-
អង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា ទាំងមូលបានសម្ដែងការគាំទ្រសំឡេង

-
ក្រុងបាត់ដំបង ខេត្តបាត់ដំបង

-
សម្តេចតេជោ៖ គាំទ្រយុទ្ធសាស្ត្រនយោបាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងតាក្របី

តាមផ្លូវច្បាប់អន្តរជាតិ ICJ ព្រោះ MOU ឆ្នាំ២០០០ ហាក់ទៅមុខមិនរួចដែលបង្កឱ្យមានភាពមិនច្បាស់លាស់រហូតចោទប្រកាន់គ្នា និងជម្លោះប្រដាប់អាវុធច្រើនដងមកហើយ។ ប្រសិនភាគីថៃមានចិត្តស្មោះត្រង់ចង់ដោះស្រាយពិតប្រាកដ គួរតែឯកភាពដឹកដៃគ្នាទៅឱ្យតុលាការជួយកាត់សេចក្តីតែម្តង មិនចាំបាច់កម្ពុជាប្តឹងនោះទេ។ ក្នុងពេលរង់ចាំការដោះស្រាយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវមានការអត់ធ្មត់ តែក៏ត្រូវត្រៀមខ្លួនវាយបកគ្រប់ទម្រង់នៃការឈ្លានពាន។ #ams1minute
-
កូនខ្មែរឥឡូវមានសមត្ថភាពខាងបច្ចេកវិទ្យា គួរជាទីមោទនភាព

-
សម្តេចធិបតី៖ ទោះបីកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការបច្ចេកទេស

-
រាជរដ្ឋាភិបាលកម្ពុជា សូមសម្តែងការតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងការវាយប្រហារដោយអាវុធរបស់កងទ័ពថៃយ៉ាងអយុត្តិធម៌

ដែលជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា និងស្មារតីនៃមិត្តភាព និងភាពជាអ្នកជិតខាងល្អ។ រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យមានការស៊ើបអង្កេតជាបន្ទាន់ និងម៉ត់ចត់លើឧប្បត្តិហេតុហិង្សានេះ ហើយបុគ្គលដែលទទួលខុសត្រូវចំពោះអំពើដ៏សាហាវ និងខុសច្បាប់នេះ ត្រូវតែនាំមកផ្តន្ទាទោសតាមច្បាប់។ ✍🏼 កំណត់ទូតរបស់ក្រសួងការបរទេសកម្ពុជា ផ្ញេីជូនស្ថានទូតថៃប្រចាំនៅរាជធានីភ្នំពេញ #ams1minute
-
សម្តេចធិបតី៖ កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ ជាគោល គឺ៖

១. រៀបចំការប្រជុំគណៈកម្មការព្រំដែនចម្រុះ JBC ជាមួយភាគីថៃជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាព្រំដែន និងបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។ ២. ត្រៀមដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំ JBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ តែម្ដង។ ១ មិថុនា ២០២៥ #ams1minute
-
គម្រោងចំណតឆ្លាតវៃក្រុងព្រះសីហនុ 🌿🇰🇭

-
របាយការណ៍នៅថ្ងៃទី៣១ ឧសភា

-
ភូមិឋានក្សេមក្សាន្ត ខេត្តកំពង់ធំ
