-
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់គ្រប់បណ្ដាកងទ័ពទាំងអស់ ពិសេសតំបន់ព្រំដែន

-
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាព្រំដែនគឺត្រូវការជំនាញច្បាស់លាស់

ត្រូវការឯកសារច្បាស់លាស់ ត្រូវការបច្ចេកទេសច្បាស់លាស់ និងផ្អែកលើច្បាប់ ដើម្បីដោះស្រាយ ទើបសម្រេចបានជោគជ័យ និងយូរអង្វែង។ កម្ពុជាចង់ដោះស្រាយបញ្ហាព្រំដែនដោយសន្តិភាព ដោយសន្តិវិធី និងសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង តែកម្ពុជារក្សាសិទ្ធិនៅក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនមិនឱ្យបាត់បង់ ក្នុងករណីមានការរំលោភបំពានណាមួយ។ ៣១ ឧសភា ២០២៥ #ams1minute
-
ឆ្នេរសារ៉ាសិន

-
ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង

-
សម្តេចតេជោ៖ កម្ពុជាមិនអាចដកកងទ័ពចេញពីទឹកដីរបស់ខ្លួនតាមការទាមទាររបស់ភាគីថៃបានឡើយ

ក្បួនបែបនេះ គឺជាក្បួនដែលអតីតនាយករដ្ឋមន្ត្រីថៃ Abhisit Vejjajiva និយាយមកកាន់ខ្ញុំ ចំពោះមុខប្រធានាធិបតីឥណ្ឌូណេសុី កាលពីឆ្នាំ២០១១ ថា សូមភាគីទាំង២ដកកងទ័ពចេញពីតំបន់ប្រាសាទព្រះវិហារទាំងអស់គ្នា។ ខ្ញុំនិយាយទៅកាន់ Abhisit វិញថា “ខ្ញុំមិនអាចដកកងទ័ពចេញទឹកដីខ្លួនឯងបានទេ ផ្ទុយទៅវិញឯកឧត្តមត្រូវដកកងទ័ពឈ្លានពានរបស់ឯកឧត្តមចេញដោយគ្មានលក្ខខណ្ឌ”។ ៣០ ឧសភា ២០២៥ #ams1minute
-
សម្តេចតេជោ៖ ការកើតឡើងនៅមុំបីចំនួន៣ថ្ងៃមកនេះ គឺរឿងច្រំដែលនៃល្បិចកលដែលចង់យកដីពីកម្ពុជា

ដោយមេបញ្ជាការថ្នាក់ក្រោម ដោយមានការគាំទ្រពីក្រុមនិយមជ្រុលរបស់ថៃផងដែរ។ តំបន់មុំបីនេះ ជាទឹកដីកម្ពុជា និងត្រូវបានកងទ័ពកម្ពុជាឈរជើងតាំងពីមុនកិច្ចព្រមព្រៀងប៉ារីសទៅទៀត មានន័យថាមុន MoUឆ្នាំ២០០០ ប្រហែល ១៣ឬ១៤ឆ្នាំ។ អ៊ុនតាក់ប្រហែលជាអាចធ្វើសាក្សីបាន។ កម្ពុជា-ថៃ អាចព្រមព្រៀងគ្នាយកបញ្ហានេះ អមដោយផែនទីផ្លូវការដែលអន្តរជាតិទទួលស្គាល់ (មិនមែនជាផែនទីចោរដែលគូសខ្លួនឯងដើម្បីលួចដី) ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិឡាអេ ដើម្បីបញ្ចប់សេចក្តីក្រោមយុទ្ធសាស្ត្រពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង និងដើម្បីសេចក្តីសុខ និងសាមគ្គីភាពនៃអ្នកជំនាន់ក្រោយកុំឱ្យមានរឿងច្រំដែលកើតឡើងបន្តទៀត។ ៣០ ឧសភា ២០២៥ #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣០ ឧសភា ២០២៥

១. សិង្ហបុរីផ្តល់កូតាការងារថ្មីដល់ពលករកម្ពុជាចាប់ពី ខែក្រោយ ប្រាក់ឈ្នួលអាចឈានដល់ជាង ១ពាន់ដុល្លារ – AMS Economy ២. អាជ្ញាធរជាតិអប្សរា៖ បង្គោលអង់តែនចំនួន២១ នៅតំបន់អង្គរ នឹងបញ្ចប់ការតម្លើងនៅចុងឆ្នាំ២០២៥ ខណៈបច្ចុប្បន្នមានចំនួន១៨ – FN ៣. គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ ៧ ពីស្គន់-កំពង់ ចាម គ្រោងបញ្ចប់នៅឆ្នាំ ២០២៦ – កម្ពុជាថ្មី ៤. អង្គការសហប្រជាជាតិ ប្រហែលជាត្រូវកាត់បន្ថយបុគ្គលិក ២០% – Reuters ៥. អារ៉ាប៊ីសាអូឌីតព្រមានអ៉ីរ៉ង់ឱ្យឈានដល់កិច្ចព្រមព្រៀងជាមួយអាមេរិក ឬប្រថុយសង្គ្រាមជាមួយអ៉ីស្រាអែល – The Times of Israel #ams1minute
-
នាយករដ្ឋមន្ត្រីកម្ពុជា-ជប៉ុនប្រកាសដាក់ចេញនូវ “កញ្ចប់សហបង្កើតសេដ្ឋកិច្ចជប៉ុន-កម្ពុជា”

ដូចមានភ្ជាប់ជាមួយ និងបានឯកភាពគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការបន្ថែម ដូចជាការកែលម្អបរិយាកាស ធុរកិច្ចនៅកម្ពុជា តាមរយៈការចូលរួមចំណែករបស់ជប៉ុនចំពោះអង្គការសម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និង អភិវឌ្ឍន៍ (OECD) ការគាំទ្រក្រុមហ៊ុនជប៉ុន ការបង្កើតគម្រោងភាពជាដៃគូរដ្ឋ-ឯកជន និងការគាំទ្រការធ្វើឱ្យរីកចម្រើនបណ្តាញទូរគមនាគមន៍ ដើម្បីពង្រឹងឧស្សាហកម្ម និងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់។ #ams1minute
-
សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “ជប៉ុនគឺជាមិត្តចាស់របស់កម្ពុជា

ដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា និងការជួយគាំទ្រដល់ការអភិវឌ្ឍន៍របស់កម្ពុជាក្រោយបញ្ចប់សង្គ្រាម។ ក្នុងជំនួបផ្លូវការរវាង ខ្ញុំនិងឯកឧត្តម Ishiba Shigeru នាយករដ្ឋមន្ត្រីជប៉ុន យើងបានប្ដេជ្ញាចិត្តដើម្បីបន្តជំរុញនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិនិងប្រជាជនយើងទាំងពីរកម្ពុជា-ជប៉ុន”។ #ams1minute
-
ផ្លូវជាតិលេខ១០ ពីខេត្តពោធិ៍សាត់-កោះកុង
