Category: ព័ត៌មានអន្តរជាតិ

  • វៀតណាម៖ ខ្សែរថភ្លើងក្រោមដីហូជីមិញដំបូង មានអ្នកជិះ១.៤លាននាក់ ក្នុងរយៈពេល១១ថ្ងៃ

    វៀតណាម៖ ខ្សែរថភ្លើងក្រោមដីហូជីមិញដំបូង មានអ្នកជិះ១.៤លាននាក់ ក្នុងរយៈពេល១១ថ្ងៃ

    ហាណូយ៖ កាសែត VNexpress បានចេញផ្សាយថា ខ្សែរថភ្លើងក្រោមដី រវាងតំបន់ Ben Thanh និង Suoi Tien ដែលជាខ្សែរថភ្លើងដំបូងគេ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម បានស្វាគមន៍អ្នកដំណើរចំនួន ១.៤ លាននាក់ ក្នុងរយៈពេល ១១ថ្ងៃដំបូង នៃប្រតិបត្តិការរបស់ខ្លួន ដែលកើនឡើង លើសពីការរំពឹងទុក កាលពីមុន ដល់ទៅ ៣៣២% ។ នៅថ្ងៃបុណ្យចូលឆ្នាំថ្មី តែមួយ ខ្សែរថភ្លើងនេះ បានបម្រើអ្នកដំណើរចំនួន ២៧ម៉ឺន៥ពាន់នាក់ នេះបើយោងតាមក្រុមហ៊ុនគ្រប់គ្រង HURC1។ ចាប់តាំងពីដាក់ឲ្យជិះ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤មក ខ្សែរថភ្លើងក្រោមដីមួយនេះ បានដំណើរការ ការជិះរថភ្លើង ចំនួន ២,២២៩ដង ឬ ជាមធ្យម ២០០ជើង នៅក្នុងមួយថ្ងៃ។ អ្នកដំណើរ បច្ចុប្បន្ន រីករាយនឹងសេវាកម្ម ឥតគិតថ្លៃ ដោយមិនចាំបាច់មានសំបុត្រ។ រថភ្លើងក្រោមដី ដំណើរការពីម៉ោង៥ព្រឹក ដល់ម៉ោង ១០យប់…

  • ឆ្នាំ ២០២៤ ជាឆ្នាំក្តៅបំផុតក្នុងកំណត់ត្រាប្រទេសចិន

    ឆ្នាំ ២០២៤ ជាឆ្នាំក្តៅបំផុតក្នុងកំណត់ត្រាប្រទេសចិន

    ប៉េកាំង ៖ ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសចិន បានរាយការណ៍ថា ឆ្នាំ ២០២៤ គឺជាឆ្នាំមានសីតុណ្ហភាពក្តៅបំផុតក្នុងកំណត់ត្រារបស់ប្រទេសចិន ខណៈដែលពិភពលោកក៏ជួបប្រទះនូវការកើនឡើងរលកកំដៅក្តៅខ្លាំង ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ ចិនគឺជាប្រទេសនាំមុខគេក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលអ្នកវិទ្យាសាស្ត្របាននិយាយថា កំពុងជំរុញឱ្យកើនឡើងកំដៅភពផែនដី បើទោះបីជាទីក្រុងប៉េកាំងបានសន្យាថា នឹងកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតក្នុងកម្រិតកំពូលនៅឆ្នាំ ២០៣០ និងសូន្យសុទ្ធនៅឆ្នាំ ២០៦០ក៏ដោយ។ រដ្ឋបាលឧតុនិយមចិនបានបញ្ជាក់នៅលើគេហទំព័រព័ត៌មានរបស់ខ្លួនកាលពីយប់ថ្ងៃពុធសប្តាហ៍នេះថា សីតុណ្ហភាពជាតិជាមធ្យមក្នុងឆ្នាំ ២០២៤ កើនឡើង ១០.៩២អង្សាសេ ខ្ពស់ជាងមធ្យមភាគ ១.០៣ តួលេខនេះធ្វើឱ្យឆ្នាំមុនក្លាយជាឆ្នាំក្តៅបំផុត ចាប់តាំងពីការចាប់ផ្តើមកំណត់ត្រាពេញលេញក្នុងឆ្នាំ ១៩៦១។ អង្គការសហប្រជាជាតិបានបញ្ជាក់នៅក្នុងសារចុងឆ្នាំ កាលពីថ្ងៃចន្ទសប្តាហ៍នេះថា ឆ្នាំ ២០២៤ ត្រូវបានកំណត់ថា ជាឆ្នាំក្តៅបំផុតមិនធ្លាប់មាននៅទូទាំងពិភពលោក។ ការឡើងកំដៅផែនដី ដែលជំរុញភាគច្រើនដោយការដុតឥន្ធនៈហ្វូស៊ីល មិនមែនគ្រាន់តែធ្វើឱ្យកើនឡើងសីតុណ្ហភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជំរុញការកើនឡើងកំដៅទាំងនៅក្នុងបរិយាកាស និងសមុទ្រផងដែរ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • មេដឹកនាំពិភពលោកថ្កោលទោសករណីបើកឡានបុករះនៅទីក្រុង New Orleans

    មេដឹកនាំពិភពលោកថ្កោលទោសករណីបើកឡានបុករះនៅទីក្រុង New Orleans

    វ៉ាស៊ីនតោន ៖ ក្រុមមេដឹកនាំពិភពលោកចេញមុខថ្កោលទោសករណីបើកឡានបំបុកហ្វូងមនុស្សកាលពីថ្ងៃទី១ ខែមករា នៅទីក្រុង New Orleans រដ្ឋ Louisiana របស់សហរដ្ឋអាមេរិក ដែលបណ្តាលឱ្យមនុស្ស ១៥នាក់ស្លាប់ និងរាប់សិបនាក់ទៀតរងរបួស។ ជនបង្កហេតុត្រូវបានប៉ូលិសបាញ់សម្លាប់ បន្ទាប់ពីរូបគេព្យាយាមបាញ់តដៃ។ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា ទីក្រុង New Orleans ជាទីគោរពស្រឡាញ់ចេញពីបេះដូងរបស់ជនជាតិបារាំង ត្រូវបានវាយប្រហារដោយអំពើភេរវកម្ម។ លោក Macron បាននិយាយថា ចិត្តគំនិតរបស់យើង គឺស្ថិតនៅជាមួយគ្រួសារជនរងគ្រោះ និងអ្នករងរបួស ក៏ដូចជាជាមួយប្រជាជនអាមេរិកដែលរងទុក្ខសោក។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបង្ហោះនៅលើ X ថា រន្ធត់ណាស់ចំពោះការវាយប្រហារនៅទីក្រុង New Orleans ដែលបានឆក់យកជីវិតមនុស្សស្លូតត្រង់ និងបានធ្វើឱ្យមនុស្សជាច្រើននាក់រងរបួស។ យើងជឿជាក់ថា អ្នកដែលទទួលខុសត្រូវចំពោះទង្វើដ៏អាក្រក់នេះ នឹងត្រូវបានកាត់ទោស។ អំពើហិង្សា អំពើភេរវកម្ម និងការគំរាមកំហែងដល់អាយុជីវិតមនុស្សមិនមានកន្លែងនៅក្នុងពិភពលោករបស់យើង ហើយមិនត្រូវអត់ឱនឡើយ។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក…

  • លោក Biden ៖ ក្រុមរដ្ឋឥស្លាម ISIS ល្បួងឲ្យជនសង្ស័យ បើកឡានបុករះ នៅNew Orleans

    លោក Biden ៖ ក្រុមរដ្ឋឥស្លាម ISIS ល្បួងឲ្យជនសង្ស័យ បើកឡានបុករះ នៅNew Orleans

    ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានអះអាងថា ជនសង្ស័យវាយប្រហារ ស្លាប់មនុស្ស ១៥នាក់ នៅទីក្រុង New Orleans សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ត្រូវបានបំផុសគំនិត ដោយក្រុមរដ្ឋឥស្លាម ISIS។ បើតាមការចេញផ្សាយរបស់គេហទំព័រអង់គ្លេស The Guardianលោក Biden បាននិយាយថា ផ្អែកតាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ហៅកាត់ FBI នៅប៉ុន្មានម៉ោងមុនការវាយប្រហារ ជនសង្ស័យបានបង្ហោះវីដេអូបង្ហាញថា រូបគេត្រូវបានបំផុសគំនិត ដោយក្រុម ISIS ឲ្យបើកឡានបំបុក ចូលទៅបុកហ្វូងមនុស្ស ដែលកំពុងអបអរឆ្នាំថ្មី។ យ៉ាងណាក៏ដោយ លោក Biden បាននិយាយទៀតថា ការស៊ើបអង្កេត នៅតែស្ថិតក្នុងដំណាក់កាលបឋម នៅឡើយ ដោយក្រុមមន្ត្រីអនុវត្តច្បាប់បន្តស្វែងរក បណ្តាញរួមគំនិត លើរឿងនេះ។ គួរបញ្ជាក់ថា មនុស្ស យ៉ាងហោចណាស់ ចំនួន១៥បានស្លាប់ និងរបួសជាច្រើននាក់ផ្សេងទៀត នៅក្នុងហេតុការណ៍រថយន្ដមួយគ្រឿង បើកបំបុកហ្វូងមនុស្ស នៅឯផ្លូវ Bourbon Street នៃទីក្រុង New Orleans…

  • អ៊ុយក្រែន៖ នៅថ្ងៃចូលឆ្នាំសកល រុស្ស៊ីបញ្ជូនDrone១០០គ្រឿង វាយប្រហាររដ្ឋធានីគៀវ

    អ៊ុយក្រែន៖ នៅថ្ងៃចូលឆ្នាំសកល រុស្ស៊ីបញ្ជូនDrone១០០គ្រឿង វាយប្រហាររដ្ឋធានីគៀវ

    បរទេស៖ រុស្ស៊ីបានបើកការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ចំនួនជាង១០០គ្រឿង ទៅលើរដ្ឋធានី Kyiv របស់ប្រទេសអ៊ុយក្រែន នៅព្រឹកថ្ងៃពុធ ១ មករា ដែលជាថ្ងៃចូលឆ្នាំសកល ដោយបានសម្លាប់មនុស្សម្នាក់ របួស ៦នាក់ និងខូចខាតអគារ មួយចំនួន នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន CNA។ យោធាអ៊ុយក្រែនបាននិយាយថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ឬ Drone ចំនួន៦៣គ្រឿង ក្នុងចំណោមយន្តហោះគ្មានមនុស្សបើកចំនួន១១១គ្រឿង ដែលរុស្ស៊ីបានបាញ់បង្ហោះ ពេញមួយយប់ នៅទូទាំងតំបន់ផ្សេងៗ នៃប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ទោះបីជាថ្ងៃចូលឆ្នាំសកលក៏ដោយ រុស្ស៊ីនៅតែធ្វើឱ្យអ៊ុយក្រែន ឈឺចាប់។ អភិបាលក្រុង Kyiv លោក Vitali Klitschko បាននិយាយថា មានការផ្ទុះពាសពេញមេឃ នៅពេលព្រឹកថ្ងៃពុធ ដោយសារតែការវាយប្រហារយន្តហោះគ្មានមនុស្សបើក របស់រុស្ស៊ី។ ប្រភពបន្តថា អគារលំនៅដ្ឋានពីរជាន់ត្រូវបានបំផ្លាញ ហើយ សាកសពស្ត្រីម្នាក់ ត្រូវបានទាញចេញពីគំនរបាក់បែក។ ធនាគារជាតិនៃអ៊ុយក្រែនបានអះអាងដែរថា អគាររបស់ខ្លួនត្រូវបានខូចខាត ដោយសារកំទេចកំទី…

  • ឆ្នាំ២០២៤ ជាឆ្នាំក្តៅបំផុតលើកទី២ ក្នុងកំណត់ត្រាអូស្ត្រាលី

    ឆ្នាំ២០២៤ ជាឆ្នាំក្តៅបំផុតលើកទី២ ក្នុងកំណត់ត្រាអូស្ត្រាលី

    កង់បេរ៉ា ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ ការកើនឡើងកំដៅផែនដីកំពុងបន្តហក់ឡើងក្នុងបណ្តាប្រទេសមួយចំនួន ដោយសារសកម្មភាពមនុស្សបញ្ចេញឧស្ម័នពុលទៅកាន់បរិយាកាស និងការកាប់បំផ្លាញព្រៃឈើឥតឈប់ឈរ។ តួយ៉ាង ការិយាល័យឧតុនិយមអូស្រ្តាលី (BoM) បានរាយការណ៍ថា ប្រទេសអូស្ត្រាលីបានជួបប្រទះនូវឆ្នាំមានសីតុណ្ហភាពក្តៅខ្លាំងបំផុតជាលើកទីពីរ នៅក្នុងកំណត់ត្រាក្នុងឆ្នាំ ២០២៤។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian។ ទិន្នន័យរបស់ការិយាល័យឧតុនិយមអូស្រ្តាលី បានឱ្យដឹងនៅក្នុងថ្ងៃព្រហស្បតិ៍នេះថា សីតុណ្ហភាពមធ្យមជាតិក្នុងឆ្នាំ ២០២៤ កើនឡើង ១.៤៦អង្សាសេ កើនលើសពីកម្រិតមធ្យមមូលដ្ឋានក្នុងឆ្នាំ ១៩៦១-១៩៩០។ តួលេខនេះធ្វើឱ្យឆ្នាំ ២០២៤ ក្លាយជាឆ្នាំក្តៅបំផុតជាលើកទីពីរនៅក្នុងប្រទេសអូស្ត្រាលី ចាប់តាំងពីកំណត់ត្រាដំបូងបានចាប់ផ្តើមក្នុងឆ្នាំ ១៩១០ បន្ទាប់ពីឆ្នាំ ២០១៩ នៅពេលដែលសីតុណ្ហភាពជាតិជាមធ្យម កើនឡើង ១.៥១អង្សាសេ កើនលើសពីកម្រិតមធ្យមមូលដ្ឋាន។ សីតុណ្ហភាពអប្បរមាគឺខ្ពស់បំផុតក្នុងកំណត់ត្រាឆ្នាំ ២០២៤ ជាមួយនឹងកម្រិតទាបបំផុត ១.៤៣អង្សារសេ កើនលើសពីកម្រិតមធ្យមមូលដ្ឋាន ហើយលើសពីកម្រិតខ្ពស់ពីមុន ដែលកើនត្រឹម ១.២៧អង្សាសេនៅក្នុងកំណត់ត្រាឆ្នាំ ១៩៩៨។ សីតុណ្ហភាពអតិបរិមាជាមធ្យម កើនឡើង ១.៤៨អង្សាសេ កើនលើសពីកម្រិតមធ្យមមូលដ្ឋាន ដែលនេះជាតួលេខខ្ពស់បំផុតជាលើកទីបួន បន្ទាប់ពីឆ្នាំ ២០១៣, ២០១៨ និង២០១៩។ ទីក្រុង Perth…

  • អ្នកជំនាញថា បើគ្មានរនាំងបេតុង អ្នកជិះយន្តហោះកូរ៉េទាំង១៨១នាក់អាចរស់ទាំងអស់

    អ្នកជំនាញថា បើគ្មានរនាំងបេតុង អ្នកជិះយន្តហោះកូរ៉េទាំង១៨១នាក់អាចរស់ទាំងអស់

    បរទេស ៖ លោក David Learmount អ្នកជំនាញផ្នែកសុវត្ថិភាពផ្លូវអាកាសអន្តរជាតិដ៏ល្បីឈ្មោះ បានប្រាប់ Sky News ថា អ្នកដំណើរទាំង ១៨១នាក់ នៅលើយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង Jeju Ai អាចនៅមានជីវិតរស់ទាំងអស់ ហើយយន្តហោះអាចគ្រាន់តែរងការខូចខាត ប្រសិនបើគ្មានរនាំងបេតុង ដែលត្រូវបានយន្តហោះបុក។ គួររម្លឹកថា កាលពីថ្ងៃអាទិត្យ យន្តហោះ Boeing 737-800 បានដឹកមនុស្ស ១៨១ នាក់ពីប្រទេសថៃ ទៅកាន់កូរ៉េខាងត្បូង តែបានរអិលចេញពីផ្លូវរត់ ពេលចុះចត ខណៈដែលមានផ្សែងហុយ ចេញពីម៉ាស៊ីន ហើយក៏បានផ្ទុះ ជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ នៅអាកាសយានដ្ឋានអន្តរជាតិ Muan ។ មានតែនារីអូតេស ២នាក់ប៉ុណ្ណោះ នៅមានជីវិត ក្រៅពីនេះ ស្លាប់ទាំងអស។ លោក David បានអះអាងថា រនាំងបេតុងគឺជាដើមហេតុនាំឲ្យមានមហន្តរាយដ៏ខ្លាំង ដោយលោកបញ្ជាក់ថា ជញ្ជាំងនេះកំពុងជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋ។ លោកជឿជាក់ថា មនុស្សនៅលើយន្តហោះមានឱកាសល្អ ក្នុងការរស់រានមានជីវិត ពេលជួបហេតុការណ៍ ព្រោះអ្នកបើកបរបានចុះចតយន្តហោះដល់ដីរួចហើយ បើទោះបីជាធ្វើដំណើរ…

  • រថភ្លើងឆ្លងកាត់ភ្នំស្វីស ជិះម្តង៦០ដុល្លារ

    រថភ្លើងឆ្លងកាត់ភ្នំស្វីស ជិះម្តង៦០ដុល្លារ

    បរទេស ៖ រថភ្លើងទំនើបបច្ចេកវិទ្យាខ្ពស់អស្ចារ្យ ប្រចាំនៅទ្វីបអឺរ៉ុប GoldenPass Express ឬ រថភ្លើង GPX របស់ប្រទេសស្វីស ដែលធ្វើដំណើរឆ្លងកាត់ភ្នំ និងជ្រលងភ្នំ ចម្ងាយ១១៥គីឡូម៉ែត្រ កំពុងពេញនិយមខ្លាំង ដោយក្នុងនោះ តម្លៃសំបុត្រ មានចាប់ពីជាង៦០ដុល្លារ។ កាសែត BBC បានចេញផ្សាយ កាលពីចុងសប្តាហ៍ ដកស្រង់ប្រភពពីអ្នកដំណើរ ដែលបានរៀបរាប់ថា ជាមួយនឹងកៅអីស្បែក, ជាមួយ ស្រាសាំប៉ាញ ហើយរីករាយនឹងទស្សនីយភាពធម្មជាតិតាមផ្លូវធ្វើដំណើរ រយៈពេល៣ម៉ោង។ ប្រភពបានថា រថភ្លើងបែប Panoramic ទំនើប ដែលបង្អួចមានពីរជាន់ភ្ជាប់ទៅពិដាន បង្ហាញពីទិដ្ឋភាពដ៏គួរឱ្យភ្ញាក់ផ្អើល នៃទីជនបទរបស់ប្រទេសស្វីស រាប់ចាប់ពីបឹងខៀវស្រងាត់ពីកំពូលភ្នំខ្ពស់ រហូតដល់វាលស្មៅលីដី ដែលល្អលើសពីអ្វី ដែលមានក្នុងភាពយន្ត។ ក្រៅពីនេះ អ្នកជិះមើលឃើញ ពីផ្ទាំងទឹកកកនៃភ្នំ Alps, វាលស្មៅផ្កាព្រៃ និងសត្វគោ ដែលគេតុបតែងជាមួយនឹងកណ្តឹង។ ចំពោះសំបុត្រវិញ មានចាប់ពីប្រហែលជាង៦០ដុល្លារ ទៅ១២៥ដុល្លារ ហើយកុមារអាយុក្រោម ១៦ឆ្នាំ ជិះដោយមិនគិតថ្លៃ។ កាសែត BBC បានបញ្ជាក់ផងដែរថា…

  • អតីតប្រធានាធិបតីអាមេរិក Jimmy Carter ទទួលមរណៈភាព

    អតីតប្រធានាធិបតីអាមេរិក Jimmy Carter ទទួលមរណៈភាព

    បរទេស៖ លោក ​Jimmy Carter​ អតីតប្រធានាធិបតីអាមេរិក និងជាម្ចាស់ជ័យលាភីណូបែលសន្តិភាព បានទទួលមរណៈភាព នៅអាយុ ១០០ឆ្នាំ កាលពីថ្ងៃអាទិត្យ។ លោក ​Jimmy Carter​ ដំបូងឡើយ គ្រាន់តែជាកសិករដាំសណ្តែកដី នៅរដ្ឋ ​Georgia​ ភាគខាងត្បូង មុនពេលដែលលោកបានប្រែក្លាយ ទៅជាអ្នកនយោបាយ និងក្លាយជាអភិបាលរដ្ឋ។ លោក Carter ដែលជាអ្នកប្រជាធិបតេយ្យ បានឈ្នះការបោះឆ្នោតប្រធានាធិបតី នៅឆ្នាំ១៩៧៦ និងបានបម្រើការជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ ចន្លោះឆ្នាំ១៩៧៧ និង ឆ្នាំ១៩៨១។ លោក Carter បានទទួលរង្វាន់ណូបែលសន្តិភាព ក្នុងឆ្នាំ២០០២ សម្រាប់កិច្ចខិតខំប្រឹងប្រែងជាច្រើនឆ្នាំរបស់លោក ក្នុងការនាំយកដំណោះស្រាយ ដោយសន្តិវិធីចំពោះជម្លោះ ដែលមានទាំងបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង ព្រមទាំង ស្នាដៃផ្តល់ជំនួយមនុស្សធម៌របស់លោក។ អតីតប្រធានាធិបតីអាមេរិករូបនេះ បានទទួលការថែទាំសុខភាព នៅផ្ទះ ស្ថិតក្នុងរដ្ឋ ​Georgia​ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២៣។ លោកបានចំណាយពេល ដែលនៅសល់របស់លោក ជាមួយសមាជិកគ្រួសារ មុនពេលស្លាប់ នៅរសៀលថ្ងៃអាទិត្យ។ ប្រធានាធិបតីអាមេរិក ​Joe Biden​…

  • កូរ៉េខាងត្បូងកាន់ទុក្ខមួយសប្តាហ៍ ខណៈករណីធ្លាក់យន្តហោះអ្នកស្លាប់កើនដល់ ១៧៩នាក់

    កូរ៉េខាងត្បូងកាន់ទុក្ខមួយសប្តាហ៍ ខណៈករណីធ្លាក់យន្តហោះអ្នកស្លាប់កើនដល់ ១៧៩នាក់

    សេអ៊ូល ៖ ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Choi Sang-mok កាលពីថ្ងៃអាទិត្យ បានប្រកាសកាន់ទុក្ខរយៈពេលមួយសប្តាហ៍ ចំពោះជនរងគ្រោះបាត់បង់ជីវិត ដោយសារករណីធ្លាក់យន្តហោះនៅឯព្រលានភាគនិរតីនៃប្រទេសកូរ៉េខាងត្បូង។ លោក Choi បាននិយាយនៅក្នុងកិច្ចប្រជុំស្តីពីវិធានការទប់ទល់គ្រោះមហន្តរាយថា រដ្ឋាភិបាលនឹងកំណត់រយៈពេល៧ថ្ងៃរហូតដល់ពាក់កណ្តាលអធ្រាត្រនៅថ្ងៃទី៤ ខែមករាឆ្នាំក្រោយ ជាថ្ងៃកាន់ទុក្ខជាតិ ខណៈកំពុងរៀបចំអាសនៈគោរពវិញ្ញាណក្ខន្ធរួមគ្នានៅក្នុងទីក្រុង និងខេត្តចំនួន១៧ ដើម្បីចូលរួមរំលែកទុក្ខដល់ជនរងគ្រោះ។ លោក Choi បន្ថែមថា មន្ត្រីរាជការគ្រប់ក្រសួង អាជ្ញាធរមូលដ្ឋាន និងស្ថាប័នសាធារណៈនានា នឹងពាក់បូរកាន់ទុក្ខក្នុងអំឡុងពេលនេះ ហើយប្តេជ្ញាស៊ើបអង្កេតឱ្យបានហ្មត់ចត់ រកមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ និងចាត់វិធានការដើម្បីការពារកុំឱ្យកើតមានឧបទ្ទវហេតុដ៏សោកសៅនេះសារជាថ្មី។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា នៅម៉ោងប្រហែល ៩និង០៣នាទីព្រឹក (ម៉ោងក្នុងតំបន់) យន្តហោះដឹកអ្នកដំណើរសរុបចំនួន ១៨១នាក់ ក្នុងនោះមានជនជាតិកូរ៉េខាងត្បូង ១៧៣នាក់ និងជនជាតិថៃ ២នាក់ រួមជាមួយនឹងអ្នកបម្រើការងារលើយន្តហោះចំនួន ៦នាក់បានធ្លាក់ ខណៈពេលព្យាយាមចុះចតនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុង Muan មានចម្ងាយប្រហែល ២៩០គីឡូម៉ែត្រភាគនិរតីនៃទីក្រុងសេអ៊ូល។ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air ជើងហោះហើរលេខ 7C2216 ទៅទីក្រុងបាងកក ប្រទេសថៃ បានចុះចតដោយគ្មានកង់ ហើយបានរអិលចេញពីផ្លូវរត់ និងបានបុកជញ្ជាំងខាងក្រៅនៃផ្លូវរត់…