Category: ព័ត៌មានអន្តរជាតិ

  • កូរ៉េខាងត្បូងថាទាហានកូរ៉េខាងជើងស្លាប់៣០០នាក់នៅអ៊ុយក្រែន

    កូរ៉េខាងត្បូងថាទាហានកូរ៉េខាងជើងស្លាប់៣០០នាក់នៅអ៊ុយក្រែន

    បរទេស ៖ ទីក្រុងសេអ៊ូលបានឲ្យដឹងថា ទាហានកូរ៉េខាងជើង ចំនួន៣០០នាក់ ត្រូវបានសម្លាប់ និង ២,៧០០នាក់ផ្សេងទៀត រងរបួស នៅប្រទេសអ៊ុយក្រែន។ សមាជិកសភាកូរ៉េខាងត្បូងម្នាក់ បាននិយាយ កាលពីថ្ងៃចន្ទ ដោយដកស្រង់ព័ត៌មាន ពីទីភ្នាក់ងារចារកម្ម របស់ទីក្រុងសេអ៊ូលថា ទាហានកូរ៉េខាងជើង ប្រហែល ៣០០នាក់ ត្រូវបានសម្លាប់ និង ២,៧០០នាក់ បានរងរបួស ខណៈពេលដែលកំពុងប្រយុទ្ធ នៅក្នុងសង្គ្រាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន។ សមាជិកសភា លោក Lee Seong-kweun បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីចូលរួមសន្និសីទខ្លីមួយ ជាមួយទីភ្នាក់ងារចារកម្មថា «ការដាក់ពង្រាយកងទ័ពកូរ៉េខាងជើង ទៅកាន់ប្រទេសរុស្ស៊ី ត្រូវបានគេរាយការណ៍ថា បានពង្រីកដើម្បីរួមបញ្ចូលកម្លាំងប្រយុទ្ធនៅតំបន់ Kursk ជាមួយនឹងការប៉ាន់ស្មាន ពីចំនួនអ្នកស្លាប់ និងរបួស»។ យ៉ាងណាក៏ដោយ ទាំងកូរ៉េខាងជើង និង រុស្ស៊ី មិនធ្លាប់បាននិយាយថា ពិតជាមានវត្តមានទាហានកូរ៉េខាងជើង ធ្វើសង្គ្រាម នៅទីនោះឡើយ មកដល់ពេលនេះ ខណៈដែលអាមេរិក និងសម្ព័ន្ធមិត្ត ដូចជា កូរ៉េខាងត្បូង ព្រមទាំង…

  • ៥ ឆ្នាំទៀត AI នឹងឲ្យក្រុមហ៊ុនទូទាំងពិភពលោកបង្ខំចិត្តកាត់បុគ្គលិក ៤១ ភាគរយ

    ៥ ឆ្នាំទៀត AI នឹងឲ្យក្រុមហ៊ុនទូទាំងពិភពលោកបង្ខំចិត្តកាត់បុគ្គលិក ៤១ ភាគរយ

    វ៉ាស៊ីនតោន ៖ ការស្ទង់មតិរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានបង្ហាញថា អត្រា ៧៧ភាគរយនៃអាជីវកម្មទូទាំងពិភពលោក មានផែនការបណ្តុះបណ្តាលឡើងវិញ ឬបង្កើនជំនាញដើម្បីធ្វើការជាមួយបញ្ញាសិប្បនិម្មិត (AI) ខណៈដែលអត្រា ៤១ភាគរយទៀតគ្រោងកាត់បន្ថយបុគ្គលិកដោយសារតែ AI។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN។ យោងតាមលទ្ធផលស្ទង់មតិ Future of Jobs Report របស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានឱ្យដឹងថា អាជីវកម្មចំនួន ៤១ភាគរយនៅជុំវិញពិភពលោកមានបំណងកាត់បន្ថយបុគ្គលិក ដោយសារតែបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានផ្លាស់ប្តូរ និងជួយសម្រួលការងារមួយចំនួនរបស់មនុស្សនៅការិយាល័យ។ ក្នុងចំណោមអាជីវកម្មធំៗរាប់រយដែលត្រូវបានស្ទង់មតិជុំវិញពិភពលោក ក្នុងនោះ ៧៧ភាគរយបានអះអាងថា ពួកគេមានគម្រោងបង្កើនជំនាញ ឬជំរុញកម្លាំងពលកម្មបច្ចុប្បន្នរបស់ពួកគេនៅចន្លោះឆ្នាំ ២០២៥-២០៣០ ដើម្បីអាចធ្វើការជាមួយ AI។ មុខតំណែងបុគ្គលិកផ្នែកសេវាប្រៃសណីយ៍, លេខាធិការ និងបុគ្គលិកបើកប្រាក់បៀវត្សរ៍ ស្ថិតក្នុងចំណោមក្រុមការងារដែលនិយោជករំពឹងថា នឹងកាត់បន្ថយច្រើនបំផុតក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះ ដោយសារតែការអភិវឌ្ឍនៃបច្ចេកវិទ្យា AI និងដោយសារនិន្នាការផ្សេងទៀត។ ទន្ទឹមនេះ តម្រូវការជំនាញ AI ក៏កំពុងកើនឡើងផងដែរ ដែលស្ទើរតែ ៧០ភាគរយនៃអាជីវកម្មដែលត្រូវបានស្ទង់មតិបាននិយាយថា ពួកគេមានគម្រោងជួលកម្មករថ្មីដែលមានជំនាញ ដើម្បីរចនា និងកែលម្អឧបករណ៍ AI។…

  • វៀតណាមមិនសូវចង់ធ្វើការនៅអាល្លឺម៉ង់ ទោះបានប្រាក់ខែ៤ពាន់ដុល្លារ

    វៀតណាមមិនសូវចង់ធ្វើការនៅអាល្លឺម៉ង់ ទោះបានប្រាក់ខែ៤ពាន់ដុល្លារ

    បរទេស៖ ទោះបីជាមានឱកាសច្រើនទៅធ្វើការនៅប្រទេសអាឡឺម៉ង់ ជាមួយនឹងប្រាក់ឈ្នួលខ្ពស់ ដែលអាចទទួលបាន រហូតដល់ជាង៤,០០០ដុល្លារ ក្នុងមួយខែ ក៏ដោយ ចំនួនជនជាតិវៀតណាមធ្វើការនៅទីនោះ នៅតែមានកម្រិតទាប គួរឱ្យភ្ញាក់ផ្អើល នេះបើតាមកាសែត VNexpress ។ លោកស្រី Luu Thi Ngoc Tuy ប្រធានក្រុមហ៊ុនផ្តោតលើធនធានមនុស្សអន្តរជាតិ Vilaco បានថ្លែង ក្នុងកម្មវិធីស្តីពីឱកាសសិក្សា នៅប្រទេសអាល្លឺម៉ង់ កាលពីសប្តាហ៍មុនថា វៀតណាមស្ទើរតែទាំងអស់ ដែលកំពុងសិក្សា នៅប្រទេសអាល្លឺម៉ង់ ទទួលបានការងារធ្វើ បន្ទាប់ពីបញ្ចប់ការសិក្សា អាចទទួលបានប្រាក់ចំណូល ចន្លោះពី ២,៥៧៥ដុល្លារ ដល់ ទៅ ៤,១២០ដុល្លារ នៅក្នុងមួយខែ ហើយ ក្នុងអំឡុងពេលបណ្តុះបណ្តាលជំនាញ នៅទីនោះ ក៏ទទួលបានប្រាក់ខែ ចន្លោះពី ជិត១,០០០ដុល្លារ ដល់ ១៦៥០ដុល្លារដែរ។ ប៉ុន្តែជនជាតិវៀតណាមធ្វើការ នៅទីនោះ មានចំនួនតិចតួច នៅឡើយ ធៀបនឹងជនបរទេស ផ្សេងៗទៀត។ ទិន្នន័យបង្ហាញថា មានតែជនជាតិវៀតណាម ប្រហែល៤,០០០នាក់ប៉ុណ្ណោះ ដែលបានចុះឈ្មោះធ្វើការ កាលពីឆ្នាំមុន…

  • អាមេរិក៖ ភ្លើងឆេះព្រៃ Los Angeles បំផ្លាញអស់៥០ពាន់លានដុល្លារ

    អាមេរិក៖ ភ្លើងឆេះព្រៃ Los Angeles បំផ្លាញអស់៥០ពាន់លានដុល្លារ

    បរទេស៖ របាយការណ៍ផ្លូវការបានឲ្យដឹងថា សហរដ្ឋអាមេរិកខាតបង់សេដ្ឋកិច្ច ប្រមាណជាង៥០ពាន់លានដុល្លារអាមេរិក ដោយសារភ្លើងឆេះព្រៃ ដែលបាននិងកំពុងបន្តឆាប់ឆេះ រាលដាលដល់ផ្ទះអ្នកស្រុក នៅទីក្រុង Los Angelesជិត១សប្តាហ៍ មកនេះ ខណៈដែលចំនួនមនុស្សស្លាប់កើនដល់២៤នាក់ ហើយមនុស្ស១០ម៉ឺននាក់ ត្រូវបានជម្លៀសខ្លួនចេញពីផ្ទះសម្បែង។ កាសែត Nypost បានចុះផ្សាយថា យោងតាមរបាយការណ៍ របស់ក្រុមហ៊ុនឯកជនអាមេរិក AccuWeather បានឲ្យដឹងថា ភ្លើងឆេះនៅទីក្រុង Los Angeles អាចបណ្តាលឱ្យខូចខាត ចន្លោះពី៥២ពាន់លានដុល្លារ ទៅ៥៧ពាន់លានដុល្លារ ជាទំហំដ៏ច្រើនពុំធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រ រដ្ឋកាលីហ្វ័រញ៉ា។ ប្រភពបានប៉ាន់ប្រមាណ ជាបឋម ដោយផ្អែកលើ ផ្ទះមានតម្លៃបំផុត នៅតំបន់ Santa Monica, Malibu និងតំបន់ផ្សេងទៀត ក្នុងនោះ រួមមានទាំងផ្ទះរបស់តារាល្បីៗ ព្រមទាំង អាជីវកម្មខ្នាតតូច ជាដើម។ AccuWeather បានបន្ថែមថា គ្រោះមហន្តរាយនេះ ក៏នឹងជះឥទ្ធិពលអវិជ្ជមានដល់ប្រាក់ចំណូល ពីវិស័យទេសចរណ៍ ហើយផ្សែងពុល ផ្សែងហុយចេញពីការឆេះផ្ទះ យានយន្ត សារធាតុគីមី និងប្រេងឥន្ធនៈអាចនាំឱ្យតម្លៃសុខភាព កើនឡើង…

  • ប្រធានាធិបតីម៉ិកស៊ិករំពឹងមានទំនាក់ទំនងល្អ ជាមួយTrump

    ប្រធានាធិបតីម៉ិកស៊ិករំពឹងមានទំនាក់ទំនងល្អ ជាមួយTrump

    បរទេស ៖ ប្រធានាធិបតី ប្រទេសម៉ិកស៊ិក លោកស្រី Claudia Sheinbaum បាននិយាយ កាលពីថ្ងៃអាទិត្យថា លោកស្រីរំពឹងពីការមានទំនាក់ទំនង «ល្អ» តាមរយៈការសន្ទនា ជាមួយអនាគតប្រធានាធិបតីអាមេរិក លោក Donald Trump នៅពេលដែលលោកនឹងត្រលប់ទៅគ្រប់គ្រងសេតវិមានវិញ ប្រមាណមួយសប្តាហ៍ទៀត។ នៅក្នុងសុន្ទរកថា ប្រារព្ធខួបកាន់តំណែង ១០០ថ្ងៃដំបូង ប្រធានាធិបតីស្ត្រីដំបូងរបស់ម៉ិកស៊ិក វ័យ៦២ឆ្នាំ រូបនេះ បានសង្កត់ធ្ងន់ថា ម៉ិកស៊ិក គឺជាប្រទេស សេរី ឯករាជ្យ និងអធិបតេយ្យភាព។ លោកស្រីបន្តថា «យើងសម្របសម្រួល យើងសហការគ្នា ប៉ុន្តែ យើងមិនដែលចុះក្រោម ចំពោះមហាអំណាចផ្សេងទៀតទេ»។ យ៉ាងណាក៏ដោយ លោកស្រី មានជំនឿថា «ទំនាក់ទំនងនឹងល្អ ហើយការសន្ទនា នឹងទទួលបានជោគជ័យ»។ វត្តមានរបស់លោក Trump ក្លាយជាប្រធានាធិបតីអាមេរិកឡើងវិញ បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ទាំងនៅក្នុងប្រទេសម៉ិកស៊ិក និងប្រទេស កាណាដា ក្នុងខែវិច្ឆិកា ដោយលោកបានគំរាមដាក់ពន្ធ ២៥ភាគរយ លើទំនិញនាំចូលទំនិញទាំងអស់ ពីប្រទេសទាំងពីរ ជុំវិញអ្វីដែលលោក…

  • ទោះបីដាច់ជើង វេជ្ជបណ្ឌិតម្នាក់នៅ Gaza បន្តជួយអ្នកជំងឺ

    ទោះបីដាច់ជើង វេជ្ជបណ្ឌិតម្នាក់នៅ Gaza បន្តជួយអ្នកជំងឺ

    បរទេស ៖ វេជ្ជបណ្ឌិតជំនាញលើកុមារ ជនជាតិប៉ាឡេស្ទីន លោក Khaled al-Saidani នៅតែបន្តការងារជួយអ្នករងរបួស ក្នុងសង្គ្រាម បើទោះបីជាលោកដាច់ជើងម្ខាង ហើយ ប្រើប្រាស់ជើងសិប្បនិម្មិត ដើម្បីអាចដើរបាន ក៏ដោយ។ លោកបានបន្តការពិនិត្យអ្នកជំងឺ នៅមន្ទីរពេទ្យ Al-Aqsa Martyrs ដោយផ្តល់ស្នាមញញឹម ដ៏កក់ក្តៅ ដល់ក្មេងៗ។ លោកបានបាត់បង់ជើងស្តាំ បន្ទាប់ពីការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែល ទៅលើផ្ទះរបស់លោក កាលពីឆ្នាំមុន។ លោក Saidani បានប្រាប់ AFP ថា «ខ្ញុំបានរងរបួស ដោយសារគ្រាប់ផ្លោង ហើយដោយសារតែខ្ញុំមានជំងឺទឹកនោមផ្អែម អ្វីៗកាន់តែអាក្រក់ ហើយ ត្រូវកាត់ជើងចេញ»។ លោក Saidani បាននិយាយថា «ទោះបីជាអវយវៈសិប្បនិម្មិត ដែលធ្វើឱ្យខ្ញុំនឿយហត់ក៏ដោយ ក៏ខ្ញុំសប្បាយចិត្ត និង សុខស្រួល ក្នុងការងាររបស់ខ្ញុំ ជាហេតុផល ដែលខ្ញុំសម្រេចចិត្តត្រឡប់ ទៅធ្វើការវិញ»។ សាច់ញាតិរបស់អ្នកជំងឺ សប្បាយចិត្ត ដែលឃើញលោក ត្រលប់មកវិញ។ ស្ត្រី ដែលមានកូនឈ្មោះ…

  • មនុស្សជាង ៣ម៉ឺននាក់គ្មានអគិ្គសនីប្រើ ខណៈព្យុះព្រិលវាយប្រហារប៉ូឡូញ

    មនុស្សជាង ៣ម៉ឺននាក់គ្មានអគិ្គសនីប្រើ ខណៈព្យុះព្រិលវាយប្រហារប៉ូឡូញ

    វ៉ាសូវី ៖ វិទ្យុប៉ូឡូញបានរាយការណ៍កាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា ប្រជាជនប្រហែល ៣២,០០០គ្រួសារនៅទូទាំងប្រទេសប៉ូឡូញ ដែលភាគច្រើននៅក្នុងខេត្តភាគខាងជើង កំពុងរស់នៅដោយគ្មានអគ្គិសនីប្រើប្រាស់ ដោយសារតែវាយប្រហារពីព្យុះព្រិល។ នៅទូទាំងប្រទេសប៉ូឡូញ ក្រុមអ្នកពន្លត់អគ្គីភ័យបានឆ្លើយតបទៅនឹងឧប្បត្តិហេតុនានា ដែលទាក់ទងនឹងបញ្ហាអាកាសធាតុជិត ១,០០០ករណី ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ក្នុងនោះមានដូចជាដើមឈើដួលរលំ និងបាក់បង្គោលខ្សែភ្លើងជាដើម។ យោងតាមមន្ត្រីម្នាក់មកពីមជ្ឈមណ្ឌលសន្តិសុខរដ្ឋាភិបាលប៉ូឡូញ បានរាយការណ៍ថា បុគ្គលិកសង្គ្រោះបន្ទាន់កំពុងធ្វើការយ៉ាងសកម្ម ដើម្បីស្តារថាមពលឡើងវិញ។ ប៉ុន្តែព្រិលធ្លាក់ខ្លាំងត្រូវបានព្យាករណ៍ថា នឹងបន្តមាននៅតំបន់ភាគខាងកើត, ភាគខាងត្បូង និងកណ្តាលនៃប្រទេសប៉ូឡូញ ដោយតំបន់ភ្នំត្រូវបានរំពឹងថា ព្រិលធ្លាក់នឹងកើនឡើងច្រើនបំផុត។ ភ្នំតាត្រា នៅតែស្ថិតក្រោមការព្រមានពីការធ្លាក់ព្រិលកម្រិត ២ រហូតដល់ម៉ោង ៨យប់ថ្ងៃអាទិត្យម្សិលមិញ (ម៉ោងក្នុងស្រុក)។ ជាមួយគ្នានេះ ឧទ្យានជាតិតាត្រាបានដាស់តឿនអ្នកទេសចរឱ្យប្រុងប្រយ័ត្ន ដោយព្រមានអំពីស្ថានភាពគ្រោះថ្នាក់ដ៏ខ្ពស់ រួមទាំងព្រិលធ្លាក់យ៉ាងសន្ធាប់ និងការបាក់រលំផ្ទាំងទឹកកក ដោយសារខ្យល់បក់ខ្លាំង។ ទោះបីជាមានបញ្ហាប្រឈមក៏ដោយ អគ្គនាយកដ្ឋានផ្លូវជាតិ និងផ្លូវម៉ូតូប៉ូឡូញ បានធានាថា ផ្លូវជាតិទាំងអស់នៅតែអាចឆ្លងកាត់បាន។ យានយន្តបោសស្អាតព្រិលជាង ២,៣០០គ្រឿងត្រូវបានដាក់ពង្រាយពេញមួយយប់ ដើម្បីធានាការឆ្លងកាត់ប្រកបដោយសុវត្ថិភាព៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • ជប៉ុន និងប្រទេសចំនួន ១១ ធ្វើសមយុទ្ធលោតឆ័ត្រយោងការពារកោះ

    ជប៉ុន និងប្រទេសចំនួន ១១ ធ្វើសមយុទ្ធលោតឆ័ត្រយោងការពារកោះ

    តូក្យូ ៖ អង្គភាពលោតឆ័ត្រយោង នៃកងកម្លាំងស្វ័យការពាររបស់ប្រទេសជប៉ុន បានអនុញ្ញាតឱ្យសាធារណជនទស្សនាសមយុទ្ធប្រចាំឆ្នាំរបស់ខ្លួនដើម្បីការពារកោះដាច់ស្រយាលរបស់ជប៉ុន។ កងពលតូចទ័ពអាកាសទី១ នៃកងកម្លាំងស្វ័យការពារដីគោកជប៉ុន មានភារកិច្ចចូលរួមក្នុងប្រតិបត្តិការដណ្តើមយកកោះដាច់ស្រយាល ដែលត្រូវបានឈ្លានពានដោយកងកម្លាំងសត្រូវ ក្នុងចំណោមភារកិច្ចស្នូលផ្សេងទៀត។ រីឯកងទាហានមកពីប្រទេសចំនួន ១១ ផ្សេងទៀត រួមទាំងសហរដ្ឋអាមេរិក និងអង់គ្លេស ក៏បានចូលរួមក្នុងសមយុទ្ធប្រចាំឆ្នាំនេះផងដែរ នៅឯទីតាំងហ្វឹកហាត់មួយកន្លែងក្នុងខេត្ត Chiba កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ ហ្វីលីពីន និងអ៊ីតាលី បានចូលរួមជាលើកដំបូង។ ទាហានឆ័ត្រយោងប្រហែល ១៥០នាក់បានលោតឆ័ត្រយោងពីលើអាកាសទៅដីម្តងមួយៗ ចេញពីយន្តហោះដឹកជញ្ជូននៅកម្ពស់ ៣៤០ម៉ែត្រ។ ក្រសួងការពារជាតិជប៉ុនបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការជំរុញការជឿទុកចិត្តគ្នាទៅវិញទៅមកជាមួយសហរដ្ឋអាមេរិក និងប្រទេសដែលមានគំនិតដូចគ្នា ដើម្បីការពារសន្តិភាព និងសន្តិសុខរបស់ប្រទេសជប៉ុន។ ក្រសួងបន្ថែមទៀតថា សមយុទ្ធនេះមានគោលបំណងជំរុញការសម្របសម្រួលជាមួយប្រទេសទាំងនោះ និងត្រៀមខ្លួនទប់ទល់ការឈ្លានពានរបស់សត្រូវ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • បេសកជនពិសេសលោក ត្រាំ ជួបមេដឹកនាំអ៊ីស្រាអែល ជំរុញបទឈប់បាញ់ និងដោះលែងចំណាប់ខ្មាំង

    បេសកជនពិសេសលោក ត្រាំ ជួបមេដឹកនាំអ៊ីស្រាអែល ជំរុញបទឈប់បាញ់ និងដោះលែងចំណាប់ខ្មាំង

    ហ៊្សេរុយសាឡឹម ៖ បេសកជនពិសេសប្រចាំតំបន់មជ្ឈិមបូព៌ារបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump គឺលោក Steve Witkoff បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដើម្បីជំរុញឱ្យមានបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងនៅតំបន់ ហ្កាហ្សាស្ទ្រីប។ កិច្ចពិភាក្សានេះកើតឡើងនៅពេលដែលការចរចាកំពុងដំណើរការក្នុងប្រទេសកាតា ដែលជាប្រទេសសម្រុះសម្រួល ដើម្បីឈានដល់កិច្ចព្រមព្រៀងបញ្ឈប់ការប្រយុទ្ធគ្នារវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមអ៊ីស្លាមហាម៉ាសនៅហ្កាហ្សា និងការដោះលែងចំណាប់ខ្មាំងដែលបានឃុំខ្លួននៅទីនោះ។ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ក៏បាននិយាយដែរថា លោក Netanyahu បានប្រាប់ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ Mossad និងមន្ត្រីផ្សេងទៀតឱ្យចាកចេញទៅកាន់ប្រទេសកាតា ដើម្បីជំរុញរឿងនេះផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់ប្រភពដែលនិយាយថា មានការរីកចម្រើនខ្លះៗនៅក្នុងការចរចានោះ។ យ៉ាងណាមិញ លោក Trump ធ្លាប់បានគំរាមហើយថា នឹងមានការខាតបង់ដ៏ធំមួយ ប្រសិនបើក្រុមហាម៉ាសមិនដោះលែងចំណាប់ខ្មាំង មុនពេលលោកចូលកាន់តំណែងប្រធានាធិបតីនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ យោងតាមមន្ត្រីសុខាភិបាលនៅតំបន់ហ្កាហ្សា បានឲ្យដឹងថា ចំនួនអ្នកស្លាប់នៅទីនោះបានកើនឡើងដល់ ៤៦,៥៣៧នាក់ចាប់តាំងពីខែតុលាឆ្នាំ ២០២៣៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • ឆេះព្រៃអាមេរិក មនុស្សស្លាប់កើនដល់២៤នាក់

    ឆេះព្រៃអាមេរិក មនុស្សស្លាប់កើនដល់២៤នាក់

    បរទេស៖ ចំនួនមនុស្សស្លាប់ ដោយសារភ្លើងឆេះព្រៃ នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក បានកើនឡើងដល់ ចំនួន២៤នាក់ហើយ គិតត្រឹមថ្ងៃអាទិត្យ ខណៈដែលក្រុមមន្ត្រីបានព្រមាន អំពីខ្យល់បក់ដ៏គ្រោះថ្នាក់ ដែលអាចបណ្តាលឱ្យមានការឆាបឆេះ បន្ថែមទៀត។ ភ្លើងបានបន្តឆាបឆេះទីក្រុងធំទីពីរ របស់សហរដ្ឋអាមេរិក សម្រាប់ថ្ងៃទី៦ ដោយបាននាំឲ្យសហគមន៍ទាំងមូលទៅជាកម្ទេចថ្ម ដែលឆេះអស់ ហើយមនុស្សរាប់ពាន់នាក់ គ្មានផ្ទះសម្បែង។ អ្នកស្រុកសរុប ដែលស្ថិតក្រោមការបញ្ជាជម្លៀស មានប្រមាណ១០ម៉ឺននាក់។ ក្រុមអ្នកពន្លត់អគ្គីភ័យ បានព្រមានថា ខ្យល់កន្ត្រាក់ អាចបង្កជាអណ្តាតភ្លើង និងធ្វើឱ្យមានផ្សែងហុយចេញពីតំបន់ដែលឆេះស្រាប់ រីករាលដាលចូលទៅក្នុងតំបន់ថ្មី។ ខ្យល់បក់រហូតដល់ ១១០គីឡូម៉ែត្រក្នុងមួយម៉ោង មានន័យថា ស្ថានភាពគ្រោះថ្នាក់ដ៏ខ្លាំង ហៅកាត់ថា PDS អាចនឹងត្រូវប្រកាស នៅថ្ងៃអង្គារ នេះបើតាមអ្នកឧតុនិយមសេវាកម្មអាកាសធាតុជាតិ Rose Schoenfeld។ ប្រធាននាយកដ្ឋានពន្លត់អគ្គីភ័យ Los Angeles លោក Anthony Marrone បាននិយាយថា នាយកដ្ឋានរបស់លោកបានទទួលធនធាន រួមទាំង រថយន្តទឹកថ្មី រាប់សិបគ្រឿង និងអ្នកពន្លត់អគ្គីភ័យ មកពីទីឆ្ងាយ ហើយយកចិត្តទុកដាក់កម្រិតខ្ពស់…