-
ក្រុមហ៊ូទីបើកការវាយប្រហារថ្មីប្រឆាំងនាវាផ្ទុកយន្តហោះចម្បាំងអាមេរិកនៅសមុទ្រក្រហម

សាណាអា ៖ ក្រុមប្រដាប់អាវុធហ៊ូទីនៅយេម៉ែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃសៅរ៍ថា ខ្លួនបានបើកការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកសាជាថ្មី ប្រឆាំងនាវាផ្ទុកយន្តហោះចម្បាំង អាមេរិក USS Harry S. Truman នៅភាគខាងជើងសមុទ្រក្រហម ហើយថា ការវាយប្រហារនោះមានរយៈពេល ៩ម៉ោង។ អ្នកនាំពាក្យយោធាក្រុមហ៊ូទី លោក យ៉ាហ៊ីយ៉ា សារៀ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលចាក់ផ្សាយដោយទូរទស្សន៍ អាល់ ម៉ាស៊ីរ៉ា ធីវី ថា នេះគឺជាលើកទី៥ហើយ ដែលយើងបានកំណត់គោលដៅវាយប្រហារលើនាវាផ្ទុកយន្តហោះចម្បាំងអាមេរិក ចាប់តាំងពីការមកដល់របស់វានៅក្នុងដែនទឹកសមុទ្រក្រហម។ លោក សារៀ បន្តថា ប្រតិបត្តិការនេះបានសម្រេចគោលដៅដោយជោគជ័យ និងបានបង្ខំឱ្យនាវាផ្ទុកយន្តហោះចម្បាំអាមេរិកភៀសខ្លួនទៅកាន់ភាគខាងជើងឆ្ងាយនៃសមុទ្រក្រហម។ លោក សារៀ បន្ថែមថា ការវាយប្រហារនេះ មានគោលបំណងគាំទ្រជនជាតិប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាស្ទ្រីប ក៏ដូចជាឆ្លើយតបទៅនឹងការវាយប្រហារតាមដែនអាកាសចុងក្រោយរបស់អាមេរិក-អង់គ្លេស-អ៊ីស្រាអែល ទៅលើទីតាំងក្រុមហ៊ូទី នៅភាគខាងជើងប្រទេសយេម៉ែន កាលពីថ្ងៃសុក្រសប្តាហ៍នេះ។ ក្រុមហ៊ូទីក៏បានប្តេជ្ញាផងដែរថា នឹងបន្តបើកការវាយប្រហារបន្ថែមទៀតប្រឆាំងនឹងអ៊ីស្រាអែល រហូតដល់ការឈ្លានពានប្រឆាំងនឹងតំបន់ហ្កាហ្សាត្រូវបានបញ្ឈប់ទាំងស្រុង។ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២៣មក ក្រុមហ៊ូទីកំពុងធ្វើការវាយប្រហារដោយរ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើកលើអ៊ីស្រាអែល ក៏ដូចជារំខានដល់ការដឹកជញ្ជូនទំនិញមានទំនាក់ទំនងជាមួយអ៊ីស្រាអែលនៅក្នុងដែនទឹកសមុទ្រក្រហម ដោយពួកគេបានអះអាងថា ចំណាត់ការនេះបង្ហាញពីសាមគ្គីភាពជាមួយប៉ាឡេស្ទីន ចំពេលមានជម្លោះដែលកំពុងបន្តជាមួយអ៊ីស្រាអែល៕ ប្រភព…
-
ធ្លាក់យន្តហោះមួយគ្រឿងនៅកូឡុំប៊ី ផ្តាច់ជីវិតមនុស្ស ១០នាក់

បូហ្គោតា ៖ អាជ្ញាធរកូឡុំប៊ីបានរាយការណ៍កាលពីថ្ងៃសុក្រសប្តាហ៍នេះថា យ៉ាងហោចណាស់មនុស្សចំនួន ១០នាក់បានស្លាប់ បន្ទាប់ពីយន្តហោះធុនតូចមួយគ្រឿងបានធ្លាក់នៅភាគពាយព្យនៃប្រទេសកូឡុំប៊ី។ យន្តហោះដែលដំណើរការដោយក្រុមហ៊ុន Pacifica Travel ត្រូវបានប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថា បានបាត់ខ្លួនកាលពីថ្ងៃពុធសប្តាហ៍នេះ នៅពេលធ្វើដំណើរពីតំបន់ Jurado ឆ្ពោះទៅកាន់ទីក្រុង Medellin បន្ទាប់មកវាបានធ្លាក់នៅតំបន់ជនបទនៃទីក្រុង Urrao ហើយនៅលើយន្តហោះនោះ មានផ្ទុកពីឡុត២នាក់ និងអ្នកដំណើរ៨នាក់។ ប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យនៃទីក្រុង Antioquia លោក Carlos Rios Puerta បាននិយាយថា ជាអកុសល ហេតុការណ៍ធ្លាក់យន្តហោះនេះ មិនមានអ្នកនៅរស់រានមានជីវិតទេ។ យើងមានបុគ្គលិក ៣៧នាក់ដែលកំពុងធ្វើការនៅទីតាំងកើតហេតុនោះ ហើយយើងកំពុងពន្លឿនដំណាក់កាលទីពីរ ដែលពាក់ព័ន្ធនឹងប្រមូលសាកសពជនរងគ្រោះ និងការសម្របសម្រួលជាមួយប៉ូលិសយុត្តិធម៌។ ក្រុមហ៊ុនអាកាសចរណ៍ Pacifica Travel បានចេញសេចក្តីថ្លែងការណ៍មួយបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការជួយដល់គ្រួសារជនរងគ្រោះ ដោយបាននិយាយថា យើងនឹងនៅជាមួយពួកគេគ្រប់ពេលវេលា ដោយផ្តល់ជំនួយ និងបំពេញរាល់តម្រូវការដែលកើតចេញពីព្រឹត្តិការណ៍សោកនាដកម្មនេះ។ ទន្ទឹមគ្នា ក្រសួងដឹកជញ្ជូន និងអាជ្ញាធរអាកាសចរណ៍ស៊ីវិលកូឡុំប៊ី ក៏បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ ដែលបានមកជួបជុំគ្នានៅឯអាកាសយានដ្ឋាន Medellin ខណៈដែលអាជ្ញាធរអាកាសចរណ៍ស៊ីវិលបានបើកការស៊ើបអង្កេត ដើម្បីកំណត់ពីមូលហេតុនៃការធ្លាក់យន្តហោះនេះ៕ ប្រភព ៖ AFP…
-
អ៊ីរ៉ង់បង្អួតឃ្លាំងកាំជ្រួចក្រោមដី និងសំងំផលិតមីស៊ីលពិសេសថ្មី

តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់បានបញ្ចេញវីដេអូមួយ ដែលបង្ហាញពីទីតាំងផ្ទុកមីស៊ីលក្រោមដី ហើយថែមទាំងបានប្រកាសក្តែងៗកាលពីថ្ងៃសុក្រសប្តាហ៍នេះថា ខ្លួនកំពុងសំងំផលិត “មីស៊ីលពិសេសថ្មី” ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tasnim ដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC)។ មេបញ្ជាការកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) ឧត្តមសេនីយ៍ទោ Hossein Salami និងឧត្តមសេនីយទោ Amir Ali Hajizadeh បានធ្វើទស្សនកិច្ចនៅទីតាំងផ្ទុកមីស៊ីលនេះ។ ស្របពេលជាមួយគ្នានោះដែរ ឧត្តមសេនីយ៍ Hossein Salami បានគូសបញ្ជាក់ថា ជារៀងរាល់ថ្ងៃ ប្រព័ន្ធ និងមីស៊ីលជាច្រើនត្រូវបានបន្ថែមនៅទីតាំងនៃដែនដីនេះ។ ប្រហែលជាសត្រូវគិតថា ថាមពលផលិតរបស់យើងនៅជាប់ទ្រឹង ប៉ុន្តែអត្រាកំណើននៃថាមពលមីស៊ីលរបស់យើងគឺរីកចម្រើន។ ចំណែកឧត្តមសេនីយទោ Hajizadeh បានហៅទីតាំងផ្ទុកមីស៊ីលនេះថា ជា “ភ្នំភ្លើងដែលស្ងប់ស្ងាត់”។ បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន CNN ការបញ្ចេញវីដេអូសម្ញែងឃ្លាំងស្តុកមីស៊ីលនេះ បានសបញ្ជាក់ថា អ៊ីរ៉ង់មានបំណងបង្ហាញសាច់ដុំយោធា ត្បិតខ្លួនមិនចង់បាត់បង់អំណាចនៅក្នុងតំបន់ បើទោះបីជាកងកម្លាំងដែលអ៊ីរ៉ង់គាំទ្រនៅលីបង់ ហ្កាហ្សា និងយេម៉ែន ស្ថិតនៅក្រោមការវាយប្រហារដោយអ៊ីស្រាអែល និងការដួលរលំនៃរបបដឹកនាំរបស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ក៏ដោយ៕ ប្រភព ៖…
-
រុស្ស៊ីឃ្លាំមើលដិតដល់ ករណី Trump ចង់ដណ្តើមយក Greenland

បរទេស ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា រុស្ស៊ីកំពុងតាមដានស្ថានការណ៍ យ៉ាងដិតដល់ បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសចង់បានតំបន់ Greenland ពីការគ្រប់គ្រងរបស់ប្រទេសដាណឺម៉ាក នេះបើតាមការចេញផ្សាយ របស់កាសែត BBC កាលពីថ្ងៃព្រហស្បតិ៍។ លោក Peskov បាននិយាយថា តំបន់អាក់ទិក Greenland ស្ថិតនៅក្នុងវិស័យ នៃផលប្រយោជន៍ជាតិ និងយុទ្ធសាស្ត្ររបស់រុស្ស៊ី ហើយ រុស្ស៊ីចាប់អារម្មណ៍លើសន្តិភាព និងស្ថិរភាព នៅទីនោះ។ លោកបានបន្ថែមទៀតថា ការអះអាងរបស់លោក Trump គឺជាបញ្ហាសម្រាប់សហរដ្ឋអាមេរិក ដាណឺម៉ាក និង ប្រទេសដទៃទៀត ដូច្នេះ ប្រទេសរុស្ស៊ីកំពុងមើលស្ថានភាពនេះ «យ៉ាងខ្លាំង» ជុំវិញការកត់សម្គាល់ របស់លោក Trump។ លោក Trump បាននិយាយ កាលពីដើមសប្តាហ៍នេះថា សហរដ្ឋអាមេរិកត្រូវការ Greenland ដើម្បីសន្តិសុខសេដ្ឋកិច្ច តែ លោកបានអះអាងថា…
-
Biden ៖ ភ្លើងឆេះនៅ LA ជាមហន្តរាយដ៏អាក្រក់ក្នុងប្រវត្តិសាស្ត្រ

បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ភ្លើងឆេះព្រៃ ដែលបំផ្លាញទីក្រុង Los Angeles សម្លាប់មនុស្ស៥នាក់ថា ជាគ្រោះមហន្តរាយដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្រ របស់រដ្ឋកាលីហ្វ័រញ៉ា ខណៈដែលលោកបានសន្យាផ្តល់មូលនិធិ និងធនធានសហព័ន្ធបន្ថែម ដើម្បីជួយដល់រដ្ឋ មួយនេះ។ ប្រធានាធិបតី Biden បានលុបចោលការធ្វើដំណើរទស្សនកិច្ច នៅប្រទេសអ៊ីតាលី ហើយបានកោះប្រជុំមន្ត្រីរដ្ឋបាលជាន់ខ្ពស់ នៅសេតវិមាន។ លោក Biden បាននិយាយថា «នេះគឺជាភ្លើងឆេះ រាលដាលបំផុត នៅក្នុងប្រវត្តិសាស្ត្រ របស់រដ្ឋកាលីហ្វ័រញ៉ា» ហើយលោកបានហៅក្រុមពន្លត់អគ្គិភ័យថា ជា«វីរបុរស»។ លោកបាននិយាយថា រដ្ឋាភិបាលសហព័ន្ធនឹងរ៉ាប់រង ១០០ភាគរយ លើការចំណាយ ដោះស្រាយបញ្ហាគ្រោះមហន្តរាយ សម្រាប់រយៈពេល១៨០ ថ្ងៃដំបូង តាមសំណើរបស់អភិបាលរដ្ឋកាលីហ្វ័រញ៉ា។ លោក Biden បាននិយាយថា លោកនឹងបង្កើនអ្នកពន្លត់អគ្គីភ័យសហព័ន្ធ និងយន្តហោះពន្លត់អគ្គីភ័យ ព្រមទាំង ឧទ្ធម្ភាគចក្រ ទៅកាន់ទីក្រុង Los Angeles ខណៈដែលមន្ទីរបញ្ចកោណនឹងបញ្ជូនយន្តហោះធុនធំ ចំនួន…
-
ក្រឹត្យថ្មីនៅវៀតណាម! ហូជីមិញផាកអ្នកបើកបរ២៤ម៉ឺនដុល្លាររាល់ថ្ងៃ កើន៣៥%

បរទេស ៖ កាសែតវៀតណាមបានចេញផ្សាយថា ដោយអនុវត្តតាមក្រឹត្យថ្មី ការផាកពិន័យករណីបំពានច្បាប់ចរាចរណ៍ នៅទីក្រុងហូជីមិញ មានជិត ២៤ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ ក្នុងនោះ ប៉ូលីសបានប្រមូលការផាកពិន័យ សរុប ១.៦៧លានដុល្លារ ក្នុងសប្តាហ៍ដំបូង នៃខែមករា ឆ្នាំ២០២៥។ VNexpress បានដកស្រង់សម្តី របស់លោក Le Van Hai អនុប្រធាននាយកដ្ឋានប៉ូលីសចរាចរណ៍ ទីក្រុងហូជីមិញ កាលពីថ្ងៃព្រហស្បតិ៍ថា ចំនួននេះបានកើនឡើង ៣៥% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា មុនពេលអនុវត្តច្បាប់ថ្មី។ ជាមួយនឹងការផាកពិន័យដ៏តឹងរ៉ឹង ចំពោះការបំពានច្បាប់ចរាចរណ៍ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៧ ខែមករា នគរបាលចរាចរណ៍បានកត់ត្រា ករណីល្មើសច្បាប់ចំនួន ១១.៨៣០ លើក រឹបអូសយានយន្តជាង ៤,៣០០ គ្រឿង ហើយ ប័ណ្ណបើកបរប្រហែល ២,១០០ ត្រូវបានដកហូត។ បទល្មើសទាំងនោះ រួមមាន ការបើកបរ ល្មើសល្បឿន ធ្វើដំណើរខុសគន្លងផ្លូវ និងមិនគោរពស្លាកសញ្ញាចរាចរណ៍ ជាដើម។ ក្រុង…
-
ស្ងាត់ៗ! តួឯកប្រុសស្រីក្នុងរឿងហូលីវូត “មនុស្សពីងពាង” ភ្ជាប់ពាក្យនឹងគ្នា

វ៉ាស៊ីនតោន ៖ ផ្តើមចេញពីការសម្តែងរួមគ្នារហូតក្លាយជាដៃគូជីវិត នៅទីបំផុតតួឯកប្រុសស្រីក្នុងខ្សែភាពយន្តហូលីវូដ មនុស្សពីងពាង ឬ Spider-Man គឺលោក Tom Holland និងនាង Zendaya បានឈានដល់ការភ្ជាប់ពាក្យនឹងគ្នាហើយ បន្ទាប់ពីបានផ្សារភ្ជាប់ទំនាក់ទំនងស្នេហាអស់ពេល ៤ឆ្នាំ។ បង្ហាញខ្លួនជាមួយរ៉ូបពណ៌ទឹកក្រូចយ៉ាងស្រស់ស្អាតលើកម្រាលព្រំក្រហម នៃកម្មវិធីពានរង្វាន់ Golden Globes នាពេលថ្មីៗនេះ តារាសម្ដែងអាមេរិកនាង Zendaya វ័យ ២៨ឆ្នាំ បានទាក់ទាញការចាប់អារម្មណ៍ទស្សនិកជនគ្រប់គ្នា ជាពិសេសចិញ្ចៀនពេជ្រនៅដៃនាងខាងឆ្វេង ដែលត្រូវបានគេជឿថា ជាចិញ្ចៀនភ្ជាប់ពាក្យរបស់នាងជាមួយគូស្នេហ៍ គឺតារាសម្ដែងអង់គ្លេស Tom Holland វ័យ ២៨ឆ្នាំ។ សារព័ត៌មាន TMZ បានរាយការណ៍ថា តួឯកស្រីប្រុសរឿង មនុស្សពីងពាង មួយគូនេះ ពិតជាបានភ្ជាប់ពាក្យនឹងគ្នារួចហើយមែន ដោយលោក Tom Holland បានលត់ជង្គង់សុំនាង Zendaya រៀបការក្នុងពិធីជួបជុំបែបឯកជននៅថ្ងៃបុណ្យគ្រិស្តម៉ាស និងចូលឆ្នាំសកលកន្លងទៅ នៅផ្ទះសាច់ញាតិរបស់នាង Zendaya នៅសហរដ្ឋអាមេរិក។ បើទោះជាបានភ្ជាប់ពាក្យហើយក៏ពិតមែន ប៉ុន្តែតារាប្រុសស្រីវ័យ ២៨ឆ្នាំទាំងពីរ បើតាមសេចក្តីរាយការណ៍ ពួកគេនៅពុំទាន់មានគម្រោងកាន់ដៃគ្នាចូលរោងការក្នុងពេលឆាប់ៗនេះនោះទេ។…
-
Trump អះអាងថា កំពុងរៀបចំជំនួបជាមួយ Putin

បរទេស ៖ ប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិក លោក Trump បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា លោកកំពុងធ្វើការ ដើម្បីបង្កើតឲ្យមានកិច្ចប្រជុំមួយ ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។ «គាត់ចង់ជួប ហើយយើងកំពុងរៀបចំ ឲ្យមានជំនួបនេះ» នេះគឺជាអ្វីដែលលោក Trump បានប្រាប់ Fox News នៅឯរមនីយដ្ឋាន Mar-a-Lago ក្នុងរដ្ឋ Floridaអំឡុងពេលកិច្ចប្រជុំ ជាមួយក្រុមអភិបាល នៃគណបក្សសាធារណរដ្ឋ កាលពីព្រហស្បតិ៍។ នៅពេលនិយាយអំពីសង្គ្រាម នៅអ៊ុយក្រែន លោក Trump បានកត់សម្គាល់ថា «ខ្ញុំមានទំនាក់ទំនង ជាមួយមេដឹកនាំពិភពលោកជាច្រើន មួយរយៈចុងក្រោយនេះ តែ មិនទាន់បាននិយាយ ជាមួយលោក ពូទីន នៅឡើយទេ។ ប៉ុន្តែ លោកប្រធានាធិបតី ពូទីន ចង់ជួបខ្ញុំ គាត់បាននិយាយ ជាសាធារណៈ ហើយយើងត្រូវតែបញ្ចប់សង្គ្រាមនោះ ដែលជាការបង្ហូរឈាម»។ លោក Trump បានប្តេជ្ញាបញ្ចប់សង្រ្គាម រវាងរុស្ស៊ី…
-
ផ្ទុះយន្តហោះប្រេស៊ីលស្លាប់មនុស្ស ពេលចុះចត

បរទេស៖ រូបភាពផ្ទុះយន្តហោះឯកជន ក្នុងពេលចុះចត នៅអាកាសយានដ្ឋាន ប្រទេសប្រេស៊ីល បណ្តាលឲ្យស្លាប់មនុស្សម្នាក់ និង របួស៤នាក់ ត្រូវបានបង្ហាញឲ្យឃើញស្តែងៗ កាលពីថ្ងៃព្រហស្បតិ៍។ យន្តហោះឯកជនមួយគ្រឿងនេះ បានធ្លាក់ចេញពីលើផ្លូវរត់ ហើយក៏ផ្ទុះចេញអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ នៅចំណុចមួយនៃតំបន់ឆ្នេរ Cruzeiro ខណៈពេលដែលវាព្យាយាមចុះចត នៅឯអាកាសយានដ្ឋាន Ubatuba ស្ថិតនៅក្នុងទីក្រុង Sao Paulo ។ អ្នកបើកយន្តហោះ បានស្លាប់ ចំណែកអ្នកដំណើរ៤នាក់ទៀត ត្រូវបានជួយសង្គ្រោះ ដោយនៅមានជីវិតរស់។ ក្រៅពីអ្នកដំណើរ ក៏មានស្ត្រីម្នាក់ និងកុមារម្នាក់ បានរងរបួស ដោយសារតែការផ្ទុះយន្តហោះ ពេលនោះដែរ។ យន្តហោះខ្នាតតូច Cessna 525 CitationJet CJ1 Plus ដែលត្រូវបានផលិតក្នុងឆ្នាំ២០០៨ មួយគ្រឿងនេះ បានជួបហេតុការណ៍អាក្រក់នេះ កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៥។ ព័ត៌មានលម្អិតអំពីហេតុផល នៅពីក្រោយការធ្លាក់យន្តហោះ ដែលត្រូវបានគេស្គាល់ថា មានសមត្ថភាពអាចដំណើរការលើផ្លូវរត់បានខ្លី មួយគ្រឿងនេះ នឹងត្រូវបង្ហាញឱ្យដឹង បន្ទាប់ពីការស៊ើបអង្កេត យ៉ាងម៉ត់ចត់ ពីអាជ្ញាធរមានសមត្ថកិច្ច៕…
-
ឆ្នាំមុន Lockheed Martin ចែកចាយយន្តហោះចម្បាំង F-35 ចំនួន ១១០គ្រឿង

វ៉ាស៊ីនតោន ៖ ក្រុមហ៊ុនផលិតសព្វាវុធអាមេរិក Lockheed Martin បានចែកចាយយន្តហោះចម្បាំងបំបាំងកាយដ៏ទំនើប F-35 សរុបចំនួន ១១០គ្រឿងទៅដល់ដៃសហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តក្នុងឆ្នាំ ២០២៤ ប៉ុន្តែមិនបានបញ្ចេញតួលេខទឹកប្រាក់សរុបទេ។ ក្រុមហ៊ុន Lockheed Martin កំពុងធ្វើឱ្យប្រសើរឡើងនូវយន្តហោះចម្បាំង ស្ថិតក្រោមកម្មវិធី Technology Refresh 3 ឬ TR-3 ដែលធ្វើឱ្យយន្តហោះចម្បាំង F-35 កាន់តែមានសមត្ថភាពខ្លាំង និងថាមពលដំណើរការកាន់តែប្រសើរ។ កម្មវិធី F-35 របស់ Lockheed Martin បានរួមចំណែកប្រហែល ៣០% នៃប្រាក់ចំណូលរបស់ក្រុមហ៊ុនផលិតសព្វាវុធអាមេរិកមួយនេះ។ យោងតាមគេហទំព័រ f35 បានឱ្យដឹងថា កម្មវិធីយន្តហោះចម្បាំង F-35 បានរួមចំណែកថវិកាប្រមាណ ៧២ពាន់លានដុល្លារក្នុងមួយឆ្នាំដល់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ ក្រុមហ៊ុនបណ្តាញផ្គត់ផ្គង់របស់ Lockheed Martin ចំនួន ១,៦៥០ក្រុមហ៊ុន បានបង្កើតការងារចំនួន ២៧៥,០០០នាក់នៅទូទាំងរដ្ឋទាំង ៥០ របស់សហរដ្ឋអាមេរិក រួមទាំងការងារសហជីពប្រហែល ២២,៧៥០នាក់។ របាយការណ៍បានប៉ាន់ស្មានថា ក្រុមហ៊ុន Lockheed…