-
អ៊ុយក្រែនសំងំផលិតប្រព័ន្ធការពារដែនអាកាសខ្លួនឯងទប់ទល់នឹងរុស្ស៊ី

កៀវ ៖ អគ្គមេបញ្ជាការ លោក Oleksandr Syrskyi បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអ៊ុយក្រែន TSN នាពេលថ្មីៗនេះថា ប្រទេសអ៊ុយក្រែនកំពុងសំងំអភិវឌ្ឍប្រព័ន្ធការពារដែនអាកាសដោយខ្លួនឯង ដើម្បីទប់ទល់នឹងការវាយប្រហារពីរុស្ស៊ី។ លោក Syrskyi បានប្រាប់សារព័ត៌មាន TSN ថា ត្រលប់ទៅសម័យកាលសូវៀត… យើងអាចផលិតប្រព័ន្ធគ្រប់គ្រងទាំងអស់ រាប់ចាប់ពីប្រព័ន្ធប្រឆាំងយន្តហោះចម្បាំង ដូច្នេះហើយយើងកំពុងអភិវឌ្ឍប្រព័ន្ធការពារដែនអាកាសដោយខ្លួនឯងផ្ទាល់។ លោក Syrskyi បន្ថែមថា ប្រព័ន្ធការពារដែនអាកាសនេះ បង្កើតឡើងមានគោលបំណងប្រជែងនឹងប្រព័ន្ធការពារដែនអាកាសប៉ាទ្រយ៉ូតរបស់អាមេរិក។ បើតាមការបញ្ជាក់របស់លោក Syrsky ការគំរាមកំហែងដែលបង្កឡើងដោយមីស៊ីលផ្លោងរយៈចម្ងាយមធ្យមថ្មីរបស់រុស្ស៊ី គឺ Oreshnik គឺជាការលើកទឹកចិត្តដ៏ខ្លាំងក្លាសម្រាប់អ៊ុយក្រែន ក្នុងការជំរុញផលិតប្រព័ន្ធការពារដែនអាកាសប្រឆាំងនឹងមីស៊ីលរបស់រុស្ស៊ី។ យ៉ាងណា លោក Syrskyi ក៏បានទទួលស្គាល់ដែរថា មានតែប្រព័ន្ធការពារដែនអាកាសមួយចំនួនប៉ុណ្ណោះ ដែលអាចកម្ទេចមីស៊ីលលឿនជាងសំលេង Oreshnik របស់រុស្ស៊ីបាន ហើយអ៊ុយក្រែននៅមិនទាន់មានសមត្ថភាពទប់ស្កាត់នៅឡើយទេ។ យោងតាមរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Rustem Umerov បានឱ្យដឹងថា អ៊ុយក្រែនមានបំណងចំណាយប្រាក់ចំនួន ៣៥ពាន់លានដុល្លារលើការផលិតអាវុធនៅឆ្នាំ ២០២៥៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម…
-
អាមេរិកប្រឈមព្យុះទឹកកកដ៏កម្រមិនធ្លាប់មាន ក្នុងពេល១០០ឆ្នាំ

បរទេស ៖ គេហទំព័រព្យាករណ៍អាកាសធាតុអាមេរិក AccuWeather បានព្រមាន នៅថ្ងៃអង្គារនេះថា ពលរដ្ឋអាមេរិករហូតដល់២៣៥លាននាក់ ស្ថិតក្រោមហានិភ័យ នៃការវាយប្រហារ ពីព្យុះទឹកកក និងព្រិល ដ៏កម្រ ដែលមិនធ្លាប់មាន ក្នុងរយៈពេល១០០ឆ្នាំ នេះបើតាមការចេញផ្សាយរបស់កាសែត CGTN។ ផ្អែកតាមប្រភពដដែល លោក Jonathan Porter ប្រធានឧតុនិយម AccuWeather បាននិយាយថា ប្រជាជននៅក្នុងតំបន់នានា របស់សហរដ្ឋអាមេរិក ចាប់ពីឆ្នេរសមុទ្រ ឈូងសមុទ្រ Gulf Coast នៃសហរដ្ឋអាមេរិក ទៅតំបន់ New England, the Great Lakes និង Midwest កំពុងប្រឈមមុខនឹងហានិភ័យ នៃការដាច់ចរន្តអគ្គិសនី និង ការរំខានដល់ការធ្វើដំណើរ ដោយសារតែព្យុះរដូវរងានេះ ដែលនាំឲ្យមានព្រិលធ្លាក់ខ្លាំង និងទឹកកក ដ៏ខ្លាំងបំផុត។ រដ្ឋបាលទីក្រុង Houston រដ្ឋ Texas បាននិយាយ តាមរយៈសេចក្តីប្រកាសព័ត៌មានមួយថា ជើងហោះហើរ នៅអាកាសយានដ្ឋាននានានឹងត្រូវផ្អាក ចាប់ពីថ្ងៃអង្គារនេះ…
-
BYD បញ្ចេញកប៉ាល់ដឹកឡានធំបំផុតក្នុងលោក ដឹកម្តង ៩,២០០គ្រឿង

ប៉េកាំង ៖ ក្រុមហ៊ុនផលិតឡានអគ្គិសនីយក្សចិន BYD បានបញ្ចេញកប៉ាល់ដឹកឡានធំបំផុតក្នុងពិភពលោក ដោយវាអាចដឹកឡានតាមសមុទ្រមួយជើងបានដល់ទៅ ៩,២០០គ្រឿង ហើយវាជាកប៉ាល់ទី៤ របស់ BYD។ កប៉ាល់ដឹកឡានខ្នាតយក្សនេះ មានឈ្មោះថា BYD Shenzhen ដាក់ឈ្មោះតាមទីក្រុងដែលជាទីស្នាក់ការរបស់ក្រុមហ៊ុន។ ថ្មីៗនេះ វាបានបង្ហាញខ្លួនជាផ្លូវការនៅឯកំពង់ផែ Yangzhou ស្ថិតនៅភាគពាយព្យនៃទីក្រុងសៀងហៃ។ កប៉ាល់ BYD Shenzhen ដែលមានប្រវែង ២១៩ម៉ែត្រ និងទទឹង ៣៧.៧ម៉ែត្រ ជាមួយនឹងល្បឿនអតិបរមា ៣៤គីឡូម៉ែត្រក្នុងមួយម៉ោងនេះ រចនាឡើងដោយគិតពីនិរន្តរភាពបរិស្ថានជាស្នូល ជាមួយនឹងការបំពាក់នូវបច្ចេកវិទ្យាឧស្ម័នធម្មជាតិរាវ LNG dual-fuel ដែលធ្វើឱ្យវាអាចដំណើរការបាន ទាំងប្រើឧស្ម័ន LNG និងប្រេងឥន្ធនៈធម្មតា។ កប៉ាល់ដ៏ទំនើបនេះទៀតសោត បានគូសបញ្ជាក់អំពីការពង្រីកខ្លួននៅលើទីផ្សារក្រៅប្រទេសរបស់ BYD ខណៈក្រុមហ៊ុនចិនដែលមើលឃើញការលក់ឡានអគ្គិសនីកើនឡើងខ្លាំងឆ្នាំមុននេះ កំពុងដាក់គោលដៅវាយយកភាគហ៊ុនទីផ្សារសកលជាងគេបំផុតនៅឆ្នាំ ២០២៥។ គិតមកទល់ពេលនេះ BYD បានពង្រីកខ្លួនទៅកាន់ប្រទេស និងតំបន់ចំនួន ១០០ទូទាំងពិភពលោក។ បន្ទាប់ពីផលិតឡានអគ្គិសនីបានជាង ១.៧៧លានគ្រឿងកាលពីឆ្នាំ ២០២៤ BYD បានវ៉ាដាច់ Tesla ប្រហែល ៤,៥០០គ្រឿង…
-
បទបញ្ជាប្រតិបត្តិដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខា ក្រោយលោកបានស្បថចូលកាន់តំណែងកាលពីថ្ងៃទី២០ មករានេះ រួមមាន៖

១. លើកលែង និងបន្ធូរបន្ថយទោសឱ្យជនដែលត្រូវចោទក្នុងការវាយប្រហារវិមានសភានាថ្ងៃទី០៦ មករា ២០២១ ២. ចាត់វិធានការទៅលើបញ្ហាជនអន្ដោប្រវេសន៍ខុសច្បាប់នៅព្រំដែនអាមេរិក-ម៉ិកស៊ិក ៣. ដកខ្លួនចេញពីអង្គការសុខភាពពិភពលោក ៤. ដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ៥.ពន្យាពេលការបិទ TikTok ក្នុងអាមេរិករយៈពេល ៧៥ថ្ងៃ ៦. បង្កើតគោលនយោបាយថាមពល ៧. បង្កើតទីភ្នាក់ងារប្រសិទ្ធភាពរដ្ឋាភិបាល ដែលដឹកនាំដោយមហាសេដ្ឋីលំដាប់ពិភពលោក លោក Elon Musk ៨. ផ្អាកការជ្រើសរើសបុគ្គលិកសហព័ន្ធបន្ថែម ហើយបុគ្គលិករដ្ឋទាំងអស់ត្រូវត្រលប់មកធ្វើការនៅក្នុងការិយាល័យវិញ ៩. កំណត់យកភេទ២តែប៉ុណ្ណោះ គឺភេទស្រី និងប្រុស ១០. ផ្លាស់ប្ដូរឈ្មោះឈូងសមុទ្រម៉ិកស៊ិក (Gulf of Mexico) ទៅជាឈូងសមុទ្រអាមេរិកវិញ (Gulf of America) ប្រភព៖ CNA, #ams1minute
-
កើតនៅចន្លោះពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ និងដើមទសវត្សរ៍ឆ្នាំ២០១០ Generation Z (Gen Z)

-
Trump ចុះហត្ថលេខាដកអាមេរិកចេញពីអង្គការសុខភាពពិភពលោក

បរទេស៖ នៅថ្ងៃចូលកាន់តំណែងដំបូង ប្រធានាធិបតី Donald Trump បានចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិ ដែលនាំសហរដ្ឋអាមេរិក ឱ្យដកខ្លួនចេញពីអង្គការសុខភាពពិភពលោក ហៅកាត់ WHO ជាស្ថាប័នដែលតែងត្រូវបានលោករិះគន់ ម្តងហើយម្តងទៀត ជុំវិញការដោះស្រាយ បញ្ហាជំងឺរាតត្បាត Covid-19 ។ ថ្លែងនៅសេតវិមាន ត្រឹមរយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីការស្បថចូលកាន់តំណែង នាថ្ងៃអង្គារនេះ ត្រូវនឹងយប់ថ្ងៃចន្ទ ម៉ោងនៅអាមេរិក លោក Trump បាននិយាយថា ហេតុផលសំខាន់ គឺត្រង់ថា សហរដ្ឋអាមេរិកចំណាយច្រើនទៅឱ្យស្ថាប័នអង្គការសហប្រជាជាតិមួយនេះ ជាងប្រទេសផ្សេង ណាទំាងអស់។ លោកបានគូសបញ្ជាក់ថា «អង្គការសុខភាពពិភពលោក បានកេងចំណេញពី ពួកយើង អ្នកគ្រប់គ្នាកេងចំណេញពីសហរដ្ឋអាមេរិក។ ដូច្នេះ រឿងបែបនេះនឹងមិនកើតឡើង ជាថ្មីទេ»។ នេះជាលើកទី២ហើយ ដែលលោក Trump បានព្យាយាមផ្តាច់ទំនាក់ទំនងជាមួយអង្គការសុខភាពពិភពលោក ដោយលោកលើកទី១ ធ្វើឡើង ក្នុងអាណត្តិដំបូង របស់លោក។ នៅក្នុងបទបញ្ជាប្រតិបត្តិថ្មី លោក Trump ប្រាប់ឱ្យបណ្តាទីភ្នាក់ងារនានា ផ្អាកការផ្ទេរ នាពេលអនាគត នូវមូលនិធិ ជំនួយ…
-
Trump ផ្អាកបំរាម TikTok រយៈពេល៧៥ថ្ងៃ

បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលទើបចូលកាន់តំណែង នៅថ្ងៃអង្គារនេះ បានបញ្ជាឱ្យផ្អាក ការអនុវត្តច្បាប់ហាមឃាត់ TikTok រយៈពេល ៧៥ថ្ងៃ។ ជាមួយនឹងបទបញ្ជាប្រតិបត្តិ ពន្យារពេលការអនុវត្តច្បាប់ដែលបានចូលជាធរមាន នៅថ្ងៃទី ១៩ ខែមករា នោះ លោក Trump បានសន្យាថា នឹងផ្លាស់ទីយ៉ាងលឿន ដើម្បីជួយ TikTok ពីច្បាប់ដែលត្រូវបានអនុម័តដោយសភា និងចុះហត្ថលេខា ដោយអតីតប្រធានាធិបតី Joe Biden កាលពីឆ្នាំមុន។ «ខ្ញុំគិតថា ខ្ញុំមានកន្លែងកក់ក្តៅ សម្រាប់ TikTok .. ខ្ញុំបានបន្ត TikTok ហើយខ្ញុំបានឈ្នះ មនុស្សវ័យក្មេង» នេះជាអ្វីដែល Trump បាននិយាយ នៅពេលចុះហត្ថលេខា លើញត្តិ ដោយផ្តល់កិត្តិយសដល់កម្មវិធី TikTok ដែលបានជួយឱ្យរូបលោក ឈ្នះការបោះឆ្នោត ពីសម្លេងយុវជន នៅក្នុងការបោះឆ្នោត ដោយគេដឹងថា លោកក៏បានប្រើប្រាស់ TikTok ឃោសនារកសម្លេងគាំទ្រផងដែរ។…
-
Trump ប្តេជ្ញាយកព្រែកជីក Panama ក្នុងថ្ងៃស្បថចូលកាន់តំណែង

បរទេស ៖ លោក ប្រធានាធិបតីអាមេរិក Donald Trump បានប្តេជ្ញាថា សហរដ្ឋអាមេរិក នឹងដណ្តើមយក ព្រែកជីក Panama មកគ្រប់គ្រងវិញ ក្នុងថ្ងៃស្បថចូលកាន់តំណែង ជាផ្លូវការ នៅព្រឹកថ្ងៃអង្គារនេះ។ គួរបញ្ជាក់ថា ព្រែកជីកប៉ាណាម៉ា ត្រូវបានសាងសង់ ដោយសហរដ្ឋអាមេរិក ដែលភាគច្រើន ប្រើប្រាស់កម្លាំងពលកម្ម Afro-Caribbean ហើយបានបើកដំណើរ នៅឆ្នាំ ១៩១៤។ សហរដ្ឋអាមេរិក បានប្រគល់ព្រែកជីកនេះ ឲ្យប្រទេស ប៉ាណាម៉ា នៅចុងឆ្នាំ១៩៩៩។ លោក Trump បាននិយាយថា ប្រទេសចិនកំពុងដំណើរការព្រែកជីក ប៉ាណាម៉ា ដោយអះអាងថា «យើងមិនបានប្រគល់ព្រែកជីកនេះ ឱ្យប្រទេសចិនទេ យើងប្រគល់វា ឱ្យប៉ាណាម៉ា»។ យ៉ាងណាមិញ ប្រធានាធិបតី ប្រទេសប៉ាណាម៉ា លោក Jose Raul Mulino បានបដិសេធភ្លាមៗពីរឿងប្រទេសណាផ្សេងទៀតកំពុងជ្រៀតជ្រែកលើព្រែកជីកនេះ ហើយលោកបាននិយាយថា ប្រទេសរបស់លោកដំណើរការ ដោយគោលការណ៍ អព្យាក្រឹត។ លោក អំពាវនាវឲ្យមានការពិភាក្សា ដើម្បីដោះស្រាយបញ្ហានេះ…
-
កាសែត WSJ ៖ លោក ត្រាំ ចង់ទៅទស្សនកិច្ចប្រទេសចិនឆាប់ៗនេះ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានបំណងទៅបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងរយៈពេល ១០០ថ្ងៃដំបូងរបស់គាត់ ក្នុងពេលកាន់តំណែងនៅសេតវិមាន ដើម្បីបង្កើនទំនាក់ទំនងជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ខណៈសង្រ្គាមពាណិជ្ជកម្មថ្មីមួយអាចនឹងផ្ទុះឡើង។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែត Wall Street Journal (WSJ) ដោយផ្អែកតាមប្រភពដែលខ្លួនទទួលបាន។ កាសែត WSJ បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងមានគោលបំណងពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយមេដឹកនាំចិន នៅពេលប្រឈមមុខនឹងភាពតានតឹងភូមិសាស្ត្រនយោបាយរវាងប្រទេសទាំងពីរ ដែលជំរុញដោយការប្រឈមមុខដាក់គ្នា ជុំវិញបញ្ហាកោះតៃវ៉ាន់ និងការសន្យារបស់លោក ត្រាំ លើការដំឡើងពន្ធទំនិញនាំចូលពីចិន។ យ៉ាងណាមិញ ប្រភពដែលផ្តល់ដំណឹងអំពីរឿងនេះបានប្រាប់កាសែត WSJ ថា លោក ត្រាំ បានបង្ហាញពីចំណាប់អារម្មណ៍ជាក់លាក់ក្នុងការទៅទស្សនកិច្ចនៅប្រទេសចិន ប៉ុន្តែមិនមានការសម្រេចចិត្តចុងក្រោយត្រូវបានធ្វើឡើងនៅឡើយទេ។ ព័ត៌មាននេះបានលេចឡើងបន្ទាប់ពីលោក ត្រាំ និងលោក ស៊ី បានជជែកគ្នាតាមទូរស័ព្ទកាលពីថ្ងៃសុក្រសប្តាហ៍មុន អំពីបញ្ហាប្រឈមមួយចំនួន ក្នុងនោះរួមមានទាំងពាណិជ្ជកម្ម កោះតៃវ៉ាន់ និង Tiktok៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម…
-
លោក ត្រាំ សន្យាដាក់ពង្រាយខែលការពារមីស៊ីលជុំវិញប្រទេស

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្តេជ្ញាពង្រឹងសន្តិសុខក្នុងស្រុក ដោយសាងសង់ប្រព័ន្ធខែលការពារមីស៊ីល “Iron Dome” នៅជុំវិញប្រទេសទាំងមូល។ លោក ត្រាំ បានសន្យាបែបនេះ នៅក្នុងពិធីជួបជុំសាទរជ័យជម្នះរបស់លោកនៅក្នុងកម្មវិធី “Make America Great Again Victory Rally” ក្នុងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ពោលគឺនៅមុនថ្ងៃចូលកាន់តំណែងជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិក។ នាឱកាសនោះ លោក ត្រាំ បានប្រាប់អ្នកគាំទ្ររបស់គាត់ អំពីផែនការ ១០០ថ្ងៃដំបូងរបស់គាត់នៅក្នុងមុខតំណែងប្រធានាធិបតីថា ខ្ញុំនឹងដឹកនាំយោធារបស់យើង ឱ្យចាប់ផ្តើមសាងសង់ប្រព័ន្ធខែលការពារមីស៊ីល Iron Dome ដ៏អស្ចារ្យ ដែលនឹងផលិតនៅសហរដ្ឋអាមេរិកផ្ទាល់។ Iron Dome ត្រូវបានបង្កើតឡើងដោយប្រព័ន្ធការពារកម្រិតខ្ពស់ Rafael របស់អ៊ីស្រាអែល និងឧស្សាហកម្មអវកាសអ៊ីស្រាអែល ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក។ ប្រព័ន្ធខែលការពារមីស៊ីលនេះ អាចការពារការវាយប្រហារណាមួយក្នុងចម្ងាយប្រហែល ៧០គីឡូម៉ែត្រ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា