-
៥ឆ្នាំទៀត ពិភពលោកអាចមានមហាសេដ្ឋីទ្រីលានដុល្លារ ៥នាក់

បរទេស៖ ពិភពលោកអាចនឹងមានមហាសេដ្ឋី ដែលមានទ្រព្យទ្រីលានដុល្លារ ឬ ពាន់ពាន់លានដុល្លារ ចំនួន៥នាក់ នៅទស្សវត្សរ៍ក្រោយ ឬ ៥ឆ្នាំទៀត លឿនជាងការព្យាករណ៍ពីមុន ដែលថា អាចមានត្រឹម តែម្នាក់ នេះបើតាមរបាយការណ៍ ស្តីពីវិសមភាពរបស់អង្គការ Oxfam មានមូលដ្ឋាន នៅអង់គ្លេស ចេញផ្សាយដោយកាសែត VNexpress ក្នុងសប្តាហ៍នេះ។ របាយការណ៍ចុងក្រោយ របស់អង្គការអន្តរជាតិ Oxfam បានឲ្យដឹងថា ខ្លួនបានបង្កើនការព្យាករណ៍នេះ គឺដោយសារតែមើលឃើញពីការប្រមូលផ្តុំអំណាចផ្តាច់មុខ របស់មហាសេដ្ឋីនានា កាន់តែមានឥទ្ធិពល លើឧស្សាហកម្ម និង មតិសាធារណៈ។ របាយការណ៍របស់ Oxfam ក៏បានចង្អុលបង្ហាញថា គ្រាន់តែឆ្នាំ២០២៤ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីបានកើនឡើងចំនួន២ទ្រីលានដុល្លារ ដែលស្មើនឹងប្រហែល ៥.៧ពាន់លានដុល្លារ ក្នុងមួយថ្ងៃ លឿនជាងឆ្នាំ២០២៣ ដល់ទៅ ៣ដង។ Oxfam បានចេញផ្សាយរបាយការណ៍ក៏ ដើម្បីជំរុញដល់រដ្ឋាភិបាលនានា ចាត់វិធានការ ដើម្បីកាត់បន្ថយវិសមភាពខ្លាំងពេក រវាងអ្នកមាននិងអ្នកក្រ ក្នុងនោះ អង្គការ Oxfam បានណែនាំផងដែរថា គោលនយោបាយពន្ធជាសកល គួរតែស្ថិតនៅក្រោមអនុសញ្ញាពន្ធថ្មី…
-
អង្គការណាសាទទួលបានសមាជិកថ្មីក្នុងបេសសកម្មរុករកឋានព្រះចន្ទ

ហែលស៊ិនគី ៖ បេសសកម្ម Artemis ទើបតែទទួលបានសមាជិកទី ៥៣ ប្រការនេះនឹងជួយរុញច្រានកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ NASA ដើម្បីបង្កើតការរុករកអវកាសអន្តរជាតិដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការ។ ប្រទេសហ្វាំងឡង់បានចូលរួមជាមួយបេសសកម្ម Artemis របស់អង្គការ NASA នៅថ្ងៃទី២១ ខែមករា នៅក្នុងពិធីចុះហត្ថលេខាមួយ ដែលធ្វើឡើងនៅខាងក្រៅសិក្ខាសាលាផ្កាយរណបរដូវរងាឆ្នាំ ២០២៥ នៅទីក្រុង Espoo ប្រទេសហ្វាំងឡង់។ ការចុះហត្ថលេខានេះធ្វើឱ្យហ្វាំងឡង់ក្លាយជាប្រទេសចុងក្រោយគេ ដែលចូលរួមជាមួយបេសសកម្មរុករកអវកាសប្រកបដោយសុវត្ថិភាព និងប្រកបដោយការទទួលខុសត្រូវរួម ដែលផ្តល់អត្ថប្រយោជន៍ដល់មនុស្សជាតិ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អង្គការ NASA។ កម្មវិធី Artemis ត្រូវបានប្រកាសជាផ្លូវការកាលពីឆ្នាំ២០១៧ ក្រោមផ្នែកនៃគម្រោងរបស់ NASA ក្នុងបង្កើតវត្តមានយូរអង្វែងនៅលើឋានព្រះចន្ទ ហើយអនុវត្តមេរៀន ដែលទទួលបាននៅទីនោះ សម្រាប់បេសកកម្មនាពេលអនាគត ដើម្បីឆ្ពោះទៅកាន់ភពអង្គារថែមទៀត។ បេសកកម្មដំបូងបង្អស់នៃកម្មវិធី Artemis ហៅថា Artemis-1 ដែលជាការធ្វើតេស្តហោះហើរយានអវកាស ដោយពុំមានផ្ទុកមនុស្សឆ្ពោះទៅ និងត្រឡប់មកពីឋានព្រះចន្ទបានប្រព្រឹត្តទៅកាលពីឆ្នាំ២០២២ ក្រោយពន្យារពេលអស់ប៉ុន្មានលើក។ ប្រធានទីភ្នាក់ងារអវកាសអាមេរិក NASA លោក Bill Nelson បានឱ្យដឹងថា បេសកកម្ម Artemis-2 ដែលគ្រោងបញ្ជូនអវកាសយានិកមួយក្រុមទៅកាន់ឋានព្រះចន្ទ…
-
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក ៣ ជះលុយ ៥០០ ពាន់លានដុល្លារវិនិយោគលើ AI

វ៉ាស៊ីនតោន ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចំនួន ៣ របស់សហរដ្ឋអាមេរិក មានដូចជា SoftBank, OpenAI និង Oracle បានប្រកាសរួមគ្នាពីការបោះទុនវិនិយោគដ៏ធំសម្បើមរហូតដល់ ៥០០ពាន់លានដុល្លារ ទៅលើហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) នៅសហរដ្ឋអាមេរិក។ នាយកប្រតិបត្តិក្រុមហ៊ុន SoftBank លោក Masayoshi Son, នាយកប្រតិបត្តិក្រុមហ៊ុន OpenAI លោក Sam Altman និង នាយកប្រតិបត្តិក្រុមហ៊ុន Oracle លោក Larry Ellison បានចូលរួមជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅសេតវិមាន នៅក្នុងពិធីប្រកាសចាប់ផ្តើមផែនការដ៏ធំនេះ។ តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) នេះ ក្រុមហ៊ុន OpenAI, SoftBank និង Oracle មានផែនការបោះទុនរួមគ្នាបង្កើតក្រុមហ៊ុនមួយមានឈ្មោះថា Stargate ដែលមានមូលដ្ឋាននៅរដ្ឋតិចសាស់ ជាមួយនឹងការសន្យាបោះទុនជំហានដំបូង ១០០ពាន់លានដុល្លារ ហើយបន្ទាប់មកនឹងកើនឡើងដល់ ៥០០ពាន់លានដុល្លារក្នុងរយៈពេល ៤ឆ្នាំខាងមុខ។ បើតាមការអះអាងរបស់លោក Donald…
-
ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃ ជាមួយ Emirates

ភ្នំពេញ ៖ ការធ្វើដំណើរតាមរយៈជើងហោះហើររបស់ Emirates ទៅកាន់ទីក្រុងឌូបៃ អ្នកដំណើរនឹងទទួលបានការផ្តល់ជូនយ៉ាងពិសេស ជាមួយការស្នាក់នៅក្នុងសណ្ឋាគារ ដោយឥតគិតថ្លៃនិងអ្វីៗជាច្រើនទៀត។ ក្រុមហ៊ុន Emirates ថ្មីៗនេះបានប្រកាសពីការផ្តល់ជូនកាដូពិសេសថ្មីសម្រាប់អ្នកធ្វើដំណើរដែលមានគម្រោងទៅទស្សនាទីក្រុងឌូបៃ ដែលនឹងអាចទាក់ទាញអ្នកដំណើរពីប្រទេសកម្ពុជា តាមរយៈការផ្តល់នូវការស្នាក់នៅដោយមិនគិតថ្លៃផងដែរ។ ចាប់ពីថ្ងៃទី២០ ខែមករា ដល់ថ្ងៃទី ៩ ខែកុម្ភៈខាងមុខនេះ អ្នកដំណើរដែលបានទិញសំបុត្រទាំងទៅ និង ត្រឡប់មកវិញជាមួយក្រុមហ៊ុន Emirates ចំពោះ ប្រភេទកៅអី First Class ឬ Business Class ទៅកាន់ទីក្រុងឌូបៃ នឹងទទួលបានការស្នាក់នៅដ៏រីករាយនឹងដោយឥតគិតថ្លៃនៅសណ្ឋាគារ JW Marriott Marquis។ អតិថិជនដែលធ្វើដំណើរជាមួយ សំបុត្រ Premium Economy Class ឬ Economy Class នឹងទទួលបាន ការស្នាក់នៅមួយយប់ដោយឥតគិតថ្លៃនៅសណ្ឋាគារ Crowne Plaza Dubai Deira។ ការផ្តល់ជូនដ៏អស្ចារ្យនេះ មានសុពលភាពសម្រាប់សំបុត្រធ្វើដំណើរពីរ ជើងទាំង ទៅ និង ត្រឡប់មកវិញ ទៅកាន់ទីក្រុងឌូបៃ…
-
វៀតណាមបារម្ភពីករណីចោរលួច នៅលើយន្តហោះ

ហាណូយ៖ វៀតណាម កំពុងបារម្ភលើករណីអំពើចោរកម្ម នៅលើយន្តហោះ ប៉ះពាល់ជាអវិជ្ជមាន ទាំងសិទ្ធិអ្នកដំណើរ និងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនអាកាសចរណ៍ នេះបើតាមការចុះផ្សាយ របស់កាសែត VNexpress កាលពីអង្គារ។ ការព្រួយបារម្ភចំពោះរឿងចោរកម្មនេះ បានកើតមានឡើង ក្រោយពេលដែលវៀតណាមបានឃើញពីការកើនឡើង ដ៏គួរឱ្យកត់សម្គាល់ លើការលួចដែលប្រព្រឹត្តដោយអ្នកដំណើរ នៅលើជើងហោះហើរ ចាកចេញពី ឬ ទៅដល់អាកាសយានដ្ឋានអន្តរជាតិវៀតណាម ក្នុងនោះ ដោយមានឧក្រិដ្ឋជន ៣៣នាក់ ប្រព្រឹត្តអំពើចោរកម្ម ចំនួន៣០លើក ក្នុងរយៈពេល១០ខែដំបូង នៃឆ្នាំ២០២៤ នេះបើតាមក្រសួងសន្តិសុខសាធារណៈ។ ក្រសួងអះអាងថា ជនសង្ស័យ ត្រូវបានកំណត់អត្តសញ្ញាណបានទាំងនេះ ភាគច្រើន គឺតែងតែពាក់ព័ន្ធនឹងក្រុមរៀបចំប្រតិបត្តិការលួច មានផែនការច្បាស់លាស់ ទុកជាមុន។ ក្រសួងបាននិយាយថា ជាធម្មតា ជនល្មើស គឺជាជនបរទេស ដែលតែងតែធ្វើដំណើរ ទាំងក្នុង និងក្រៅប្រទេសវៀតណាម ពេលខ្លះ ប្តូរជើងហោះហើរ ក្នុងស្រុក និងអន្តរជាតិ ក៏ដូចជា ក្រុមហ៊ុនដឹកជញ្ជូន ផ្សេងៗគ្នា។ ឧក្រិដ្ឋជនទាំងនេះ មានទំនោរទិញសំបុត្រ នៅនាទីចុងក្រោយ ជៀសវាងឥវ៉ាន់របស់ពួកគេ ត្រូវបានត្រួតពិនិត្យ និង…
-
Paetongtarn នឹងទៅចិន ស្តារទំនុកចិត្តទេសចរណ៍

បរទេស ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra គ្រោងនឹងធ្វើទស្សនកិច្ច នៅប្រទេសចិន នាដើមខែក្រោយនេះ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគី និងកសាងទំនុកចិត្តឡើងវិញ ក្នុងចំណោមភ្ញៀវទេសចរចិន នេះបើតាមកាសែត The Nation។ ប្រភពបានចុះផ្សាយ នៅថ្ងៃពុធនេះថា របៀបវារៈរបស់លោកស្រី Paetongtarn រួមមាន ទាំងកិច្ចប្រជុំកម្រិតខ្ពស់ ជាមួយមន្ត្រីចិន ដើម្បីពិភាក្សា អំពីកិច្ចសហប្រតិបត្តិការ មុនពេលចូលរួម ក្នុងពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ី រដូវរងា ឆ្នាំ២០២៥ នៅទីក្រុង ហាប៊ីន នៅថ្ងៃទី ៧ ខែកុម្ភៈ ផងដែរ។ ដំណើរទស្សនកិច្ចនេះ នឹងធ្វើឡើង ក្នុងពេលដែលប្រទេសថៃ កំពុងដោះស្រាយបញ្ហា ជាមួយនឹងការព្រួយបារម្ភ អំពីជនជាតិចិន ដែលត្រូវបានបញ្ឆោត ដោយក្រុមជនខិលខូច តាមរយៈការហៅទូរស័ព្ទ និងបានទាក់ទាញ ឱ្យធ្វើការដោយខុសច្បាប់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាបញ្ហាប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ របស់ប្រទេសថៃ ក្នុងចំណោមអ្នកទេសចរចិន ជាលើកដំបូង នេះបើតាម The Nation ដដែល។ បើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍…
-
ប្រទេសកាណាដា ម៉ិកស៊ិក និងចិន ជាដៃគូពាណិជ្ជកម្មកំពូលទាំងបីរបស់អាមេរិក

-
ទីបំផុត! ប្រធានាធិបតីកូរ៉េព្យួរតំណែង បង្ហាញខ្លួនក្នុងសវនាការ

បរទេស ៖ បន្ទាប់ពីខកខានប៉ុន្មានលើក នៅទីបំផុត ប្រធានាធិបតី កូរ៉េខាងត្បូង លោក Yoon Suk Yeol បានបង្ហាញខ្លួន នៅសវនការរបស់តុលាការធម្មនុញ្ញ ជាលើកដំបូង កាលពីថ្ងៃអង្គារ ហើយបានប្តេជ្ញាថា នឹងសហការជាមួយចៅក្រម ដែលនឹងសម្រេចចិត្តថា តើត្រូវដកលោក ចេញពីតំណែង ឬ យ៉ាងណា។ ប្រទេសនេះបានធ្លាក់ចូល ទៅក្នុងភាពវឹកវរ ផ្នែកនយោបាយ ដោយសារតែការប្រកាសច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូ របស់លោក Yoon ដែលមានរយៈពេលត្រឹមតែ៦ម៉ោង មុនពេលសមាជិកសភាបោះឆ្នោត ទម្លាក់វិញ។ លោក Yoon បានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងមុខតំណែង ដំបូងគេ ដែលត្រូវបានចាប់ខ្លួន នៅក្នុងការស៊ើបអង្កេតឧក្រិដ្ឋកម្ម ក្រោមហេតុផលបះបោរ។ អំឡុងពេលមានវត្តមាន ក្នុងសនវនាការ លោក Yoon បានប្រាប់ចៅក្រមថា «ខ្ញុំនឹងឆ្លើយតបនឹងសំណួរ ឬ ផ្តល់ការកត់សម្គាល់បន្ថែមទៀត ប្រសិនបើចាំបាច់»។ នៅពេលដែលត្រូវបានសាកសួរថា តើលោកបានណែនាំមេបញ្ជាការយោធាកំពូល បង្ខំឲ្យសមាជិកសភា ចាកចេញពីសភា ដើម្បីរារាំងពួកគេ មិនឱ្យបោះឆ្នោតទម្លាក់ក្រឹត្យច្បាប់អាជ្ញាសឹក…
-
ភ្លើងឆេះនៅកន្លែងជិះស្គីតួកគី ស្លាប់ ៧៦នាក់

បរទេស ៖ មនុស្សយ៉ាងតិច ៧៦នាក់បានស្លាប់ ៥២នាក់ផ្សេងទៀត បានរងរបួស ក្នុងហេតុការណ៍ ភ្លើងឆាបឆេះសណ្ឋាគារនៅឯរមណីយដ្ឋានស្គី ដ៏ពេញនិយម មួយកន្លែង ស្ថិតក្នុងប្រទេសតួកគី កាលពីថ្ងៃអង្គារ។ សណ្ឋាគារ Grand Kartal ដែលស្ថិតនៅភាគខាងជើងប្រទេស បានឆាបឆេះ នៅម៉ោង ៣.៣០នាទី ទៀបភ្លឺ ឈានចូលដល់ថ្ងៃអង្គារ ហើយហេតុការណ៍នេះ បានកើតឡើង ស្របពេលដែលភ្ញៀវបានរីករាយនឹងថ្ងៃឈប់សម្រាករដូវរងា ដែលភាគច្រើន ជាលក្ខណៈគ្រួសារ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Ali Yerlikaya បាននិយាយថា ភ្ញៀវស្នាក់នៅសណ្ឋាគារ មានចំនួន២៣៨នាក់។ លោកបន្តថា សាកសពជនរងគ្រោះ ភាគច្រើន ត្រូវបានប្រគល់ជូនក្រុមគ្រួសារវិញ។ បើតាមប្រភព មនុស្ស៩នាក់ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការឆេះនេះ ហើយក្រុមអ្នកស៊ើបអង្កេតកំពុងពិនិត្យមើលមូលហេតុ ដោយក្នុងចំណោមអ្នកដែលស្ថិតក្រោមការស៊ើបអង្កេត ក៏មានម្ចាស់សណ្ឋាគារ ផងដែរ ដើម្បីស្វែងរកអ្នកទទួលខុសត្រូវ។ អ្នករស់រានមានជីវិត និងសាក្សី ដែលឃើញផ្ទាល់ភ្នែក បាននិយាយអំពីទិដ្ឋភាព នៃភាពអស់សង្ឃឹម នៅពេលដែលមនុស្សម្នា ព្យាយាមរត់គេច ពីអណ្តាតភ្លើង ដោយខ្លះ លោតចេញពីបង្អួច…
-
លោក ថាក់ស៊ីន សន្យាសង់ផ្ទះ១លានខ្នង ឲ្យប្រជាជនថៃមានចំណូលទាប

បរទេស ៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra បានសន្យាថា នឹងសាងសង់លំនៅឋាន រហូតដល់១លានខ្នង សម្រាប់ប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលទាប នេះបើតាមការចុះផ្សាយ របស់កាសែត Bangkok Post។ បើតាមប្រភព ដែលបានចេញផ្សាយ កាលពីថ្ងៃចន្ទ លោក Thaksin បានថ្លែងថា កាលពីសប្តាហ៍មុន រដ្ឋាភិបាលថៃទើបបានចាប់ផ្តើមបង្ហាញគម្រោង «ផ្ទះ» សម្រាប់ប្រជាជនថៃ ហើយមានប្រជាជន ៣១លាននាក់ បានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការចុះឈ្មោះ នាំឲ្យមានតម្រូវការច្រើនលើសលប់ ខណៈដែលមានតែប្រមាណ ៧០០០ខ្នង ប៉ុណ្ណោះ ដែលកំពុងត្រូវបានសាងសង់ រហូតមកដល់ពេលនេះ។ ដូច្នេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការលំនៅឋានដ៏ខ្ពស់នេះ លោក Thaksin បានអះអាងថា រដ្ឋាភិបាល ដែលគេដឹងថា នាយករដ្ឋមន្ត្រី ជាកូនស្រី របស់លោកនោះ នឹងសាងសង់យ៉ាងហោចណាស់១០ម៉ឺនយូនីត នៅឆ្នាំនេះ និង ១០ម៉ឺនទៀត នៅឆ្នាំបន្ទាប់។ លោកបញ្ជាក់ថា គោលដៅសម្រាប់គម្រោងនេះ គឺសាងសង់ រហូតដល់ ១លានខ្នង។…