Category: ព័ត៌មានអន្តរជាតិ

  • អង់គ្លេសរកឃើញបច្ចេកវិទ្យាជួយមនុស្សផ្ដាច់បារីដាក់ក្នុងនាឡិកាឆ្លាតវៃ

    អង់គ្លេសរកឃើញបច្ចេកវិទ្យាជួយមនុស្សផ្ដាច់បារីដាក់ក្នុងនាឡិកាឆ្លាតវៃ

    ឡុងដ៍ ៖ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស បានបង្កើតកម្មវិធីនៅក្នុងនាឡិកាឆ្លាតវៃដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ដែលរចនាឡើងដើម្បីជួយអ្នកជក់បារីឲ្យផ្តាច់បារី តាមរយៈការធ្វើអន្តរាគមន៍នៅពេលចលនាទាក់ទងនឹងការជក់បារីត្រូវបានរកឃើញ។ ដើម្បីជាការដាស់តឿនដល់ម្ចាស់នាឡិកាឆ្លាតវៃឱ្យផ្តាច់បារី បច្ចេកវិទ្យានេះបានប្រើប្រាស់ឧបករណ៍ចាប់សញ្ញាចលនា តាមដានកាយវិការជក់បារី ធ្វើឲ្យមានការរំញ័រជាមួយនឹងសារគាំទ្រ និងព័ត៌មានលម្អិតអំពីចំនួនបារីដែលជក់បារីប្រចាំថ្ងៃ។ អ្នកប្រើអាចច្រានចោលសារ ឬចូលប្រើប្រាស់ធនធានបន្ថែម តាមរយៈតំណភ្ជាប់ទៅកាន់គេហទំព័រការឈប់ជក់បារីរបស់សេវាសុខភាពជាតិ។ សារព័ត៌មាន VNExpress បានរាយការណ៍ថា អ្នកស្រាវជ្រាវបានសិក្សាពីនាឡិកាឆ្លាតវៃលើអ្នកចូលរួមចំនួន ១៨នាក់ដែលមានអាយុពី ១៨ដល់៧០ឆ្នាំ បានចាប់អារម្មណ៍ក្នុងការឈប់ជក់បារី និងជក់បារីយ៉ាងហោចណាស់ ១០ដើមក្នុងមួយថ្ងៃ ដោយដៃស្តាំរបស់ពួកគេ។ នៅចុងបញ្ចប់នៃការសាកល្បង បានរកឃើញថា ៦៦ភាគរយបាននិយាយថា ពួកគេមានភាពងាយស្រួលក្នុងការប្រើប្រាស់នាឡិកាឆ្លាតវៃ ហើយ ៦១ភាគរយមានអារម្មណ៍ថា សារមានប្រយោជន៍ក្នុងការដោះស្រាយទម្លាប់នៃការជក់បារីរបស់ពួកគេ។ មតិយោបល់វិជ្ជមាន រួមមានការបង្កើនការយល់ដឹងអំពីទម្លាប់ជក់បារី, កាត់បន្ថយការប្រើប្រាស់បារី និងការលើកទឹកចិត្តឲ្យឈប់ជក់បារី។ ប៉ុន្តែអ្នកចូលរួមមួយចំនួន បានលើកឡើងពីបញ្ហាមួយចំនួន មានដូចជាការរំខានពីការផ្ញើសារដដែលៗ, ការជូនដំណឹងយឺត និងភាពខុសគ្នានៃសារដាស់តឿន។ យ៉ាងណា ការសិក្សានេះបានបង្ហាញថា នាឡិកាឆ្លាតវៃអាចជាវិធីសាស្រ្តដ៏មានប្រយោជន៍មួយ ដើម្បីជួយមនុស្សឱ្យឈប់ជក់បារី ប៉ុន្តែត្រូវការការស្រាវជ្រាវបន្ថែមទៀត ដើម្បីស្វែងយល់ពីប្រសិទ្ធភាពរបស់វា។ ទន្ទឹមគ្នា ដើម្បីជួយបង្កើតអនាគតដែលគ្មានផ្សែង រដ្ឋាភិបាលអង់គ្លេសត្រូវតែធានាថា សេវាកម្មឈប់ជក់បារីគួរតែទទួលបានមូលនិធិប្រកបដោយនិរន្តរភាព និងអាចប្រើប្រាស់បានសម្រាប់ទាំងអស់គ្នា៕ ប្រភព…

  • ប្រទះឃើញសាកសពមនុស្ស២នាក់ ក្នុងកន្លែងដាក់កង់យន្តហោះអាមេរិក JetBlue

    ប្រទះឃើញសាកសពមនុស្ស២នាក់ ក្នុងកន្លែងដាក់កង់យន្តហោះអាមេរិក JetBlue

    បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍អាមេរិក JetBlue បាននិយាយ កាលពីថ្ងៃអង្គារថា សាកសពបុរសពីរនាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ ដោយមានសភាពរលួយយ៉ាងធ្ងន់ធ្ងរនៅក្នុងកន្លែងដាក់កង់យន្តហោះ Airbus A320 មួយគ្រឿង របស់ខ្លួន ដែលបានចុះចត នៅអាកាសយានដ្ឋានអន្តរជាតិ Fort Lauderdale-Hollywood ស្ថិតក្នុងរដ្ឋផ្លរីដា។ ក្រុមហ៊ុន JetBlue បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន CNN ឲ្យដឹងថា អត្តសញ្ញាណអ្នកស្លាប់មិនទាន់ត្រូវបានបញ្ជាក់ នៅឡើយទេ ដោយគ្រាន់តែបង្ហើបប្រាប់ថា សុទ្ធតែជាបុរស ហើយ ខ្លួនកំពុងសហការយ៉ាងពេញលេញ ជាមួយអាជ្ញាធរ ក្នុងការស៊ើបអង្កេត លើរឿងនេះ។ លោក Carey Codd អ្នកនាំពាក្យការិយាល័យតម្រួតតំបន់ Broward បាននិយាយថា ការធ្វើកោសល្យវិច័យនឹងត្រូវបានធ្វើឡើង ដើម្បីកំណត់ពីមូលហេតុនៃការស្លាប់។ជើងហោះ Flight 1801 មួយនេះបានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ John F. Kennedy នៃទីក្រុងញូវយ៉ក ហើយបានទៅដល់ អាកាសយានដ្ឋានអន្តរជាតិ Fort Lauderdale នៅម៉ោងប្រហែល ១១.១០ យប់…

  • ខណៈ iPhone ជាប់បំរាម ឥណ្ឌូនេស៊ីឲ្យលក់ស្មាតហ្វូនចិនប្រភេទថ្មី មួយទៀត

    ខណៈ iPhone ជាប់បំរាម ឥណ្ឌូនេស៊ីឲ្យលក់ស្មាតហ្វូនចិនប្រភេទថ្មី មួយទៀត

    បរទេស ៖ ខណៈពេលដែលក្រុមហ៊ុន Apple កំពុងចរចាដោះស្រាយបំរាមលក់ iPhone 16 នៅឥណ្ឌូនេស៊ី ក្រុមហ៊ុនផលិតស្មាតហ្វូន Honor របស់ក្រុមហ៊ុនចិន Huawei គ្រោងនឹងចូលមកចរាចរណ៍លក់ នៅក្នុងប្រទេសនេះ ចាប់ពីចុងខែមីនា ខាងមុខ នេះបើតាមការចេញផ្សាយរបស់កាសែត Cnbc ក្នុងសប្តាហ៍នេះ។ ប្រភពថា ស្មាតហ្វូន Honor នឹងក្លាយជាស្មាតហ្វូនរបស់ក្រុមហ៊ុនចិនចុងក្រោយគេបង្អស់ ដែលហក់ចូលក្នុងទីផ្សារប្រទេសមួយនេះ ក្រោយពេលដែលមានបំរាមហាមប្រាម ការលក់ iPhone 16 របស់ក្រុមហ៊ុនអាមេរិក Apple។ ឥណ្ឌូនេស៊ីទាមទារថា សម្រាប់ស្មាតហ្វូន ដែលលក់នៅក្នុងប្រទេស ទាល់តែមានលក្ខខណ្ឌចែងថា ៤០% នៃសមាសធាតុរបស់ទូរស័ព្ទ ត្រូវតែមានប្រភព ក្នុងស្រុក។ ច្បាប់នោះបានរារាំងក្រុមហ៊ុន Apple ពីការលក់ទូរស័ព្ទថ្មីបំផុតរបស់ខ្លួន នៅលើទីផ្សារ ប៉ុន្តែ ក៏មានសេចក្តីរាយការណ៍ថា ក្រុមហ៊ុន Apple កំពុងចរចាលើការបោះទុនវិនិយោគ ១ ពាន់លានដុល្លារ ជាការដោះដូរបានលក់ ឡើងវិញ។ បើតាម Cnbc ក្រុមហ៊ុនទូរស័ព្ទ Honor…

  • បំណុលសរុបរបស់អាមេរិកកើនឡើងពី ៣៤,៤ ទ្រីលានដុល្លារនៅចុងឆ្នាំ២០២៣ មក ៣៦,១ ទ្រីលានដុល្លារនៅចុងឆ្នាំ២០២៤

    បំណុលសរុបរបស់អាមេរិកកើនឡើងពី ៣៤,៤ ទ្រីលានដុល្លារនៅចុងឆ្នាំ២០២៣ មក ៣៦,១ ទ្រីលានដុល្លារនៅចុងឆ្នាំ២០២៤

    ក្នុងបំណុលសរុបចំនួន ៣៤,៤ ទ្រីលានដុល្លារក្នុងឆ្នាំ ២០២៣ ទឹកប្រាក់ចំនួន ២៧,៣ ទ្រីលានដុល្លារ (៧៩%) គឺជាបំណុលសាធារណៈដែលខ្ចីពីអ្នកវិនិយោគក្នុងស្រុក និងបរទេស ខណៈ ៧ទ្រីលានដុល្លារ (២១%) គឺជាបំណុលរដ្ឋាភិបាល – Virtual Capitalist #ams1minute

  • លោក ហ្សេលេនស្គី ៖ ៥ខែ ទាហានរុស្ស៊ីស្លាប់ និងរបួសជាង ៣ម៉ឺននាក់

    លោក ហ្សេលេនស្គី ៖ ៥ខែ ទាហានរុស្ស៊ីស្លាប់ និងរបួសជាង ៣ម៉ឺននាក់

    កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និយាយថា កងកម្លាំងរុស្ស៊ីបានបាត់បង់ជីវិត និងរងរបួសច្រើនជាង ៣៨.០០០នាក់នៅក្នុងតំបន់ Kursk ភាគខាងលិចនៃប្រទេសរុស្ស៊ីក្នុងរយៈពេល ៥ខែ ចាប់តាំងពីអ៊ុយក្រែនបានបើកការវាយលុកឆ្លងព្រំដែននៅទីនោះ។ នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃចន្ទសប្តាហ៍នេះ ដោយលើកឡើងពីរយៈពេល ៥ខែនៃប្រតិបត្តិការយោធានៅតំបន់ Kursk លោក ហ្សេលេនស្គី បាននិយាយថា ទាហានប្រហែល ១៥,០០០នាក់បានស្លាប់។ នៅទីក្រុង Kursk ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅតែបន្ត ខណៈដែលកងកម្លាំងអ៊ុយក្រែនបានបើកការវាយលុកថ្មីមួយនៅក្នុងតំបន់នេះកាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ កម្លាំង រុស្ស៊ី រួម ជាមួយ ទាហាន កូរ៉េខាងជើងមាន បំណង ដណ្តើម យក ទឹកដី ដែល បាត់ បង់ នេះមក វិញ។ អ៊ុយក្រែនទំនងជាចង់គ្រប់គ្រងទឹកដីរុស្ស៊ីឱ្យបានច្រើនតាមតែអាចធ្វើទៅបាន មុនពេលប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ដែលនេះប្រៀបដូចជាបន្ទះឈីបសម្រាប់កិច្ចចរចាសន្តិភាពដែលអាចធ្វើទៅបាន។ ប៉ុន្តែរុស្ស៊ី ទំនង ជា មាន បំណង…

  • រលកត្រជាក់វាយប្រហារឡាវ នាំឱ្យសីតុណ្ហភាពចុះទាបដល់ ១អង្សាសេ

    រលកត្រជាក់វាយប្រហារឡាវ នាំឱ្យសីតុណ្ហភាពចុះទាបដល់ ១អង្សាសេ

    វៀងចន្ទន៍ ៖ រលកត្រជាក់នឹងនាំឱ្យសីតុណ្ហភាពធ្លាក់ចុះពាសពេញតំបន់ភាគច្រើននៃប្រទេសឡាវចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែមករានេះ ដោយតំបន់ខ្លះត្រូវបានរំពឹងថា នឹងមានសីតុណ្ហភាពចុះទាបរហូតដល់ ១អង្សាសេ។ យោងតាមសេចក្តីជូនដំណឹងរបស់នាយកដ្ឋានឧតុនិយម និងជលសាស្ត្រ ស្ថិតក្រោមក្រសួងធនធានធម្មជាតិ និងបរិស្ថានឡាវ បានឱ្យដឹងថា ម៉ាស់ខ្យល់ត្រជាក់មួយកំពុងសាយភាយពីប្រទេសចិនពាសពេញប្រទេសឡាវ ដែលធ្វើឱ្យសីតុណ្ហភាពធ្លាក់ចុះពី ២ ទៅ ៤អង្សាសេ។ ស្របពេលជាមួយគ្នានេះ តំបន់ភ្នំ និងខ្ពង់រាប នឹងមានសីតុណ្ហភាពទាបបំផុត ដែលត្រូវបានព្យាករណ៍ថា នឹងមានពី ១ ទៅ ៥អង្សាសេ។ នាយកដ្ឋាន បាន ព្យាករណ៍ ថា សីតុណ្ហភាព អប្បបរមា មាន ពី ២ ទៅ ៦អង្សាសេ នៅ តំបន់ ភាគ ខាងជើង។ ចំណែក ខេត្ត ភាគ កណ្តាល នឹង មាន សីតុណ្ហភាព ក្នុង រង្វង់ ពី ៦ ទៅ ១០…

  • ស្លាប់មនុស្ស ៥នាក់ ករណីភ្លើងឆេះព្រៃអាមេរិក

    ស្លាប់មនុស្ស ៥នាក់ ករណីភ្លើងឆេះព្រៃអាមេរិក

    បរទេស ៖ ចំនួនអ្នកស្លាប់ ដោយសារភ្លើងឆេះ នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក បានកើនឡើងដល់៥នាក់ ហើយអាចនឹងកើនឡើង បន្ថែមទៀត នេះបើតាមនគរបាល។ ប៉ូលីសបាននិយាយ កាលពីថ្ងៃពុធថា មនុស្សយ៉ាងហោចណាស់ ៥នាក់ ត្រូវបានគេដឹងថា បានស្លាប់ នៅក្នុងភ្លើងឆេះព្រៃ ជុំវិញទីក្រុង Los Angeles ជាមួយនឹងការភ័យខ្លាចថា ចំនួនមនុស្សស្លាប់ កាន់តែច្រើនឡើង។ លោកតម្រួត Robert Luna បាននិយាយថា «កាលពីពេលដំបូង យើងបានរាយការណ៍ថា មានអ្នកស្លាប់ចំនួន២នាក់ តែជាអកុសល អ្នកស្លាប់បានកើនឡើងដល់ ៥នាក់…តាមការសង្កេតក្នុងតំបន់ ឃើញថា នៅតែជាស្ថានការណ៍ដ៏គ្រោះថ្នាក់ មិនមានការទប់ស្កាត់ភ្លើងឆេះ នេះទេ។ ខ្ញុំពិតជា អធិស្ឋានថា យើងមិនរកឃើញសាកសពន្ថែមទៀតទេ ខ្ញុំមិនគិតថា អ្នកស្លាប់នឹងមានបន្ថែមទៀត»។ កាលពីថ្ងៃអង្គារ មនុស្សប្រហែល ៣ម៉ឺននាក់ នាក់ត្រូវបានបញ្ជាឱ្យជម្លៀសខ្លួន ចេញពីអណ្តាតភ្លើង ដែលរីករាលដាល យ៉ាងឆាប់រហ័ស។ ភ្លើងឆេះព្រៃគឺជាបញ្ហាគួរឲ្យបារម្ភមួយ នៅភាគខាងលិច សហរដ្ឋអាមេរិក នៅក្នុងវដ្តធម្មជាតិ។…

  • អង់គ្លេស៖ អ្នកឈឺផ្តាសាយសង្គ្រោះបន្ទាន់កើនឡើងខ្លាំង

    អង់គ្លេស៖ អ្នកឈឺផ្តាសាយសង្គ្រោះបន្ទាន់កើនឡើងខ្លាំង

    បរទេស៖ សេវាសុខាភិបាលជាតិ ហៅកាត់ NHS ជាច្រើន នៅក្នុងប្រទេសអង់គ្លេស បានប្រកាសពីការកើនឡើងយ៉ាងគំហុក នៃជំងឺផ្តាសាយធ្ងន់ធ្ងរ សង្គ្រោះបន្ទាន់ ហើយ ចំនួនអ្នកជំងឺផ្តាសាយទូទៅ នៅក្នុងមន្ទីរពេទ្យ បានកើនឡើងបួនដង កាលពីខែធ្នូ។ ផ្អែកតាមការចេញផ្សាយ របស់កាសែត Sky News មន្ទីរពេទ្យដ៏ធំបំផុត Royal Liverpool បានប្រកាសថា មានភាពអាសន្ន ដោយសារតែតម្រូវការដ៏ខ្ពស់ ចំពោះផ្នែកគ្រោះថ្នាក់ដល់អាយុជីវិត និងសង្គ្រោះបន្ទាន់ ហៅកាត់ A&E ខណៈដែលមានការរីករាលដាល នៃអ្នកដែលមានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ក្នុងប៉ុន្មានសប្តាហ៍ ថ្មីៗនេះ។ មន្ទីរពេទ្យ Royal Liverpool បាននិយាយថា ខ្លួនកំពុងចាត់វិធានការចាំបាច់ ទាំងអស់ ដើម្បីគ្រប់គ្រងកាលៈទេសៈ ដ៏លំបាកនេះ។ មន្ទីរពេទ្យ ក៏បានព្រមាន ពីមនុស្សមួយចំនួន ដែលនឹងជួបប្រទះ បញ្ហាពន្យារពេលព្យាបាល ដោយសារ ខ្លួនផ្តល់អាទិភាពដល់អ្នកជំងឺដែលឈឺធ្ងន់ធ្ងរ ហើយ អ្នកជំងឺដែលមិនធ្ងន់ធ្ងរ ត្រូវជំរុញ ឱ្យទៅជួបគ្រូពេទ្យ ឱសថស្ថាន ឬ ទៅមើលមជ្ឈមណ្ឌល ដែលនៅជិតបំផុត…

  • ធ្លាក់យន្តហោះលើកោះទេសចរណ៍អូស្ត្រាលី ស្លាប់និងរបួសមនុស្ស៦នាក់

    ធ្លាក់យន្តហោះលើកោះទេសចរណ៍អូស្ត្រាលី ស្លាប់និងរបួសមនុស្ស៦នាក់

    បរទេស៖ មនុស្សបីនាក់បានស្លាប់ និង ៣នាក់ទៀត បានរងរបួស ក្នុងហេតុការណ៍ធ្លាក់យន្តហោះធុនស្រាលមួយគ្រឿង ម៉ូឌែល Cessna 208 Caravan នៅលើកោះទេសចរណ៍ពេញនិយម Rottnest នៅក្នុងប្រទេសអូស្ត្រាលី នេះបើតាមការបញ្ជាក់ឲ្យដឹងរបស់អាជ្ញាធរ នៅថ្ងៃពុធនេះ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Aljazeera ។ អាជ្ញាធរបាននិយាយថា អ្នកស្លាប់ រួមមាន អ្នករស់នៅអូស្ត្រាលីម្នាក់ អាយុ៣៤ឆ្នាំ ខណៈពីរនាក់ទៀត អាយុជាង៦០ឆ្នាំ មកពីប្រទេសស្វីស និង ដាណឺម៉ាក ហើយ មូលហេតុនៃការធ្លាក់យន្តហោះកម្មសិទ្ធិឯកជន មួយគ្រឿងនេះ ស្ថិតក្រោមការស៊ើបអង្កេត នៅឡើយ។ ការិយាល័យសុវត្ថិភាពដឹកជញ្ជូនអូស្ត្រាលី ហៅកាត់ ATSB បានឲ្យដឹងថា យន្តហោះមួយគ្រឿងនេះ បានធ្លាក់ចូលទៅក្នុងសមុទ្រ បន្ទាប់ពីហោះចេញពីកោះ Rottnest បានចម្ងាយប្រហែល ៣០គីឡូម៉ែត្រ នាភាគខាងលិច នៃទីក្រុង Perth។ ដោយមានទៅដោយឆ្នេរខ្សាច់សក្បុស, រុក្ខជាតិ និងពពួកសត្វកម្រ ដែលបានអភិរក្ស កោះ Rottnest គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយ របស់ប្រទេសអូស្ត្រាលី។ កាលពីឆ្នាំ២០២៣…

  • ១០ ឆ្នាំទៀត AI នឹងលេបត្របាក់ការងារជាង ៣០ភាគរយនៅម៉ាឡេស៊ី

    ១០ ឆ្នាំទៀត AI នឹងលេបត្របាក់ការងារជាង ៣០ភាគរយនៅម៉ាឡេស៊ី

    គូឡាឡាំពួរ ៖ យោងតាមការព្យាកររបស់រដ្ឋាភិបាលម៉ាឡេស៊ី បានបង្ហាញថា ជាង ៣០%នៃការងារនៅក្នុងប្រទេសម៉ាឡេស៊ី នឹងរងផលប៉ះពាល់ពីបញ្ញាសិប្បនិមិត្ត (AI) ក្នុងរយៈពេល ១០ឆ្នាំខាងមុខ ក្នុងនោះវិស័យសំខាន់ៗ មានដូចជាផលិតកម្ម, សេវាកម្ម និងបច្ចេកវិទ្យាព័ត៌មាន ដែលរំពឹងថា នឹងមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់។ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក Chang Lih Kang បាននិយាយថា យោងតាមស្ថិតិបានបង្ហាញថា បុគ្គលិកជាង ៦០០,០០០នាក់ ត្រូវតែឆ្លងកាត់ការបណ្តុះបណ្តាលជំនាញឡើងវិញក្នុងរយៈពេលពី ៣ទៅ៥ឆ្នាំ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ដែលមានការប្រកួតប្រជែងកាន់តែខ្លាំង។ លោក Chang បានគូសបញ្ជាក់ថា កម្លាំងពលកម្មរបស់ម៉ាឡេស៊ីត្រូវតែត្រៀមខ្លួន ដើម្បីប្រឈមមុខនឹងការផ្លាស់ប្តូរទាំងនេះ ដោយសារដំណើរការបង្កើនជំនាញ និងចំណេះដឹងកាន់តែមានសារៈសំខាន់ ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា និងបច្ចេកទេស ដូច្នេះម៉ាឡេស៊ីអាចរក្សាការប្រកួតប្រជែងជាសកល និងបំពេញតម្រូវការដែលកំពុងកើនឡើងនៃឧស្សាហកម្មនេះ។ ទន្ទឹមគ្នា រដ្ឋាភិបាលកំពុងធានាយ៉ាងសកម្មថា ការបណ្តុះបណ្តាលដែលផ្តល់ជូនបុគ្គលិក គឺស្របតាមស្តង់ដារអន្តរជាតិ និងតម្រូវការនៃឧស្សាហកម្ម 4.0 ក្នុងនោះក៏រួមបញ្ចូលទាំងវគ្គសិក្សាផ្នែកសន្តិសុខតាមអ៊ីនធឺណិត, ការគ្រប់គ្រងប្រព័ន្ធឆ្លាតវៃ និងការវិភាគទិន្នន័យ។ ប្រទេសម៉ាឡេស៊ីត្រូវបានព្យាករថា នឹងត្រូវការបុគ្គលិកជំនាញចំនួន ៥០០,០០០នាក់បន្ថែមទៀតនៅឆ្នាំ ២០៣០…