Category: ព័ត៌មានអន្តរជាតិ

  • ឆ្នាំនេះ ក្រុមហ៊ុន Toyota នឹងសាកបញ្ជូនបុគ្គលិកឲ្យទៅរស់នៅទីក្រុងឆ្លាតវៃ

    ឆ្នាំនេះ ក្រុមហ៊ុន Toyota នឹងសាកបញ្ជូនបុគ្គលិកឲ្យទៅរស់នៅទីក្រុងឆ្លាតវៃ

    តូក្យូ ៖ ក្រុមហ៊ុនផលិតឡានដ៏ល្បីល្បាញរបស់ជប៉ុន Toyota ត្រៀមបញ្ជូនអ្នកស្រុក ១០០នាក់ដំបូងទៅរស់នៅទីក្រុងអនាគតដ៏ទំនើបបំផុត ដែលសាងសង់ឡើងនៅលើទឹកដី នៃអតីតរោងចក្រផលិតឡានរបស់ខ្លួន ស្ថិតនៅជាប់នឹងជើងភ្នំ Fuji ប្រទេសជប៉ុន នារដូវស្លឹកឈើជ្រុះនេះ ប៉ុន្តែបានបដិសេធមិនបញ្ជាក់ថាតើគម្រោងនេះត្រូវចំណាយលុយអស់ប៉ុន្មានទេ។ ក្រុមហ៊ុន Toyota បានគូសបញ្ជាក់ថា ប្រជាជនដំបូងគេដែលនឹងទៅរស់នៅទីក្រុងអនាគត Woven ភាគច្រើនជាបុគ្គលិកផ្ទាល់របស់ Toyota និងក្រុមគ្រួសាររបស់ពួកគេ ហើយគ្រោងនឹងបញ្ជូនបន្ថែមប្រហែល ២,០០០នាក់ ដែលជាផ្នែកនៃដំណាក់កាលដំបូងរបស់ Toyota។ ទីក្រុង Woven ត្រូវបានសាងសង់លើផ្ទៃដីទំហំ ៧០ហិកតា សម្រាប់មនុស្សប្រមាណ ២,០០០នាក់រស់នៅ ជាមួយនឹងការផ្គត់ផ្គង់អគ្គិសនី ដែលបានមកពីថាមពលអ៊ីដ្រូសែន។ រចនាដោយស្ថាបត្យករដាណឺម៉ាកឈ្មោះ Bjarke Ingels គម្រោងទីក្រុងអនាគតរបស់ Toyota នឹងក្លាយជាកន្លែងមួយសម្រាប់មនុស្សជាតិ ក្នុងការសាកល្បង ការរចនាទីក្រុងឆ្លាតវៃទំនើបចុងក្រោយបង្អស់ ដែលរួមមានយានយន្តបើកខ្លួនឯង, បច្ចេកវិទ្យាគេហដ្ឋានឆ្លាតវៃ, បច្ចេកវិទ្យាមនុស្សយន្ត និង ផលិតផលចល័តស្វ័យប្រវត្តិជាច្រើនទៀត។ ប្រធានក្រុមហ៊ុន Toyota លោក Akio Toyoda បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅពិព័រណ៌បច្ចេកវិទ្យា CES ក្នុងទីក្រុង Las…

  • រដ្ឋចំនួន៧ របស់អាមេរិកប្រកាសអាសន្នពីព្យុះរដូវរងា

    រដ្ឋចំនួន៧ របស់អាមេរិកប្រកាសអាសន្នពីព្យុះរដូវរងា

    បរទេស៖ ព្យុះរដូវរងានៅអាមេរិក បានសម្លាប់មនុស្ស ៥នាក់ហើយ ខណៈដែលរដ្ឋចំនួន៧ បានប្រកាសដាក់រដ្ឋ ក្នុងភាពអាសន្ន ហើយ មនុស្សជាង៦០លាននាក់ នៅទូទាំងរដ្ឋចំនួន៣០ បានស្ថិតនៅក្រោមការជូនដំណឹង អំពីអាកាសធាតុ នេះបើតាមសេវាអាកាសធាតុជាតិ របស់អាមេរិក ហៅកាត់ NWS។ NWS បានចេញការព្រមានថា តំបន់មួយចំនួនមានហានិភ័យ ក្នុងការមើលឃើញពីការធ្លាក់ព្រិលខ្លាំងបំផុត មិនធ្លាប់មាន ក្នុងរយៈពេលយ៉ាងហោចណាស់ មួយទសវត្សរ៍។ ព្យុះនេះបានផ្តើមមាន ពាសពេញសហរដ្ឋអាមេរិក តាំងពីថ្ងៃសៅរ៍មក ដោយបង្កើតឲ្យមានការធ្លាក់ព្រិល និងទឹកកក យ៉ាងខ្លាំងក្លា ដែលធ្វើឲ្យស្ថានភាពផ្លូវ កាន់តែមានគ្រោះថ្នាក់។ សេវាអាកាសធាតុជាតិរបស់អាមេរិក NWS បានព្រមានពីកន្លែង ដែលមានព្រិលធ្លាក់ដ៏ខ្លាំង ចាប់ពីរដ្ឋ Kansas និង Missouri ទៅ រដ្ឋ New Jersey ។ប្រភពបានបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃច័ន្ទ រដ្ឋ Maryland រដ្ឋ Missouri រដ្ឋ Arkansas រដ្ឋ Kansas រដ្ឋ Virginia…

  • រញ្ជួយដីនៅចិន ស្លាប់មនុស្ស៩៥នាក់ហើយ

    រញ្ជួយដីនៅចិន ស្លាប់មនុស្ស៩៥នាក់ហើយ

    បរទេស៖ គិតត្រឹមរសៀលថ្ងៃអង្គារ ការរញ្ជួយដីមានកម្លាំង ៦.៨រ៉ិចទ័រ បានវាយប្រហារតំបន់ទីបេ របស់ប្រទេសចិន សម្លាប់មនុស្ស យ៉ាងហោចណាស់ ៩៥នាក់ហើយ និង របួសមនុស្ស១៣០នាក់ផ្សេងទៀត នេះបើតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។ បុគ្គលិកពន្លត់អគ្គីភ័យ និងជួយសង្គ្រោះប្រហែល ១,៥០០នាក់ ត្រូវបានដាក់ពង្រាយ ដើម្បីស្វែងរកមនុស្ស ដែលជាប់គាំង នៅក្នុងគំនរបាក់បែក ដោយគេដឹងថា លំនៅដ្ឋានជាង ១,០០០ខ្នង ត្រូវបានខូចខាត។ មជ្ឈមណ្ឌលបណ្តាញរញ្ជួយដី របស់ប្រទេសចិន បាននិយាយថា គ្រោះរញ្ជួយដីបានវាយប្រហារ នៅម៉ោងប្រហែល ជាង៩ព្រឹក ថ្ងៃអង្គារ ដោយត្រូវបានប៉ាន់ស្មានថា មានជម្រៅ១០ គីឡូម៉ែត្រ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ពីការដួលរលំនៃអគារជាច្រើន នៅតំបន់គោលដៅទេសចរណ៍មួយ ដែលមានទាំងសណ្ឋាគារ និងភោជនីយដ្ឋាន និងទិដ្ឋភាព នៃភ្នំអេវឺរ៉េស។ ទូរទស្សន៍រដ្ឋចិន CCTV បាននិយាយថា ចំណុចកណ្តាលនៃការរញ្ជួយ មានទីតាំងស្ថិតក្បែរនឹងប្រទេសនេប៉ាល់ ដែលក៏រងការរញ្ជួយ ផងដែរ៕ ប្រភពពី ស៊ីនហួរ, ប្រែសម្រួល៖ សារ៉ាត

  • យូអិន ៖ មនុស្សជាង ៣០លាននាក់ត្រូវការជំនួយបន្ទាន់នៅស៊ូដង់

    យូអិន ៖ មនុស្សជាង ៣០លាននាក់ត្រូវការជំនួយបន្ទាន់នៅស៊ូដង់

    អ.ស.ប ៖ អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា មនុស្សជាង ៣០លាននាក់ ដែលជាងពាក់កណ្តាលនៃពួកគេ គឺជាកុមារ កំពុងត្រូវការជំនួយជាបន្ទាន់នៅក្នុងប្រទេសស៊ូដង់ បន្ទាប់ពីសង្រ្គាម២០ខែ។ អង្គការសហប្រជាជាតិបានចាប់ផ្តើមធ្វើការអំពាវនាវរកមូលនិធិទំហំ ៤.២ពាន់លានដុល្លារ ដោយផ្តោតលើប្រជាជន ២០.៩លាននាក់នៅទូទាំងប្រទេសស៊ូដង់ ក្នុងចំណោមចំនួនសរុប ៣០.៤លាននាក់ ដែលខ្លួនបាននិយាយថា កំពុងប្រឈមមុខនូវអ្វីដែលគេហៅថា “វិបត្តិមនុស្សធម៌មិនធ្លាប់មានពីមុនមក”។ ប្រទេសស៊ូដង់ត្រូវបានរុញច្រានដល់គែមនៃគ្រោះទុរ្ភិក្សមិនធ្លាប់មានពីមុនមក ដោយសារតែភ្លើងសង្គ្រាមដែលបានផ្ទុះឡើងក្នុងខែមេសា ឆ្នាំ២០២៣ រវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF)។ ជាលទ្ធផលនោះ មនុស្សរាប់ម៉ឺននាក់ត្រូវបានសម្លាប់ និងជាង ៨លាននាក់បានផ្លាស់ទីលំនៅទូទាំងប្រទេស បន្ថែមពីលើចំនួន ២.៧លាននាក់ដែលបានផ្លាស់ទីលំនៅមុនពេលផ្ទុះសង្រ្គាម ដោយធ្វើឱ្យស៊ូដង់ក្លាយជាប្រទេសមានវិបត្តិជនភៀសខ្លួនផ្ទៃក្នុងដ៏ធំបំផុតរបស់ពិភពលោក។ គ្រោះទុរភិក្សត្រូវបានប្រកាសកើតមានរួចហើយនៅក្នុងតំបន់ចំនួន៥ក្នុងប្រទេសស៊ូដង់ ហើយត្រូវបានរំពឹងថា នឹងរីករាលដាលដល់តំបន់ចំនួន ៥បន្ថែមទៀតនៅខែឧសភាខាងមុខ ដោយមនុស្សចំនួន ៨.១លាននាក់នាពេលបច្ចុប្បន្នកំពុងស្ថិតក្នុងគែមនៃភាពស្រែកឃ្លានធ្ងន់ធ្ងរ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • អេមីរ៉ាតអារ៉ាប់រួមកើនឡើងចរាចរណ៍ផ្លូវអាកាសខ្ពស់បំផុតក្នុងឆ្នាំ ២០២៤

    អេមីរ៉ាតអារ៉ាប់រួមកើនឡើងចរាចរណ៍ផ្លូវអាកាសខ្ពស់បំផុតក្នុងឆ្នាំ ២០២៤

    រីយ៉ាដ ៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលទូទៅរបស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម (GCAA) បានប្រកាសកាលពីថ្ងៃចន្ទសប្តាហ៍នេះថា សហព័ន្ធអារ៉ាប់រួម (UAE) បានកត់ត្រាចលនាចរាចរណ៍ផ្លូវអាកាសជាងមួយលានលើកក្នុងឆ្នាំ ២០២៤ តួលេខនេះ បានឈានដល់កម្រិតខ្ពស់ថ្មីមួយ។ អគ្គនាយកនៃ GCAA លោក សៃហ្វ ម៉ូហាម៉េដ អាល់ ស៊ូវ៉េឌី បានឱ្យដឹងថា នៅឆ្នាំ ២០២៤ ប្រទេសអេមីរ៉ាត់អារ៉ាប់រួមបានមើលឃើញអត្រាកំណើនជាមធ្យម ១០.៣ភាគរយនៅក្នុងចរាចរណ៍ផ្លូវអាកាស បើធៀបនឹងឆ្នាំមុន។ ចរាចរណ៍ផ្លូវអាកាសរបស់អេមីរ៉ាត់អារ៉ាប់រួម បានកើនឡើងជាង ២០ភាគរយក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ក្នុងចំណោមប្រទេសមានចរាចរណ៍ផ្លូវអាកាសខ្ពស់បំផុតរបស់ពិភពលោក។ ប្រការនេះឆ្លុះបញ្ចាំងពីសមត្ថភាពរបស់អេមីរ៉ាត់អារ៉ាប់រួម ក្នុងការគ្រប់គ្រងការកើនឡើងតម្រូវការចរាចរណ៍ផ្លូវអាកាស ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធទំនើប អ្នកជំនាញ និងបច្ចេកវិទ្យាទំនើបៗ។ ចលនាចរាចរណ៍ផ្លូវអាកាសត្រូវបានកត់ត្រាកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៤ ជាមួយនឹងការមកដល់នៃជើងហោះហើរ Emirates ពីទីក្រុងសៀងហៃរបស់ប្រទេសចិន៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • លោក ហ្សេលេនស្គី ៖ ទាហានកូរ៉េខាងជើង ៣.៨០០នាក់ស្លាប់ ឬរបួស ក្នុងសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី

    លោក ហ្សេលេនស្គី ៖ ទាហានកូរ៉េខាងជើង ៣.៨០០នាក់ស្លាប់ ឬរបួស ក្នុងសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី

    កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា ទាហានកូរ៉េខាងជើងប្រហែល ៣,៨០០នាក់ត្រូវបានសម្លាប់ ឬរងរបួសនៅក្នុងការប្រយុទ្ធគ្នានៅតំបន់ Kursk ភាគខាងលិចនៃប្រទេសរុស្ស៊ី។ លោក ហ្សលេនស្គី បានផ្តល់តួលេខនេះនៅក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ។ លោក ហ្សេលេនស្គី បាននិយាយថា កូរ៉េខាងជើងអាចនឹងបញ្ជូនទាហានរបស់ខ្លួន ពី ៣០.០០០ ទៅ ៤០.០០០នាក់បន្ថែមទៀត ខណៈដែលយោធាអ៊ុយក្រែនកំពុងធ្វើការវាយលុកឆ្លងព្រំដែននៅតំបន់ Kursk។ លោក ហ្សលេនស្គី ក៏បានគូសបញ្ជាក់ផងដែរថា រូបលោកអាចនឹងជួបជាមួយលោក ដូណាល់ ត្រាំ នៅថ្ងៃទី២៥ ខែមករា ឬថ្ងៃណាមួយ ពោលគឺបន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតអាមេរិករូបនេះ ចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា។ លោក ហ្សលេនស្គី បន្ថែមថា លោកនឹងស្វែងរកការស្រុះស្រួលគ្នាជាមួយលោក ត្រាំ អំពីរបៀបបញ្ចប់សង្រ្គាម និងបញ្ឈប់ការលុកលុយរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ ជាមួយគ្នានេះ លោក ហ្សលេនស្គី បានគូសបញ្ជាក់អំពីតម្រូវការផ្តល់ការធានាសន្តិសុខដល់អ៊ុយក្រែនពីសំណាក់សហរដ្ឋអាមេរិក ដោយលោកបាននិយាយថា ប្រសិនបើលោក ត្រាំ ផ្តល់ការធានាសន្តិសុខរឹងមាំ…

  • អ៊ុយក្រែននឹងមានមីស៊ីលបំពាក់ដោយ AI អាចបាញ់ទម្លាក់ដ្រូនរុស្ស៊ីហោះកម្ពស់ ២គីឡូម៉ែត្រ

    អ៊ុយក្រែននឹងមានមីស៊ីលបំពាក់ដោយ AI អាចបាញ់ទម្លាក់ដ្រូនរុស្ស៊ីហោះកម្ពស់ ២គីឡូម៉ែត្រ

    កៀវ ៖ បើកទំព័រឆ្នាំថ្មីភ្លាម ភ្លើងសង្គ្រាមអ៊ុយក្រែន និងរុស្ស៊ីហាក់កាន់តែពុះកញ្ជ្រោលឡើងវិញ ចំពេលដែលប្រទេសអេស្តូនីកំពុងសង្ខំផលិត និងធ្វើតេស្តមីស៊ីលខ្នាតតូចថ្មីមួយ ដែលដំណើរការដោយបច្ចេកវិទ្យា AI សម្រាប់ទីក្រុងកៀវប្រើបាញ់កម្ទេចយន្តហោះដ្រូនទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Interesting engineering។ ប្រភពបានឱ្យដឹងថា មីស៊ីលប្រឆាំងយន្តហោះដ្រូន Mark 1 របស់ក្រុមហ៊ុន Frankenburg Technologies នេះ ជាប្រភេទមីស៊ីលការពារដែនអាកាសដំណើរការដោយ AI ដែលអាចទប់ទល់ និងកម្ទេចយន្តហោះដ្រូន ដែលហោះក្នុងរយៈពេលទាបយ៉ាងមានប្រសិទ្ធិភាព។ ការធ្វើតេស្តមីស៊ីលនេះ គ្រោងធ្វើឡើងនៅក្នុងខែមករានេះតែម្តង ប៉ុន្តែប្រភពមិនបានបញ្ជាក់លំអិតថាតើនឹងធ្វើនៅទីតាំងណាមួយនៅក្នុងប្រទេសអ៊ុយក្រែនទេ។ នាយកប្រតិបត្តិក្រុមហ៊ុន Frankenburg លោក Kusti Salm បានអះអាងថា គោលបំណងផលិតមីស៊ីលថ្មីនេះ គឺជួយអ៊ុយក្រែនឈ្នះសង្រ្គាម លោកថា ដើម្បីសម្រេចបាននូវគោលដៅនោះ យើងកំពុងផ្តល់មីស៊ីលថ្មីដែលមានតម្លៃសមរម្យដល់អ៊ុយក្រែន សម្រាប់បាញ់ទម្លាក់គោលដៅនៅលើអាកាស ជាពិសេសយន្តហោះដ្រូន (UAVs)។ យ៉ាងណាមិញ សព្វាវុធនេះត្រូវបានរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ច្រើនដល់អ៊ុយក្រែន ខណៈដែលរុស្ស៊ីកំពុងប្រើប្រាស់ការវាយប្រហារដោយយន្តហោះដ្រូនប្រឆាំងនឹងអ៊ុយក្រែន។ តួយ៉ាង រុស្ស៊ីបានបើកការវាយប្រហារដោយយន្តហោះដ្រូនចំនួនជាង ១០០គ្រឿងទៅលើរដ្ឋធានីកៀវ របស់អ៊ុយក្រែន កាលពីថ្ងៃទី១ ខែមករា ដែលជាថ្ងៃចូលឆ្នាំសកល ដោយបានសម្លាប់មនុស្សម្នាក់…

  • ឆ្នាំថ្មី អាមេរិកជះលុយជិត ១២ពាន់លានដុល្លារ ទិញយន្តហោះចម្បាំង ១៤៥គ្រឿង

    ឆ្នាំថ្មី អាមេរិកជះលុយជិត ១២ពាន់លានដុល្លារ ទិញយន្តហោះចម្បាំង ១៤៥គ្រឿង

    ប៉េកាំង ៖ ស្របពេលដែលស្ថានភាពតានតឹងជុំវិញពិភពលោកឡើងកំដៅខ្លាំង មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិ បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនផលិតសព្វាវុធយក្ស Lockheed Martin ដើម្បីបញ្ជាទិញយន្តហោះចម្បាំងបំបាំងកាយ F-35 Lightning II ចំនួន ១៤៥គ្រឿងបន្ថែមទៀត ដែលមានតម្លៃប្រហែល ១១,៧ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន National Interest។ បន្ទាប់ពីទទួលបានកិច្ចសន្យានេះ ការងារផលិតយន្តហោះ F-35 Lightning II ចំនួន ១៤៥គ្រឿង នឹងត្រូវចាប់ផ្តើមធ្វើឡើងនៅក្នុងប្រទេសចំនួន ៤ផ្សេងៗគ្នា មានដូចជាសហរដ្ឋអាមេរិក អ៊ីតាលី ជប៉ុន និងចក្រភពអង់គ្លេស ហើយនៅក្នុងសហរដ្ឋអាមេរិក រដ្ឋចំនួន ៥ផ្សេងគ្នានឹងទទួលបានអត្ថប្រយោជន៍ពីការងារនេះ ក្នុងនោះរួមមានរដ្ឋតិចសាស់, កាលីហ្វ័រញ៉ា, ម៉ារីលែន, ញូវ ហែមស៊ៀរ និងផ្លរីដា។ បច្ចុប្បន្នមានប្រទេសចំនួន ២០ ដែលចូលរួមក្នុងកម្មវិធីអភិវឌ្ឍយន្តហោះចម្បាំងបំបាំងកាយ F-35។ ការបញ្ជាទិញសរុបនៃយន្តហោះ F-35 ពីប្រទេសទាំងនេះ គឺប្រហែល ៣,៥៧៩គ្រឿង។ ក្នុងនោះយន្តហោះ F-35A គឺពេញនិយមបំផុត ដោយមានការបញ្ជាទិញប្រហែល ២,៧០០គ្រឿង បន្ទាប់មក…

  • GDPវៀតណាមនៅឆ្នាំ២០២៤ កើនឡើងដល់ ៧.០៩%

    GDPវៀតណាមនៅឆ្នាំ២០២៤ កើនឡើងដល់ ៧.០៩%

    ហាណូយ៖ ទិន្នន័យរបស់រដ្ឋាភិបាលវៀតណាម បានបង្ហាញ នៅថ្ងៃចន្ទនេះថា ផលិតផលក្នុងស្រុកសរុប ឬ GDP របស់វៀតណាម ក្នុងឆ្នាំ២០២៤ មានតម្លៃ ៤៧៦,៣ពាន់លានដុល្លារអាមេរិក កើនឡើង ៧.០៩ ភាគរយ ធៀបនឹងឆ្នាំ២០២៣ ដែលមានត្រឹម ៥.០៥ ភាគរយ។ ការិយាល័យស្ថិតិទូទៅ ហៅកាត់ GSO បានឲ្យដឹងថា កំណើននេះ ត្រូវបានជំរុញ ដោយការនាំចេញ និងលំហូរវិនិយោគបរទេស ដ៏រឹងមាំ បើទោះបីជាត្រូវបានរងផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដោយសារព្យុះទីហ្វុងដ៏ខ្លាំង ក៏ដោយ នេះបើតាមការចេញផ្សាយ របស់គេហទំព័រ Rueters។ GSO បានឲ្យដឹងថា លំហូរវិនិយោគបរទេសចូលក្នុងប្រទេសវៀតណាម បានកើនឡើង ៩,៤% កាលពីឆ្នាំមុន ពោលគឺមានតម្លៃ ២៥,៣៥ពាន់លានដុល្លារ។ ប្រភពបានបន្តថា ការនាំចេញរបស់វៀតណាម នៅឆ្នាំ២០២៤ បានកើនឡើង ១៤.៣ ភាគរយ ជាពិសេស គ្រឿងអេឡិចត្រូនិក។ ប៉ុន្តែ ការនាំចូលវិញ បានកើនឡើង ១៦.៧ នាំឲ្យមាន…

  • ញូវយ៉កក្លាយជាក្រុងដំបូងគេរបស់អាមេរិក ផាករថយន្តលើផ្លូវកកស្ទះ

    ញូវយ៉កក្លាយជាក្រុងដំបូងគេរបស់អាមេរិក ផាករថយន្តលើផ្លូវកកស្ទះ

    បរទេស៖ ទីភ្នាក់ងារព័ត៌មានធំៗ បានចេញផ្សាយថា ញូវយ៉ក បានក្លាយជាទីក្រុងដំបូងគេ នៅសហរដ្ឋអាមេរិក ដែលបានចាប់ផ្តើមផាកពិន័យ ចំពោះអ្នកបើកបរយានយន្ត នៅលើដងផ្លូវកកស្ទះ ដោយគេជឿថា វិធានការថ្មីនេះ នឹងកាត់បន្ថយការកកស្ទះចរាចរណ៍ បានយ៉ាងហោចណាស់ ១០ភាគរយ។ បើតាមកាសែត NHK បានចេញផ្សាយថា ការផាកពិន័យនេះ បានចាប់ផ្តើម កាលពីថ្ងៃអាទិត្យ ក្នុងនោះ អ្នកបើកបរនឹងត្រូវគិតប្រាក់ ៩ដុល្លារ ពេលស្ថិតលើផ្លូវសំខាន់ៗ ដូចជា នៅTimes Square និង Wall Street នៃតំបន់ Manhattan ជាដើម ដោយមានឧបករណ៍ស្វ័យប្រវត្តិតាមចាប់ ហើយត្រូវបានគេដំឡើង នៅលើដងផ្លូវ។ អ្នកដំណើរជិះលើតាក់ស៊ី ក៏នឹងត្រូវបង់ប្រាក់បន្ថែម ៧៥សេន ពីលើម្ចាស់ឡានតាក់ស៊ី ក្នុងពេលធ្វើដំណើរម្តងៗ ។ ចំណូលពីការផាកនឹងត្រូវបានយកប្រើប្រាស់ ដើម្បីពង្រីកផ្លូវរថយន្តក្រុង និងសេវាកម្មផ្សេងៗទៀត។ ជុំវិញការផាកពិន័យនេះ បុរសម្នាក់ដែលបានទៅទីក្រុងញូវយ៉ក ចូលរួមកម្មវិធីសន្និសិទមួយ បាននិយាយថា ការកំណត់តម្លៃកកស្ទះនេះ គឺជាគំនិតល្អ ក្នុងការព្យាយាមកំណត់បរិមាណចរាចរណ៍ និងលើកទឹកចិត្តឱ្យមនុស្សប្រើប្រាស់មធ្យោបាយធ្វើដំណើរ តាមសេវាកម្មសាធារណៈ កាន់តែច្រើន។…