យជាយុទ្ធសាស្រ្ត កែប្រែទីក្រុងDelhi ក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍អន្តរជាតិដ៏សំខាន់មួយ។ លោករដ្ឋមន្ត្រីបន្ថែមថា យុទ្ធសាស្ត្ររបស់រដ្ឋាភិបាល រួមមានការបង្កើនហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន ការពង្រីកសមត្ថភាពនាវាដឹកអ្នកដំណើរ និងការដោះស្រាយតម្រូវការការធ្វើដំណើរតាមផ្លូវអាកាស ដែលកំពុងកើនឡើង ទាំងក្នុង និងក្រៅប្រទេស។ លោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ឥណ្ឌា ក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ីអាកាសចរណ៍ដ៏រឹងមាំ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីវិនិយោគិនអន្តរជាតិ និងមេដឹកនាំពិភពលោក។ យោងតាមរបាយការណ៍បានបង្ហាញថា មានព្រលានយន្តហោះជិត ១៤០ទីតាំង ដែលកំពុងដំណើរការនៅក្នុងប្រទេសឥណ្ឌា គិតត្រឹមឆ្នាំ ២០២៤។ ទន្ទឹមគ្នា រដ្ឋាភិបាលឥណ្ឌាមានគោលបំណងសម្រេចឱ្យបាន ១ភាគរយនៃការរួមបញ្ចូលឥន្ធនៈកកើតឡើងវិញ (SAF) នៅក្នុងជើងហោះហើរអន្តរជាតិនៅឆ្នាំ ២០២៧ ហើយបន្តកើនឡើងដល់ ៥ភាគរយនៅឆ្នាំ ២០៣០ ជាមួយនឹងផែនការផលិតឥន្ធនៈអាកាសចរណ៍ប្រកបដោយនិរន្តរភាពចំនួន ៥លានតោន។ រដ្ឋាភិបាលឥណ្ឌារំពឹងថា នឹងបង្កើនចំនួនព្រលានយន្តហោះបច្ចុប្បន្នទ្វេដងដល់ ៣០០ទីតាំងនៅឆ្នាំ ២០៤៧៕ ប្រភព ៖ Aviation A2Z ប្រែសម្រួល ៖ ឈឹម…

  • លោក គីម ជុងអ៊ុន បាញ់សាកល្បងមីស៊ីលឆ្លងទ្វីប ស្វាគមន៍លោក ត្រាំ ដែលចង់ជួបខ្លួន

    លោក គីម ជុងអ៊ុន បាញ់សាកល្បងមីស៊ីលឆ្លងទ្វីប ស្វាគមន៍លោក ត្រាំ ដែលចង់ជួបខ្លួន

    ព្យុងយ៉ាង ៖ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបយុទ្ធសាស្ត្រ ពី សមុទ្រ ទៅ ដី កាកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ចំពេលលេចលឺដំណឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចង់ជួបមេដឹកនាំខ្លួនម្តងទៀត។ ការបាញ់សាកល្បងចុងក្រោយនេះ ធ្វើឡើងក្រោម ការដឹកនាំ របស់ មេដឹកនាំ កំពូល លោក គីម ជុងអ៊ុន ក្នុងគោលបំណងពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន ចំពចំពេលមានការបង្កហេតុផ្នែកយោធា ដោយ អាមេរិក និង កូរ៉េខាងត្បូង ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA)។ បើតាមសេចក្តីរាយការណ៍ខាងលើ ការបាញ់សាកល្បងនេះ គឺជាប្រភេទមីស៊ីលគ្រូសយុទ្ធសាស្ត្រ ដោយវាបានវាយប្រហារចំគោលដៅដែលបានកំណត់ទុកជាមុន បន្ទាប់ពីធ្វើដំណើរតាមគន្លងរាងអេលីបចម្ងាយ ១,៥០០គីឡូម៉ែត្រ និងរាងជាប្រាំបីក្នុងរយៈពេលពី ៧,៥០៧ទៅ៧,៥១១វិនាទី ហើយគ្មានផលប៉ះពាល់អវិជ្ជមានដល់សន្តិសុខនៃប្រទេសជិតខាងនោះទេ។ ការបាញ់សាកល្បងមីស៊ីសចុងក្រោយនេះ កើតឡើងបន្ទាប់ពីក្រសួងការបរទេសកូរ៉េខាងជើងបានថ្កោលទោសអាមេរិក និងកូរ៉េខាងត្បូង ចំពោះការធ្វើសមយុទ្ធដែនអាកាសរួមគ្នា និងសមយុទ្ធបាញ់គ្រាប់ពិតនៅដើមខែនេះ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • នេប៉ាល់ដំឡើងថ្លៃឡើងភ្នំ Everest ដល់ ១៥,០០០ដុល្លារ

    នេប៉ាល់ដំឡើងថ្លៃឡើងភ្នំ Everest ដល់ ១៥,០០០ដុល្លារ

    កដ្ឋមណ្ឌូ ៖ រដ្ឋាភិបាលនេប៉ាល់នឹងដំឡើងថ្លៃឡើងភ្នំ Everest ចំនួន ៣៦ភាគរយបន្ថែមទៀត ធ្វើឱ្យភ្នំខ្ពស់ជាងគេលើពិភពលោកមួយនេះ ក្លាយជាទីតាំងឡើងភ្នំដ៏ថ្លៃបំផុតជាលើកដំបូងក្នុងពេលជិតមួយទសវត្សរ៍ចុងក្រោយ។ អគ្គនាយកនៃនាយកដ្ឋានទេសចរណ៍នេប៉ាល់ លោក Narayan Prasad Regmi បានគូសបញ្ជាក់ថា តម្លៃឡើងភ្នំ Everest នឹងកើនឡើងចំនួន ៣៦ភាគរយ ពោលគឺពី ១១,០០០ដុល្លារដល់១៥,០០០ដុល្លារ។ លោក Regmi បានប្រាប់ទៅកាន់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការដំឡើងថ្លៃថ្មីនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីខែកញ្ញា ឆ្នាំ២០២៥តទៅ។ ការដំឡើងថ្លៃនេះទៀតសោត ក៏ជាផ្នែកមួយនៃការកាត់បន្ថយចំនួនអ្នកឡើងផងដែរ ដោយសារតែកន្លងមក មានអ្នកឡើងប្រមាណ ៣០០នាក់ជារៀងរាល់ឆ្នាំ។ អ្នកឡើងភ្នំ Everest ទាំងអស់ ត្រូវបានណែនាំឱ្យរក្សាទុកលាមកនៅជាមួយខ្លួន ខណៈដែលរដ្ឋាភិបាលនេប៉ាល់ព្យាយាមដោះស្រាយបញ្ហាបំពុលបរិស្ថាន។ យ៉ាងណា ការដំឡើងតម្លៃដ៏ខ្ពស់នេះ ក៏មានករណីលើកលែងដែរ ពោលគឺអនុវត្តសម្រាប់តែរដូវសំបូរភ្ញៀវ ដែលនៅចន្លោះខែមេសា និងខែឧសភា។ សម្រាប់រដូវខ្សត់ភ្ញៀវ គឺនៅចន្លោះខែកញ្ញា និងខែវិច្ឆិកា រួមទាំងរដូវស្ទើរតែគ្មានភ្ញៀវពីខែធ្នូ ដល់ខែកុម្ភៈ ក៏នឹងត្រូវដំឡើងថ្លៃចំនួន ៣៦ភាគរយ ដល់៧,៥០០ដុល្លារ និង៣,៧៥០ដុល្លារ។ កំពូលភ្នំ Everest ត្រូវបានមនុស្សមួយចំនួនដាក់ឈ្មោះថា ជា…

  • ស្លាប់ស្ត្រីកងទ័ពអាកាសតៃវ៉ាន់ ក្រោយស្រូបចូលម៉ាស៊ីនយន្តហោះចម្បាំង

    ស្លាប់ស្ត្រីកងទ័ពអាកាសតៃវ៉ាន់ ក្រោយស្រូបចូលម៉ាស៊ីនយន្តហោះចម្បាំង

    តៃប៉ិ ៖ បញ្ជាការដ្ឋានកងទ័ពអាកាសតៃវ៉ាន់ បានរាយការណ៍ថា មន្ត្រីកងទ័ពអាកាសម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីត្រូវបានស្រូបចូលទៅក្នុងម៉ាស៊ីនយន្តហោះចម្បាំងមួយគ្រឿង កាលពីថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥។ គ្រោះថ្នាក់នេះបានកើតឡើងនៅឯមូលដ្ឋានទ័ពអាកាស Chuan Kang នៃទីក្រុង Taichung។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានចេញផ្សាយថា យន្តហោះមួយគ្រឿងនោះ គឺជាយន្តហោះការពារជាតិផលិតក្នុងស្រុក។ អាជ្ញាធរតៃវ៉ាន់បានឱ្យដឹងថា មន្ត្រីជាស្ត្រីរូបនេះកំពុងធ្វើការត្រួតពិនិត្យជាប្រចាំលើយន្តហោះចម្បាំងដែលទើបចុះចត មុនពេលបិទម៉ាស៊ីន។ អាជ្ញាធរតៃវ៉ាន់បន្ថែមថា ដោយ “មូលហេតុមិនច្បាស់លាស់” មន្រ្តីរូបនេះត្រូវបានស្រូបចូលទៅក្នុងម៉ាស៊ីនខាងស្តាំនៃយន្តហោះនោះ។ ភ្លាមៗ នាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ ប៉ុន្តែក្រោយមកត្រូវបានប្រកាសថា បានស្លាប់។ កងទ័ពអាកាសតៃវ៉ាន់បានឱ្យដឹងថា ពួកគេកំពុងស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់នេះ ហើយថា ខ្លួននឹងធ្វើការពិនិត្យឡើងវិញយ៉ាងម៉ត់ចត់ ដើម្បីទប់ស្កាត់ឧបទ្ទវហេតុបែបនេះកុំឱ្យកើតឡើងម្តងទៀត៕ ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

  • Trump បង្ហើបគម្រោងជួប Kim Jong Un ជាថ្មី

    Trump បង្ហើបគម្រោងជួប Kim Jong Un ជាថ្មី

    បរទេស៖ លោក Donald Trump ប្រធានាធិបតី សហរដ្ឋអាមេរិក ដែលទើបឡើងកាន់តំណែង បាននិយាយបង្ហើបអំពីគម្រោង អាចជួបតទល់នឹងលោក Kim Jong Un មេដឹកនាំកូរ៉េខាងជើង ជាថ្មីទៀត ក្នុងអាណត្តិទី២ របស់លោក ដោយគេដឹងថា ពួកលោកធ្លាប់បានជួបគ្នាដ៏កម្រ ចំនួន៣លើករួចមកហើយ អំឡុងអាណត្តិដំបូង របស់លោក Trump។ ក្នុងបទសម្ភាសន៍មួយ ជាមួយ Fox News ដែលបានចាក់ផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ លោក Donald Trump បាននិយាយថា លោកនឹងទាក់ទង ទៅកាន់លោក Kim Jong Un ម្តងទៀត ពេលឆ្លើយតបនឹងសំណួរ លើបញ្ហាកូរ៉េខាងជើង។ លោក Trump ថែមទាំងនិយាយថា លោក Kim ចូលចិត្ត រូបលោក ទៀតផង ហើយ លោក Trump ក៏បានសរសើរ លោក Kim Jong…

  • ថៃក្លាយជាប្រទេសអាស៊ានដំបូងគេ អនុម័តច្បាប់រៀបអាពាហ៍ពិពាហ៍ភេទដូចគ្នា

    ថៃក្លាយជាប្រទេសអាស៊ានដំបូងគេ អនុម័តច្បាប់រៀបអាពាហ៍ពិពាហ៍ភេទដូចគ្នា

    បាងកក ៖ គូស្នេហ៍ភេទដូចគ្នារាប់រយគូ នៅថ្ងៃព្រហស្បតិ៍នេះ បានអបអរសាទរ និងសប្បាយរីករាយទូទាំងប្រទេស ស្របពេលដែលថៃបានក្លាយជាប្រទេសអាស៊ានដំបូងគេ និងជាប្រទេសទី៣ ក្នុងតំបន់អាស៊ី បន្ទាប់ពីតៃវ៉ាន់ និងនេប៉ាល់ ដែលអនុម័តច្បាប់រៀបអាពាហ៍ពិពាហ៍ភេទដូចគ្នាជាផ្លូវការ។ បន្ទាប់ពីច្បាប់នេះចូលជាធរមាន ថៃដែលជាប្រទេសល្បីល្បាញពីសេរីភាពអ្នកស្រឡាញ់ភេទដូចគ្នា ឥឡូវនេះប្រើពាក្យអព្យាក្រឹតយេនឌ័រ ជំនួសឱ្យពាក្យ “បុរស” “ស្ត្រី” “ប្តី” និង “ប្រពន្ធ”។ ច្បាប់នេះទៀតសោត ក៏នឹងផ្តល់សិទ្ធិស្នើសុំកូនចិញ្ចឹម និងទទួលមរតកដល់គូស្នេហ៍ភេទដូចគ្នាជាលើកដំបូងផងដែរ។ ច្បាប់ទទួលស្គាល់ការរៀបអាពាហ៍ពិពាហ៍មនុស្សភេទដូចគ្នានេះ ត្រូវបានអនុម័តដោយសំឡេងគាំទ្រយ៉ាងច្រើនលើសលប់ នៅក្នុងការបោះឆ្នោតសភាជាប្រវត្តិសាស្ត្រកាលពីខែមិថុនាឆ្នាំមុន ហើយត្រូវបានរាជានុម័តដោយព្រះមហាក្សត្រថៃ ព្រះអង្គ Maha Vajiralongkorn ក្នុងខែតុលា ហើយចូលជាធរមាននៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ។ សារព័ត៌មាន CNN បានរាយការណ៍ថា ប្រទេសថៃជាផ្ទះរបស់អ្នកកែភេទប្រមាណ ៣១៤.០០០នាក់ នេះបើយោងតាមបណ្តាញអ្នកកែភេទអាស៊ីប៉ាស៊ីហ្វិក៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • Trump បញ្ជាឱ្យបន្ថែមទ័ព ១,៥០០នាក់ ទៅព្រំដែនអាមេរិក-ម៉ិកស៊ិក

    Trump បញ្ជាឱ្យបន្ថែមទ័ព ១,៥០០នាក់ ទៅព្រំដែនអាមេរិក-ម៉ិកស៊ិក

    បរទេស ៖ អ្នកនាំពាក្យរបស់លោក Trump បាននិយាយ កាលពីថ្ងៃពុធថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបញ្ជាឱ្យដាក់ពង្រាយយោធា ចំនួន១,៥០០នាក់ បន្ថែមទៀត ទៅកាន់ព្រំដែនជាមួយប្រទេសម៉ិកស៊ិក ដែលជាផ្នែកមួយ នៃជំហានដ៏ច្របូកច្របល់ ដើម្បីដោះស្រាយការធ្វើអន្តោប្រវេសន៍។ សន្តិសុខព្រំដែនគឺជាអាទិភាពសំខាន់ សម្រាប់ប្រធានាធិបតី ដែលធ្លាប់បានប្រកាសភាពអាសន្នជាតិ នៅព្រំដែនអាមេរិកជាមួយម៉ិកស៊ិក នៅថ្ងៃដំបូង ដែលលោកចូលកាន់តំណែង។ ការបន្ថែមទាហាននេះ នឹងនាំឱ្យចំនួនទាហានសកម្មសរុប ដែលដាក់ពង្រាយ នៅទីនោះ កើនដល់ប្រហែល ៤,០០០នាក់ ។ លេខាធិការសារព័ត៌មាន អ្នកនាង Karoline Leavitt បានប្រាប់អ្នកយកព័ត៌មាន នៅឯសេតវិមានថា «ប្រធានាធិបតី Trump បានចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិមួយ សម្រាប់កងទ័ពបន្ថែម ១,៥០០នាក់ សម្រាប់ព្រំដែនភាគខាងត្បូង របស់សហរដ្ឋអាមេរិក»។ ទាហានបន្ថែមនោះ រួមមាន ទាហានជើងគោក ១,០០០នាក់ និង ទាហានម៉ារីន ៥០០នាក់ នេះបើតាម មន្ត្រីយោធាជាន់ខ្ពស់អាមេរិក ប្រាប់អ្នកកាសែត នៅមន្ទីរបញ្ចកោណ។…

  • ហេតុការណ៍បាក់ដីនៅឥណ្ឌូនេស៊ី ឆក់យកជីវិតមនុស្សកើនដល់ ២០នាក់

    ហេតុការណ៍បាក់ដីនៅឥណ្ឌូនេស៊ី ឆក់យកជីវិតមនុស្សកើនដល់ ២០នាក់

    ហ្សាកាតា ៖ ចំនួនអ្នកស្លាប់ដោយសារហេតុការណ៍បាក់ដីនៅក្នុងតំបន់នៃខេត្តជ្វាភាគកណ្តាល របស់ប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ ២០នាក់ហើយ។ នេះបើយោងតាមទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ី (BNPB)។ កាលពីថ្ងៃពុធសប្តាហ៍នេះ សាកសពមនុស្ស ៣នាក់ទៀតត្រូវបានរកឃើញដោយក្រុមសង្គ្រោះដែលគាំទ្រដោយប៉ូលិស និងយោធា។ ប្រធានទីភ្នាក់ងារ BNPB លោក Suharyanto ដែលបានទៅទស្សនាទីតាំងកើតហេតុ បាននិយាយថា មនុស្ស ៧នាក់នៅតែបាត់ខ្លួន និង ១៣នាក់ផ្សេងទៀតបានរងរបួស នៅក្នុងគ្រោះមហន្តរាយនេះ។ បច្ចុប្បន្នប្រជាជនជាង ១០០នាក់កំពុងជ្រកកោនក្នុងជម្រកបណ្ដោះអាសន្ន ខណៈដែលការធ្លាក់ភ្លៀងខ្លាំងនៅក្នុងទីក្រុង Pekalongan ដែលជាទីក្រុងធំនៃខេត្តនេះ បានបង្កឱ្យមានការបាក់ដីយ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃអង្គារសប្តាហ៍នេះ។ ឥណ្ឌូនេស៊ី តែងតែជួបប្រទះនឹងគ្រោះមហន្តរាយឧតុនិយមក្នុងរដូវវស្សា។ តួយ៉ាង កាលពីខែវិច្ឆិកាកន្លងទៅ ទីភ្នាក់ងារឧតុនិយម និងភូគព្ភសាស្ត្រ បានព្រមានថា ប្រទេសឥណ្ឌូនេស៊ីបានឈានចូលរដូវវស្សាហើយ ដោយកម្រិតទឹកភ្លៀងរំពឹងថា នឹងកើនឡើងពី ២០ភាគរយ ទៅ ៤០ភាគរយ ដោយសារតែបាតុភូតអាកាសធាតុ La Nina ខ្សោយ ដែលជាធម្មតានាំមកនូវលក្ខខណ្ឌអាកាសធាតុសើម៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា