Category: ព័ត៌មានអន្តរជាតិ

  • ថៃណែនាំពលរដ្ឋ ឲ្យធ្វើការពីផ្ទះ ព្រោះការបំពុលខ្យល់

    ថៃណែនាំពលរដ្ឋ ឲ្យធ្វើការពីផ្ទះ ព្រោះការបំពុលខ្យល់

    បរទេស៖ នៅថ្ងៃចន្ទនេះ រដ្ឋបាលក្រុងបាងកក នៃប្រទេសថៃ បានចេញសេចក្តីណែនាំ ជាសាធារណៈ ជំរុញឱ្យប្រជាពលរដ្ឋ ធ្វើការពីផ្ទះ រហូតដល់ថ្ងៃអង្គារ ដោយសារកម្រិតបំពុល នៃ កំហាប់ភាគល្អិតនិចល PM2.5 ឬ ការបំពុលខ្យល់ត្រូវបានគេបារម្ភថា នឹងឈានដល់កម្រិតមិនល្អខ្លាំង មានកម្រិតទូទាំងក្រុងបាងកក។ អ្នកនាំពាក្យ រដ្ឋបាលក្រុងបាងកក លោក Ekwaranyu Amrapal បាននិយាយថា គោលការណ៍ណែនាំនេះ មានគោលបំណងឆ្លើយតបលឿនជាងមុន ចំពោះឧប្បត្តិហេតុ នៃការបំពុល នេះបើតាមកាសែត The Nation ។ លោកបន្ថែមថា ការព្យាករណ៍បច្ចុប្បន្នបាន កំណត់តំបន់ចំនួនជាង៣៥ខណ្ឌ ដែលទំនងជាជួបប្រទះនឹងគុណភាពខ្យល់ ដែលមានគ្រោះថ្នាក់ខ្លាំង តាំងពីថ្ងៃទី១១ ខែមករា មកម្ល៉េះ។ យ៉ាងណាមិញ លោកបានប្រាប់ថា អ្នកដែលមិនអាចធ្វើការពីផ្ទះបាន ត្រូវបានគេណែនាំ អោយមានការប្រុងប្រយ័ត្ន ជាពិសេស ក្រុមដែលងាយរងគ្រោះ ដូចជា កុមារ ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ និងបុគ្គល ដែលមានជំងឺរ៉ាំរ៉ៃ ជាដើម។ រដ្ឋបាលក្រុងបាងកក បានជំរុញឱ្យប្រជាជនបាងកក…

  • លោក ត្រាំ សង្គ្រោះ TikTok ឱ្យដំណើរការឡើងវិញនៅសហរដ្ឋអាមេរិក

    លោក ត្រាំ សង្គ្រោះ TikTok ឱ្យដំណើរការឡើងវិញនៅសហរដ្ឋអាមេរិក

    វ៉ាស៊ីនតោន ៖ កម្មវិធី TikTok បាននិយាយកាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា ខ្លួននឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ TikTok នៅសហរដ្ឋអាមេរិកអាចបើកដំណើរការឡើងវិញ បន្ទាប់ពីបានផ្អាកដំណើរការកាលពីល្ងាចថ្ងៃដដែល។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ TikTok បានបញ្ជាក់ថា ខ្លួនកំពុងដំណើរការឡើងវិញនៅសហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ សន្យាចុះហត្ថលេខាលើបទបញ្ជាមួយ នៅពេលលោកចូលកាន់អំណាចនៅថ្ងៃចន្ទនេះ។ លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន មានបំណងចង់ឱ្យសហរដ្ឋអាមេរិកកាន់កាប់ TikTok ចំនួន ៥០% ហើយបានសន្យាថា នឹងចេញបទបញ្ជាប្រតិបត្តិពន្យារពេលហាមឃាត់កម្មវិធីវីដេអូកំសាន្តខ្លីៗដ៏ពេញនិយមនេះចំនួន ៩០ថ្ងៃ ដើម្បីទុកពេលធ្វើកិច្ចព្រមព្រៀងដែលធានាសន្តិសុខជាតិ។ លោក ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social ថា លោកនឹងពន្យាពេលបន្ថែមទៀត មុននឹងច្បាប់ចូលជាធរមាន ដើម្បីស្វែងរកកិច្ចព្រមព្រៀងដែលធានាសន្តិសុខជាតិ ដោយលោកចង់ឱ្យសហរដ្ឋអាមេរិកមានកម្មសិទ្ធិ ៥០ភាគរយនៅក្នុងការបណ្តាក់ទុនរួមគ្នា។ ការប្រកាសបែបនេះរបស់លោក ត្រាំ កើតឡើងប៉ុន្មានម៉ោងបន្ទាប់ពី TikTok ត្រូវបានផ្អាកពី App Store និង Play Store អាមេរិក កាលពីថ្ងៃសៅរ៍សប្តាហ៍មុន មុនពេលច្បាប់ហាមឃាត់ចូលជាធរមាន…

  • លោក ត្រាំ និងលោក ស៊ី ជជែកគ្នាលើកដំបូងក្នុងពេល ៤ឆ្នាំ

    លោក ត្រាំ និងលោក ស៊ី ជជែកគ្នាលើកដំបូងក្នុងពេល ៤ឆ្នាំ

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាលើកដំបូងជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ចាប់តាំងពីឆ្នាំ ២០២១ ពោលគឺក្នុងរយៈពេល ៤ឆ្នាំ។ មេដឹកនាំទាំងពីរត្រូវបានសារព័ត៌មាន RT រាយការណ៍ថា បានធ្វើកិច្ចពិភាក្សាគ្នា អំពីបញ្ហាពាណិជ្ជកម្ម, ថ្នាំញៀនប្រភេទ Fentanyl និងការលក់ ឬបិទ TikTok។ លោក ត្រាំ បានបង្ហោះសារនៅលើវេទិកាសង្គម Truth Social របស់គាត់កាលពីថ្ងៃសុក្រសប្តាហ៍មុនថា ខ្ញុំទើបតែបាននិយាយទៅកាន់ប្រមុខរដ្ឋ ស៊ី ជីនពីង នៃប្រទេសចិន ហើយថា ការសន្ទនាទូរស័ព្ទនេះ គឺល្អណាស់សម្រាប់ទាំងចិន និងសហរដ្ឋអាមេរិក។ លោក ត្រាំ បន្ថែមថា វាជាការរំពឹងទុករបស់ខ្ញុំ ដែលថា យើងនឹងអាចដោះស្រាយបញ្ហាជាច្រើនរួមគ្នាបាន ហើយចាប់ផ្តើមភ្លាមៗ… ដោយពួកយើងបានពិភាក្សាអំពីតុល្យភាពពាណិជ្ជកម្ម, ថ្នាំញៀន Fentanyl, កម្មវិធី TikTok និងបញ្ហាជាច្រើនទៀត។ លោកប្រធានាធិបតី ស៊ី និងខ្ញុំ នឹងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន…

  • នាយករដ្ឋមន្ត្រីថៃជំរុញឲ្យបង្ក្រាបបទល្មើសឆ្លងដែន ដើម្បីការពារភ្ញៀវទេសចរ

    នាយករដ្ឋមន្ត្រីថៃជំរុញឲ្យបង្ក្រាបបទល្មើសឆ្លងដែន ដើម្បីការពារភ្ញៀវទេសចរ

    បាងកក ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានស្នើឱ្យនាយកដ្ឋានពាក់ព័ន្ធ បង្កើនការសម្របសម្រួល ដើម្បីដោះស្រាយបទល្មើស និងឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជាចាត់វិធានការការពារភ្ញៀវទេសចរ។ ដោយធ្វើជាប្រធានកិច្ចប្រជុំថ្នាក់ខ្ពស់នៅឯវិមានរដ្ឋាភិបាល កាលពីថ្ងៃសុក្រសប្តាហ៍មុន លោកស្រី ផែថងថាន បានដឹកនាំភ្នាក់ងារពាក់ព័ន្ធ ឱ្យពង្រឹងការផ្សព្វផ្សាយ សម្រាប់អ្នកធ្វើដំណើរដើម្បីបង្កើនទំនុកចិត្ត។ លោកស្រី ផែថងថាន បានគូសបញ្ជាក់ថា លោកស្រីគ្រោងនឹងប្រើប្រាស់សារជាវីដេអូដោយផ្ទាល់ ដើម្បីបញ្ជាក់អំពីសុវត្ថិភាពរបស់ប្រទេសថៃ ហើយបច្ចេកវិទ្យា AI នឹងបកប្រែសារទៅជាភាសាចិន សំដៅផ្តល់ភាពងាយស្រួលកាន់តែទូលំទូលាយ។ ការអត្ថាធិប្បាយបែបនេះរបស់លោកស្រី ផែថងថាន កើតឡើងបន្ទាប់ពី រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក ដាតុក សឺរី ម៉ូហាម៉េដ បានប្រកាសថា ប្រទេសអាស៊ាននឹងសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងក្រុមបោកប្រាស់តាមអ៊ីនធឺណិតផងដែរ។ ដោយឡែកកាលពីថ្ងៃទី១៦ ខែមករានេះ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ក៏បានអំពាវនាវដល់បណ្តាប្រទេសអាស៊ានផងដែរ ឱ្យចាត់វិធានការបង្ក្រាបការ ល្បែងអនឡាញ និងការក្លែងបន្លំផ្នែកទូរគមនាគមន៍ ដោយបញ្ជាក់ថា ក្រុមបោកប្រាស់ក្នុងតំបន់បានបង្កគ្រោះថ្នាក់ដល់ពលរដ្ឋចិន និងប្រទេសដទៃទៀត៕ ប្រភព ៖ ស៊ីនហួរ…

  • នាយករដ្ឋមន្ត្រីថៃចូលរួមកម្មវិធីថតរូប «ក្រុមគូស្នេហ៍ភេទដូចគ្នា»

    នាយករដ្ឋមន្ត្រីថៃចូលរួមកម្មវិធីថតរូប «ក្រុមគូស្នេហ៍ភេទដូចគ្នា»

    បរទេស ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានចូលរួមកម្មវិធីថតរូប ជាមួយគូស្នេហ៍ភេទដូចគ្នា និងសមាជិកសហគមន៍ LGBTQ នៅមុខវិមានរដ្ឋាភិបាល ក្នុងទីក្រុងបាងកក កាលពីពេលថ្មីៗនេះ។ ជាការចូលរួម ស្របពេលប្រទេសថៃ បានក្លាយជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេ ដែលទទួលស្គាល់សមភាពអាពាហ៍ពិពាហ៍ ដោយគូស្នេហ៍ភេទដូចគ្នា អាចរៀបការជាមួយគ្នាបាន នៅចុងខែមករានេះ។ គួររម្លឹកថា កាលពីខែកញ្ញា ព្រះមហាក្សត្រថៃ បានលាយព្រះហត្ថលេខា ប្រទានរាជានុញ្ញាត ឲ្យប្រជារាស្ត្រថៃ ដែលស្រឡាញ់ភេទដូចគ្នា អាចមានសិទ្ធិស្របច្បាប់ រៀបអាពាហ៍ពិពាហ៍ជាមួយគ្នាបាន។ បន្ទាប់ពីចេញផ្សាយរាជក្រឹត្យរួច ច្បាប់អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នានេះ នឹងចូលជាធរមាន ហើយអាចអនុវត្តបាននៅរយៈពេល ១២០ ថ្ងៃ បន្ទាប់ ដូច្នេះ អាចផ្តើមរៀបចំមង្គមការស្របច្បាប់ ជាផ្លូវការពេញមុខពេញមាត់ ចាប់ពីចុងខែមករា ដើមឆ្នាំ២០២៥ តទៅ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • ក្រុមហ៊ុន Trump បានសិទ្ធិសង់ខុនដូ តម្លៃ៣ពាន់លាន មុនស្បថចូលកាន់តំណែង

    ក្រុមហ៊ុន Trump បានសិទ្ធិសង់ខុនដូ តម្លៃ៣ពាន់លាន មុនស្បថចូលកាន់តំណែង

    បរទេស ៖ នៅប៉ុន្មានថ្ងៃ មុនពេលស្បថចូលកាន់តំណែង ជាប្រធានាធិបតីអាមេរិកថ្មី ក្រុមហ៊ុនគ្រប់គ្រងដោយលោក Donald Trump ឈ្មោះ The Trump Organization ទទួលបានសិទ្ធិពីអាជ្ញាធរ លើគម្រោងសង់ខុនដូ តម្លៃ៣ពាន់លានដុល្លារ នៅឯរមណីយដ្ឋាន និងកន្លែងវាយកូនហ្គោល Miami នៃរដ្ឋ Florida សហរដ្ឋអាមេរិក នេះបើតាមការចុះផ្សាយរបស់កាសែត VNexpress។ Bloomberg បានរាយការណ៍ថា អាជីវកម្មគ្រួសារ របស់ប្រធានាធិបតីជាប់ឆ្នោត Donald Trump មួយនេះ នឹងសាងសង់អគារខុនដូ ២០ជាន់ ចំនួន៥ ជាមួយនឹងវត្តមានលំនៅដ្ឋានជិត១,៥០០យូនីត និង បន្ទប់សណ្ឋាគារចំនួន៤៧០ លើទំហំដី ១៣,១៦០ម៉ែត្រការ៉េ នៅរមណីយដ្ឋាន Trump National Doral នេះបើយោងតាមការអនុម័ត ដោយក្រុមប្រឹក្សាទីក្រុង Doral។ លោក Eric Trump អនុប្រធានប្រតិបត្តិ របស់ក្រុមហ៊ុន បាននិយាយថា «វាពិតជាមិនគួរឱ្យជឿ» ដែលគម្រោងនេះ ទទួលបានការគាំទ្រ ជាឯកច្ឆ័ន្ទ…

  • Huawei បញ្ចេញស្ថានីយសាកថ្មឡានអគ្គិសនីស្វ័យប្រវត្តិប្រើដៃមនុស្សយន្ត

    Huawei បញ្ចេញស្ថានីយសាកថ្មឡានអគ្គិសនីស្វ័យប្រវត្តិប្រើដៃមនុស្សយន្ត

    ប៉េកាំង ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei បានបញ្ចេញរូបភាព និងវីដេអូបង្ហាញពីស្ថានីយសាកថ្មឡានអគ្គិសនីស្វ័យប្រវិត្តប្រើប្រាស់ដៃមនុស្សយន្ត មានឈ្មោះថា Huawei robotic EV Changer ដែលអាចសាកឡានអគ្គិសនីដោយមិនចាំបាច់អ្នកបើកបរចុះពីឡាន។ នៅក្នុងឃ្លីបវីដេអូនោះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសចិនមួយនេះ ក៏បានបញ្ចេញឡានអគ្គិសនីដ៏ប្រណីតម៉ូដែល Maextro S800 ជាប្រភេទឡានបើកបរដោយខ្លួនឯងទៅកាន់ទីតាំងស្ថានីយសាកថ្ម។ នៅពេលដំណើរការមុខងារ Unmanned robotic arm fuction ដៃមនុស្សយន្តនឹងចាប់ផ្តើមសម្គាល់មុខងារ រួចដោតបញ្ចូលថ្ម និងដកចេញដោយស្វ័យប្រវត្តិនៅពេលសាកថ្មពេញ។ ស្ថានីយសាកថ្មស្វ័យប្រវត្តិ Huawei robotic EV Changer ដែលត្រូវបានបំពាក់នៅលើឆ្នាំងសាកដ៏ទំនើប មានកម្លាំង ៦០០គីឡូវ៉ាត់នេះ អាចផ្តល់ថាមពលបាន ១០០គីឡូវ៉ាត់ម៉ោងក្នុងរយៈពេល ១០នាទី ហើយ Huawei គ្រោងនឹងចាប់ផ្តើមដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងត្រីមាសទី២ ឆ្នាំ ២០២៥។ ទោះបីជាក្រុមហ៊ុន Huawei មិនបានផ្តល់ព័ត៌មានលម្អិតផ្លូវការ ប៉ុន្តែផ្អែកតាមការចេញផ្សាយដោយសារព័ត៌មាន CarNewsChina ស្ថានីយសាកថ្មស្វ័យប្រវត្តិនេះ នឹងអាចប្រើប្រាស់បានជាមួយសមាជិក Huawei Superchargin Alliance ទាំងអស់ រួមទាំងឡានរបស់ក្រុមហ៊ុន BYD,…

  • ស៊ុយអែតចាយ ១ពាន់លានដុល្លារសង់រោងចក្រស្តុកសំណល់វិទ្យុសកម្មបានដល់ ១០ម៉ឺនឆ្នាំ

    ស៊ុយអែតចាយ ១ពាន់លានដុល្លារសង់រោងចក្រស្តុកសំណល់វិទ្យុសកម្មបានដល់ ១០ម៉ឺនឆ្នាំ

    ស្តុកខុល ៖ ប្រទេសស៊ុយអែតនាពេលថ្មីៗនេះ បានចាប់ផ្តើមសាងសង់រោងចក្រស្តុកទុកឥន្ធនៈនុយក្លេអ៊ែរចម្រាញ់រួចធំទីពីរនៅលើពិភពលោក ដោយកាកសំណល់វិទ្យុសកម្មនឹងត្រូវរក្សាទុកបានរហូតដល់ ១០០,០០០ឆ្នាំ។ ប្រទេសស៊ុយអែត ត្រូវបានរំពឹងថា នឹងចំណាយលុយជាង ១ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រ Forsmark នេះ។ រោងចក្រ Forsmark មានទីតាំងស្ថិតចម្ងាយប្រហែល ១៥០គីឡូម៉ែត្រ ភាគខាងជើងរដ្ឋធានីស្តុកខុល របស់ប្រទេសស៊ុយអែត។ វានឹងក្លាយជាកន្លែងចុងក្រោយ សម្រាប់ផ្ទុកកាកសំណល់វិទ្យុសកម្មប្រមាណ ១២,០០០តោន។ ក្រុមហ៊ុនគ្រប់គ្រងឥន្ធនៈនុយក្លេអ៊ែរ និងកាកសំណល់ (SKB) របស់ស៊ុយអែត បានឱ្យដឹងថា រោងចក្រនេះ នឹងទទួលយកកាកសំណល់វិទ្យុសកម្មដំបូងនៅចុងទសវត្សរ៍ឆ្នាំ ២០៣០ ប៉ុន្តែវានៅពុំទាន់អាចដំណើរការបានពេញលេញទេ រហូតទល់តែឆ្នាំ ២០៨០ ជាពេលដែលត្រូវចាក់បំពេញផ្លូវរូងក្រោមដី។ ផ្អែកតាមការវយតម្លៃរបស់សមាគមនុយក្លេអែរពិភពលោក បានឱ្យដឹងថា មានឥន្ធនៈនុយក្លេអ៊ែរប្រមាណ ៣០០,០០០តោន ត្រូវបានប្រើប្រាស់ទូទាំងពិភពលោក និងត្រូវការបញ្ចេញចោល។ ភាគច្រើនវាត្រូវបានរក្សាទុកក្នុងស្រះទឹកត្រជាក់ក្បែរម៉ាស៊ីនរ៉េអាក់ទ័រដែលផលិតវា។ បន្ថែមលើឥន្ធនៈដែលចម្រាញ់រួច ប្រទេសមួយចំនួននៅអឺរ៉ុប និងជុំវិញពិភពលោក ក៏គ្រោងសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រថ្មី ដើម្បីបង្វែរការផលិតថាមពលអគ្គិសនីចេញឆ្ងាយពីឥន្ធនៈហ្វូស៊ីលផងដែរ៕ ប្រភព ៖ Interesting Engineering ប្រែសម្រួល ៖ ឈឹម ទីណា

  • មុខជំនួញជាង ១ម៉ឺនទីតាំងក្ស័យធននៅជប៉ុន ជារឿងមិនធ្លាប់មានក្នុងពេល ១១ឆ្នាំ

    មុខជំនួញជាង ១ម៉ឺនទីតាំងក្ស័យធននៅជប៉ុន ជារឿងមិនធ្លាប់មានក្នុងពេល ១១ឆ្នាំ

    តូក្យូ ៖ យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុន Tokyo Shoko Research បានឱ្យដឹងនាពេលថ្មីៗនេះថា ក្នុងឆ្នាំ ២០២៤ ចំនួនមុខជំនួញប្រកាសក្ស័យធននៅជប៉ុន បានកើនឡើងលើសពី ១០,០០០ទីតាំងជាលើកដំបូង ក្នុងរយៈពេល ១១ឆ្នាំ ដោយសារតែអាជីវកម្មទាំងនោះ ប្រឈមនឹងកង្វះកម្លាំងពលកម្ម និងតម្លៃទំនិញនាំចូលកើនឡើងព្រោះប្រាក់យ៉េនធ្លាក់ចុះខ្លាំង។ ក្រុមហ៊ុនស្រាវជ្រាវឥណទានមួយនេះ បានគូសបញ្ជាក់ថា មូលហេតុដែលមុខជំនួញទាំងនោះក្ស័យធន គឺដោយសារសហគ្រាសធុនតូច និងមធ្យម ភាគច្រើនបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ព្រោះតែវិធានការពន្យារពន្ធពិសេសដែលត្រូវបានណែនាំក្នុងអំឡុងពេលផ្ទុះជំងឺរាតត្បាត COVID-19 ដែលបណ្តាលឱ្យពួកគេមានបន្ទុកហិរញ្ញវត្ថុខ្លាំង។ ចំនួនអាជីវកម្មក្ស័យធនក្នុងឆ្នាំ ២០២៤ ដែលមានរហូតដល់ ១០,០០៦ទីតាំងនេះ បង្ហាញពីតួលេខកើនឡើងប្រមាណ ១៥.១ភាគរយ បើធៀបនឹងឆ្នាំមុន ហើយចំនួននេះជាការកើនឡើងចំនួនបីឆ្នាំជាប់ៗគ្នា។ ក្នុងនោះ សហគ្រាសធុនតូច និងមធ្យមចំនួន ១០.០០៤សហគ្រាស។ បំណុលសរុបមានជាង ១៥ពាន់លានដុល្លារ ធ្លាក់ចុះ ២.៤ភាគរយ បើធៀបនឹងឆ្នាំ ២០២៣៕ ប្រភព ៖ Japan Today ប្រែសម្រួល ៖ ឈឹម ទីណា

  • អ្នកបើកបរយន្តហោះអាមេរិកស្រវឹងស្រា ពន្យាពេលហោះហើរ

    អ្នកបើកបរយន្តហោះអាមេរិកស្រវឹងស្រា ពន្យាពេលហោះហើរ

    បរទេស៖ អ្នកបើកយន្តហោះម្នាក់របស់ក្រុមហ៊ុនកអាកាសចរណ៍អាមេរិក Southwest Airlines ត្រូវបានចាប់ខ្លួន ពីបទស្រវឹងស្រា នាំឲ្យមានការពន្យារពេល ហោះហើរ ៤ម៉ោង។ កាសែត VNexpress បានចុះផ្សាយ នៅថ្ងៃសុក្រនេះថា បន្ទាប់ពីធុំក្លិនគ្រឿងស្រវឹង Pilot ឈ្មោះ David Allsop អាយុ៥២ឆ្នាំ ជាជនជាតិអាមេរិក ត្រូវបាននាំខ្លួន ចេញពីកាប៊ីនយន្ដហោះ ហើយត្រូវបានចាប់ខ្លួន ដោយសារស្រវឹង មុនពេលមានជើងហោះហើរ លេខ 3772 ចាកចេញពីរដ្ឋ Georgia ទៅកាន់ទីក្រុង Chicago សហរដ្ឋអាមេរិក បណ្តាលឱ្យមានការពន្យារពេល ៤ម៉ោង។ ហេតុការណ៍នេះបានកើតឡើង នៅឯអាកាសយានដ្ឋានអន្តរជាតិ Savannah/Hilton Head នៅម៉ោងប្រហែល ៧ ព្រឹកថ្ងៃពុធ សប្តាហ៍នេះ នេះបើយោងតាមការិយាល័យតម្រួតតំបន់ Chatham ចុះផ្សាយទីភ្នាក់ងារសារព័ត៌មាន CNN ។ ប្រភពបានឲ្យដឹងថា លោក Allsop កំពុងប្រឈមមុខនឹងការចោទប្រកាន់ ពីបទបើកបរយន្តហោះ ក្រោមឥទ្ធិពលនៃជាតិអាល់កុល ភ្លាមៗ។ យ៉ាងណាមិញ…