-
រថភ្លើងក្រោមដីវៀតណាម បើកថ្ងៃដំបូង មានអ្នកជិះ ១៥ម៉ឺននាក់

ហាណូយ ៖ រថភ្លើងក្រោមដី ឬ Metroដំបូងរបស់ទីក្រុងហូជីមិញ ប្រទេសវៀតណាម ទទួលបានអ្នកដំណើរ ចំនួន១៥ម៉ឺននាក់ នៅក្នុងថ្ងៃបើកដំណើរការដំបូង ប៉ុន្តែ ជាការជិះ មិនគិតប្រាក់ ៣០ថ្ងៃ នេះបើតាមកាសែត VNexpress ។ ខ្សែរថភ្លើងក្រោមដី នៅចន្លោះរវាងតំបន់ Ben Thanh និង Suoi Tien ត្រូវបានដាក់ឲ្យដំណើរ ជាលើកដំបូង កាលពីថ្ងៃអាទិត្យ បន្ទាប់ពីពន្យាពេលដំណើរការ ជាង១០ឆ្នាំ។ លោក Le Minh Triet នាយកក្រុមហ៊ុនផ្លូវរថភ្លើង HURC1 ដែលជាអង្គភាពគ្រប់គ្រងប្រតិបត្តិការរថភ្លើងក្រោមដីមួយនេះ បាននិយាយថា មនុស្សច្រើនសម្រុកមកជិះ ព្រោះជាថ្ងៃអាទិត្យ ហើយក៏ចង់ទទួលបានបទពិសោធន៍ថ្មី នៅលើខ្សែរថភ្លើងនេះ។ កាសែត VNexpress បានចេញផ្សាយថា បន្ទាប់ពីជិះមិនគិតថ្លៃ១ខែ អ្នកដំណើរនឹងមានជម្រើស ក្នុងការទិញសំបុត្រជិះ ក្នុងនោះ មានតម្លៃសម្រាប់ជិះតែមួយដង, ជិះមួយថ្ងៃ, បីថ្ងៃ ឬ ជាប្រចាំខែ។ បើសំបុត្រជិះម្តង នឹងមានតម្លៃ ចាប់ពី…
-
បុណ្យឆ្លងឆ្នាំ ថៃរំពឹងកើបលុយ១.៨ពាន់លានដុល្លារពីទេសចរណ៍

បាងកក៖ ប្រទេសថៃបានដាក់គោលដៅ ប្រមូលចំណូល ៦២ពាន់លានបាត ឬ ស្មើនឹង ១.៨ពាន់លានដុល្លារអាមេរិក ពីវិស័យទេសចរណ៍អំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី នេះបើយោងតាមលោក Thapanee Kiatphaibool ប្រធានអាជ្ញាធរទេសចរណ៍ថៃ ហៅកាត់ TAT។ គេហទំព័រ MSN បានចេញផ្សាយ កាលពីថ្ងៃចន្ទ ដោយបានដកស្រង់សម្តីរបស់ ប្រធាន TAT រូបនេះ ដែលបានអះអាងថា ចំនួនភ្ញៀវទេសចរបរទេស ក្នុងអំឡុងពេលបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំ២០២៥ ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន ១.៥៦លាននាក់ ហើយបង្កើតប្រាក់ចំណូលប្រមាណ ៤៥ពាន់លានបាត ក្នុងវិស័យទេសចរណ៍។ លោកក៏បានដាក់ក្តីរំពឹងខ្ពស់ពីទីផ្សារទេសចរក្នុងស្រុកផងដែរ ក្នុងនោះ មានការព្យាករណ៍ថា ទេសចរថៃប្រមាណ ៤.៤១លាននាក់ ចំណាយក្នុងចរន្តសេដ្ឋកិច្ច បង្កើតចំណូលពីវិស័យនេះ ចំនួន១៧ពាន់លានបាត។ជាមួយគ្នានេះ រដ្ឋាភិបាលថៃបានប្រកាសឲ្យឈប់សម្រាក ៥ថ្ងៃ ចាប់ពីថ្ងៃទី ២៨ ខែធ្នូដល់ថ្ងៃទី ១ ខែមករា ឆ្នាំ២០២៥ ដែលអាចជាកត្តាជំរុញទឹកចិត្តយ៉ាងខ្លាំង សម្រាប់ការធ្វើដំណើរ។ ប្រភពបានបញ្ចាក់ទៀតថា មានកត្តាផ្សេងទៀត ដែលត្រូវបានគេរំពឹងថា នឹងជំរុញកំណើនផងដែរ ក្នុងនោះ…
-
ប្រធានាធិបតីហ្វីលីពីនបង្កើតច្បាប់អប់រំសុខភាពផ្លូវចិត្តនៅតាមសាលារៀន

ម៉ានីល ៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានអនុម័តវិធានការមួយ ដែលមានគោលបំណងលើកកម្ពស់សុខភាពផ្លូវចិត្ត និងសុខុមាលភាព នៅក្នុងការអប់រំជាមូលដ្ឋាន តាមរយៈកម្មវិធីអប់រំសុខភាពផ្លូវចិត្តជាមូលដ្ឋាននៅតាមសាលារៀនរដ្ឋ និងឯកជនទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន inquirer។ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ នៅក្នុងពិធីមួយនៅឯវិមានប្រធានាធិបតី Malacañan លោក Marcos បានអនុម័តច្បាប់សាធារណរដ្ឋលេខ 12080 ឬហៅថា “ច្បាប់ស្តីពីការអប់រំសុខភាពផ្លូវចិត្ត និងការលើកកម្ពស់សុខុមាលភាពជាមូលដ្ឋាន”។ ច្បាប់ថ្មីនេះមានគោលបំណងពង្រឹងគំនិតផ្តួចផ្តើមអប់រំសុខភាពផ្លូវចិត្តនៅតាមសាលារៀនទាំងអស់ ពោលគឺទាំងសាលារដ្ឋ និងឯកជន។ ស្ថិតក្រោមច្បាប់ថ្មីនេះ ហ្វីលីពីននឹងបង្កើតមុខតំណែងទីប្រឹក្សាសាលាថ្មី និង មជ្ឈមណ្ឌលថែទាំសុខភាពផ្លូវចិត្តនៅតាមសាលារៀន ព្រមទាំងការិយាល័យសុខភាពផ្លូវចិត្ត និងសុខុមាលភាព ដើម្បីដើរតួនាទីត្រួតពិនិត្យការអនុវត្តច្បាប់ថ្មីនេះ។ កន្លងមក សមាជិកព្រឹទ្ធសភាហ្វីលីពីន លោកស្រី Risa Hontiveros បានសង្កត់ធ្ងន់ថា ច្បាប់ថ្មីនេះ នឹងពង្រឹងបន្ថែមទៀតដល់ច្បាប់សាធារណរដ្ឋលេខ 11036 ឬច្បាប់សុខភាពផ្លូវចិត្ត។ យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ គឺជាមូលហេតុចម្បងនៃការធ្លាក់ខ្លួនឈឺ និងពិការភាព ក្នុងចំណោមមនុស្សវ័យជំទង់ ហើយការធ្វើអត្តឃាត ក៏ជាមូលហេតុចម្បងនៃការស្លាប់របស់មនុស្សដែលមានអាយុពី…
-
Tesla ប្រមូលឡានមកវិញជិត ៧០ម៉ឺនគ្រឿង ជួសជុលប្រព័ន្ធត្រួតពិនិត្យសម្ពាធសំបកកង់

វ៉ាស៊ីនតោន ៖ បញ្ហាភ្លើងសញ្ញាព្រមាននៅលើប្រព័ន្ធត្រួតពិនិត្យសម្ពាធសំបកកង់ បង្ខំឱ្យក្រុមហ៊ុន Tesla ប្រមូលឡានជិត ៧០០,០០០គ្រឿងមកវិញ ដើម្បីជួសជុលបន្ទាន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AP។ យោងតាមលិខិតមួយពីរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ បានឲ្យដឹងថា ឡានដែល Tesla គ្រោងប្រមូលមកវិញ រួមមានឡាន Cybertruck ឆ្នាំ២០២៤, ឡាន Model 3 ឆ្នាំ២០១៧-២០២៥ និងឡាន Model Y ឆ្នាំ២០២០-២០២៥។ កាសែតរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុនផលិតឡានអគ្គិសនីរបស់លោក Elon Musk បាននិយាយថា ខ្លួនកំពុងផ្តល់ការអាប់ដេត ឬធ្វើបច្ចុប្បន្នភាពកម្មវិធីដោយឥតគិតថ្លៃ ដើម្បីដោះស្រាយបញ្ហានេះ។ ទន្ទឹមគ្នា Tesla នឹងផ្ញើលិខិតជូនដំណឹងដល់ម្ចាស់ឡាននៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ។ បច្ចុប្បន្ននេះ ឡាន Cybertruck របស់ Tesla បានឈានដល់ការប្រមូលមកវិញជាលើកទី៧ហើយសម្រាប់ឆ្នាំនេះ ដោយការប្រមូលកាលពីខែមុន គឺពាក់ព័ន្ធនឹងឡានប្រហែល ២,៤០០គ្រឿង។ កាលពីខែកក្កដា ក្រុមហ៊ុន Tesla ក៏បានប្រមូលឡានជាង ១.៨លានគ្រឿង ដោយសារបញ្ហាក្រណាត់ដែលអាចបង្កគ្រោះថ្នាក់។…
-
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលឡើងតុលាការ ទោះរវល់ជាប់ដៃធ្វើសង្គ្រាម

បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃច័ន្ទ បានចូលបន្ទប់សវនាការ សម្រាប់ការកាត់ទោស ជុំវិញអំពើពុករលួយដែលកំពុងបន្ត។ លោក Netanyahu ត្រូវបានគេដឹងថា កំពុងមមាញឹកក្នុងសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា ដូចជា នៅហ្គាហ្សា, លីបង់ និងស៊ីរី ជាដើម។ លោក Netanyahu ប្រឈមមុខនឹងការចោទប្រកាន់ ពីបទស៊ីសំណូក, ការក្លែងបន្លំ និងការរំលោភលើទំនុកចិត្តសាធារណៈ នៅក្នុងសំណុំរឿងចំនួនបី ដាច់ដោយឡែកពីគ្នា។ លោកគឺជានាយករដ្ឋមន្ត្រីដំបូងគេ របស់អ៊ីស្រាអែលដែល ដែលប្រឈមមុខនឹងការកាត់ក្តីព្រហ្មទណ្ឌ។ ករណីលោក Netanyahu គឺពាក់ព័ន្ធនឹងការចុះហត្ថលេខាលើឯកសារ អនុញ្ញាតឲ្យទិញ លក់ ក្រុមហ៊ុន វេបសាយ, ទូរគមនាគមន៍, អ៊ីនធឺណេត កាលពីឆ្នាំ២០១៤។ លោក នាយករដ្ឋមន្ត្រីបាននិយាយថា អ្វីដែលលោកធ្វើគឺជាកំណែទម្រង់ត្រឹមត្រូវសម្រាប់ជាតិ មិនមែនដើម្បីប្រយោជន៍បុគ្គលណាទេ។ ប៉ុន្តែ លោកអះអាងថា លោកច្រលំ ចុះហត្ថលេខា លើឯកសារឯកភាពនោះ។ គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ ក៏ត្រូវបានតុលាការព្រហ្មទណ្ឌអន្តរជាតិ ចេញដីកាចាប់ខ្លួនផងដែរ ជុំវិញសង្គ្រាម នៅតំបន់ហ្គាហ្សា…
-
បាក់ស្ពានប្រេស៊ីលធ្លាក់ទាំងឡានដឹកអាស៊ីតចូលទន្លេ

បរទេស៖ អាជ្ញាធរបាននិយាយ កាលពីថ្ងៃចន្ទថា មនុស្សម្នាក់បានស្លាប់ និង ១៦នាក់ផ្សេងទៀត បានបាត់ខ្លួន បន្ទាប់ពីការបាក់ស្ពាន ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ នៅក្នុងប្រទេសប្រេស៊ីល ខណៈដែលមានមានភាពស្មុគស្មាញខ្លាំងដល់ការសង្គ្រោះ ព្រោះឡានផ្ទុកអាស៊ីតក៏បានធ្លាក់ចូលទៅក្នុងទឹកផងដែរ។ ហេតុការណ៍នេះបានកើតឡើង កាលពីល្ងាចថ្ងៃអាទិត្យ នៅលើស្ពាន Juscelino Kubitschek de Oliveira ដែលតភ្ជាប់រវាងរដ្ឋ Maranhao និង Tocantins ។ អ្នកនាំពាក្យប៉ូលិសបានប្រាប់ AFP ថា នៅពេលដែលផ្នែកមួយ នៃស្ពានបានធ្លាក់ចុះមក បណ្តាលឲ្យរថយន្ត និង ម៉ូតូជាច្រើនគ្រឿង បានធ្លាក់ចូលទន្លេ ដែលក្នុងនោះ មានឡាន២គ្រឿងផ្ទុកអាស៊ីត ស៊ុលហ្វួរិក។ ព្រោះតែ ទំនិញគ្រោះថ្នាក់ទាំងនេះ បានជំរុញឱ្យមន្ត្រី ផ្អាកប្រតិបត្តិការរុករក នៅព្រឹកថ្ងៃចន្ទ។ អ្នកនាំពាក្យរូបនេះបាននិយាយថា ការផ្គត់ផ្គង់ទឹកដល់សហគមន៍ ក្នុងតំបន់ក៏ត្រូវបានផ្អាកផងដែរ ដោយសារតែការបំពុលដោយអាស៊ីត ដែលអាច «ពុល»។ ស្ពាននេះមានប្រវែងជាងកន្លះគីឡូម៉ែត្រ លាតសន្ធឹងលើទន្លេ Tocantins រវាងទីក្រុង Estreito និង Aguiarnopolis ហើយបម្រើជាផ្លូវសំខាន់…
-
ថៃបដិសេធដំណឹងផ្ទុះជំងឺវីរុសណូរ៉ូ ឆ្លង ១,៤០០នាក់

បរទេស ៖ កាសែតបរទេសបានចុះផ្សាយថា មានការការផ្ទុះជំងឺវីរុស Norovirus ឆ្លងដល់មនុស្ស ជាង១,៤០០នាក់ នៅក្នុងខេត្ត Rayong ប្រទេសថៃ ប៉ុន្តែ កាសែតថៃ បានបដិសេធ ដោយអះអាងថា ជាព័ត៌មានក្លែងក្លាយ។ កាសែតឡាវ Laotian Times បានចុះផ្សាយ កាលពីសប្តាហ៍មុនថា មនុស្សសរុប ចំនួន១,៤៣៦នាក់ នៅក្នុងស្រុក Klaeng ខេត្ត Rayong បានធ្លាក់ខ្លួនឈឺ ដោយមានរោគសញ្ញារាគរូស បន្ទាប់ពីទទួលទានទឹក និងទឹកកកមានមេរោគ ដែលជាប្រភពនៃមេរោគ Norovirus ។ យ៉ាងណាមិញ បើតាមកាសែត Bangkok Post វិញ ក្រសួងសុខាភិបាលថៃបានច្រានចោលដំណឹងនេះ ដោយអះអាងថា ជា «ព័ត៌មានមិនពិត» ហើយបញ្ជាក់ថា ជារូបភាពនៅប្រទេសផ្សេង។ បើតាមប្រភព មានព័ត៌មានចុះផ្សាយថា សិស្ស និងគ្រូបង្រៀនជាង១,៤០០នាក់បានឆ្លងមេរោគ Norovirus បន្ទាប់ពីបានចូលរួម ក្នុងកម្មវិធីកីឡាមួយ កាលពីដើមខែវិច្ឆិកា កន្លងមក ប៉ុន្តែ ដំណឹងទាំងនោះ…
-
វិចិត្រករប៉ាគីស្ថានយកស្លឹកឈើក្រៀមឆ្លាក់ជារូបមេដឹកនាំពិភពលោក

អ៉ីស្លាម៉ាបាត ៖ វិចិត្រករវ័យក្មេងជនជាតិប៉ាគីស្ថានម្នាក់ បានបង្កើតរូបភាពប្លែកៗដ៏គួរឱ្យទាក់ទាញ តាមរយៈការប្រើប្រាស់ស្លឹកឈើស្ងួត ឆ្លាក់ចេញជារូបមេដឹកនាំមួយចំនួននៅលើពិភពលោក។ វិចិត្រករឆ្នើម Kamran Khan មានវ័យ ១៩ឆ្នាំ បានរៀបរាប់ពីអាជីពរបស់ខ្លួនប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយថា លោកស្រឡាញ់ចូលចិត្តសិល្បៈបែបនេះតាំងពីតូចមកម្ល៉េះ ហើយលោកបានសិក្សាពីការឆ្លាក់រូបលើស្លឹកឈើនេះអស់រយៈពេល៣ឆ្នាំមកហើយ។ ស្នាដៃមួយចំនួនរបស់លោក មានដូចជាប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump, ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman និងរូបអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan ជាដើម។ លោក Khan បន្ថែមថា ការឆ្លាក់រូបភាពលោក Trump នៅលើស្លឹកឈើ គឺខុសពីការបង្កើតរូបភាពទូទៅផ្សេងទៀត ព្រោះលោកមិនអាចកែសម្រួលកម្រិតពណ៌បានទេ ប៉ុន្តែពណ៌សក់ និងមុខរបស់មេដឹកនាំអាមេរិករូបនេះ គឺដូចមនុស្សពិតស្ទើរទាំងស្រុង។ លោក Khan បានបញ្ជាក់ទៀតថា នៅមុនពេលឆ្លាក់រូបភាពទាំងនេះ លោកបានដាក់ត្រាំស្លឹកឈើបីទៅបួនថ្ងៃ ក្រោយមកយកកាំបិតពិសេសមួយកាត់វា ដើម្បីចេញជារូបភាពទាំងនេះ ហើយរាល់ការបង្កើតរូបភាពនីមួយៗលោកត្រូវចំណាយពេល២ទៅ៣ ឬ៤ម៉ោងទើបរួចរាល់។ សម្រាប់គម្រោងនាពេលអនាគត វិចិត្រករវ័យក្មេងរូបនេះគ្រោងនឹងប្រែក្លាយចំណូលចិត្តរបស់លោក ឱ្យក្លាយទៅជាអាជីពថ្មីមួយសម្រាប់ខ្លួនឯង ជាពិសេសតំណាងឱ្យប្រទេសប៉ាគីស្ថាន ផ្សព្វផ្សាយវប្បធម៌ និងបង្ហាញទម្រង់សិល្បៈនេះទៅកាន់ពិភពលោក៕ ប្រភព…
-
Zelensky ៖ ទ័ពកូរ៉េខាងជើង៣,០០០នាក់ស្លាប់និងរបួស នៅរុស្ស៊ី

បរទេស៖ ទាហានកូរ៉េខាងជើងជាង៣,០០០ នាក់ត្រូវបានសម្លាប់ និងរងរងរបួស នៅក្នុងទីក្រុងមួយ របស់ប្រទេសរុស្ស៊ី នេះបើតាមការបញ្ជាក់ពីប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក Zelensky។ លោក Zelensky ប្រធានាធិបតីអ៊ុយក្រែន បាននិយាយ កាលពីថ្ងៃចន្ទថា ទាហានកូរ៉េខាងជើងជាង ៣,០០០ នាក់ត្រូវបានសម្លាប់ ឬរងរបួសក្នុងការប្រយុទ្ធប្រឆាំងនឹងការលុកលុយរបស់អ៊ុយក្រែន នៅក្នុងតំបន់ ឃូស (Kursk) របស់ប្រទេសរុស្ស៊ី។ តាមសេចក្តីរាយការណ៍ ទាហានកូរ៉េខាងជើងប្រហែល ១២,០០០នាក់ ត្រូវបានបញ្ជូនទៅជួយទ័ពរុស្ស៊ី ចាប់តាំងពីដើមខែសីហា។ ជាមួយគ្នានេះដែរ ទីក្រុងសេអ៊ូលបារម្ភខ្លាំងថា ទីក្រុងព្យុងយ៉ាងនឹងបញ្ជូនទាហាន និងសម្ភារៈយោធារបស់ខ្លួនបន្ថែមទៀត ទៅកាន់ប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូង កាលពីថ្ងៃចន្ទ។ លោក Zelensky បានបង្ហោះនៅលើ Telegram បន្ទាប់ពីទទួលបានការសង្ខេបរបាយការណ៍ពីមេបញ្ជាការកំពូលរបស់លោកថា «នឹងមានហានិភ័យ ដែលកូរ៉េខាងជើងបញ្ជូនទាហាន និងសម្ភារៈយោធាបន្ថែម ទៅឱ្យកងទ័ពរុស្ស៊ី»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
វៀតណាមបើកដំណើរការរថភ្លើងក្រោមដីដំបូង ៦ម៉ោង អ្នកជិះ៥ម៉ឺននាក់

ហាណូយ ៖ កាសែតវៀតណាម Vietnamnet បានចេញផ្សាយថា អ្នកដំណើរ ជាង ៥ម៉ឺន៥ពាន់នាក់ បានសម្រុកជិះរថភ្លើងក្រោមដី នៅទីក្រុងហូជីមិញ មិនគិតថ្លៃ ក្នុងរយៈពេលត្រឹម៦ម៉ោង នៃថ្ងៃបើកដំណើរការ ជាលើកដំបូង កាលពីថ្ងៃអាទិត្យ។ រថភ្លើងក្រោមដី Metro Line 1 នេះ មានចម្ងាយផ្លូវប្រវែងជិត ២០គីឡូម៉ែត្រ។ ឡានក្រុងអគ្គិសនីចំនួន១៧គ្រឿង ក៏ត្រូវបានដាក់ឱ្យដំណើរការដឹកអ្នកដំណើរ មិនគិតថ្លៃ ទៅកាន់ស្ថានីយរថភ្លើងក្រោមដី អំឡុងការជិះ Free ៣០ថ្ងៃនេះ ផងដែរ។ អ្នកដំណើរអាចរីករាយនឹងការជិះ ដោយមិនចាំបាច់មានសំបុត្រ ប៉ុន្តែអ្នកដំណើរត្រូវបានជំរុញឱ្យតម្រង់ជួរ ដើម្បីឱ្យមានសណ្តាប់ធ្នាប់ និងផ្តល់អាទិភាពដល់មនុស្សចាស់ កុមារ និងជនពិការ។ បើតាមយោងតាមលោក Van Thi Huu Tam នាយករង ក្រុមហ៊ុន HURC1 បានឱ្យដឹងថា ខ្សែរថភ្លើងនេះដំណើរការ តាំងពីព្រឹក រហូតដល់ ម៉ោង១០ យប់ នេះបើតាមកាសែត Vietnamnet ដដែល។ រីឯកាសែត…