-
ជប៉ុនគ្រោងប្រើផ្កាយរណបវាយតម្លៃទំហំខូចខាតដោយសារគ្រោះមហន្តរាយ

តូក្យូ ៖ ទីភ្នាក់ងារអវកាសរបស់ប្រទេសជប៉ុន មានផែនការដាក់ពង្រាយ និងប្រើប្រាស់ផ្កាយរណបក្នុងពេលពីរបីឆ្នាំទៀត ដើម្បីផ្តិចយករូបភាព និងវាយតម្លៃទំហំខូចខាតយ៉ាងឆាប់រហ័ស ដែលបង្កឡើងពីគ្រោះរញ្ជួយដី និងគ្រោះមហន្តរាយធម្មជាតិផ្សេងៗទៀត។ ទីភ្នាក់ងាររុករកអវកាសជប៉ុន JAXA បានរំពឹងថា ផែនការដាក់ពង្រាយផ្កាយរណបនេះ នឹងអាចជួយដល់ប្រតិបត្តិការជួយសង្គ្រោះភ្លាមៗ នៅក្នុងតំបន់ដែលរងគ្រោះដោយគ្រោះមហន្តរាយទូទាំងប្រទេស។ អ្នកស្រាវជ្រាវ JAXA គ្រោងនឹងប្រើប្រាស់ផ្កាយរណបសិក្សាឯកសារទិន្នន័យប្រហែល ២០០,០០០ករណី ទាក់ទិននឹងផ្ទះដែលរងការខូចខាត ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងនៅភាគនិរតីនៃប្រទេសជប៉ុនកាលពីឆ្នាំ ២០១៦។ ផែនការនេះនឹងប្រៀបធៀបរូបភាពផ្កាយរណប ទាំងមុន និងក្រោយកើតមានគ្រោះមហន្តរាយ។ទីភ្នាក់ងារ JAXA បានបន្ថែមថា ផែនការនេះទៀតសោត នឹងវាយតម្លៃពីទំហខូចខាតនៃសំណង់អគារនីមួយៗគ្រប់ទីកន្លែងទូទាំងប្រទេសក្នុងរយៈពេលជាច្រើនម៉ោង បន្ទាប់ពីការផ្តិតយករូបភាព។ ផែនការដាក់ពង្រាយផ្កាយរណបរបស់ជប៉ុននេះ កើតឡើងបន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយ បានវាយប្រហារឧបទ្វីបណូតូកាលពីថ្ងៃចូលឆ្នាំសកលឆ្នាំមុន បណ្តាលឱ្យបណ្តាញផ្លូវមួយចំនួនត្រូវបានកាត់ផ្តាច់ និងរារាំងប្រតិបត្តិការជួយសង្គ្រោះរបស់ក្រុមអ្នកសង្គ្រោះ ក៏ដូចជាការប៉ាន់ប្រមានពីទំហំនៃការខូចខាតយ៉ាងឆាប់រហ័ស។ លោក Kawakita Shiro មន្រ្តីជាន់ខ្ពស់នៃមជ្ឈមណ្ឌលកម្មវិធី និងប្រតិបត្តិការផ្កាយរណបរបស់ JAXA បាននិយាយថា លោកមានការព្រួយបារម្មណ៍ ដែលមិនអាចផ្តល់ព័ត៌មានដែលមានប្រយោជន៍យ៉ាងឆាប់រហ័ស ពីគ្រោះរញ្ជួយដីនៅឧបទ្វីបណូតូ ហើយថា ក្រុមការងារនៅមជ្ឈមណ្ឌលរបស់លោកកំពុងធ្វើការនេះ ដើម្បីអាចផ្តល់ទិន្នន័យឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕ ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម…
-
ពិធីស្បថចូលកាន់តំណែង Trump អាចជាគោលដៅវាយប្រហារ

បរទេស ៖ ទីភ្នាក់ងារសន្តិសុខជាតិ របស់សហរដ្ឋអាមេរិកបានព្រមានថា ពិធីសម្ពោធការឡើងកាន់តំណែង របស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump អាចក្លាយជាគោលដៅវាយប្រហារ ដ៏មានសក្តានុពល ពីសំណាក់ក្រុមជ្រុលនិយមហិង្សា ទោះបីជាពួកគេនិយាយថា មិនទាន់មានការគំរាមកំហែងជាក់លាក់ ដែលអាចជឿទុកចិត្តបានក៏ដោយ នេះបើយោងតាមកាសែត POLITICO ។ ក្រុមភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងការអនុវត្តច្បាប់ បានអះអាងថា ការវាយប្រហារអាចនឹងបង្កឡើងពីជនល្មើស ដែលមិនពេញចិត្តនឹងការបោះឆ្នោត ហើយចាត់ទុកថា ពិធីស្បថចូលកាន់តំណែងរបស់ Trump អាចជាឱកាសចុងក្រោយ បង្កអំពើហិង្សាជំទាស់នឹងលទ្ធផលបោះឆ្នោត នេះបើតាមប្រភពដដែល។ ការប្រុងប្រយ័ត្នខ្ពស់នេះ ត្រូវបានត្រៀមជាច្រើនខែ បន្ទាប់ពីការប៉ុនប៉ងធ្វើឃាត ចំនួនពីរលើក លើរូបលោក Trump ក្នុងអំឡុងពេលយុទ្ធនាការឆ្នាំ ២០២៤ ព្រមទាំង ការវាយប្រហារថ្មីៗ នៅក្នុងឆ្នាំ២០២៥ នៅទីក្រុង New Orleans និង Las Vegas ។ ការវាយតម្លៃការគំរាមកំហែងដែលចងក្រងដោយ FBI, សេវាសម្ងាត់ ប៉ូលីសកាពីតូល, នាយកដ្ឋានប៉ូលីស របស់តុលាការកំពូល បានដាក់ចេញនូវសេណារីយ៉ូអាក្រក់ជាច្រើន ដែលអាចបង្កឡើងដោយភេរវករបរទេស,…
-
ចិនឈរនៅលំដាប់កំពូលជាប្រទេស ដែលមានចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ពិភពលោករហូតដល់២២,៦%

-
ប្រទេសថៃប្រឈមមុខនឹងការលុបចោលជើងហោះហើរដ៏ធំពីប្រទេសចិន

បរទេស ៖ ដោយបារម្ភពីសុវត្ថិភាព ក្រោយកើតមានរឿងចាប់ពង្រត់តារាសម្តែងចិនម្នាក់ ការលុបចោលសំបុត្រយន្តហោះពីប្រទេសចិន ទៅកាន់ប្រទេសថៃ កាលពីចុងសប្តាហ៍មុន បានកើនឡើង១៥៥% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន នេះបើតាមក្រុមហ៊ុនវិភាគការធ្វើដំណើរមានមូលដ្ឋាន នៅអេស្ប៉ាញ ForwardKeys។ បើតាមកាសែត VNexpress ចេញផ្សាយ កាលពីថ្ងៃពុធ ក្រុមហ៊ុនForwardKeys បានឲ្យដឹងថា ការលុបចោលជើងហោះហើរយ៉ាងគំហុគនេះ ក៏បានជំរុញឲ្យមានការលុបចោលការកត់សណ្ឋាគារ យ៉ាងច្រើន ផងដែរ។ លោក Nuntaporn Komonsittivate ប្រធានផ្នែកប្រតិបត្តិការពាណិជ្ជកម្ម នៅក្រុមហ៊ុន Thai Lion Air បានបញ្ជាក់ពីការលុបចោលមួយចំនួនធំ ពីក្រុមទេសចរណ៍ចិន ដូចដែលបានរាយការណ៍ ដោយកាសែតបាងកកប៉ុស្តិ៍។ រីឯ លោកស្រី Thanet Supornsahasrungsi ប្រធានសមាគមទេសចរណ៍ក្នុងខេត្តឈុនបុរី បាននិយាយថា ខេត្តដែលស្ថិតនៅភាគអាគ្នេយ៍ នៃទីក្រុងបាងកកមួយនេះ មានការលុបចោលការកក់សេវាកម្ម ពីភ្ញៀវទេសចរចិន ប្រហែល ៤០%។ ប្រភពបញ្ជាក់ថា ការលុបចោលនេះ គឺផ្តើមចេញពីការបាត់ខ្លួន លោក Wang Xing កាលពីដើមខែមករា នៅទីក្រុង…
-
ប៉ូលីសប៉ងចាប់ខ្លួនប្រធានាធិបតីកូរ៉េខាងត្បូង ជាថ្មី

បរទេស ៖ នៅថ្ងៃពុធនេះ ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង និងប៉ូលីសបានចូល ទៅក្នុងលំនៅដ្ឋាន របស់ប្រធានាធិបតី Yoon Suk Yeol ដើម្បីប៉ុនប៉ងចាប់ខ្លួន ជាថ្មី។ ជាការស្វែងរកការចាប់ខ្លួនរូបលោក ជុំវិញច្បាប់អាជ្ញាសឹក ដែលបរាជ័យ។ លោក Yoon បានទប់ទល់នឹងការប៉ុនប៉ងចាប់ខ្លួន បន្ទាប់ពីប្រទេសនេះ ធ្លាក់ចូលក្នុងវិបត្តិនយោបាយ ដ៏អាក្រក់បំផុត មិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ពោលគឺបន្ទាប់ពីលោកបានដឹកនាំទាហាន ឱ្យសម្រុកចូលសភា ក្នុងគោលបំណងបញ្ឈប់សមាជិកសភា មិនឱ្យបោះឆ្នោត ទម្លាក់ច្បាប់អាជ្ញាសឹក របស់លោក។ អតីតរដ្ឋអាជ្ញា ដែលត្រូវបានព្យួរតំណែងប្រធានាធិបតី ដោយសមាជិកសភា រូបនេះ អាចនឹងក្លាយជាប្រធានាធិបតីដំបូងគេ ក្នុងប្រវត្តិសាស្ត្រ ដែលត្រូវចាប់ខ្លួន ប្រសិនបើដីកាបង្គាប់របស់តុលាការ ត្រូវបានអនុវត្ត។ មេធាវីរបស់លោក Yoon លោក Seok Dong-hyeon បានសរសេរ នៅលើ Facebook ថា ការចរចាកំពុងបន្តសម្រាប់ប្រធានាធិបតី ដើម្បីបង្ហាញខ្លួន ដោយស្ម័គ្រចិត្ត ដោយសារតែ «ហានិភ័យនៃស្ថានភាពធ្ងន់ធ្ងរ» រវាងអ្នកស៊ើបអង្កេត និង សេវាសន្តិសុខការពារ…
-
នាយករដ្ឋមន្ត្រីកោះ Greenland ចង់ចាប់ដៃលោក Trump ពង្រឹងវិស័យ ២ យ៉ាង

ហ្គ្រីនលែន ៖ នាយករដ្ឋមន្ត្រី Greenland លោក Mute Egede បានអះអាងថា ដែនកោះរបស់លោកមានបំណងពង្រឹងទំនាក់ទំនងការពារជាតិ និងការរុករករ៉ែជាមួយសហរដ្ឋអាមេរិក បើទោះបីជាប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump ចង់ទិញដែនកោះដ៏ធំមួយនេះក៏ដោយ។ លោក Egede បានគូសបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកកំពុងស្វែងរកមធ្យោបាយធ្វើកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ហើយបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាប់ផ្តើមកិច្ចសន្ទនាជាមួយរដ្ឋបាលរបស់លោក Trumpដែលនឹងឡើងកាន់តំណែងនាថ្ងៃទី២០ ខែមករាខាងមុខ។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ លោក Egede បានថ្លែងក្នុងសន្និសិទសារព័ត៌មាននៅទីក្រុងកូប៉ិនហាក ប្រទេសដាណាម៉ាកថា ឯករាជ្យភាពរបស់ Greenland គឺជារឿងរបស់ Greenland ហើយក៏ទាក់ទងនឹងការប្រើប្រាស់ទឹកដីរបស់ខ្លួនផងដែរ ដូច្នេះវាក៏ជា Greenland ខ្លួនឯងដែលនឹងសម្រេចចិត្តថាតើយើងគួរតែឈានដល់កិច្ចព្រមព្រៀងអ្វី។ ការអត្ថាធិប្បាយរបស់លោក Egede កើតឡើងបន្ទាប់ពីលោក Trump ធ្លាប់បានលើកឡើងអំពីគំនិតទិញយកដែនកោះ Greenland តាំងតែពីអាណត្តិដំបូងរបស់គាត់មកម៉្លេះ ហើយបានពិពណ៌នាការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកលើ Greenland ដែលជាដែនដីពាក់កណ្តាលស្វយ័តដាណឺម៉ាកថា ជា «ភាពចាំបាច់ដាច់ខាត»។ លោក Mute Egede បាននិងកំពុងជំរុញឱ្យមានឯករាជ្យ ទោះបីជាសេដ្ឋកិច្ចនៃទឹកដីនេះ ពឹងផ្អែកខ្លាំងលើការឧបត្ថម្ភធនពីដាណឺម៉ាកក៏ដោយ។ លោកបានសង្កត់ធ្ងន់ថា…
-
ច្បាប់ថ្មីប្រេស៊ីលរឹតបន្តឹងសិស្សប្រើស្មាតហ្វូនក្នុងសាលារៀនទូទាំងប្រទេសចាប់ពីខែកុម្ភៈ

ប្រាស៊ីលីយ៉ា ៖ ប្រធានាធិបតីប្រេស៊ីល លោក Lula da Silva កាលពីថ្ងៃទី១៣ ខែមករានេះ បានចុះហត្ថលេខាលើច្បាប់ថ្មី ដែលមានគោលបំណងរឹតបន្តឹងការប្រើប្រាស់ស្មាតហ្វូននៅតាមសាលារៀននានាទូទាំងប្រទេស។ ច្បាប់ថ្មីនេះ នឹងរឹតបន្តឹងការប្រើប្រាស់ស្មាតហ្វូនរបស់សិស្សនៅតាមសាលាបឋមសិក្សា និងវិទ្យាល័យទូទាំងប្រទេសប្រេស៊ីល ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីខែកុម្ភៈ ឆ្នាំ២០២៥តទៅ។ ចំណាត់ការនេះធ្វើឡើងដើម្បីធានាថា សិស្សសាលាអាចប្រើប្រាស់ឧបករណ៍បែបនេះ តែក្នុងករណីមានអាសន្ន, គ្រោះថ្នាក់, ការអប់រំ ឬក៏ក្នុងករណីសិស្សមានពិការភាពប៉ុណ្ណោះ។ រដ្ឋមន្ត្រីក្រសួងអប់រំប្រេស៊ីល លោក Camilo Santana បានប្រាប់អ្នកសារព័ត៌មានថា ក្មេងៗកំពុងប្រើអ៊ីនធឺណិតតាំងពីតូច ដែលធ្វើឱ្យឪពុកម្តាយពិបាកតាមដាននូវអ្វីដែលពួកគេធ្វើ ហើយការរឹតបន្តឹងលើការប្រើប្រាស់ស្មាតហ្វូននៅតាមសាលារៀនទូទាំងប្រទេសនឹងជួយពួកគេ។ ទន្ទឹមគ្នា ឪពុកម្តាយ និងសិស្សជាច្រើនក៏បានឯកភាពលើការដាក់ចេញច្បាប់នេះផងដែរ។ កាលពីខែឧសភាឆ្នាំមុន វិទ្យាស្ថានអប់រំកម្រិតខ្ពស់ Fundacao Getulio Vargas បានឱ្យដឹងថា ប្រទេសប្រេស៊ីលមានស្មាតហ្វូនច្រើនជាងមនុស្សទៅទៀត ពោលគឺមានស្មាតហ្វូនដល់ទៅ ២៥៨លានគ្រឿង ខណៈដែលប្រជាជនប្រេស៊ីលសរុបមានត្រឹមតែ ២០៣លាននាកប៉ុណ្ណោះ។ អ្នកស្រាវជ្រាវទីផ្សារក្នុងស្រុកបាននិយាយកាលពីឆ្នាំមុនថា ប្រជាជនប្រេស៊ីលបានចំណាយពេលរហូតដល់ ៩ម៉ោង១៣នាទីក្នុងមួយថ្ងៃនៅលើអេក្រង់ស្មាតហ្វូន ដែលនេះជាតួលេខខ្ពស់បំផុតមួយរបស់ពិភពលោក៕ ប្រភព ៖ The Star ប្រែសម្រួល៖ ឈឹម ទីណា
-
សារព័ត៌មានអាមេរិកផ្សាយថា ចិនទំនងលក់ TikTok ទៅឲ្យ Elon Musk

ប៉េកាំង ៖ មន្ត្រីចិនកំពុងពិភាក្សាបឋមពីជម្រើសដ៏មានសក្តានុពលមួយ ដើម្បីលក់ប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិក ទៅឱ្យមហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk។ ដំណឹងនេះកើតឡើងនៅពេលដែលតុលាការកំពូលអាមេរិក ត្រូវបានរំពឹងថា នឹងតម្កល់ច្បាប់ដែលតម្រូវឱ្យ ByteDance ជាក្រុមហ៊ុនមេធំរបស់ TikTok ដកហូតទ្រព្យសម្បត្តិនៅសហរដ្ឋអាមេរិករបស់ខ្លួន នៅត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ដោយសារបញ្ហាសន្តិសុខជាតិ។ យោងតាមរបាយការណ៍ចុះផ្សាយដោយសារព័ត៌មាន Bloomberg ឱ្យដឹងថា ប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិកអាចត្រូវបានលក់ តាមរយៈដំណើរការដេញថ្លៃប្រកួតប្រជែង ឬតាមរយៈកិច្ចព្រមព្រៀងដែលរៀបចំដោយរដ្ឋាភិបាល ដែលនេះបង្ហាញថា អនាគតរបស់ TikTok ប្រហែលជាលែងស្ថិតក្នុងការគ្រប់គ្រងរបស់ ByteDance ទៀតហើយ។ នៅក្រោមសេណារីយ៉ូមួយដែលអាចទៅរួច ប្រសិនបើ TikTok ពិតជាលក់ទៅឱ្យលោក Musk មែននោះ វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់លោក Musk នឹងអាចរួមបញ្ចូល TikTok U.S ទៅក្នុងវេទិការបស់ខ្លួន ដោយប្រើប្រាស់មូលដ្ឋានអ្នកប្រើប្រាស់ដ៏ច្រើនរបស់ TikTok និងប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម។ យ៉ាងណា ទាំង ByteDance…
-
ចិនដាក់បញ្ចូលមនុស្សយន្តទៅក្នុងសេវាកម្មថែទាំមនុស្សចាស់

ប៉េកាំង ៖ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកប្រជាសាស្រ្ត ប្រទេសចិនបានដាក់បញ្ចូលមនុស្សយន្តទៅក្នុងសេវាកម្មថែទាំមនុស្សចាស់ ជាមួយនឹងគោលដៅបង្កើតបណ្តាញសេវាថែទាំមនុស្សចាស់ទូទាំងប្រទេស ឱ្យទូលំទូលាយនៅឆ្នាំ ២០២៩។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Interesting Engineering។ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងក្រុមប្រឹក្សារដ្ឋ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ បានដាក់ចេញនូវគោលការណ៍ណែនាំថ្មីមួយ ដែលសង្កត់ធ្ងន់លើការអភិវឌ្ឍន៍មនុស្សយន្ត, ការផ្សារភ្ជាប់ខួរក្បាលមនុស្ស និងកុំព្យូទ័រ ព្រមទាំងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) សម្រាប់ការថែទាំមនុស្សចាស់។ ស្ថិតក្រោមគោលការណ៍ណែនាំទាំងនេះ ប្រទេសចិនមានគោលបំណងបង្កើតបណ្តាញសេវាថែទាំមនុស្សចាស់ទូទាំងប្រទេសដ៏ទូលំទូលាយមួយនៅឆ្នាំ ២០២៩។ ហើយនៅឆ្នាំ ២០៣៥ ចិនរំពឹងថា នឹងផ្តល់ឱ្យមនុស្សចាស់ទាំងអស់នូវលទ្ធភាពទទួលបានសេវាមូលដ្ឋាន តាមរយៈប្រព័ន្ធថែទាំដែលត្រូវបានអភិវឌ្ឍយ៉ាងល្អ និងដោះស្រាយតម្រូវការនៃប្រជាជនវ័យចំណាស់ដែលកំពុងកើនឡើង។ គិតត្រឹមចុងឆ្នាំ ២០២៣ ប្រទេសចិនមានប្រជាពលរដ្ឋជាង ២១៦.៧៦លាននាក់ មានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ ដែលស្មើនឹង ១៥.៤ភាគរយនៃចំនួនប្រជាជនសរុប។ ជាការឆ្លើយតប រដ្ឋាភិបាលចិនមិនត្រឹមតែរួមបញ្ចូលមនុស្សយន្ត ជាមួយនឹងសមត្ថភាពអន្តរកម្មកម្រិតខ្ពស់ទៅក្នុងវិស័យថែទាំប៉ុណ្ណោះទេ ចិនក៏កំពុងអភិវឌ្ឍប្រព័ន្ធផ្ទះឆ្លាតវៃផងដែរ ដើម្បីបង្កើនសុវត្ថិភាព និងសុខាមាលភាពសម្រាប់មនុស្សចាស់៕ ប្រភព ៖ Interesting Engineering ប្រែសម្រួល ៖ ឈឹម ទីណា
-
ប្រធានណាតូ ៖ អ៊ុយក្រែនមិនមានកម្លាំងគ្រប់គ្រាន់ សម្រាប់កិច្ចចរចាសន្តិភាព

បរទេស ៖ ប្រធានអង្គការសម្ព័ន្ធយោធាអន្តរជាតិ NATO លោក Mark Rutte បាននិយាយថា អ៊ុយក្រែនមិនមានកម្លាំងគ្រប់គ្រាន់ សម្រាប់កិច្ចចរចាសន្តិភាព នៅពេលនេះទេ។ លោក Rutte បានប្រាប់សមាជិកសភាអឺរ៉ុប កាលពីថ្ងៃចន្ទថា «នៅពេលនេះ ច្បាស់ណាស់ អ៊ុយក្រែនមិនមានជំហររឹងមាំ សម្រាប់ការចរចាទេ..យើងត្រូវធ្វើបន្ថែមទៀត ដើម្បីធ្វើឱ្យប្រាកដថា ការផ្លាស់ប្តូរគន្លងនៃជម្លោះ អាចកើតមាន»។ ប្រធានអង្គការណាតូ រូបនេះ បានព្រមានថា កិច្ចព្រមព្រៀងមិនទាន់ល្អគ្រប់គ្រាន់សម្រាប់អ៊ុយក្រែន នឹងធ្វើឱ្យរុស្ស៊ី និងសម្ព័ន្ធមិត្តរបស់ខ្លួន មានមោទនភាព ដូចជា កូរ៉េខាងជើង អ៊ីរ៉ង់ ជាដើម។ លោក Rutte បាននិយាយទៀតថា «យើងទាំងអស់គ្នាចង់ឲ្យសង្គ្រាមនេះបញ្ចប់ ប៉ុន្តែ សំខាន់ជាងនេះទៀត គឺយើងចង់ឲ្យសន្តិភាព ស្ថិតស្ថេរ»។ លោកបន្តថា អ៊ុយក្រែនត្រូវការជំនួយបន្ត មានអាវុធកាន់តែច្រើន និងលឿនជាងមុន ដូច្នេះ អ៊ុយក្រែន អាចការពារខ្លួនបាន ប្រសើរជាងមុន ជាមួយនឹងការចរចាកិច្ចព្រមព្រៀង ដ៏ល្អ សម្រាប់អ៊ុយក្រែន សម្រាប់អឺរ៉ុប និង សម្រាប់ពិភពលោក»។…