-
ធនាគារ AIIB មានចំណាប់អារម្មណ៍ក្នុងការស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលនៅក្នុងកម្ពុជារួមមាន៖

វិស័យថាមពល ការអភិវឌ្ឍទីក្រុង-ទីប្រជុំជន និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។ លោកប្រធានធនាគារ Jin Liqun បានបញ្ជាក់ថា ធនាគារ AIIB បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមសហការជាមួយកម្ពុជា លើវិស័យទាំងនេះ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រកបដោយភាពធន់ និងចីរភាព។ #ams1minute
-
មេបញ្ជាការកងទ័ពជើងគោកកម្ពុជា-ថៃ បានឯកភាពគ្នាដោយ “ភាគីកម្ពុជា នឹងមិនដកថយ

-
សេចក្តីថ្លែងការណ៍ របស់អគ្គបញ្ជាការដ្ឋាន ជុំវិញជំនួបចរចាររវាងកម្ពុជា-ថៃ ពាក់ព័ន្ធព្រឹត្តិការណ៍ប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពប្រទេសទាំង២៖

១. ភាគីទាំងពីរ បន្តដោះស្រាយស្ថានការណ៍តាមគ្រប់យន្តការដែលមានស្រាប់ ដូចជា គណៈកម្មាធិការព្រំដែនចម្រុះ (JBC) គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ២. ភាគីទាំងពីរ បន្តគ្រប់គ្រងស្ថានការណ៍តាមស្ថានភាពដើម រក្សាភាពអត់ធ្មត់ និង ដោះស្រាយរាល់បញ្ហាតាមរយៈគណៈកម្មាធិការព្រំដែនចម្រុះ (JBC) ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈ ពេល២ ឬ៣សប្តាហ៍ខាងមុខ ៣. កម្ពុជា ស្នើឱ្យមានការគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីទៅវិញទៅមក ៤. កម្ពុជា នឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធ នៅចំណុចដែលបាន ប៉ះទង្គិចគ្នានោះទេ ព្រោះទីតាំងនោះភាគីកម្ពុជាបានឈរជើងតាំងពីមុនពេលចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០។ #ams1minute
-
តំបន់ការពារធម្មជាតិបឹងព្រែកល្ពៅ

-
ការចងក្រង និងរក្សាទុកឯកសារ មានសារៈសំខាន់ ដើម្បីធានានូវនិរន្តរភាពនៃចំណេះដឹង បទដ្ឋានការងារ និងការអភិវឌ្ឍជាបន្តបន្ទាប់

-
របាយការណ៍នៅថ្ងៃទី២៨ ឧសភា

-
តើរយៈពេលប៉ុន្មានទើបប្លាស្ទិកអាចរលាយ?

-
សម្តេចតេជោ៖ ទីកន្លែងដែលយោធិនបានពលីជីវិត ដោយសារទាហានថៃបាញ់ គឺជាទឹកដីកម្ពុជាពិតប្រាកដ

-
ទឹកធ្លាក់ចន្លុះ

-
សម្តេចតេជោ ហ៊ុន សែន៖ ការចល័តកម្លាំងទ័ព និងអាវុធធុនធ្ងន់ទៅកាន់តំបន់ព្រំដែន មិនមែនដើម្បីធ្វើសង្គ្រាមទេ
