Category: ព័ត៌មានអន្តរជាតិ

  • ថៃស្លាប់មនុស្ស៤៣៦នាក់លើដងផ្លូវ រដូវកាលបុណ្យចូលឆ្នាំសកល

    ថៃស្លាប់មនុស្ស៤៣៦នាក់លើដងផ្លូវ រដូវកាលបុណ្យចូលឆ្នាំសកល

    បាងកក៖ កាសែត The Nation បានចេញផ្សាយថា ថៃមានមនុស្សស្លាប់ចំនួន៤៣៦នាក់ របួស ២,៣៧៦នាក់ អំឡុងរដូវកាលបុណ្យចូលឆ្នាំសកល រយៈពេល១០ថ្ងៃ ដែលបញ្ចប់ត្រឹមថ្ងៃអាទិត្យ នេះបើតាមមជ្ឈមណ្ឌលសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចេញផ្សាយរបាយការណ៍ ក្នុងកិច្ចប្រជុំមួយ នៅថ្ងៃចន្ទនេះ។ ប្រភពបានឲ្យដឹងទៀតថា រដូវកាលដែលគេហៅថា «ថ្ងៃចូលឆ្នាំ ដ៏គ្រោះថ្នាក់ ១០ថ្ងៃ» ចាប់ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ២.៤៦៧ លើក។ មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៣៤.៥៣ភាគរយ, បត់គ្រោះថ្នាក់ ២៤,៤៦ភាគរយ, និងមិនប្រយ័ត្ន ២០,៨៦ភាគរយ។ គួរកត់សម្គាល់ថា រដូវកាលបុណ្យចូលឆ្នាំសកល នៅឆ្នាំនេះ ចំនួនថ្ងៃបូកសរុបការត្រួតពិនិត្យគ្រោះថ្នាក់ចរាចរណ៍ មានការបង្កើនពី ៧ថ្ងៃ ទៅដល់ ១០ថ្ងៃ ធៀបនឹងបុណ្យចូលឆ្នាំសកល កន្លងទៅ៕ ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត

  • ប្រទេស Seychelles ដែលមានប្រជុំកោះចំនួន ១១៥ និងប្រទេស Mauritius នៃតំបន់អាហ្វ្រិក

    ប្រទេស Seychelles ដែលមានប្រជុំកោះចំនួន ១១៥ និងប្រទេស Mauritius នៃតំបន់អាហ្វ្រិក

    ជាប្រទេស ២ ដែលមានអត្រា GDP សម្រាប់មនុស្សម្នាក់ (GDP per capita) ខ្ពស់។ GDP សម្រាប់មនុស្សម្នាក់ក្នុងប្រទេសប្រជុំកោះ Seychelles គឺ ២១ ៨៧៥ដុល្លារអាមេរិក ខណៈ GDP សម្រាប់មនុស្សម្នាក់ក្នុងប្រទេស Mauritius គឺ ១២ ៩៧៣ដុល្លារអាមេរិក។ ទាំង Seychelles និង Mauritius មានភាពល្បីល្បាញលើវិស័យទេសចរណ៍ និងវិស័យហិរញ្ញវត្ថុ ព្រមទាំងជាប់ចំណាត់ថ្នាក់ទី១ និងទី២ រៀងគ្នាក្នុងចំណោមប្រទេសអាហ្វ្រិកទាំងអស់នៅលើសន្ទស្សន៍អភិវឌ្ឍន៍មនុស្សរបស់អង្គការសហប្រជាជាតិ – Virtual Capitalist #ams1minute

  • សង្គ្រាមស៊ីវិលស៊ីរីផ្តាច់ជីវិតមនុស្សជាង ៥០ម៉ឺននាក់

    សង្គ្រាមស៊ីវិលស៊ីរីផ្តាច់ជីវិតមនុស្សជាង ៥០ម៉ឺននាក់

    ដាម៉ាស ៖ ក្រុមឃ្លាំមើលសិទ្ធិមនុស្សក្នុងសង្រ្គាមស៊ីរី បានឱ្យដឹងកាលពីពេលថ្មីៗនេះថា មនុស្សជាង ៥២៨,៥០០នាក់ត្រូវបានសម្លាប់នៅក្នុងសង្គ្រាស៊ីវិលរបស់ប្រទេសស៊ីរី។ ក្រុមឃ្លាំមើលសិទ្ធិមនុស្សមានមូលដ្ឋាននៅចក្រភពអង់គ្លេសនិយាយថា មនុស្ស ៦,៧៧៧នាក់ ដែលច្រើនជាងពាក់កណ្តាលនៃពួកគេជាជនស៊ីវិលស្លូតត្រង់ ត្រូវបានសម្លាប់ក្នុងឆ្នាំ ២០២៤ ដោយសារការប្រយុទ្ធគ្នានៅក្នុងប្រទេសស៊ីរី។ កាលពីឆ្នាំ ២០២៤ ជនស៊ីវិល ៣,៥៩៨នាក់ រួមទាំងស្ត្រី ២៤០នាក់ និងកុមារ ៣៣៧ នាក់ត្រូវបានសម្លាប់នៅទូទាំងប្រទេសស៊ីរី នេះបើយោងតាមក្រុមសង្កេតការណ៍។ ក្រុមឃ្លាំមើលសិទ្ធិមនុស្សបាននិយាយថា លើសពីនេះ អ្នកប្រយុទ្ធចំនួន ៣,១៧៩នាក់ត្រូវបានសម្លាប់ រួមទាំងទាហាន ប៉ុន្តែក៏មានក្រុមប្រដាប់អាវុធអ៊ីស្លាម និងពួកជីហាដផងដែរ។ ចំណែកកាលពីឆ្នាំ ២០២៣ ក្រុមសង្កេតការណ៍បានរាយការណ៍ថា មនុស្ស ៤,៣៦០នាក់ត្រូវបានសម្លាប់ ក្នុងនោះមានជនស៊ីវិលស្លូតត្រង់ជិត ១,៩០០នាក់។ សង្រ្គាមស៊ីវិលរបស់ប្រទេសស៊ីរីបានផ្ទុះឡើងក្នុងឆ្នាំ ២០១១ បន្ទាប់ពីរដ្ឋាភិបាលបានគាបសង្កត់យ៉ាងឃោរឃៅលើការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលបង្កឱ្យមានជម្លោះដ៏មហន្តរាយ ដែលជំរុញឱ្យមនុស្សរាប់លាននាក់ភៀសខ្លួន ចេញពីប្រទេស និងទាក់ទាញការចូលជ្រៀតជ្រែកពីមហាអំណាចពិភពលោក ។ យ៉ាងណាមិញ កាលពីខែធ្នូ ឆ្នាំ ២០២៤ ក្រុមឧទ្ទាមដឹកនាំដោយរដ្ឋឥស្លាមបានផ្តួលរំលំរបបដឹកនាំរបស់ប្រធានាធិបតីស៊ីរី លោក បាស់សា អាល់អាសាដ ដោយដណ្ដើមអំណាចបាន បន្ទាប់ពីការវាយលុកដ៏ឆាប់រហ័ស…

  • មីយ៉ាន់ម៉ាដោះលែងអ្នកទោសជិត ៦ពាន់នាក់ ដើម្បីប្រារព្ធទិវាឯករាជ្យ

    មីយ៉ាន់ម៉ាដោះលែងអ្នកទោសជិត ៦ពាន់នាក់ ដើម្បីប្រារព្ធទិវាឯករាជ្យ

    ណៃពិដោ ៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានដោះលែងអ្នកទោសជិត ៦,០០០នាក់ ជាផ្នែកមួយនៃការលើកលែងទោសប្រចាំឆ្នាំ ដើម្បីប្រារព្ធទិវាឯករាជ្យរបស់ប្រទេសមីយ៉ាន់ម៉ា។ របបយោធាមីយ៉ាន់ម៉ាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកទោសជាង ៥,៨៦៤នាក់ រួមទាំងជនបរទេសចំនួន ១៨នាក់ នឹងត្រូវដោះលែងឱ្យមានសេរីភាពវិញ នៅពេលដែលប្រទេសមីយ៉ាន់ម៉ាប្រារព្ធខួប ៧៧ឆ្នាំ នៃទិវាបុណ្យឯករាជ្យភាពពីការគ្រប់គ្រងអាណានិគមអង់គ្លេស។ មីយ៉ាន់ម៉ាតែងតែដោះលែងអ្នកទោសរាប់ពាន់នាក់ ដើម្បីរំលឹកដល់ថ្ងៃបុណ្យជាតិ ឬពិធីបុណ្យព្រះពុទ្ធសាសនា។ តួយ៉ាង កាលពីឆ្នាំមុន របបយោធាមីយ៉ាន់ម៉ាបានដោះលែងអ្នកទោសដល់ទៅជាង ៩,០០០នាក់ ដើម្បីប្រារព្ធទិវាឯករាជ្យជាតិ។ ពិធីបុណ្យឯករាជ្យជាតិប្រចាំឆ្នាំ ដែលត្រូវបានប្រារព្ធធ្វើនៅក្នុងរដ្ឋធានីណៃពិដោ កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ មានអ្នកចូលរួមទាំងមន្រ្តីរដ្ឋាភិបាល និងយោធាប្រមាណ ៥០នាក់។ សុន្ទរកថារបស់ប្រមុខរបបដឹកនាំយោធា លោក មីន អោង ឡាំង ដែលអវត្តមនៅក្នុងព្រឹត្តិការណ៍នោះ ត្រូវបានថ្លែងដោយមេទ័ពរង លោក Soe Win។ លោក Soe Win បានរំលឹកឡើងវិញនូវការអំពាវនាវរបស់របបយោធាទៅកាន់ក្រុមប្រដាប់អាវុធជនជាតិភាគតិចរាប់រយនាក់ ដែលបានប្រយុទ្ធគ្នាអស់រយៈពេលបួនឆ្នាំចុងក្រោយនេះ ឱ្យទម្លាក់អាវុធ និង ដោះស្រាយបញ្ហានយោបាយតាមរយៈមធ្យោបាយសន្តិវិធី។ លោកក៏បានអះអាងសារជាថ្មីម្តងទៀតនូវការសន្យារបស់របបយោធា ក្នុងការរៀបចំការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ ដែលកន្លងមកត្រូវបានពន្យារពេល និងបានអំពាវនាវឲ្យមានឯកភាពជាតិ៕ ប្រភព ៖…

  • ថៃ៥០%ជឿថា Paetongtarn បន្តជានាយករដ្ឋមន្ត្រីពេញមួយឆ្នាំ២០២៥

    ថៃ៥០%ជឿថា Paetongtarn បន្តជានាយករដ្ឋមន្ត្រីពេញមួយឆ្នាំ២០២៥

    បរទេស ៖ ផ្អែកតាមការស្ទង់មតិមួយ ប្រជាជនថៃ ពាក់កណ្តាលប្រទេស មានទំនុកចិត្តថា លោកស្រី Paetongtarn នឹងនៅតែជានាយករដ្ឋមន្ត្រី នៅឆ្នាំ២០២៥ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation នៅថ្ងៃអាទិត្យនេះ។ ផ្អែកតាមប្រភព ប្រជាជនថៃជាង៥០ភាគរយ ជឿជាក់ថា លោកស្រី នាយករដ្ឋមន្ត្រី Paetongtarn Shinawatra នឹងនៅតែស្ថិតក្នុងមុខតំណែងរបស់ខ្លួន ពេញមួយឆ្នាំនេះ បើទោះបីជាមានភាពចលាចលនយោបាយ និងការធ្លាក់ចុះសេដ្ឋកិច្ចក៏ដោយ នេះបើយោងតាមការស្ទង់មតិស្តីពី «នយោបាយ សេដ្ឋកិច្ច និងគុណភាពជីវិត ឆ្នាំ២០២៥» របស់វិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍន៍ ហៅកាត់ NIDA ដែលធ្វើឡើងទូទាំងប្រទេស ចាប់ពីថ្ងៃទី ១៦-១៨ ខែធ្នូ សាកសួរមនុស្ស ១.៣១០នាក់ មានអាយុលើសពី ១៨ឆ្នាំ។ ជាការកត់សម្គាល់ លទ្ធផលបង្ហាញឲ្យឃើញថា ជុំវិញភាពចលាចលនយោបាយថៃ នៅឆ្នាំ២០២៥ ធៀបនឹងឆ្នាំ២០២៤ មានជាង៥០ភាគរយជឿថា ស្ថានភាពនឹងនៅតែដដែល,ជិត៤០ភាគរយជឿថា នឹងមានភាពតានតឹងជាងមុន ខណៈដែល ជាង៧ភាគរយ ជឿថានឹងមានភាពតានតឹង តិចជាងមុន ព្រមទាំង ជាង២ភាគរយជឿថា…

  • ប្រជាជនកូរ៉េខាងត្បូងគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងឧប្បត្តិហេតុផ្ទុះឆេះយន្តហោះ

    ប្រជាជនកូរ៉េខាងត្បូងគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងឧប្បត្តិហេតុផ្ទុះឆេះយន្តហោះ

    បរទេស ៖ ក្រុមអ្នកកាន់ទុក្ខបានបន្សល់ទុក នូវសារដ៏ស្មោះស្ម័គ្រ នៅឯអាកាសយានដ្ឋាន Muan ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធជនរងគ្រោះ នៅក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះដ៏សាហាវបំផុត របស់ប្រទេសកូរ៉េខាងត្បូង។ យន្តហោះ Jeju Air ជើងហោះហើរលេខ ២២១៦ បានផ្ទុះឆេះ នៅពេលចុះចត កាលពីចុងសប្តាហ៍មុន ដោយបានសម្លាប់មនុស្សលើយន្តហោះ ចំនួន១៧៩នាក់ លើកលែងតែមនុស្សពីរនាក់ នៅមានជីវិត តែរបួសធ្ងន់។ តន្ត្រីករ ឈ្មោះ Cheong Jin-seok បាននិយាយ នៅឯអាកាសយានដ្ឋាន ក្នុងពេលកាន់ទុក្ខ ជនរងគ្រោះថា «ខ្ញុំប្រាថ្នាថា ខ្ញុំអាចនិយាយទៅកាន់ជនរងគ្រោះថា ពួកយើងដែលនៅរស់នៅទីនេះ នឹងចងចាំមុខមាត់អ្នកទាំងអស់គ្នា»។ ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូងបាននិយាយ កាលពីថ្ងៃសុក្រថា ពួកគេរំពឹងថា នឹងរកឃើញអដ្ឋិធាតុមនុស្សបន្ថែមទៀត ខណៈដែលពួកគេបានចាប់ផ្តើមលើកបំណែកយន្តហោះ Jeju Air ដែលបានធ្លាក់នោះ ចេញពីទីតាំងកើតហេតុ។ ជើងហោះហើរនេះបានហោះចេញពីទីក្រុងបាងកក ទៅកាន់ទីក្រុង Muan បានផ្ទុះអណ្តាតភ្លើង យ៉ាងសន្ធោសន្ធៅ បន្ទាប់ពីបានបុកជាមួយនឹង បេតុងនៅចុងផ្លូវរត់។ មូលហេតុពិតប្រាកដ នៃការគ្រោះថ្នាក់យន្តហោះ Boeing 737-800 មួយគ្រឿងនេះ…

  • យន្តហោះបុកអគារពាណិជ្ជកម្មអាមេរិក ស្លាប់និងរបួសមនុស្ស២០នាក់

    យន្តហោះបុកអគារពាណិជ្ជកម្មអាមេរិក ស្លាប់និងរបួសមនុស្ស២០នាក់

    បរទេស៖ ប៉ូលីសបាននិយាយថា មនុស្ស២នាក់បានស្លាប់ និង ១៨នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីយន្តហោះខ្នាតតូចមួយគ្រឿង បានធ្លាក់ចូលទៅក្នុងអគារពាណិជ្ជកម្ម Fullerton នៅភាគខាងត្បូង រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នេះបើតាមកាសែត BBC ចេញផ្សាយ នៅថ្ងៃសុក្រនេះ។ យោងតាមរដ្ឋបាលអាកាសចរណ៍សហព័ន្ធបានឱ្យដឹងថា យន្តហោះម៉ាស៊ីនតែមួយ RV-10 ផលិតដោយក្រុមហ៊ុន Van បានធ្លាក់ នៅពេលរសៀល ថ្ងៃព្រហស្បតិ៍ ប៉ុន្តែមន្ត្រីមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀត ជុំវិញរបៀបនៃការធ្លាក់នោះទេ ហើយគេក៏មិនទាន់ដឹងច្បាស់ថា តើអ្នកស្លាប់ទាំងពីរនាក់ គឺជាបុគ្គលិកធ្វើការក្នុងអគារ ឬ ជាអ្នកជិះយន្តហោះ។ យ៉ាងណាមិញ ប៉ូលិសបានជម្លៀសមនុស្សពីអគារនានា នៅក្នុងតំបន់ ហើយស្នើឱ្យសាធារណជន នៅឱ្យឆ្ងាយពីកន្លែងធ្លាក់យន្តហោះ។ បើតាមលោក Lou Correa សមាជិកសភា ប្រចាំតំបន់ Orange County នៃទីក្រុង Los Angeles បានអះអាង តាមរយៈបណ្តាញសង្គម X ថា អគារដែលត្រូវបានវាយប្រហារ គឺជាអាជីវកម្មផលិតគ្រឿងសង្ហារឹម។ លោក Correa បាននិយាយថា…

  • វៀតណាមផាក៨៦០ដុល្លារ អ្នកបើកទ្វារឡានបង្កគ្រោះថ្នាក់

    វៀតណាមផាក៨៦០ដុល្លារ អ្នកបើកទ្វារឡានបង្កគ្រោះថ្នាក់

    ហាណូយ៖ កាសែត VNexpress បានចុះផ្សាយថា នៅឆ្នាំ២០២៥នេះ វៀតណាមបានចាប់ផ្តើមផាកពិន័យ ៨៦០ដុល្លារអាមេរិក ដល់អ្នកបើកបរឡានរូបណា ដែលបើកទ្វារមិនប្រយ័ត្ន បង្កគ្រោះថ្នាក់ ដែលជាការបង្កើនទំហំផាកពិន័យ ដល់ទៅចំនួន ៥០ដង ធៀបនឹងកម្រិតពិន័យ ឆ្នាំកន្លងទៅ នេះបើតាមបទប្បញ្ញត្តិថ្មី ដែលមានចែង ក្នុងក្រិត្យលេខ ១៦៨ ស្តីពីការគ្រប់គ្រងការផាកពិន័យរដ្ឋបាល ចំពោះការបំពានចរាចរណ៍ផ្លូវគោក។ បទប្បញ្ញត្តិថ្មី បានបង្ហាញថា ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២៥ បុគ្គលណាបើកទ្វារថយន្ត បណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ នឹងត្រូវប្រឈមមុខនឹងការផាកពិន័យចន្លោះពី ៧៨៥ដុល្លារអាមេរិក ដល់ ៨៦៣ដុល្លារអាមេរិក ដែលជាការកើនឡើង ចន្លោះ ពី៣៦ ទៅ ៥០ដង ធៀបនឹងការពិន័យ ពីមុន។ ឧបទ្ទវហេតុ ថ្មីៗនេះ បង្ហាញឲ្យឃើញពីគ្រោះថ្នាក់ នៃការបើកទ្វាររថយន្ត ដែលមិនប្រុងប្រយ័ត្ន មានការកើនឡើង គួរឲ្យកត់សម្គាល់។ ជាក់ស្តែង កាលពីខែតុលា ឆ្នាំ ២០២៤ ស្ត្រីអាយុ ៤៨ ឆ្នាំម្នាក់ ឈ្មោះ…

  • អគ្គិភ័យលេបត្របាក់អគារពាណិជ្ជកម្មកូរ៉េខាងត្បូង ខណៈមនុស្ស ៣០០នាក់ត្រូវជម្លៀសចេញដោយសុវត្ថិភាព

    អគ្គិភ័យលេបត្របាក់អគារពាណិជ្ជកម្មកូរ៉េខាងត្បូង ខណៈមនុស្ស ៣០០នាក់ត្រូវជម្លៀសចេញដោយសុវត្ថិភាព

    សេអ៊ូល ៖ យោងតាមអាជ្ញាធរកូរ៉េខាងត្បូងបានឱ្យដឹងថា អគ្គីភ័យបានឆាបឆេះអគារពាណិជ្ជកម្មមួយនៅសង្កាត់ Bundang ភាគខាងត្បូងនៃទីក្រុងសេអ៊ូល ក្នុងថ្ងៃសុក្រនេះ ដោយមនុស្សជាង ៣០០នាក់នៅក្នុងអគារនោះត្រូវបានជម្លៀសចេញដោយសុវត្ថិភាព ហើយមិន មាន អ្នក រង របួស ធ្ងន់ ធ្ងរ ត្រូវ បាន គេ រាយការណ៍ ទេ។ អគ្គិភ័យនេះ បាន កើត ឡើង នៅ វេលា ម៉ោង ៤ និង ៣៧ នាទី រសៀលថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) នៅក្នុងអគារពាណិជ្ជកម្មមានកម្ពស់៨ជាន់នៅសង្កាត់ Bundang នៃទីក្រុង Seongnam។ អគ្គិភ័យ បាន រលត់ ទាំងស្រុង ក្នុង រយៈពេល ប្រហែល ១ ម៉ោង ។ ការឆាបឆេះនេះ ត្រូវបានគេជឿថា ផ្តើមចេញពីផ្ទះបាយ នៃភោជនីយដ្ឋាន ដែលមានទីតាំងស្ថិតនៅជាន់ទី១ នៃអគារ ហើយបានឆេះរាលដាលតាមបំពង់ផ្សែង។…

  • កងទ័ពអ៊ីស្រាអែល ស្ទាក់ចាប់កាំជ្រួចបាញ់ពីប្រទេសយេម៉ែន

    កងទ័ពអ៊ីស្រាអែល ស្ទាក់ចាប់កាំជ្រួចបាញ់ពីប្រទេសយេម៉ែន

    បរទេស៖ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានស្ទាក់ចាប់កាំជ្រួច ដែលបាញ់ចេញពីប្រទេសយេម៉ែន បន្ទាប់ពីវាបានឆ្លង ចូលទៅក្នុងទឹកដីអ៊ីស្រាអែល កាលពីព្រឹកថ្ងៃសុក្រនេះ។ យោធាបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះលើបណ្តាញ Telegram របស់ខ្លួនថា «មីស៊ីលមួយ ដែលត្រូវបានបាញ់ចេញពីប្រទេសយេម៉ែន ហើយបានឆ្លងចូល ទៅក្នុងទឹកដីអ៊ីស្រាអែល ត្រូវបានស្ទាក់ចាប់..របាយការណ៍មួយបង្ហាញថា គ្រាប់ផ្លោងពីការស្ទាក់ចាប់ បានធ្លាក់នៅតំបន់ Modi’in នៅកណ្តាលអ៊ីស្រាអែល…ព័ត៌មានលម្អិតកំពុងស្ថិតក្រោមការត្រួតពិនិត្យ»។ អ្នកផ្តល់សេវាសង្គ្រោះបន្ទាន់របស់អ៊ីស្រាអែល Magen David Adom បានរាយការណ៍ថា ខ្លួនបានព្យាបាលមនុស្សមួយចំនួន ដែលរងរបួស ឬ ជួបប្រទះការវាយប្រហារភ័យស្លន់ស្លោ នៅពេលធ្វើដំណើរ ទៅកាន់ទីជម្រក បន្ទាប់ពីសំឡេងស៊ីរ៉ែនវាយប្រហារតាមអាកាស បានបន្លឺឡើងនៅកណ្តាល និងភាគខាងត្បូង ប្រទេស។ កាលពីថ្ងៃអង្គារ អ៊ីស្រាអែលក៏បាននិយាយថា ខ្លួនបានស្ទាក់ចាប់កាំជ្រួច ដែលបានបាញ់ចេញពីប្រទេសយេម៉ែនផងដែរ។ ក្រុម ហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់ គ្រប់គ្រងភាគច្រើននៃប្រទេសយេម៉ែន ដែលហែកហួរដោយសង្រ្គាម ហើយបានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក ទៅកាន់អ៊ីស្រាអែល និងនៅកប៉ាល់ លើសមុទ្រក្រហម និងឈូងសមុទ្រអាដែន ជាអ្វីដែលពួកគេនិយាយថា បង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីន ក្នុងអំឡុងសង្គ្រាម អ៊ីស្រាអែល-ហាម៉ាស…