-
ជាងមួយឆ្នាំ យន្តហោះចិនផលិតផ្ទាល់ដៃផ្ទុះការគាំទ្រខ្លាំង ភ្ញៀវកម្ម៉ង់ទិញដល់ទៅ ៣៣០គ្រឿង

ប៉េកាំង ៖ យន្តហោះដែលប្រទេសចិនផលិតឡើងដោយផ្ទាល់ដៃ ចាយពេលត្រឹមជាងមួយឆ្នាំប៉ុណ្ណោះ បានមើលឃើញការកម្ម៉ង់ទិញកើនឡើងយ៉ាងគំហុក តួយ៉ាងការបញ្ជាទិញយន្តហោះ C919 និង C909 បានឈានដល់កំណត់ត្រាដល់ទៅ ៣៣០គ្រឿងក្នុងឆ្នាំ ២០២៤ ក្នុងនោះបានចែកចាយជិត ៥០គ្រឿង។ នេះបើយោងតាមការអះអាងរបស់អនុប្រធានសាជីវកម្ម COMAC លោក Wei Yingbiao។ សារព័ត៌មាន Global Times បានចេញផ្សាយថា សាជីវកម្មផលិតយន្តហោះពាណិជ្ជកម្មចិន ហៅកាត់ (COMAC) បានបញ្ជាក់ថា C919 ដែលជាយន្តហោះផលិតដោយចិនផ្ទាល់ដៃ បានដឹកអ្នកដំណើរជាងមួយលាននាក់ហើយ ចាប់តាំងពីវាត្រូវបានដាក់ឱ្យដំណើរការពាណិជ្ជកម្មនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Global Times។ គិតត្រឹមថ្ងៃទី១៩ ខែធ្នូ សាជីវកម្ម COMAC បានបញ្ជូនយន្តហោះធុន C919 សរុបចំនួន ១៤គ្រឿងហើយទៅឱ្យក្រុមហ៊ុន China Eastern Airlines, Air China និង China Southern Airlines ដែលបានបើកដំណើរការជើងហោះហើរសរុបចំនួន១៥ នៅក្នុងទីក្រុងចំនួន១០…
-
អាស៊ែបៃហ្សង់កាន់ទុក្ខថ្នាក់ជាតិដល់ជនរងគ្រោះស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ

អាស្តាណា ៖ រដ្ឋាភិបាលអាស៊ែបៃហ្សង់បានកំណត់យកថ្ងៃព្រហស្បតិ៍នេះ ជាថ្ងៃបុណ្យជាតិកាន់ទុក្ខដល់ជនរងគ្រោះស្លាប់ចំនួន៣៨នាក់ នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះដឹកអ្នកដំណើរមួយគ្រឿងធុន Embraer 190 នៅក្បែរទីក្រុងAktau របស់ប្រទេសកាហ្សាក់ស្ថាន។ ប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev បានចុះហត្ថលេខាលើបទបញ្ជាផ្លូវការមួយ ដើម្បីប្រារព្ធទិវាកាន់ទុក្ខថ្នាក់ជាតិនេះ ដើម្បីឆ្លើយតបទៅនឹងសោកនាដកម្មធ្លាក់យន្តហោះកាលពីថ្ងៃពុធទី២៥ ខែធ្នូ ឆ្នាំ២០២៤។ យន្តហោះនេះធ្វើប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ Azerbaijan Airlines។ ក្រុមហ៊ុនអាកាសចរណ៍អាស៊ែបៃហ្សង់ បាននិយាយសេចក្តីថ្លែងការណ៍មួយថា យន្តហោះ Embracer 190 មានគោលដៅធ្វើដំណើរចេញពីទីក្រុង Baku ឆ្ពោះទៅកាន់ទីក្រុង Grozny ក្នុងតំបន់ Chechnya របស់ប្រទេសរុស្ស៉ី ប៉ុន្តែវាត្រូវបានបង្ខំឱ្យធ្វើការចុះចតបន្ទាន់នៅចម្ងាយប្រហែល៣គីឡូម៉ែត្រ ពីទីក្រុង Aktau របស់ប្រទេសកាហ្សាក់ស្ថាន។ ជើងហោះហើរលេខ J2-8243 នេះ ផ្ទុកអ្នកដំណើរ ៦៧នាក់ ក្នុងនោះមានអ្នកដំណើរ ៦២នាក់ និងក្រុមការងារយន្តហោះផ្ទាល់ចំនួន ៥នាក់ ហើយបើតាមក្រុមមន្ត្រីកាហ្សាក់ស្ថាន អ្នកដំណើរចំនួន ២៩នាក់នៅរស់រានមានជីវិត និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ប្រព័ន្ធផ្សព្វផ្សាយកាហ្សាក់ស្ថានបានរាយការណ៍ថា អ្នកដំណើរដែលជិះនៅលើយន្តហោះនោះ មានពលរដ្ឋ ៣៧នាក់មកពីអាស៊ែបៃហ្សង់, ១៦នាក់មកពីរុស្ស៊ី,…
-
វៀតណាមបានចំណូល៣ពាន់លានដុល្លារពីការនាំចេញទុរេន ក្នុងរយៈពេល១១ខែ

ហាណូយ៖ ទិន្នន័យគយបានបង្ហាញថា ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៤ ការនាំចេញផ្លែទុរេនវៀតណាមបានកើនឡើង ៤៤% មានតម្លៃសរុប ៣,១ពាន់លានដុល្លារ នេះបើយោងតាមការចេញផ្សាយរបស់កាសែត VNexpress នៅថ្ងៃពុធនេះ។ VNexpress បានឲ្យដឹងទៀតថា ប្រទេសចិនគឺជាទីផ្សារដ៏ធំបំផុត ដែលគ្របដណ្តប់តម្លៃ ២.៨ពាន់លានដុល្លារ ឬ ស្មើនឹង៩០% នៃការនាំចេញទុរេនទាំងអស់ ហើយមានកំណើន ៤៣% ធៀបនឹងរយៈពេល១១ខែដូចគ្នា កាលពីឆ្នាំ២០២៣។ បន្ទាប់ពីចិន ប្រទេសថៃ គឺអ្នកទិញទុរេនវៀតណាម លំដាប់លេខ២, បន្ទាប់មក មាន ហុងកុង, ជប៉ុន ដែលសុទ្ធតែមានកំណើន នៃការបញ្ជាទិញទុរេនវៀតណាម។ សមាគមន៍បន្លែ និងផ្លែឈើវៀតណាមបានឲ្យដឹងថា ការនាំចេញទុរេន ត្រូវបានគេរំពឹងថា នឹងកើនឡើង បន្ថែមទៀត នៅឆ្នាំក្រោយ ខណៈដែលវៀតណាម ចាប់ផ្ដើមនាំចេញផលិតផលកែច្នៃពីផ្លែទុរេន បន្ថែមទៀត ទៅប្រទេសចិន។ ផលិតផល ដែលមានទាំងដំណាប់ទុរេន ប្រភេទនេះ នឹងនាំមកនូវតម្លៃច្រើន ជាងផ្លែធុរេនស្រស់ ហើយក៏ជួយកសិករដាំដុះ ស្របតាមស្តង់ដារគុណភាព បន្ថែមទៀត។ ប្រទេសវៀតណាមមានផ្ទៃដីប្រហែល ១៥៤,០០០ហិកតា សម្រាប់ដាំដុះផ្លែធុរេន ហើយទទួលបានផលទុរេន១,២…
-
Toyota គ្រោងសង់រោងចក្រផលិត Lexus អគ្គិសនីនៅចិន

បរទេស៖ ប្រភពព័ត៌មានបានឱ្យដឹង កាលពីថ្ងៃអង្គារថា ក្រុមហ៊ុនយក្សជប៉ុន Toyota គ្រោងនឹងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីរបស់ខ្លួន នៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន តែរោងចក្រនេះនឹងផលិតផ្តាច់មុខ តែម៉ាកប្រណីត Lexus ប្រភេទ EV តែប៉ុណ្ណោះ។ កាសែត Japantimes បានចេញផ្សាយ ដោយបានយោងតាមប្រភព ដែលដឹងពីរឿងនេះថា ក្រុមហ៊ុនផលិតរថយន្តឈានមុខគេមួយនេះ កំពុងចរចាជាមួយអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីធ្វើឱ្យរោងចក្រនេះ ក្លាយជាប្រតិបត្តិការផ្តាច់មុខរបស់ Toyota ទាំងស្រុង បន្ទាប់ពីមានបទប្បញ្ញត្តិការវិនិយោគបរទេស ពីរដ្ឋាភិបាលចិន។ បទប្បញ្ញត្តិនេះ ធ្លាប់ត្រូវបានក្រុមហ៊ុនឡានអគ្គិសនី យក្ស Tesla របស់សហរដ្ឋអាមេរិក ទទួលបាន ហើយបានសាងសង់រោងចក្រផលិតទាំងស្រុង នៅក្នុងទីក្រុងតែមួយរួចហើយ ដោយក្លាយជាក្រុមហ៊ុនផលិតរថយន្តបរទេសដំបូងគេ ដែលទាញយកអត្ថប្រយោជន៍ ពីបទប្បញ្ញត្តិនេះ។ ប្រភពបានបន្តថា Toyota មានបំណងសាងសង់រោងចក្រ ដែលបានគ្រោងទុកនេះ ឱ្យដំណើរការ នៅដើមឆ្នាំ២០២៧។ ប៉ុន្តែអ្នកពាក់ព័ន្ធក្នុងការចរចាបាននិយាយថា ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota នឹងនៅតែត្រូវការចរចាលក្ខខណ្ឌបន្ថែមទៀត ជាមួយសមភាគីចិន៕ ប្រភពពី Japantimes ប្រែសម្រួល៖ សារ៉ាត
-
អ្នកវិទ្យាសាស្រ្តរកឃើញខ្មោចកូនដំរីមានអាយុកាលជាង ៥ម៉ឺនឆ្នាំ

មូស្គូ ៖ អ្នកវិទ្យាសាស្ត្ររុស្ស៊ីបានបង្ហាញសាកសពកូនដំរីមួយក្បាល ដែលត្រូវបានគេជឿជាក់ថា មានអាយុកាលប្រហែល ៥០,០០០ឆ្នាំមកហើយ។ គិតមកទល់ពេលនេះ ដំរីប្រភេទនេះ ត្រូវបានគេរកឃើញចំនួន៦ក្បាលប៉ុណ្ណោះ ក្នុងនោះ ៥ក្បាលនៅរុស្ស៊ី និងមួយក្បាលទៀតនៅកាណាដា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC។ ខ្មោចកូនសត្វដំរីម៉ាំមុតនេះ មានដងខ្លួនស្រដៀងគ្នានឹងសត្វកូនដំរីសម័យកាលបច្ចុប្បន្ន ហើយវាត្រូវបានរកឃើញនៅមាត់ភ្នំភ្លើង Batagaika មានជម្រៅ ៨០ម៉ែត្រ ដែលមាត់ភ្នំភ្លើងនេះកាន់តែរីកធំដោយសារបម្រែបម្រួលអាកាសធាតុ នឯតំបន់ Yakutia ស្ថិតនៅដាច់ស្រយាលនៃតំបន់ស៊ីបេរី របស់ប្រទេសរុស្ស៊ី។ ឥឡូវនេះក្រុមអ្នកស្រាវជ្រាវកំពុងធ្វើពិសោធន៍សាកសពកូនដំរីនោះ។ កូនសត្វដំរីម៉ាំមុតនេះ ត្រូវបានអ្នកវិទ្យាសាស្រ្តដាក់ឈ្មោះថា Yana វាជាកូនដំរីញីដែលទើបនឹងមានអាយុប្រហែល ១ឆ្នាំ។ វាមានទម្ងន់នប្រហែល ១១០គីឡូក្រាម, កម្ពស់ ១,២០ម៉ែត្រ និងប្រវែងជាង ២ម៉ែត្រ។ ពេលនេះអ្នកវិទ្យាសាស្ត្រកំពុងធ្វើតេស្តដើម្បីបញ្ជាក់ថាវាស្លាប់នៅពេលណា។ កាលពីខែមុន អ្នកវិទ្យាសាស្ត្រនៅក្នុងតំបន់ស៊ីបេរីដដែល ក៏ទើបបង្ហាញសាកសពរបស់សត្វឆ្មាជំនាន់បុរាណ ដែលគេជឿជាក់ថា មានអាយុកាលប្រហែល ៣២,០០០ឆ្នាំ។ ហើយកាលពីដើមឆ្នាំនេះ សាកសពរបស់ឆ្កែចចកមានអាយុកាល ៤៤,០០០ឆ្នាំក៏ត្រូវបានគេរកឃើញផងដែរ៕ ប្រភព ៖ BBC ប្រែសម្រួល ៖ ឈឹម ទីណា
-
មេដឹកនាំអ៊ីស្រាអែលផ្ញើសារបន្តប្រយុទ្ធ ក្នុងថ្ងៃបុណ្យណូអែល

បរទេស ៖ អំឡុងការថ្លែងសារ ក្នុងឱកាសបុណ្យណូអែលឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអង្គារ បានលើកឡើងថា មានការគាំទ្រយ៉ាងខ្ជាប់ខ្ជួន ពីក្រុមគ្រិស្តបរិស័ទ ទូទាំងពិភពលោក សម្រាប់ការបន្តប្រយុទ្ធរបស់អ៊ីស្រាអែល ប្រឆាំងនឹងអ្វី ដែលលោកហៅថា «កម្លាំងនៃអំពើអាក្រក់»។ គួរបញ្ជាក់ថា គ្រិស្តសាសនិក នៅអ៊ីស្រាអែល និងទឹកដីប៉ាឡេស្ទីន កំពុងរៀបចំពិធីបុណ្យណូអែល ដ៏ស្រងូតស្រងាត់ ក្នុងពេលដែលសង្រ្គាម នៅតំបន់ ហ្គាហ្សា ស្ទ្រីប បានអូសបន្លាយ ដល់ឆ្នាំទីពីរ ជាប់ៗគ្នា។ លោក Netanyahu បាននិយាយថា «អ្នកបានឈរនៅខាងយើង ដោយអត់ធ្មត់ និង ជាប់លាប់ ខណៈអ៊ីស្រាអែល ការពារអរិយធម៌របស់យើង ប្រឆាំងនឹងអំពើព្រៃផ្សៃ»។ លោកបន្តថា «យើងស្វែងរកសន្តិភាពជាមួយអ្នកដែលប្រាថ្នាសន្តិភាព ជាមួយយើង ប៉ុន្តែ យើងនឹងធ្វើអ្វីដែលចាំបាច់ ដើម្បីការពាររដ្ឋ ជ្វីហ្វ តែមួយ ជាឃ្លាំង និងជាប្រភពនៃមរតករួម របស់យើង»។ លោក Netanyahu បាននិយាយទៀតថា «អ៊ីស្រាអែល…
-
ឆ្នាំក្រោយ! ថៃគ្រោងទាក់ទាញទេសចរបរទេស៤០លាននាក់

បរទេស៖ រដ្ឋមន្ត្រីទេសចរណ៍ថៃ បានប្រកាស កាលពីថ្ងៃអង្គារថា អាជ្ញាធរទេសចរណ៍ ហៅកាត់ TAT មានគោលដៅ ទាក់ទាញភ្ញៀវទេសចរបរទេស ឲ្យបានចំនួន ៤០លាននាក់ នៅឆ្នាំ២០២៥។ ប្រភពបានបន្ថែមទៀតថា ក្នុងចំនួននេះ នឹងបង្កើតប្រាក់ចំណូលបាន ២.៨ពាន់ពាន់លានបាត ឬ ជាង៨០ពាន់លានដុល្លារអាមេរិក នេះបើតាមកាសែត The Nation។ បើតាមប្រភព រដ្ឋមន្ត្រីទេសចរណ៍ និងកីឡា លោក Sorawong Thienthong បានអះអាងថា រដ្ឋាភិបាលកំពុងពឹងផ្អែក លើយុទ្ធនាការ «Amazing Thailand Grand Tourism and Sports Year 2025» របស់ខ្លួន ដើម្បីសម្រេចបានកំណើននេះ។ បើតាម លោក Sorawong ដដែល ប្រទេសថៃ រំពឹងស្រូបទាញភ្ញៀវទេសចរបរទេស បានប្រមាណ ៣៥លាននាក់ ទៅលេងកម្សាន្ត នៅប្រទេសថៃ ក្នុងឆ្នាំ២០២៤។ លោក Sorawong បាននិយាយថា ជាមធ្យម…
-
របាយការណ៍ ៖ សង្គ្រាមពន្ធលោក ត្រាំ នឹងទាញទម្លាក់ GDP សកល ០.៣ភាគរយ

វ៉ាស៊ីនតោន ៖ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ហៅកាត់ JETRO បានព្យាករថា វាទំនងជាកើតឡើងដែលថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោក នឹងត្រូវធ្លាក់ចុះដល់ទៅ ០.៣ភាគរយ ប្រសិនបើប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump បន្តផែនការរបស់គាត់ ក្នុងការតម្លើងពន្ធលើប្រទេសម៉ិកស៊ិក កាណាដា និងចិន។ ការរំពឹងទុកបែបនេះរបស់ JETRO កើតឡើងស្របពេលដែលលោក Trump បានប្រកាសថា លោកនឹងដាក់ពន្ធ ២៥ភាគរយលើការនាំចូលពីម៉ិកស៊ិក និងកាណាដា បន្ទាប់ពីលោកចូលកាន់តំណែងជាផ្លូវការក្នុងខែមករាដើមឆ្នាំក្រោយ ប្រសិនបើប្រទេសទាំងនោះមិនបញ្ឈប់ជនអន្តោប្រវេសន៍ខុសច្បាប់ និងគ្រឿងញៀនហូរចូលទឹកដីសហរដ្ឋអាមេរិក។ មិនត្រឹមតែប៉ុណ្ណោះ លោក Trump ក៏គ្រោងនឹងដំឡើងពន្ធបន្ថែម ១០ភាគរយលើទំនិញពីប្រទេសចិនផងដែរ។ លោក Isono Ikumo ដែលជាអនុប្រធានអ្នកស្រាវជ្រាវនៅវិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ JETRO បានប៉ាន់ប្រមាណថា សង្គ្រាមពន្ធរបស់លោក Trump អាចនឹងធ្វើឱ្យ GDP របស់ម៉ិកស៊ិកធ្លាក់ចុះ ៣.៨ភាគរយ, កាណាដាធ្លាក់ចុះ ១.២ភាគរយ និង ចិនធ្លាក់ចុះ ០.៣ភាគរយ ដោយសារការដំឡើងពន្ធលើរថយន្ត, ការកែច្នៃម្ហូបអាហារ,…
-
ជីវិតថ្លៃ! មនុស្ស ២៨នាក់នៅរស់ ក្រោយយន្តហោះមួយគ្រឿងផ្ទុកអ្នកដំណើរ ៦៧នាក់ធ្លាក់នៅកាហ្សាក់ស្ថាន

អាស្តាណា ៖ អាជ្ញាធរកាហ្សាក់ស្ថានបានរាយការណ៍ថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿងមានគោលដៅហោះហើរចេញពីប្រទេសអាស៊ែរបៃហ្សង់ សំដៅទៅកាន់ប្រទេសរុស្ស៊ី បានជួបគ្រោះថ្នាក់ធ្លាក់ឆេះនៅក្បែរទីក្រុង Aktau របស់ប្រទេសកាហ្សាក់ស្ថាន នៅក្នុងថ្ងៃពុធនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរ៉យទ័រ។ យន្តហោះ Embracer 190 ជើងហោះហើរលេខ J2-8243 របស់ក្រុមហ៊ុនអាកាសចរណ៍អាស៊ែរបៃហ្សង់នេះ មានផ្ទុកមនុស្សសរុបចំនួន ៦៧នាក់ ក្នុងនោះអ្នកដំណើរចំនួន ៦២នាក់ និងក្រុមការងារលើយន្តហោះចំនួន ៥នាក់ មានគោលដៅហោះហើរចេញពីទីក្រុង Baku របស់ប្រទេសអាស៊ែរបៃហ្សង់ ឆ្ពោះទៅកាន់ទីក្រុង Grozny ភាគខាងត្បូងប្រទេសរុស្ស៊ី។ ប៉ុន្តែជាអកុសល វាត្រូវបានបង្ខំឱ្យធ្វើការចុះចតបន្ទាន់ នៅចម្ងាយប្រហែល ៣គីឡូម៉ែត្រ ពីទីក្រុង Aktau របស់ប្រទេសកាហ្សាក់ស្ថាន។ ក្រសួងសង្គ្រោះបន្ទាន់កាហ្សាក់ស្ថានបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកដំណើរចំនួន ២៨នាក់នៅរស់រានមានជីវិត នៅក្នុងហេតុការណ៍ធ្លាក់ឆេះយន្តហោះនេះ ហើយពួកគេត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ នេះបើតាមការចេញផ្សាយដោយកាសែតបារាំង AFP។ ផ្អែកតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Interfax បានឱ្យដឹងថា មូលហេតុនៅពីក្រោយគ្រោះថ្នាក់នេះ ពុំទាន់ត្រូវបានបញ្ជាក់ច្បាស់នៅឡើយទេ ប៉ុន្តែយោងតាមការសន្និដ្ឋានបឋមរបស់អាជ្ញាធរកាហ្សាក់ស្ថានបាននិយាយថា យន្តហោះនេះទំនងជាធ្លាក់ដោយសារបញ្ហាបច្ចេកទេស។ ចំណែកក្រុមឃ្លាំមើលអាកាសចរណ៍របស់រុស្ស៊ីបានបញ្ជាក់ថា អ្នកបើកយន្តហោះបានសម្រេចចិត្តចុះចតបន្ទាន់ បន្ទាប់ពីបានហោះបុកសត្វស្លាប។ យ៉ាងណា អាជ្ញាធរកាហ្សាក់ស្ថានបាននឹងកំពុងបើកការស៊ើបអង្កេតបន្ទាន់៕ ប្រភព…
-
ជប៉ុនសំងំស្រាវជ្រាវអភិវឌ្ឍផ្ទះអាចឱ្យមនុស្សរស់នៅលើឋានព្រះចន្ទ

តូក្យូ ៖ សាកលវិទ្យាល័យ និងក្រុមហ៊ុនសំណង់របស់ប្រទេសជប៉ុន បានចាប់ដៃគ្នាស្រាវជ្រាវអភិវឌ្ឍផ្ទះ ដែលមានសមត្ថភាពបង្កើតទំនាញសិប្បនិម្មិត អាចឲ្យមនុស្សរស់នៅលើឋានព្រះចន្ទ ក្រោមលក្ខខណ្ឌស្រដៀងនឹងមនុស្សនៅលើផែនដី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Kyodo News។ សាកលវិទ្យាល័យ Kyoto និងក្រុមហ៊ុន Kajima Corp មានគោលបំណងរួមគ្នាសាងសង់ផ្ទះគំរូនៅលើដីហៅថា “Neo Lunar Glass” ជារចនាសម្ព័ន្ធ paraboloid ដែលបង្កើតទំនាញតាមរយៈការបង្វិលនៅត្រឹមឆ្នាំ២០៣០។ លោកសាស្ត្រាចារ្យ Yosuke Yamashiki ដែលជានាយកមជ្ឈមណ្ឌលអវកាសវិទ្យាមនុស្សនៅសាកលវិទ្យាល័យក្យូតូ បាននិយាយថា គម្រោងនេះ ទាមទារឲ្យមានការលោតផ្លោះផ្នែកបច្ចេកវិទ្យាដ៏សំខាន់ ប៉ុន្តែយើងមានបំណងសម្រេចវា និងត្រួសត្រាយផ្លូវសម្រាប់អាណានិគមអវកាស។ បច្ចេកវិទ្យានេះ ត្រូវបានរំពឹងថា នឹងជួយដោះស្រាយការព្រួយបារម្ភ អំពីផលប៉ះពាល់អវិជ្ជមាន នៃការប៉ះពាល់នឹងមីក្រូទំនាញយូរនៅលើរាងកាយមនុស្ស រួមទាំងការប៉ះពាល់ឆ្អឹង និងសាច់ដុំ។ ផ្ទះមានរចនាសម្ព័ន Lunar Glass នឹងមានអង្កត់ផ្ចិតប្រហែល ២០០ម៉ែត្រ និងកម្ពស់ ៤០០ម៉ែត្រ ដែលមានសមត្ថភាពអាចឱ្យមនុស្សស្នាក់នៅបានដល់ទៅ ១០,០០០នាក់។ ផ្ទះគំរូខ្នាត ១:២០០០ ត្រូវបានបង្ហាញ នៅពេលសាកលវិទ្យាល័យ Kyoto និងក្រុមហ៊ុន Kajima…