-
សម្តេចតេជោ ហ៊ុន សែន ៖ “តាមការសន្និដ្ឋានរបស់ខ្ញុំ ការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងថៃ

-
សម្តេចធិបតី៖ កម្ពុជាមិនមានបំណងឈ្លានពានប្រទេសណាមួយនោះទេ ហើយយើងចង់ឱ្យការដោះស្រាយបញ្ហាព្រំដែន

ប្រព្រឹត្តទៅដោយផ្អែកលើមូលដ្ឋានបច្ចេកទេសនិងច្បាប់អន្តរជាតិ។ ប៉ុន្តែកម្ពុជាក៏រក្សាសិទ្ធិនៅក្នុងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន រួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានរំលោភលើបូរណភាពទឹកដីកម្ពុជា តាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធ។ ខ្ញុំសូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើង ទប់ស្កាត់កុំឱ្យបញ្ហានេះទៅរីកធំរហូតក្លាយជាជម្លោះជាតិសាសន៍ និងសូមផ្ដល់ការទុកចិត្តចំពោះរាជរដ្ឋាភិបាល ក៏ដូចជាកងទ័ពរបស់យើងក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះដោយការទទួលខុសត្រូវខ្ពស់។ #ams1minute
-
សម្តេចធិបតី៖ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិថា ទោះបីរូបខ្ញុំកំពុងតែស្ថិតនៅប្រទេសជប៉ុន

និងមានកិច្ចប្រជុំការងារផ្សេងៗជាច្រើនក៏ដោយ តែរាល់ការវិវឌ្ឍនៃសភាពការណ៍ដែលកើតមាននៅបន្ទាត់ព្រំដែនគឺត្រូវបានរាយការណ៍ឱ្យខ្ញុំតាមរយៈរដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការ និងមេបញ្ជាការកងទ័ពជើងគោក។ រាល់ការសម្រេចចិត្តសំខាន់ៗក៏ត្រូវទទួលបានការឯកភាព ឬទទួលបទបញ្ជាពីរូបខ្ញុំ រួមទាំងការចល័តកម្លាំងកងទ័ព និងអាវុធទៅព្រំដែន។ ២៩ ឧសភា ២០២៥ #ams1minute
-
រាជរដ្ឋាភិបាលកម្ពុជា កំពុងគិតគូរពីការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នានា មកកាន់ខេត្តព្រះសីហនុបន្ថែមទៀត ដើម្បីបម្រើដល់ការដឹកជញ្ជូនទំនិញ

-
សម្តេចធិបតី៖ ការបាត់បង់ ព្រឹន្ទបាលឯក សួន រ៉ោន ជាការបាត់បង់នូវយោធិនស្នេហាជាតិដ៏បរិសុទ្ធ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៨ ឧសភា ២០២៥

១. ជប៉ុន គ្រោងសាងសង់អគារសិក្សានៅកម្ពុជាចំនួន ២០ខ្នងក្នុងមួយឆ្នាំ – ថ្មីៗ ២. គម្រោងវិនិយោគ និងធុរកិច្ចចំនួន ១០ទៀត ក្នុងខេត្តព្រះសីហនុ ទុនវិនិយោគសរុប ១៥៤លានដុល្លារ ទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល – FN ៣. ផ្លូវថ្មើរជើង (Walk Street) គ្រោងសម្ពោធជាផ្លូវការ នាថ្ងៃទី២១ មិថុនា ក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត – កម្ពុជាថ្មី ៤. នាយករដ្ឋមន្រ្តីចិន អំពាវនាវឱ្យអាស៊ាននិងក្រុមប្រទេសឈូងសមុទ្រពែរ្ស ពង្រីកការបើកទូលាយនិងដករបាំងពាណិជ្ជកម្ម – Reuters ៥. លោក Putin គំរាមថានឹងបិទក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា Microsoft និង Zoom ដោយបង្កើតកម្មវិធីប្រកួតប្រជែងក្នុងស្រុកជំនួស – Yahoo #ams1minute
-
សម្តេចតេជោ៖ ខ្ញុំមិនចង់ឃើញការប្រយុទ្ធណាមួយកើតឡើងនោះទេ តែខ្ញុំគាំទ្រដល់ការសម្រេចរបស់រាជរដ្ឋាភិបាល

-
សម្តេចតេជោ៖ ខ្ញុំសូមសំដែងនូវការសោកស្តាយ និងចូលរួមមរណទុក្ខជាមួយគ្រួសារសពលោកព្រិន្ធបាលឯក សួន រោន

ដោយសារការវាយឆ្មក់ពីកងទ័ពឈ្លានពាន។ សូមថ្កោលទោសយ៉ាងហ្មឺងម៉ាត់ចំពោះបុគ្គល ឬអង្គភាព ឬថ្នាក់ណាក៏ដោយ ដែលបានសម្រេចចិត្តឱ្យធ្វើសកម្មភាពឈ្លានពានបែបនេះ។ ខ្ញុំសង្ឃឹមថាការចរចាដែលនឹងត្រូវធ្វើនៅថ្ងែស្អែករវាងមេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរ និងទទួលបានផលល្អ។ ខ្ញុំស្អប់សង្រ្គាមតែយើងបង្ខំចិត្តត្រូវធ្វើសង្រ្គាមដើម្បីប្រឆាំងការឈ្លានពានរបស់បរទេស ដូចដែលបានធ្វើកាលពីឆ្នាំ២០០៨-២០១១ ដែលប្រើមុខព្រួញ៣គឺ យោធា ការទូត និងផ្លូវច្បាប់។ #ams1minute
-
ការដឹកជញ្ជូនត្រង់ពីកំពង់ផែ Wuxi (Jiangyin) ទៅខេត្តព្រះសីហនុបើកជាផ្លូវការនៅថ្ងៃទី១៨ ខែឧសភា

-
ក្រសួងការពារកម្ពុជា៖ ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅព្រឹកថ្ងៃទី២៨ ឧសភា ២០២៥ នៅក្នុងខេត្តព្រះវិហារ

គឺកងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពយើងម្នាក់។ យើងនឹងបន្តពិភាក្សាជាមួយក្រសួងការពារជាតិថៃ ដើម្បីស្វែងរកដំណោះស្រាយរួមមួយ ក្នុងការធ្វើ ឱ្យស្ថានភាពវិលត្រឡប់ទៅដូចដើមវិញឱ្យបានឆាប់រហ័ស និងបង្ការកុំឱ្យស្ថានភាពនេះកើតឡើងសារជាថ្មីម្តងទៀត។ កម្ពុជាប្តេជ្ញាចិត្តក្នុងការការពារបូរណភាពទឹកដីទោះក្នុងតម្លៃណាក៏ដោយ។ ២៨ ឧសភា ២០២៥ #ams1minute