-
ប្រមុខការទូតកម្ពុជា-ថៃ៖ ឯកភាពប្រកាន់ស្មារតី នៃការគោរពអនុស្សរណៈ នៃការយោគយល់គ្នាឆ្នាំ២០០០

ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ និងប្រើប្រាស់គ្រប់យន្តការដែលមានស្រាប់ ជាពិសេសជំរុញយន្តការគណៈកម្មាធិការព្រំដែនចម្រុះ (JBC) ជួបពិភាក្សាការងារគ្នាឱ្យបានឆាប់តាមដែលអាចធ្វើបាន ដើម្បីដោះស្រាយបញ្ហាព្រំដែន ដោយផ្តោតសំខាន់ទៅលើតំបន់ដែលបានកើតហេតុនាពេលថ្មីនេះ។ ជំនួបរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា-ថៃ នៅទីក្រុងតូក្យូ ក្នុងឱកាសអមថ្នាក់ដឹកនាំអញ្ជើញចូលរួមវេទិកានីកកេ លើកទី៣០ ស្តីពី “អនាគតរបស់អាស៊ី”។ ៣០ ឧសភា ២០២៥ #ams1minute
-
ប្រជាជនកម្ពុជាយើងត្រូវរួមសាមគ្គីគ្នា ឆ្លងកាត់ព្យុះភូមិសាស្ត្រនយោបាយ សន្តិសុខ សេដ្ឋកិច្ច ដើម្បីនាំនាវាកម្ពុជា បន្តដំណើរទៅមុខសម្រេចគោលដៅរបស់យើង

-
ប្រទេសដែលមានអរិយធម៌ចំណាស់ទាំង១០ ក្នុងពិភពលោក

-
ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់

-
ភូមិឋានក្សេមក្សាន្ត 🌿🔆

-
ប្រជាជនដែលមានការអប់រំខ្ពស់, មានសុខភាពល្អ, និងមានសីលធម៌ ជាទ្រព្យសកម្មរបស់សង្គមជាតិ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៩ ឧសភា ២០២៥

១. កម្ពុជា-ជប៉ុន ចុះអនុស្សរណៈលើកកម្ពស់ពាណិជ្ជកម្មរួម – AMS Central ២. អាជ្ញាធរកម្ពុជា បន្តរឹបអូសត្រីក្លាសេជាង១តោន នាំចូលពីថៃដោយខុសច្បាប់ – ថ្មីៗ ៣. កសិករនៅស្រុកចិត្របុរីងាកមកដាំស្វាយចន្ទី ខណៈតម្លៃគ្រាប់ស្វាយចន្ទីមានទីផ្សារល្អ – កម្ពុជាថ្មី ៤. រដ្ឋបាលលោក Trump លុបចោលកុងត្រាផលិតវ៉ាក់សាំងជំងឺផ្តាសាយបក្សី តម្លៃ ៧៦៦លានដុល្លារ ជាមួយក្រុមហ៊ុន Moderna – AP ៥. តុលាការអាមេរិក បិទខ្ទប់ពន្ធគយរបស់លោក Trump មិនឱ្យចូលជាធរមាន – BBC #ams1minute
-
“វិទ្យាស្ថាន ERIA បន្តសិក្សារៀបចំតំបន់សេដ្ឋកិច្ចពិសេសសម្រាប់បម្រើដល់ការវិនិយោគជាក់លាក់ តាមប្រភេទឧស្សាហកម្ម ឬ ប្រទេស នៅកម្ពុជា”

លោកសាស្រ្តាចារ្យ WATANABE Tetsuya ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (Economic Research Institute for ASEAN and East Asia-ERIA) បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) ក្នុងការរៀបចំតំបន់សេដ្ឋកិច្ចពិសេស (SEZs) ដោយបានគូសបញ្ជាក់អំពីចំណុចសំខាន់ៗ និងតម្រូវការជាក់ស្ដែងក្នុងការបង្កើតគំរូតំបន់សេដ្ឋកិច្ចពិសេសនេះ។ សម្ដេចធិបតីបានស្វាគមន៍យ៉ាងកក់ក្ដៅ និងបានលើកទឹកចិត្តដល់វិទ្យាស្ថាន ERIA បន្តភ្ជាប់ទំនាក់ទំនង ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាលម្អិតបន្ថែមទៀតអំពីដំណើរការនៃការរៀបចំអភិវឌ្ឍ SEZ នេះ។ #ams1minute
-
ដោយមើលឃើញពីកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ប្រកបដោយភាពធន់របស់កម្ពុជា ក្រុមហ៊ុន Shinto Holdings Inc.,

-
ក្រុមហ៊ុន YACHIYO Engineering Co., Ltd. បង្ហាញបំណងពង្រីកការវិនិយោគលើគម្រោងធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ នៅក្នុងខេត្តព្រះសីហនុ

ដោយបង្ហាញសុទិដ្ឋិនិយមថា ការវិនិយោគនេះនឹងនាំមកជាមួយនូវបទពិសោធន៍ និងបច្ចេកវិទ្យាទំនើបមកកាន់កម្ពុជា សំដៅរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ សម្តេចបវរធិបតីបានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលកំពុងវិនិយោគលើគម្រោងការកែច្នៃសំណល់នៅកម្ពុជា និងបានគូសបញ្ជាក់ថារាជរដ្ឋាភិបាលគាំទ្រគោលបំណងពង្រីកការវិនិយោគ និងកិច្ចសហប្រតិបត្តិការលើការធ្វើប្រព្រឹត្តកម្មទឹកកខ្វក់នេះ។ #ams1minute