-
ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប 🌿🏚🌠

-
សម្តេចធិបតី៖ ការសម្រេចចិត្តកម្រិតនយោបាយ គឺជាការសម្រេចចិត្តមួយ ដែលអាចជួយរក្សាជីវិតទំនាក់ទំនង ឬបំផ្លាញ់ជីវិតទំនាក់ទំនង 🪖🌿🇰🇭

-
សារព័ត៌មានដែលល្អ និងប្រកបដោយវិជ្ជាជីវៈត្រូវថ្លឹងថ្លែងរវាងសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលព័ត៌មាន

-
ឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ៖ “ទាំងរដ្ឋាភិបាលថៃ ទាំងកងទ័ពជើងគោកថៃ សុទ្ធតែអះអាងដូចគ្នាថា

-
សម្តេចធិបតី៖ សូមបងប្អូនយល់ពីយុទ្ធវិធីរបស់កងទ័ព 🪖🌿🇰🇭

-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត

គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា។ ក្នុងនោះក្រសួងបានជ្រើសរើសសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលជាមជ្ឈមណ្ឌលប្រមូលផ្តុំចំណេះដឹងជាសាកលវិទ្យាល័យគម្រូ ក្នុងការចាប់ផ្តើមរៀបចំកែលម្អលំហសាធារណៈ។ ពិធីជួបជុំសំណេះសំណាលជាមួយសាស្រ្តាចារ្យ អាណាព្យាបាល និងនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ៣១ ឧសភា ២០២៥ #ams1minute
-
របាយការណ៍នៅថ្ងៃទី៣០ ឧសភា

-
នាយករដ្ឋមន្រ្តីជប៉ុន Ishiba Shigeru៖ “កម្ពុជា គឺជាដៃគូដ៏សំខាន់របស់ជប៉ុន

កិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជាមានភាពរីកចម្រើនជាលំដាប់ និងរួមចំណែកដល់ការថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក”។ សម្ដេចធិបតី៖ “ជប៉ុនជាមិត្តចាស់ មិត្តដ៏សំខាន់ និងមិត្តជិតស្និទ្ធរបស់កម្ពុជា ដែលបានដើរតួនាទីយ៉ាងសកម្ម ក្នុងដំណាក់កាលស្វែងរកសន្តិភាព និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា មកដល់បច្ចុប្បន្ន។ ក្នុងរយៈពេល ៧២ឆ្នាំ នៃទំនាក់ទំនងការទូតផ្លូវការ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានពូនជ្រំ ពង្រឹង និងពង្រីកស្ទើរគ្រប់វិស័យ”។ ប្រមុខរដ្ឋាភិបាលទាំងពីរបានពិភាក្សាអំពីអាទិភាពនៃកិច្ចសហប្រតិបត្តិការសម្រាប់លើវិស័យ៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ សន្តិសុខ និងការពារជាតិ ហិរញ្ញវត្ថុ និងធនាគារ ហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់ បរិវត្តកម្មឌីជីថល និងសន្តិសុខសាយប័រ ថាមពលស្អាត ការតភ្ជាប់ប្រជាជននិងប្រជាជន តាមរយៈវិស័យអប់រំ ទេសចរណ៍ និងការហោះហើរត្រង់។ #ams1minute
-
“ប្រធានរដ្ឋសភាជប៉ុន Nukaga Fukushiro នឹងចូលរួមពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-ជប៉ុន ឱ្យកាន់តែមានភាពជិតស្និទ្ធ”

ឯកឧត្តមប្រធានរដ្ឋសភា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងបង្កបរិយាកាសអំណោយផលចំពោះវិនិយោគិនជប៉ុននៅក្នុងប្រទេសកម្ពុជា និងបានថ្លែងអំណរគុណដល់សម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យនាវាកងស្វ័យការពារជើងទឹកជប៉ុន ២គ្រឿង ចូលចតមុនគេបង្អស់ នៅកំពង់ផែសមុទ្ររាម បន្ទាប់ពីការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ សម្ដេចធិបតី និងឯកឧត្តមប្រធានរដ្ឋសភា ក៏បានពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យរួមមាន៖ ការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ច។ #ams1minute
-
“ប្រធានព្រឹទ្ធសភាជប៉ុន Sekiguchi Masakazu កោតសរសើរការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចកម្ពុជា”

ឯកឧត្តម Sekiguchi Masakazu បានបង្ហាញជំនឿជឿជាក់ថា ទស្សនកិច្ចរបស់សម្ដេចធិបតី នឹងរួមចំណែកពូនជ្រំទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ឱ្យកាន់តែរីកចម្រើនរឹងមាំ និងបានប្ដេជ្ញាបន្តចូលរួមពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសតាមរយៈយន្តការសភា។ សម្ដេចធិបតី និងឯកឧត្តមប្រធានព្រឹទ្ធសភា ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន រួមមាន៖ ការពារជាតិ សន្តិសុខ ការបោសសម្អាតមីន ពាណិជ្ជកម្ម និងវិនិយោគ។ #ams1minute