Category: ព័ត៌មានអន្តរជាតិ

  • ធ្លាក់យន្តហោះប្រេស៊ីលនៅតំបន់ពាណិជ្ជកម្មស្លាប់ទាំងអស់

    ធ្លាក់យន្តហោះប្រេស៊ីលនៅតំបន់ពាណិជ្ជកម្មស្លាប់ទាំងអស់

    បរទេស៖ អាជ្ញាធរការពារស៊ីវិលនៃប្រទេសប្រេស៊ីល បាននិយាយថា សមាជិក១០នាក់ នៃគ្រួសារមួយបានស្លាប់ទាំងអស់ កាលពីព្រឹកថ្ងៃអាទិត្យ នៅពេលដែលយន្តហោះខ្នាតតូចរបស់ពួកគេ បានធ្លាក់ចូលទៅលើសង្កាត់ពាណិជ្ជកម្មមួយ ស្ថិតក្នុងទីក្រុង Gramado ភាគខាងត្បូង ប្រទេស។ ប៉ូលិសបានរៀបរាប់ថា យន្តហោះប្រភេទ Piper Cheyenne 400 turboprop ត្រូវបញ្ជាឲ្យហោះហើរដោយពាណិជ្ជករម្នាក់ ឈ្មោះ Luiz Claudio Salgueiro Galeazzi ហើយអ្នកដំណើរទាំងអស់គឺជាសមាជិកគ្រួសាររបស់លោក។ លេខាធិការដ្ឋានសន្តិសុខរដ្ឋ Rio Grande do Sul បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះបានធ្លាក់ភ្លាមៗ បន្ទាប់ពីហោះចេញពីទីក្រុង Canela ក្បែរនោះ ដោយដំបូងឡើយ បានហោះទៅបុកបំពង់ផ្សែង របស់អគារមួយ។ បន្ទាប់មក បន្តបុកផ្ទះ មុនពេលធ្លាក់ ទៅលើហាងលក់គ្រឿងសង្ហារឹម ហើយផ្ទះសំណាក់មួយផ្សេងទៀត ក៏ខូចខាតដែរ។ ប៉ូលីសបន្ថែមថា ក្រៅពីស្លាប់មនុស្សទាំងអស់លើយន្តហោះ ក៏មានមនុស្ស ជិត២០នាក់ផ្សេងទៀត នៅលើដី ក៏បានរងរបួសដែរ ដោយក្នុងនោះ ពីរនាក់ របួសធ្ងន់ធ្ងរ។ មូលហេតុនៃគ្រោះថ្នាក់នេះ…

  • Trump បដិសេធការលើកឡើងថា Elon Musk ទើបជាប្រធានាធិបតីពិត

    Trump បដិសេធការលើកឡើងថា Elon Musk ទើបជាប្រធានាធិបតីពិត

    អាមេរិក៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បាន ច្រានចោលការតិះដៀល ដែលថា Elon Musk ទើបជាប្រធានាធិបតី ឬ ជាអ្នកមានអំណាចពិតប្រាកដ នៅពីក្រោយប្រធានាធិបតីជាប់ឆ្នោតរ បស់សហរដ្ឋអាមេរិក Trump នេះបើតាមកាសែត Al Jazeera។ បើតាមប្រភព អំឡុងសុន្ទរកថា នៅរដ្ឋ Arizona កាលពីថ្ងៃអាទិត្យ លោក Donald Trump បានរុញច្រានគំនិតដែលថា លោកបាន «ប្រគល់តំណែងប្រធានាធិបតី» ទៅឲ្យមហាសេដ្ឋី Elon Musk ដែលបានដើរតួយ៉ាងលើសលប់ នៅក្នុងការផ្លាស់ប្តូរប្រធានាធិបតីជាប់ឆ្នោត ចូលទៅក្នុងសេតវិមាន។ ការអត្ថាធិប្បាយ របស់លោក Trump បានធ្វើក្រោយពេលប៉ុន្មានថ្ងៃ ដែលលោកមហាសេដ្ឋី ជាម្ចាស់ក្រុមហ៊ុន Tesla និង SpaceX រូបនេះ បានធ្វើអន្តរាគមន៍ ជាមួយប្រធានាធិបតីជាប់ឆ្នោត ដើម្បីបំបែកច្បាប់ថវិកា ដែលបានចរចា នៅក្នុងសភា។ ឧប្បត្តិហេតុនេះគឺជារឿងចុងក្រោយបង្អស់ដែលលោក Musk បានដើរតួយ៉ាងធំ ជាធម្មតា នៅក្នុងរដ្ឋបាល…

  • រុស្ស៊ីកំពុងផលិតវ៉ាក់សាំងមហារីកចាក់ឲ្យពលរដ្ឋ

    រុស្ស៊ីកំពុងផលិតវ៉ាក់សាំងមហារីកចាក់ឲ្យពលរដ្ឋ

    មូស្គូ ៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋរស្ស៊ី TASS ប្រទេសមួយនេះបានអះអាងថា ខ្លួនបាននិងកំពុងផលិតវ៉ាក់សាំងមហារីក ជាវ៉ាក់សាំងដែលប្រើប្រភេទថ្មីនៃបច្ចេកទេស mRNA។ វ៉ាក់សាំងនេះត្រូវបានកំណត់ សម្រាប់ការដាក់ចេញឲ្យប្រើប្រាស់ ជាសាធារណៈ នៅដើមឆ្នាំ២០២៥ ហើយនឹងអាចរកបាន ដោយឥតគិតថ្លៃ សម្រាប់ពលរដ្ឋរុស្ស៊ី។ វ៉ាក់សាំងនេះផ្តោតលើការព្យាបាលជំងឺមហារីក ជាជាងការការពារ ដោយប្រើផ្នែកនៃដុំសាច់ផ្ទាល់ខ្លួនរបស់អ្នកជំងឺ ដើម្បីជួយជំរុញប្រព័ន្ធភាពស៊ាំ និងវាយប្រហារការលូតលាស់កោសិកាមហារីក។ បើតាមលោក Andrey Kaprin ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រវិទ្យុសកម្ម បានបញ្ជាក់ថា វ៉ាក់សាំងនេះនឹងមិនគិតថ្លៃ សម្រាប់អ្នកជំងឺទេ ទោះបីជាថ្នាំនីមួយៗ រដ្ឋត្រូវចំណាយប្រហែល ២,៨៦៩ដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ Tass ដដែល។ យ៉ាងណាមិញ ព័ត៌មានលម្អិតអំពីឈ្មោះផ្លូវការ របស់វ៉ាក់សាំង មិនទាន់ត្រូវបានបង្ហាញឲ្យដឹងទេ ហើយប្រភេទមហារីកដែលវានឹងព្យាបាល ក៏នៅមិនទាន់ច្បាស់ នៅឡើយនោះដែរ៕ ប្រភពពី Economic times ប្រែសម្រួល៖ សារ៉ាត

  • នាយករដ្ឋមន្ត្រីម៉ាឡេស៊ីតែងតាំងលោកថាក់ស៊ីនជាទីប្រឹក្សា

    នាយករដ្ឋមន្ត្រីម៉ាឡេស៊ីតែងតាំងលោកថាក់ស៊ីនជាទីប្រឹក្សា

    បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានតែងតាំងមហាសេដ្ឋី, អ្នកនយោបាយចាស់វស្សា និងជាអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាទីប្រឹក្សាផ្ទាល់របស់លោក សម្រាប់ពេលដែលលោកក្លាយជាប្រធានអាស៊ាន នៅឆ្នាំក្រោយ នេះបើតាមកាសែត VNexpress។ លោក អាន់វ៉ា បាននិយាយថា តួនាទីរបស់លោក ថាក់ស៊ីន ក្នុងអំឡុងពេលដឹកនាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នឹងស្ថិតក្នុងសមត្ថភាពក្រៅផ្លូវការមួយ រួមជាមួយនឹងទីប្រឹក្សា មកពីប្រទេសមួយចំនួន ទៀត ក្នុងចំណោមរដ្ឋសមាជិក ទាំង១០ របស់ប្លុកនេះ។ លោក Anwar បានធ្វើសេចក្តីប្រកាសបែបនេះ ក្នុងអំឡុងពេលមានដំណើរទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៊ី របស់នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra ដែលជាកូនស្រីពៅ របស់លោកថាក់ស៊ីន និងជាសមាជិកទីបួននៃគ្រួសាររបស់ពួកគេ ដែលកាន់មុខតំណែងនយោបាយកំពូល របស់ប្រទេសថៃ។ លោក Anwar បាននិយាយអំពីលោក Thaksin ក្នុងអំឡុងសន្និសីទកាសែតរួម ជាមួយលោកស្រីPaetongtarn ថា «សូមអរគុណចំពោះការយល់ព្រមចំពោះរឿងនេះ ព្រោះយើងត្រូវការអត្ថប្រយោជន៍ កើតចេញពីបទពិសោធន៍ របស់រដ្ឋបុរស បែបនេះ»។ លោក…

  • Volkswagen នឹងកាត់បន្ថយការងារ ៣៥,០០០កន្លែង

    Volkswagen នឹងកាត់បន្ថយការងារ ៣៥,០០០កន្លែង

    បរទេស៖ ក្រុមហ៊ុនផលិតឡានដ៏ធំ របស់ប្រទេសអាល្លឺម៉ង់ Volkswagen នឹងកាត់បន្ថយការងារបុគ្គលិក ចំនួន ៣៥,០០០នាក់ នៅក្នុងប្រទេសអាល្លឺម៉ង់ នៅឆ្នាំ២០៣០។ តំណាងក្រុមហ៊ុនផលិតរថយន្ត Volkswagen បាននិយាយ កាលពីថ្ងៃសុក្រថា ខ្លួនគ្រោងនឹងកាត់បន្ថយការងារប្រហែល ៣៥,០០០កន្លែង នៅក្នុងប្រទេសអាឡឺម៉ង់ នៅឆ្នាំ ២០៣០ ក្រោមកិច្ចព្រមព្រៀងមួយ ដែលធ្វើឡើង ជាមួយសហជីព។ ផែនការនេះមានគោលបំណងសន្សំប្រាក់ ពីការចំណាយរបស់ក្រុមហ៊ុន ចំនួន៤ពាន់លានអឺរ៉ូ ឬស្មើនឹង ៤.២ ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ លោក Thomas Schaefer នាយកប្រតិបត្តិ នៃក្រុមហ៊ុនរថយន្តយក្ស Volkswagen ដែលរងគ្រោះដោយវិបត្តិនៅប្រទេសអាល្លឺម៉ង់ មានប្រសាសន៍ថា សហជីព IG Metall និងក្រុមហ៊ុនផលិតរថយន្តរបស់លោក បានឈានដល់ «កិច្ចព្រមព្រៀងដ៏ល្អ» បន្ទាប់ពីមានការចរចា រយៈពេល៥ថ្ងៃ។ កិច្ចព្រមព្រៀងនេះ ពាក់ព័ន្ធនឹងផែនការសន្សំប្រាក់ ច្រើនពាន់លានអឺរ៉ូ ដែលបង្ហាញពីការបាត់បង់ការងារ នាពេលអនាគត ប៉ុន្តែ រារាំងការបិទរោងចក្រសំខាន់ៗ ភ្លាមៗ។ ក្រុមហ៊ុន Volkswagen បានចេញសេចក្តីថ្លែងការណ៍មួយ…

  • វៀតណាមដាក់គោលដៅស្រូបទាញទេសចរបរទេស២៣លាននាក់ នៅឆ្នាំ២០២៥

    វៀតណាមដាក់គោលដៅស្រូបទាញទេសចរបរទេស២៣លាននាក់ នៅឆ្នាំ២០២៥

    ហាណូយ ៖ កាសែត VNexpress បានចេញផ្សាយថា វៀតណាមបានកំណត់គោលដៅ ស្វាគមន៍ភ្ញៀវអន្តរជាតិ ចន្លោះពី ២២ ទៅ ២៣លាននាក់ នៅឆ្នាំក្រោយ កើនឡើង ២៨% បើធៀបនឹងតួលេខ នៅឆ្នាំ២០២៤នេះ។ ថ្លែងនៅក្នុងសន្និសីទ​មួយ កាលពីថ្ងៃព្រហស្បតិ៍ លោក ​Pham Van Thuy អនុប្រធានរដ្ឋបាលទេសចរណ៍ជាតិវៀតណាម បានមានប្រសាសន៍ថា ឧស្សាហកម្មទេសចរណ៍របស់ប្រទេសនេះបានរួមចំណែកយ៉ាងសំខាន់ ក្នុងកំណើន GDP ឬ ផលិតផលក្នុងស្រុកសរុប ដោយបានបង្កើតការងារជាច្រើន និងលើកកំពស់គុណភាពជីវិតរបស់ប្រជាជន។ លោកថា នៅឆ្នាំ២០២៥ វិស័យនេះ មានគោលបំណងស្តារឡើងវិញ យ៉ាងពេញលេញ ឲ្យដល់កម្រិត មុនការរាតត្បាតជំងឺ។ វៀតណាមត្រូវបានគេរំពឹងថា នឹងស្វាគមន៍ភ្ញៀវទេសចរបរទេសសរុប ចន្លោះពី ១៧លាននាក់ ទៅ ១៧លាន៥សែននាក់ នៅឆ្នាំ២០២៤នេះ។ គិតត្រឹមខែវិច្ឆិកា ប្រទេសវៀតណាមបានកត់ត្រា ពីការមកដល់របស់ភ្ញៀវអន្តរជាតិ ចំនួន ១៥លាន៨សែននាក់ និងទទួលបានប្រាក់ចំណូល ពីវិស័យទេសចរណ៍ ចំនួន ២៩ពាន់លានដុល្លារ៕ ប្រភពពី…

  • ទ័ពជើងទឹកស្រីលង្កាសង្គ្រោះជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ១០០នាក់

    ទ័ពជើងទឹកស្រីលង្កាសង្គ្រោះជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ១០០នាក់

    បរទេស ៖ កងទ័ពជើងទឹកនៃប្រទេស ស្រីលង្កា បាននិយាយ កាលពីថ្ងៃសុក្រថា ខ្លួនបានជួយសង្គ្រោះ ជនភៀសខ្លួន រ៉ូហ៊ីងយ៉ា ចំនួន ១០២នាក់ ដែលធ្វើដំណើរផ្សងព្រេង ពីប្រទេសមីយ៉ាន់ម៉ា ជាប្រទេសដែលកំពុងហែកហួរដោយសង្រ្គាម។ ទាហានបាននិយាយថា ពួកគេត្រូវបានសង្គ្រោះចេញពីតំបន់នេសាទ នៃប្រទេសប្រទេសជាកោះ ស្ថិតមហាសមុទ្រឥណ្ឌាមួយនេះ ហើយបាននាំពួកគេ ទៅកាន់កំពង់ផែ ដោយសុវត្ថិភាព។ អ្នកនាំពាក្យកងទ័ពជើងទឹកបាននិយាយថា ក្រុមនេះ រួមមានទាំង កុមារចំនួន ២៥ នាក់ ត្រូវបាននាំទៅកាន់កំពង់ផែ Trincomalee ភាគខាងកើត របស់ប្រទេសស្រីលង្កា ។ ប្រភពបានបន្ថែមទៀតថា អាហារ និងទឹក ត្រូវបានផ្តល់ជូន ហើយ ការត្រួតពិនិត្យវេជ្ជសាស្រ្ត ក៏ត្រូវធ្វើឡើង ផងដែរ។ ជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា ភាគច្រើន ត្រូវបានបៀតបៀនយ៉ាងខ្លាំង នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយពួកគេរាប់ពាន់នាក់ តែងតែប្រថុយជីវិត ជារៀងរាល់ឆ្នាំ ក្នុងការធ្វើដំណើរ ឆ្លងកាត់តាមសមុទ្រដ៏វែង ដែលភាគច្រើន ធ្វើដំណើរទៅតំបន់ភាគអាគ្នេយ៍ ពោលគឺឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី ឬ ឥណ្ឌូនេស៊ី។ សម្រាប់ទូកចុងក្រោយនេះ…

  • នាយករដ្ឋមន្ត្រីថៃស្ថិតក្នុងចំណោមស្ត្រីមានឥទ្ធិពលបំផុតរបស់ទស្សនាវដ្ដី Forbes

    នាយករដ្ឋមន្ត្រីថៃស្ថិតក្នុងចំណោមស្ត្រីមានឥទ្ធិពលបំផុតរបស់ទស្សនាវដ្ដី Forbes

    បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានជាប់ចំណាត់ថ្នាក់ទី ២៩ ក្នុងបញ្ជីទស្សនាវដ្តីអាមេរិក Forbes ឆ្នាំ២០២៤ ជាស្ត្រីដែលមានឥទ្ធិពលបំផុតទាំង ១០០ របស់ពិភពលោក នេះបើតាមកាសែត VNepxress។ បើតាមប្រភពបានឲ្យដឹងថា ទស្សនាវដ្តី Forbes ដែលជាការបោះពុម្ពផ្សាយពាណិជ្ជកម្ម និងហិរញ្ញវត្ថុឈានមុខគេក៏បានផ្តល់ចំណាត់ថ្នាក់ដល់លោកស្រីថា ជាស្ត្រីមានឥទ្ធិពលបំផុតទីបី នៅអាស៊ី ផងដែរ។ ការទទួលស្គាល់នេះ បង្ហាញពីការរួមចំណែករបស់លោកស្រី ក្នុងនាមនាយករដ្ឋមន្ត្រីជាស្ត្រីក្មេងបំផុតរបស់ប្រទេសថៃ និងការយកចិត្តទុកដាក់ របស់លោកស្រី ក្នុងការដោះស្រាយបញ្ហាប្រឈមថ្នាក់ជាតិ ចាប់តាំងពីចូលកាន់តំណែង។ រដ្ឋមន្ត្រីទីស្តីការនាយករដ្ឋមន្ត្រី លោកស្រី Jiraporn Sinthuprai បានសរសើរពីសមិទ្ធិផលរបស់លោកស្រី Paetongtarn ដោយលើកឡើងពីការដឹកនាំប្រកបដោយលទ្ធផល របស់លោកស្រី ក្នុងអំឡុងពេលទឹកជំនន់រីករាលដាលនៅតាមបណ្តាខេត្តនានា និងការឆ្លើយតបយ៉ាងឆាប់រហ័សចំពោះឧបទ្ទវហេតុ ភ្លើងឆេះរថយន្តសាលា ដ៏សោកនាដកម្ម។ រដ្ឋបាលរបស់លោកស្រី បានដាក់ចេញនូវគោលនយោបាយដែលមានឥទ្ធិពល រួមមាន ការព្យួរបំណុល រយៈពេល ៣ ឆ្នាំសម្រាប់កសិករ, ការចូលប្រទេស ដោយគ្មានទិដ្ឋាការ ដើម្បីជំរុញទេសចរណ៍ និងកម្មវិធីស្តារសេដ្ឋកិច្ច ផ្តល់ប្រាក់ ១ម៉ឺនបាត…

  • Cristiano Ronaldo សម្ងែងយន្តហោះឯកជនលឿនបំផុតក្នុងលោកតម្លៃ ៧៣លានដុល្លារ

    Cristiano Ronaldo សម្ងែងយន្តហោះឯកជនលឿនបំផុតក្នុងលោកតម្លៃ ៧៣លានដុល្លារ

    រីយ៉ាដ ៖ Cristiano Ronaldo ដែលជាអត្តពលិកបាល់ទាត់ពិភពលោក មានទ្រព្យសម្បត្តិច្រើនជាងគេបំផុតមួយរូប បានបង្ហាញយន្តហោះឯកជនថ្មីមួយគ្រឿងរបស់លោក ដែលត្រូវបានគេរាយការណ៍រថា វាមានតម្លៃដល់ទៅ ៧៣លានដុល្លារឯណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន al-arabiya។ ប្រភពបានទម្លាយឱ្យដឹងថា ជាមួយនឹងការរចនាដ៏អស្ចារ្យរបស់វា យន្តហោះ Gulfstream G650 របស់ Ronaldo គឺជាប្រភេទយន្តហោះឯកជនមានល្បឿនលឿនបំផុតមួយ ដែលអាចហោះហើរក្នុងចម្ងាយដល់ទៅជាង ១២,០០០គីឡូម៉ែត្រឯណោះ ហើយក៏ជាយន្តហោះមួយស្ថិតក្នុងចំណោមយន្តហោះលឿនបំផុតនៅលើពិភពលោក។ យន្តហោះដ៏ទំនើបនេះ មានកាប៊ីនមួយសម្រាប់មនុស្ស៣នាក់ស្នាក់នៅផ្សេងគ្នា ហើយអាចផ្ទុកអ្នកដំណើរបានដល់ទៅ ១៩នាក់។ យន្តហោះឯកជនថ្មីរបស់កំពូលកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ មានលក្ខណៈខុសប្លែកពីគេ ដោយតួខ្លួនវាធ្វើពីលោហធាតុភ្លឺចែងចាំង រំលេចដោយអក្សរ CR7 រួមជាមួយនឹងរូបភាពពណ៌ខ្មៅ ដែលបង្ហាញពីស្តាយអបអរសាទរដ៏ល្បីនៅលើពិភពលោករបស់គាត់។ យោងតាមរបាយការណ៍ដែលចុះផ្សាយដោយសារព័ត៌មាន The Sun បានឱ្យដឹងថា Ronaldo ពីមុនជាម្ចាស់យន្តហោះ Gulfstream G200 តែលោកបានលក់វា ដើម្បីវ៉ៃឡើងស៊េរី Gulfstream G650 វិញ។ គួរបញ្ជាក់ថា Ronaldo ដែលឥឡូវនេះលេងឱ្យក្លឹបបាល់ទាត់អារ៉ាប៊ីសាអូឌីត Al Nassr បានឈរនៅលើកំពូលតារាងរបស់ទស្សនាវដ្តី Forbes ក្នុងនាមជាអត្តពលិករកប្រាក់ចំណូលបានច្រើនបំផុតសម្រាប់ឆ្នាំ…

  • ចិនបំបែកឯតទគ្គកម្មពិភពលោក ដើរក្នុងលំហអាកាសយូរបំផុតដល់ ៩ម៉ោង

    ចិនបំបែកឯតទគ្គកម្មពិភពលោក ដើរក្នុងលំហអាកាសយូរបំផុតដល់ ៩ម៉ោង

    ប៉េកាំង ៖ អវកាសយានិកចិនពីរនាក់នៅលើស្ថានីយអវកាស Tiangong បានបំបែកឯតទគ្គកម្មពិភពលោក សម្រាប់ការដើរក្នុងលំហអាកាសបានយូរបំផុត ដោយបានបំបែកកំណត់ត្រាកាលពីជាង ២ទសវត្សរ៍មុន ដោយកម្មវិធីអវកាសអាមេរិក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN។ ទីភ្នាក់ងារអវកាសចិន ហៅកាត់ (CMSA) បាននិយាយថា ក្រុមអវកាសយានិកនៃយាន Shenzhou-19 បានបញ្ចប់ការដើរក្នុងលំហអាកាសរយៈពេល ៩ម៉ោងដោយជោគជ័យ ក្នុងនោះរួមមានទាំងអវកាសយានិកកើតក្នុងឆ្នាំ ១៩៩០។ ទីភ្នាក់ងារ CMSA បានឲ្យដឹងថា នៅម៉ោង ៩.៥៧យប់ (ម៉ោងក្នុងតំបន់) កាលពីថ្ងៃអង្គារសប្តាហ៍នេះ សមាជិកអវកាសយានិកនៃយាន Shenzhou-19 លោក Cai Xuzhe និងលោក Song Lingdong បានបញ្ចប់សកម្មភាពក្រៅអាកាស ហៅកាត់ (EVA) ដោយជោគជ័យ ដោយពួកគេបានដំឡើងឧបករណ៍ការពារអវកាស និងធ្វើការថែទាំនៅខាងក្រៅស្ថានីយអវកាស Tiangong។ សារព័ត៌មាន Space News បានរាយការណ៍ថា កំណត់ត្រាពីមុនត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ ២០០១ នៅពេលដែលអវកាសយានិកអាមេរិក James Voss និង…